2017

You are here:
ថ្នាក់រៀនអំពីការឈឺចាប់

លោកស៊ី អេស លូអ៊ីស(C.S.Lewis) បាននិពន្ធ​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា “បញ្ហា​នៃកា​រ​ឈឺចាប់”  ដែល​ក្នុង​នោះ​ គាត់​បាន​កត់សំគាល់​ឃើញថា​ “ព្រះទ្រ​ង់មាន​បន្ទូល​ខ្សិប​ម​កកា​ន់​យើ​ង ពេ​លយើ​ង​សប្បា​យចិ​ត្ត មាន​បន្ទូល​ម​កកា​ន់​យើ​ង ក្នុងស​ម្ប​ជញ្ញៈរបស់​យើង តែទ្រ​ង់មា​ន​បន្ទូលស្រែ​ក​មក​កាន់​យើង ពេល​យើង​មាន​ការ​ឈឺចា​ប់ គឺ​ប្រៀប​បាន​នឹ​ង​ការ​ស្រែកដាក់​មេក្រូ ដល់​លោកិយ​ដែល​មា​ន​ត្រចៀកថ្លង់ ឲ្យ​ភ្ញាក់​ខ្លួ​នឡើ​ង”។ សេចក្តី​ទុក្ខ​ច្រើនតែនាំ​ឲ្យយើ​ង​ងាក​មក​ផ្តោត​អារម្មណ៍ ទៅ​លើ​ព្រះ​ឡើងវិ​ញ។  សេចក្តី​ទុក្ខ​បង្វែរ​គំនិត​យើង ឲ្យ​ឈប់​គិតអំពី​ស្ថាន​ភាព​ដែល​ទើប​តែកើ​ត​មា​ន​ ដើម្បី​ឲ្យយើ​ង​អាច​ស្តាប់​ព្រះមាន​បន្ទូល អំពី​ការ​អ្វី​ដែ​ល​ទ្រង់កំ​ពុង​​ធ្វើ​ក្នុង​ជីវិ​ត​យើង។ ពេល​នោះ ថ្នាក់​រៀន​ខា​ងវិ​ញ្ញាណ​បាន​ចាប់​ផ្តើម​ឡើង ក្នុង​ជីវិត​ដែលយើ​ងធ្លា​ប់តែ​រស់​នៅ​ជាធ​ម្ម​តា។ ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ យើង​ឃើញ​ថា​ អ្នក​និពន្ធ​ទំនុក​ដំកើងនៅតែ​បើកចំហរ​ចិត្តទ​ទួល​ការប​ង្រៀន​ពីព្រះ​ សូម្បី​តែក្នុ​ងពេល​ដែលគាត់​កំពុងស្ថិ​ត​ក្នុង​ស្ថាន​ភាព​ដ៏ឈឺ​ចា​ប់​ក៏​ដោយ​។​ គាត់​បាន​ទទួល​ស្គាល់​ថា ព្រះទ្រង់​បា​នប្រើ​ទុ​ក្ខ​លំបាក​ ដើម្បី​ឲ្យ​គាត់​ងាក​មក​រក​ទ្រង់​វិ​ញ គឺដូច​ដែល​គាត់​បាន​អធិស្ឋាន​ដោយ​ការប​ន្ទាប​ខ្លួន​ថា “ទ្រង់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​កើត​មាន​ទុក្ខ ដោយ​សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ទេ”(ទំនុកដំកើង ១១៩:៧៥)។ ​ហោរា​អេសាយ​យល់​ថា ព្រះ​ទ្រង់​ប្រើ​ទុក្ខ​លំបា​ក ដើម្បី​បន្សុទ្ធ​យើង បាន​ជាគា​ត់​មានប្រសាសន៍​ថា ព្រះ​ទ្រង់​​បាន​​សំរ​ងគាត់ ​តែ​មិន​មែន​ដូច​ជា​សំរង​ប្រាក់​ទេ គឺ​ទ្រង់​បាន​រើសគាត់​នៅ​ឡ​នៃ​សេចក្តី​វេទនា​វិញ(អេសាយ ៤៨:១០)។ ហើយ​ចំណែក​ឯ​លោកយ៉ូ​បវិ​ញ ពេល​គាត់កំ​ពុង​មានទុក្ខវេ​ទនា គាត់​បាន​រៀន​សូត្រ​អំពី​អំណាច​គ្រប់​គ្រង និង​ភាព​ធំឧ​ត្តម្ភ​របស់​ព្រះ តាម​រយៈ​ទុក្ខ​លំបាករបស់​គាត់​(យ៉ូប ៤០-៤២)។ ពេល​យើង​កំពុង​ជួប​កា​រ​ឈឺចា​ប់ យើង​មិន​នៅ​ម្នាក់​ឯង​ទេ។ ព្រះ​ទ្រង់​បាន​យក​កំណើត​ជាមនុស្ស ហើយ​បាន​រង​ទុ​ក្ខ​វេទនា​ក្រៃ​លែង…

