2014

You are here:
ការប្រែចិត្តជឿព្រះ

មុន​នឹង​ធ្វើ​ដំណើរ​ទៅប្រ​ទេស​ណាមួ​យ ខ្ញុំ​និង​ស្វាមី​របស់​ខ្ញុំបាន​ទៅ​ធ​នាគា ដើម្បី​ប្តូរ​ប្រាក់​ដុល្លា ទៅ​ជា​ប្រាក់​របស់​ប្រទេស​ណាដែ​លយើ​ង​នឹង​ទៅ​លេង​កំសាន្ត។ យើង​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​យើង​អាច​បង់​ប្រាក់ នៅ​ក្នុង​ការ​ចំណាយ​ផ្សេង​ៗ នៅ​ក្នុង​ប្រទេស​នោះ។ ពេល​យើង​ក្លាយ​​ជា​គ្រីស្ទ​បរិស័ទ មាន​ការ​ផ្លាស់​ប្តូរ​មួយបែប​ទៀត​កើត​ឡើង។ ជីវិត​រប​ស់យើង ដូច​ជា​ក្រដាស់​ប្រាក់ ​ដែល​យើង​យក​ទៅ​ដូរ ដើម្បី​ឲ្យ​បា​នក្រដាស់​ប្រាក់​មួយ​ប្រភេទ​ទៀត។ យើង​លះប​ង់ជី​វិត​ចាស់​របស់យើ​ង ដើម្បី​ទទួល​បាន​នូវ​ជីវិត​ថ្មី​មួយ​ទៀត ដើម្បី​ឲ្យ​យើង​អាច​ចាប់​ផ្តើម​​“ចាយ”ជីវិត​របស់​យើង នៅក្នុ​ង​នគរ​មួយ​ទៀត។ យើង​មិន​ត្រូវ​ចាយ​ជីវិត​របស់​យើង ដើម្បី​បំពេញ​បំណង​របស់​លោកិយ​ឡើយ ផ្ទុយ​ទៅវិ​ញ យើង​ត្រូវ​ចាប់​ផ្តើម​ចំណាយ​ជីវិត​របស់​យើង​ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​របស់​ព្រះ​គ្រីស្ទ។   លោក​សាវ័​កប៉ុ​ល​បាន​ធ្វើ​ជា​គំរូ​ដ៏ល្អ ដែល​បង្ហាញ​អំពី​ភាព​ខុស​គ្នា​នេះ។ បន្ទាប់​ពី​ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្រែ ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ ដាម៉ាស់​(កិច្ចការ ជំពូក៩) គាត់​ក៏​បាន​ចាប់​ផ្តើម​ចំណាយ​ជីវិ​ត​រប​ស់គា​ត់ តាមរ​បៀប​ខុស​ពី​មុន។ គាត់​ឈប់​តាម​ចាប់​ខ្លួន​គ្រីស្ទ​បរិស័​ទដា​ក់គុ​ក ឬ​តាម​សម្លាប់​ពួក​គេ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ គាត់​បាន​តាម​រក​អ្នក​មិន​ជឿ​ព្រះ ដើម្បី​នាំ​​​គេឲ្យ​​​​ប្រែ​ចិត្ត​ជឿ​ព្រះ។ គឺ​ដូច​ដែល​គាត់​បានស​រសេ​រសំ​បុត្រ ​ទៅ​កា​ន់​ពួក​ជំនុំ​ក្រុង​កូរិនថូស​ថា “ឯ​ខ្ញុំ​ៗសុ​ខ​ចិត្ត​នឹង​ចែក​ចាយ ហើយ​នឹង​ត្រូ​វ​ហិន​អស់​រលីង​ទៅ​ចុះ ដោយ​ព្រោះព្រ​លឹង​របស់អ្ន​ករា​ល់​គ្នា”(២កូរិនថូស​ ១២:១៥)។ ការ​គ្រប់​យ៉ាង​ដែ​លគា​ត់​បាន​ធ្វើ គឺ​សម្រាប់​ស្អាង​វិញ្ញាណកូ​នខា​ងវិ​ញ្ញាណរ​បស់គាត់​(ខ.១៤,១៩)។ ការ​ប្រែចិ​ត្ត​ជឿព្រះ​ គឺមិ​នគ្រា​ន់​តែជា​ការ​ផ្លាស់​ប្តូរ​ជោគ​វាស​នារ​បស់យើ​ងប៉ុ​ណ្ណោះទេ តែថែ​​ម​ទាំង​ជា​ការ​ផ្លាស់​ប្តូ​រ​របៀ​បចំណាយ​ជីវិត​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ។ —Julie Ackerman Link

