October

You are here:
សេរីភាពនៅក្នុង​ការជ្រើសរើស

នៅពេលបាន​ទទួល​ដំណឹង​ថា ការ​ប្រកួត​កីឡា​បាល់​ទាល់ អាមេរិក​ដ៏​ធំបំផុត ​នៅឆ្នាំ ២០១១ នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​បុ​ណ្យយ៉ូម គីពួរ(Yum Kippur ថ្ងៃ​អធិស្ឋាន​តម​ធំ​បំផុត​នៃ​ជន​ជាតិ​អ៊ីស្រាអែល) ​​សមាគមន៍​និស្សិត នៃ​សកល​វិទ្យាល័យ​រដ្ឋ​តិច​សាស់​ក៏បា​នធ្វើ​ញត្តិ ដើម្បីស្នើរ​​ឲ្យ​មន្ត្រី​នៃ​សកលវិទ្យាល័យ ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​នោះ ។​ ពួកគេ​បាន​តវ៉ា​ថា ការ​កំណត់​កាល​បរិច្ឆេទ​នោះ មាន​ភាព​អយុត្តិធម៌ ព្រោះ​វា​បាន​តម្រូវ​ឲ្យ​និស្សិត​សាសន៍​យូដា ប្រកួត​ជាមួយ​ក្រុម​កីឡា​រដ្ឋ​អូក្លា-ហូម៉ា​(Oklahoma) នៅ​ថ្ងៃ​ដែល​ពួក​គេ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់ និង​បរិសុទ្ធ​បំផុត​ប្រចាំ​ឆ្នាំ ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​បាន​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទនោះ​​ឡើយ ។​ សូម្បី​តែ​នៅ​ក្នុង​សង្គម ដែល​ប្រជាជន​មាន​សិទ្ធិ​សេរីភាព​ខាង​ជំនឿ​ក៏​ដោយក៏​ជួន​កាលអ្នក​កាន់​ជំនឿ​សាសនា​ម្នាក់​ៗ ត្រូវ​ជួប​ការ​លំបាក់​នៅ​ក្នុង​ការ​ជ្រើស​រើស​ដែរ ។​ លោក​ដានី​យ៉ែល​បាន​បង្ហាញ​អំពី​សេចក្តី​ក្លាហាន នៅ​ក្នុង​ការ​ស្តាប់​បង្គាប់​​ព្រះ ទោះ​បី​ជា​គាត់​នឹង​ត្រូវ​​ជួប​ផល​វិបាក​យ៉ាង​ណា​ក៏​ដោយ ។​ ពេល​ដែ​ល​គូរ​ប្រជែង​ផ្នែក​នយោបាយ​របស់​គាត់ បាន​ដាក់​អន្ទាក់ ដើម្បី​លប់​បំបាត់​គាត់ និង​ដើ​ម្បី​ឲ្យ​ខ្លួន​អាច​​ឆ្ពោះ​ទៅ​រក​អំណាច(ដានីយ៉ែល ៦:១-៩) នោះ​គាត់​មិន​បាន​ឲ្យ​គេ​កែ​ប្រែ​ច្បាប់ ឬ​ប្តឹង​ផ្តល់​ថា គេ​បាន​រៀប​គម្រោង​ធ្វើ​បាប​គាត់​ឡើយ ។​ “កាល​​ដានី​យ៉ែល​​បាន​ដឹង​ថា សំបុត្រ​នោះ​បាន​ចុះ​ហត្ថលេខា​ហើយ នោះ​លោក​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក (រីឯ​បង្អួច​នៃ​បន្ទប់​របស់​លោក ខាង​ក្រុង​យេរូសាឡិម ក៏​នៅ​ចំហ) លោក​លុត​ជង្គង់​ចុះ​អធិស្ឋាន ហើយ​អរ​ព្រះគុណ​ដល់​ព្រះ​របស់​លោក​១​ថ្ងៃ​៣​ដង ដូច​ជា​កាល​ពី​មុន”(ខ.១០)។​ លោក​ដានីយ៉ែល​មិន​បាន​ដឹង​ជា​មុន ថា​ព្រះ​​ទ្រង់​នឹ​​ង​ជួយ​​គាត់​ ​ឲ្យ​​រួច​​ពី​សត្វ​តោ​​ឡើយ…