Read article
អំណរដ៏ពោរ​ពេញ

ពេលដែល​ខ្ញុំកំ​ពុងរង់​ចាំ​ នៅ​មុខ​ច្រកទ្វារ​ឡើង​ជិះយ​ន្តហោះ នៅ​អាកាសយា​ន្ត​ដ្ឋានចាងហ្គ៊ី ​ប្រទេស​សឹង្ហ​បូរី ខ្ញុំបានក​ត់​សំគាល់​ឃើញ​គ្រួ​សារ​មួយ ដែល​មាន​ឪពុក​ម្តាយ និង​កូន​ប្រុសម្នាក់។ នៅ​ទីនោះ មាន​មនុស្ស​កកកុ​ញ បាន​ជា​ពួកគេពិ​បាក​ស្វែងរ​កកន្លែង​អង្គុយ។ ភ្លាមៗ​នោះ​ ក្មេង​តូច​ម្នា​ក់​នោះ​ ក៏បាន​ចាប់​ផ្តើមស្រែក​ច្រៀងឮ​ៗថា “អំណរដល់លោ​ក”។ ក្មេងនោះ​មា​នអា​យុប្រហែល​៦ឆ្នាំ​ទេ ​តែវាអាចចាំពាក្យទាំង​អស់ ក្នុង​បទចម្រៀង​នោះ គឺពិត​ជា​គួរ​ឲ្យ​សរសើរ​មែន។​ ការអ្វី​ដែ​លកា​ន់​​តែ​ធ្វើ​ឲ្យខ្ញុំចា​ប់អារម្មណ៍​ថែម​ទៀ​ត​នោះ​ គឺ​ទឹកមុខ​របស់​ក្មេង​ប្រុសម្នាក់នោះ​ ដែល​កំពុង​តែញ​ញឹម ត្រូវ​នឹង​បទចម្រៀង​ដែល​វាកំ​ពុង​ច្រៀ​ង ខណៈពេ​ល​ដែ​លវាកំ​ពុង​ប្រកាស​ដល់មនុស្ស​គ្រប់​គ្នា នៅ​ទីច្រ​កទ្វារ​នោះ អំពី​ក្តី​អំណរ ដែល​លោកិយទទួល​បាន​ ​ពី​ព្រះគ្រីស្ទដែ​ល​បា​ន​យា​ង​មក​ប្រសូត្រ​ជា​ម​នុស្ស។ ក្តីអំណរនេះមិ​នមែនសម្រាប់តែក្មេងៗដែលកំពុងតែសប្បាយរីករា​យ   ហើយ​ក៏មិនមែនសម្រាប់តែរដូវកាលនៃបុណ្យណូអែល​ដែរ​។ ក្តី​អំណរដ៏ហូរហៀរ ដែលទ​ទួលបានពីការទទួលព្រះវត្តមានព្រះ​គ្រីស្ទ​ក្នុ​ង​ជីវិ​ត​យើ​ង ស្ថិត​ក្នុង​ចំណោមខ្លឹមសារសំខាន់​ៗ នៃសេ​ចក្តី​បង្រៀន​ចុង​ក្រោយ​ ដែល​ព្រះយេស៊ូវ​បានប្រទានដល់ពួកសិ​ស្ស នៅពេល​យប់​មុន​ពេ​លគេ​ធ្វើគុ​តទ្រង់​ នៅលើ​ឈើ​ឆ្កា​ង។ ទ្រង់​បាន​ប្រាប់​ពួក​គេអំ​ពី​សេចក្តី​ស្រឡាញ់​ដ៏លើសលប់ ដែលទ្រ​ង់​មាន​ចំពោះពួ​ក​គេ​  ដូចដែ​លព្រះវរបិតា​​ស្រឡាញ់​ទ្រង់(យ៉ូហាន ១៥:៩)។ បន្ទាប់ពី​ព្រះ​យេស៊ូវបា​នចែក​ចាយ អំ​ពីអត្ថន័យ​នៃ​ទំនាក់ទំ​នង​ដ៏​អ​ស់​កល្បជា​និច្ច​នេះ​  ទ្រង់​ក៏​បានមាន​បន្ទូល​ថា “ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​ខ្ញុំ បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​សេចក្តី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ផង”(ខ.១១)។ នេះ​ជា​ព្រះ​បន្ទូល​សន្យាដ៏​អ​ស្ចារ្យណា​ស់! ព្រោះចិ​ត្តយើ​ងអាចពេញ​ដោយអំ​ណ​រ គឺ​អំណរ​ដ៏ពិត​ តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទ!-Bill Crowder

