2017

You are here:
នៅមាត់រូង

មាន​រូង​កំអែល​ភ្នំ​ភ្លើង​ដ៏វែង​មួយ នៅ​ក្រោម​ដី ភាព​ខាង​ត្បូង​នៃ​ក្រុង​ឃូណា រដ្ឋ​អីដាហូ ដែល​មាន​ភាព​ល្បី​ល្បាញ ចំពោះ​ប្រជាជន​នៅ​ក្នុង​តំបន់។ ខ្ញុំ​ដឹង​ថា រូង​នោះ មាន​ច្រក​ចូល​មួយ ​ដែល​បើក​ចុះ​ទៅ​ក្រោម​ដូច​អណ្តូង ឆ្ពោះ​ទៅ​រក​ភាព​ងងឹត។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ឈរ​នៅ​មាត់​រូង​នោះ ហើយ​ក៏​បាន​អើត​មើល​ទៅ​ក្រោម។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ចេះ​តែ​ចង់​ចូល​ទៅ​មើល​ឲ្យ​កាន់​តែ​ជិត ហើយ​ក៏​ស្ទើរ​តែ​ទាប់​ខ្លួន​មិន​ជាប់ ហៀប​នឹង​ធ្លាក់​ទៅ​ក្រោម។​ ពេល​នោះ ខ្ញុំ​ក៏​បុក​ពោះ ដោយ​បេះ​ដូង​លោត​ខុស​ចង្វាក់ ហើយ​ក៏​ប្រញាប់​ថយ​ចេញ​ពី​មាត់​រូង​នោះ​យ៉ាង​លឿន។ អំពើ​បាប​​​មាន​លក្ខណៈ​ទាក់​ទាញ​ដូច​នេះ​ឯង គឺ​វា​អាច​ប្រើ​ភាព​ចង់​ដឹង​ចង់​ឃើញ​របស់​យើង ដើម្បី​ល្បួង​យើង ឲ្យ​ចូល​ទៅ​រក​ភាព​ងងឹត។ តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​មនុស្ស​ទំាង​ប្រុស​ទាំង​ស្រី បាន​ខំ​ចូល​ទៅ​ជិត​មាត់​ច្រក​នៃ​ភាព​ងងឹត ហើយ​ក៏​ទប់​ខ្លួន​លែង​ជាប់ ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ងងឹត​នោះ? ពេល​នោះ​ពួក​គេ​ក៏​បាន​បំផ្លាញ​គ្រួសារ កេរ្តិ៍​ឈ្មោះ និង​អាជីព​ខ្លួន​ឯង ដោយសារ​អំពើ​កំផឹត​សាហាយ​ស្មន់ ដែល​ពី​ដំបូង “គ្រាន់​តែ” ជា​ការ​ឌឺ​ដង​គ្នា​លេង ប៉ុន្តែ​ ក្រោយ​មក  វា​ក៏​បាន​ប្រែ​ក្លាយ​ជា​ការ​គិត ហើយ​ក៏​ប្រព្រឹត្ត​តែ​ម្តង​។ ពេល​ដែល​ខ្លួន​បាន​ធ្វើ​ខុស​ជ្រុស​អស់​ហើយ ពួក​គេ​ក៏​បាន​ក្រឡេក​មក​ក្រោយ ហើយ​និយាយ​ថា “ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ថា ខ្ញុំ​នឹង​ធ្វើ​ដល់​ថ្នាក់​នេះ​សោះ”។ យើង​គិត​ថា យើង​អាច​លេង​សើច​ជា​មួយ​ការ​ល្បួង ហើយ​ដើរ​ចូល​ទៅ​ជិត​មាត់​រូង​នៃ​ភាព​ងងឹត ​រួច​ដើរ​ចេញ តែ​នេះ​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ដ៏​ល្ងង់​ខ្លៅ​ប៉ុណ្ណោះ។ យើង​ដឹង​ថា ការ​ប្រព្រឹត្ត​បែប​នោះ គឺ​មិន​ត្រឹម​ត្រូវ​ទេ…

