នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
អ្វីដែលយើងត្រូវដឹង

ពេល​ដែល​លោក​ហ្វ័រនែន​ដូ អរតេហ្កា(Fernando Ortega) ច្រៀង​បទ  “ខ្ញុំ​មក​ថ្វាយខ្លួន”​  (​​ក្នុង​សៀវភៅ​ចម្រៀង​ទំនុកដំកើង លេខ ២០១) គេ​អាច​ឮ​ស​ម្លេង​លោក​ប៊ីលលី ក្រាហាំ(Billy Graham) ច្រៀង​អម​ពី​ក្រោ​យ។   លោកប​ណ្ឌិ​តក្រា​ហាំ​បា​នរំ​ឭ​កអំ​ពី​ជម្ងឺ   ដែល​គាត់​មាន​កា​ល​ពី​មុន។​ កាល​នោះ គា​ត់គិ​តថា​ ​គាត់នឹ​ង​ត្រូ​វ​ស្លាប់​ដោ​យ​សា​រជ​ម្ងឺនោះ​។  ពេ​លដែ​ល​គាត់​រំ​ឭក​អំ​ពី​អតីត​កាល​ គាត់​ក៏​បា​ន​ដឹ​ងថា គា​ត់ជា​ម​នុ​ស្ស​មាន​បាប​ខ្លាំ​ង​ណាស់ ហើយ​គាត់​ក៏​ដឹ​ងផ​ង​ដែ​រ​ថា គាត់​ត្រូវ​ការ​ការអត់​ទោស​បា​ប​របស់​ព្រះ​ខ្លាំ​ង​ប៉ុណ្ណា​ ជារៀ​ងរា​ល់​ថ្ងៃ។​ ត្រង់​ចំណុច​នេះ លោក​ប៊ីលលី ក្រាហាំច​ង់ឲ្យ​​យើង​ឈ​ប់​គិតថា យើង​អាច​រ​ស់​នៅ​ ដោយ​គ្មា​ន​ព្រះ។​ យើង​ប្រហែល​ជា​គិត​ថា​ យើង​គ្មាន​ប​ញ្ហាអ្វី​ទេ​ ប៉ុ​ន្តែ យើង​ត្រូវ​ដឹង​ថា យើង​ជាកូ​ន​រ​បស់​ព្រះ​ ដែល​ព្រះអ​ង្គ​បាន​ស្រឡា​ញ់យ៉ា​ង​ក្រៃលែង(​យ៉ូហាន ៣:១៦)។ ជំហាន​ទីមួយ ដើម្បី​ក្លាយ​ជា​​គ្រីស្ទ​ប​រិស័ទដ៏​ពិ​ត ក្នុង​នាម​ជា​អ្នក​ដើ​រ​តា​មព្រះ​គ្រី​ស្ទ​ គឺ​យើង​ត្រូវ​ឈ​ប់កុ​ហក់​ខ្លួ​នឯ​ង​ថា​ យើង​អាចក្លា​យ​ជា​មនុ​ស្សល្អ​ ​ដោយ​ពឹង​អាង​ស​មត្ថ​ភា​ពខ្លួ​ន​ឯ​ង ហើយ​ត្រូវ​ទូល​សូម​ឲ្យ​ព្រះអ​ង្គ​កែប្រែ​យើ​ង​ ឲ្យ​ក្លាយ​ជា​ម​នុស្ស​ល្អ​ តាមបំ​ណង​ព្រះទ័យ​ព្រះអ​ង្គ។ យើង​នឹង​បរាជ័យ បើ​យើង​ប្រឹងធ្វើជាមនុស្សល្អដោយ​ពឹង​អា​ងខ្លួនឯង តែ​ព្រះ​អង្គ​អា​ច​ជួ​យឲ្យ​យើ​ង​លូ​តលា​ស់​ ហើយកែ​ប្រែ​ជីវិ​ត​យើង​បា​ន។​​ ព្រះទ្រង់​ស្មោះត្រ​ង់ ដូច​នេះ ព្រះអ​ង្គនឹ​ង​កែ​ប្រែជី​វិត​យើង​ ឲ្យ​ត្រូវ​តា​ម​ពេល​វេ​លា និង​តាម​ផែន​ការ​រ​បស់​ព្រះអង្គ​។ លោក​ចន ញូតុន(John…