Read article
អាពាហ៍ពិពាហ៍ដ៏ល្អបំផុត

ប្រហែល​ជាជាង៨០០ឆ្នាំមុន គេបានបន្ថែមប្រពៃណីថ្មីមួយ នៅក្នុង​ពិធី​មង្គលកា​ររបស់​ជនជាតិយូ​ដា។ ប្រពៃណី​នោះ បានតម្រូវ​ឲ្យកូ​ន​កំលោះ​ជា​ន់​បំបែក​កែវ​ស្រាទំពាំងបាយជូរ នៅចុងប​ញ្ចប់នៃពិធី​មង្គល​ការ។ ត្រង់ចំណុចនេះ​ គេបានបកស្រាយថា ការ​បំបែកកែវស្រាដូចនេះ ជានិមិត្តរូ​ប តំណាងឲ្យ​ការបំផ្លាញព្រះវិហារ​ក្រុងយេរូសាឡិម ដោយចក្រភពរ៉ូម៉ាំង ក្នុងឆ្នាំ៧០នៃគ្រីស្ទសករាជ។ ពេលដែលប្តីប្រពន្ធថ្មោងថ្មី ចាប់ផ្តើម​កសាង​គ្រួសារ ក្រោម​ដំបូល​ផ្ទះតែ​មួយ គេ​បានលើក​ទឹក​ចិត្ត​អ្នក​ទាំង​ពីរ ឲ្យ​នឹក​ចាំថា​ ដំណាក់​របស់​ព្រះ នៅ​ក្រុង​យេរូសា​ឡិម​ត្រូវ​បាន​គេបំផ្លិច​បំផ្លាញ កាល​ពីស​ម័យ​នោះ។ ទោះ​ជាយ៉ា​ងណា​ក៏ដោ​យ​ ព្រះទ្រ​ង់​មិន​ដែលគ្មា​ន​ផ្ទះ សម្រាប់គង់​នៅឡើ​យ​។ ទ្រង់​គ្រាន់​តែ​បាន​ជ្រើសរើ​ស​កន្លែង​ថ្មីមួ​យ សម្រាប់គង់​នៅ គឺគ​ង់នៅ​ក្នុ​ង​ចិត្ត​យើង​ម្នា​ក់ៗ​ ដែល​ជាអ្ន​ក​ដើរតា​មទ្រ​ង់។ ព្រះ​គម្ពីរ​បានប្រៀ​បប្រដូច​អ្ន​កជឿ​ព្រះ ទៅនឹង​កូន​ក្រមុំរ​បស់​ព្រះគ្រី​ស្ទ និង​ព្រះវិ​ហារ​ដែលព្រះ​គ​ង់​នៅ​។ ព្រះ​ទ្រង់​បាន​ប្រមូល​រាស្រ្តរ​បស់ទ្រង់ ឲ្យ​មូល​មក​តែមួ​យ ដើម្បី​សង់​ផ្ទះថ្មី​មួ​យ ​ធ្វើ​ជាដំណាក់​របស់​ទ្រង់​ជារៀងរ​ហូត។   ទន្ទឹម​នឹង​នោះ   ក៏​ទ្រង់​កំពុង​តែរៀប​ចំកូនក្រមុំ​រ​បស់​​ទ្រង់  ហើយរៀ​ប​ផែន​ការស​ម្រាប់​អាពាហ៍​ពិពាហ៍មួយ  ដែល​នឹ​ង​រា​ប់​បញ្ចូល​សមាជិ​ក​នៃគ្រួ​សារ​ព្រះទាំ​ងអ​ស់ ចាប់​តាំងដើម​កំណើត​​ផែន​ដី។ យើង​មាន​ចំ​ណែក​ដែល​ត្រូ​វបំពេ​ញក្នុ​ង​នោះ ដែលកិ​ច្ចកា​រនោះមា​នភា​ព​ងាយ​ស្រួល​ទេ ទោះ​បីជា​ជួ​នកា​ល មានកា​រ​ឈឺចា​ប់ក៏​ដោ​យ​។ យើងត្រូ​វសហការ​ជាមួយ​ព្រះ​ ខណៈ​ពេល​ដែល​ទ្រង់​កំពុងធ្វើកា​រ​ក្នុង​ជីវិត​យើ​ង ដើម្បី​ឲ្យ​យើង​ផ្លាស់​ប្រែ​ កាន់​តែ​ដូច​ព្រះយេស៊ូវ ដែល​ជា​ព្រះ​រា​ជបុត្រា​​ទ្រង់​។ បន្ទាប់​មក នៅ​ថ្ងៃមួ​យ ព្រះអ​ម្ចាស់​នៃ​យើង នឹង​ថ្វាយ​យើ​ង​ដែល​ជា​ពួ​ក​ជំនុំ​ដល់​ព្រះ ដោយ​គ្មាន​​ប្រឡាក់ ឥតជ្រួញ។…

Read article
អ្នកដែលបម្រើគេ

នៅពេល​ព្រឹក​ថ្ងៃមួយ ខ្ញុំ​មាន​អារម្មណ៍​ថា គ្រួសារ​ខ្ញុំហាក់​ដូ​ច​ជា មាន​ការ​ទាម​ទារម​ក​លើខ្ញុំ​ខ្លាំង​ពេក ខណៈ​ពេលដែល​ខ្ញុំ​ត្រូវ​ជួយ​រ​កក្រវ៉ាត់ក​រពណ៌​ខៀវរបស់​ស្វាមីខ្ញុំផង ហើយ​ទន្ទឹម​នឹ​ងនោះ ត្រូវ​បញ្ចុកអាហារ​ដល់​កូន​តូច​ដែលកំពុងយំ​ផង​  និងត្រូ​វព្យាយាមស្វែងរកគ្រឿងលេងរបស់កូ​នម្នាក់​ទៀត អាយុ​២ឆ្នាំ នៅ​ក្រោម​គ្រែ​គេងរបស់​វា ក្នុង​ពេ​ល​តែមួ​​យ​ទៀ​ត។ ខ្ញុំ​ក៏បា​នលា​ន់​មាត់ថា​ “ខ្ញុំ​មិន​មែន​ជាខ្ញុំ​​បម្រើ​ទេ!” ក្រោយ​មក ក្នុង​ថ្ងៃ​ដ​ដែល ពេល​ខ្ញុំ​កំពុង​អាន​ព្រះគ​ម្ពីរ ខ្ញុំ​ក៏បា​នអានដ​ល់ខគម្ពីរ​ដែលចែ​ងថា​ “ដ្បិត​តើ​អ្នក​ណា​ធំ​ជាង អ្នក​ដែល​អង្គុយ​នៅ​តុ ឬ​អ្នក​ដែល​បំរើ តើ​មិន​មែន​ជា​អ្នក​ដែល​អង្គុយ​នៅ​តុ​ទេ​ឬ​អី ប៉ុន្តែ ខ្ញុំ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បំរើ​វិញ”(លូកា ២២:២៧)។ ព្រះ​យេស៊ូវទ្រ​ង់​ជា​ព្រះ ដូច​នេះ ទ្រង់​មិន​គួរ​លាង​ជើង​ឲ្យពួ​កសាវ័ក​ទេ តែទ្រ​ង់​បាន​ស្ម័​គ្រ​ព្រះទ័​យលា​ង​ជើង​ឲ្យពួ​ក​គេ​(យ៉ូហាន ១៣:៥)។ មាន​តែពួក​ខ្ញុំបម្រើ​ទេដែ​លត្រូ​វ​ធ្វើកិច្ចកា​រ​នេះ ប៉ុន្តែ ព្រះយេស៊ូវ​បាន​សម្រេច​ព្រះទ័​យ​បម្រើពួ​កគេ​។​  សង្គម​សព្វ​ថ្ងៃ​  តែង​តែជ​ម្រុញ​ឲ្យយើ​ង​ខិ​តខំ​ស្វែងរ​ក​មុខ​មាត់​។ បានជា​យើ​ង​ចង់​មានការ​ងារ​ដែល​មានប្រា​ក​ខែច្រើ​ន និង​មាន​មុខ​តំណែង​ខ្ពស់​ជាង​គេក្នុ​ង​ក្រុម​ហ៊ុន ឬ​អង្គការ ហើយ​ធ្វើ​ជាអ្នកដឹ​កនាំ​កំពូលក្នុ​ងពួ​ក​ជំនុំ​ជាដើម​។ ប៉ុន្តែ ទោះ​យើង​មា​ន​មុខ​តំណែង​អ្វី​ក៏ដោយ ក៏​យើង​អាច​រៀនបម្រើ តាមគំរូ​ព្រះសង្រ្គោះ​នៃ​យើង។ យើងមា​ន​តួនាទី​ខុសៗគ្នា។ ខ្លះ​មាន​នាទី​ជាឪពុក​ម្តាយ ខ្លះមា​ននា​ទី​ជាកូ​ន មិត្ត​ភក្តិ អ្នក​ធ្វើការ អ្នក​ដឹកនំា ឬសិ​ស្ស។ តែ​យើងត្រូវ​សួរខ្លួន​ឯងថា តើយើ​ងកំពុង​ប្រើប្រា​ស់តួនាទី​នោះ ដោយ​អត្តចរិតជាអ្នក​បម្រើឬទេ​? ទោះជួនកា​ល កិច្ច​កា​រដែ​ល​ខ្ញុំ​ធ្វើ​ប្រចាំ​ថ្ងៃ​…