Read article
ព្រះទ័យដ៏ល្អរបស់ព្រះ

លោក​រ៉ចជើរ(Roger) បាន​ជួប​ទុក្ខ​លំបាក​ជា​ច្រើន។ គាត់​បាន​ឆ្លង​កាត់​ការ​វៈកាត់​បើក​បេះ​ដូង ដើម្បី​ព្យាបាល​វ៉ាល់​ដែល​ខូច។ បន្ទាប់​មក ប្រហែល​ពីរ​បី​សប្តាហ៍​ក្រោយ​មក វេជ្ជ​បណ្ឌិត​ត្រូវ​ធ្វើ​ការ​វៈ​កាត់​ម្តង​ទៀត ដោយ​សារ​បញ្ហា​ដ៏​ស្មុគ្រ​ស្មាញ​នៃ​ជម្ងឺ​បេះដូង​នោះ។ កាល​នោះ គាត់​ទើប​តែ​ចាប់​ផ្តើម​ជា​ពី​ការ​ព្យាបាល​ឆ្អឹង​ដង​កំបិត​ដែល​បាន​បាក់ ក្នុង​គ្រោះ​ថ្នាក់​ដួល​កង់។ ជាង​នេះ​ទៅ​ទៀត លោក​រ៉ចជើរ ក៏​បាន​ជួប​រឿង​ដ៏​ក្រៀម​ក្រំ​ថែម​ទៀត ដោយ​សារ​ម្តាយ​គាត់​បាន​លា​ចាក​លោក ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នោះ​ទៀត។ គាត់​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ បាន​ជា​ពេល​ដែល​មិត្ត​ភក្តិ​គាត់​ម្នាក់ បាន​សួរ​គាត់​ថា តើ​គាត់​បាន​ឃើញ​ព្រះ​ធ្វើ​ការ​ក្នុង​ជីវិត​គាត់ តាម​មធ្យោបាយ​ដ៏​តូច​ណា​មួយ ក្នុង​ពេល​ដ៏​ពិបាក​នោះ​ទេឬ? គាត់​ក៏​បាន​ឆ្លើយ​ថា គាត់​ពិត​ជា​មិន​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​ធ្វើ​ការ​អ្វី​សោះ​ឡើយ។ ខ្ញុំ​សូម​កោត​សរសើរ​ភាព​ស្មោះ​ត្រង់​របស់​លោក​រ៉ចជើរ។ ការ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ឬ​មាន​ការ​សង្ស័យ ជា​ផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ​រ៉ូម សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម”(៥:៣-៤)។ ប៉ុន្តែ ការ​នេះ​មិន​មាន​ន័យ​ថា យើង​តែង​តែ​មាន​អំណរ ពេល​មាន​ទុក្ខ​លំបាក​នោះ​ឡើយ។ ស្ថិត​ក្នុង​ពេល​បែប​នោះ យើង​ប្រហែល​ជា​គ្រាន់​តែ​ត្រូវ​ការ​ឲ្យ​នរណា​ម្នាក់ អង្គុយ​ស្តាប់​យើង​និយាយ​រៀប​រាប់ ​អំពី​ជម្រៅ​ចិត្ត​របស់​យើង និង​អធិស្ឋាន​ទៅ​កាន់​ព្រះ។ ជួន​កាល ទាល់​តែ​ទុក្ខ​លំបាក​នោះ​បាន​កន្លង​ផុត​ហើយ ទើ​ប​យើង​អាច​ក្រឡេច​មក​មើល​ស្ថាន​ភាព​ដ៏​ពិបាក​នោះ​ឡើង​វិញ ហើយ​ក៏​ឃើញ​ថា សេចក្តី​ជំនឿ​របស់​យើង​បាន​លូត​លាស់​ខ្លាំង​ប៉ុណ្ណា ក្នុង​អំឡុង​ពេល​ដ៏​ពិបាក និង​ពេញ​ដោយ​ការ​សង្ស័យ​នោះ។ ពេល​យើង​ដឹង​ថា ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​ប្រើ​ទុក្ខ​លំបាក​យើង ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង…

