នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
យកទូករបស់អ្នកមក

ខ្យល់​ព្យុះ​កំបុត​ត្បូង​ហាវេយ បាន​នាំ​មក​នូវ​ទឹក​ជំនន់ ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​មហន្ត​រាយ​ជា​ច្រើន នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋ​តិច​សាស់ កាល​ពី​ឆ្នាំ​២០១៧។ ការ​វាយ​ប្រហារ​ដ៏​ធ្ងន់​ធ្ងរ​របស់​ទឹក​ភ្លៀង បាន​បណ្តាល​ឲ្យ​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​នាក់ ជាប់​នៅ​ក្នុង​ផ្ទះ មិន​អាច​គេច​ចេញ​ពី​ទឹក​ជំនន់​រួច។ មាន​ជន​ស៊ីវិល​ជា​ច្រើន​នាក់ បាន​នាំ​យក​ទូក​ពី​ផ្នែក​ដទៃ​ទៀត​របស់រដ្ឋ​តិច​សាស់ និង​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​សង្រ្គោះ​ប្រជាជន ដែល​បាន​ជាប់​នៅ​ក្នុង​ផ្ទះ​ទាំង​នោះ ហើយ​គេ​ក៏​បាន​ហៅ​ក្រុម​អ្នក​ជួយ​សង្រ្គោះ​នោះ​ថា “តិច​សាស់ នេវី”(កង​ទ័ព​ជើង​ទឹក​របស់​រដ្ឋ​តិច​សាស់)។ សកម្ម​ភាព​ដ៏​ក្លាហាន និង​សប្បុរស របស់​បុរស និង​ស្រ្តី​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​លើក​ទឹក​ចិត្ត ដែល​បានចែង​ក្នុង​បទ​គម្ពីរ សុភាសិត ៣:២៧ ដែល​បាន​បង្រៀន​យើង ឲ្យ​ជួយ​អ្នក​ដទៃ ពេល​ណា​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។ ពួក​គេ​មាន​លទ្ធ​ភាព​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ ដោយ​នាំ​យក​ទូក​របស់​ពួក​គេ​មក​តំបន់​មាន​ទឹក​ជំនន់។ ក្រុម​អ្នក​ជួយ​សង្រ្គោះ​ទាំង​នោះ​បាន​បង្ហាញ​ចេញ​នូវ​ការ​ស្ម័គ្រ​ចិត្ត​ប្រើ​ប្រាស់​ធន​ធាន​អ្វី​ក៏​ដោយ ដែល​ខ្លួន​មាន ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ។ យើង​ប្រហែល​ជា​មិន​តែង​តែ​មាន​អារម្មណ៍​ថា យើង​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​កិច្ចការ​នៅ​ចំពោះ​មុខ​នោះ​ទេ។ ជា​ញឹក​ញាប់ យើង​មាន​អារម្មណ៍​ថា ដូច​ជា​ពិការ​រក​ធ្វើ​អ្វី​មិន​កើត ដោយ​គិត​ថា យើង​ខ្វះ​ជំនាញ បទ​ពិសោធន៍ ធន​ធាន ឬ​ពេល​វេលា ដើម្បី​ជួយ​អ្នក​ដទៃ​។ ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ក៏​បាន​ប្រញាប់​ដើរ​ចេញ ដោយ​មិន​បាន​គិត​ដល់​អ្វី​ដែលខ្លួន​ពិត​ជា​មាន ដែល​អាច​ជួយ​អ្នក​ដទៃ​បាន។ ក្រុម​ជួយ​សង្រ្គោះ​តិច​សាស់​នេវី មិន​អាច​ធ្វើ​ឲ្យ​ទឹក​ជំនន់​ឈប់​បាន​ទេ ហើយ​ក៏​មិន​អាច​ចេញ​ច្បាប់​ឲ្យ​រដ្ឋា​ភិបាល​មក​ជួយ​ភ្លាម​ៗ​បាន​ដែរ។ ប៉ុន្តែ ពួក​គេ​បាន​ប្រើ​អ្វី​ដែល​ពួក​គេ​មាន…