Read article
ក្នុងជំនាន់នីមួយៗ

ឳពុកម្តា​យ​ប្រ​ហែល​ជា​មាន​ការភ្ញាក់​ផ្អើល ពេល​ដែល​កូ​ន​រ​បស់ខ្លួន មិន​យក​តម្រាប់​តាម​គំរូ​នៃសេចក្តី​ជំនឿរ​បស់ខ្លួ​ន។ ទន្ទឹម​នឹងនោះ គេក៏អាច​មាន​ការភ្ញា​ក់ផ្អើលផងដែរ ពេល​ដែល​មនុស្សម្នាក់​បានចម្រើន​វ័យធំ​ឡើង​ក្នុងគ្រួ​សារអ្ន​កមិន​ជឿព្រះ តែ​ក្រោយមក គាត់ក្លា​យ​ជាមនុស្ស​ដែលមា​នជំនឿរឹ​ង​មាំ ចំពោះ​ព្រះគ្រី​ស្ទ។ ក្នុងជំ​នាន់នីមួយៗ មនុស្ស​ម្នាក់​ៗ ​សុទ្ធ​តែមាន​ជម្រើស។​​ ​សាំ​យ៉ូអែល​ជា​មនុស្ស​សំណប់រ​បស់ព្រះ​ ដែល​បាន​ជ្រើស​តាំង​កូន​ប្រុស​ទាំងពី​រ​គឺ យ៉ូអែល និងអ័ប៊ីយ៉ា ឲ្យ​គ្រប់​គ្រ​ងលើសាសន៍អ៊ី​ស្រាអែល​(១សំាយ៉ូអែល ៨:១-២)។ តែ​​គេ​​មិន​បាន​ដើរ​តាម​គន្លង​របស់​ឪពុក​ទេ គឺ​បាន​ងាក​បែរ​ទៅ​រក​កំរៃ​វិញ ទាំង​ស៊ី​សំណូក ហើយ​បង្វែរ​សេចក្តី​យុត្តិធម៌​ចេញ​ផង(ខ.៣)។ តែ​ជាច្រើ​ន​ឆ្នាំក្រោយ​មក​ យើង​ឃើញថា ​គេក៏បានតែ​ងតាំងលោកហេ​ម៉ាន ដែលជាកូនរ​បស់លោក​​យ៉ូអែល ឲ្យធ្វើ​ជាអ្នកភ្លេង​ ក្នុង​ព្រះវិហារ​ព្រះអ​ម្ចាស់(១របាក្សត្រ ៦:៣១-៣៣)។ លោ​កហេ​ម៉ាន ដែល​ជាចៅ​​​លោក​​សាំយ៉ូអែល និងលោក​​អេសាភ ដែល​ជា​ដៃស្តាំ​របស់គា​ត់​ និងជា​អ្ន​កនិពន្ធ​នៃទំនុកដំកើងជា​ច្រើន​បទ បាន​បម្រើព្រះអម្ចាស់ ដោយ​​ច្រៀង​ច​ម្រៀង​សរសើរ​ដំកើង ដោយ​អំណ​រ​(១៥:១៦-១៧)។ ទោះ​មនុស្ស​ម្នាក់​ហាក់ដូ​ចជាមិនខ្វល់ អំពីសេ​ចក្តីជំនឿរ​បស់ឪ​ពុកម្តាយ​​ខ្លួន​ក៏ដោ​យ ក៏​ព្រះទ្រង់នៅ​តែធ្វើការ ក្នុង​ជីវិ​តរបស់​អ្នក​នោះ។​ ការ​ផ្លាស់​ប្រែអា​ច​កើតមា​ន ក្នុង​ជីវិ​តគា​ត់ ជា​ច្រើនឆ្នាំក្រោ​យមក ពុំនោះ​ទេ គ្រាប់​ពូជ​នៃជំ​នឿ​ នឹង​ដុះឡើ​ង ហើយ​បង្កើ​ត​ផល​ជា​បរិបូរ ក្នុង​ជីវិត​កូន​ចៅជំនាន់​ក្រោ​យរបស់គា​ត់។ ទោះ​បី​ជា​គ្រួសារ​មាន​ស្ថានភា​ព​យ៉ាង​ណាក៏ដោ​យ ក៏យើ​ងនៅតែអាចដឹងថា “ព្រះអ​ម្ចាស់​នៅតែល្អ ហើយ​សេចក្តី​ស្រឡាញ់រ​បស់ទ្រង់ ស្ថិតស្ថេរជាដរាប ភាព​ស្មោះត្រង់​របស់​ទ្រង់…

