February 2022

You are here:
តើយើងចង់ជោគជ័យ ឬចង់លះបង់

ដោយសារ​សេចក្តី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះជន្ម​ទ្រង់​ជំនួស​យើង។ ១យ៉ូហាន ៣:១៦ ក្នុង​អំឡុង​ពេល​នៃ​កម្មវិធី​សិក្សា​នៅ​រដូវ​ក្តៅ កូន​ប្រុស​ខ្ញុំ​បាន​អាន​សៀវភៅ​មួយ​ក្បាល អំពី​ក្មេង​ប្រុស​ម្នាក់ ដែល​ចង់​ឡើង​ភ្នំ​អាល់ផាញ នៅ​ប្រទេស​ស្វីស​។ ក្មេង​ប្រុស​នោះ​ក៏​បាន​ចំណាយ​ពេល​ភាគ​ច្រើន ដើម្បី​ហ្វឹក​ហាត់​ការ​ឡើង​ភ្នំ ដើម្បី​សម្រេច​គោលដៅ​នេះ។ ទី​បំផុត ពេល​ដែល​គាត់​ចាប់​ផ្តើម​ឡើង ទៅ​ដល់កំពូល​ភ្នំ អ្វី​ៗ​មិន​ដំណើរ​ការ​ដូច​ការ​គ្រោង​ទុក​នោះ​ឡើយ។  នៅ​តាម​ផ្លូវ​ឡើង​ដែល​ចោទ​ខ្លាំង មិត្ត​រួម​ក្រុម​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ ហើយ​ក្មេង​ប្រុស​នោះ​ក៏​បាន​សម្រេច​ចិត្ត ឲ្យ​គេ​ទៅ​ចោល​គាត់ ដើម្បី​នៅ​មើល​ថែ​មិត្ត​រួម​ក្រុម​នោះ ជា​ជាង​ទៅ​ឲ្យ​ដល់​គោលដៅ​របស់​គាត់។ នៅ​ក្នុង​ថ្នាក់​រៀន គ្រូ​របស់​កូន​ប្រុស​ខ្ញុំ​ក៏​បាន​សួរ​ថា “តើ​ក្មេង​ប្រុស​ដែល​ជា​តួ​ឯក​ក្នុង​រឿង​នេះ ជា​មនុស្ស​បរាជ័យ ដោយសារ​គាត់​មិន​បាន​ឡើង​ឲ្យ​ដល់​កំពូល​ភ្នំ​ឬ?” សិស្ស​ម្នាក់​ក៏​បាន​ឆ្លើយ​ថា “បាទ គាត់​បាន​កើត​ពី​ពូជ​បរាជ័យ”។ ប៉ុន្តែ ក្មេង​ប្រុស​ម្នាក់​ទៀត ក៏​បាន​បដិសេធ ដោយ​លើក​ហេតុ​ផល​ថា​ ក្មេង​ប្រុស​នោះ​មិន​មែន​ជា​មនុស្ស​បរាជ័យ​ទេ ព្រោះ​គាត់​បាន​លះ​បង់​អ្វី​មួយ​ដែល​សំខាន់ ដើម្បី​ជួយ​អ្នក​ដទៃ។ ពេល​ណា​យើង​លះ​បង់​ការ​អ្វី​មួយ​ដែល​សំខាន់ ដើម្បី​មើល​ថែ​អ្នក​ដទៃ គឺ​យើង​កំពុង​តែ​ប្រព្រឹត្ត​ដូច​ព្រះ​យេស៊ូវ​ហើយ។ ព្រះយេស៊ូវ​បាន​លះ​បង់​ការ​មាន​ផ្ទះ មាន​ប្រាក់​ចំណូល​ទៀង​ទាត់ និង​ការ​ទទួល​ស្គាល់​ពី​សង្គម ដើម្បី​ធ្វើ​ដំណើរ ទៅ​ផ្សាយ​សេចក្តី​ពិត​របស់​ព្រះ។ ទី​បំផុត ព្រះ​អង្គ​ក៏​បាន​លះ​បង់​ព្រះជន្ម ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​បង្ហាញ​ក្តី​ស្រឡាញ់​របស់​ព្រះ មក​យើង​រាល់​គ្នា​(១ពង្សាវតាក្សត្រ ៣១៦)។ ជោគជ័យ​ខាង​ឯ​លោកិយ គឺ​មាន​ភាព​ខុសគ្នា​យ៉ាង​ខ្លាំង ពី​ជោគជ័យ​ក្នុង​ព្រះ​នេត្រ​ព្រះ។…