Read article
សន្តិភាពនៅក្នុងចិត្ត

ព្រះវិហារ​ខាម​ពី នៃ​ភាព​ស្ងប់​ស្ងាត់ ក្នុង​ក្រុង​ហេលស៊ីនគី ប្រទេស​ហ្វាំងឡង់ មាន​លក្ខណៈ​លេច​ធ្លោ នៅ​កណ្តាល​ទី​ប្រជុំ​ជន។ ​សំណង់​អគារ​មួយ​នេះ មាន​រាង​មូល​ទ្រវែង ស្រោប​ពី​លើ​ដោយ​ឈើ ដែល​ការពារ​សម្លេង​រំខាន​ពី​ទីក្រុង​ដ៏​មមា​ញឹក នៅ​ខាង​ក្រៅ។ អ្នក​រចនា​មូដ​អគារ​នេះ បាន​​សាង​សង់​​ព្រះវិហារ​នេះ ធ្វើ​ជា​កន្លែង​ដ៏​ស្ងប់​ស្ងាត់ និង​ផ្តល់​នូវ “បរិកាស​ដ៏​ស្រគត់​ស្រគំ សម្រាប់​ឲ្យ​​គេ​សម្រួល​អារម្មណ៍​នៅ​ទីនោះ”។ ព្រះ​វិហារ​នេះ​ជា​កន្លែង​ទទួល​ស្វា​គមន៍​អស់​អ្នក ដែល​ចង់​គេច​ចេញ​ពី​ភាព​មមា​ញឹក និង​អ៊ូអរ នៃ​ទី​ក្រុង។ មនុស្ស​ជា​ច្រើន​ស្រេក​ឃ្លាន​សន្តិ​ភាព ដូចនេះ ភាព​ស្ងប់​ស្ងាត់ ដែល​មាន​រយៈ​ពេល​តែ​ពីរ​បី​នាទី​ក៏អាច​ជួយ​សម្រួល​អារម្មណ៍​ពួក​គេ​បាន​ខ្លះដែរ។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា សន្តិ​ភាព​ដ៏​ពិត គឺ​សន្តិ​ភាព​ដែល​មាន​ជា​មួយ​ព្រះ មាន​ប្រភព​មក​ពី​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ដែល​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ការ​ជឿ នោះ​ឈ្មោះ​ថា​យើង​បាន​មេត្រី​នឹង​ព្រះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ”(រ៉ូម ៥:១)។ បើ​គ្មាន​ព្រះ​គ្រីស្ទ​ទេ នោះ​យើង​នៅ​តែ​រស់​នៅ​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ ដោយ​សារ​អំពើ​បាប​របស់​យើង។ តែ​សូម​អរ​ព្រះ​គុណ​ព្រះ​យេស៊ូវ ដែល​បាន​ផ្សៈ​ផ្សា​ឲ្យ​យើង​ជា​នឹង​ព្រះ​វរបិតា ហើយ​បញ្ចប់​ការ​ទាស់​ប្រឆាំង​នឹង​ទ្រង់​(កូល៉ុស ១:១៩-២១) ដោយ​យើង​គ្រាន់​តែ​ទទួល​ជឿ និង​ទទួល​យក​ការ​លះ​បង់​របស់​ព្រះ​យេស៊ូវ។ ព្រះ​យេស៊ូវ​បាន​ថ្វាយ​យើង​ទៅ​ព្រះ​វរបិតា ជា​ដង្វាយដ៏​បរិសុទ្ធ ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ទ្រង់(ខ.២២)។ ការ​មាន​សន្តិ​ភាព​ជា​មួយ​ព្រះ មិន​មាន​ន័យ​ថា យើង​នឹង​រស់​នៅ​ដោយ​គ្មាន​បញ្ហា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ…

Read article
ទ្រង់បានស្វែងរកខ្ញុំ

ខ្សែភាព​យន្ត​ហូលីវូដ ដែល​មាន​ចំណង​ជើង​ថា ព្រះ​គុណ​អស្ចារ្យ និយាយ​អំពី​រឿង​ដែល​បានកើត​ឡើង នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៧០០។ រឿង​នេះ​ដំណាល​អំពី​លោក​វីលៀម វីលប៊ើហ្វ៊ស(William Wilberforce) ដែល​ជា​អ្នក​នយោបាយ​ម្នាក់ ដែល​បាន​ទទួល​ការ​បណ្តាល​ចិត្ត ដោយ​សារ​ជំនឿ​លើ​ព្រះ​គ្រីស្ទ ឲ្យ​លះ​បង់​ទ្រព្យ​សម្បត្តិ និង​កម្លាំង ដើម្បី​លុប​បំបាត់​ការ​ជួញ​ដូរ​ទាសករ ក្នុង​ចក្រ​ភព​អង់​គ្លេស នៅ​សម័យ​នោះ។ មាន​ពេល​មួយ មេ​ការ ក្នុង​ផ្ទះ​លោក​វីលៀម បាន​ឃើញ​គាត់កំពុង​អធិស្ឋាន។ មេការ​រូប​នោះ​ក៏​បាន​សួរ​គាត់​ថា “តើ​លោក​បាន​រក​ឃើញ​ព្រះ​ទេ?” លោក​វីលៀម​ក៏​បាន​ឆ្លើយ​ថា “ខ្ញុំ​យល់​ថា គឺ​ទ្រង់​ទេ​ដែល​រក​ឃើញ​ខ្ញុំ”។ ព្រះ​គម្ពីរ​បាន​ប្រៀប​ប្រដូច​មនុស្ស​ជាតិ ទៅ​នឹង​សត្វ​ចៀម​ដ៏​រឹង​ចចេស ដែល​ដើរ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ខ្លួន។ គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា “យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះយេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​  ទៅ​លើ​ទ្រង់”(អេសាយ ៥៣:៦)។ តាម​ពិត ភាព​រឹង​ចចេស​នេះ បាន​ចាក់​ឫស​ចូល​យ៉ាងជ្រៅ ក្នុង​យើង​ម្នាក់​ៗ បាន​ជា​សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ គ្រប់​គ្នា​បាន​បែរ​ចេញ”(រ៉ូម ៣:១០-១២)។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះយេស៊ូវ​ទ្រង់​យាង​មក។ យើង​មិន​ដែល​ទៅ​រក​ទ្រង់​មុនទេ ហេតុ​នេះ​ហើយ​ជា​ទ្រង់​យាង​មក​ស្វែង​រក​យើង។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រកាស​បេសកកម្ម​របស់​ទ្រង់​ថា “ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់បង់”(លូកា ១៩:១០)។…