Read article
គោលនយោបាយដែលហាមមិនឲ្យញញឹម

តាម​ធម្មតា មុន​ពេល​គេ​ថត​រូប​ឲ្យយើង គេ​តែង​ប្រាប់​ឲ្យ​យើង​ញញឹម ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​តំបន់​ខ្លះ​នៃ​សហរដ្ឋអាមេរិក មាន​គោល​នយោបាយ​មួយ ដែល​ហាម​មិន​ឲ្យ​យើង​ញញឹម នៅ​ពេល​ថត​រូប សម្រាប់​ធ្វើ​ប​ណ្ណ​បើកបរ ។​ ដោយ​សារ​មាន​អ្នក​ក្លែង​បន្លំ​អត្ត​សញ្ញាណ នោះ​ក្រសួង​គ្រប់​គ្រង​យាន្ត​ជំនិះ​នៅ​រ​ដ្ឋ​ទាំងនោះ បាន​​ខិត​ខំ​ត្រួត​ពិនិត្យ​មើលរូប​ថ​ត​ថ្មី​ៗ ដែល​គេបា​ន​​ថត ដើម្បី​កុំ​ឲ្យ​មាន​រូប​ថត​ណាមួយ​ ​ដែល​មាន​ភិន​ភាគ​ដូច រូប​ថត​ដែល​មាន​ក្នុង​ប្រព័ន្ធ​ស្រាប់ឡើយ​ ។​ បើ​​មាន​នរណា​ម្នាក់​បាន​​​បំពេញ​​ឈ្មោះ​ក្លែង​ក្លាយ​ ក្នុង​រូប​ថត​ណា​មួ​យ នោះ​​ម៉ាស៊ីន​ត្រួត​ពិនិត្យនឹងបន្លឺសម្លេង ឲ្យ​​អ្នក​​ប្រតិបត្តិ​ការណ៍​បាន​ដឹង ។​ ចាប់​ពី​ឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៩ នៅ​សហរ​ដ្ឋ​អាមេរិក មាន​រដ្ឋ​មួយ បាន​ឃាត់​ខ្លួន មនុស្ស​៦០០​០​នាក់ ដែល​ព្យាយាម​ធ្វើ​ប័ណ្ណ​បើក​បរ​ក្លែង​ក្លាយ។​ តើ​ហេតុ​អ្វី​បា​នជា​គេ​ហាម​មិ​ន​ឲ្យ​ញញឹម? នោះ​គឺ​ដោយសារ​បច្ចេកវិទ្យា​​មួយ​នេះ អាច​មើល​ស្គាល់​មុខ​មនុស្ស​ក្នុង​រូប​ថត​ បាន​ងាយ​ស្រួល​ជាង បើ​សិន​ជាអ្ន​ក​នោះ​ធ្វើ​ទឹក​មុខ​ធម្មតា ។​ ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​វិធី​សាស្រ្ត​ដ៏​ល្អមួយ​ ដើម្បី​​សំគាល់​មើល​គ្រីស្ទប​រិស័ទ ។​​ ទ្រង់​បាន​បង្រៀន​​ពួក​សិស្ស​​​​ថា “គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក”(យ៉ូហាន ១៣:៣៥)។ យើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​បង​ប្អូន​រួម​ជំនឿ ដោយ​បំពេញ​សេចក្តី​ត្រូវ​ការ​ជាច្រើន ​​ដែល​ពួក​​គេមាន​ ​ដូច​ជា ​ផ្ញើ​សំបុត្រ​​លើក​​ទឹ​ក​​ចិត្ត ​ទៅ​សួ​រ​សុខ​ទុក្ខ ​ឲ្យ​អាហារ…

Read article
ចូរឲ្យពន្លឺអ្នកចែងចាំងឡើង!

