2014

You are here:
មេរៀនទាំងពីរ

មាន​ពេល​មួយ​ខ្ញុំបា​ននិ​ពន្ធ​អត្ថបទ​មួយ​ទំព័រ សម្រាប់​សៀវភៅនំម៉ាណា​ប្រចាំ​ថ្ងៃ ដែល​អត្ថ​បទ​នោះ​និយាយ​អំពី​សារៈ​សំខាន់​នៃ​ការ​គោរព​ច្បាប់។ ពីរ​បី​សប្តាហ៍​ក្រោយ​មក ខ្ញុំ​បាន​ធ្វើ​ដំណើរ​កំសាន្ត ក្នុង​ចម្ងាយ​ផ្លូវ ១៣៦៧ គីឡូមែត្រ ដោយ​ការ​តាំង​ចិត្ត​ថា ខ្ញុំនឹ​ងបើ​កបរ​តាម​ល្បឿនដែល​បាន​កំណត់​ដោយ​ផ្លាក​សញ្ញា​ចរាចរណ៍។ ពេល​ដែល​ខ្ញុំ​កំពុង​បើក​បរ​ចេញ​ពី​ក្រុង​ដ៏តូ​ច​មួយ នៅ​ក្នុង​រដ្ឋ​ញូមិច​ស៊ិច​កូ សហរដ្ឋអាមេរិក ខ្ញុំ​មា​​នកា​រ​ផ្តោត​អា​រម្មណ៍​ទៅ​លើកា​រ​បើក​កញ្ចប់​នំសាំង​វិច ខ្លាំង​ជាង​ការ​មើល​ផ្លាក​សញ្ញា​តាម​ផ្លូវ ជាហេតុ​បណ្តាល​ឲ្យ​​​​​ខ្ញុំ​ទទួល​សំបុត្រ​ផាក​ពិន័យ ចំពោះ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់។ មេរៀន​ទី​មួយ ដែល​ខ្ញុំ​បាន​ទទួល​នៅ​ថ្ងៃ​នោះ​គឺ: ការ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះច្បា​ប់​ចរាចរណ៍ គឺមិ​ន​​ខុ​ស​​ពី​ការ​មិន​គោរព​​ច្បាប់​ចរាចរណ៍​ឡើយ។ ទន្ទឹម​នឹង​នោះ ខ្ញុំ​នៅ​មាន​ចម្ងាយ​ផ្លូវ ១១២៦គីឡូ​មែត្រ​ទៀត! មេរៀន​ទីពី​រ​ដែល​ខ្ញុំទ​ទួល​បាន​គឺ : ព្រះ​តែង​តែល្បង​ល​ការ​សម្រេច​ចិត្ត​របស់​យើង​ជា​និច្ច។ ខ្ញុំ​បាន​នឹក​ចាំ​ថា ពេល​ដែល​រាស្រ្ត​រប​ស់​ព្រះ​ត្រៀមខ្លួន​ចូល​ទឹក​ដី​​សន្យា​ ​​លោក​​ម៉ូសេ​និយាយ​ទៅ​កាន់​​ពួក​គេ​ថា “ត្រូវ​ឲ្យ​ឯង​នឹក​ចាំ​ពី​អស់​ទាំង​ការ ដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​នាំ​ឯង​នៅ​ក្នុង​ទី​រហោស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​ឯង ហើយ​នឹង​ល្បងល​ឯង​ឲ្យ​ដឹង​ជា​សេចក្តី​ណា ដែល​នៅ​ក្នុង​ចិត្ត​ឯង គឺ​បើ​នឹង​កាន់ តាម​បញ្ញត្ត​ទ្រង់​ឬ​ទេ”(ចោទិយកថា ៨:២)។ លោក​យូជិន ភីធ័រសាន់(Eugene Peterson) ជា​គ្រូ​គង្វាល និង​អ្នក​និពន្ធ​ម្នាក់ ដែល​បាន​ហៅ​ការ​ដើរ​តាម​ព្រះ​គ្រីស្ទ​ថាជា “ការ​ស្តាប់​បង្គាប់​ដ៏យូ​រអ​ង្វែង តាម​ទិស​ដៅ​ដដែល”។ មាន​ន័យ​ថា រៀងរា​ល់ពេ​ល​យើង​សម្រេច​ចិត្ត​​​ស្តាប់​បង្គាប់​ព្រះ យើងក៏ត្រូវសម្រេចចិត្តផងដែរថា នឹងបន្តស្តាប់​បង្គាប់​ទ្រង់​ជា​រៀង​រហូត។ តាម​រយៈ​មេរៀន​ខាង​លើនេះ​…