Read article
ក្លិនស្អុយដែលគេគ្របបាំង

ក្លិន​ស្អុយ​ដែល​ហើរ​ចេញ​ពី​កន្លែង​ចាក់​សំរាម ដែល​កំពុង​តែ​ហូរ​ហៀរ បាន​នាំ​ឲ្យ​សាធារណៈ​ជន​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ហេតុ​នេះហើ​យ​បាន​ពួក​កម្មករ​បាន​ដំឡើង​កាំភ្លើ​ង​បាញ់​ថ្នាំ​បំបាត់​ក្លិន​ស្អុយ ដើម្បី​​កំចាត់​​ក្លិន​ស្អុយ។ កាំ​ភ្លើង​នីមួយ​ៗ អាច​បាញ់​ទឹក​ក្រ​អូប​ជាង​១០​លីត្រ ​ក្នុងមួ​យនា​ទី ហើយ​អាច​បាញ់​បាន​ចម្ងាយ​៥០​ម៉ែត្រ ចូល​គំនរ​សំរាម​ដែល​កំពុង​រលួយ។ ទោះ​បី​​​ជា​គេបា​ន​ប្រើ​ថ្នាំបំ​បាត់​ក្លិន​ស្អុយ បាញ់​គ្រ​បពី​លើ​ក្លិន​ស្អុយរប​ស់​សំរាម អស់​ប៉ុន្មាន​លីត្រ​ក៏​ដោយ ក៏​ទឹក​ក្រអូ​ប​នោះគ្រា​ន់​តែ​ជា​គ្រឿង​គ្របបាំង​ក្លិន​ស្អុយប៉ុ​ណ្ណោះ ដរាប​ណា​គេ​ពុំ​ទាន់​បាន​យ​ក​ប្រភព​នៃក្លិ​ន​ស្អុយ​នោះ​ចេញ​ទេ​នោះ។ ស្តេច​ដាវិ​ឌ​ក៏ជា​ម​នុស្ស ​ដែល​ខំ​គ្រប​​បាំង​ក្លិន​ស្អុយ​ផងដែរ​។ ក្រោយ​ពី​បាន​ផឹត​ក្បត់​ជា​មួយ​នឹង​នាង​បាត​សេបាហើយ ទ្រង់​ក៏​បាន​ព្យាយាម​លាក់​បាំង​រឿង​អាស្រូវ​របស់​ទ្រង់ ​ដោយ​ធ្វើ​ជា​នៅ​ស្ងៀម និង​ប្រើ​ល្បិច​កល ហើយ​តាំង​ខ្លួន​ជា​អ្នកមា​ន​ជំនឿ​ខ្លាំង(២​សាំយ៉ូអែល ១១-១២)។ ក្នុង​បទ​ទំនុកត​ម្កើង​ជំពូក ៣២ ទ្រង់​បាន​មាន​បន្ទូល​ថា ពេល​ដែល​ទ្រង់​ធ្វើ​ជា​នៅស្ងៀ​ម ព្រះ​ហស្ថ​នៃ​ព្រះ​ក៏​ប៉ះពា​ល់​ទ្រង់ ដោយ​ឲ្យ​ទ្រង់​ជួប​សេច​ក្តីទុ​ក្ខ​ជាច្រើ​ន ដើម្បី​ឲ្យ​ទ្រង់​ដឹង​ថា​ខ្លួន​ខុស​(ខ.៣-៤)។   ពេល​ស្តេច​ដាវីឌ​មិន​អាច​អត់​ទ្រាំ​បាន​តទៅ​ទៀត ទ្រង់​ក៏​ឈប់​បិទ​បាំង​អំពើ​បាប​របស់​ខ្លួន ដោយ​ទទួល​ស្គាល់ និង​សារ​ភាព ហើយ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​(ខ.៥)។ ដូចនេះ​ ទ្រង់មិន​ចាំបា​ច់​ត្រូ​វខំ​បិ​ទបាំង​អំពើ​បាប​របស់ខ្លួ​ន​ទៀត​ឡើយ ព្រោះព្រះ​បានអ​ត់​ទោស​បាប​ឲ្យ​ទ្រង់​​ហើយ។ យើង​នឹង​មិន​ទទួល​បាន​ប្រយោជន៍​អ្វី ពី​ការ​ព្យាយា​មលា​ក់បាំ​ង​អំពើ​បាបរ​បស់​យើង​ឡើយ។ ក្លិន​ដែល​ស្អុយ​ចេញ​ពី​ការ​មិន​ស្តាប់​បង្គាប់​របស់​យើង នឹង​ជ្រាប​ចេញ​តាម​កា​រអ្វី​មួ​យ​ដែល​យើង​ធ្វើ ដើម្បីគ្រ​ប​បាំង​វា​។ បើ​យើង​កំពុ​ងមា​នសំ​រាម​នៅ​ក្នុង​ចិត្ត នោះ​ចូ​រយើ​ងសា​រភាព​នៅ​ចំពោះ​ព្រះ ហើយ​ទទួល​ការលាង​សម្អាត​ឲ្យ​មាន​ភាព​ស្រស់​ថ្លាឡើ​ង​វិញ ដោយ​ព្រះ​គុណ និង​ការ​អត់​ទោស​របស់​ទ្រង់។ —Marvin William