Read article
ការព្យាយាមយកអ្វីដែលអ្នកចង់បាន

ខណៈ​នោះ​អ័ដូនីយ៉ា ជា​បុត្រ​នៃ​នាង​ហាគីត ក៏​លើក​ខ្លួន​ឡើង ដោយ​ពាក្យ​ថា យើង​នឹង​ធ្វើ​ជា​ស្តេច។ ១ពង្សាវត្សត្រ ១:៥ លោក​អើរ៉ុន ប័រ(Aaron Burr) បាន​ទន្ទឹង​រង់​ចាំ ដោយ​ចិត្ត​ថប់​បារម្ភ នូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​របស់​សមាជិក​រដ្ឋ​សភា​អាមេរិក ជ្រើស​រើស​ប្រធានាធិបតី។ ដោយ​មាន​ការ​ជាប់​គាំង ជា​មួយ​នឹង​លោក​ថូម៉ាស ចេហ្វ័រសិន(Thomas Jefferson) ក្នុង​ទសវត្សរ៍​ឆ្នាំ​១៨០០ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី លោក​ប័រ​មាន​ហេតុផល ដែល​ត្រូវ​ជឿ​ថា រដ្ឋសភា​នឹង​ប្រកាស​ថា គាត់​ជា​អ្នក​ឈ្នះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ក៏​បាន​ចាញ់ ហើយ​ភាព​ល្វីង​ជូរ​ចត់​ក៏​បាន​ស៊ី​បំផ្លាញ​ព្រលឹង​គាត់។ គាត់​ក៏​បាន​ចិញ្ចឹម​ចិត្ត​គុំគួន​មក​លើ​លោក​អ័ឡេក្សានឌ័រ ហាមីលតុន(Alexander Hamilton) ដែល​មិន​បាន​បោះ​ឆ្នោត​ឲ្យ​គាត់។ ៤​ឆ្នាំ​ក្រោយ​មក​ ទីបំផុត​លោក​ប័រ​ក៏​បាន​បាញ់​សម្លាប់​លោក​ហាមីលតុន ក្នុង​ការ​ប្រកួត​បាញ់​គ្នា ។ ប្រទេស​ជាតិ​របស់​គាត់​មាន​ការ​ខឹង​សម្បា​នឹង​គាត់ ដោយសារ​ការ​សម្លាប់​នេះ ហើយ​ក៏​បាន​បោះ​បង់​ចោល​គាត់ ដោយ​ទុក្ខ​ឲ្យ​គាត់​ស្លាប់​ក្នុង​វ័យ​ចាស់​ជរា​ដ៏​ជូរ​ចត់។ ការ​លេង​ល្បែង​នយោបាយ ជា​ផ្នែក​ដ៏​សោក​សៅ​នៃ​ប្រវត្តិ​សាស្រ្ត។ ពេល​ដែល​ស្តេច​ដាវីឌ​ជិត​ដល់​ពេល​អស់​ព្រះ​ជន្ម បុត្រា​ទ្រង់​ព្រះ​នាម​អ័ដូនីយ៉ា បាន​ជ្រើស​មេទ័ព​របស់​ស្តេច​ដាវីឌ​ឲ្យ​បម្រើ​ខ្លួន ហើយ​ក៏​បាន​នាំ​ពួក​សង្ឃ​ឲ្យ​តែង​តាំង​ខ្លួន​ជា​ស្តេច(១ពង្សាវតាក្សត្រ ១:៥-៨)។ ប៉ុន្តែ ស្តេច​ដាវីឌ​បាន​ជ្រើស​រើស​ព្រះអង្គ​ម្ចាស់​សាឡូម៉ូន ឲ្យ​ស្នង​រាជ្យ​ហើយ(ខ.១៧)។ ដោយ​មាន​ជំនួយ​ពី​ហោរ៉ា​ណាថាន ទ្រង់​អាច​ទប់​ស្កាត់​ការ​បះបោរ​នេះ​ ដោយ​ជោគ​ជ័យ(ខ.១១-៥៣)។ ទោះ​ព្រះ​អង្គ​ម្ចាស់​អ័ដូនីយ៉ា​បាន​ទទួល​ការ​លើក​លែង​ទោស​ហើយ​ក៏​ដោយ ទ្រង់​នៅ​តែ​រៀប​គម្រោង​ដណ្តើម​រាជ ជា​លើក​ទី​២…