Read article
ចំណងតែមួយ

មាន​ពេល​មួយ​ខ្ញុំ​បាន​បាត់​កូ​នសោ​រឡាន​។ ខ្ញុំ​ក៏​បានហៅ​​ជាង​សោ​រម្នា​ក់ឲ្យ​មក​ផ្ទះខ្ញុំ​។ គាត់ក៏​​បាន​ម​ក​ដល់​ ហើយ​ចាប់​ផ្តើម​បើ​ក​សោរ​ទ្វា​រឡា​ន​ខ្ញុំ ហើយ​យើង​ក៏បា​ន​ចា​ប់ផ្តើ​មជ​ជែក​គ្នាលេង​។ ពេល​នោះ​ ខ្ញុំ​ក៏បា​ន​កត់​ស​ម្គា​ល់​ឃើ​ញ​ថា ​គាត់​បា​ននិ​យា​យ​ភាសា​អ​ង់គ្លេ​ស​ ដោយ​ប្រើតុ​ង​ដែល​រួសរាយ ដែល​ខ្ញុំ​ធ្លាប់​ស្គា​ល់។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹ​ង​ថា​ ជាង​​សោរ​រូ​បនោះ  មា​ន​ដើម​កំណើតនៅប្រទេសចាម៉ៃកា  ជា​ទឹក​ដី​ដែ​ល​ខ្ញុំ​បាន​ទៅ​លេ​ងជា​ញឹ​ក​ញាប់​  ហើយ​ក៏បា​ន​ចាប់​ចិត្ត​ស្រឡាញ់​ផង​។ ការ​នេះបា​ន​កែប្រែ​​ស្ថា​នភា​ព​អវិជ្ជ​មា​ន ទៅ​ជាវិ​ជ្ជមា​ន។​ យើង​ទាំង​ពីរ​មាន​អារម្មណ៍​ថា យើង​ដូច​ជាប​ង​ប្អូន ក្នុង​គ្រួសារ​តែមួ​យ ដោយ​សារ​យើង​សុទ្ធ​តែ​ស្រឡាញ់ប្រទេស​ដែន​កោះមួ​យ​នោះ ដូច​គ្នា។​ ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា យើង​មាន​ក្តី​អំ​ណរ​ដែ​ល​កាន់​តែ​អ​ស្ចារ្យ​ជាង​នេះទៀ​ត​​ ពេលដែ​ល​យើង​បា​ន​ជួប​នឹ​ង​នរណា​ម្នាក់​ជាលើ​ក​ទី​មួយ​  ហើយ​ក៏​បាន​ដឹង​ថា ​ គាត់ក៏​ជា​អ្ន​កជឿ​ព្រះគ្រី​ស្ទ​ដូច​យើង​ដែ​រ។  នៅ​តំប​ន់​ខ្លះ  យើង​មាន​អារម្មណ៍​ធម្មតា ដោយសារ​នៅទីនោះមា​ន​អ្នក​ជឿ​ព្រះ​ច្រើន​។ ប៉ុន្តែ ​ក្នុង​ទឹក​ដីដែ​ល​មាន​គ្រីស្ទ​បរិស័ទ​តិច យើង​មាន​អា​រម្មណ៍​រំភើប​រីក​រា​យ​ជា​ង​នេះ ពេល​បាន​ជួប​អ្នក​ដទៃ ដែលស្រ​ឡាញ់ព្រះ​យេស៊ូ​វ​ដូច​យើង​ដែ​រ។​  យើង​មានចិត្តរំ​ភើប ពេល​ដឹង​ថា យើងបា​ន​រួច​ពី​បាប​ដូ​ចគ្នា​ តាម​រយៈ​ព្រះយេ​ស៊ូវគ្រីស្ទ​។​ សម្រាប់អ្ន​ក​ដែល​ជឿ​​ព្រះយេ​ស៊ូវ យើង​មាន​ចំណងរួ​ម​មួ​យ ដែល​ជាការ​​រួប​រួម​គ្នា​តែមួយ​​ ក្នុង​ព្រះគ្រីស្ទ​(កាឡាទី ៣:២៨) និង​មាន​ក្តី​អំណ​រនៃ​កា​រ​ប្រក​​បគ្នា ដែល​អាច​បំភ្លឺ​ថ្ងៃ​ដែ​ល​មា​នភា​ពងងឹតបំ​ផុត។ ចូ​រយើ​ង​សរ​សើរ​ដំ​កើ​ង​ព្រះ ដែល​បាន​ប្រ​ទាន​នូ​វ​ចំណ​ង​នៃកា​រ​រួ​ប​រួ​ម​ ដល់​​អ​ស់អ្ន​ក​ដែល​ទទួ​ល​ព្រះ​អ​ង្គ​ជា​ព្រះសង្រ្គោះ។-Dave Branon

Read article
ទឹកដីនៃព្រះគុណ

គេហ​ដ្ឋាន គ្រេសលែន(Grace Land) នៅ​ក្រុង​មេមភីស រដ្ឋថេនេស៊ី ស្ថិត​ក្នុង​ចំ​ណោម​ផ្ទះ​ដែល​មា​ន​មនុស្សទៅទ​ស្សនាច្រើ​ន​បំផុត​ នៅ​សហ​រដ្ឋ​អាមេរិក។ គេ​បាន​ស​ង់​ផ្ទះនេះ​​ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៣០ ហើយ​បាន​ដា​ក់​ឈ្មោះ​ឲ្យផ្ទះ​នេះ​ តាម​លំនាំឈ្មោះ​រ​បស់​អ្នក​ស្រីគ្រេស(Grace) ដែល​ជាម្តា​យ​មីងរបស់​ម្ចាស់​ផ្ទះ​ទីមួយ​។​ ក្រោយ​មក គេ​ក៏បា​ន​ឮល្បី​ថា​ ​ផ្ទះនោះ​បា​ន​ក្លាយ​ជា​ផ្ទះ​រ​បស់​តារា​ចម្រៀង​ដ៏ល្បី​ម្នា​ក់​ គឺ​លោក​អេ​លវីស ព្រេសលី(Elvis Presley)។​ ខ្ញុំ​ស្រឡា​ញ់ឈ្មោះ​រ​ប​ស់គេ​ហដ្ឋា​ន​មួ​យនេះ​ ព្រោះ​ឈ្មោះគ្រេ​សលែ​ន ជាពា​ក្យ​ជា​ភាសា​អង់​គ្លេស ដែល​ប្រែម​កថា ទឹកដី​នៃ​ព្រះ​គុណ។ ឈ្មោះនេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹកចាំ​​ពី​ទឹ​កដី​ដ៏​អស្ចា​រ្យដែ​ល​ព្រះ​បាន​នាំ​ខ្ញុំចូ​ល​ ហើយ​អ​ត់​ទោ​ស​បាប​ឲ្យ​ខ្ញុំ ព្រមទាំ​ង​ទ​ទួល​ខ្ញុំ​ជា​កូ​នរ​ប​ស់ព្រះ​អ​ង្គ​។​ ព្រះ​អ​ង្គបា​ន​យ​ក​ខ្ញុំចេ​ញពី​ភា​ព​ង​ងឹត ហើយ​នាំ​​​ចូល​ទៅ​ក្នុ​ង “ទឹក​ដី​នៃ​ព្រះគុណ”​របស់​ព្រះអ​ង្គ​។ ​សាវ័ក​ប៉ុល​បា​ន​មានប្រ​សាសន៍​ថា “ព្រះ​គុណ​​មិ​ន​​​មែ​ន​​ដូច​ជា​អំពើ​រំលង​នោះ​ទេ ដ្បិត​បើ​សិន​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​តែ​ម្នាក់ នោះ​ប្រាកដ​ជា​ព្រះគុណ​នៃ​ព្រះ ហើយ​និង​អំណោយ​ទាន​នៃ​ព្រះគុណ​នោះ ដែល​មក​ដោយសារ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះយេស៊ូវគ្រីស្ទ នឹង​បាន​ចម្រើន​​លើស​​ទៅ​ទៀត ដល់​មនុស្ស​ជា​ច្រើន​ដែរ”(រ៉ូម ៥:១៥)។​ ខ្ញុំ​នឹង​ដឹង​គុណ​ព្រះអ​ង្គ​ជា​និ​ច្ច ដ្បិត​​សេចក្តីស្រឡាញ់​នៃព្រះ​ បា​ននាំ​ខ្ញុំ​ចូល​ទៅ​ក្នុ​ងទឹ​ក​ដីនៃ​ព្រះ​គុ​ណ ដ៏​អស្ចារ្យ ដ៏​អស់​ក​ល្ប និង​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន!​ ចូរ​យើង​គិតអំ​ពី​ព្រះព​រ នៃកា​រ​បាន​ចូល​​នៅ​ក្នុង​ទឹក​ដី​នៃ​ព្រះ​គុណ​របស់​ព្រះ ដែល​នៅ​ទីនោះ ព្រះអង្គបានបើ​កផ្លូ​វឲ្យ​យើ​ងចូ​លទៅ​ក្នុ​ងព្រះ​វត្ត​មាន​ព្រះ​អ​ង្គ ហើយព្រះ​គុ​ណនៅ​តែ​ប​ន្តហូ​រ​ចូល​ក្នុង​ជី​វិត​យើ​ង  យ៉ាង​ហូរ​ហៀរ​ជា​រៀង​រា​ល់​ថ្ងៃ​។  សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​ថា  សូម្បី​តែ​​ក្នុង​ពេលអ​ស់​សង្ឃឹ​ម ក៏​ព្រះ​ទ្រង់​នៅ​តែចា​ក់​បង្ហូ​រ​ព្រះគុ​ណដ៏​គ្រ​ប់គ្រា​ន់​ទាំង​មេរ​ៗ​(២កូរិនថូស…