Read article
ការហ៊ានប្រថុយគ្រោះថ្នាក់

លោក​ហល នីដហាម(Hal Needham)ជា​អ្នក​និពន្ធសៀ​វភៅ​ ដែល​មាន​ចំណង​ជើងថា អ្នក​ដើរ​តួរ​​ជំនួស ក្នុង​ឈុត​គ្រោះថ្នា​ក់! ជីវិត​អ្នក​សម្តែងហូ​លីវូត ក្នុងឈុ​តឡា​ន​បុក​គ្នា ឈុតលោ​ត​ពី​លើ​យន្ត​ហោះ​ ឈុត​បាក់​ឆ្អឹង​ ឈុត​ចម្អក​ឲ្យ​សេច​ក្តី​ស្លាប់ ។ លោក​នីដ​ហាម​បាន​និយាយ​ឆ្លុះប​ញ្ចាំង​អំពី​ការ​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ដោយ​ពិពណ៌នា​អំពី​ឈុត​ដែល​គា​ត់ធ្លា​ប់​សម្តែង ដូច​ជា​​​ឈុត​វាយ​តប់​គ្នានឹ​ងក​ណ្តាប់​ដៃ​ធ្ងន់​ៗ ឈុត​ប្រណាំង​ឡាន​ក្នុង​ល្បឿន​លឿន ឈុត​ដើ​រ​លើ​ស្លាប​យន្ត​ហោះដែ​លកំ​ពុង​ហោះហើរ ឈុត​ធ្លាក់​ពី​លើ​ខ្នង​សេះ​ ព្រម​ទាំង​ឈុ​តដុ​ត​ខ្លួន​ឱ្យ​ឆេះផង​ដែរ! គាត់​បាន​ប្រថុយ​ជីវិត ក្នុ​ងខ្សែ​ភា​ព​យន្ត ដើម្បី​កម្សាន្ត​អារម្មណ៍ទស្ស​និក​ជន និង​ដើម្បី​ក្លា​យ​ជា​កំពូល​អ្នក​សម្តែង​ជំនួសក្នុង​ឈុត​គ្រោះថ្នា​ក់ ក្នុង​ខ្សែ​ភាព​យន្ត​ហូលីវូដ​។ យ៉ាង​ណា​មិញ សាវ័​ក​ប៉ុល និង​លោកបាណាបាស​ក៏ ​“ជា​មនុស្ស​ដែល​បាន​ប្រថុយ​ជីវិត”ដែ​រ​(កិច្ចការ១៥:២៦)។ ប៉ុន្តែ ពួក​គេ​មាន​បំណង​ផ្សេង​ពី​លោក​នីដហាម។ គោល​ដៅ រ​បស់​ពួ​ក​គេ គឺ​ដើម្បី​លើក​តម្កើង​ព្រះ​នាម​ព្រះ​គ្រីស្ទ តាម​រយៈ​កា​រ​ផ្សាយ​ដំណឹង​ល្អ។ ក្នុង​នាម​ជា​បេសក​ជន ក្នុង​ចក្រ​ភព​រ៉ូម លោក​ប៉ុល ​បាន​ប្រឈម​មុខ​នឹង​គ្រោះថ្នា​ក់ ដូច​ជា ការ​លិច​សំពៅ ការ​ត្រូវ​គេ​វាយ​ដំ ការ​បៀត​បៀន និង​ការ​ជាប់​គុក ហើយ​នៅ​មាន​ទុក្ខ​លំបា​​ក​ជា​ច្រើន​ទៀត(២កូរិនថូស ១១:២២-៣០)។  ប៉ុន្តែ សាវ័ក​ប៉ុល​មិន​គ្រាន់​តែ​សុខ​ចិត្ត​ប្រថុយ​ជីវិត ដើម្បី​ធ្វើ​ឲ្យ​គេ​ស្គាល់​ព្រះនាម​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​ឡើយ។ មាន​គ្រីស្ទ​បរិ​ស័​ទ​ជា​ច្រើន​បាន​ប្រថុយគ្រោះ​ថ្នា​ក់ ដើម្បីចែក​ចាយ​ដំ​ណឹង​ល្អ។ ប៉ុន្តែ អ្នក​​ខ្លះ​ទៀតបែរ​ជា​នៅ​ស្ងា​ត់ស្ងៀ​មទៅវិ​ញ ដោយ​សារ​ខ្លាច​គេ​បដិសេធ។ តើ​អ្នក​ធ្លាប់​​​ធ្វើ​​មិន​ដឹង​មិន​ឮ ចំពោះឱ​កាស​ចែក​ចាយ​ដំណឹង​ល្អ​ដែ​​រ​​ឬ​ទេ? ព្រះ​បាន​ប្រទាន​ព្រះវិ​ញ្ញាណប​រិសុទ្ឋ ដើម្បី​ចម្រើន​កម្លាំងដល់យើ​ងរា​ល់​គ្នា(កិច្ចការ ១:៨)…

Read article
ចូរកុំខ្លាច

ភរិយា​រ​បស់​ខ្ញុំ​មាន​ជម្ងឺ​ជា​ទម្ងន់ ពេល​នាង​មាន​ផ្ទៃពោះ​កូន​ទីពីរ។ ពេល​ដែល​វេជ្ជ​បណ្ឌិត​កំពុ​ង​ព្យាយាម​ពិនិត្យ​មើលឲ្យ​ដឹង​ថា​នាង​មាន​ជ​ម្ងឺ​អ្វី នា​ង​ក៏​ចេះ​តែ​ខ្សោយ​ទៅ​ៗ ធ្វើ​ឲ្យ​នាង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់។ ពេល​ខ្ញុំ​ឃើញ​នា​ង​ទទួល​រង​ការ​ឈឺចា​ប់ដូ​ច​នេះ ខ្ញុំ​​មាន​អារម្មណ៍​តក់​ស្លត់ ហើយ​មិន​ដឹង​ថា អាច​ជួយ​អ្វី​ដល់​នាង​បាន​ទេ។ នៅ​ថ្ងៃ​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​ហាក់​ដូច​ជា​មិន​បាន​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​យើង​សោះ។ មាន​ពេល​មួយ នៅ​ថ្ងៃ​អាទិត្យ ពេល​ខ្ញុំ​កំពុង​ស្វែង​រក​ការ​កំសាន្ត​ចិត្ត​ពី​ព្រះ​គម្ពីរ ខ្ញុំ​ក៏​បាន​បើក​ចំ​ខ​ទី​១ នៃ​ក័ណ្ឌគ​ម្ពីរ​អេសាយ​ជំពូក ៤៣។ បទ​គម្ពីរ​នេះ​ចា​ប់​ផ្តើម​ដោយ​ពាក្យ​ថា “កុំ​ខ្លាច​ឡើយ” ហើយ​បាន​បញ្ចប់​ដោយ​ពាក្យ​ថា “ឯ​ង​ជា​របស់​អញ”។ ភ្លាម​នោះ ព្រះ​វិញ្ញាណ​បរិសុ​ទ្ធ​ក៏​បាន​មាន​បន្ទូល​ម​ក​កាន់​ខ្ញុំ​ ដោយ​ផ្ទាល់ តាម​បទ​គម្ពី​រ​នោះ​តែ​ម្តង។ ក្នុង​បទ​គម្ពីរ​នោះ ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​ពួកសាសន៍​អ៊ីស្រា​អែល ដោយ​ភាព​ស្និទ្ធ​ស្នាល​យ៉ាង​ខ្លាំង បាន​ជា​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំថា​ ទ្រង់​ក៏មា​ន​ព្រះ​ ទ័យ​ទុក​ដាក់​ចំពោះ​យើង​ជានិច្ច​ដែរ គឺ​​ដូច​​ដែ​ល​​ទ្រង់​​បាន​ប្រើ​​ពា​ក្យ​ថា “កាលណា​ឯ​ង​ដើរ​កាត់​ទឹក​ធំ … ដើរ​កាត់ទន្លេ​ … លុយ​កាត់​ភ្លើង”(ខ.២)។ ឃ្លាទាំ​ង​នេះ បាន​បន្លឺ​សម្លេង​កាន់​តែ​ខ្លាំង​ឡើង​ៗ ចេញ​ពី​ទំព័​រ​សៀវ​ភៅ មក​ប៉ះពា​ល់ចិ​ត្ត​រប​ស់​ខ្ញុំ។ ការ​កម្សាន្ត​ចិត្ត​របស់​យើង​ក្នុង​ពេល​នោះ មិន​មែន​ទទួល​បាន​ពី​សេចក្តី​សន្យា​អំពី​ការ​​ប្រោសឱ្យ​ជា ឬ​ទទួល​បាន​ពី​ការ​អស្ចារ្យ​ឡើយ ប៉ុន្តែ វា​កើត​ចេញ​ពី​ការ​ដឹង​ជាក់​ថា ទ្រង់​មិន​បាន​ទុក​យើង​​ចោល​ឡើយ។ ជាង​នេះ​ទៅ​ទៀត យើង​បាន​ជួប​រឿង​ដែល​គួរ​ឲ្យត​ក់ស្ល​ត់ជា​ច្រើ​ន​ទៀត ជា​ពិសេស​បន្ទាប់​ពី​អេធិន(Ethan)ចាប់កំ​ណើត ខ្ញុំមា​ន​អារម្មណ៍​ថា ទាំង​ម្តាយ​និង​កូន​ហាក់​ដូច​ជា​មិន​សង្ឃឹម​ថា​រស់​សោះ។ ប៉ុន្តែ ព្រះបា​ន​ប្រើព្រះ​បន្ទូ​ល​ទ្រង់ លោម​កម្សាន្ត​ចិត្ត​យើង…