Read article
ដើម្បីឲ្យយើងបានគេងលក់ស្រួល

កាល​ណា​ឯង​ដេក​ទៅ នោះ​នឹង​គ្មាន​ភ័យ​ខ្លាច​អ្វី​សោះ អើ ឯង​នឹង​ដេក​ទៅ ហើយ​លក់​ស្រួល។ សុភាសិត ៣:២៤ ពេល​ដែល​មិត្ត​ភក្តិ​របស់​ខ្ញុំ​ឈ្មោះ ផ្លូស(Floss) គេង​មិន​លក់​នៅ​ពេល​យប់ គាត់​ក៏​បាន​គិត​អំពី​ពាក្យ​ពេចន៍ ក្នុង​បទ​ចម្រៀង​ទំនុក​សកល មាន​ចំណង​ជើង​ថា “ព្រះយេស៊ូវ ទូល​បង្គំ​ស្រឡាញ់​ព្រះ​អង្គ”។ គាត់​ក៏​បាន​ហៅ​បទ​ចម្រៀង​នេះ​ថា បទ​ចម្រៀង “ពេល​ពាក់​កណ្តាល​អាធ្រាត្រ​” ព្រោះ​បទ​នេះ​បាន​ជួយ​ឲ្យ​គាត់​នឹក​ចាំ អំពី​ព្រះ​បន្ទូល​សន្យា​របស់​ព្រះអង្គ និង​មូល​ហេតុ​ជា​ច្រើន ដែល​គាត់​ស្រឡាញ់​ព្រះ​អង្គ។ ការ​គេង​ជា​ផ្នែក​ដ៏​ចាំ​បាច់​នៃ​ជីវិត តែ​ជួន​កាល យើង​មាន​ការ​ពិបាក​ក្នុង​ការ​គេង។ នៅ​ពេល​ខ្លះ យើង​អាច​ស្តាប់​ឮ​ព្រះ​សូរសៀង​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រាប់​យើង​អំពី​អំពើ​បាប​ដែល​មិន​ទាន់​បាន​លន់​តួ។ ពុំ​នោះ​ទេ យើង​ចាប់​ផ្តើម​មាន​ការ​ព្រួយ​បារម្ភ អំពី​ការងារ ទំនាក់​ទំនង បញ្ហា​ហិរញ្ញ​វត្ថុ សុខ​ភាព ឬ​កូន​ៗ​របស់​យើង​ជា​ដើម។ មិន​យូរ​ប៉ុន្មាន  ខួរ​ក្បាល​របស់​យើង​មាន​ពេញ​ដោយ​ការ​ព្រួយ​បារម្ភ អំពី​ពេល​អនាគត​ដ៏​លំបាក​លំបិន។ យើង​គិត​ស្មាន​ថា បន្តិច​ទៀត​យើង​គេង​លក់​ហើយ តែ​ពេល​យើង​មើល​ទៅ​នាឡិកា យើង​ក៏​បាន​ដឹង​ថា ជា​ច្រើន​ម៉ោង​ហើយ យើង​នៅ​មិន​ទាន់​គេង​លក់​ទៀត។ ក្នុង​បទ​គម្ពីរ​សុភាសិត ៣:១៩-២៤ ស្តេច​សាឡូម៉ូន​បាន​លើក​ឡើង​ថា យើង​អាច​ទទួល​ផល​ប្រយោជន៍​ពី​ការ​គេង ពេល​ដែល​យើង​ឱប​ក្រសោប​យក​ប្រាជ្ញា ការ​យល់​ដឹង និង​ចំណេះ​ដឹង​មក​ពី​ព្រះ។ តាម​ពិត ទ្រង់​បាន​ប្រកាស​ថា “​សេចក្តី​នោះ​នឹង​បាន​ជា​ជីវិត​ដល់​ព្រលឹង​ឯង …កាល​ណា​ឯង​ដេក​ទៅ…