Read article
ការស្វែងយល់ពីសត្វស្រម៉ោច

លោក​ម៉ាក ម៉ូហ្វេត(Mark Moffett) គឺ​ជា​អ្នក​ និពន្ធ​សៀវ​ភៅរឿ​ង ដំណើរ​ផ្សង​ព្រេង​ជា​មួយហ្វូង​ស្រម៉ោច : ដំណើររ​កមើ​ល​សត្វ​ស្រម៉ោច​ទូទាំង​ពិភព​លោក ដែល​មាន​សត្វ​ស្រម៉ោច​រាប់​សែន​កោដិ​ដើរ​តួរ។ រឿង​នេះ​បាន​ឆ្លុះប​ញ្ចាំង អំ​​ពីចំ​ណង់​​ចំណូល​ចិត្តដែ​ល​គាត់​មាន​ចំពោះ​សត្វ​ស្រម៉ោច ពេល​គាត់​នៅក្មេ​ង ហើយ​ទោះ​ជា​គាត់​បាន​ចម្រើន​វ័យ​ធំឡើ​ង ក៏​គា​ត់​នៅ​តែ​មាន​ចំណង់​ចំណូល​ចិត្ត​បែប​នេះ​ដដែល។ ការ​វក់​ចិត្ត​នឹង​សត្វ​ស្រម៉ោច​នេះ បាន​នាំ​ឲ្យ​គាត់​ខំសិ​ក្សាស្រា​វជ្រាវ រហូត​ទទួល​បា​ន​សញ្ញា​ប័ត្រ​បណ្ឌិត នៅ​សកល​វិទ្យា​ល័យ​ហាវើត(Harvard) ហើយ​គាត់​ក៏បា​ន​ធ្វើ​ដំណើរ​ទូទាំង​ពិភ​ព​លោក ក្នុង​នាម​ជា​អ្នក​ជំនាញ នៅ​ក្នុង​មុខ​វិជ្ជា​មួយ​នេះ។ ការ​សិក្សា​របស់​គាត់​បាន​នាំ​ឲ្យ​​គាត់​ទទួល​បាន​ការ​យល់​ដឹង​ដ៏​អស្ចារ្យ អំពី​ស​ត្វ​ដ៏​ឧស្សាហ៍​ទាំង​អស់​នោះ។ តាំង​ពី​យូរ​មក​ហើយ​ មុន​ពេល​ដែល​លោក​ម៉ូហ្វេត​រុក​រក​ឃើញ​ភាព​អស្ចារ្យ​ខ្លះ​ៗ នៃ​ពិភពសត្វ​ស្រម៉ោច ព្រះ​គម្ពី​របា​នចែ​ងអំ​ពី​ភាព​ឆ្លាត​វ័យ និង​សីល​ធម៌​ការងារ​នៃ​សត្វ​ល្អិត​ដ៏​តូច​មួយ​ប្រភេទ​នេះ។​ ស្តេច​សាឡូ​ម៉ូន​ដ៏មា​ន​ប្រាជ្ញា ទ្រង់​បាន​យក​សត្វ​ស្រម៉ោច​ធ្វើ​ជា​ឧទាហរណ៍​គំរូ​នៃ​​ភាព​ឧស្សាហ៍​ព្យា​យាម សម្រាប់​ឲ្យ​មនុស្ស​ខ្ចិល​ទាំង​ឡាយ​យក​តម្រាប់​តាម គឺ​ដូច​ដែល​ទ្រង់​បាន​ចែង​ថា “ឱ​​មនុស្ស​​ខ្ជិ​ល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មាន ប្រាជ្ញា​ឡើង វា​គ្មាន​នាយ គ្មាន​អ្នក​កាន់​កាប់​ការ ឬ​អ្នក​គ្រប់គ្រង​ឡើយ គង់​តែ​វា​ផ្គត់ផ្គង់​អាហារ​វា​នៅ​ខែ​ប្រាំង ហើយ​ក៏​ប្រមូល​ស្បៀង​ទុក ​ក្នុង​រដូវ​ចំរូត​ផង”(សុភាសិត ៦:៦-៨)។ ព្រះ​ទ្រង់​បាន​ពិពណ៌នា​អំពី​ស្នា​ព្រះ​ហស្ថ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដោយ​ប្រើ​សត្វ​ដែល​ទ្រង់​បាន​​បង្កើត​ដើម្បី​បង្រៀន​យើង។ ជាក់​ស្តែង តាម​រយៈ​កា​រ​បង្រៀន​​អំពី​ស​​ត្វ​ស្រម៉ោច យើងអាច​មើល​ឃើញ​សារៈ​សំខាន់​នៃ​ការ​ធ្វើ​ផែនការ​ទុក​ជា​មុ​ន និង​ការ​ត្រៀម​​ស្បៀង​សម្រាប់​ផ្គ​ត់​ផ្គង់​​នៅ​​ពេ​ល​​អនា​គត(៣០:២៥)។ ព្រះ​ទ្រង់​បាន​ប្រើ​ធម្ម​ជាតិ ដើម្បី​ចង​ក្រង​មេរៀន​ខាង​វិញ្ញាណ ហើយ​សូម្បី​តែស​ត្វស្រ​ម៉ោច​ដ៏​តូច​ល្ងិត ក៏​អាច​ឲ្យ​យើ​ង​រៀន​សូត្រ​ពី​ពួក​វាបា​ន​ដែរ។—Dennis Fisher