Read article
ក្រុមការងារពេលយប់

ការ​ងារ​ដំបូង​របស់​ភែត(Pat) គឺ​ធ្វើ​នៅ​ពេល​យប់ ក្នុង​ហាង​លក់​ចាប់​ហួយ​មួយ។ បន្ទាប់​ពី​ហាង​ដល់​ពេល​ត្រូវ​បិទ​ទ្វារ គាត់​និង​ក្រុម​ការងារ​របស់​គាត់ ត្រូវ​រៀប​ចំ​ទុក​ដាក់ និង​បន្ថែម​ឥវ៉ាន់​ដែល​អស់​នៅ​លើ​ធ្នើរ មុន​នឹង​ចាក​ចេញ​ពី​ហាង។ ចៅ​ហ្វាយ​រប​ស់​ភែត​បាន​ណែនាំ​ពួ​ក​គេ ឱ្យ​តម្រៀប​ស៊ុប​កំប៉ុង​ នៅ​លើ​ធ្នើ ដោយ​បែរ​ផ្លាក​យឺហោ​ម​ក​ខា​ង​មុខ​ជា​និច្ច ដើម្បី​ឲ្យ​គេ​ស្រួលមើ​ល​ស៊ុប​កំប៉ុង​នោះ។ តែ​ភែត ​បាន​ធ្វើ​ខុស​​ការណែ​នាំ​នោះប​ន្តិច ដោយ​និយាយ​ថា “យើ​ង​ត្រូវ​បែរ​ផ្លាក​យឺ​ហោ​កំប៉ុង​ទាំ​ង​នោះ​ មក​ខាង​មុខ តែ​ត្រូវ​បែរ​ផ្លាក​យឺហោ​កំប៉ុង​បី​ទៀត​មក​ខាង​ក្រោយ​វិញ”។ នៅ​យប់​មួយ ពេលភែ​ត​កំពុង​រៀប​ចំ​ធ្នើរ មិត្ត​រួម​ការងា​រ​របស់​គាត់​ក៏​បាន​និយាយ​ចំអក​​ថា “យើង​ត្រូ​វ​បែរ​ផ្លាក់​យឺហោរ​បស់​កំប៉ុង​ដែល​នៅជួ​​បមុ​ខ ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​កំប៉ុង​នៅ​ជួរ​ក្រោយ ​​រៀប​យ៉ាង​ម៉េច​ក៏​បាន ព្រោះ​គ្មាន​នរណា​មើល​ឃើញ​ទេ?” ពេល​នោះ ជា​ពេល​ដែល​ក្មេង​ជំទង់​ម្នាក់​នោះ ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។ តើគា​ត់​គួរ​តែ​ធ្វើ​តាម​បង្គាប់របស់​ចៅ​ហ្វាយ​គាត់ ឬ​គួ​រ​តែ​ធ្វើ​អ្វី​ដែល​ងាយ​ស្រួល? យ៉ាង​ណាមិ​ញ ពេល​ណាយើ​ង​ត្រូ​វ​ធ្វើ​ការ​សម្រេ​ចចិ​ត្ត យើង​គ្រប់​គ្នា​ក៏​សុទ្ធ​តែ​ស្ថិត​ក្នុងស្ថា​ន​ភាព​ស្រដៀង​នឹង​គាត់​ដែរ។ លោក​សាវ័​ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​រ​បស់គាត់ ឲ្យ​ស្តាប់​បង្គា​ប់ព្រះ ទោះ​គ្មាន​នរណាម្នាក់​ឈរ​មើល​ពួក​គេ​ក៏ ដោ​យ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ពួក​បាវ​បម្រើ​អើយ ចូរ​ស្តាប់​បង្គាប់​ចៅ​ហ្វាយនា​យខាងសា​ច់​ឈាម​ក្នុង​គ្រប់ការ​ទាំង​អស់​ចុះ មិន​មែន​តែ​ការ​នៅ​មុខ​គេ​ប៉ុណ្ណោះ ដូច​ជា​ចង់​ផ្គា​ប់​ចិត្ត​មនុស្ស​នោះ គឺ​ដោយ​ចិត្ត​សោះ​ត្រង់​វិញ ទាំង​កោត​ខ្លាច​​ដ​ល់​​ព្រះ​​ផង​”(កូល៉ុស ៣:២២)។ យើង​ត្រូ​វ​ធ្វើ​កិច្ចការ​ឲ្យ​បាន​ត្រឹម​ត្រូវ ទោះ​បី​ជា​ចៅ​ហ្វាយរប​ស់​យើង​មិន​នៅ​ក្បែរ ឬ​ទោះ​ជា​គ្មាន​នរណា​ម្នាក់​ឈរ​មើល​យើង​ក៏​ដោយ។ យើង​ត្រូវ​តែ​ស្តាប់​បង្គាប់​ព្រះ​ជា​និច្ច ទោះបី​​ជា​មាន​ការពិ​បាក ឬ​យើង​មិន​ចង់​ធ្វើ​​ក៏​ដោយ។ សូម​ចាំថា​ “អ្នក​ណាដែ​លចេះ​ធ្វើ​កា​រ​ល្អ…