Read article
ព្រះទ្រង់បន្តកែប្រែវិញ្ញាណថ្មីឡើងជានិច្ច

អ្នក​ស្រី​យុន​នី លេ​ហ្វេវ​រេ(Yoni Lefevre) ដែល​ជា​សិល្បៈ​ករ​ជន​ជាតិ​ហូឡង់ បាន​បង្កើត​គម្រោង​មួយ មាន​ឈ្មោះ​ថា​ “អំណាច​ពណ៌​ប្រផេះ” ដើម្បី​បង្ហាញ​អំពី​ភាព​ក្លៀវ​ក្លា នៃ​ជំនាន់​មនុស្ស​ចាស់ ក្នុង​ប្រទេស​ហូឡង់។ គាត់​បាន​សុំ​ឲ្យ​ក្មេង​សិស្ស​សាលា​ក្នុង​តំបន់ គូ​រូប​យាយ​តា​របស់​ខ្លួន​។ អ្នក​ស្រី​លេហ្វេវរេ ចង់​បង្ហាញ​អំពី “ទស្សនៈ​ដ៏​ស្មោះ​ត្រង់ និង​បរិសុទ្ធ” អំពី​មនុស្ស​ចាស់ ហើយ​គាត់​ជឿ​ថា ក្មេង​ៗ​អាច​បង្ហាញ​នូវ​ទស្សនៈ​ដ៏​ស្មោះ​ត្រង់ និង​បរិសុទ្ធ​នេះ​បាន តាម​រយៈ​ការ​គូរូប​ជីដូន​ជីតា​របស់​ខ្លួន។ គំនូ​របស់​ក្មេង​ៗ​បាន​ឆ្លុះ​បញ្ចាំង អំពី​ទស្សនៈ​ថ្មី​ៗ និង​រស់​រវើក អំពី​សាច់​ញាតិ​របស់​ខ្លួន​ដែល​មាន​វ័យ​ចំណាស់ ដូច​ជា ការ​គូ​រូប​ជីដូន ឬ​ជីតា​កំពុង​លេង​កីឡា​វាយ​កូន​បាល់​តិន្នីស ធ្វើ​កា​រក្នុង​ច្បារ​ដំណាំ គូ​គំនូ ។ល។ នៅ​ប្រទេស​អ៊ីស្រាអែល កាល​ពី​សម័យ​បុរាណ ពេល​លោក​កាលែប​នៅ​ក្មេង គាត់​បាន​លួច​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា ដើម្បី​ស៊ើប​ការ ​មុន​ពេល​ពួក​អ៊ីស្រា​អែល​ចូល​កាន់​កាប់។ លោក​កាលែប​ជឿ​ថា ព្រះ​នឹង​ជួយ​ជន​ជាតិ​គាត់ ឲ្យ​វាយ​ឈ្នះ​សាសន៍​កាណាន តែ​ពួក​ស៊ើប​ការ​ដទៃ​ទៀត​មាន​គំនិត​ផ្ទុយ​ពី​គាត់​(យ៉ូស្វេ ១៤:៨)។ ដោយ​សារ​ក្តីជំនឿ​របស់​លោក​កាលែប ព្រះ​ទ្រង់​ក៏​បាន​រក្សា​ជីវិត​គាត់ ដោយ​ការ​អស្ចារ្យ ឲ្យ​គាត់​រស់​នៅ​បាន​៤៥​ឆ្នាំ​ទៀត ដើម្បី​ឲ្យ​គាត់​បាន​រួច​ជីវិត ក្នុង​ការ​វិល​វល់ ក្នុង​វាល​រហោ​ស្ថាន ហើយ​ចូល​ទឹក​ដី​សន្យា។  ដល់​ពេល​ដែល​ត្រូវ​ចូល​ទឹក​ដី​កាណាន លោក​កាលែប​មាន​អាយុ​៨៥​ឆ្នាំ​ហើយ។ ពេល​នោះ​គាត់​និយាយ​ថា “សព្វ​ថ្ងៃ​នេះ​ខ្ញុំ​នៅ​តែ​មាន​កំឡាំង ដូច​ក្នុង​កាល​ដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​នៅ​ឡើយ…

Read article
ភាពរញេរញៃខាងវិញ្ញាណរបស់នរណា?

