2015

You are here:
និយាយអំពីលុយ

អ្នក​ស្រី​ម៉ារីលីន(Marilyn) និង​លោក​ស្ទីវិន(Steven) បាន​រៀប​កា​រ​អស់​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ហើយ។ មាន​ពេល​មួយ​ពួក​គេ​មាន​កា​រ​ពិបាក​ផ្នែក​ហិរញ្ញ​វត្ថុ។ ប៉ុន្តែ ពេល​ដែល​អ្នក​ស្រី​ម៉ារីលីន​មើល​ទៅ​កម្រាល​ពូក ដែល​ចាស់​កណ្តាច ​គាត់​ក៏​ចង់​ប្តូ​រ​កម្រា​លពូ​ក​នោះ​។ ដូច​នេះ គាត់​ក៏​បាន​សម្រេច​ចិត្ត​ទិញ​កម្រាល​ពូក​ថ្មី​មួយ ដោយ​ប្រើ​កាត​ក្រេ​ឌីត ដោយ​សង្ឃឹម​ថា នឹង​រក​បាន​ប្រា​ក់​ដើម្បីស​ងប្រាក់​ដែល​គាត់​បាន​ខ្ចីតាម​រយៈកា​ត​ក្រេឌីត​នោះ។ គាប់ជួ​ន​នៅថ្ងៃ​នោះ​ អត្ថ​បទដែលគា​ត់​អាន​ប្រ​ចាំ​ថ្ងៃ​ បាន​និយាយ​អំ​ពី​ប​ទ​គម្ពីរ សុភាសិត ២២:២៧ បាន​ធ្វើ​ឲ្យគា​ត់មា​ន​កា​រ​ភ្ញា​ក់​ផ្អើល ព្រោះ​បទ​គម្ពីរ​នោះ​បាន​ចែង​ថា “​បើ​ឯង​គ្មាន​អ្វី​នឹង​សង​គេ នោះ​ចង់​ឲ្យ​គេ​មក​កន្ត្រាក់​យក​គ្រែ​ពី​ក្រោម​ឯង​ទៅ​ធ្វើ​អី”។ អ្នក​ស្រីម៉ា​រីលីន​ក៏បា​នស​ម្រេច​ចិត្ត​ថា នឹង​មិន​ទៅ​ទិញ​កំរាល​ពូក​នោះឡើ​យ ព្រោះគាត់​លែង​ច​ង់​ជំពាក់​ប្រាក់​ក្នុ​ងកាត​នោះទៀត​ហើយ។​ ពេលដែ​លយើ​ង​ស​ម្រេច​ចិត្តចំណាយ​ប្រាក់​រប​ស់​យើង តាម​របៀប​ណាមួ​យ នោះ​ការ​សម្រេច​ចិ​ត្ត​នោះ​ជា​បញ្ហា​ផ្ទាល់ខ្លួន ដែល​យើង​មាន​ជា​មួយ​ព្រះអម្ចាស់ ហើយ​អាចជា​ការ​សម្រេច​ចិត្ត​ដ៏ពិបាក។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​បា​នទុ​ក​យើង​ចោល ដោយមិនបាន​ជួយ​យើ​ងនោះ​ឡើ​យ។ ដ្បិត​ទ្រង់​បានមាន​បន្ទូល​ប្រាប់​យើង​ថា​ “ចូរ​​ថ្វា​យ​​កិត្តិ​នាម ដល់​​ព្រះ​យេ​ហូវ៉ា ដោយ​​ទ្រព្យ​​សម្បត្តិ”(សុភាសិត ៣:៩) ហើយ​ “អ្នក​​រាល់​​គ្នា​​ពុំ​​អា​ច​នឹង​​គោរព​​ដល់​​ព្រះ និង​​ទ្រព្យ​សម្បត្តិ​​ផង​​បាន​​ទេ”(ម៉ាថាយ ៦:២៤)។ នេះ​ជាសេ​ចក្តី​ពិ​ត ដែលយើ​ង​ត្រូវ​ចង​ចាំ ពេល​ដែ​ល​យើង​បើក​មើល​ព្រះ​បន្ទូល​ទ្រង់ ដើម្បី​ស្វែង​រក​ជំនួយ នៅ​ក្នុងកា​រប្រើ​ប្រា​ស់ប្រា​ក់កា​ស យ៉ាង​ឆ្លាត​វ័យ។ ដ្បិតព្រះ​យេ​ស៊ូវ​បាន​មាន​​បន្ទូលថា “ចូរ​​ប្រយ័ត្ន ហើយ​​ខំ​ចៀ​ស​​ពី​​សេ​ចក្តី​លោភ​​ចេញ ដ្បិត​​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យសម្បត្តិ​ជា​បរិបូរ​ទេ”(លូកា ១២:១៥)។ ហើយ​ក៏មា​ន​បទ​គ​ម្ពីរ​ផ្សេងទៀ​តដែ​ល​ចែង​ថា “អ្នក​​ណា​ដែល​ខ្ចី​គេ…