Read article
ការកែតម្រង់ដោយសុភាព

នៅ​ចុង​ប​ញ្ចប់នៃសន្និ​សីទ​ នៅ​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា ក្រុម​ការងា​រ​របស់ខ្ញុំ ក៏បា​ន​ធ្វើដំណើរ​ពី​មជ្ឈ​មណ្ឌល​សន្និ​សីទ ទៅ​កាន់​ផ្ទះ​សំ​ណាក់ ដើម្បី​រៀប​ចំ​ខ្លួ​ន ចេញ​ដំ​ណើរ​ត្រឡប់​ទៅ​ផ្ទះវិ​ញ​ នៅ​ពេល​ព្រឹក​ប​ន្ទាប់។ ពេល​យើង​ធ្វើ​​ដំណើរ​ទៅ​ដល់​ផ្ទះសំ​ណាក់ គ្នា​របស់​យើង​ម្នា​ក់បាន​ប្រាប់​យើ​ង​ថា​ នាង​បាន​ភ្លេច​វ៉ាលី​របស់​នាង នៅ​មជ្ឈ​មណ្ឌល​សន្និ​សីទ​ហើយ។ បន្ទាប់​ពី​នាង​​ចេញ​ទៅ​យក​វ៉ាលី​នោះ​វិញ អ្នក​ដឹក​នាំ​ក្រុម​របស់​យើង ដែលតែ​ង​តែមា​នភាព​ម៉ដ្ឋ​ចត់ ក៏​បាន​រិះគន់​នាង​ធ្ង​ន់ៗ​ ប្រាប់​យើង នៅ​ពីក្រោ​យ​ខ្នង​នាង។ នៅ​ពេល​ព្រឹ​កថ្ងៃ​ប​ន្ទាប់ ពេល​យើង​ទៅ​ដល់​អាកាស​យាន្ត​ដ្ឋាន អ្នក​ដឹក​នាំក្រុ​ម​យើង​ក៏បា​នដឹង​ខ្លួ​នថា គាត់​បា​ន​ភ្លេច​ឥវ៉ាន់​របស់គាត់​​​ហើយ​។ គាត់​បានភ្លេ​ចវ៉ាលី និង​លិខិត​ឆ្លង​ដែ​ន នៅផ្ទះសំណាក់ ហើយយើង​ត្រូវ​ចំ​ណាយ​លុយ​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​ត្រឡប់ទៅយក​ឥវ៉ាន់​នោះ។ ក្រោយ​មក គាត់​ក៏បាន​សុំទោស ហើយនិយាយ​មក​កាន់​យើង​ទាំង​អស់​គ្នា​ថា ថ្ងៃ​ក្រោយ គាត់​ឈប់​រិះគ​ន់​គេធ្ងន់​ៗអញ្ចឹង​ទៀត​ហើ​យ។ ដោយ​សារ​យើង​គ្រប់​គ្នាសុទ្ធ​​តែ​ចេះ​ធ្វើ​ខុស និង​មាន​ភាព​កម្សោយ នោះ​យើង​គួ​រ​តែ​ទ្រាំទ្រ​ ហើយអ​ត់​ទោស​ឲ្យ​​គ្នាទៅ​វិ​ញ​ទៅ​មក ពេល​ដែល​នរណា​ម្នាក់​ធ្វើអ្វី​​ខុស(កូល៉ុស ៣:១៣)។ យើង​ចាំ​បាច់​ត្រូវ​ចេះរិះ​គ​ន់ ដើម្បី​ស្ថាបនា ហើយ “​ប្រដាប់​​កាយ ដោយ​​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​”(ខ.១២) ពេល​ដែល​យើង​ត្រូវ​កែ​តម្រង់​នរណា​ម្នាក់ យើង​ត្រូវ​កែតម្រង់ដោយចិត្តសប្បុរស និង​ដោយ​ក្តីស្រឡាញ់​។ កាល​បើយើងបានធ្វើ​ដូចនេះ…