ខ្ញុំមាន​អារម្មណ៍​នឿយ​ណាយ នៅ​ពេល​ដែល​ខ្ញុំ​មិន​ឃើញ​គេ មក​ជួស​ជុល​​បង្គោល​ភ្លើង តាម​ផ្លូវ​មុខ​ផ្ទះ​ខ្ញុំ ទោះ​បី​ជា​ខ្ញុំ​បាន​ព្យាយាម​ទូរស័ព្ទ​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ ។​ បង្គោល​ភ្លើង​ទាំង​នោះ មាន​ភាព​ចាំបាច់​ណាស់​សម្រាប់​ការ​បំភ្លឺ​ផ្លូវ ពេល​ងងឹត ដូចនេះ​ បង្គោល​ភ្លើង​នី​មួយ​ៗ​ចាំ​បាច់​ត្រូវ​មាន​ដំណើរ​ការ ។​ ខ្ញុំ​បារម្ភ​ថា បើ​នៅ​តែ​ងងឹត​ដូច​នេះ​ទៀ​ត ខ្ញុំ​ប្រហែល​ជា​អាច​បើក​បរ​ប៉ះ​ក្មេងៗ ដែល​ដើរ​ទៅ​សាលា​រៀន ពេល​ខ្ញុំ​បើក​ឡាន​ចេញ​ពី​ផ្ទះ នៅ​ពេល​ព្រលឹម​ស្រាង​ៗ​ជា​មិន​ខាន​ទេ​ ។​ ព្រះ​គម្ពីរ​បាន​ចែង​ជា​ច្រើន​ដង អំពី​ពន្លឺ ។​ ព្រះយេស៊ូវ​ទ្រង់​​បាន​មាន​បន្ទូល​ថា ទ្រង់​ជា​ពន្លឺ​នៃ​លោកិយ​(យ៉ូហាន​៩:៥)។ មាន​​សេចក្តី​បង្រៀន​​ឲ្យ​យើង​ “ពាក់​គ្រឿង​សឹក​នៃ​ពន្លឺ” ដោយ​ប្រដាប់​ខ្លួន ដោយ​ព្រះអម្ចាស់(រ៉ូម ១៣:១២-១៤)។​ បទ​គម្ពីរ​ម៉ាថាយ ៥:១៦ បាន​បង្រៀន​ថា យើង​ត្រូវ “​ឲ្យ​​ពន្លឺ​​របស់​យើង បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​យើង​ប្រព្រឹត្ត រួច​សរសើរតម្កើង ដល់​ព្រះវរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថានសួគ៌”។ ពន្លឺ​ដែល​មិន​ចែង​ចាំង គឺ​លែង​មាន​ប្រយោជន៍​ទៀត​ហើយ ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា គ្មាន​អ្នក​​ណា​​អុជ​ចង្កៀង យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា(ម៉ាថាយ ៥:១៥)។ ការ​ប្រព្រឹត្ត​រប​ស់​យើង(គឺ​ពន្លឺ​រ​​​បស់​យើង) គួរ​តែ​នាំ​មនុស្ស ឲ្យ​ស្គាល់​ព្រះ​មួយ​អង្គ ដែល​ទ្រង់​ជា​ពន្លឺ ។​ កាល​ពី​ដើម យើង​មិន​មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​យើង​ទេ…