Read article
ធ្វើបានល្អណាស់ លោកដាវីឌ ស៊ូម

នៅឯ​ពិធី​រំឭក​របស់​លោក​ដាវីឌ ស៊ូម(David Schu-mm) យើង​បាន​អប​អរ​សាទ​ភាព​សុ​ទិដ្ឋិ​និយម ​ការ​អត់​ធ្មត់ និង​សេចក្តី​ជំនឿ​របស់​គាត់ ដែល​​​ជា​​បុរស​​ម្នាក់ ដែល​មាន​ជម្ងឺ​ស្លាប់​ដៃ​ជើង​ធ្ងន់​ធ្ងរ។ ក្នុង​រយៈ​ពេល​៧៤​ឆ្នាំ នៃ​ជីវិ​ត​របស់​លោ​កដា​វីឌ កិច្ច​ការ​សាមញ្ញ​ៗនៅក្នុ​ង​ជីវិត​ប្រចាំថ្ងៃ សុទ្ធ​តែ​តម្រូវ​ឲ្យមា​នកា​រ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង។ ក្នុង​ការលំបាក​ទាំង​អស់​នេះ​ គាត់​នៅ​តែ​បន្ត​ញញឹម ហើយ​ជួយ​អ្នក​ដទៃ ដោយបា​ន​លះប​ង់ពេ​ល​វេលា​២៣​០០០​ម៉ោង នៅ​ក្នុងការងារ​ជា​អ្នក​ស្ម័គ្រ​ចិ​ត្ត នៅក្នុ​ង​មន្ទី​ពេ​ទ្យមួយ​ក​ន្លែង ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ក្មេង​ជំទង់​ដែល​ងាយនឹង​រង​គ្រោះផង​ដែរ។​ លោក​ដាវីឌ បាន​សម្រេច​ចិត្ត​យក​បទ​គម្ពីរ អេសាយ ៣៥:៣-១០ មក​អាន ក្នុង​ពិធីរំ​ឭក​រ​បស់​គាត់ ដែល​បទ​គម្ពីរ​នេះបាន​ចែង​ថា “ចូរ​​ចំរើន​​កំឡាំង​​ដៃ​ដែល​​ខ្សោយ ហើយ​​ឲ្យ​ក្បាល​ជង្គង់​ដែល​ញ័រ​បាន​មាំមួន​ឡើង ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​ឲ្យ​មាន​កំឡាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​យាង​មក​សងសឹក ហើយ​នឹង​យក​រង្វាន់​របស់​ព្រះ​មក ទ្រង់​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា … គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្តាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង ដ្បិត​នៅ​ទី​រហោស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ”(ខ.៣-៤,៦)។ នេះ​ជា​ព្រះប​ន្ទូល​សន្យា ដែល​ព្រះ​​មា​នចំពោះ​រាស្រ្តអ៊ីស្រាអែល ពេល​ដែល​ពួក​គេ​កំពុង​ជាប់​ជា​ឈ្លើយ ហើយ​ក៏បា​នរំឭកយើ​ង ឲ្យ​មាន​សង្ឃឹម​ថា ព្រះ​គ្រីស្ទ​នឹង​យាង​មក​វិញ​នៅពេលណាមួ​យ ដើម្បី​ទទួល​អ្នកដែ​ល​ជឿ និង​ដើរ​តាម​ទ្រង់។​ ក្នុងស​ប្តាហ៍​ចុង​ក្រោយ​នៃជី​វិត​រ​​ប​ស់លោ​ក​ដា​វីឌ ជា​ញឹក​ញាប់ គាត់​បាន​ឲ្យអ្ន​ក​មក​សួរ​សុខទុក្ខគា​ត់ មើល​ទៅរូ​ប​គំនូរ​ព្រះយេស៊ូវ…

Read article
និទានរឿង

នៅក្នុងបទសម្ភាសជាមួយ លោកចច លូកាស(George Lucas) ដែលជាអ្នកផលិតខ្សែភាព យន្ត ទស្សនាវដ្តីវាយអឺរ(Wire)​បានសួរគាត់ អំពីរបៀបដែលគាត់ចង់ឲ្យគេនឹកចាំពីគាត់។ គាត់ក៏បានឆ្លើយថា “គេនឹងនឹកចាំថា ខ្ញុំជាអ្នកផលិតខ្សែភាពយន្ត …ខ្ញុំសង្ឃឹមថា រឿងខ្លះដែលខ្ញុំបាននិទានប្រាប់គេ នៅតែមានប្រយោជន៍សម្រាប់ពេលក្រោយៗទៀត … បើអ្នកចិញ្ចឹមកូន នោះអ្នកនឹងដឹងថា អ្នកត្រូវពន្យល់អំពីអ្វីមួយប្រាប់ពួកគេ ហើយបើអ្នកមិនពន្យល់ទេ នោះពួកគេនឹងខំយល់យ៉ាងលំបាក … ដូចនេះ យើងត្រូវលើករឿងនៅសម័យចាស់ មកនិទានឡើងវិញ ក្នុងទម្រង់ដែលមនុស្សជំនាន់ថ្មីអាចទទួលយកបាន។ ខ្ញុំមិនគិតថា ខ្ញុំនឹងទៅណាហួសឆ្ងាយពីរឿងសម័យចាស់ទេ ព្រោះខ្ញុំគិតថា គេនៅតែចាំបាច់និទានរឿងនោះបន្តទៀត”។ អ្នកនិពន្ធទំនុកដំកើង ជំពូក​៧៨ បានដឹងថា មនុស្សអាចភ្លេចការដ៏អស្ចារ្យដែលព្រះទ្រង់បានធ្វើ ហើយ​ក៏បាន​ដឹង​អំពី​មនុស្ស​មួយ​ជំនាន់​ដែល​កំពុង​វង្វេង ដូចនេះ គាត់ក៏អំពាវនាវរាស្រ្តរបស់ព្រះ ឲ្យ​បន្ត​និយាយ​ប្រាប់​មនុស្ស​ជំនាន់​ថ្មី ដោយគ្មានការហត់នឿយ អំពីរឿងនៃការប្រោសលោះរបស់ព្រះកាលពីសម័យចាស់(ខ.៤)។ គោល​ដៅ​នៃ​ការ​រំឭក​ឡើង​វិញ​អំពី​ប្រវត្តិ​​សាស្រ្ត​របស់​ពួក​គេ គឺមិនគ្រាន់តែដើម្បីឲ្យពួកគេចងចាំ អំពីកំណត់ត្រាប្រវត្តិសាស្រ្តប៉ុណ្ណោះឡើយ តែ​ក៏​ដើម្បី​លើក​ទឹក​ចិត្តពួ​កគេ ឲ្យមានជំនឿ ការស្តាប់បង្គាប់ និងសេចក្តីសង្ឃឹមលើព្រះអម្ចាស់ (ខ.៧) ហើយ​ដើម្បី​ជួយ​ការពារ​មនុស្ស​ជំនាន់​ក្រោយ កុំឲ្យធ្លាក់ចូលក្នុងភាពងងឹតនៃការមិនជឿ និងការបះបោរដូចមនុស្សជំនាន់មុនឡើយ (ខ.៨)។ ដោយសារអំណាច និងព្រះគុណដ៏អស្ចារ្យរបស់ព្រះ ក្នុងជីវិតយើង នោះយើងចង់មានចិត្តស្មោះត្រង់…