Read article
បន្លាដែលចាក់ទំលុះ

មាន​ពេល​មួយ​ចង្អុល​ដៃ​របស់​ខ្ញុំ បាន​មុត​បន្លា ហើយ​ឈាម​ក៏​បាន​ហូរ​ចេញ​មក។ ខ្ញុំ​ក៏​បាន​ស្រែក​ថ្ងូរ ហើយ​ប្រញាប់​ដកដៃ​ចេញ​មក​វិញ តាម​សុភាវគតិ​របស់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល​ទេ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​ខ្ញុំ​មុត​ដៃ ដោយ​សារ​ខ្ញុំ​លួស​មែក​គុម្ពោត​ព្រៃ​ដែល​មាន​បន្លា​ច្រើន ដោយ​មិន​បាន​ប្រើ​ស្រោម​ដៃ។ ម្រាម​ដៃ​ខ្ញុំ​ក៏​បាន​ចុក​ខ្ទោក​ៗ ហើយ​ឈាម​ក៏​បាន​ហូរ​ចេញ​មក។ ពេល​ខ្ញុំ​ស្វែង​រក​បង់​រំ​របួស ខ្ញុំ​ក៏​ស្រាប់​តែ​នឹក​គិត អំពី​ព្រះ​អង្គ​សង្រ្គោះ​របស់​ខ្ញុំ។ មុន​ពេល​គេ​យក​ព្រះ​អង្គ​ទៅ​ឆ្កាង គេ​បាន​យក​ភួង​បន្លា​មក​ពាក់​ពី​លើ​ព្រះ​កេស​ទ្រង់(យ៉ូហាន ១៩:១-៣)។ ខ្ញុំ​ក៏​បាន​គិត​ថា​ បើ​បន្លា​តែ​មួយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​យ៉ាង​នេះ​ហើយ ចុះ​ទំ​រាំ​តែ​បន្លា​ជា​ច្រើន ដែល​គេ​បាន​ក្រង​ធ្វើ​មកុដ​ពាក់​ពី​លើ​ព្រះ​កេស​ព្រះ​យេស៊ូវ តើ​បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ប៉ុណ្ណា? នេះ​គ្រាន់​តែ​ជា​ការឈឺ​ចាប់​ខាង​រូប​កាយ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ ដែល​ទ្រង់​បាន​ទទួល​រង មុន​ពេល​ទ្រង់​សុគត។ គេ​បាន​វាយ​ខ្នង​ទ្រង់ នឹង​រំពាត់​ខ្សែទៃ ហើយ​យក​ដែក​គោល​មក​ដំ​ទំលុះ​ក​ដៃ និង​ប្រអប់​ជើង​ទ្រង់​ទៀត។ សូម្បី​តែ​ពេល​ដែល​ទ្រង់​បាន​សុគតហើយ​ ក៏​គេ​នៅ​តែ​យក​លំពែង​មក​ចាក់​ទំលុះ​ចំហៀង​ទ្រង់​ទៀត។ ប៉ុន្តែ ព្រះ​យេស៊ូវ​ក៏​បាន​ទទួល​រង​ការ​ឈឺ​ចាប់​ខាង​វិញ្ញាណ​ផង​ដែរ។ បទ​គម្ពីរ​អេសាយ ជំពូក​ ៥៣ ខ.៥ បាន​ប្រាប់​យើងថា “ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី”។ ត្រង់​ចំណុច​នេះ លោក​អេសាយ​បាន​និយាយ​អំពី​មេត្រី​ភាព សំដៅ​ទៅ​លើ​ការ​អត់​ទោស​បាប។ ព្រះយេស៊ូវ​បាន​អនុញ្ញាត​ឲ្យ​គេ​ចាក់​ទំលុះ​ព្រះ​កាយ​ទ្រង់ ដោយ​បន្លា ដែក​គោល និង​លំពែង គឺ​ដើម្បី​ជួយ​ឲ្យ​យើង​មាន​មេត្រី​ភាព​ខាង​វិញ្ញាណ​ជា​មួយ​នឹង​ព្រះ​ជា​ម្ចាស់។ ការ​លះ​បង់​របស់​ទ្រង់…