Read article
ទីតាំង ទីតាំង ទីតាំង

សព្វ​ថ្ងៃ​នេះ​ ការ​ទិញ និង​ការ​លក់​អចលន​ទ្រព្យ គឺ​ជា​មុខ​ជំនួញ​ដ៏​ពិបាក ដែល​ទៀម​ទា​ឲ្យ​មាន​ការ​យល់​ដឹង និង​ប្រុង​ប្រយ័ត្ន​ ។ តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ ក្នុង​ល្បឿន​ដ៏​គួ​រ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​បើ​សិន​ជា​អ្នក​ចង់​លក់​អចលន​ទ្រព្យ នោះ​អ្នក​នឹង​ជួបការ​លំបាក​កាន់​តែ​ខ្លាំង ។​ ដូចនេះ នៅ​ក្នុង​ទីផ្សា​អចលន​ទ្រព្យ យើង​នៅ​តែ​ចាំ​បាច់​ត្រូវ​រំឭក​ខ្លួន​ឯង​ អំពី​ពាក្យ​ចាស់មួយ​ដែល​​​ពោល​​ថា “នៅ​ក្នុ​ង​ការ​លក់​ដូរ​អចលន​ទ្រព្យ យើង​ចាំ​បាច់​ត្រូវ​ដឹង​អំពី​ចំណុច​សំខាន់​បំផុត​បីយ៉ាង​គឺ ទីតាំង ទីតាំង និងទីតាំង”។​ ក្នុង​ការ​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ យើង​ក៏​ចាំ​បាច់​ត្រូវ​ដឹង​អំពី​ទីតាំង​ផង​ដែរ ។​ ការ​ដឹង​អំពី​ទីតាំង​ខាង​វិញ្ញាណ​របស់​យើង គឺ​ពិត​ជា​សំខាន់​ណាស់ បើ​សិន​ជា​យើង​ត្រូវ​មាន​ជ័យ​ជម្នះ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ កាត់​តាម​ទឹក​ដី​ដែល​មាន​តម្លៃ​ថោក​ក្រៃ​លែង នៅ​ក្នុង​លោកិយ​នេះ ។​ សាវ័កប៉ុ​ល​បាន​រំឭក​យើង​ថា យើង​មាន​ទីតាំង​ថ្មី​មួយ នៅ​ក្នុង​ព្រះគ្រីស្ទ បន្ទាប់​ពី​យើង​ត្រូវ​បាន​ប្រោស​ឲ្យ​រួចពី “អំណាច​នៃ​សេចក្តី​ងងឹត ហើយ​​ផ្លា​ស់​យើង​​ម​ក​ក្នុង​នគរ​របស់​ព្រះរាជបុត្រា​ស្ងួនភ្ងា​នៃ​ទ្រង់”(កូល៉ុស ១:១៣)។ ការ​ដឹង​ថា យើង​បាន​ផ្លាស់​ប្តូរ​ទីតាំង​ខាង​វិញ្ញាណ​ ចូល​ក្នុង​នគរ​នៃ​ព្រះ​យេស៊ូវ ដោ​យ​ព្រះ​គុណ​ទ្រង់ គឺ​ពិត​ជា​មាន​អត្ថ​​ប្រយោជន៍​​ណាស់ ។​ សព្វ​ថ្ងៃ​នេះ ព្រះយេស៊ូវ​ទ្រង់​គ្រង​រាជ្យ​​ជា​ស្តេច នៅ​ក្នុង​ចិត្ត និង​គំនិត​យើង ហើយ​យើង​គឺ​ជា​រាស្រ្ត​របស់​ទ្រង់ ដែល​​បានដឹង​គុណ​ទ្រង់ ។​ យើង​ត្រូវ​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ទ្រង់​ និង​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ទ្រង់ ។​​ ហើយ​យើង​​ត្រូវ​​ធ្វើ​ការ​សម្រេច​ចិត្ត​ថា…

Read article
តើគ្មាន​អ្នក​មានអំណាចត្រួត​ពិនិត្យ​​អ្នក​ឬ?

ពេល​ដែល​កំ​ពុង​ទឹក នៅ​ក្រោយ​ផ្ទះ​​ខ្ញុំ មាន​ការ​បាក់ស្រុត​ ខ្ញុំ​ក៏​​​​​បាន​ដឹ​ង​ថា ​ខ្ញុំមិន​អាច​ជួស​ជុលវា​​ដោយ​ខ្លួន​ឯង​បាន​​ទេ ។​ ដូចនេះ ខ្ញុំ​​ក៏​​បាន​​​​ឲ្យ​គេមក​ធ្វើ​​ការ​​​​វា​យ​តម្លៃ ហើយ​បា​ន​ឲ្យ​​ជាង ម្នាក់​ មក​​សាង​សង់​​កំពុង​​ទឹក​ថ្មី​មួយ​ឲ្យ​ខ្ញុំ ។​ ពេល​​ដែលការ​​​សាង​​សង់​រួច​រាល់​​ហើយ ខ្ញុំ​​​ក៏​បាន​​​​ពិនិត្យ​​​មើល​​កំពង់ទឹកថ្មីនោះ ​យ៉ាង​ម៉ដ្ឋចត់ ហើយ​ក៏បាន​កត់​​សំគាល់​ឃើញមាន​បញ្ហា​​​មួយចំ​នួន។​ ដើម្បី​ស្វែង​រក​ការ​ប្រឹក្សា​យោបល ជា​​បន្ថែម ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​ទៅ​មន្ត្រី​ត្រួត​ពិនិត្យ​សំណង់​ប្រចាំ​តំបន់ ហើយ​ខ្ញុំ​ក៏បាន​ជួប​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ។​ ជាង​ម្នាក់​នោះ មិន​មាន​បណ្ណ​អនុញ្ញាតិ​ឲ្យ​សាង​សង់​ឡើយ ។ ដោយសា​រ​គាត់​បាន ធ្វើ​​កា​រ​​សាង​សង់ ដោយ​មិន​​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​របស់​រដ្ឋ នោះ​គាត់​បាន​បំពា​នច្បាប់​សាង​សង់​ជា​ច្រើន​ចំណុច ។​ ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា ​អំពី​សេចក្តីពិត​ដ៏​សំខាន់​​មួយ​(​ក្រៅ​ពី​ការ​សុំ​ឲ្យ​គាត់​បង្ហាញ​បណ្ណ​អនុញ្ញាតិ​ មុនពេល​សាង​សង់​)គឺ ជា​ញឹកញាប់ បើ​សិន​ជាយើង​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អំ​ណាច​ដែល​គ្រប់​គ្រង​​លើ​យើង​ទេ នោះ​យើង​មិន​អាច​ធ្វើ​អ្វីមួយឲ្យ​អស់ពីចិត្ត​បាន​ឡើយ ។​ ក្នុង​ព្រះ​​គម្ពីរ យើង​ឃើញ​ថា គោលការណ៍​នេះ​ត្រូវ​បាន​បក​ស្រាយ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​ពីរ ក្នុងចំណោម​រឿង​ប្រៀ​បប្រដូច​រ​បស់​ព្រះយេស៊ូវ​(ម៉ាថាយ ២៤:៤៥-៥១ ២៥:១៤-៣០)។ ក្នុង​ករណី​ទាំងពីរ យ៉ាងហោច​ណាស់ មាន​អ្នក​បម្រើ​ម្នាក់​បាន​​ធ្វើ​ខុស នៅ​ពេល​ចៅ​ហ្វាយ​របស់​ខ្លួន​មិន​បាន​នៅពិនិត្យ​មើល​​ការងារ​របស់​​គាត់ ។​ ប៉ុន្តែ នៅក្នុងព្រះគម្ពីរសុភាសិត ជំពូក៦ មាន​អ្នក​​បម្រើ​មួយ​ប្រភេទ​ទៀត ដែលមិន​បាន​​ប្រ​ព្រឹត្តដូច​គាត់​ទេ ។​​ យើង​ឃើញ​ថា…