Read article
ភាពមិនអាចមើលឃើញ ដ៏អាថ៌កំបាំង

នៅ​ទូ​ទាំង​សហ​រដ្ឋ​អាមេរិក និង​​​ពិភព​លោកទាំង​មូល ​ជា​ញឹក​ញាប់ យើង​ជួប​ប្រទះ​ផល​ប៉ះ​ពាល់​នៃ​​គ្រោះ​មហន្ត​រាយ ដែល​គ្មាន​នរណា​អាច​មើល​ឃើញ។ ឧទា​ហរណ៍ ក្នុង​ឆ្នាំ២​០១១ នៅ​សហ​រដ្ឋ​អាមេរិក មាន​ទីក្រុង​មួយ​ចំនួន បាន​ទ​ទួល​រង​ការ​បំផ្លាញ​ពី​ខ្យល់​កួច​យក្ស​ថូនេដូ ដែល​បាន​បក់​គួច​បំផ្លាញលំ​​នៅ​ដ្ឋាន និង​ទី​ប្រជុំ​ជន​ អស់​ជា​ច្រើន​កន្លែង​។ ហើយ​ក្នុង​​​រដូវ​ខ្យល់​ព្យុះ​កំបុត​ត្បូង​ម្តង​ៗ យើង​មាន​ការ​រន្ធត់​ចិត្ត ចំពោះ​ខ្យល់​ដែល​បក់​បោក​ក្នុង​ល្បឿន​ជាង ១៦០​គីឡូម៉ែ​ត្រ ក្នុង​មួយ​ម៉ោង ដែល​បាន​គំរា​ម​បំផ្លាញ​អ្វី​ៗ​ដែល​យើង​បាន​កសាង​មក​នោះ។ ទាំង​អស់​នេះ​គឺ​បាន​បង្ករ​ឡើង​ ដោយ​អំណាច​ដែលយើង​មិន​អាច​មើល​ឃើញ។ ជា​ការ​ពិត​ណាស់ យើង​អាច​មើល​ឃើញ​ស្លឹក​ឈើ​បក់ ឬ​កំទេច​កំទី​ប៉ើង ដោយ​សារ​ខ្យល់​​បក់ តែ​យើង​មិន​អាច​មើល​ឃើញ​ខ្យល់​បាន​ឡើយ។ ការ​នេះ​កើត​ឡើង​តាម​របៀប​ដ៏អាថ៌​កំបាំង​​​ដែល​យើង​មើល​មិន​ឃើញ។ តាម​ន័យ​ធៀប យើង​ក៏​មិន​អាច​មើល​ឃើញ​ព្រះ​វិញ្ញាណ​ប​រិសុទ្ធ​បាន​ដែរ។ តាម​បទ​គម្ពី​រ​កិច្ច​ការ​ជំពូក​២ ពេល​អ្នក​ជឿ​ព្រះ​បាន​ពិសោធន៍​នឹង​ការ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នៅ​ថ្ងៃ​បុណ្យ​ទី​៥០ “ស្រាប់​​តែ​​មាន​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ”(កិច្ចការ ២:២)។ ខ្យល់​ដែល​បក់​មក​នោះ បាន​បង្ហាញ​ឲ្យ​គ្រីស្ទ​បរិស័ទ​សម័យ​ដើម​ទាំង​នោះ​​បាន​ដឹង​ អំពី​ការ​យាង​មក​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ចូល​សណ្ឋិត​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ដើម្បី​ធ្វើ​កិច្ច​ការ​របស់​ទ្រង់។ ហើ​យ​សព្វ​ថ្ងៃ​នេះ ទ្រង់​ក៏​នៅ​តែ​ធ្វើ​ការ​នេះ នៅ​ក្នុង​ជីវិត​យើង​ផង​ដែរ! បើ​អ្នក​ជា​អ្ន​កដើរ​តាម​ព្រះ​គ្រីស្ទ នោះ​ចូរ​ត្រេក​អរ​ចុះ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បង្កើ​ត​ផល​ផ្លែ ក្នុង​ជីវិ​ត​អ្នក(កាឡាទី ៥:២២-២៣) បង្រួប​បង្រួម​អ្នក​ជឿ​ព្រះ ក្នុង​រូប​កាយ​តែ​មួយ​នៃ​ព្រះ​គ្រីស្ទ(១កូរិនថូស ១២:១៣) ហើយ​ទ្រង់​ជួយ​ឲ្យ​អ្នក​បាន​ដឹង​ច្បាស់ អំពី​ព្រះ​វត្ត​មាន​នៃ​ព្រះ(១យ៉ូហាន ៣:២៤)។…

Read article
ការគេងលក់ដ៏ផ្អែមល្ហែម

អ្នក​ស្រី​អានេ ហ្គេដេស(Anne Geddes) ជា​អ្នក​ថត​រូបម្នាក់ ដែល​បាន​បង្កើត​ទម្រង់​សិល្បៈ​នៃ​ការ​ថត​រូប​ទារក​ដែល​កំពុង​គេង។ នាង​បាន​នាំ​ឲ្យ​មាន​ស្នាម​ញញឹម នៅ​លើ​ផ្ទៃ​មុ​ខ​របស់​អ្នក​ដែល​បាន​មើល​រូប​ថតទារក ដែល​​នាង​បាន​ថត​​នោះ។ គ្មាន​រូប​ភាព​អ្វី​ដែល​អាច​បង្ហាញ​ពី​សន្តិ​ភាព បាន​ប្រសើរ​ជាង​រូ​ប​ថត​ទារក​ដែល​កំពុ​ង​គេង​ឡើយ។ ប៉ុន្តែ រវាង​ការ​គេង​មួយ​ស្របក់​នៅ​ពេល​ថ្ងៃ និង​ការ​គេង​នៅពេ​ល​យប់ ការ​មើល​ថែរ​ក្មេង គឺ​ជា​ការ​ទទួល​ខុស​ត្រូវ ដែល​គេ​ត្រូវ​ប្រកាន់​ខ្ជាប់​ជា​និច្ច និង​មាន​ការ​​នឿយ​ហត់​ផង​​ដែរ។ ពេល​ដែល​ក្មេង​នៅ​តូច​មិន​ទាន់​ដឹង​អី ហើយ​រពឹស​ច្រើន ពួក​គេ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត នៅ​គ្រប់​ពេល​។ ឪពុក​ម្តាយ​ងោក​ងុយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​រវល់​ធ្វើ​កិច្ច​ការ​ជា​ច្រើន​សម្រាប់​កូន​តូច​ៗ ដូច​ជា ការ​រត់​តាម ការ​ធ្វើ​ឲ្យ​ពួក​គេ​​កម្សាន្ត​សប្បាយ ការ​ការ​ពារ ការ​បញ្ចុក​អាហារ និង​ការ​ស្លៀក​ពាក់​ឲ្យ​ពួក​គេ ព្រម​ទាំង​កា​រនៅ​យាម ការ​ណែ​នាំ និង​ការ​ផ្សៈ​ផ្សា​កូន​ៗ​ដែល​ឈ្លោះគ្នាជា​ដើ​ម។ បន្ទាប់​ពី​ពួក​គាត់​បាន​យក​គ្រឿង​លេង​របស់​កូន​ទៅទុ​ក ហើយស្លៀក​ខោអា​វសម្រាប់​គេង​ឲ្យ​ពួក​គេ​ហើ​យ ភាព​រ​ពឹស​របស់​ពួក​គេក៏​បា​នថ​យ​ចុះ ហើយ​ពួក​គាត់​ដែល​ជា​ឪពុក​ឬ​ម្តាយក៏​បី​វា ហើយដា​ក់​ឲ្យ​វា​គេង ដោយ​ការ​និទាន​រឿង​ឲ្យ​វា​ស្តាប់ រហូត​ដល់​វា​គេង​លក់។ ក្រោយ​មក មុន​ពេល​ពួ​កគា​ត់ចូ​លគេ​ង ពួក​គាត់​ក៏​បាន​ទៅមើ​ល​កូន​របស់​ខ្លួន​ ជា​ថ្មី​ម្តង​ទៀត ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ថា អ្វី​ៗ​គ្រប់​យ៉ាង​មាន​ភាព​សុខ​ស្រួល នៅ​ក្នុង​ពិភព​នៃ​សុ​បិន្ត​ហើយ។ សម្រស់​ដ៏​ស្រទ​ន់នៃ​ក្មេង​ដែលកំ​ពុង​គេង បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​​មិន​ស្តាយ​កម្លាំង ឬ​ពេល​វេលា​ដែល​បាន​ចំណាយ ដោយ​​ភាព​នឿយ​ហត់​កាល​ពី​ពេល​ថ្ងៃ​ឡើយ។ តាម​ព្រះ​គ​ម្ពីរ​បាន​ប្រាប់​យើង​​ថា ព្រះ​​ទ្រង់​​សព្វ​​ព្រះទ័​យ​ឲ្យ​​កូ​ន​ស្ងួនភ្ញាររបស់​ទ្រង់​មាន​សន្តិ​ភាព ឬ​ភាព​សុខ​សាន្ត(លេវីវិន័យ ២៦:៦) ប៉ុន្តែ…