មាន​ពេល​មួយ​ ខ្ញុំ​បាន​ដើរ​រើស​សម្បក​ដប នៅ​ឆ្នេរ​សមុទ្រ ហើយ​បោះ​ចូល​ទៅ​ក្នុង​ធុង​សំរាម ​ដែល​នៅ​ចម្ងាយ​ប្រហែល​៦​ម៉ែត្រ។ ខ្ញុំ​រើស​បណ្តើរ​រអ៊ូ​ដាក់​លោក​ចេយ(Jay) បណ្តើរ​ថា “ធុង​សំរាម​នៅ​ក្បែរ​ហ្នឹង​សោះ ហេតុ​អ្វី​ពួក​គេ​មិន​ព្រម​ដើរ​ទៅ​បោះ​សំរាម​ចូល​ក្នុង​ធុង​អញ្ចឹង? តើ​ការធ្វើ​ឲ្យ​ឆ្នេរ​សមុទ្រ​មាន​ភាព​រាយ​ប៉ាយ សម្រាប់​អ្នក​ដទៃ ​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​អារម្មណ៍​ល្អ​ឡើង​ចំពោះ​ខ្លួន​ឯង​ឬ? ខ្ញុំ​សង្ឃឹម​ថា អ្នក​ចោល​សំរាម​នោះ សុទ្ធ​តែ​ជា​ភ្ញៀវ​ទេស​ចរណ៍។ ខ្ញុំ​មិន​ចង់​គិត​ថា ប្រជា​ពល​រដ្ឋ ដែល​រស់​នៅ​តំបន់​នេះ កំពុង​ប្រព្រឹត្ត​ចំពោះ​ឆ្នេរ​សមុទ្រ​របស់​ខ្លួន ដោយ​គ្មាន​ការ​គោរព​យ៉ាង​ដូច​នេះ​ទេ”។ នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​ក៏​បាន​អាន​ចំ​សេចក្តី​អធិស្ឋាន ដែល​ខ្ញុំ​បាន​សរសេរ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន អំពី​ការ​កាត់​ទោស​អ្នក​ដទៃ។ សេចក្តី​អធិ​ស្ឋាន​នោះ​បាន​រំឭក​ខ្ញុំ​ថា   ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ   ដែល​បាន​មាន​អំណួត​ នៅ​ក្នុង​ការ​ជួយ​សម្អាត​ភាព​រាយ​ប៉ាយ​ដែល​អ្នក​ដទៃ​បាន​បង្ករ​យ៉ាង​ដូច​នេះ។ តាម​ពិត ខ្ញុំ​បាន​បង្ករ​ភាព​រាយ​ប៉ាយ​ជា​ច្រើន តែ​ខ្ញុំគ្រាន់​តែ​មិន​បាន​ចាប់​អារម្មណ៍  ជា​ពិសេស នៅ​ក្នុង​ជីវិត​ខាង​វិញ្ញាណ​។ ខ្ញុំ​ច្រើន​តែ​ឆាប់​អះ​​អាង​ថា   ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យជី​វិត​ខ្លួន​ឯង​មាន​សណ្តាប់​ធ្នាប់ គឺ​ដោយ​សារ​តែ​អ្នក​ដទៃ​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ភាព​រញេរ​ញៃ។ ហើយ​ខ្ញុំ​ក៏​ឆាប់​សន្និ​ដ្ឋាន​ថា “សំរាម” ដែល​កំពុង​ជះ​ក្លិន​ជុំវិញ​ខ្លួន​ខ្ញុំ ជា​របស់​អ្នក​ដទៃ ជា​ជាង​ថា ​វា​ជា​របស់​ខ្ញុំ។ ប៉ុន្តែ នេះ​មិន​មែន​ជា​ការ​ពិត​ទេ។ គ្មាន​អ្វី​ដែល​នៅ​ក្រៅ​ខ្លួន​ខ្ញុំ អាច​ថ្កោល​ទោស ឬ​ធ្វើ​ឲ្យ​ខ្លួន​ខ្ញុំ​ក៏​ខ្វក់​ឡើយ តែ​គឺ​មាន​តែ​អ្វី​ដែល​នៅ​ខាង​ក្នុង​ខ្លួន​ខ្ញុំ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ស្មោក​គ្រោក និង​គ្មាន​សណ្តាប់​ធ្នាប់(ម៉ាថាយ ១៥:១៩-២០)។ ធាតុ​ពិត​នៃ​សំរាម គឺ​ជា​អាកប្ប​កិរិយា ដែល​នាំ​ឲ្យ​ខ្ញុំ​តម្រង់​ច្រមុះ ទៅ​តាម​ហឹត​អំពើ​បាប​របស់​អ្នក​ដទៃ…