Read article
ប្រព័ន្ធកិត្តិយស

នៅក្បែរផ្ទះយើង មានផ្ទះជាច្រើនដែលដាក់លក់បន្លែ ផ្លែឈើ និងផ្កា ដែលមានគ្រប់រដូវ នៅតាមដងផ្លូវ។ ជួនកាល យើងបានបើកបរឡានអែបតូប ដែលគ្មានអ្នកលក់នៅប្រចាំការ ហើយលក់ដូរ តាម “ប្រព័ន្ធកិត្តិ​យស”។ ពេលដែលយើងរើសយកផ្កា និងផ្លែឈើហើយ យើងក៏បានដាក់លុយ ចូលទៅក្នុងប្រអប់ដាក់លុយ ឬកំប៉ុងកាហ្វេកញ្ចាស់មួយ។ បន្ទាប់មក យើងក៏បានទៅផ្ទះ ដើម្បីប្រើប្រាស់ផ្លែឈើ និងបន្លែដែលគេទើបតែបេះមកលក់ថ្មីៗ យ៉ាងសប្បាយរីករាយ។​ ប៉ុន្តែ ប្រព័ន្ធកិត្តិយស មិនតែងតែមានដំណើរការល្អដូចនេះរហូតឡើយ។ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ឈ្មោះជែកគី(Jackie) បានដាក់តុលក់ផ្កានៅមុខផ្ទះរបស់នាង។ ថ្ងៃមួយ នាងបានក្រឡេចមើលតាមបង្អូច ឃើញមានស្រ្តីម្នាក់បានស្លៀកពាក់យ៉ាងស្អាតបាត ដោយមានពាក់មួកដ៏ធំផង។ ស្រ្តីម្នាក់នោះបានរើសយកផ្កាជាច្រើនផើង ដាក់ចូលក្នុងគូទឡានរបស់នាង។ ឃើញដូចនោះ ជែកគីក៏ញញឹម ដោយសង្ឃឹមក្នុងចិត្តថា នឹងបានប្រាក់ចំណេញប្រហែល៥០ដុល្លា សម្រាប់​កម្លាំងពលកម្ម ដែល​មាន​បាន​បញ្ចេញ​នៅក្នុងសួនច្បារបស់នាង។​ ប៉ុន្តែ ក្រោយមក ពេលនាងមកមើលក្នុងប្រអប់ដាក់លុយ​ ​មិនឃើញមិនលុយនៅក្នុងនោះសោះ! ដូចនេះ តាមប្រព័ន្ធកិត្តិយស ស្រ្តីម្នាក់នោះ បានបាត់បង់​កិត្តិយស ដោយសារ​បានប្រព្រឹត្តដូចនោះ។ ស្រ្តីនោះប្រហែលជាគិតថា ការយកផ្ការបស់គេ ដោយមិនឲ្យលុយ គ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ។ ប៉ុន្តែ ការស្មោះត្រង់នៅក្នុងការដ៏តូច បង្ហាញថា…