Read article
ការត្រៀមខ្លួនសម្រាប់ ការដែលពិតជានឹងកើតឡើង

ក្នុង​អំឡុង​ពេល​ជា​ច្រើន​ឆ្នាំក​ន្លង​មក​នេះ មាន​មនុស្ស​ពីរ​បី​នាក់​បាន​ថ្លែង​ទំនាយ អំពី​ការយា​ងម​ក​វិញ​នៃ​ព្រះ​យេស៊ូវ ក្នុង​ថ្ងៃ​ខែ​ដ៏​ជាក់​លាក់។ ពីរ​បី​ឆ្នាំ​មុន គ្រូ​អធិប្បាយ​​តាម​វិទ្យុ​នៅ​សហរដ្ឋ​អា​មេរិច បាន​​ធ្វើ​​ឲ្យ​​​ប្រព័ន្ធ​​ផ្ស​ព្វ​​ផ្សា​យសំ​ខាន់​ៗ មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះការថ្លែងទំនាយ​របស់​គាត់​ ដែល​បាន​ថា ព្រះ​យេស៊ូវ​នឹង​យាង​មក ក្នុង​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ ២០១១។            អ្នក​ដែល​យល់​ព្រះ​បន្ទូល​ច្បាស់​ បាន​ដឹង​ថា ការ​ថ្លែងទំនាយនេះ​​មិន​មាន​ភាព​ត្រឹម​ត្រូវ​ឡើយ ពីព្រោះ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល ដោយ​ព្រះអ​ង្គទ្រ​ង់​ផ្ទាល់​ថា ទ្រង់​នឹងយាងមក “នៅ​ពេល​ម៉ោង​ណាដែ​លយើ​ង​មិន​ដឹង” (លូកា ១២:៤០)។ ប៉ុន្តែ ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ការ​ថ្លែង​ទំនាយនេះ​ពិត​ជា​បាន​​ពញ្ញា​ក់​អារម្មណ៍រ​បស់​ខ្ញុំ​មែន។ ជា​រឿយ​ៗ ខ្ញុំ​តែង​តែជា​ប់​ខ្លួន នៅ​ក្នុង​ភាព​មមា​ញឹក​នៃ​ជីវិត បាន​ជា​ខ្ញុំរ​ស់​នៅ ដោយ​ហាក់​ដូច​ជាកំ​ពុង​តែ​យល់​ថា ព្រះ​យេស៊ូវ​នឹង​យាង​មក​វិញ នៅ​ក្នុង​ពេល​ដ៏​យូរ​ខាង​មុខ។ ខ្ញុំ​បាន​ភ្លេច​ហើយថា ព្រះ​យេស៊ូវ​អាច​យាង​មក​វិញ​ជា​ឆាប់។ កា​រ​ថ្លែង​ទំនា​យ រ​បស់​គ្រូអ​ធិប្បា​យនោះ ពិត​ជា​ខុស​មែន តែ​វា​បាន​រំឭក​ខ្ញុំ អំពី​សារៈ​សំខាន់​នៃ​ការត្រៀ​ម​ខ្លួន សម្រាប់​ការ​យាង​មក​វិញ​រប​ស់ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ហើយ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ​ឡើង​វិញ ដោយ​ដឹង​ថា ទ្រង់​អាច​យាង​មក​នៅ​ថ្ងៃ​ណាក៏​បាន ឬ​អាច​យាង​ម​ក​នៅ​ថ្ងៃ​នេះ​ផង។ ជួន​កាល ពេល​យើ​ងគិ​ត​អំពី​កា​រ​ប្រុង​ប្រៀប​ខ្លួន សម្រាប់​ការ​យាង​មក​របស់​ព្រះ​យេស៊ូវ ​យើង​ក៏​បាន​គិត​ផង​ដែរ​ អំពី​កា​រ​អ្វី​ខ្លះ​ដែល​យើង​មិន​ត្រូវធ្វើ។ ប៉ុន្តែ ការ​ប្រុង​ប្រៀប​ខ្លួន​គឺ​រាប់​បញ្ចូល​ការ​សម្អាត​ខ្លួន​ជា​បរិសុទ្ធ…