Read article
ការអធិស្ឋាន និងរណាយន្ត

ខ្ញុំ​មាន​ការ​គោរព ចំពោះ​ភាព​ក្លាហាន​របស់​អ៊ំ​ស្រី ក្លេឌី(Glady) ទី​បី​ជា​លក្ខណៈ​សម្បត្តិ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​គាត់ នៅ​ពេល​ខ្លះ​ក៏​ដោយ។ ឧទារហណ៍ មាន​ពេល​មួយ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ពេល​ដែល​គាត់​បាន​ចែក​ចាយ​ប្រាប់​ខ្ញុំ នៅ​ក្នុង​អ៊ីមែល​របស់​គាត់​ថា គាត់​បាន​កាប់​រំលំ​ដើម​វលណាត់​ដ៏​ធំ​មួយ​ដើម កាលពី​ថ្ងៃ​ម្សិល​មិញ។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​គាត់ ព្រោះ​គាត់​មាន​អាយុ​៧៦​ឆ្នាំ​ហើយ។ គាត់​ហ៊ាន​ប្រើ​រណា​យន្ត ឬ​ត្រង់​ស៊ីន័រ ដើម្បី​កាប់​រំលំ​ដើម​ឈើ​នោះ ដែល​បាន​ដុះ​ពី​ក្រោយ​បន្ទប់​ដាក់​ឡាន​របស់​គាត់។ ពេល​ដែល​ឫស​របស់​ដើម​ឈើ​នោះ បាន​ព្យាយាម​ផុស​ចេញ​មក​តាម​ជញ្ជាំង​ស៊ីម៉ង់ គាត់​ដឹង​ថា គាត់​ត្រូវ​តែ​កាប់​ដើម​ឈើ​នោះ​ចោល។ ប៉ុន្តែ គាត់​បាន​ប្រាប់​យើង​ថា គាត់តែង​តែ​អធិស្ឋាន មុន​ពេល​គាត់​ចាប់​ផ្តើម​ធ្វើ​កិច្ចការ​ដ៏​គ្រោះ​ថ្នាក់​ដូច​នេះ។ ខណៈ​ពេល​ដែល​លោក​នេហេមា កំពុង​បម្រើ​ការ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច​នៃ​ចក្រ​ភព​ពើរស៊ី ក្នុង​អំឡុង​ពេល​ដែលប្រជាជន​អ៊ីស្រាអែល កំពុង​រស់​នៅ​ជា​ឈ្លើយ​សឹក មាន​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡិម​វិញ។ ពេល​ពួក​គេវិល​ត្រឡប់​មក​វិញ គាត់​ក៏​បាន​ទទួល​ដំណឹង​ថា “​កំផែង​នៃ​ក្រុង​យេរូសាឡិម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង”(នេហេមា ១:៣)។ ដោយ​សារ​កំផែង​បាក់​បែក នោះ​ពួក​ខ្មាំង​សត្រូវ​ងាយ​នឹង​លើក​ទ័ព​មក​វាយ​យក​ទីក្រុង​យេរូសាឡិម​។ លោក​នេហេមា​មាន​ការ​អាណិត​អាសូរ ចំពោះ​ប្រជាជន​របស់​គាត់ ហើយ​ចង់​ជួយ​ពួក​គេ។ ប៉ុន្តែ គាត់​ត្រូវ​អធិស្ឋាន​ជាមុន​សិន ជា​ពិសេស ដោយ​សារ​ស្តេច​ថ្មី បាន​សរសេរ​សំបុត្រ​បង្គាប់​ឲ្យ​គេ​បញ្ឈប់​ការ​សាង​សង់ នៅ​ទីក្រុង​យេរូសាឡិម(មើល​អែសរ៉ា ៤)។ លោក​នេហេមា​ក៏​បាន​អធិស្ឋាន​ឲ្យ​ប្រជាជន​គាត់(នេហេមា ១:៥-១០) ហើយ​បន្ទាប់​មក គាត់​ក៏បាន​ទូល​សូម​ជំនួយ​ពី​ព្រះ​ជា​ម្ចាស់ មុន​ពេល​ទូល​សូម​ការ​អនុញ្ញាតិ​ពី​ស្តេច…

Read article
ការល្អ និងការអាក្រក់

ការ​ភ័យ​ខ្លាច អាច​ធ្វើ​ឲ្យ​យើង​រក​ធ្វើ​អ្វី​មិន​កើត។ យើង​ដឹង អំពី​មូល​ហេតុ​ដែល យើង​មាន​ការ​ភ័យ​ខ្លាច។ យើង​ខ្លាច​អ្វីដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ កាល​ពី​អតីត​កាល និង​អ្វី​ៗ​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ម្តង​ទៀត។ ដូច​នេះ​ ជួន​កាល យើង​នៅ​ជាប់​គាំង មិន​អាច​ត្រឡប់​ថយ​ក្រោយ ហើយ​ក៏​ភ័យ​ខ្លាច​ពេក មិន​អាច​បោះ​ជំហាន​ទៅ​មុខ​បាន។ យើង​ក៏​បាន​និយាយ​ម្នាក់​ឯង​ថា “ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ទេ។ ខ្ញុំ​មិន​មាន​ភាព​វ័យ​ឆ្លាត មិន​ខ្លាំង ឬ​មិន​មាន​ភាព​ក្លាហាន​ល្មម​នឹង​ប្រឈម​មុន​នឹង​ការ​ឈឺ​ចាប់​នោះ​ទៀត”។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ការ​ពិពណ៌នា របស់​អ្នក​និពន្ធ​ឈ្មោះ ​ហ្វ្រេត​ដឺរិគ បឺចន័រ(Frederick Buechner) អំពី​ព្រះ​គុណ​របស់​ព្រះ។ គាត់​ថា ព្រះ​គុណ​ព្រះ គឺ​ដូច​ជា​សម្លេង​ដ៏​ស្រទន់ ដែល​និយាយ​ថា “ក្នុងលោកិយ​នេះ ការ​អាក្រក់ និង​ការ​ល្អ​នឹង​កើត​ឡើង។ តែ​កុំ​ខ្លាច​ឡើយ។ ខ្ញុំ​នៅ​ជា​មួយ​អ្នក​ជា​និច្ច”។ ការ​អាក្រក់​នឹង​កើត​ឡើង។ ក្នុង​លោកិយ​នេះ មនុស្ស​ដែល​ទទួល​រង​ការ​ឈឺ​ចាប់ ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់ ដែល​ជា​ញឹក​ញាប់ ពួក​គេ​បាន​ប្រើ​ការ​អាក្រក់។ យើង​ធ្លាប់​ជួប​រឿង​អាក្រក់ ដែល​ក្នុង​នោះ ការ​អាក្រក់​បាន​ហ៊ុម​ព័ទ្ធ​យើង ហើយ​អ្នក​ដទៃ​បាន​ធ្វើ​ឲ្យ​យើង​មាន​របួស គឺ​មិន​ខុស​ពី​ស្តេច​ដាវីឌ​ឡើយ(ទំនុកដំកើង ៥៧:៤)។ ហើយ​យើង​ក៏​បាន​សោក​សង្រេង ហើយ​ក៏​បាន​អំពាវ​នាវ​រក​ព្រះ​ជា​ម្ចាស់(ខ.១-២)។ ប៉ុន្តែ ដោយសារ​ព្រះ​ជា​ម្ចាស់​បាន​គង់​នៅ​ជា​មួយ​យើង នោះ​ការ​ល្អ​ក៏​អាច​កើត​ឡើង​ផង​ដែរ។ ខណៈ​ពេល​ដែល​យើង​រត់ទៅ​រក​ទ្រង់ ដោយ​ការ​ឈឺ​ចាប់ និង​ការ​ភ័យ​ខ្លាច…