Read article
ការមានសំណួរជារឿងធម្មតា

វាជា​រឿង​ធម្មតា​ទេ ដែល​សេច​ក្តី​ភ័យខ្លា​ច និង​ការ​សង្ស័យ​កើត​មាន​​​នៅ​ក្នុង​ចិត្ត​រ​បស់​យើង​ នៅ​ពេល​ខ្លះនោះ​។ យើង​ប្រហែល​​ជា​សង្ស័យ​ថា “ចុះ​បើ​សិន​ជា​នគរ​ស្ថាន​សួគ៌​មិន​មាន ដូច​ដែល​យើង​ជឿទេ​នោះ តើយើងនឹងទៅជាយ៉ាងណា?” ឬ​សង្ស័យថា “តើ​ព្រះ​យេស៊ូវ​ពិ​ត​ជាផ្លូ​វតែ​មួ​យ ទៅ​កា​ន់​ព្រះ​មែន​ឬ?” ហើយ “តើ​នៅ​ទីប​ញ្ចប់ ខ្ញុំ​នឹង​ជួប​ការ​ជំនុំជ​ម្រះ ដោយ​សារ​ការ​ប្រព្រឹត្តរ​បស់​ខ្ញុំ​ឬ?” សំណួរ​បែប​នេះ គួរ​តែ​ទទួល​បាន​នូវ​ចម្លើយ​ដ៏​ក្បោះក្បា​យ ពោល​គឺ​គេ​មិន​គួរ​ប្រញាប់​ឆ្លើយ​ពេកឡើយ។ លោក​យ៉ូហាន បាទីស្ទ គឺជា​អ្ន​ក​ដែល​ព្រះ​យេស៊ូវ​បាន​ហៅថា​ ពួក​ហោរា​ដ៏​អស្ចារ្យ​បំផុត​(លូកា ៧:២៨)។ មុន​ពេល​គេ​យក​គាត់​ទៅ​ប្រ​ហារ​ជីវិត គាត់​ក៏​បាន​ទូល​សួ​រ​ព្រះ​យេស៊ូវ​នូវ​សំណួរ​ខ្លះៗ​ផ​ងដែ​រ(ខ.១៩)។ គាត់​ចង់​ដឹង​ច្បាស់ ​ថាតើ​ព្រះ​យេស៊ូ​វ​ពិត​ព្រះ​មែស៊ី​មែន​ឬ ព្រោះ​បើ​ទ្រង់​មិន​មែន​ជា​ព្រះ​មែ​ស៊ី​ទេ នោះ​ការ​ងារ​ដែ​លគាត់​បា​ន​ធ្វើ​ថ្វាយ​ព្រះ​ក៏​គ្មាន​ប្រយោជន៍​ដែរ។ ត្រង់​ចំណុច​នេះ ព្រះយេ​ស៊ូវ​ទ្រង់​បាន​ឆ្លើយ​តប តាម​របៀបដែ​ល​លើក​ទឹក​ចិត្ត ដែល​យើង​គួរ​យក​តម្រាប់​តាម។ ព្រះ​យេស៊ូវ​ទ្រង់​មិន​បាន​ស្តីប​ន្ទោស ឬ​រិះគ​ន់គា​ត់ ដោយ​សារ​ចម្ងល់​របស់​គាត់​ឡើយ​ ផ្ទុយ​ទៅវិ​ញ​ទ្រង់​បាន​បញ្ជា​ក់ថា​ ទ្រ​ង់ពិត​ជា​ព្រះមែ​ស៊ី​មែន ដោយ​សម្អា​ងទៅ​លើ​កា​រអ​ស្ចារ្យដែ​ល​ទ្រង់​កំពុង​ធ្វើ។ ក្នុង​​នាម​​ជា​​​សាក្សី​ដែ​លបា​ន​ឃើញ​ការ​អស្ចារ្យ​របស់​ទ្រង់ សិស្ស​របស់​លោក​យ៉ូហាន​ អាច​វិល​ត្រឡ​ប់ម​ក ជ​ម្រាប​គ្រូរប​ស់​ខ្លួន​វិញថា ​ទ្រង់​ពិ​តជា​ព្រះ​មែស៊ី​មែ​ន។ ជា​កា​រពិត​ណាស់ ទ្រង់​ក៏​បាន​ធ្វើ​ការ​ជាច្រើ​ន​ទៀត ដូច​ជា​ការ​ប្រើ​ពា​ក្យ និង​បទ​គម្ពីរ(ខ.២២) ដែល​ដក​ស្រង់​ចេញ​ពី​បទ​ទំ​នាយ ដែល​ហោរា​អេសាយ​បានថ្លែង អំ​ពី​ការ​យាងម​ក​នៃ​ព្រះ​មែស៊ី​(អេសាយ ៣៥:៤-៦ ៦១:១) ហើយ​លោ​ក​យ៉ូហា​ក៏ពិ​តជា​បា​នដឹ​ងច្បា​ស់​ អំពី​បទទំ​នាយ​នោះ​ផ​ង​ដែរ។…

Read article
តើនរណានៅពីក្រោយការនោះ?