Read article
មិនមែនតាមរយៈភាពសុខស្រួល

យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម។ រ៉ូម ៥:៣-៤ ពេល​ដែល​លោក​ឌែន​(Dan)កំពុង​បើក​ម៉ូតូ​តាម​ផ្លូវ មាន​ឡាន​មួយ​គ្រឿង​បាន​វ៉ា​ម៉ូតូ​គាត់ ចូល​ទៅ​ក្នុង​ចំណែក​ផ្លូវ​របស់​គាត់ បណ្តាល​ឲ្យ​ម៉ូតូ​គាត់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍។ ពេល​ដែល​គាត់​ដឹង​ខ្លួន បន្ទាប់​ពី​សន្លប់​អស់​ពីរ​សប្តាហ៍​នៅ​មជ្ឈមណ្ឌល​ព្យាបាល​អ្នក​របួស គាត់​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ។ ដែល​អាក្រក់​បំផុត​នោះ គឺ​គាត់​មាន​របួស​ឆ្អឹង​ខ្នង ដែល​បណ្តាល​ឲ្យ​គាត់​ធ្លាក់​ខ្លួន​ពិការ។ លោក​ឌែន​បាន​អធិស្ឋាន​សូម​ការ​ប្រោស​ឲ្យ​ជា តែ​មិន​ទាន់​ឃើញ​ព្រះ​ទ្រង់​ឆ្លើយ​តប។ ផ្ទុយ​ទៅ​វិញ គាត់​ជឿ​ថា ព្រះ​ទ្រង់​បាន​បង្រៀន​គាត់​ដោយ​ក្តី​អាណិត​ថា “គោល​បំណង​នៃ​ជីវិត​នេះ គឺ​ដើម្បី​ផ្លាស់​ប្រែ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ។ គួរ​ឲ្យ​ស្តាយ​ណាស់ ការ​ផ្លាស់​ប្រែ​នោះ​មិន​កើត​មាន ក្នុង​ពេល​ដែល​យើង​មាន​ក្តី​សុខ​នោះ​ទេ…តែ​កើត​ឡើង នៅ​ពេល​ដែល​ជីវិត​មាន​ការ​លំបាក។ គឺ​នៅ​ពេល​ដែល​យើង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ ដោយ​ការ​អធិស្ឋាន ដើម្បី​ឲ្យ​អាច​ឆ្លង​ផុត​ថ្ងៃ​នីមួយ​ៗ”។ សាវ័ក​ប៉ុល​បាន​ពន្យល់ អំពី​អត្ថ​ប្រយោជន៍​ពីរ​យ៉ាង នៃ​ការ​មាន​ភាព​សុចរិត​នោះ​ចំពោះ​ព្រះ ដែល​មាន​ដូច​ជា ការ​ស៊ូ​ទ្រាំ និង​ការ​អរ​សប្បាយ ក្នុង​ទុក្ខ​លំបាក​(រ៉ូម ៥:៣-៤)។ អត្ថ​ប្រយោជន៍​ទាំង​ពីរ​នេះ គឺ​មិន​មែន​ជា​ការ​ត្រាស់​ហៅ​ឲ្យ​មាន​ការ​អត់​ធ្មត់ ដោយ​គ្មាន​ការ​ត្អូញត្អែរ ឬ​ស្វែង​រក​ការ​សប្បាយ​ក្នុង​ការ​ឈឺ​ចាប់​នោះ​ទេ។ វា​ជា​ការ​អញ្ជើញ​ឲ្យ​ទុក​ចិត្ត​ព្រះ ដោយ​គ្មាន​ការ​រង្គោះរង្គើ។ ការ​រង​ទុក្ខ ដោយ​ពឹង​អាង​ព្រះ​គ្រីស្ទ នាំ​ឲ្យ​យើង​មាន “សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ស៊ាំ​ថ្នឹក និង​សេចក្តី​សង្ឃឹម”(ខ.៣-៤)។ សេចក្តី​ទាំង​នេះ​សុទ្ធ​តែ​កើត​ចេញ​ពី​ការ​មាន​ជំនឿ​ថា ព្រះ​វរបិតា​នឹង​មិន​បោះបង់​យើង​ចោល តែ​នៅ​តែ​ដើរ​ជា​មួយ​យើង កាត់​ភ្លើង…