Read article
ការប្រោសឲ្យជាពីស្ថានសួគ៌

​​លោកថូម៉ាស មួរ(Thomas Moore ឆ្នាំ ១៧៧៩ ដល់ ១៨៥២) គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង ជា​អ្នក​ចម្រៀង និង​ជា​អ្នកនិពន្ធ​កំណាព្យ​ជន​ជាតិ​អៀរ​ឡង់ ។ ភាព​ប៉ិន​ប្រសប់​របស់​គាត់​បាន​នាំឲ្យ​​មាន​ក្តី​អំណរ ដល់​មនុ​ស្ស​ជា​ច្រើន ដែល​បាន​ឃើញ​គាត់​សម្តែង ឬ​ឃើញ​គាត់​ច្រៀង​តាម​បទ​ភ្លេង​របស់​គាត់ ។​ ប៉ុន្តែ ជីវិត​របស់​គាត់​ត្រូវ​បានញុំាញី ដោយ​​ការ​​ឈឺ​ចាប់ ក្នុង​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត ដោយសារ​បញ្ហា​ជា​ច្រើន ដែល​រួម​មាន​ការ​ស្លាប់​របស់​កូន​ទាំង​ប្រាំ​នាក់​របស់​គាត់​ផង​ដែរ ។​ ស្នាម​របួស​ដែល​គាត់​មាន​ក្នុង​ចិត្ត​នេះ បាន​ធ្វើ​ឲ្យ​ពាក្យ​ពេចន៍​របស់​គាត់​ទាំង​ប៉ុន្មាន កាន់​តែ​មាន​ន័យ​ថែម​ទៀត គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “សូម​ថ្វាយ​ចិត្ត​ដែល​មាន​របួស​នោះ​ សូម​​រៀប​រាប់​​អំពី​សេចក្តី​ទុក្ខ​របស់​អ្នក​ចុះ ក្នុង​លោក​នេះ គ្មាន​ការ​ឈឺ​ចាប់​ណា ដែល​ព្រះ​មិ​ន​អាច​ប្រោស​ឲ្យ​ជា​ឡើយ”។​ ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ប៉ះ​ពាល់​ចិត្ត ហើយ​បាន​រំឭក​ឲ្យ​ខ្ញុំ​ដឹង​ថា ការ​ជួប​ព្រះ ដោយ​ការ​អធិស្ឋាន អាច​នាំ​មក​នូវ​ការ​ប្រោស​ឲ្យ​ជា​ដល់​វិញ្ញាណ​ដែល​ឈឺ​ចាប់ ។​ សាវ័ក​ប៉ុល​​បាន​ដឹ​ង​អំពី​របៀប​ ដែល​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌​ ទ្រង់​អាច​ប្រទាន​ភាព​ធូរ​ស្បើយដល់​​ចិ​ត្ត​ដែល​​ឈឺ​​ចាប់ ។​ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស​ថា “សូម​​សរសើរ​​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះ​វរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា”​(២កូរិនថូស ១:៣-៤)។ ជួនកាល យើង​​មាន​ការ​វីវក់​​នឹង​​​​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង បាន​ជា​យើ​​ង​ញែកខ្លួ​ន​យើង​ចេញ​ពី​ព្រះ​​ ដែល​អាច​ផ្តល់​ឲ្យ​​យើង​នូវ​ការ​កម្សាន្ត​ចិត្ត…