Read article
ចូរទុកចិត្តទ្រង់ជាមុនសិន

កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ខ្លាច​ទឹក ប៉ុន្តែ ប៉ា​របស់​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​រៀន​ហែល​ទឹក។ គាត់​នាំ​ខ្ញុំ​ទៅ​កន្លែង​ជ្រៅ​លិច​ក្បាល​ខ្ញុំ នៅ​ក្នុង​អាងហែល​ទឹក ដែល​មាន​តែ​គាត់​ម្នាក់​ដែល​ចាំ​ជួយ​ខ្ញុំ។ បន្ទាប់​មក គាត់​ក៏​បាន​បង្រៀន​ខ្ញុំ​ឲ្យ​សម្រួល​អារម្មណ៍ ហើយ​បណ្តែត​ខ្លួន​នៅ​លើ​ទឹក។ ពេល​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ខ្ញុំ​ក៏​បាន​ប្រាប់​គាត់ កុំ​ឲ្យ​លែង​ខ្ញុំ។ ហើយ​គាត់​ក៏​បាន​សន្យា​ថា គាត់​នឹង​មិន​ទុក​ខ្ញុំ​ចោល​ឡើយ គាត់​បាន​កាន់​ខ្ញុំ​ជាប់​ហើយ។ វា​មិន​គ្រាន់​តែ​ជា​ការ​រៀន​ហែល​ទឹក​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​រៀន​ទុក​ចិត្ត​ផង​ដែរ។ ខ្ញុំ​ដឹង​ថា ប៉ា​ខ្ញុំ​ស្រឡាញ់​ខ្ញុំ ហើយ​នឹង​មិនដែល​មាន​បំណង ទុក​ឲ្យ​ខ្ញុំ​មាន​គ្រោះ​ថ្នាក់​ឡើយ តែ​ខ្ញុំ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង។ ខ្ញុំ​បាន​តោង​កគាត់​យ៉ាង​ណែន ទាល់​តែ​គាត់​ផ្តល់​ការ​ធានា​ថា អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ឡើង។ ទី​បំផុត ការ​អត់​ធ្មត់ និង​ភាព​សប្បុរស​របស់​គាត់ ក៏​បាន​ទទួល​ជោគ​ជ័យ ហើយ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ហែល​ទឹក។ ប៉ុន្តែ ខ្ញុំ​ត្រូវ​តែ​ទុក​ចិត្ត​គាត់​ជា​មុន​សិន។ ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ទាល់​ច្រក មិន​អាច​ចេញ​ពី​ការ​លំបាក​បាន ជួន​កាល ខ្ញុំ​ក៏​បាន​នឹក​គិត​ដល់​ពេល​នោះ។ ការនេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​អម្ចាស់ បាន​ធានា​ដល់​រាស្រ្ត​ទ្រង់​ថា ទ្រង់​នឹង​ទ្រទ្រង់​ពួក​គេ សូម្បី​តែ​នៅ​ពេលដែល​ពួក​គេ​ចាស់​ជរា។ ទ្រង់​បាន​បង្កើត​ពួក​គេ ហើយ​ទ្រង់​នឹង​បី​ពួក​គេ(អេសាយ ៤៦:៤)។ យើង​មិន​តែង​តែ​អាច​មាន​អារម្មណ៍​ថា ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ កំពុង​តែ​បី​យើង​ តែ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​យើង​ឡើយ(ហេព្រើរ ១៣:៥)។ ទ្រង់​ជួយ​ឲ្យ​យើង​រៀន​ទុក​ចិត្ត ចំពោះ​សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់ ខណៈ​ពេល​ដែល​យើង​បាន​សម្រាក នៅ​ក្នុង​ការ​ថែរក្សា…