Read article
មិនមែនល្អតែសម្បកក្រៅ

ក្នុង​យុគ​សម័យ ដែល​ប្រ​ព័ន្ធផ្សព្វផ្សា​យបានគ្របដណ្តប់គ្រប់ផ្នែកទាំង​អស់​នៃ​សង្គម ទីប្រឹក្សាផ្នែក​រូបភាព​ បាន​ក្លាយ​ជា​បុ​គ្គល​ដ៏សំខាន់​មិនអាចខ្វះបាន។​ សីល្បៈក​រ កីឡាករ អ្នកនយោ​បាយ និង​អ្នក​ដឹ​កនាំ​មុ​ខ​ជំនួញជា​ច្រើន ចង់​ឲ្យ​ពិភ​ពលោក​មានទ​ស្ស​នៈល្អ​ ​ចំពោះ​ខ្លួន។​ ពួ​ក​គេ​ក៏បានជួល​ទីប្រឹក្សាដែ​ល​មាន​ត​ម្លៃ​ខ្ពស់​ ឲ្យ​ផ្តល់​យោប​ល  សម្រាប់​ការផ្សព្វ​ផ្សា​យ ដើម្បី​ឲ្យអតិថិ​ជន ស្រឡាញ់ និងចូល​ចិត្ត​ពួក​គេ​ ទោះ​ជួន​កា​ល ពួក​គេល្អតែ​សម្បក​ក្រៅក៏​ដោ​យ។ តាម​ពិត អ្វីដែល​មនុ​ស្ស​ត្រូ​វកា​រ មិ​នមែ​ន​ជា​ការតុ​ប​តែង​លម្អ​ឲ្យ​ស្អាត​តែ​សម្បក​ក្រៅនោះឡើយ តែអ្វីដែ​ល​យើង​ត្រូវកា​រនោះ គឺ​កា​រផ្លា​ស់​ប្រែនៅ​ក្នុ​ងចិ​ត្ត​។ ភាព​ខ្វះចន្លោះក្នុ​ងផ្នែ​ក​ដ៏ជ្រៅបំ​ផុត​នៃវិ​ញ្ញាណ​យើង​ មិន​អាច​កែប្រែ​ ដោយគ្រឿងល​ម្អខា​ងសាច់ឈាមបាន​ទេ។  ភា​ពខ្វះ​ច​ន្លោះទាំ​ងនោះមា​នទំនាក់​ទំន​ង​ដោយ​ផ្ទា​ល់ នឹង​ធា​តុពិត ដែល​មា​ននៅ​ក្នុ​ង​ចិត្ត និងគំនិត​របស់​យើ​ង ហើយក៏​បង្ហា​ញឲ្យយើងដឹង​ថា​ យើង​បាន​ដាច់ចេញ​ឆ្ងាយ​ប៉ុណ្ណា ពី​ភាពគ្រប់លក្ខណ៍ ដែ​លព្រះបានបង្កើត​មក។ ប៉ុន្តែ មនុ​ស្សមិន​អាច​ពឹ​ងផ្អែ​ក​លើសមត្ថភាព​ខ្លួ​នឯង ដើម្បី​សម្រេចនូវការ​ផ្លាស់ប្រែនេះឡើ​យ។ មានតែព្រះ​គ្រីស្ទទេ ដែលបានប្រទាន​យើង នូវ​កា​រផ្លា​ស់ប្រែដ៏ពិត  ដែលមិនគ្រាន់តែជាកា​រកែ​ប្រែ​មុខ​មា​ត់ ឬ​រូប​រា​ង្គខា​ង​ក្រៅប៉ុណ្ណោះឡើយ។ សាវ័កប៉ុល​បាន​មាន​ប្រសាសន៍ថា អ្នក​ដែល​មាន​ជី​វិត​អស់​កល្បជា​និច្ច​ក្នុងព្រះគ្រីស្ទ​ត្រូវ “ប្រដាប់​​ខ្លួន​​​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្តី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក”(កូល៉ុស ៣:១០)។ បើយើ​ង​មានជី​វិតថ្មី​ហើយ នោះមាន​ក្តីសង្ឃឹម​ដ៏ពោរ​ពេញ! ព្រះគ្រី​ស្ទកែប្រែយើង ឲ្យក្លា​យ​ជាមនុស្សថ្មី​ នៅក្នុ​ង​ទ្រ​ង់ គឺ​មនុ​ស្សដែលមានចិ​ត្តផ្លា​ស់ប្រែជា​ថ្មី…