Read article
ការស្វែងរកភាពស្ងប់ស្ងាត់

កញ្ញាមេក ហាត់ឈីងសិន(Meg Hutchinson) ដែល​ជា​អ្នក​ចម្រៀង​មួយ​រូប បាន​និយាយ​ថា “បទ​ចម្រៀង​បន្ទាប់​ដែល​ខ្ញុំ​នឹង​ថត គឺ​ជា​បទ​ដែល​​មាន​​តែ​ភាព​ស្ងប់​ស្ងាត់ រយៈ​ពេល​៤៥​នាទី ព្រោះ​នោះ​ជា​អ្វី​ ដែល​​មនុស្ស​ភាគ​ច្រើន​​មិន​មាន នៅ​ក្នុង​សង្គម​យើង” ។ គេ​ពិត​ជា​ពិបាក​ស្វែង​រក​ភាព​ស្ងប់​ស្ងាត់​​ណាស់ ។ គេ​ទទួល​ស្គាល់​ថា ទីក្រុង​ទាំង​ឡាយ មាន​ពេញ​ទៅ​ដោយ​សំឡេង​រំខា​ន​​យ៉ាង​ខ្លាំង ព្រោះទីក្រុង​ជា​ទី​ប្រជុំ​នៃ​​​ការ​​ធ្វើ​ចរាចរណ៍​ និង​មនុស្ស ។​ គេ​ហាក់​ដូចជា​មិន​អាច​គេច​ចេញ​ពីសំឡេង​តន្រ្តី​លាន់​រំពង សម្លេង​ម៉ាស៊ីន​ទ្រហឹង និង​ស​ម្លេង​ឮ​ៗ​ដទៃ​ទៀត​ឡើយ ។ ប៉ុន្តែ ប្រភេទ​នៃសំឡេង​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ដល់​សុខ​ភាព​ខាង​វិញ្ញាណ​របស់​យើង គឺ​មិន​មែន​ជាសំឡេង ដែល​យើង​មិន​អាច​គេច​ចេញ​នោះ​ឡើយ តែ​ជាសំឡេង​ដែល​យើង​បាន​អញ្ជើញ​ឲ្យ​ចូ​​ល​ ក្នុង​ជីវិត​របស់​ខ្លួន ។​ មាន​អ្នក​ខ្លះ​ប្រើសំឡេង ដើម្បី​បំបាត់​ភាព​ឯកកោ ដូច​ជាសំឡេង​ទូរទស្សន៍ និង​វិទ្យុ ដែល​នាំ​ឲ្យ​យើង​ច្រឡំ​ថា​ មាន​អ្នក​នៅ​កំដរ​យើងជា​ដើម ។​ អ្នក​ខ្លះ​ទៀត​ប្រើសំឡេង ដើម្បី​ជួ​យ​ឲ្យ​ខ្លួន​ឯង​ឈប់​គិត គឺ​ដូច​ជាសំឡេង​ដទៃ​ទៀត ឬ​យោបល់ ដែល​ធ្វើ​ឲ្យ​យើង​ឈប់​គិត​អំពី​ខ្លួន​ឯង ។ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​បាន​ប្រើសំឡេង ដើម្បី​កុំ​ឲ្យ​ខ្លួន​ស្តាប់​ឮសំឡេង​ព្រះ គឺដោយ​​ការ​ជជែកគ្នា​​ឥត​ឈប់​របស់​ខ្លួន ។ សូម្បី​តែ​នៅ​ពេល​យើង​កំពុង​ជជែក​គ្នា​អំពី​ព្រះ​ក៏​ដោយ ក៏សំឡេង​នេះ​បាន​រារាំង​មិន​ឲ្យ​យើង​ស្តាប់​ឮ​ព្រះ​មាន​បន្ទូល​មក​កាន់យើងផង​ដែរ ។​ ប៉ុន្តែ​ ព្រះ​យេស៊ូវ​បាន​​យាង​ទៅ​​​កន្លែង​ស្ងប់​ស្ងាត់ ដើម្បី​បន្ត​ការ​សន្ទនា​ជា​មួយ​ព្រះ​វរបិតា…