Read article
ការស្គាល់ប្រវត្តិសាស្ត្រ

ពេល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ កំពុង​ទស្សនា​ក្នុង​សារៈ​មន្ទីរ​នៃ​ចក្រ​ភព​អង់​គ្លេស យើង​មាន​ការ​ភ្ញាក់​ផ្អើល ​ចំពោះប្រ​វត្តិ​សាស្ត្រ និង​កេរ​ដំណែល ដែល​គេបាន​រក្សា​ទុក​នៅក្នុ​ងសា​រៈ​មន្ទី​ដ៏​ធំ​មួយ​នោះ នៅទី​​ក្រុង​ឡុង។ យើង​បាន​មើល​វត្ថុ​បុរាណ ដែល​មាន​អាយុ​កាល​ចាស់​ជាង​វត្ថុ​បុរាណ​នៅស​ហរ​ដ្ឋ​អាមេរិ​ករាប់​សតវត្សរ៍ ហើយ​ការនេះ​​បាន​រំឭក​ខ្ញុំ​ថា ការ​យល់​ដឹង​អំពី​ប្រវត្តិ​សាស្រ្ត ពិត​ជា​មាន​តម្លៃ​ណាស់​។ ប្រវត្តិ​សាស្ត្រផ្ត​ល់​ឲ្យ​យើង​នូវ​កំណត់​ត្រា អំ​ពីទស្សន​វិស្ស័យ អំពី​បរិបទ​​ជុំវិញ និង​អំពី​ផល​វិបាក​ផ្សេង​ៗ ដែល​​អាច​​ជួយ​យើង ឱ្យ​ចេះ​ធ្វើកា​រសម្រេច​ចិត្ត​ដ៏​ឆ្លាត​វៃ ពេល​យើង​បាន​រៀន​សូត្រ​អំពី​ជ័យ​ជម្នះ និង​បរ៉ា​ជ័យ​របស់​អ្នក​ជំនាន់​មុន។ សាវ័ក​ប៉ុល​ក៏​បាន​មើល​ឃើញ​តម្លៃ នៃ​ការ​ឱប​ក្រសោប​យក​មេរៀន​របស់​ប្រវត្តិ​សាស្ត្រ​ផង​ដែរ។ ដើម្បី​ធ្វើ​ការដាស់​តឿន អំពី​សេចក្តី​ហិន​វិនាស ដែល​កើត​ឡើង​ពី​ការ​សម្រេច​ចិត្ត​ខុស សាវ័​ក​ប៉ុល​បាន​និយាយ​អំពី​​ប្រវត្តិ​​របស់ពួ​ក​កូន​ចៅ​អ៊ីស្រាអែល និង​អំពី​ការ​វិល​វល់​ក្នុង​ទីរហោ​ស្ថាន ដែល​ជា​លទ្ឋ​ផ​ល​​នៃ​ការ​បដិសេធ​មិន​ព្រមទុក​ចិត្ត​លើ​ព្រះ និង​ចូល​ទឹក​ដីស​ន្យា(សូមមើល ជនគណនា ១៤)។ បន្ទាប់​មក​លោក​ប៉ុល​ក៏​បាន​ប្រាប់​អ្នក​ជឿ​ព្រះ ​នៅទី​ក្រុង​កូរិន​ថូស​ថា “រីឯ​កា​រ​ទាំង​នោះ​បាន​កើត​មក​ដល់ គេ​ទុក​ជា​គំរូ ហើយ​បាន​កត់​ទុក​សម្រាប់​ជា​សេចក្តី​ទូន្មាន​ប្រដៅ ដល់​យើង​រាល់​គ្នា​ ដែល​នៅ​ចុង​បំផុត​នៃ​អស់​ទាំង​កល្ប”(១​កូរិន​ថូស ១០:១១)។ ព្រះ​អ​ម្ចាស់​បាន​ប្រទាន​នូវ​ព្រះ​គម្ពីរ មក​យើង​រាល់​គ្នា ដើម្បី​ជួយ​ឲ្យ​យើង​បាន​រៀន​សូត្រ​ពី​ប្រវត្តិ​សាស្ត្ររ​បស់​រាស្ត្រ​ទ្រង់។ មេ​រៀន​ក្នុង​ព្រះ​គម្ពីរ ផ្តល់​ឲ្យ​យើង​នូវ​ឧទាហរណ៍ និង​គំរូ ក៏​ដូច​ជា​ការ​ដាស់តឿ​ន ដើម្បី​កុំ​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត តាម​និស្ស័យ​បាប​ទៀត ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​រស់​នៅ​ដោយ​ប្រាជ្ញា។ ដូច​នេះ សូម​យើង​សួរ​ខ្លួន​ឯង​ថា តើ​យើង​នឹង​រៀន​សូត្រ​ពី​មេរៀន​នៃ​អតីត​កាល ឬ​ប្រព្រឹត្តខុ​ស​ដូច​អ្នក​ជំនាន់​មុន​ដែរ?-Bill Crowder