Read article
ចូរសួរសត្វចុះ

មាន​ពេល​មួយ​ គេ​បាន​សង្រ្គោះ​សត្វ​ឥន្រ្ទី​ក្បាល​ត្រងោល​មួយ​ក្បាល។ ចៅ​ៗ​របស់​ខ្ញុំ​មាន​ការ​ជក់​ចិត្ត នឹង​ការ​ទស្សនា​សត្វ​ឥន្រ្ទី​នេះ នៅ​ទល់​នឹង​មុខ។ គេ​ថែម​ទាំង​បាន​អនុញ្ញាត ឲ្យ​ពួក​គេ​ប៉ះ​វា​ផង​ដែរ។ អ្នក​ស្ម័គ្រ​ចិត្ត​នៅ​សួន​សត្វ​ក៏​បាន​ពិពណ៌នា​ប្រាប់​យើង អំពី​បក្សី​ដ៏​ខ្លាំង​មួយ​ក្បាល​នេះ ដែល​កំពុង​ទំ​នៅ​លើ​ដៃ​គាត់ ហើយ​ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ពេលបាន​ដឹង​ថា សត្វ​ឥន្រ្ទី​ឈ្មោល​មួយ​ក្បាល​នេះ មាន​ស្លាប​ប្រវែង ជិត​២​ម៉ែត្រ  តែ​ដោយ​សារ​ឆ្អឹង​របស់​វា​មាន​ប្រហោង​ក្នុង នោះ​វា​មាន​ទម្ងន់​ប្រហែល​៤​គីឡូ​ក្រាម​ប៉ុណ្ណោះ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​សត្វ​ឥន្រ្ទី​ដ៏​មហិមា​មួយ​ក្បាល ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ហើរ​សំកាំង​ពី​លើ​បឹង​មួយ ដោយ​ត្រៀមខ្លួន​បោះ​ពួយ​ទម្លាក់​ខ្លួន​ចុះ​មក​ចាប់​ចំណី​របស់​ខ្លួន នឹង​ក្រញាំ​ជើង។ ហើយ​ខ្ញុំ​ក៏​បាន​នឹក​ឃើញ​សត្វ​ធំ​មួយ​ក្បាល​ទៀត គឺសត្វ​ក្រសារ​ពណ៌​ខៀវ មាន​ជើង​វែង​ៗ ដែល​ខ្ញុំ​បាន​លួច​មើល​ឃើញ​វា​កំពុង​ឈរ​ស្ងៀម នៅ​មាត់​ស្រះ​មួយ។ វា​បាន​ត្រៀមចឹក​ចំណី​របស់​វា​នៅ​ក្នុង​ទឹក ដោយ​ចំ​ពុះ​ដ៏​វែង​របស់​វា។ សត្វ​ទាំង​ពីរ​ប្រភេទ​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​បក្សី​ជិត​១ម៉ឺន​ប្រភេទ​ទៀត ដែល​អាច​ដឹក​នាំ​គំនិត​យើង ឲ្យ​គិត​អំពី​ព្រះ​អាទិករ​របស់​យើង។ ក្នុង​ព្រះ​គម្ពីរ​យ៉ូប មិត្ត​ភក្តិ​របស់​លោក​យ៉ូប​បាន​ជជែក​គ្នា អំពី​មូល​ហេតុ ដែល​គាត់​កំពុង​រង​ទុក្ខ​វេទនា ហើយ​ក៏​បាន​សួរគាត់​ថា “តើ​អ្នក​អាច​គិត​យល់​អាថ៌​កំបាំង​ទំាង​អស់​របស់​ព្រះ​បាន​ទេ?” (មើល ១១:៥-៩)។ លោក​យ៉ូប​ក៏​បាន​ឆ្លើយ​តប ចំពោះ​ពួក​គេ​វិញ ដោយ​ប្រកាស​ថា “ចូរ​អ្នក​សួរ​សត្វ​តិរច្ឆាន​ឥឡូវ​ចុះ វា​នឹង​បង្រៀន​អ្នក ហើយ​សត្វ​ស្លាប ដែល​ហើរ​លើ​អាកាស​ផង វា​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង”(យ៉ូប ១២:៧)។ សត្វ​គឺ​ជា​ភស្តុតាង ដែល​បញ្ជាក់​អំពី​សេចក្តី​ពិត​ដែល​ថា ព្រះទ្រង់​បាន​រចនា និង​ថែរក្សា ហើយ​គ្រប់​គ្រង​ស្នា​ព្រះ​ហស្ត​ទ្រង់ “ដែល​ជីវិត​នៃ​សត្វ​ទាំង​ឡាយ…