Read article
ចិត្តដែលរឹងចចេស

ពេល​ខ្ញុំ​រៀន​សរសេរ​អក្សរ​នៅ​ថ្នាក់​ទី​១ គ្រូ​របស់​ខ្ញុំ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​កាន់​ខ្មៅ​ដៃ​សរសេរ ឲ្យ​ត្រូវ​ទំនង​។ ពេល​គាត់​មើល​ខ្ញុំ​សរសេរ ខ្ញុំ​ក៏​បាន​កាន់​ខ្មៅ​ដៃ តាម​របៀប​ដែល​គាត់​ប្រាប់។ តែ​ពេល​គាត់​ដើរ​ទៅ​បាត់ ខ្ញុំ​ក៏​បាន​ងាក​មក​កាន់​ខ្មៅ​ដៃ តាម​របៀប​ដែល​ខ្ញុំ​យល់​ថា​ងាយ​ស្រួល​ជាង ​ដោយ​ចិត្ត​រឹង​ចចេស។ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ឈ្នះ​គាត់ ដោយ​សម្ងាត់ ក្នុង​សង្រ្គាម​នៃ​បំណង​ចិត្ត​នេះ​ហើយ ហើយ​ខ្ញុំ​ក៏​នៅ​តែ​បន្ត​កាន់​ខ្មៅ​ដៃ តាម​របៀប​ឆ្គង​របស់​ខ្ញុំ​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​បួន​ដប់​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា គ្រូ​បង្រៀន​ដ៏​មាន​ប្រាជ្ញា​របស់​ខ្ញុំ បាន​ដឹង​ថា ទម្លាប់​ដ៏​រឹងចចេស​របស់​ខ្ញុំ នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សរសេរ​ខុស​របៀប ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ឆាប់​រួយ​ដៃ។ ក្មេង​ៗ​កម្រ​នឹង​ដឹង​ថា មាន​អ្វី​ខ្លះ​ដែល​ល្អ​សម្រាប់​ខ្លួន។ ពួក​គេ​ច្រើន​តែ ធ្វើ​អ្វី​ៗតាម​បំណង​ចិត្ត ដែល​នឹក​ចង់​បាន​ភ្លាម​ៗ។ គេ​បាន​ហៅ “ពួក​កូន​ចៅ​អ៊ីស្រាអែល”​ថា ជា​ដំណរ​មនុស្ស ដែល​ចេះ​តែ​ងាក​ទៅ​រក​ការ​ថ្វាយ​បង្គំ​រូប​ព្រះ របស់​ជាតិ​សាសន៍​ជិត​ខាង តាម​ទំនើង​ចិត្ត​របស់​ខ្លួន ជា​ច្រើន​ជំនាន់ ជា​ជាង​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​ដែល​មាន​តែ​មួយ។ ទង្វើរ​របស់​ពួក​គេ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​ទ្រង់​មានសេចក្តី​ក្រោធ​យ៉ាង​ខ្លាំង ដ្បិត​ទ្រង់​ជ្រាប​ថា អ្វី​ជា​ការ​ល្អ​បំផុត​សម្រាប់​ពួក​គេ ហើយ​ទ្រង់​ក៏​បាន​ដក​ព្រះ​ពរ​ចេញ​ពី​ពួក​គេ​(ពួក​ចៅ​ហ្វាយ ២:២០-២២)។ លោក​គ្រូ​គង្វាល រីក វរិន(Rick Warren) បាន​មាន​ប្រសាសន៍​ថា “ការ​ស្តាប់​បង្គាប់ និង​ភាព​រឹង​ចចេស គឺ​ប្រៀប​បាន​នឹង​មុខ​ផ្ទុយ​គ្នា​ទាំង​ពីរ របស់​ប្រាក់​កាក់។ ការ​ស្តាប់​បង្គាប់​នាំ​មក​នូវ​អំណរ ​តែ​ការ​រឹង​ចចេស ធ្វើ​ឲ្យ​យើង​វេទនា”។ បើ​វិញ្ញាណ​នៃ​ការ​មិន​ស្តាប់​បង្គាប់…