Read article
មិនបានសម្រេច តាមផែនការ

កាល​ពី​មុន ខ្ញុំមា​ន​ក្តី​ប្រាថ្នា​ចង់​រៀប​ការ ពេល​មាន​អាយុ​១៩​ឆ្នាំ និង​បង្កើត​កូន​ឱ្យ​បាន​កន្លះ​ឡូ ហើយ​ចាប់​ផ្តើម​រ​ស់​នៅក្នុ​ងជី​វិត​ជា​ភរិយា និង​ជា​ម្តាយរ​បស់​គេ។ ប៉ុន្តែ ខ្ញុំមិ​ន​បាន​សម្រេច​ដូ​ច​ក្តី​ប្រាថ្នា​ទេ ព្រោះផ្ទុ​យ​ទៅ​វិញ ខ្ញុំ​បែរ​ជា​មាន​ការងារ​ធ្វើ និង​រៀប​ការ ពេល​មាន​អាយុ​៤​០​ប្លាយ ​ហើយ​មិន​ដែល​មាន​កូន​មួយ​នឹង​គេ​សោះ។ អស់​រយៈ​ពេល​ជាច្រើ​ន​ឆ្នាំម​កហើ​យ ដែល​បទ​គម្ពីរ​ទំនុក​តម្កើង ៣៧:៤ បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​សេចក្តី​សង្ឃឹម ដោយសារ​ព្រះ​បន្ទូល​សន្យា ​ដែល​ទ្រង់​បាន​ធានា​ថា “ទ្រង់​នឹង​ប្រ​ទាន​ពរ​ឱ្យ​អ្នក​បាន​ដូច​បំណង​”។ ប៉ុន្តែ ព្រះ​អម្ចាស់​មិន​តែង​តែ​ “ឲ្យ​ការ​នោះ​កន្លង​ហួស​ទៅ​”​ឡើយ​(ខ.៥) ហើយ​ពេល​យើង​​មិន​បាន​សម្រេច​ដូច​បំណង យើង​ក៏​មាន​ទុក្ខ​ព្រួយ។ ជីវិ​ត​របស់​អ្នក​អាច​ប្រែ​ជា​ដើរ​ខុស ពី​ផែន​ការ​ដែល​អ្នក​បាន​ព្រៀង​ទុក គឺ​មិន​ខុស​ពី​ជីវិត​ខ្ញុំ​ទេ។ តែសូ​ម​យើង​អាន​បទ​គម្ពីរ​ទំនុក​តម្កើង ជំពូក​៣៧ ដើម្បីទ​ទួល​នូវ​ការ​លើក​ទឹក​ចិត្ត ត្រង់​ចំណុច​ដែល​មាន​ដូច​តទៅ​(ទោះ​បី​ជា​អត្ថ​ន័យ​ជាបឋម​នៃ​បទ​ទំនុ​កត​ម្កើង​នេះ និយាយ​អំពី​ការ​ប្រៀប​ធៀប​ខ្លួន​យើង​ទៅ​នឹង​មនុស្ស​អាក្រក់​ក៏​ដោយ)៖ តាមខ.៤ យើង​អាច​រៀន​បាន​ថា យើង​មិន​ចាំ​បាច់​ត្រូវ​បាត់​បង់​សេចក្តី​អំណរ​ក្នុង​ជីវិត ​ដោយ​សារ​បំណង​របស់​យើង​មិន​បាន​សម្រេច​នោះឡើ​យ។ ដ្បិតអី ពេល​យើង​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ នោះ​ទ្រង់​នឹង​ក្លាយ​ជា​សេចក្តី​អំណរ​របស់​យើង។ “ចូ​រ​ទុក​ដាក់​ផ្លូវរបស់​អ្នក​នឹង​ព្រះ​អម្ចាស់​ចុះ”(ខ.៥)។ ពាក្យ ទុកដាក់ មាន​ន័យ​ថា​មួល​(ដូចមួល​កន្ទេល​)។ លោក​ហឺប៊ឺត ឡក់​ឃីយឺរ(Herbert Lockyer, Sr.) ដែល​ជា​គ្រូប​ង្រៀន​ព្រះ​​គម្ពីរ បាន​មាន​ប្រសាសន៍​ថា “ចូរ​មួល​ផ្លូវ​របស់​អ្នក ហើយ​ទុក​ដាក់​​នឹង​ព្រះ​អម្ចាស់​ចុះ គឺ​ដូច​ជា​ការ​ដែល​ផ្ទេរ​បន្ទុ​កទៅ​លើស្មា​រ​បស់​អ្នក​ដែល​ខ្លាំង​ជាង​យើង ពេល​យើង​មិន​អាច​លី​បន្ទុក​នោះ​រួច”។ “ចូរ​ទុក​ចិត្ត​ទ្រង់​ចុះ”(ខ.៥)។…

Read article
កន្លែងសម្រាប់អ្នករាល់គ្នា

ប្តី​ប្រពន្ឋ​មួយ​គូរ បា​​នទៅ​យក​អ៊ំ​ស្រី​របស់​ខ្លួន​ដែល​មាន​វ័យ​ចំណាស់ ម​ក​រស់​នៅ​ជា​មួយ ប៉ុន្តែ ពួក​គេ​ខ្លាច​ក្រែង​គាត់​មិន​មាន​អា​រម្មណ៍​កក់​ក្តៅ ក្នុង​ការ​រស់​នៅ​ជា​មួយ​ពួក​គេ។ ដូច្នេះ ពួក​គេ​បាន​កែ​បន្ទប់​មួយ នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ ឱ្យ​មាន​លក្ខណៈ​ដូ​ច​បន្ទប់ ដែល​គាត់​ធ្លាប់​មា​ន ​ក្នុង​ផ្ទះ​​ពី​មុន​។ នៅ​ពេល​អ៊ំ​ស្រី​របស់​ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់ គាត់​ក៏​បានឃើញ​គ្រឿង​សង្ហា​រឹម រួប​ភាព​លម្អ​លើ​ជញ្ជាំង ព្រម​ទាំង​របស់​របរ​​ដទៃ​ទៀត​ដែល​គាត់​ចូល​ចិត្ត នៅ​ក្នុង​បន្ទប់​នោះ ធ្វើ​ឲ្យ​គាត់​​មា​ន​អារម្មណ៍​ថា ផ្ទះ​នោះ​ហាក់​ដូច​ជា​ផ្ទះ​របស់​គាត់​ដែល​កំពុង​ស្វាគម​គាត់​យ៉ាង​ពិសេស​។ តាម​បទ​គម្ពីរ​យ៉ូហាន ១៣:៣៦-១៤:៤ យើង​ដឹង​ថា នៅ​ក្នុ​ង​ពិធី​លៀង​ព្រះ​អម្ចាស់​លើក​ចុង​ក្រោយ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្សទ្រ​ង់ ហើយ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេត្រៀ​ម​ខ្លួន សម្រាប់​ការ​សុគត់​របស់​ទ្រង់។ ពេល​លោក​ស៊ីម៉ូន ពេត្រុស​ទូល​សួរ​ទ្រង់ថា “ព្រះ​អម្ចាស់​អើយ តើ​ទ្រង់​យាង​ទៅ​ឯ​ណា?” ព្រះ​យេស៊ូវ​បាន​ឆ្លើយ​ថា “កន្លែង​ដែល​ខ្ញុំទៅ នោះ​អ្នក​ពុំ​អាច​នឹង​ទៅ ​តាម​ក្នុង​គ្រាឥ​ឡូវ​នេះ​បាន​ទេ លុះ​គ្រាក្រោយ​ទើប​អ្នក​ទៅ​បាន”(១៣:៣៦)។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​លោក​ពេត្រុស​(ក៏​ដូច​ជា​មាន​បន្ទូល​ត្រង់​ៗ​ទៅកា​ន់​អស់​អ្នក​ដែល​ដើរ​តាម​ទ្រង់)ថា ​“នៅ​ក្នុង​តំណាក់​នៃ​ព្រះ​វបិតា​ខ្ញុំ មាន​ទីលំ​នៅ​ជា​ច្រើន ពុំ​នោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ទៅ​រៀប​កន្លែងឱ្យ​អ្នក​រាល់​គ្នា។ បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឱ្យ​អ្នក​រា​ល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ និង​ទទួល​អ្នក​រាល់​គ្នា ទៅ​​ឯ​ខ្ញុំ ប្រយោជន៍​ឱ្យ​អ្នក​រាល់​គ្នា បា​​ន​នៅ​កន្លែង ដែល​ខ្ញុំ​នៅ​នោះ​ដែរ”​(១៤:២-៣)។ នគរ​ស្ថាន​សួគ៌ គឺ​ជា​កន្លែង​ជួប​ជុំ​គ្នា​របស់​គ្រីស្ទ​បរិស័ទ​ទាំង​អស់ ដែល​បាន​មក​ពី​គ្រប់​កុល ​សម្ព័ន្ឋ គ្រប់ជា​តិ​សាសន៍ តែ​នគ​ស្ថាន​សួគ៌​ក៏​ជា​ដំណាក់​របស់​ព្រះ​វបិតា​យើង​ដែរ ហើយ​ក្នុង​ដំណាក់​នោះទ្រ​ង់​កំពុង​រៀប​ចំក​ន្លែង​មួយ​សម្រាប់​យើង​ម្នាក់​ៗ។…