នៅក្នុង​ពិធី​តាំង​​បង្ហាញ​វប្ប​ធម៌​ នៅឯ​​ទីក្រុង​បាន​ឌុង(Bandung) ប្រទេស​ឥណ្ឌូនេស៊ី យើង​បានកម្សាន្ត​សប្បាយ​នឹង​ការ​ប្រគុំ​តន្រ្តីដ៏​​អស្ចារ្យ​មួយ។ មុន​ពេល​កម្ម​វិធី​ត្រូវ​បាន​បញ្ចប់ ក្នុង​ចំណោម​ទស្សនិ​ក​ជន​ទាំង​អស់​មាន​មនុស្ស​២០​០នា​ក់ បាន​ទទួល​ឧបករ​ណ៍ភ្លេ​ងអ​ន្លូ​ង(Anglung)ម្នាក់​មួ​យៗ​ ដែល​ឧបករ​ណ៍ភ្លេ​​ងនោះ ត្រូវ​បានគេ​​ផលិត​ពី​ឫស្សី។ គេ​បានប​ង្រៀន​យើង ឲ្យ​ចេះ​អង្រួន​វា តាម​ចង្វាក់ តាម​ការ​បញ្ជារ​បស់​អ្ន​ក​នាំវ​ង់​ភ្លេង។ មិន​យូរ​ប៉ុន្មាន យើង​ក៏បា​នគិ​ត​ថា យើង​កំពុង​តែ​ប្រគុំ​ភ្លេ​ងដូ​ចវ​ង់ភ្លេង​ដែរ ពោល​គឺ​យើង​មាន​មោទនៈ​ភាព ពេល​បាន​ដឹង​ថា​យើង​ធ្វើបា​នល្អ​​ប៉ុណ្ណា! បន្ទាប់​មក ខ្ញុំ​ក៏​ចាប់​ផ្តើម​យល់​ថា យើង​មិន​មែន​ជា​អ្នក​ប្រគុំបា​នល្អ​ទេ អ្នក​ដែល​សម​នឹង​ទទួល​ការ​សរសើរ គឺ​អ្ន​ក​ដឹក​នាំវ​ង់​ភ្លេង​ឯ​ណោះ​ទេ។ យ៉ាង​ណាមិ​ញ ពេល​ដែល​អ្វីៗ​​គ្រប់​យ៉ាង​មាន​ភាព​ល្អប្រសើរ ក្នុង​​ជីវិត​របស់​យើង យើង​ងាយ​នឹង​មាន​មោទន​​ភាពចំពោះ​ខ្លួន​ឯង។ យើង​ត្រូវ​បាន​ល្បួង​ឲ្យ​គិត​ថា យើង​ធ្វើ​បាន​ល្អ ហើយ​យើង​បាន​ទទួ​លជោ​គជ័​យ ដោយ​សារ​សមត្ថ​ភាព​របស់​យើង។ នៅ​ពេល​នោះ យើង​ច្រើន​តែ​ភ្លេច​ថា នៅ​ពី​ក្រោយ​ការ​ទាំ​ង​អស់នោះ​ គឺមា​នព្រះ​ជា​អ្នក​បណ្តាល​ចិត្ត​យើង គាំ​ពារ ផ្គត់​​ផ្គង់ និ​ង​កា​រពា​រ​យើង។ ស្តេច​ដាវី​ឌបា​ន​ចង​ចាំសេ​ចក្តី​ពិត​នេះ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​មក​ថា “ស្តេច​​ដាវីឌ​​ទ្រង់​ចូល​ទៅ​គង់​នៅ​​ចំពោះ​​ព្រះយេហូវ៉ា ទូល​ថា ឱ​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​អើយ តើ​ទូលបង្គំ​ជា​អ្វី តើ​កូន​ចៅ​ទូលបង្គំ​ជា​អ្វី បាន​ជា​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ដល់​ត្រឹម​នេះ”(១របាក្សត្រ ១៧:១៦)។ ស្តេច​ដាវី​ឌមាន​ព្រះទ័​យអ​រស​ប្បាយ​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ពោលស​រសើរ​សេចក្តី​ល្អរ​បស់​ព្រះ។ នៅ​ពេល​ក្រោយ ពេ​លដែ​ល​យើង​ត្រូវ​បាន​ល្បួង​ឲ្យសរសើរ​​ខ្លួន​ឯង សម្រាប់​ព្រះពរ​ដែល​យើង​បាន​ទទួល សូម​យើងបង្អ​ង់​ឈប់​សិ​ន ហើ​យសូ​ម​ចង​ចាំថា​ តាម​ពិត​គឺ​ព្រះ​អម្ចាស់​ទេ…