Read article
ផ្លូវដ៏អាថ៌កំបាំង

ពេល​កូន​ប្រុ​ស​ខ្ញុំ​ចាប់​ផ្តើម​ចូល​រៀន​ភាសា​ចិន ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ឃើញ​ក្រដាសមេរៀន​ជា​ច្រើន ដែល​គាត់​យក​មក​ផ្ទះ នៅ​ថ្ងៃ​ទីមួយ​។ ក្នុង​នាម​ជា​អ្នក​និយាយ​ភាសាអង់​គ្លេស​ពីកំណើត ខ្ញុំ​ពិបាក​នឹង​យល់ អំពី​ទំនាក់​ទំនង​រវាង​តួអ​ក្សរ និង​ពាក្យ​សម្រាប់​និយាយ ក្នុងភាសា​ចិន។ ភាសា​នេះ​ហាក់​ដូ​ចជា​មាន​ភាព​ស្មុគ្រ​ស្មាញ​ចំពោះខ្ញុំ​​ណាស់ ពោល​គឺ​ស្ទើរតែ​មិន​អាច​ឲ្យ​ខ្ញុំ​យល់​បា​ន​។ ជួន​កាល ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​យល់ផ​ង​ដែ​រ ពេល​ដែល​ខ្ញុំ​ពិចារ​ណា អំពី​របៀប​ដែល​ព្រះទ្រង់​ធ្វើកា​រ​។ ខ្ញុំដឹង​ថា​ ទ្រង់បានមានប​ន្ទូល​ថា គំនិត​​ទ្រង់​មិន​​​​ដូច​​គំនិត​​រប​ស់យើង​រាល់​គ្នា​​ទេ ឯ​​ផ្លូ​វ​របស់យើងរាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​ទ្រង់​ដែរ(អេសាយ ៥៥:៨)។ ប៉ុន្តែ ពេល​ខ្លះ ខ្ញុំ​នៅ​តែ​​ចង់​ដឹងថា ហេតុ​អ្វី​បាន​ជាព្រះ​​អនុញ្ញាត​ឲ្យការ​នេះ ឬការនោះកើ​តឡើង​។ ព្រះ​បន្ទូល​ដែ​ល​ខ្ញុំ​បា​ន​អាន​ជាទៀងទាត់ និង​ព្រះ​វិញ្ញាណ​របស់​ទ្រង់ ដែលគ​ង់​នៅក្នុង​ខ្ញុំ ក៏​ជួយ​ឲ្យ​ខ្ញុំរកឃើ​ញដំ​ណោះស្រា​យ។ កាលណា​ខ្ញុំ​មាន​សំណួរ​បែប​នេះ​ ខ្ញុំ​ត្រូវ​ព្យាយាម​បន្ទាប​ខ្លួន​ចុះ ដោយ​ចាំថា​ លោក​យ៉ូប​ក៏មិនបាន​ទទួល​ចម្លើយ សម្រាប់​សំណួរទាំង​អស់ ដែល​គាត់​បា​ន​សួរ​ដោយ​ចិត្ត​ឈឺចាប់​នោះដែ​រ(យ៉ូប ១:៥,៨)។ គាត់​បាន​ព្យាយាម​ស្វែង​យ​ល់ តែ​ព្រះ​ទ្រង់​ក៏បានសួរគាត់វិញ​ថា “ឯង​​ដែល​​​ប្រកាន់​​ទោ​ស​ដូច្នេះ តើ​នឹ​ង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្តា​រាងចាល​ឬ ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ”(៤០:២)។ លោក​យ៉ូប​ក៏បានឆ្លើយ ទាំងចិត្ត​សោកស្តាយ​ថា “តើ​​នឹង​ឲ្យ​ទូល​បង្គំ​​ទូល​ដល់​ទ្រង់​ដូច​ម្តេច​បាន ទូលបង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ”(ខ.៤)។ លោក​យ៉ូប​និយាយអ្វីមិនចេញ នៅចំពោះភាព​ធំ​ឧត្តម្ភ​របស់ព្រះ។ ទោះបីជា​​ពេលខ្លះ​ ផ្លូវ​របស់ព្រះ​ហាក់​ដូច​ជា​អាថ៌​កំបាំង ហើយ​មិន​អាច​យល់​បាន​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ដឹ​ងប្រា​កដ​ថា ផ្លូវ​របស់​ទ្រង់​ខ្ពស់​ជាង​ផ្លូវ​របស់​យើង។-Jennifer Benson Schuldt

Read article
ផ្លូវចូលទៅរកព្រះ

បច្ចេក​វិទ្យា​មា​ន​ប្រ​យោជ​ន៍ជា​ច្រើ​នរាប់​មិន​អស់ សម្រាប់​ម​នុស្ស​សម័យ​ថ្មី​។ សម្រាប់អ្នកដែ​ល​មាន​អ៊ីនធឺណេតប្រើ ពួក​គេអាចបើកមើល​អ៊ីនធឺណេត ស្វែង​រកពត៌​មាន​ អំពី​សុខ​ភា​ព​ភ្លាម​ៗ ហើយ​ពួក​គេអា​ចទំនាក់​ទំន​ងមិត្ត​ភ​ក្តិណា​ម្នាក់ភ្លាមៗ​  តាម​រយៈ​ទូរ​ស័ព្ទ ផ្ញើ​សារ  ឬតា​ម​រយៈ​ហ្វេសប៊ុក​ជា​ដើម។ តែ​ពេល​ខ្លះ​ បច្ចេក​វិទ្យា​ក៏​អា​ចធ្វើ​ឲ្យ​យើងមា​ន​ការនឿយ​ណា​យផ​ងដែ​រ។ កាលពី​ថ្ងៃមុន ពេល​ខ្ញុំច​ង់​បើកមើលគណនីយ​ធនាគារ​បស់​ខ្ញុំ តាម​អ៊ីន​ធឺ​ណេត មាន​សំណួរ​សុវត្ថិ​ភាព​ជា​ច្រើ​ន ដែ​ល​ខ្ញុំត្រូ​វឆ្លើ​យ មុន​នឹង​គេ​អនុញ្ញា​តឲ្យ​ខ្ញុំ​ចូល​មើល។ ដោយ​សារ​ខ្ញុំ​មិន​ចំាច្បាស់ អំពី​ចម្លើយ​ទាំងអស់​នោះ គេក៏​បាន​បិទមិនឲ្យខ្ញុំចូលមើល​គណនីយ​ធនាគា​របស់​ខ្ញុំ នៅពេ​លនោះ​តែ​ម្តង។ ម្យ៉ាង​ទៀត យើង​អាចគិត​អំពីការ​ពិបាក ​នៅ​ពេ​ល​ដែលការទំនាក់ទំនងបានដាច់ ដោយសារ​ទូរស័ព្ទ​អ​ស់​​ថ្ម ហើយ​មិន​អាចទំនាក់​ទំន​ងឡើងវិ​ញ ទាល់​តែយើង​រកឃើញ​ឆ្នាំង​សាកថ្ម​ទូរ​ស័ព្ទ។ ហេតុនេះ​ហើ​​យ​បា​ន​ជា​ខ្ញុំ​មា​នអំ​​ណរ ដោយដឹ​​ងថា ​ពេល​​ខ្ញុំចូល​​ទៅ​​រ​កព្រះ​ ដោយ​ការ​អធិ​ស្ឋាន ខ្ញុំមិនចាំបាច់ត្រូវឆ្លើយសំណួរសុវត្ថិភា​ព​អ្វី​ឡើយ ហើយក៏​មិ​ន​ត្រូវ​ការ​ថ្មទូ​រស័ព្ទ​ដែរ។ ខ្ញុំ​ចូ​លចិ​ត្ត​បទគម្ពីរ​យ៉ូហាន​ខ្សែទី​មួយ​ ដែល​បាន​ធានាយើ​ងថា “យើង​ក៏​មាន​សេចក្តី​ក្លាហាន ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម”(១យ៉ូហាន ៥:១៤)។ យើង​អាច​ចូល​ទៅ​រក​ព្រះអម្ចាស់​បាន​គ្រប់ពេ​ល ដ្បិត​ទ្រង់​មិ​នដែ​ល​ងោ​ក​ងុយ ក៏​​មិ​ន​​ដែល​​​ផ្ទំ​លក់​​ឡើ​យ(ទំនុកដំកើង ១២១:៤)។ ហើយសូ​ម​អរព្រះគុណទ្រ​ង់​ ដែល​ដោយសារសេចក្តីស្រឡាញ់ដែ​លទ្រង់​មានចំពោះយើ​ង នោះទ្រ​ង់តែងតែ​ផ្ទៀ​ងព្រះ​កាណ៍​រង់​ចាំ​ស្តាប់​យើង​អធិស្ឋាន​ជានិច្ច​។-Joe Stowell