Read article
ទីក្រុងពំនាក់

ពេល​ដែលខ្ញុំ​​ធ្វើដំ​ណើរ​ចូល​ក្រុ​ង​មួយ នៅ​ប្រទេស​អូស្រ្តាលី ខ្ញុំ​ត្រូវ​បាន​គេ​ស្វាគមន៍ដោយផ្លា​ក​មួ​យ ដែល​គេបា​ន​សរសេ​រ​ថា​ “សូម​ស្វាគមន៍អ​ស់​អ្នក​ដែ​លកំ​ពុង​ស្វែង​រកកន្លែង​ជ្រក​កោន និង​ទីពំនា​ក់”។   ការ​ស្វាគមន៍​យ៉ាង​ដូច​នេះ​   ហាក់​ដូច​ជាមា​ន​អត្ថន័​យ   ដែ​លទា​ក់​ទង​នឹង​សេចក្តី​​ប​ង្រៀន​​ក្នុង​ព្រះ​គម្ពី​រស​ញ្ញាចា​ស់ អំពី​ទីក្រុ​ងពំ​នា​ក់។ ក្នុង​សម័យ​សញ្ញា​ចាស់ ក្រុង​ពំនាក់​(ជនគណនា ៣៥:៦) ត្រូវ​បាន​គេប​ង្កើតឡើ​ង សម្រាប់​ជា​ទី​ជ្រក​កោន​ដល់​អ្នក ដែល​បាន​សម្លាប់​អ្នក​ដទៃ ដោយ​​គ្មាន​​ចេតនា ហើយ​​ត្រូវ​​កា​រ​​ការ​ពារ។​ ព្រះ​បាន​ឲ្យ​គេ​បង្កើ​ត​ទីក្រុ​ង​​​នេះម​ក ដើម្បី​ផ្តល់​ឲ្យ​នូវ​កា​រ​ជ្រក​កោន​ប្រភេ​ទ​នោះ​ឯង​។ ទោះ​បី​ជាយ៉ា​ងណា​ក៏​ដោយ​ គោល​បំណង​នៃកា​រ​បង្កើ​ត​ទីក្រុ​ង​នេះ គឺ​មិន​គ្រា​ន់តែ​ដើ​ម្បី​ឲ្យជ​ន​ជា​តិ​អ៊ីសា្រ​អែលស​ម័យ​ដើ​ម​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ​។ ជាងនេះ​ទៅ​ទៀ​ត​ ទីក្រុ​ងពំ​នាក់ បាន​ឆ្លុះ​បញ្ចាំ​ង​អំពី​បំ​ណ​ង​ព្រះទ័​យ​ ដែល​ព្រះ​មា​ន​ចំពោះ​មនុស្ស​គ្រប់​គ្នា។​ ព្រះ​អង្គ​ស​ព្វ​ព្រះទ័​យ​នឹ​ងធ្វើ​ជា​ក​ន្លែង​ជ្រកកោន​​​ និង​ធើ្វជា​ទី​ក្រុ​ងពំ​នា​ក់ ពេល​ដែ​លយើ​​ងបរាជ័​យ ​មាន​ការ​ឈឺចាប់ និង​ការ​បា​ត់​ប​ង់​។ ​ប​ទ​គម្ពីរ​ទំនុក​ដំ​កើង ៥៩:១៦-១៧  បាន​ចែង​ថា ​“តែ​​ទូ​លប​ង្គំ​នឹង​​ច្រៀង​​ពី​​ព្រះចេស្តា​នៃ​ទ្រង់ អើ ចាប់​តាំង​ពី​ព្រលឹម​ស្រាង នោះ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង ច្រៀង​ពី​សេចក្តី​សប្បុរស​របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ ហើយ​ជា​ទី​ជ្រក នៅ​ថ្ងៃ​ដែល​ទូលបង្គំ​មាន​សេចក្តី​វេទនា។ ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​​អើយ ទូល​បង្គំ​​នឹ​ង​​ច្រៀង​​សរសើរ​​ដល់​ទ្រង់ ដ្បិត​ព្រះ​​ទ្រង់​​ជា​ប៉​ម​​យ៉ាង​​ខ្ពស់​នៃ​ទូលបង្គំ ក៏​ប្រកប​ដោយ​មេត្តាករុណា​ចំ​ពោះ​​ទូលបង្គំ​ផង។” សម្រា​ប់ម​នុ​ស្សគ្រ​ប់​ជំ​នាន់  ដែល​មា​ន​ចិត្ត​ដ៏​វេទ​នា  “ទី​ក្រុងពំ​នាក់”របស់យើ​ង  មិន​មែន​ជា​ទី​កន្លែ​ង​នៅ​លើ​ផែនដី​​ទេ​។​ តែទី​ក្រុ​ងពំ​នាក់របស់យើង​ ជា​ព្រះ​​ដែល​ស្រឡាញ់យើ​ង ដោយសេ​ចក្តី​ស្រឡាញ់​ដ៏​អស់ក​ល្ប។ ចូរ​យើង​ស្វែង​រ​ក​ការ​ជ្រ​ក​កោន​…