Read article
ភាពអស្ចារ្យនៃស្នាព្រះហស្តព្រះអង្គ

ចូរ​ឲ្យ​ដី​ដុះ​តិណជាតិ​ឡើង គឺ​ជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់ និង​រុក្ខ​ជាតិ​មាន​ផ្លែ​តាម​ពូជ ដែល​មាន​គ្រាប់​ក្នុង​ផ្លែ​នោះ​នៅ​ផែនដី។ លោកុប្បត្តិ ១:១១ ខណៈ​ពេល​ដែល​លោក​ធីម(Tim) កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​កាត់​តាម​ផែន​ទឹកកក​នៅ​លើ​ភ្នំរូទ ក្លេស័រ នៅ​រដ្ឋ​អាឡាស្កា ​គាត់​បាន​ប្រទះ​ឃើញ​អ្វី​ម្យ៉ាង ដែល​គាត់​មិន​ដែល​បាន​ឃើញ​ពី​មុន​មក។ ទោះ​លោក​ធីម​បាន​ធ្វើ​ការ​សិក្សា​ផែន​ទឹកកក​នៅ​លើ​ភ្នំ ជា​លក្ខណៈ​អាជីព គាត់​បាន​ប្រទះ​ឃើញ​ដុំ​ស្លែ​មូល​ៗ​តូច​ៗ ដ៏​ច្រើន​សន្ធឹក ដែល​គាត់​មិន​ដែល​ស្គាល់​ទាល់​តែ​សោះ។ បន្ទាប់​ពី​គាត់​បាន​តាម​ដាន​រុក្ខជាតិ​នេះ ដែល​មាន​រាង​មូល​ពណ៌​បៃតង​ភ្លឺ អស់​ជា​ច្រើន​ឆ្នាំ គាត់​និង​មិត្ត​រួម​ការងារ​របស់​គាត់ ក៏​បាន​រក​ឃើញ​ថា ខុស​ពី​ស្លែ​នៅ​លើ​ដើម​ឈើ ដុំ​ស្លែ ដែល​មាន​រហ័ស​នាម​ថា “សត្វ​កណ្តុរ​នៅ​ផ្ទាំង​ទឹកកក” មិន​តោង​នៅ​លើ​ដើម​ឈើ ហើយ​ដែល​កាន់​តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ថែម​ទៀត​នោះ គឺ​ពួកវា​ធ្វើ​ការ​ផ្លាស់​ទី ដូច​ហ្វូង​សត្វ។ ពី​ដំបូង លោក​ធីម និង​មិត្ត​រួម​ការងារ​របស់​គាត់​សង្ស័យ​ថា ពួក​វា​ផ្លាស់​ទី​ដោយ​សារ​មាន​ខ្យល់​បក់ ឬ​ពួកវា​រមៀល​ចុះពី​លើ​ទួល​មក ប៉ុន្តែ ការ​ស្រាវ​ជ្រាវ​របស់​ពួក​គេ​បាន​បង្ហាញ​ថា ទាំង​នេះ​សុទ្ធ​តែ​ជា​ការ​ស្មាន​ខុស។ ពួកគេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ដុំ​ស្លែ​ទាំង​នោះ​បាន​ផ្លាស់​ទី​ដោយ​របៀប​ណា​ទេ។ ភាព​អាថ៌​កំបាំង​ដូច​នេះ បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ភាព​ប៉ិន​ប្រសប់​របស់​ព្រះ។ ក្នុង​ពេល​ដែល​ព្រះអង្គ​បង្កើត​របស់​សព្វ​សារពើ ព្រះ​អង្គ​បាន​បង្គាប់​ឲ្យ​ដី ដុះ​តិណជាតិ និង​ដើម​ឈើ (លោកុប្បតិ្ត ១:១១)។ ព្រះអង្គ​ក៏​បាន​រចនា​ឲ្យ​មាន​ដុំ​ស្លែ​ទាំង​នោះ​ផង​ដែរ ទោះ​មនុស្ស​ភាគ​ច្រើន​នឹង​មិន​ដែល​បាន​ឃើញ​ពួក​វា​ដោយ​ផ្ទាល់ ទាល់​តែ​យើង​បាន​ទៅ​ដល់​តំបន់​ផែន​ទឹកកក ដែល​មាន​លក្ខ​ខ័ណ្ឌ​ប្រកប​គ្រប់​គ្រាន់​ឲ្យ​ពួក​វា​លូត​លាស់។ ដុំ​ស្លែ​ទាំង​នោះ​បាន​ទាក់​ទាញ​អ្នក​វិទ្យា​សាស្រ្ត​ជា​ច្រើន ដោយសារ​រូបរាង​មូល​ស្រមូវៗ​របស់​ពួក​វា…