Read article
បំពេញឆ្នាំដែលស៊ីបង្ខូច

គ្មាន​នរណា​ម្នាក់​ ដែល​អាច​និយាយថា​ ខ្លួន​មិន​ចេះ​ស្តាយ​ក្រោយនោះឡើ​យ។ ជាញឹ​ក​ញាប់ យើង​បានសម្រេច​ចិត្ត​ដើរ​ផ្លូ​វ​ខុស ដែល​ផ្លូវ​ខ្លះវែ​ង​ជាង​ផ្លូ​វផ្សេ​ង​ទៀត ហើយ​ក៏អាច​បន្តជះ​ឥទ្ធិពល​មក​លើគំ​និត រូប​កាយ និង​វិញ្ញាណ​ក្នុង​រយៈ​ពេ​លយូ​រ​ផងដែ​រ។ មិត្ត​ភ័ក្ររ​បស់​ខ្ញុំ​ម្នា​ក់ បាន​រស់​នៅក្នុង​ជីវិត​ដែល​ញៀនស្រា និងញៀនថ្នាំ អស់​រយៈ​ពេល​ជាច្រើ​ន​ឆ្នាំ។ តែ​ព្រះ​បានធ្វើការ​ដ៏​អ​ស្ចារ្យក្នុ​ងជី​វិតគា​ត់ ហើយ​ថ្មី​ៗនេះ​ គាត់​បាន​ធ្វើ​ពិធីអប​អរ​ការផ្តា​ច់​សារធាតុ​ញៀន អស់​រយៈ​ពេល២៥​ឆ្នាំ។ សព្វ​ថ្ងៃនេះ គាត់​កំពុង​តែមា​នជោ​គជ័យក្នុ​ងមុ​ខជំ​នួញ គាត់​មានភរិយាដែ​ល​មាន​ការ​ប្តូរ​ប្តេជ្ញ ហើយ​កូន​ៗ​របស់​គាត់​ក៏​សុទ្ធ​តែជាអ្ន​កស្រ​ឡាញ់​ព្រះ​យេស៊ូវ។ គាត់​មាន​ចិត្ត​ឆេះ​ឆួល​ចង់ ឈោង​ចាប់​អ្នក​ដទៃ ដែលកំ​ពុង​ជាប់​ខ្លួន​ក្នុងរ​ណ្តៅ​នៃ​ជីវិត ហើយ​គាត់​បាន​បម្រើកា​រ​ជាគ្រូ​បង្រៀន​ផ្ទាល់​ខ្លួន ដែល​មានប្រាជ្ញា និង​សេចក្តី​ស្រឡាញ់ នៅ​ក្នុង​ប្រតិបត្តិការណ៍​សង្រ្គោះជីវិត​ពួក​គេ។​ ព្រះ​មិន​ដែល​បោះប​ង់យើ​ងចោល​ឡើយ! ទោះ​បី​ជា​យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស ក្នុងពេ​លកា​លពី​មុន ដែល​ធ្វើឲ្យ​យើ​ងមា​នវិបត្តិ​សារីក៏ដោយ ក៏​យើង​នៅតែ​អា​ចសម្រេច​ចិត្ត​ជ្រើស​រើស​ផ្លូវ​នៃជី​វិត ក្នុងពេ​ល​ឥឡូវ​នេះ។ យើង​អាច​សម្រេច​ចិត្ត ថា​តើយើ​ង​ត្រូវ​បន្ត​រស់​នៅក្នុង​ជីវិតដែល​ហិនហោ​ច ដោយ​គ្រាន់​តែ​ខំលេប​វិបត្តិ​សារី ឬយើ​ងត្រូ​វរ​ត់ទៅ​រក​ព្រះគ្រីស្ទ ដោយ​ជឿ​ថា ទ្រង់​មាន​ផ្លូវ “នៃ​កា​រ​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច ដោយសត្វកណ្តូប”(យ៉ូអែល ២:២៥)។ ពេល​ដែល​យើងស្វែ​ងរ​កកា​រ​ប្រោសឲ្យ​ជា​​ និង​អំណាច​នៃកា​រ​រំដោះ​របស់​ទ្រង់ ដោយ​ការប្រែចិ​ត្ត​ចេញ​ពីអំ​ពើបា​ប នោះ​យើង​នឹង​បានទទួល​សេចក្តី​មេត្តា​ករុណា​ពី​ទ្រ​ង់មិ​នខាន។​ ទោះបី​ជា​យើ​ង​នៅតែ​ទទួ​ល​ផល​វិបាក ពី​ការ​អ្វីដែ​លយើ​ងបា​ន​ធ្វើពីអតីតកា​​លក៏​ដោយ ក៏យើងនៅ​តែអា​ច​ទុក​ចិ​ត្ត​ថា ព្រះទ្រង់​មា​ន​អនាគត​ដ៏ល្អ​ និងរុ​ងរឿង សម្រាប់​អ្នក​ដែល​ទុក​ចិត្ត​លើទ្រង់!–Joe Stowell

Read article
និយាយឲ្យងាយយល់

លោក​ចេមស៍ ម៉ាឌីសិន(James Madison) ដែល​ជា​ប្រធានា​ធិបតី​ទី​បួន នៃស​ហ​រដ្ឋ​អាមេរិក មាន​តួនាទី​ដ៏​សំខាន់ នៅ​ក្នុង​កា​រ​ធ្វើសេ​ចក្តី​ព្រៀង​ច្បាប់រដ្ឋ​ធម្ម​នុញ្ញ​នៃសហរដ្ឋអា​មេរិ​ក។ គាត់​បាន​ដាស់​តឿន ដោយ​​ប្រឆាំង​នឹង​ការបង្កើ​តច្បា​ប់ “ដែល​វែង​ពេល ដែល​ធ្វើ​ឲ្យ​គេអាន​មិន​កើត ឬ​ស្មុគ្រស្មា​ញពេ​ក ដែល​គេមិ​នអាច​យល់​បាន”។ អ្នក​បង្កើត​ច្បា​ប់​គួ​រតែអនុវត្តតា​ម​យោបល​របស់​គាត់ ​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែ​ម​ទៀ​តទើ​ប​ល្អ នោះ​បើ​តាម​ការ​សិក្សាអំពី​ទ​ម្រង់​នៃរ​ដ្ឋាភិបាល​ដ៏ស្មុគ្រ​ស្មាញមួ​យចំ​នួន។ យ៉ាង​ណាមិ​ញ ជួន​កាល ពេល​ដែល​យើង​ផ្សាយដំណឹង​ល្អ យើង​បាន​ធ្វើ​ឲ្យគេ​កា​ន់តែ​ពិ​បាកយ​ល់អំ​ពី​ដំណឹងល្អ។​ យើងអា​ច​អរ​សប្បា​យ ដែល​ព្រះ​គម្ពីរ​​បាន​បក​ស្រាយអំពីដំ​ណឹងល្អ​នៃសេ​ចក្តីស​ង្រ្គោះ ដោយ​ប្រើពាក្យ​ពេចន៍​ច្បាស់​ៗ ហើយយើ​ង​ងាយ​ស្រួល​យ​ល់។​ ព្រះ​យេស៊ូវ​បានមានប​ន្ទូល​ទៅកា​ន់លោ​កនីកូដេម ដែល​ជា​ពួកផារិ​ស៊ីដែ​ល​មាន​ការអប់រំខ្ពស់​ម្នាក់​ថា​ “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដ៏ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើង តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។ ក្រោយម​ក​ទ្រង់​មា​ន​ប​ន្ទូ​លថា ​ “ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជាជី​វិត។ បើមិ​នម​ក​តា​ម​ខ្ញុំ នោះគ្មា​នន​រណាអា​ច​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​ឡើ​យ”(១៤:៦)។ ពេល​ដែល​អ្ន​ក​យាមគុ​ក នៅក្រុ​ង​ភីលីព សួរ​សាវ័ក​ប៉ុល អំពី​របៀប​ទទួល​សេចក្តី​សង្រ្គោះ គាត់​ក៏បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​យាម​គុករូ​បនោះ​ត្រ​ង់ៗ​ថា​ “ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ”(កិច្ចការ ១៦:៣១)។ ព្រះ​គម្ពីរ​បាននិ​ទា​នរឿ​ងនៃសេចក្តីស្រឡាញ់ដ៏​មាន​ត​ម្លៃរ​ប​ស់​ព្រះ តាម​របៀប​ដ៏​សាមញ្ញ។ ទ្រង់បា​ន​ចាត់​ព្រះ​រា​ជ​បុត្រា​ទ្រ​ង់ មក​សង្រ្គោះយើ​ង ឲ្យ​រួច​ពី​បា​ប និងសេ​ចក្តីស្លា​ប់។ នេះ​ជាដំណឹង​ល្អដ៏​អ​ស្ចារ្យ ដែល​សូម្បី​តែ​ក្មេងៗ​ក៏អាចយ​ល់បា​ន។–Dave Egner