Read article
ទ្រង់ទទួលបន្ទុករបស់យើង

មាន​ពេល​មួយ លោក​ខេរិន ហៀលី(Kieran Healy) បាន​មើល​វិក្កិយ​ប័ត្រ​ទឹក ឃើញ​ថា នៅ​ខែ​មុន​គាត់​បាន​ប្រើ​ទឹក ក្នុង​បរិមាណ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ នេះ​មិន​មែន​ជា​រឿង​ធម្មតា​ទេ ដែល​ពល​រដ្ឋ​នៅ​រដ្ឋ​ឃែរ៉ូឡាយណា ខាង​ជើង​រូប​នេះ ឃើញ​គេ​ជូន​ដំណឹង​ថា គាត់​បាន​ជំពាក់​រដ្ឋាករ​ទឹក ១០០​លាន​ដុល្លា សម្រាប់​ការ​ប្រើ​ប្រាស់​ទឹក​ខែ​មុន។ រឿង​នេះ អាចធ្វើ​ឲ្យ​អ្នកខ្លះ​គាំង​បេះដូង​បាន។ តែ​គាត់​មាន​ទំនុក​ចិត្ត​ថា គាត់​មិន​បាន​ប្រើ​ទឹក​អស់​ច្រើន​យ៉ាង​នេះ​ទេ។ គាត់​ក៏​បាន​សួរ​គេ បែប​កំប្លែង​លេង​ថា តើ​គាត់​អាច​បង់​រំលួស​បាន​អត់។ ការ​ជំពាក់​លុយ​១០០​លាន​ដុល្លា ជា​បន្ទុក​ដែល​ធ្ងន់​ហួស​ពី​លទ្ធភាព​ដែល​យើង​អាច​ទទួល ប៉ុន្តែ បន្ទុក​នេះ​មិន​ធ្ងន់​ទេ បើ​ធៀប​នឹង​បន្ទុក​ដែល​មិន​អាច​វាស់​បាន ដែល​អំពើ​បាប​បាន​ដាក់​ឲ្យ​យើង​ទទួល។ ការ​ព្យាយាម​សែង​បន្ទុក និង​ជៀស​វាង​លទ្ធ​ផល​នៃ​អំពើ​បាប​របស់​យើង នឹង​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ហត់​នឿយ ហើយ​ពេញ​ដោយ​ការ​ប្រកាន់​ទោស​ខ្លួនឯង និង​ភាព​ខ្មាស់​អៀន។ ជា​ការ​ពិត​ណាស់ យើង​មិន​មាន​លទ្ធ​ភាព​សែង​បន្ទុក​នេះ​បាន​ឡើយ។ ហើយ​ព្រះ​ទ្រង់​ក៏​មិន​បាន​បង្កើត​យើង​មក សម្រាប់​ឲ្យ​សែង​បន្ទុក​នៃ​អំពើ​បាប​ដែរ។ គឺ​ដូច​ដែល​សាវ័ក​ពេត្រុស​បាន​រំឭក​អ្នក​ជឿ​ទាំង​ឡាយ​ថា មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដែល​គ្មាន​បាប ដែល​អាច​សែង​បន្ទុក​នៃ​អំពើ​បាប​របស់​យើង ហើយ​ទទួល​ទម្ងន់​នៃ​លទ្ធ​ផល​នៃ​អំពើ​បាប​នោះ​បាន​(១ពេត្រុស ២:២៤)។ កាល​ព្រះ​យេស៊ូវ​សុគតនៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​ទទួល​អំពី​បាប​ទាំង​អស់​របស់​យើង មក​លើ​ព្រះ​អង្គ​ទ្រង់ ហើយ​ក៏​បាន​ប្រទាន​ការ​អត់​ទោស​បាប ដល់​យើង​រាល់​គ្នា។ ដោយ​សារ​ទ្រង់​បាន​សែង​បន្ទុក​យើង​ហើយ នោះ​យើង​មិន​ចំា​បាច់​ត្រូវ​ទទួល​រង​ការ​ជំនុំ​ជម្រះ ដែល​យើង​សម​នឹង​ទទួល​នោះ​ឡើយ។ យើង​មិន​ត្រូវ​រស់​នៅ ក្នុង​ការ​ភ័យ​ខ្លាច ឬ​កំហុស ឬ​“​កិរិយា​ឥត​ប្រយោជន៍…

Read article
មានសុវត្ថិភាព ក្នុងព្រះហស្តទ្រង់

អាកាស​ធាតុ​នៅ​ខាង​ក្រៅ កំពុង​ការ​ធ្វើ​ការ​គំរាម​កំហែង ហើយ​ពត៌​មាន​ដែល​បាន​បង្ហាញ ក្នុង​ទូរស័ព្ទ​ចល័ត​របស់​ខ្ញុំ បាន​ដាស់​តឿន​ខ្ញុំ អំពី​ទឹក​ដែល​អាច​ជន់​ឡើង​ភ្លាម​ៗ។ នៅ​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ ខ្ញុំ​ឃើញ​មាន​ឡាន​ជា​ច្រើន ដែល​គេបាន​យក​មក​ចត ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​ទាំង​ឡាយ និង​អ្នក​ដទៃ​ទៀត បាន​ជួប​ជុំ​គ្នា ដើម្បី​ចាំ​ទទួល​កូន​របស់​ខ្លួន នៅ​កន្លែង​ចំណត​ឡាន​ក្រុង​របស់​សាលា។ នៅ​ពេល​ដែល​ឡាន​ក្រុង​មក​ដល់ ភ្លៀង​ក៏​ចាប់​ផ្តើម​ធ្លាក់។ គឺ​នៅ​ពេល​នោះហើយ ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​ស្រី្ត​ម្នាក់​ចេញ​ពី​ឡាន ហើយ​ក៏​បាន​បើក​គំរប​គូត​ឡាន យក​ឆ័ត្រ​ចេញ​មក។ គាត់​បានដើរ​ទៅ​រក​ក្មេង​ស្រី​តូច​ម្នាក់ ហើយ​ខំ​បាំង​កុំ​ឲ្យ​នាង​ត្រូវ​ទឹក​ភ្លៀង ទាល់​តែ​បាន​ទៅ​ដល់​ឡាន។ នេះ​ជា​រូប​ភាព​ដ៏​ស្រស់ស្អាត នៃ​ការ​ថែរក្សា និង​ការ​ការពារ​របស់​ឪពុក​ម្តាយ ដែល​កើត​មាន​ពិត ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ថែរក្សា​របស់ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌។ ហោរា​អេសាយ​បាន​ធ្វើ​ការ​ថ្លែង​ទំនាយ អំពី​ការ​ជំនុំ​ជម្រះ ចំពោះ​ការ​មិន​ស្តាប់​បង្គាប់ ដែល​បន្ទាប់​មក ថ្ងៃ​ដ៏​ភ្លឺ​ស្វាង​ក៏បាន​កើត​មាន សម្រាប់​រាស្រ្ត​របស់​ព្រះ​(អេសាយ ៤០:១-៨)។​ គាត់​ថា អ្នក​នាំ​ដំណឹង​ល្អ​នឹង​ឡើង​ទៅ​ប្រកាស នៅ​លើ​ភ្នំ​(ខ.៩) ដែល​ជា​ការ​ធានា​ដល់​ពួក​អ៊ីស្រាអែល​ថា ព្រះ​អង្គ​នៅ​តែ​មាន​ព្រះ​វត្ត​មាន​ដ៏​មាន​ចេស្តា និង​ការ​ថែរក្សា​ដ៏ស្រទន់ សម្រាប់​ពួក​គេ។ ដំណឹង​ល្អ​នៅ​សម័យ​នោះ ក៏​ដូច​ជា​នៅ​សម័យ​បច្ចុប្បន្ន គឺ​បាន​ប្រកាស​ថា ដោយសារ​ព្រះចេស្តា​របស់​ព្រះ​ជា​ម្ចាស់ និង​អំណាច​គ្រប់​គ្រង​របស់​ទ្រង់ នោះ​គេ​មិន​ចាំ​បាច់​ត្រូវ​ថប់​បារម្ភ ឬ​ភ័យ​ខ្លាច​ឡើយ(ខ.៩-១០)។ នៅ​ក្នុង​ការ​ប្រកាស​នោះ គឺ​មាន​ដំណឹង​អំពី​ការ​ការពារ​របស់​ព្រះ​អម្ចាស់ ដែល​ជា​ប្រភេទ​នៃ​ការ​ការពារ ដែល​ពួក​អ្នក​គង្វាល​ចៀម​បាន​ផ្តល់​ឲ្យ​(ខ.១១)…