Read article
ការចាប់ផ្តើមជាថ្មី

បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ។ ២កូរិនថូស ៥:១៧ បុណ្យ​ចូល​ឆ្នាំ​ចិន ដែល​ក្រុម​គ្រួសារ​ជន​ជាតិ​ចិន នៅ​គ្រប់​ទិសទី បាន​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ មាន​ទំនាក់​ទំនង​នឹង​ប្រតិទិន​ច័ន្ទ​គតិ។ តាម​ធម្មតា បុណ្យ​ចូល​ឆ្នាំ​ចិន​ប្រព្រឹត្ត​ទៅ​នៅ​ចន្លោះ ចុង​ខែ​មករា ដល់​ពាក់​កណ្តាល​ខែ​កុម្ភៈ ជា​ពេល​ជួប​ជុំ​គ្រួសារ ដែល​មាន​ប្រពៃណី​ជា​ច្រើន ដែល​ខ្លះ​មាន​អត្ថន័យ​ដ៏​អស្ចារ្យ។  ការ​ទិញ និង​ស្លៀកពាក់​ខោអាវ​ថ្មី​ៗ ការ​បោស​សម្អាត​ផ្ទះ​ឲ្យ​ស្អាត និង​ការ​លោះ​បំណុល​ធំ​ៗ សុទ្ធ​តែ​ជា​ប្រពៃណី​ដែល​បាន​រំឭក​យើង​ថា យើង​កំពុង​ទុក​ចោល​ពេល​អតីតកាល​នៅ​ពីក្រោយ​យើង ហើយ​ចាប់​ផ្តើម​ឆ្នាំ​ថ្មី ដោយ​ភាព​ស្អាត​បាត។ ប្រពៃណី​ទាំងនេះ​ក៏​បាន​រំឭក​ខ្ញុំ អំពី​ជីវិត​ថ្មី​ដែល​យើង​មាន ក្នុង​ព្រះ​គ្រីស្ទ​ផង​ដែរ។ ទោះ​កាល​ពី​មុន​យើង​ជា​នរណា ឬ​បាន​ធ្វើ​អ្វី​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ទុក​អតីតកាល​ទាំង​នោះ​នៅ​ពី​ក្រោយ​យើង។ យើង​អាច​ឈប់​វាយ​ដំ​ខ្លួន​ឯង ដោយសារ​កំហុស​ពី​អតីត​កាល ហើយ​ត្រូវ​ឈប់​ប្រកាន់​ទោស​ខ្លួន​ឯង ដោយ​ដឹង​ថា ព្រះ​ទ្រង់​បាន​អត់​ទោស​បាប​ឲ្យ​យើង​ទាំង​ស្រុង ដោយសារ​ការ​សុគត​របស់​ព្រះ​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង។ ហើយ​យើង​អាច​ចាប់​ផ្តើម​ជា​ថ្មី ដោយ​ដឹង​ថា