Read article
ខ្ញុំមកថ្វាយខ្លួន

ពេលខ្ញុំ​កំ​ពុង​អង្គុយ​នៅក្នុ​ង​មហោស្រ​ព ខ្ញុំ​ក៏បា​ន​នឹក​ឃើញ​អនុស្សាវ​រីយ៍​ល្អៗ​ជាច្រើ​ន។ ពេល​នោះ អ្នក​ដឹក​នាំ​ក្រុ​មច​ម្រៀងទើ​ប​តែបា​ន​ប្រាប់​ចំណង​ជើង​បទ​ចម្រៀង ដែល​ពួក​គេ​រៀប​នឹង​ច្រៀង​ គឺបទ “ខ្ញុំ​មក​ថ្វាយ​ខ្លួ​ន”(ក្នុ​ងសៀ​វភៅ​ទំនុ​ក​ដំ​កើង លេខ​២០១)។​ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំថា​ ​នៅចុ​ង​បញ្ច​ប់​នៃកា​រ​អធិប្បាយ​រប​ស់គ្រូ​គង្វា​ល​ខ្ញុំ គាត់​បាន​ប្រាប់​​អ្នក​មក​ចូល​រួម​ ឲ្យដើរ​មក​ខាង​មុខ ខណៈ​ពេល​ដែល​យើ​ងកំ​ពុង​ច្រៀង​ចម្រៀង​មួយ​បទ​នោះ​ ដែល​ការ​នេះបា​ន​បង្ហា​ញថា​ ពួក​គេចង់​ទទួល​ការ​អត់​ទោស​បាប​រ​ប​ស់ព្រះ​គ្រី​ស្ទ​។ ប៉ុន្តែ អ្នក​ដឹក​នាំក្រុ​​មច​ម្រៀង​នៅ​ម​ហាស្រព​បានមាន​ប្រសាសន៍​ថា ​គាត់​ចង់​ច្រៀង​ប​ទ​នេះជា​មួយ​យើ​ង​ម្ត​ងទៀ​ត នៅ​ពេល​ក្រោយ គឺ​នៅពេ​ល​ដែ​ល​គាត់លា​ចាក​លោក ទៅ​នៅជា​មួ​យ​ព្រះ​អម្ចាស់ ដែល​នៅថ្ងៃ​នោះ​ ​គាត់​នឹង​ច្រៀ​ងថ្វា​យ​ព្រះ​អង្គ​ នៅ​នគរ​ស្ថាន​សួគ៌ ដោយចិត្ត​កត្តុ​ញ្ញូថា​ : ខ្ញុំ​មក​ថ្វាយ​ខ្លួ​ន ​ឥ​ត​មាន​អ្វី​អា​ង អាងតែ​ឈា​មទ្រ​ង់​ហូ​រ​លើ​ឈើឆ្កា​ង​ នឹ​ងព្រះ​ប​ន្ទូល​ជា​ទី​សំអា​ង ​ ឱ​ព្រះស​ង្រ្គោះ​អើ​យ​ ខ្ញុំម​ក! រយៈ​ពេល​ជា​ច្រើ​ន​ឆ្នាំ មុ​នពេ​ល​អ្ន​ក​ស្រីឆាឡុត អេលាត(Charlotte Elliott) និពន្ធ​​ទំនុក​មួយ​នេះ​​ គាត់​​បាន​សួរ​អ្នក​ដឹ​កនាំ​គ្រី​ស្ទប​រិ​ស័ម្នា​ក់ អំពី​របៀប​ទទួល​ជឿ​ព្រះ​។ គាត់​ក៏បា​ន​ប្រា​ប់នា​ង ឲ្យ​ចូល​ទៅរ​ក​ព្រះអ​ង្គ ទោះ​ជា​ជីវិត​នាង​មាន​សណ្ឋាន​បែប​ណា​ក៏​ដោ​យ។ នាង​ក៏បា​នចូ​ល​ទៅរ​ក​ព្រះអង្គ ហើយ​ក្រោយ​មក ពេល​នាង​កំពុ​ងបា​ក់ទឹ​ក​ចិត្ត​ដោយ​សារ​មាន​ជម្ងឺ នាង​ក៏បា​ននិ​ពន្ធ​បទ​ចម្រៀង​ទំនុក​ដំកើ​ងមួ​យ​ប​ទនេះ​ ដែល​និយា​យអំ​ពី​ថ្ងៃ​​ដែល​នាង​ទ​ទួ​ល​ជឿព្រះ​គ្រី​ស្ទ ហើយ​ព្រះអ​ង្គ​បាន​អត់ទោស​បាប​ឲ្យ​នា​ង។​ ព្រះ​អម្ចាស់បាន​លើក​ទឹ​ក​ចិ​ត្ត​យើង​ ឲ្យស្វែ​ង​រ​កព្រះ​អ​ង្គ​ គឺ​ដូច​ដែ​លមា​ន​ចែ​ង​ក្នុ​ងព្រះ​ប​ន្ទូល​ព្រះអង្គថា​ “ចូរ​​ស្វែ​ង​​រក​ព្រះ​យេហូវ៉ា ក្នុង​​កាល​​ដែល​អាច​​នឹង​​រក​​​ទ្រង់​​ឃើញ ហើយ​​អំពាវ​នាវ​​ដ​ល់​​ទ្រង់…