Read article
រឿងរបស់ព្រះយេស៊ូវ

កាល​ពី​ក្មេង ខ្ញុំ​ចូល​ចិត្ត​ទៅ​មើល​សៀវភៅ នៅ​បណ្ណាគារ​តូច​មួយ ប្រចាំ​តំបន់​ដែល​ខ្ញុំ​រស់​នៅ។ ថ្ងៃ​មួយ ខ្ញុំ​ក៏​បាន​មើល​ទៅធ្នើរ​សៀវ​ភៅ ដែល​គេ​បាន​តម្រៀម​សៀវភៅ​សម្រាប់​មនុស្ស​ពេញ​វ័យ ហើយ​ខ្ញុំ​ក៏​បាន​លើក​ហេតុ​ផល​ថា ខ្ញុំ​អាច​អាន​សៀវភៅ​មួយ​ណា​ក៏បាន។ ដោយសារ​ខ្ញុំ​មាន​ចិត្ត​ក្លៀវក្លា​ខ្លាំង ខ្ញុំ​ក៏​បាន​ភ្លេច​ការ​ពិត​ដ៏​សំខាន់​មួយ។ តាម​ពិត គេ​បាន​បន្ថែម​សៀវភៅ​ថ្មី​ៗ នៅ​ក្នុង​ធ្នើរ​ទាំង​នោះ ជា​ទៀង​ទាត់។ ទោះ​បី​ជា​ខ្ញុំ​មាន​ការ​ប្រឹង​ប្រែង​អាន​សៀវភៅ​ទំាង​នោះ​ក៏​ដោយ ​ក៏​ខ្ញុំនៅ​តែ​អាន​មិន​ទាន់ ព្រោះ​សៀវ​ភៅ​ថ្មី​ៗ​ច្រើន​ពេក។ សៀវភៅ​ថ្មី​ៗ​បាន​បន្ត​បំពេញ​ធ្នើរ​សៀវភៅ​កាន់​តែ​ច្រើន​ឡើង​ៗ។ បើ​សាវ័ក​យ៉ូហាន​រស់​នៅ ក្នុង​សម័យ​បច្ចុប្បន្ន គាត់ទំនង​ជា​មាន​ការ​ស្ញើច ចំពោះ​សៀវភៅ​ជា​ច្រើន ដែល​គេ​អាច​រក​បាន​         នៅ​សម័យ​នេះ ព្រោះ​កាល​គាត់​និពន្ធ​កណ្ឌ​គម្ពីរដំណឹង​ល្អ​យ៉ូហាន កណ្ឌ​យ៉ូហាន​ខ្សែ​ទី​១ ទី២ និង​ទី​៣ ព្រម​ទាំង​កណ្ឌគ​ម្ពីរ​វិវរណៈ  គាត់​បាន​សរសេរ​ដោយ​ដៃ នៅ​លើ​ក្រាំង។ លោក​យ៉ូហាន​បាន​និពន្ធ​កណ្ឌ​ទាំង​នោះ ដោយសារ​ព្រះ​វិញ្ញាណ​បាន​បណ្តាល​ចិត្ត​គាត់ ឲ្យ​ធ្វើ​ជា​ស្នរ​បន្ទាល់ ឲ្យ​គេ​បាន​ដឹង​អំពី​កំណត់​ហេតុ​នៃ​ដំណើរ​ព្រះ​ជន្ម និង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ ដែល​គាត់​បាន​ដឹង និង​ឃើញ​ផ្ទាល់​ភ្នែក(១យ៉ូហាន ១:១-៤)។ ប៉ុន្តែ សំណេរ​របស់​សាវ័ក​យ៉ូហាន​បាន​និយាយ តែ​មួយ​ផ្នែក​តូច នៃ​ការ​ទាំង​អស់ ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ និង​បង្រៀន ក្នុង​អំឡុង​ពេល​ទ្រង់​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​ផែន​ដី។ តាម​ពិត គាត់​បាន​មាន​ប្រសាសន៍​ថា បើ​សិន​ជា​គេ​ត្រូវ​សរសេរ អំពី​ការ​ទំាង​អស់​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ “នោះ​លោកីយ៍​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង”(យ៉ូហាន ២១:២៥)។…