Read article
ពិនិត្យមើលសុខភាពខាងវិញ្ញាណ

ជារៀង​រាល់​ឆ្នាំ ខ្ញុំ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខ​ភាព។ ទោះ​ខ្ញុំ​មាន​អារម្មណ៍​មាន​សុខ​ភាព​ល្អ ហើយ​មិន​មាន​បញ្ហា​ខុស​ភាព​អ្វី​ក៏​ដោយ ខ្ញុំ​ដឹង​ថា ការ​ពិនិត្យ​សុខ​ភាព​ឲ្យ​បាន​ទៀតទាត់ មាន​សារៈ​សំខាន់ ព្រោះ​វា​អាច​ស្វែង​រក​បញ្ហា​សុខ​ភាព​ដែល​បាន​លាក់​ខ្លួន ហើយ​អាច​វិវត្តន៍​ទៅជា​ជម្ងឺ​ធ្ងន់​ធ្ងរ បើ​យើង​មិន​បាន​រក​មើល​វា​ទេ​នេះ។ ខ្ញុំ​ដឹង​ថា ការ​អនុញ្ញាត​ឲ្យ​វេជ្ជ​បណ្ឌិត​របស់​ខ្ញុំ រក​មើល និង​ព្យាបាល​បញ្ហា​សុខ​ភាព​ដែល​លាក់​ខ្លួន អាច​នាំ​ឲ្យ​ខ្ញុំ​មាន​សុខ​ភាព​ល្អ​ក្នុង​រយៈ​ពេល​វែង។ ជា​ការ​ពិត​ណាស់ អ្នក​និពន្ធ​ទំនុក​ដំកើង​ក៏​យល់​ថា គាត់​ត្រូវ​ការ​ឲ្យ​ព្រះ​ពិនិត្យ​សុខ​ភាព​ខាង​វិញ្ញាណ​របស់​ខ្លួន​ផង​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ឆែក​ពិនិត្យ​មើល​អំពើ​បាប​ដែល​បាន​លាក់​ខ្លួន យ៉ាង​ដូច​នេះ​ថា​ “ឱ​ព្រះអង្គ​អើយ សូម​ពិនិត្យ​មើល ឲ្យ​បាន​ស្គាល់​ចិត្ត​ទូលបង្គំ​ផង … សូម​ទត​មើល​បើ​មាន​អំពើ​អាក្រក់​ណា​នៅ​ក្នុង​ទូលបង្គំ ហើយ​នាំ​ទូលបង្គំ​តាម​ផ្លូវ​ដ៏​នៅ​អស់កល្ប​ជានិច្ច”(ទំនុកដំកើង  ១៣៩:២៣-២៤)។ គាត់​បាន​ឈប់​បង្អង់ ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់ ធ្វើ​ការ​ពិនិត្យ​មើល​ចិត្ត និង​វិញ្ញាណ​គាត់ ទាំង​ស្រុង ដោយ​គ្មាន​លក្ខ​ខ័ណ្ឌ ដោយ​គាត់​ចុះ​ចូល​ចំពោះ​ផ្លូវ​ដ៏​សុច​រិត​របស់​ព្រះ ដែល​នឹង​ជួយ​ឲ្យ​គាត់​មាន​ខុស​ភាព​ល្អ​ខាង​វិញ្ញាណ។ ដូច​នេះ ពេល​នោះ ជា​ពេល​ពិនិត្យ​មើល​សុខ​​ភាព​ខាង​វិញ្ញាណ ទោះ​បី​ជា​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​មិន​មាន​បញ្ហាសុខ​​ភាព​ខាង​វិញ្ញាណ​ក៏​ដោយ។ មាន​តែ​ព្រះ​ទេ ​ដែល​ជ្រាប​ច្បាស់ អំពី​ស្ថាន​ភាព​ដ៏​ពិត នៃ​ចិត្ត​របស់​អ្នក ហើយ​មាន​តែ​ទ្រង់​ទេ ដែល​អាច​អត់​ទោស​បាប​ ប្រោស​ឲ្យ​ជា និង​ដឹក​នាំ​យើង ឆ្ពោះ​ទៅ​រក​ជីវិត​ដែល​ស្អាត​ល្អ និង​អនាគត​ដែល​បង្កើត​ផល​ជា​បរិបូរ។-Joe Stowell

Read article
ចិត្តដែលថ្វាយដាច់ដល់ព្រះ

មាន​អ្នក​ជំនួញ​ម្នាក់ ដែល​ជា​គ្រីស្ទ​បរិស័ទ បាន​ចែក​ចាយ​ទី​បន្ទាល់​របស់​គាត់ នៅ​ព្រះ​វិហារ​របស់​ខ្ញុំ។ គាត់​បាន​ចែក​ចាយ ដោយ​គ្មាន​លាក់​លៀម អំពី​ការ​តស៊ូ​របស់​គាត់ ក្នុង​ក្តី​ជំនឿ និង​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​បរិបូរ។ គាត់​មាន​ប្រសាសន៍​ថា “ទ្រព្យ​សម្បត្តិ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច!” គាត់​ក៏​បាន​ដក​ស្រង់​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ថា “ដ្បិត​ដែល​សត្វ​អូដ្ឋ​នឹង​ចូល​ទៅ​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ទៅ​ទៀត”(លូកា ១៨:២៥)​។ គាត់​ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ​លូកា ១៦:១៩-៣១ ដែល​និយាយ​អំពី​បុរស​អ្នក​មាន​ម្នាក់ និង​លោក​ឡាសា និង​អំពី​ការ​ដែលបុរស​អ្នក​មាន​នោះ បាន​ធ្លាក់​ស្ថាន​នរក។ រឿង​ប្រៀប​ប្រដូច ​អំពី “អ្នក​មាន​ដែល​ល្ងង់​ខ្លៅ” (លូកា ១២:១៦-២១) បាន​ប៉ះ​ពាល់​ចិត្ត​គាត់​យ៉ាង​ខ្លាំង។ ប៉ុន្តែ អ្នក​ជំនួញ​រូប​នេះ​បាន​បញ្ជាក់​ថា តាម​ការ​បង្រៀន​របស់​ស្តេច​សាឡូម៉ូន ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​បរិបូរ សុទ្ធ​តែ “គ្មាន​ន័យ”(សាស្តា ២:១១a)។ គាត់​ក៏​បាន​តាំង​ចិត្ត​ថា គាត់​នឹង​មិន​បណ្តោយ​ឲ្យ​ទ្រព្យ​សម្បត្តិ​រា​រាំង ការ​ប្តេជ្ញា​ចិត្ត​ដែល​គាត់​មាន​ចំពោះ​ព្រះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​ចង់​បម្រើ​ព្រះ ដោយ​ប្រើ​ទ្រព្យ​សម្បត្តិ​របស់​គាត់ ហើយ​ជួយ​អ្នក​ដែល​ខ្វះ​ខាត។ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​ពរ​ជា​សម្ភារៈ ដល់​មនុស្ស​មួយ​ចំនួន។ ជាក់​ស្តែង​បទ​គម្ពីរ ២​របាក្សត្រ ១៧:៥ បាន​ចែង​អំពី​ស្តេច​យ៉ូសាផាត​យ៉ាង​ដូច​នេះ​ថា “​ព្រះយេហូវ៉ា​ទ្រង់​តាំង​រាជ្យ ឲ្យ​មាំមួន​ក្នុង​អំណាច​យ៉ូសាផាត … ទ្រង់​មាន​ព្រះរាជ្យទ្រព្យ និង​កិត្តិយស​ជា​បរិបូរ”។ ទ្រង់​មិន​បាន​ប្រែ​ជាមាន​អំណួត ឬ​ធ្វើ​បាប​អ្នក​ដទៃ…