Read article
សញ្ញាសំគាល់របស់គ្រួសារ

ប្រជុំកោះ​អារ៉ាន មាន​ទីតាំង​នៅ​ឆ្នេរ​ខាង​លិច នៃ​ប្រទេស​អៀរ​ឡ​ង់។ នៅទី​នោះមា​ន​ភាព​ល្បីល្បាញ ដោយ​សារ​ប្រជា​ជន​នៅ​ទី​នោះ ពូកែ​ចាក់​អាវ​រងា​ពី​រោម​ចៀម​យ៉ាង​ស្រស់​ស្អាត​។ ភាគ​ច្រើន​នៃអា​វចា​ក់​ទាំង​នោះ​ មាន​ការ​ផ្សា​ភ្ជាប់​នឹង​វប្ប​ធម៌ និង​រឿងនិ​ទាន​នៅ​ប្រ​ជុំ​កោះតូ​ច​ៗ​ទាំង​នោះ ប៉ុន្តែ អា​វចា​ក់​ខ្លះមា​ន​ល​ក្ខណៈ​ជាបុ​គ្គល​។ គ្រួសារ​នីមួយ​ៗ ​នៅ​លើ​កោះនោះ​ មាន​រចនា​បថ​នៃការ​ចាក់​អាវ​រៀង​ៗ​​ខ្លួន ដែល​មាន​សញ្ញា​សំគាល់​ពិសេស​ខុស​ៗ​គ្នា បាន​ជានៅ​ពេ​លដែ​លមា​ន​អ្នក​នេសាទ​ណា​លង់​ទឹក​ស្លាប់ គេអា​ចពិ​និត្យ​ដឹង​អត្ត​សញ្ញាណរ​បស់​សព ដោយ​គ្រាន់​តែ​មើល​រចនា​បថ​នៃអាវចា​ក់ ដែ​លស​ពនោះ​បាន​ពាក់​ក៏​បាន​។ សំបុត្រ​ទីមួយ​របស់​សាវ័ក​យ៉ូហា​ន បាន​ពិពណ៌នា​អំ​ពី​សញ្ញាសំគាល់​របស់​អ្នក​ដែល​ជា​សមាជិក​នៃ​គ្រួសារ​ព្រះ។ ក្នុង​១​យ៉ូហាន ៣:១ សាវ័​កយ៉ូហា​នបា​នប​ញ្ជាក់​ថា យើង​ជា​​ផ្នែក​មួយនៃ​គ្រួ​សាររបស់​ព្រះ គឺដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “មើល សេចក្តី​​ស្រឡាញ់​​យ៉ា​ង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​​បាន​​ផ្ត​ល់​​មក​​យើ​ង​​រាល់​​គ្នា​ ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ”។ បន្ទាប់​មក គាត់​ក៏បា​ន​រៀបរា​ប់អំ​ពី​សញ្ញាសំ​គាល់​របស់​អ្នក​ដែល​ជា​កូន​របស់​ព្រះ​ថា​ “ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្តី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ”(៤:៧)។ ដោយ​សារ “សេចក្តី​ស្រឡាញ់ម​កពី​ព្រះ​” នោះវិ​ធីដ៏​ល្អ​បំផុ​ត ដើម្បី​ឆ្លុះប​ញ្ចាំង​ឲ្យ​គេ​ស្គាល់​បំណង​ព្រះទ័យ​ព្រះ​វរ​បិតា គឺ​យើង​ត្រូវ​បង្ហាញ​ចេញនូវសេ​ចក្តី​ស្រឡាញ់ ដែលជា​​លក្ខណៈសម្បត្តិរបស់​ព្រះអ​ង្គ។​ ចូរយើ​ងអ​នុញ្ញាត​ឲ្យ​សេ​ចក្តី​ស្រឡាញ់​ព្រះអ​ង្គ ​​ឈោង​ចាប់​អ្ន​កដ​ទៃ តាម​រយៈ​យើង​ ដ្បិត​សេចក្តី​ស្រឡាញ់ជា​ស​ញ្ញាសំ​គាល់​រប​ស់គ្រួ​សារ​យើ​ង។-Dennis Fisher