Read article
ការច្រៀង ឲ្យពេជ្ឈឃាតស្តាប់

បុរស​ពីរ​នាក់​ត្រូវ​បាន​គេ​កាត់​ទោស ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន ហើយ​បាន​រង់​ចាំ​ទោស​ប្រហារ​ជីវិត អស់​រយៈ​ពេល​១ទសវត្សរ៍​ហើយ។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​នៅ​ក្នុង​គុក ពួក​គេ​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​ឲ្យ​ពួក​គេ​ស្គាល់ នៅ​ក្នុង​អង្គ​ព្រះ​យេស៊ូវ ហើយ​ជីវិត​ពួក​គេ​ក៏​បាន​ផ្លាស់​ប្រែ។ ពេល​ដែល​ពួក​គេ​ដល់​ពេល​ដែលត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត ដោយ​បាញ់​នឹង​កំា​ភ្លើង ពួក​គេ​ក៏​បាន​ឈរ​នៅ​ចំពោះ​មុខ​ពេជ្ឈ​ឃាត​ ដោយ​សូត្រ​សេចក្តី​​អធិស្ឋាន​ព្រះ​អម្ចាស់ ហើយ​ច្រៀង​បទ “ព្រះ​គុណ​អស្ចារ្យ”។ ដោយ​សារ​ពួក​គេមា​នជំនឿ​លើ​ព្រះ​ នោះ​តាម​រយៈ​អំណាចនៃ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ពួក​គេ​អាច​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ ដោយ​សេចក្តី​ក្លាហាន​ដ៏​អស្ចារ្យ។ ពួក​គេ​បាន​ដើរ​តាម​គំរូ​នៃ​សេចក្តី​ជំនឿ ដែល​ព្រះ​យេស៊ូវ​បាន​ទុក​ឲ្យ។ ពេល​ដែល​ព្រះ​យេស៊ូវ​ជ្រាប​ថា ពេល​ដែល​ទ្រង់​សុគត​ត្រូវ​មក​ដល់ ទ្រង់​ក៏​បាន​ចំណាយ​ពេល​ច្រៀង​សរសើរ​ដំកើង​ព្រះ ជា​មួយ​មិត្ត​សំឡាញ់​ទ្រង់ នៅ​ពេល​ល្ងាច​នោះ។ ពិត​ជា​គួរ​ឲ្យ​កត់​សំគាល់​ណាស់ ដែល​ទ្រង់​អាច​ច្រៀង ក្នុង​កាលៈទេសៈ​ដូច​នេះ ប៉ុន្តែ អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​កត់​សំគាល់​ថែម​ទៀត​នោះ គឺ​បទ​ដែល​ទ្រង់​ច្រៀង។ នៅ​ពេល​យប់​នោះ ព្រះ​យេស៊ូវ និង​មិត្ត​សំឡាញ់​ទ្រង់ បាន​បរិភោគ​អាហារ​បុណ្យ​រំលង ដែល​តែង​តែ​បញ្ចប់ ដោយ​ការ​ច្រៀង​បទ​ទំនុក​ដំកើង ដែល​មាន​បទ​ជា​បន្ត​បន្ទាប់ ដែល​គេ​បាន​ហៅ​ថា ហាលែល​ (ទំនុកដំកើង ជំពូក ១១៣-១១៨)។ នៅ​ពេល​យប់​នោះ ព្រះ​យេស៊ូវ​បាន​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ ដោយ​ការ​ច្រៀង អំពី​ចំណង​នៃ​សេចក្តី​ស្លាប់(ទំនុកដំកើង ១១៦:៣)។ តែ​ទ្រង់​បាន​សរសើរ​ដំកើង​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ជា​ម្ចាស់​(១១៧:២) ហើយ​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​សេចក្តី​សង្រ្គោះ​(១១៨:១៤)។ ជា​ការ​ពិតណាស់ បទ​ទំនុក​ដំកើង​ទាំង​នេះ បាន​កម្សាន្ត​ចិត្ត​ព្រះ​យេស៊ូវ…

Read article