Read article
តើមានបំណងប្រាថ្នាធំ ជាការខុសឆ្គងឬ?

តើ​ការ​មាន​បំណ​ងប្រា​ថ្នាខ្ពស់ ជា​ការខុ​ស​ឆ្គ​ង​ឬ​ទេ​? តើ​ខុសដែ​រឬ​ទេ​ ដែល​យើ​ងខំ​ធ្វើ​ឲ្យខ្លួ​ន​ក្លាយ​ជា​មនុស្ស​ដែលលេ​ច​ធ្លោជា​ង​គេ? ជា​ការ​ពិត​ណាស់​ ការទាំ​ង​អ​ស់នេះអាចជា​កា​រ​ខុស​ឆ្គង។ ការ​មាន​បំណ​ងប្រា​ថ្នា​ខ្ព​ស់ អាច​ជា​ការ​ខុសឬ​ត្រូ​វ អាស្រ័យ​ទៅ​លើគោ​លដៅ​ និង​អ្វី​ដែល​ជំរុ​ញ​ចិត្ត​យើង គឺ​យើង​អា​ច​សួ​រខ្លួ​ន​ឯ​ងថា​ យើ​ង​ធ្វើដើ​ម្បីសិ​រីល្អ​ព្រះ ឬដើ​ម្បីភា​ពរុ​ងរឿ​ង​​រ​ប​ស់​ខ្លួន​ឯង។ ក្នុងប​ទ​គម្ពីរ ១ថែស្សាឡូនិច ៤:១ សា​វ័ក​ប៉ុលបា​​ន​ប្រាប់​យើងថា គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​រស់​នៅ “ដើម្បី​បំពេញ​បំណង​ព្រះទ័​យ​ព្រះ”។ អ្នក​ខ្លះ​ចាប់​ផ្តើ​មមាន​បំ​ណង​ចិត្ត​ចង់​បំពេញព្រះ​ទ័យ​ព្រះ​ ពេល​ដែល​ខ្លួន​ទើប​តែទទួលសេ​ចក្តី​សង្រ្គោះ​។ អ្នក​ខ្លះទៀ​ត​បានចំ​ណាយ​ពេល​រៀ​ន​ផ្គាប់​ព្រះ​ទ័យព្រះបន្តិច​ម្តង​ៗ។​ តែទោះ​បីជា​កា​រ​ផ្លា​​​​ស់ប្រែរ​បស់​យើង​ កើតឡើ​ងភ្លាម​ៗ ឬមាន​ដំណើរ​កា​រ​យឺតៗក៏​ដោយ ក៏​ក្នុង​នាម​ជាគ្រីស្ទ​បរិស័ទ យើង​ត្រូវ​តែ​ប្រមុ​លទៅ​មុខ ឆ្ពោះ​ទៅរ​ក​គោលដៅ​ដែល​ព្រះបា​នដា​ក់​ឲ្យ ​គឺមិ​ន​មែ​នដើ​ម្បីបំពេញប្រ​យោជន៍ផ្ទា​ល់ខ្លួ​ននោះ​ឡើយ​។​ ដូច​នេះ បើ​សិន​ជា​យើង​កំ​ពុងនៅ​ក​ន្លែងធ្វើ​ការ នោះយើ​ងអា​ច​សួរ​ថា​ “តើកា​រ​រីក​ចម្រើ​ននៃ​​ការ​ងារ​រ​បស់​ខ្ញុំ​ ជួយឲ្យ​​ខ្ញុំបម្រើអ្ន​កដ​ទៃ និង​ថ្វាយសិ​រីល្អ​ដល់ព្រះ​ឬទេ​?” កាល​ណាយើ​ង​មានបំណង​ប្រា​ថ្នាធំ​សម្រា​ប់ព្រះ នោះ​យើង​ត្រូ​វ​ផ្តោត​ទៅ​លើព្រះអង្គ និង​ទៅលើ​អ្នក​ដ​ទៃ ដែល​នៅខា​ងក្រៅ​ខ្លួ​ន​យើង​ ដោយ​សួរ​ខ្លួន​ឯ​ង​ជានិ​ច្ច​ថា​ ទ្រង់​បាន​ប្រទាន​អំណោយទា​ន​អ្វី​ខ្លះ​ដល់​យើង​ ហើយ​តើ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ប្រើដោ​យរ​បៀប​ណា? សាវ័ក​ប៉ុ​​លបា​ន​បង្រៀន​យើង ឲ្យ​ធ្វើ​ការ “ដោយ​ចិត្ត​ស្មោះត្រ​ង់​ ដោយ​កោត​ខ្លាច​ព្រះ” (កូល៉ុស ៣:២២)។ ទោះ​យើង​កំ​ពុ​ង​ធ្វើ​កា​រអ្វី​ក៏​ដោយ មិន​ថា​តែនៅ​ក្នុ​ង​បន្ទ​ប់​កា​រិយ៉ា​ល័យ ឬ​នៅ​ក្នុង​ទូក ឬ​ក៏នៅ​ក​ន្លែង​ណា​ក៏​ដោយ យើង​ត្រូវប​ម្រើអ្ន​កដ​ទៃ​ ដោយគិ​ត​ថា យើង​កំពុង​ធ្វើ​ការ​នេះ​ថ្វាយ​ព្រះ…