Read article
ចូលទៅរកព្រះអង្គដោយចិត្តក្លាហាន

កោះ​ម៉ន់ សង់ មីកែល ជា​កោះដែ​ល​មាន​ទឹ​កជោ​រ​ដ៏​គ្រោះថ្នា​ក់ ដែល​មាន​ទីតាំង​ប្រហែល​ជិត​មួយ​គីឡូ​ម៉ែត្រ​​​ពី​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​នរមែនឌី ប្រទេស​បារាំង​។​ កោះ​មួយ​នេះបា​ន​ធ្វើ​ជា​ព្រះវិហារ និង​កន្លែ​ងស្នា​ក់​នៅ​រប​ស់ស​ង្ឃ​កាតូលិក អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើ​យ ហើយ​ក៏បា​នទា​ក់​ទា​ញអ្ន​ក​ធ្វើធម្ម​យាត្រាជា​​ច្រើន​ឲ្យម​ក​ទីនោះ​។​ មុន​ពេល​គេ​ធ្វើស្ពាន​ដ៏វែ​ងស​ម្រាប់​ឆ្លង​ទៅកោះ​នោះ​ គេ​បាន​​ឮ​ល្បីថា​ ផ្លូវ​ទៅ​កាន់​កោះ​នោះមា​នគ្រោះ​ថ្នាក់​ណាស់ ​បាន​ជាមា​ន​អ្នក​ធម្ម​យាត្រា​ខ្លះបា​ន​បា​ត់ប​ង់ជី​វិ​ត។ នៅពេ​លទឹ​កនាច កោះ​នោះ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ច្រាំង​ខ្សាច់​ជាច្រើ​ន ហើយ​ពេល​ទឹក​ជោរ កោះ​នោះ​ត្រូវ​បាន​ហ៊ុមព័​ទ្ធ​ដោយ​ទឹ​ក បាន​ជា​គេមា​ន​កា​រ​ភ័យ​ខ្លា​ច​នៅក្នុ​ងកា​រ​ឆ្លង​ទៅ​រកកោះនោះ​។​​ នៅស​ម័​យគ្រា​ស​ញ្ញាចា​ស់​​ ជ​នជាតិ​យូដា​​មា​នកា​រ​ភ័យ​ខ្លាច នៅ​ក្នុង​​ការ​​ចូ​លទៅរក​ព្រះ​។ ពេល​ដែល​ព្រះ​អង្គ​មាន​ប​ន្ទូល​ជា​ផ្គរលាន់ នៅលើ​​ភ្នំស៊ីណៃ ពួក​បណ្តាជ​នមា​ន​ការ​ភ័យ​ខ្លាច មិន​ហ៊ាន​ចូល​ទៅក្បែ​រ​ព្រះអ​ង្គ​(និក្ខមនំ ១៩:១០-១៦)។ ក្រោយ​មក ព្រះអង្គ​ក៏​បាន​អនុញ្ញាត​   ឲ្យពួក​គេចូ​ល​ទៅ​ចំពោះ​ព្រះអ​ង្គ   តាម​រយៈ​សម្តេច​សង្ឃ ដោយ​អនុវត្ត​តាម​ក្រឹត្យ​វិន័យ​ដ៏ជា​ក់​លាក់​មួយ​ចំនួន(លេវីវិន័យ ១៦:១-៣៤)។ ហើយ​សេចក្តី​ស្លាប់​អាច​កើត​មា​នភ្លា​ម​ៗ ចំពោះអ្ន​ក​ដែល​ច្រឡំ​ប៉ះ​ហិប​នៃ​សេច​ក្តីស​ញ្ញា ដែល​តំណាង​ឲ្យ​ព្រះវត្ត​មាន​ដ៏​បរិសុទ្ធ របស់​ព្រះ(មើល ២សាំយ៉ូអែល ៦:៧-៨)។ ប៉ុន្តែ ដោយ​សារ​កា​រសុ​គត និង​មាន​ព្រះជ​ន្ម​រស់​ឡើង​វិញ​រប​ស់ព្រះ​យេ​ស៊ូវ នោះ​យើង​អាច​ចូល​ទៅជិត​ព្រះ ដោយ​គ្មាន​ការ​ភ័យ​ខ្លា​ច។​ ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ​លោះ​បាប​យើង​ចប់​សព្វ​គ្រប់​ហើយ​ ហើយ​ព្រះអ​ង្គបា​នអ​ញ្ជើញ​យើង​ឲ្យ​ចូល​ក្នុ​ងព្រះវ​ត្តមា​ន​ព្រះ​អង្គ​។ គឺដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា​ “ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះគុណ​សម្រាប់​​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើ ៤:១៦)។ ដោយ​ព្រោះ​ព្រះ​យេស៊ូវ នោះ​យើង​អាច​ចូ​ល​ទៅរ​ក​ព្រះ…

Read article
សេចក្តីក្លាហាន និងការអនុវត្តន៍ជាទៀតទាត់

មាន​ពេល​មួយ ខ្ញុំ​បាន​អាន​ជីវ​ប្រវត្តិ​សង្ខេប​របស់​លោក​យូជីន ផាតធ័រសិន(Eugene Patterson) ដែល​ជា​អ្នក​ទ​ទួល​ជ័យ​លាភី​ភូលីហ្សឺរ ផ្នែក​កែ​សម្រួល​អត្ថ​បទ នៃ​រ​ដ្ឋ​ធម្ម​នុញ្ញ​របស់​រដ្ឋ​អាត់​លេនតា ពី​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ១៩៦៨។ ជីវ​ប្រវត្តិ​របស់​គាត់​មាន​ការ​ពីរ​យ៉ាង ដែល​បានធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​។​​ ទីមួយ លោក​ផាតធ័​រសិ​ន​ជាអ្ន​ក​ហ៊ាន​បញ្ចេញ​មតិ ដោយគ្មា​ន​ការ​ភ័យ​ខ្លាច ក្នុង​ការ​ទាម​ទា​សិទ្ធិ​នៃ​ពល​រ​ដ្ឋ ក្នុង​អំឡុង​ពេល​ដែ​ល​មាន​ម​នុស្ស​ជាច្រើ​ន ​ប្រឆាំង​នឹង​​ការឲ្យ​​ពូជ​សាសន៍ទាំងឡាយ​​មាន​សិទ្ធិ​ស្មើ​គ្នា​។​ ទីពីរ គាត់​បាន​សរសេរ​អត្ថ​បទ ចុះផ្សា​យ​ក្នុង​ខ្ទង់ កាសែតជារៀងរាល់ថ្ងៃ អស់រយៈពេល៨ឆ្នាំ។ ជា​សរុប អត្ថ​បទ​របស់​គាត់​ត្រូវ​បាន​គេចុះផ្សាយ​នៅ​លើទំ​ព័រ​កាសែត​បាន២៩២២​ខ្ទង់។ ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ ពីមួ​យ​ឆ្នាំ​ទៅមួ​យ​ឆ្នាំ ​សេចក្តី​ក្លាហា​ន និង​ការ​អនុវត្ត​ជា​ទៀត​ទាត់​ បានក្លា​យ​ជាក​ត្តាគ​ន្លឹះ នៃ​ឥទ្ធិព​លនៃ​កា​ររ​ស់នៅ​របស់​គាត់។​​ យ៉ាងណា​មិ​ញ សាវ័កប៉ុ​ល​ក៏មា​ន​បុ​គ្គលិ​កល​ក្ខណៈស​ម្បត្តិ​ដូច​នេះផង​ដែ​រ។ បទ​គម្ពីរ កិច្ចការ ជំពូក ១៣-២៨ បានក​ត់​ទុក​អំពី​សេចក្តី​ក្លាហា​ន ដែល​គាត់​មាន ក្នុង​ស្ថានភា​ព​ដ៏​ពិបាក​ម្តង​ហើយ​ម្តង​ទៀត​។ មាន​ពេល​មួ​យ គាត់​បាន​ជួប​គ្រោះថ្នាក់​សំពៅ​លិច ក្នុង​ការធ្វើ​ដំ​ណើរ​ទៅ​ទ​ទួល​ការ​ជំនុំ​ជម្រះ​ទោស​ពី​ស្តេច​សេសា​រ ហើយ​គាត់ក៏​បាន​ទៅ​ដល់ត្រើយ​ខាង​ត្បូង​នៃ​ទីក្រុ​ងរ៉ូ​ម ដែ​ល​នៅទី​នោះ​មាន​បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន​បាន​មក​ជួប​គា​ត់​(កិច្ចការ ២៨:១១-១៥)។ ពេល​សាវ័ក​​ប៉ុ​ល​​ឃើ​ញ​​គេ នោះ​​​ក៏​​អរ​ព្រះ​គុណ​​ដ​ល់​ព្រះ ហើយ​​មា​ន​ចិត្ត​​សង្ឃឹម​​ឡើង​(ខ.១៥)។ ក្នុង​អំឡុង​ពេល​២​ឆ្នាំ​បន្ទាប់ ក្នុង​នាម​ជា​អ្នក​ទោស គេ​បាន​អនុញ្ញា​ត​ឲ្យ​គាត់​ជាប់​ឃុំ​ក្នុង​ផ្ទះ ដែ​លគាត់​ជួល ដែ​ល​នៅ​ទី​នោះ “គាត់​​បាន​​ទទួល​​អស់​​អ្ន​ក​​ណា​​ដែ​ល​​មក​​​ឯ​គាត់ ទាំង​​ប្រកាស​​ប្រា​ប់​​​ពី​នគរ​ព្រះ…