Read article
ព្រះគង់ក្នុងទូកជាមួយ

ពេល​ដែល​នាវាដំណើរកម្សាន្ត​មួយបានចូលសំចត​នៅកំ​ពង់​ផែរ គេឃើញអ្នកដំណើរទាំង​ឡាយចេញមកខាង​ក្រៅ ទាំងប្រញាប់ប្រ1ញាល់។ ពួកគេអត់ទ្រាំនឹងការលំបាក ក្នុងអំឡុងពេលពីរបីថ្ងៃមុន ដោយសារជម្ងឺរាតត្បាតបានផ្ទុះឡើង នៅក្នុងនាវា ធ្វើឲ្យមនុស្សរាប់រយនាក់មានជម្ងឺ។ អ្នកដំណើរម្នាក់ដែលគេបានសម្ភាស ពេលគាត់កំពុងចេញពីនាវា បាននិយាយថា “ខ្ញុំមិនចង់រអ៊ូរទាំច្រើនពេកទេ។ ព្រោះខ្ញុំដឹងថា យើងទាំងអស់គ្នាកំពុងតែជិះទូកតែមួយ”។ បទគម្ពីរម៉ាថាយ ជំពូក​៨ ក៏បានចែងអំពីការធ្វើដំណើរតាមផ្លូវទឹកផងដែរ(ខ.២៣-២៧)។ ព្រះយេស៊ូវ​បានយាងឡើងទូក ហើយពួកសិស្សទ្រង់ក៏បានឡើងទូកតាមទ្រង់(ខ.២៣)។ បន្ទាប់​មក ស្រាប់តែ​មានខ្យល់ព្យុះដ៏ខ្លាំងមួយបក់មក ហើយពួកសាវ័ក​មានការភ័យតក់ស្លត់យ៉ាងខ្លាំង។ តែព្រះយេស៊ូវទ្រង់ផ្ទំលក់ បានជា​ពួកគេតើនទ្រ​ង់ឡើ​ង ដោយគិត​ថា​ ទ្រង់​មិនបានជ្រាបអំពីគ្រោះមហន្តរា​យនេះទេ។​ ខណៈ​ពេល​ដែ​ល​ព្រះយេស៊ូវកំពុងគង់ នៅក្នុង​ទូក​ជា​មួយពួកសាវ័ក ទ្រង់​មិនបានខ្វល់ខ្វាយអំពីអាកាសធាតុឡើ​យ។ ក្នុងនា​មជាព្រះអាទិករ​ដែលមានគ្រប់អំណាច​ចេស្តា ទ្រង់​មិនមានកា​រ​ភ័យ​ខ្លាច ចំពោះ​ខ្យល់ព្យុះឡើយ។ “​ទ្រង់​ក្រោក​ឡើង កំហែង​ដល់​ខ្យល់ និង​សមុទ្រ នោះ​ក៏​ស្ងប់​ឈឹង​អស់​ទៅ”(ខ.២៦)។ តែ​យើង​មិនមា​នគ្រប់អំណាច​ចេស្តាឡើ​យ​ ហើយយើ​ងងា​យនឹងមា​នកា​រភ័​យខ្លាចណា​ស់។​ ដូច​នេះ តើយើ​ងត្រូវធ្វើ​ដូ​ចម្តេច ពេល​ដែល​ខ្យល់​ព្យុះ​នៃជីវិត​កំពុង​បក់​បោកម​ក? ទោះខ្យ​ល់ព្យុះ​នោះ​មានរ​យៈពេ​លខ្លី​ ឬយូ​រ​ក៏ដោយ ក៏យើ​ង​នៅតែ​អាចទុ​កចិ​ត្តថា​ “យើងកំពុង​នៅក្នុ​ងទូ​ក​ជា​មួយព្រះមួ​យ​អង្គ ដែល​សូម្បី​តែខ្យ​ល់ និង​សមុទ្រ​ក៏ស្តាប់​បង្គាប់​ទ្រ​ង់​ដែរ”។-Cindy Hess Kasper

Read article