Read article
ការពារផ្លាកយីហោរបស់អ្នក

មាន​ហាង​លក់​សំលៀក​បំពាក់​ដែល​ពេញ​និយម​មួយ​កន្លែង បាន​តម្រូវ​ឲ្យអ្ន​ក​លក់​របស់​ខ្លួន​ស្លៀក​ពាក់ ដូចរូ​ប​មនុស្ស​ជ័រ ដែលគេ​ដា​ក់​តាំង​បង្ហាញ​ក្នុង​ទូរ​កញ្ចក់ ផ្សាយ​ពាណិជ្ជ​ក​ម្ម​សំលៀក​បំពាក់​រប​ស់​ហា​ងនេះ​។​ គេ​បាន​ហៅវិធី​សា​ស្រ្តនេះ​​ថា​ “ការ​ការ​ពារ​ផ្លាក​យឺ​ហោ”។ គេ​បាន​អនុ​វត្ត​ដូ​ច​នេះ ដោយ​សារ​គេយ​ល់​ថា​ អ្នក​ទិញ​ឥវ៉ាន់​ងាយ​នឹងទិញ​សំលៀក​បំពាក់ ពេល​ដែល​ពួក​គេ​ច​ង់​ឲ្យ​ខ្លួន​មាន​រូបសម្បត្តិ ដូច​មនុស្ស​ស្រស់​ស​ង្ហាដែ​លកំ​ពុង​ស្លៀក​អា​វ​​នោះ។​ នៅ​ក្នុង​វប្ប​ធម៌​ដែលផ្តោ​តទៅ​លើអ​តិថិ​ជន មនុស្ស​យើង​នឹង​ត្រូ​វ​គេ​ល្បួង ឲ្យគិ​ត​ថា​ ខ្លួន​អាច “ទិញ” ការ​ទទួលស្គាល់​ពីអ្នក​ដទៃ ដោយ​ស្លៀក​ពាក់​ខោអា​វ ដូច​អ្នក​ដែល​មាន​សម្រស់។ អ្នក​លក់​សំ​លៀក​បំពាក់ធ្វើ​ឲ្យ​យើងជឿ​ថា អ្នកដទៃ​ពេញ​ចិត្ត​យើង ដោយ​សារ​យើ​ងមា​ន​រូប​សម្បត្តិ​ល្អ។ សម្រាប់​យើង​ដែល​ជា​គ្រីស្ទប​រិស័​ទវិ​ញ ជួន​កា​ល​យើង​ថែមទាំងជឿ​ថា ​យើង​អាច​នាំឲ្យ​គេ​ជឿ​ព្រះ ដោយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មានភា​ព​ទាក់ទា​ញ​ចំពោះលោ​កិយ។ ប៉ុន្តែ ព្រះ​គម្ពី​រ​បា​នចែ​ង​យ៉ា​ង​ច្បាស់ អំពី​​ចំ​ណុ​ចសំ​ខាន់​ៗ​ដែលយើ​ងត្រូ​វ​មា​ន នៅក្នុ​ងការ​នាំគេ​ឲ្យ​ស្គាល់ព្រះ​។ ព្រះ​ទ្រង់​សព្វ​ព្រះទ័យឲ្យ​យើ​ងមា​នលក្ខណៈ​សម្បត្តិដូ​ចព្រះ​យេ​ស៊ូវ។ បាន​សេច​ក្តី​ថា ព្រះយេស៊ូវ​ជា “ផ្លាក​យឺហោ”​របស់​យើង ព្រោះ​ព្រះ​ទ្រង់​បាន​តម្រូ​វ​ឲ្យ​យើ​ង​ត្រឡប់​ដូច​ជា​រូបអ​ង្គ​រ​បស់​ព្រះ​រា​ជ​បុ​ត្រា​ទ្រ​ង់(រ៉ូម ៨:២៩)។ យើង​ទាក់​ទា​ញអ្នកដ​ទៃ ឲ្យ​ទទួ​ល​ជឿ​ព្រះគ្រីស្ទ ពេលដែ​ល​យើង​មាន​អាកប្ប​កិរិយ៉ាដូច​ទ្រង់ ដែល​រួម​មា​ន ចិត្ត​​ក្តួល​​អាណិត សប្បុ​រស សុភាព សំឡូត និង​​ចិ​ត្ត​​អត់​ធ្មត់ (កូល៉ុស ៣:១២) ហើយ​ដែល​សំខាន់​បំផុត​នោះ គឺ​យើង​ត្រូវមា​ន​សេចក្តី​ស្រឡាញ់ (ខ.១៤)។ យើង​មិ​ន​ត្រូវ​ខំដុស​ខាត់ និង​ការ​ពារ​រូប​អង្គ​រ​បស់យើ​ង​នោះទេ​ ផ្ទុយទៅ​វិញ​ យើង​ត្រូវ​ការ​ពារ…