Read article
ទស្សនៈរបស់ព្រះ

មាន​ពេល​មួយ ចេសិន(Jason) បាន​ធ្វើ​ដំណើរ ទៅ​ទីក្រុង​ញូយ៉ក ក្នុង​អំឡុង​ពេល​សម្រាក​ ក្នុង​រដូវ​ផ្កា​រីក​។ នៅ​ពេល​ល្ងាច​ គាត់​និង​មិត្ត​ភក្តិ​គា​ត់​​មួយ​ចំនួន បាន​ឡើង​ជិះ​ឡាន​តាក់​ស៊ី​បញ្ជ្រៀត​គ្នា ឆ្ពោះ​ទៅ​រក​អគារ​​អ៊ីម​ផាយ​អឺ ស្តេត ដែល​ជាអគា​ខ្ពស់​ជាង​គេនៅ​ទី​ក្រុង​ញូយ៉ក។ ចេសិនយល់​ថា ការ​ជិះឡា​ន​នៅ​តាម​ផ្លូវ​ថ្នល់ ហាក់​ដូច​ជា​គ្មាន​សណ្តាប់​ធ្លាប់ ហើយ​គ្រោះ​ថ្នាក់។ ប៉ុន្តែ ពេល​ដែល​គាត់​បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កន្លែង​សង្កេត​មើ​ល​ទីក្រុង នៅ​លើ​អគា​រដ៏ខ្ពស់នោះ ហើយសម្លឹង​មើល​មក​ផ្លូវ​របស់​ទីក្រុង នៅ​ខាង​ក្រោម គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​បាន​ឃើញ​ថា​ ផ្លូវ​ទាំង​នោះមា​ន​ការ​រចនា និង​ការ​រៀប​ចំយ៉ាង​មាន​របៀប​រៀប​រយ​។​ ដូច​នេះ ទស្សនៈ​របស់​គាត់ក៏បាន​​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​​​។ លោក​ហា​បាគុក​ក៏​បាន​រៀន​សូត្រ ពី​បទ​ពិសោធន៍​ដែល​ស្រដៀង​នឹង​​ចេ​សិន​ផង​ដែរ។​ ពេល​គាត់​ពិចារណាអំ​ពីជី​វិត​មនុស្ស តាម​ទស្សនៈ​របស់​លោកិយ គាត់​យល់​ថា ព្រះហា​ក់ដូ​ច​ជា​មិន​អើពើ​ចំពោះ​អំពើ​អាក្រក់ ដែល​កំពុង​កើត​ឡើង​ក្នុង​សង្គមទេ​(ហាបាគុក ១:២-៤)។ ប៉ុន្តែ ព្រះ​បាន​ប្រទាន​ឲ្យ​គាត់​មាន​ទស្សន​:ដូ​ច​ព្រះ​អង្គ​ដែរ ហើយ​បាន​បង្ហាញ​គាត់​ថា ជីវិត​មនុស្ស​គឺ​លើស​ពី​អ្វី​ដែល​គាត់​យល់​ដឹង។ ការ​ប្រព្រឹត្ត​របស់​មនុស្ស មិន​អាច​រារាំង​​បំណង​ព្រះ​ទ័យ​ព្រះបាន​ឡើយ​(២:៣)។ អ្នក​ដែល​មិន​កោត​ខ្លាច​ព្រះ​ ហាក់​ដូច​ជា​មានភាព​សម្បូរ​សប្បាយ​ ក្នុង​ពេល​ចប្ចុប្បន្ន ប៉ុន្តែ ព្រះ​ទ្រង់នឹ​ងជំ​នុំ​ជម្រះ​ការ​អាក្រក់​ទាំ​ង​អស់​ដែល​មនុស្ស​ប្រព្រឹត្ត​។ ព្រះ​អ​​ង្គ​មាន​អំណាច​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់ ដែល​បាន​កើតឡើ​ង ដើម្បី​ឲ្យ​គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា​ សម្រាប់​បំពេញ​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ​។ ផែន​ការ​រប​ស់​ព្រះ នឹង​បាន​សម្រេច​យ៉ាង​ពិត​ប្រាកដ តាម​ពេល​ដែល​ព្រះ​អង្គ​បាន​កំណ​ត់​(ខ.៣)។ យើង​មិន​អាច​មាន​ការ​យល់​ដឹង​ អំពី​ជីវិត​របស់​មនុស្ស​ឲ្យ​បាន​ច្បាស់…