Read article
ដំណឹងល្អមានភាពរាលដាល

គេប្រើ​ពាក្យ​ថា “វីដេអូ​​រាល​ដាល”(ឬ viral video) សំដៅទៅ​លើ​វីដេ​អូឃ្លីប​ខ្លី​ៗ ដែល​គេបា​នផ្សព្វ​ផ្សាយ ​ក្នុង​អ៊ីន​ធ័រណិត ដែល​មាន​ការ​រីក​រា​ល​ដាល​យ៉ាង​លឿន ពេល​ដែលគេ​ចែក​​ផ្សាយ​លីង(ឬបណ្តាញ​)​របស់​វា​ ត​គ្នា​ពី​មួយ​ទៅ​មួយ​។ វី​ដេអូ​នេះអា​ច​មាន​លក្ខ​ណៈកំ​ប្លែង ឬ​មាន​ការ​លើក​ទឹក​ចិត្ត ឬ​ក៏​មាន​ការប​ណ្តាល​ចិត្ត ហើយ​វា​អាច​រីក​រាល​ដាល​ពាស​ពេញ​ពិភព​លោក​យ៉ាង​ឆាប់​រហ័ស ហើយ​មាន​មនុស្ស​រាប់​លា​ននា​ក់​បាន​ទស្សនា​វា។ ការ​រីក​រា​លដាលដ៏ឆាប់​រហ័​ស​នេះ គឺ​ជា​ក្តីស្រ​ម៉ៃរ​បស់​អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម ​ប៉ុន្តែ អ្ន​កជំ​នា​ញផ្នែ​កទី​ផ្សា អាច​ទាញ​យក​ប្រយោជន៍​ពី​វា​បាន​។ អ្នក​ស្រី​លេស៊ី ខេមផ៍(Lacy Kemp) បាន​សរសេរនៅ​លើ​គេហទំ​ព័រ realnetworksblog.com ថា “តើ​ធ្វើ​ដូច​ម្តេច​ឲ្យអ្ន​ក​អាច​ធ្វើ​ឲ្យ​អ្វីមួយ មា​នកា​រ​រាល​ដាល​ដូច​ភ្លើង​ឆេះ​ព្រៃបា​ន? ចម្លើយ​នោះ​គឺ អ្នក​មិន​អាច​ធ្វើ​ដូច​នោះ​បាន​ទេ។​ អ្វី​ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​រាល​ដាល​នោះ ត្រូវ​តែ​មាន​លក្ខណៈ​​ដែល​អស្ចារ្យ​ល្មម​នឹង​អាច​​រាល​ដាល ​ដូច​ភ្លើង​ឆេះ​ព្រៃបាន​”។ យ៉ាង​ណាមិ​ញ ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ “មាន​ភាព​រាល​ដាល” តាម​រយៈ​កា​រចែ​ក​ផ្សាយ​បន្ត​ពីមនុស្ស​ម្នាក់​ទៅ​ម្នា​ក់​ទៀត។ បន្ទាប់​ពី​លោក​ស្ទេផា​ន ដែល​ជា​អ្នក​ដឹក​នាំ​​ក្នុង​ពួក​ជំនុំដំបូង ត្រូវ​គេ​ចោល​នឹង​​ថ្មស​ម្លាប់ ដោយ​សារ​សេចក្តី​ជំនឿរ​បស់​គាត់ អ្នក​ដើ​រ​តាម​ព្រះ​យេស៊ូវ ក្នុង​ក្រុង​យេរូសាឡិម ត្រូវ​គេ​ធ្វើ​ទុ​ក្ខបៀ​ត​បៀន ហើយ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង(កិច្ចការ ៨:១-៣)។ គ្រីស្ទ​បរិស័​ទ​ទាំង​នោះ​ បាន​និយាយ​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះគ្រីស្ទ នៅ​កន្លែ​ង​ណា​ដែល​ពួក​គេ​ទៅ​ដល់ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ឬ​ភ័យ​ខ្លាច​អ្វី​ឡើយ។ គឺ​ដូច​ដែ​លមា​នសេ​ចក្តី​ចែង​​ថា​ “​​អ​ស់​​អ្ន​ក​​ដែល​ត្រូ​វ​ខ្ចាត់ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ព្រះបន្ទូល”(ខ.៤)។…

Read article
ការក្រឡេកមកក្រោយ

លោក​ចច ម៉ាដេសិន(George Matheson) គឺជា​អ្នក​និពន្ធ​ដែល​មាន​ឈ្មោះល្បី​ ដោយ​សារ​បទ​ទំនុកប​រិសុទ្ធ ដែល​មាន​ចំណង​ជើង​ថា “ឱ​សេចក្តី​ស្រឡាញ់ ដែល​នឹង​មិន​បោះប​ង់ខ្ញុំ​ចោល​ឡើ​យ”។ គាត់​ក៏បាន​​និពន្ធទំ​នុក​មួយ​បទ​ទៀត ដែល​មាន​ចំណង​ជើង​ថា ​“ព្រះ​ពរ​ដែល​គេ​មិនអើ​ពើរ” ដែ​លនៅ​ក្នុ​ងនោះ​ គាត់​បាន​ងាក​បែរ​មក​ក្រោយ​មើល “ផ្លូវ​ដែល​បាន​ហួស​ទៅ​ហើ​យ”។ គឺ​ដោយ​សារ​ការ​ងាក​បែរ​មក​ក្រោយ​នេះហើ​យ ដែល​បាន​ធ្វើ​ឲ្យ​គាត់​អាច​មើល​ដឹង​ថា ព្រះ​វរបិតារបស់​​គាត់​ដែ​ល​គង់​នៅ​ស្ថាន​សួគ៌​ បាន​ដឹក​នាំ​គាត់​ចាប់​តាំង​ពី​ដើម​ផ្លូវ​រៀង​មក។ ព្រះ​ទ្រង់​បាន​រៀប​ចំ​ផ្លូវ​សម្រាប់​យើង​រាល់​គ្នា គឺ “ផ្លូវ” សម្រាប់​ឲ្យ​យើង​រត់​ប្រណាំង(កិច្ចការ ២០:២៤ ២ធីម៉ូថេ ៤:៧)។ ផ្លូវ​របស់​យើង​ត្រូវ​បា​នគូ​ស​វាស​កំណត់​ទុ​ក​ជា​មុន នៅ​ក្នុង​នគរ​ស្ថាន​សួគ៌ ហើយ​មាន​ប្រភព​​ក្នុង​បំណង​​ព្រះទ័យ​ព្រះ ដែល​គ្រប់​គ្រង​លើទាំ​ង​អស់។ ប៉ុន្តែ យើងមិ​ន​ត្រូវ​ធ្វើ​ការ​ស​ម្រេច​ចិត្ត តាម​តែ​ការ​នឹក​ឃើញ​របស់​យើងឡើ​យ។ យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ គឺ​មាន​ទាំង​ការ​សម្រេច​ចិត្ត​ធំ និង​ការ​សម្រេចចិ​ត្ត​តូច ដែល​ក្នុង​នោះ​​មាន​ការ​សម្រេច​ចិត្ត​ខ្លះ​អា​ចនាំ​ឲ្យ​ជីវិ​ត​របស់​យើងមា​ន​ការ​កែប្រែ​។ យើ​ងពិ​បាក​យល់​អំពី​អាថ៌កំ​បាំងនៃ​ទំ​នាក់​ទំនង ​រវាង​អំណាចគ្រ​ប់គ្រ​ង​រ​​បស់​​ព្រះ និង​​ការ​ស​ម្រេច​​ចិ​ត្តរ​​បស់​ម​នុស្ស តែ​ទន្ទឹម​​នឹង​នោះ យើ​ងអា​ច​សួរ​ថា “តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ស្គាល់​ផ្លូវ​ដែល​ត្រូវ​រត់ប្រណាំងនោះ?” សព្វថ្ងៃនេះ ខ្ញុំ​អាច​រក​ឃើ​ញ​ចម្លើយ​ចំពោះសំ​ណួរ​នេះ កាន់​តែ​ច្បាស់​លាស់ ស្រប​ពេល​ដែល​ខ្ញុំកា​ន់តែ​មា​នវ័​យ​ចាស់ និង​មាន​អតីត​កាល​កាន់​តែ​ច្រើន សម្រា​ប់ក្រ​ឡេច​មក​មើ​ល​ឡើង​វិញ​។ ពេល​ខ្ញុំក្រឡេកម​ក​មើល​អតី​តកាល ខ្ញុំ​ក៏បា​ន​ដឹង​ថា ព្រះបា​ន​នាំ​ផ្លូ​វខ្ញុំ​តាំ​ងពី​ដើ​មផ្លូ​វ​រៀង​មក​។ ខ្ញុំពិ​តជា​អា​ចនិ​យាយបា​ន​ថា “ព្រះ​ទ្រង់​បាន​ធ្វើ​ជាអ្ន​កគង្វា​លរ​បស់​ខ្ញុំ អស់​មួយ​ជីវិ​ត​ខ្ញុំ ​រហូត​មក​ដល់​ថ្ងៃ​នេះ”(លោកុប្បត្តិ…