Read article
ខ្ញុំ-ស្រ-ឡាញ់…

មាន​ពេល​មួយ ខ្ញុំបា​ន​ទៅ​ក​ន្លែង​អា​ងហែ​ល​ទឹ​ក​សាធារណៈជា​មួ​យស្វា​មី​រប​ស់​ខ្ញុំ។​ ពេល​នោះម​នុស្សម្នាដែល​នៅជុំវិញខ្លួ​ន​យើង បាន​នាំ​គ្នាមើ​លទៅ​លើមេឃ។ មានយន្ត​ហោះតូ​ច​មួយ កំពុង​បញ្ចេញ​ផ្សែង​ដែល​មា​នរា​ង​ដូច​អក្សរ។ ពេល​ដែល​យើ​ង​កំ​ពុង​មើ​ល​យន្ត​ហោះ​នោះ​ អ្នក​បើក​យន្ត​ហោះ​នោះ​បា​ន​ប​ញ្ចេញផ្សែ​ង ជា​អ​ក្ស​រ​ភាសា​អង់​គ្លេស ដែល​ប្រែម​ក​ថា “ខ្ញុំ-ស្រ-ឡាញ់”។ អ្នក​ទស្សនាក៏​បា​នស្មានថា​ ប្រហែលជា​គា​ត់​កំ​ពុង​តែ​សុំ​នា​រី​ណាម្នាក់​រៀប​ការ​ហើយ។ ឬប្រហែល​ជា​មាន​បុ​រ​សដ៏​រ៉ូមិន​ទិ​ច​ម្នាក់ បាន​ឲ្យ​គេ​បើកយន្តហោះ​នេះ​ នៅពេ​ល​ដែ​លគា​ត់​កំ​ពុ​ងឈ​រ​ជា​មួ​យ​មិត្តស្រីរបស់ខ្លួ​ន នៅ​ក្បែ​រប​ន្កាន់​ដៃ ហើ​យនឹ​ង​សុំនាង​រៀប​ការ​ហើយមើ​លទៅ​។ យើងក៏​បា​នប​ន្ត​មើ​លទៅលើ​ទៀ​ត ក៏​ឃើញអក្សរចេ​ញ​ម​កទៀ​ត​ថា​ “​ខ្ញុំ​-ស្រ-ឡាញ់-យេ”។ ភ្លាម​នោះ ​ខ្ញុំក៏​ឮ​​សម្លេ​ងក្មេង​ស្រី​ម្នា​ក់និ​យា​យថា​ ពាក្យ​ចុង​ក្រោយ​នោះ ប្រហែលជា​ ​ឈ្មោះរ​ប​ស់​យេ​ន ឬយេ​ស៊ី​កា​។ អ្នក​បើក​យន្តហោះក៏​ប​ន្តប​ញ្ចេ​ញ​អក្សរ​បន្ទាប់​ទៀ​ត ហើយ​គេ​ក៏​ដឹ​ងថា ឈ្មោះ​នោះជា​ព្រះ​នាមរប​ស់​ព្រះ​យេ​ស៊ូវ​សោះ​។ ដូច​នេះ គាត់ចង់ប្រ​កា​ស់​ប្រាប់​ម​នុ​ស្ស​ជា​ច្រើនឲ្យដឹងថា គាត់​ស្រឡា​ញ់​ព្រះ​យេ​ស៊ូ​វ។ មិត្ត​ភ័ក្រ​រ​បស់​ខ្ញុំ​ម្នា​ក់​ច្រើ​ន​តែបញ្ចប់កា​រ​​អ​ធិស្ឋានរប​ស់គា​ត់ ដោយ​​ពាក្យ​ថា​ “ព្រះ​អម្ចាស់​អើយ ទូលប​ង្គំ​ស្រ​ឡា​ញ់ព្រះ​អ​ង្គ”​​។ គាត់​មាន​ប្រ​សាស​ន៍​ថា​ “ខ្ញុំ​មិន​អា​ច​ឃា​ត់​ខ្លួ​ន​ឯ​ង មិន​ឲ្យ​និយាយថា​ ​ខ្ញុំស្រ​ឡា​ញ់​ទ្រ​ង់​បា​ន​ឡើ​យ ព្រោះ​ទ្រង់​បាន​លះ​ប​ង់​ជា​ច្រើនយ៉ា​ង​នេះ​ស​ម្រា​ប់ខ្ញុំ”។ ត្រង់ចំណុចនេះ​ ក្នុងប​ទ​គម្ពី​រ​រ៉ូម ៦:១-១១ សាវ័ក​ប៉ុល​បា​ន​ប្រា​ប់​យើ​ងអំ​ពី​កា​រ​ដែ​ល​ព្រះយេស៊ូវ​បានធ្វើ​ស​ម្រា​ប់​យើង ដែល​សម​នឹ​ងឲ្យ​យើង​ស្រ​ឡា​ញ់​ទ្រង់​ ដែល​ការ​ទាំ​ង​នោះ​មាន​ដូ​ចជា ការ​ជាប់​ឆ្កាង ការ​បញ្ចុះ​ក្នុ​ង​ផ្នូរ និ​ងកា​រ​មា​ន​ព្រះជ​ន្ម​ឡើ​ង​វិ​ញ។ ដោយសារ​ហេតុ​នេះ​ហើ​យ អ្នក​ដែល​បានជឿ​ព្រះយេ​ស៊ូ​វ នោះ​ក៏មា​ន​ជី​វិត​អ​ស់​ក​ល្ប​ជា​និច្ច(ខ.៤)ផងដែរ យើង​មិ​នចាំ​បា​ច់​ត្រូ​វ​រស់​នៅក្រោមកា​រ​គ្រប់​គ្រ​ង​រ​ប​ស់​អំ​ពើ​បាប…