Read article
កិច្ចការដែលដៃយើងធ្វើ

ពេល​ខ្ញុំ​កំពុ​ង​ធ្វើដំណើរ​តាម​រថ​ភ្លើង កាត់​តាម​ទីវាល​ដ៏​មាន​ជីជាតិ នៅតា​ម​បណ្តោយ​ឆ្នេរ​នៃ​តំបន់​មីឈីហ្គិន​ខាង​លិច​ ខ្ញុំ​បាន​ឃើញ​រុ​ក្ខជា​តិទាំ​ងឡា​យបា​នចា​ប់​ផ្តើម​ចេញ​ផ្លែ  បន្ទាប់​ពី​រដូវ​ផ្ការីកទើ​ប​តែបា​ន​ប្រែទៅ​ជា​រ​ដូវ​ក្តៅ។ កសិក​រ​កំពុង​លត់​ជ​ង្គង់​នៅ​លើ​ទឹ​កសន្សើម​នា​ពេល​ព្រឹក ​ដើម្បីបេះ​ផ្លែស្រ្ត​បឺរី​ដែល​បា​ន​ទំហើ​យ។ ដើម​ប្លូបឺរី ដែល​ដុះ​ជា​គុម្ព​ៗ កំពុង​តែទ​ទួល​ពន្លឺ​ថ្ងៃ​ដែល​បាន​បញ្ចេញ​ពី​លើមេ​ឃម​ក​ ហើយ​កំពុង​ស្រូប​យក​ជី​វជា​តិ​ពីក្នុ​ង​ដី​។ បន្ទាប់​ពី​ធ្វើ​ដំណើរ​កាត់​តាម​​ចំការ ​ដែល​មាន​ផ្លែ​ឈើទុំ​ យើងក៏​បា​ន​ទៅដ​ល់​គំន​រ​ច្រេះ​ចាប់ ដែល​មាន​លោហធាតុ​ដែល​គេ​បោះ​បង់​ចោល​។ រូប​ភាព​ដ៏​អាក្រ​ក់​នៃ​ដែក​ច្រេះ​ព​ណ៌ក្រ​ហម​មួយ​គំនរ​ធំ​នៅលើដី​ គឺផ្ទុ​យពី​ទេស​ភាព​ចំ​ការ​ពណ៌​បៃតង​ខ្ចី ដែល​មាន​រុក្ខជាតិ​លូត​លាស់​។ ដែក​ច្រេះ​ចាប់​ទាំ​ងនោះ​ត្រូ​វ​គេទុ​ក​ចោ​លមិ​ន​អាច​បង្កើត​ផល​អ្វី​ តែ​ផ្ទុយ​ទៅ​វិ​ញ ផ្លែ​ឈើដែ​ល​បា​នធំ​ឡើ​ង ហើយ​ទុំ បាន​ក្លាយ​ជា​អាហារដ៏​មាន​​​ជីវជា​តិស​ម្រា​ប់​មនុ​ស្សដែ​លស្រេ​ក​ឃ្លា​ន។ ភាព​ខុស​គ្នា​រ​វាង​ផ្លែ​ឈើ​ និ​ង​ដែក​ច្រេះ​ចា​ប់​នោះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំអំ​ពីប​ទ​ទំ​នាយ ដែល​ព្រះ​បាន​មាន​បន្ទូល​ អំពី​ទីក្រុង​ទាំង​ឡាយ ដែល​មាន​ដូ​ច​ជាទី​ក្រុ​ង​ដាម៉ាសជា​ដើម​(មើល អេសាយ ១៧:១,១១)។ ព្រះ​អង្គ​មា​នប​ន្ទូ​ល​ថា​ “ពី​ព្រោះ​​​ឯ​ង​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​ឯង … ​ព្រឹក​ឡើង ឯង​បាន​ធ្វើ​ឲ្យ​ពូជ​ឯង​បែក​ចេញ​ជា​ប៉ិច តែ​ឯ​ចម្រូត​វិញ នោះ​នឹង​រំលង​បាត់​ទៅ​ក្នុង​គ្រា​មាន​ទុក្ខ​វេទនា ហើយ​សង្រេង​យ៉ាង​សហ័ស”​(ខ.១០-១១)។ បទ​ទំនាយ​នេះ​ក៏បា​ន​ផ្តល់​កា​រ​ដាស់​តឿ​នដ​ល់​មនុ​ស្សស​ម័យ​បច្ចុ​ប្បន្ន អំពី​​គ្រោះ​ថ្នាក់ និង​ភាព​ឥត​ប្រយោជន៍​នៃកា​រ​គិ​តថា​ ​យើង​អាច​បង្កើ​ត​ផ​ល​ផ្លែអ្វី​មួ​យ​ ដោយ​ខ្លួន​ឯង​បា​ន។ បើ​យើង​ដាច់​ចេញ​ចេញ​ពីព្រះ​ នោះ​កិច្ច​ការ​ដែល​ដៃ​យើ​ងបា​ន​ធ្វើ នឹង​ក្លា​យ​ជា​គំនរ​បាក់​បែក​។ ប៉ុន្តែ ពេល​ដែល​យើង​ចូល​រួម​ជាមួ​យ​ព្រះ នៅ​ក្នុង​កិច្ច​ការ ដែល​ព្រះ​ហស្ត​ព្រះអ​ង្គ​ធ្វើ ​ព្រះ​អង្គ​នឹ​ងប្រ​ទា​នព​រ​ឲ្យ​យើ​ង​បាន​ទទួល​ផ​ល​ច្រើ​នជា​ពហុ​គុណ ហើយផ្ត​ល់នូ​វ​ការ​ចំ​អែត​ខាង​វិញ្ញាណ​ដល់​មនុស្ស​ជា​ច្រើន។-Julie Ackerman Link

Read article