Read article
ឈប់!

ជីវិតមនុស្សម្នាក់ៗ ប្រៀបបាននឹងមុខជំនួញដ៏មមាញឹក មួយ។​ ជីវិតរបស់យើង ហាក់ដូចជាតែងតែមានកិច្ចការដែលត្រូវធ្វើជាបន្ថែម​ទៀត​ជា​និច្ច ហើយ​តែ​ងតែ​មាន​​កន្លែង​​ផ្សេង​ដែល​​ត្រូ​វ​ទៅ​ជា​បន្ត​ទៀត ព្រម​​ទាំង​មាន​មនុស្ស​ដែល​ត្រូវ​ជួប​ជា​បន្ថែម​ទៀត។ ​គ្មាននរណា​ម្នាក់​ចង់​រ​ស់​នៅ ក្នុ​ង​​ជីវិត​ដែល​​មិន​​​បាន​​​ធ្វើ​​កិ​​ច្ចកា​រ​​អ្វីដែ​ល​​មាន​​ន័យ​នោះ​ឡើយ តែ​ទន្ទឹម​នឹង​នោះ ចង្វាក់​ដ៏លឿ​ននៃ​ដំ​ណើរជី​វិ​ត ​ក៏បា​ន​​គម្រាម​​ថា នឹង​ឆក់​យក​ភាព​ស្ងប់​ស្ងៀ​មចេញ​ពី​យើង​។ ពេល​​យើង​​កំពុង​​បើក​​បរ​​រថ​​យន្ត ឬ​​ម៉ូតូ​ មាន​​ផ្លាក​​សញ្ញា​ចរា​ចរណ៍ ដែល​​ប​ញ្ជា​​ឲ្យ​​យើង​​ឈប់ ឬ​​ផ្លាក​​សញ្ញា​​ដែល​ដាស់​តឿន​យើង ឲ្យ​បន្ថយ​ល្បឿន ដែល​គេបា​នដា​ក់​តាម​ដង​ផ្លូវ ដើម្បី​រំឭក​យើងឲ្យ​ដឹ​ងខ្លួ​នថា​ ដើម្បី​សុវត្ថិ​ភាព យើង​មិន​អាច​ចេះតែ​ជា​ន់ឈ្នា​ន់​ល្បឿន ឬ​មូល​ហ្គ្រែម៉ូ​តូជា​ប់​ជានិ​ច្ច​ឡើយ។ ដូច​នេះ យើង​ត្រូវ​ការ​ក្រើន​រំឭក​បែប​នោះ នៅ​ក្នុ​ង​គ្រប់​ផ្នែក​ទាំង​អ​ស់នៃជី​វិតរ​បស់​យើង។ អ្នក​និពន្ធ​ព្រះគ​ម្ពីរ​ទំនុកដំ​កើង បាន​ដឹង​ច្បាស់​​ពី​សារៈ​សំខា​ន់​នៃពេល​ស្ង​ប់​​ស្ងាត់។ ព្រះទ្រ​ង់បា​ន “សម្រាក” នៅ​ថ្ងៃ​ទីប្រាំពី​រ។ ម្យ៉ាងទៀត​​ ​មាន​ពេល​មួយ ​ព្រះ​​យេស៊ូវ​​ទ្រង់​​​មាន​សេចក្តី​​​ជា​​ច្រើន​ទៀត​ដែលត្រូវបង្រៀន និង​មាន​មនុ​ស្សជា​ច្រើ​នទៀ​ត ដែល​ត្រូវ​ប្រោស​ឲ្យ​ជា តែ​ទ្រង់​ក៏បា​នយា​ង​ទៅដា​ច់ដោ​យ​ឡែក​ពី​ហ្វូង​មនុស្ស ដើម្បីស​ម្រាក​ព្រះ​កាយ​មួយ​រយៈ​(ម៉ាថាយ ១៤:១៣ ម៉ាកុស ៦:៣១)។ ទ្រង់​បាន​ជ្រាប​ថា ការ​បន្ថែម​ល្បឿន​នៅ​ក្នុង​ជីវិត គឺ​មិន​មែន​ជា​ទង្វើដ៏​ឆ្លាត​វ័យ​ឡើយ ពោល​គឺ​យើង​មិន​ត្រូវ​ធ្វើ​ឲ្យកុង​ទ័រ​សាំង​រប​ស់​យើ​ង​ ចេះតែ​ច​ង្អុល​ទៅ​រក “ចំណុច​អស់​សាំង” ជា​និច្ច​ឡើយ។ ​បទ​គម្ពីរ​ទំនុក​ដំកើង ១៣១:២ បាន​​ចែង​ថា “ទូល​បង្គំ​​បា​ន​​រម្ងាប់ ហើយ​​ព្រលួង​​​ព្រលឹង​​ទូល​ប​ង្គំ​​ជា​​ស្រេច” តើ​កន្លង​មក…