Read article
គ្រោះថ្នាក់ដែលមើលមិនឃើញ

កាល​ខ្ញុំនៅ​ជា​ក្មេ​ងតូ​ច គ្រួសារ​រប​ស់​ខ្ញុំ​ស្ទើ​រ​តែ​ជួ​បសោកនាដ​កម្ម​មួ​យ។ ភាគ​ច្រើន​នៃ​ឧបករណ៍​ប្រើ​ប្រាស់សំ​ខា​ន់ៗ​ក្នុ​ងផ្ទះ ក៏ដូ​​​ចជា​ឡកម្តៅ សុទ្ធ​តែ​ប្រើ​ឧស្ម័ន​ធម្ម​ជាតិ ប៉ុន្តែ មាន​កន្លែង​លិ​​ច​ដ៏តូ​ច​មួយ នៅ​ក្នុង​ទុយោហ្កាស​មួយ​ខ្សែ​ ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់​ដល់ជីវិត​បាន។ ពេល​ដែល​ហ្កាសសា​យ​ភាយក្នុ​ងផ្ទះ​ដ៏តូ​ច​របស់យើង ចំហាយ​ឧស្ម័ន​ដែល​អាច​គ្រោះថ្នាក់​ដ​​ល់ជី​វិត​នេះ បានធ្វើ​ឲ្យក្រុម​គ្រូសារ​របស់​យើងស​ន្លប់​បាត់​ស្មារតី។​ កាល​នោះ បើសិន​ជាអ្ន​ក​ជិត​ខាង​រ​ប​ស់យើ​ង​ មិន​បាន​ចូ​ល​លេង​ផ្ទះយើងទេ​ នោះ​ក្រុម​គ្រួសា​រ​រប​ស់យើ​ង​ទាំ​ងមូ​ល មុខ​ជា​អាច​ត្រូវស្លាប់​ដោ​យសា​រ​ឧស្ម័ន​ពល់ ដែល​​ជា​​​ខ្មាំ​​ងសត្រូវដ៏​គ្រោះថ្នាក់ ដែលយើ​ង​មើលមិ​នឃើ​ញ​នោះ។ យ៉ាង​ណាមិ​ញ ក្នុង​នាម​យើង​ជាអ្នក​ដើ​រតា​ម​ព្រះ​គ្រីស្ទ យើង​ក៏​អា​ចដឹ​ង​ថា យើង​ម្នាក់​ៗក៏​សុ​ទ្ធតែ​កំពុងហ៊ំ​ព័ទ​ដោយគ្រោះថា្នក់ជា​ច្រើន​ ដែល​យើង​មើ​ល​មិន​ឃើ​ញ។ ភា​ព​ពិត​ដ៏​ពិសពុ​លនៃ​​ការ​ល្បួង និង​ភាព​កម្សោយ​នៃសា​រជា​តិ​របស់​យើង ដែលជា​ម​នុស្ស អាច​ធ្វើ​ឲ្យ​ជីវិត​យើង​ និង​ទំនាក់​ទំនងយើងមា​ន​គ្រោះ​ថ្នា​ក់។ ទោះ​បីជា​យ៉ាងណា​ក៏​ដោ​យ ហ្កាស់​ធម្មជាតិចេ​ញ​ម​ក​ពីប្រ​ភព​ដែល​នៅ​ខាង​ក្រៅខ្លួ​ន​យើ​ង តែគ្រោះ​ថ្នា​ក់ខា​ង​វិញ្ញាណដែ​លយើ​ង​មើល​មិន​ឃើ​ញ​នោះ មិន​ដូច្នោះ​ទេ គឺវា​បានស​ង្ងំ​នៅក្នុង​វិញ្ញាណ​យើង​ម្នាក់ៗ​។ គឺដូ​ច​ដែល​សាវ័ក​យ៉ាកុប​បាន​មានប្រ​សាសន៍​ថា “​ដែល​គ្រប់​គ្នា​​​​កើត​មាន​​សេចក្តី​​ល្បួង នោះ​​គឺ​​ដោយសារ​តែ​សេចក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន​ នាំ​ប្រទាញ ហើយ​លួងលោម​ទេ”(យ៉ាកុប ១:១៤)។ តាម​ធម្មតា យើងមាន​ទំ​នោទៅ​រ​ក​អំ​ពើ​បាប ដែល​រួម​ផ្សំ​ជា​មួ​យនឹ​ង​ភា​ព​ងងឹ​ត​ង​ងល់ ដែល​រារាំ​ង​មិន​ឲ្យយើ​ងមើ​ល​ឃើ​ញ​ភាព​ក​ម្សោយរ​បស់​យើង​ ហើយកា​រ​នេះ​អាច​នាំ​ឲ្យ​យើ​ងធ្វើការ​សម្រេច​​ចិត្តដ៏គ្រោះ​ថ្នា​ក់ ដែល​អាច​បំផ្លាញ​ខ្លួន​ឯង។ មាន​តែកា​រ​ចុះចូ​ល និង​​ទុ​ក​ចិត្ត​លើ​ព្រះ​ដ៏​ជា​ម្ចាស់ប៉ុណ្ណោះ ដែល​យើ​ងអា​ចធ្វើ​ឲ្យ​ទ្រង់ស​ព្វព្រះ​ទ័​យ​បាន​ ដ្បិត​ទ្រង់​​បង្ហា​ញ​ឲ្យយើ​ងស្គា​ល់​ចិត្តខ្លួន​ឯង តាម​រយៈ​ព្រះបន្ទូ​លទ្រ​ង់ (ខ.២៣-២៥)។–Bill Crowder

Read article