Read article
ការសន្ទនាដោយចិត្តក្លាហាន

តើបច្ចេក​​វិទ្យា​​ដ៏​​ជឿន​​លឿន​ ​ក្នុង​​ការ​ទំនាក់​​ទំនង អាច​ បណ្តាល​ឲ្យ​យើង​ខ្វះ​ការ​គួរ​សម្យ ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ឬ?សព្វ​ថ្ងៃ​នេះ និយោជិក​ទាំង​ឡាយ​អាច​បញ្ឈប់​ការ​ងា​រ​របស់​បុគ្គ​លិក ជា​បណ្តោះអា​សន្ន​ដោយ​បញ្ជូន​សារ​ទៅ​ពួក​គេ តាម​អ៊ីម៉ែល​(សារ​អេឡិច​ត្រូ​នីក)ក៏​បាន​។ ហើយ​គេ​អាច​រិះ​គន់​គ្នា​តាម​ទំព័រ​ហ្វេស​ប៊ុក និង​ធ្វីត​ធ័រ ដោយ​មិន​បាច់​និយាយ​គ្នា​មុខ​ទល់​នឹង​មុខ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ពេ​លខ្លះ​យើង​មិន​គួរ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​អ្នក​ដទៃ តាម​របៀប​ខាង​លើ​ឡើយ តែ​យក​ល្អ យើង​គួរ​យក​គំរូតា​ម​របៀប​ ដែល​សាវ័ក​ប៉ុល​ទំនាក់​ទំន​ង​ជា​មួយនឹង​​សាវ័ក​ពេត្រុស ពេល​មាន​ការ​មិន​ចុះ​សម្រុង​គ្នា។ ពេល​​​សាវ័ក​ពេត្រុស​​​មាន​ការ​យល់​​ខុស ​អំពី​ព្រះ​គុណ​ព្រះ សាវ័កប៉ុល​ក៏បាន​​ទៅ​ជួបគាត់ ​​ដោយផ្ទាល់(កាឡាទី ២:១១-១៦)។ កាល​​នោះ លោក​​ពេត្រុ​សបា​នថ្វាយ​បង្គំ​ព្រះ អម្ចាស់​ជា​មួយ​សាសន៍​ដទៃ ប៉ុន្តែ ពេល​ពួក​​ក្រឹត្យ​វិន័យ​និយម​បាន​ចូល​ក្នុង​ចំណោម​ពួក​គេ(​ពួក​នោះបាន​ជឿ​ថា​ សេចក្តី​សង្រ្គោះ​ទទួល​បាន​ពី​ជំនឿ​លើ​ព្រះ​យេស៊ូវ បូក​រួម​នឹង​ការ​ខំ​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ) លោក​ពេត្រុស​ក៏​បាន​ដក​ខ្លួន​ចេញ​ពីពួក​សាសន៍​ដទៃ។ ត្រង់ចំ​ណុច​នេះ គាត់​បាន​ផ្តាច់​ខ្លួន​ចេញ​ពីពួ​ក​គេ តែ​ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​ទទួល​ស្គាល់​ថា គាត់​កំពុង​នៅ​ក្នុង​ក្រុ​មជា​មួយ​ពួក​គេដដែល​។ ការ​នេះបា​ន​​បង្ហា​ញថា គាត់​ជាមនុស្ស​មាន​ពុត​ហើយ បាន​ជា​លោក​​ប៉ុល​ទៅ​ជួប​លោក​ពេត្រុស​ដោយ​ផ្ទាល់ ដោយ​សេចក្តី​ស្រឡាញ់ និង​ចិត្ត​ឆេះ​ឆួល ដើម្បី​ឲ្យ​គាត់​ឈប់​ការពារ​លទ្ធិ​ក្រឹត្យ​វិន័យ​និយម ដែល​គ្មាន​អំណាច​កែ​ប្រែ​ជីវិត​មនុ​ស្ស​សោះ​ឡើយ។ គាត់​ក៏​បាន​រំឭក​លោក​ពេត្រុស​ថា ព្រះ​គុណ​ព្រះ​នាំ​ឲ្យ​យើង មាន​សេរី​ភា​ពរួច​ពី​ចំណង​នៃ​អំពើបា​ប ហើយ​នាំ​ឲ្យ​យើង​ស្តាប់​បង្គាប់​ព្រះ។ ការ​ជជែក​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​បង​ប្អូន​រួម​ជំនឿ ដោយ​សេចក្តី​ក្លា​ហាន អាច​មាន​ការ​ពិបាក តែ​អាច​នាំ​ឲ្យ​មាន​ភាពប​រិសុទ្ធ និង​ការរួ​ប​រួ​ម​គ្នា។ យើង​អាច​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​គ្នាទៅ​វិ​ញ​ទៅម​ក ដោយ​និយាយ​​សេចក្តី​​ពិត ដោយ​​សេចក្តី​​ស្រឡាញ់​(អេភេសូ…

Read article