Read article
មិត្តភ័ក្ររបស់ខ្ញុំ ឈ្មោះវីលាម

មាន​ពេល​មួយ​យើង​បាន​ធ្វើ​ដំណើរ ​ទៅ​សួរ​សុខ​ទុក្ខកុមា​រ​ពិការ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត នៅ​ក្នុងមជ្ឈ​មណ្ឌល​មួ​យ ក្នុង​ក្រុង​ខូបស៍(Copse) ប្រទេសចាម៉ៃកា(Jamaica)។ ពេល​​យើង​​ចេ​ញ​​ពី​ឡាន​ក្រុង ចូ​ល​ទៅ​ក្នុង​ផ្ទះនោះ ខ្ញុំ​មិន​បានរំ​ពឹង​ថា បាន​ជួប​កីឡាករ​បាល់​ទាត់​ណា​ម្នាក់ឡើយ។ ខណៈពេ​លដែ​ល​ក្រុម​ចម្រៀង​ក្មេង​ជំទង់ និង​អ្នក​មើល​ខុស​ត្រូវ​យុវជ​ន​ដទៃ​ទៀត​បាន​បំបែក​ជួរ ហើយ​បាន​ដើរ​ទៅ​រក​ក្មេង​ៗ​ដើម្បី​ឱប ដើម្បី​បង្ហាញ​សេចក្តី​ស្រ​ឡាញ់ និង​លេង​ជា​មួយ​ពួក​គេ ខ្ញុំ​ក៏​បាន​ជួប​យុ​វ​ជន​ម្នាក់​ឈ្មោះវីលាម(William)។ កាលនោះ ខ្ញុំ​មិ​​នបា​នដឹ​ង​ច្បាស់​ថា គ្រូ​ពេទ្យ​បាន​រក​ឃើញ​​ថា ​វីលាម​​មាន​ជម្ងឺអ្វី​ទេ​ ប៉ុន្តែ មើល​ទៅ​គាត់ ហាក់​ដូច​ជាកំ​ពុង​មា​នជ​ម្ងឺ​ពិការ​ផ្នែក​សតិ​បញ្ញា។ មុន​នោះ ខ្ញុំ​បាន​យក​បាល់​ទាត់​មួយ​ចេញ​ពី​ក្នុង​ឡាន​ក្រុង ដូចនេះ​ ខ្ញុំ​ក៏​បាន​បោះ​បាល់​នោះ​ទៅ​វីលាម​ថ្មម​ៗ តែ​គាត់​ចាប់​មិន​ជាប់ ហើយ​បាល់​ក៏​ធ្លាក់​ទៅ​ដី។ ប៉ុន្តែ ពេល​ដែល​ខ្ញុំរើ​ស​បាល់​នោះឡើ​ង ហើ​យដា​ក់​វា​នៅក្នុ​ង​ដៃរ​បស់​គាត់ គាត់​ក៏​បាន​កាន់​វា​យឺត​ៗ រហូត​ដល់​ពេល​ដែល​គាត់​ត្រូវ​ចិត្ត។ បន្ទាប់​មក វីលាម​ក៏​បាន​ផ្អែក​ទៅ​លើជ​ញ្ជាំង​របង ដើម្បីទ​ប់ខ្លួ​ន​ឲ្យ​នឹង រួ​ចក៏​បា​ន​បោះបា​ល់​នោះមក​ខ្ញុំ ដោយ​បង្វិល​បាល់​យ៉ាងល្អឥតខ្ចោះ។ យើង​ក៏​បាន​លេង​បោះបា​ល់​ទៅ​វិ​ញ​ទៅ​មក អស់​រយៈ​ពេល​៤៥​នាទី។ នៅ​ថ្ងៃ​នោះ គាត់​បា​ន​ធ្វើ​ឲ្យ​ខ្ញុំមា​ន​ការ​ប៉ះពា​ល់ចិ​ត្តយ៉ា​ង​ខ្លាំង ហើយ​ខ្ញុំ​ជឿជា​ក់​ថា ខ្ញុំ​ក៏​បា​ន​ធ្វើ​ឲ្យ​គាត់​ប៉ះ​ពាល់​ចិត្ត​ផង​ដែរ។ គាត់​បាន​ធ្វើ​ឲ្យខ្ញុំ​រៀ​នបា​នថា​ យើង​គ្រប់​គ្នាសុ​ទ្ធ​តែមា​ន​ភាព​ចាំបា​ច់ នៅ​ក្នុង​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ ដែល​ជាពួ​ក​ជំនុំ(១កូរិនថូស ១២:២០-២៥)។ ជា​ញឹក​ញាប់ មនុស្ស​យើ​ងច្រើ​ន​តែ​បដិសេធ​អ្នក​ណាដែ​ល​មាន​ភាព​ខុស​ប្លែក​ពី​ខ្លួន។ ប៉ុន្តែ អ្វីដែ​លយើ​ង​អាច​រៀន​សូត្រ​បា​នពី​វីលា​មនោះ​​ គឺ​ថា…

Read article