សេចក្តីជំនឿ ក្តីស្រឡាញ់ និងក្តីសង្ឃឹម
អ៊ំស្រី ខាធី(Kathy) បានមើលថែរឪពុករបស់គាត់(ដែលជាជីតារបស់ខ្ញុំ) នៅផ្ទះរបស់គាត់ អស់រយៈពេល១០ឆ្នាំ។ គាត់បានធ្វើម្ហូប និងបោសសម្អាត ឲ្យជីតាខ្ញុំជាប្រចាំ ពេលដែលជីតាខ្ញុំនៅមានកម្លាំង ហើយពេលសុខភាពជីតារបស់ខ្ញុំ មានភាពអន់ខ្សោយ គាត់ក៏បានជួយថែរទាំសុខភាពគាត់។ ការបម្រើដែលគាត់មានចំពោះឪពុកគាត់ គឺជាគំរូ ដែលសាវ័កប៉ុលបានរៀបរាប់ ក្នុងសំបុត្រដែលគាត់សរសេរផ្ញើទៅកាន់ពួកជំនុំនៅក្រុងថែស្សាឡូនិចថា គាត់បានអរព្រះគុណព្រះ សម្រាប់ការដែលពួកគេធ្វើ ដោយសេចក្តីជំនឿ និងពីការនឿយហត់ ដែលធ្វើដោយសេចក្តីស្រឡាញ់ ហើយដែលពួកគេមានសេចក្តីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា (១ថែស្សាឡូនិច ១:៣)។ អ៊ំស្រីរបស់ខ្ញុំបានធ្វើការបម្រើ ដោយជំនឿ និងសេចក្តីស្រឡាញ់។ ការថែរទាំដែលគាត់បានធ្វើជាប្រចាំថ្ងៃ ជាប់ជានិច្ច គឺដោយសារគាត់បានជឿថា ព្រះបានត្រាសហៅគាត់ ឲ្យធ្វើកិច្ចការដ៏សំខាន់នេះ។ កិច្ចការដែលគាត់បានធ្វើ គឺបានកើតចេញពីសេចក្តីស្រឡាញ់ចំពោះព្រះ និងចំពោះឪពុករបស់គាត់។ គាត់ក៏បានអត់ទ្រាំ ដោយក្តីសង្ឃឹម។ ជីតារបស់ខ្ញុំជាមនុស្សដែលមានចិត្តសប្បុរសណាស់ ប៉ុន្តែ អ៊ំស្រីខ្ញុំមិនចង់ឃើញគាត់មានការអន់ថយសុខភាពឡើយ។ គាត់បានលះបង់ពេលវេលា ដែលគាត់ធ្លាប់មានជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ហើយក៏បានកាត់បន្ថយការធ្វើដំណើរ ដើម្បីថែរទាំសុខភាពគាត់។ គាត់អាចអត់ទ្រាំបាន ដោយសារគាត់មានសេចក្តីសង្ឃឹមថា ព្រះទ្រង់នឹងចម្រើនកម្លាំងគាត់ ជារៀងរាល់ថ្ងៃ ហើយគាត់ក៏មានសង្ឃឹមផងដែរថា នគរស្ថានសួគ៌កំពុងរង់ចំជីតារបស់គាត់។ ទោះយើងកំពុងថែទាំសាច់ញាតិ កំពុងតែជួយអ្នកជិតខាង…
Read article