Read article
ការឆែកពិនិត្យពាក្យសម្តី

ពេល​ដែល​ខ្ញុំ​កំពុង​បើក​បរ​​​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​បាន​ស្តាប់​ការ​ផ្សាយ​ពាណិជ្ជ​កម្មដ៏គួរ ​ឲ្យ​ចាប់​អារម្មណ៍ តាម​វិទ្យុ ។ ពេល​​នោះ គេ​​កំពុង​ផ្សាយ​អំពី​កម្ម​វិធី​កំព្យូទ័រ​មួយ ដែល​ឆែក​ពិនិត្យ​​​​សារ​​អេឡិច​ត្រូនិច ដែល​​គេ​សរសេរ​ ។​ ខ្ញុំ​មាន​ការ​យល់​ដឹង​​ច្រើនអំពី​កម្មវិធី “ឆែក​មើល​​ការ​ប្រកប​ពាក្យ” និង​កម្មវិធី “ឆែក​មើល​វេយ្យករណ៍” ដែល​​គេ​​សរសេរ​​នៅ​​ក្នុង​​កំព្យូទ័រ ប៉ុន្តែ កម្ម​វិធី​ថ្មី​នេះ​ គឺ​មិន​ដូច​នោះ​ទេ ព្រោះ​វា​ជា “កម្ម​វិធី ឆែក​​មើល​ពាក្យ​​សម្តី”។​ កម្ម​វិធី​នេះពិនិត្យ​មើល​ពាក្យ​សម្តី ដែល​គេ​ប្រើ​នៅ​ក្នុង​សារ​អេឡិច​ត្រូ​និច ដើម្បី​ឲ្យ​អ្នក​សរសេរ​ដឹង ថា​តើ​ពាក្យ​សម្តី​ដែល​ខ្លួន​បាន​សរសេរ មាន​​ភាព​ព្រ​ហើន អសុរោះ ឬកាចឬទេ ។ ពេល​ដែល​ខ្ញុំ​បាន​ស្តាប់ អ្នក​ផ្សាយ​ពាណិជ្ជកម្ម ពិពណ៌នា​អំពី​លក្ខណះ​ពិ​សេស​ៗ នៃ​កម្មវិធី​នេះ ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា បើ​សិន​ជា​មាន​កម្មវិធី​សម្រាប់​ឆែក​ពិនិត្យ​ពាក្យ​សម្តី ដែល​ខ្ញុំ​និយាយ​ចេញ​ពី​មាត់​ខ្ញុំ នោះ​មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ ។​ តើ​មាន​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​ឆ្លើយ​តប​ដោយ​ពាក្យ​មិន​ពិរោះ​ស្តាប់ ហើយ​ក្រោយ​មក ក៏​មាន​ការ​សោក​ស្តាយ ចំពោះ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​? ជា​ការ​ពិត​ណាស់ បើ​សិន​ជា​មាន​កម្មវិធី​សម្រាប់​ឆែក​ពិនិត្យ​ពាក្យ​សម្តី ដែល​ខ្ញុំ​និយាយ​ចេញ​ពី​មាត់​ខ្ញុំ នោះ​ខ្ញុំ​មិន​បាច់​​ឆ្លើយ​តប ដោយ​ភាព​ល្ងីល្ងើ​ឡើយ ។​ សាវ័កប៉ុល​បាន​ដឹង​ថា អ្ន​ក​ជឿ​ព្រះ​ត្រូវ​ការ​ឆែក​ពិនិត្យ​ពាក្យ​សម្តីរ​​បស់​ខ្លួន ជា​ពិសេស​នៅពេល​យើង​និយាយ ទៅ​កាន់​អ្នក​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ ។​ គាត់​បាន​មាន​ប្រសាសន៍​ថា…

Read article