Read article
ការដើរជាមួយព្រះអម្ចាស់

មាន​ពេល​មួយ ខ្ញុំ​បាន​ទទួល​កូន​សៀវ​ភៅ​មួយ​ក្បាល ពី​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ដែល​មាន​ចំណង​ជើងថា “ការ​ចែក​ចាយ​រឿង អំពី​ទំនាក់​ទំនង ដែល​មាន​រយៈ​ពេល​៨៦​ឆ្នាំ ជា​មួយ​ព្រះ​អម្ចាស់”។ ក្នុង​កូន​សៀវ​ភៅ​នេះ លោក​អាល អេកខេនហេល(Al Ackenheil) បាន​កត់​សំគាល់​អំពីបុគ្គល​ដែល​ជា​គន្លឹះ​ដ៏​សំខាន់ និង​អំពី​ព្រឹត្តិការណ៍​ទាំង​ឡាយ ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​សេចក្តី​ជំនឿ​របស់​គាត់ អស់​រយៈ​ពេល​ជិត​៩​ទសវត្សរ៍។ កាល​នោះ គាត់​បាន​ទន្ទេញ​ខ​គម្ពីរ ជួប​ប្រជុំ​ជា​មួយ​អ្នក​ដទៃ ដើម្បី​អធិស្ឋាន ប្រាប់​អ្នក​ជិត​ខាង​គាត់ អំពី​ព្រះ​យេស៊ូវ ដែល​ការ​ទាំង​អស់​នេះ​ហាក់​ដូច​ជា ​សកម្ម​ភាព​ធម្មតា​ទេ តែ​វា​បាន​ក្លាយ​ជា​ចំណុច​របត់ ដែល​បាន​ផ្លាស់​ប្តូរ​ទិស​ដៅ​នៃ​ជីវិត​គាត់។ ខ្ញុំ​មាន​អំណរ​ណាស់ ដែល​បាន​អាន​អំពី​របៀប​ដែល​ព្រះ​ហស្ត​ព្រះ​បាន​ដឹក​នាំ និង​លើក​ទឹក​ចិត្ត​លោក​អាល។ បទ​គម្ពីរ​ទំនុក​ដំកើង ៣៧:២៣ បានចែងថា “គឺ​ព្រះយេហូវ៉ា​ដែល​តម្រូវ​អស់​ទាំង​ជំហាន​នៃ​មនុស្ស​ល្អ ហើយ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ផ្លូវ​ដែល​គេ​ដើរ​ដែរ”(ទំនុកដំកើង ៣៧:២៣)។ បទ​គម្ពីរ​ទំនុក​ដំកើង ក្នុង​ជំពូក​នេះ ក៏​បាន​បន្ត​រៀប​រាប់ ដោយ​និយាយ ​អំពី​ភាព​ស្មោះ​ត្រង់​របស់​ព្រះ នៅ​ក្នុង​ការ​ថែ​រក្សា​អ្នក ដែល​ចង់​ដើរ​ជា​មួយ​ទ្រង់។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ក្រឹត្យ​វិន័យ​របស់​ព្រះ​នៃ​គេ នោះ​នៅ​ក្នុង​ចិត្ត ឯ​ជំហាន​នៃ​គេ ក៏​នឹង​មិន​ភ្លាំងភ្លាត់​ឡើយ”(ខ.៣១)។ យើង​ម្នាក់​ៗ​សុទ្ធ​តែ​អាច​កត់​ត្រា អំពី​ការ​ដឹក​នាំ​របស់​ព្រះ និង​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់ ដោយ​ឆ្លុះ​បញ្ចាំង អំពី​ការ​ដឹក​នាំ​របស់​ទ្រង់ ដោយ​ប្រើ​មនុស្ស ទី​កន្លែង និង​បទ​ពិសោធន៍…

Read article