យើង​អាច​ពឹង​ផ្អែក​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​កែ​ប្រែ​យើង​ជា​រៀង​រាល់​ថ្ងៃ ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះ​យេស៊ូវ។​ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​បាន​រំឭក​អ្នក​ជឿ​ទាំង​ឡាយ​ថា “អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ”(២កូរិនថូស ៥:១៧)។ យើង​ក៏​អាច​និយាយ​ដូច​នេះ​ដែរ ដោយសារ​សេចក្តី​ពិត​ដែល​សាមញ្ញ តែ​មាន​អំណាច ដែល​បាន​ចែង​ថា…

Read article
ឥរិយាបថនៃការបន្ទាបខ្លួន

ខ្ញុំ​បាន​ទូល​ដល់​ព្រះយេហូវ៉ា​ថា “ទ្រង់​ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ ក្រៅ​ពី​ទ្រង់ ទូលបង្គំ​រក​សេចក្តី​ល្អ​មិន​បាន​ឡើយ”។ ទំនុកដំកើង​១៦:២ មុន​ពេល​អ្នក​ស្រី​ជែន(Jan) ចេញ​ទៅ​ចែក​ចាយ​ក្នុង​ក្រុម ស្វាមី​គាត់​តែង​តែ​លើក​ទឹក​ចិត្ត​គាត់​ដោយ​ក្តី​ស្រឡាញ់ ឲ្យ​ក្រពាត់​ដៃ​ទៅ​ក្រោយ។ ពេល​ដែល​គាត់​ចែក​ចាយ អំពី​រឿង​ដែល​សំខាន់ ឬ​ព្យាយាម​គ្រប់​គ្រង​អារម្មណ៍ គាត់​ក៏​បាន​ប្រើ​ឥរិយាបថ​នេះ ព្រោះ​វា​បាន​ជួយ​ឲ្យ​គាត់​បើក​ចិត្ត ទទួល​ការ​បង្រៀន និង​ស្តាប់​យោបល់​អ្នក​ដទៃ។ គាត់​បាន​ប្រើ​ឥរិយាបថ​នេះ ដើម្បី​រំឭក​ខ្លួន​គាត់ ឲ្យ​ស្រឡាញ់​មនុស្ស​នៅ​មុខ​គាត់ និង​បន្ទាប​ខ្លួន ព្រម​ទាំង​បើក​ចិត្ត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធដឹកនាំ។ ការ​យល់​ដឹង​របស់​អ្នក​ស្រី​ជែន អំពី​ការ​បន្ទាប​ខ្លួន បាន​ចាក់​ឫស​នៅ​ក្នុង​ការ​សង្កេត​របស់​ស្តេច​ដាវីឌ ដែល​បាន​ទទួល​ស្គាល់​ថា សេចក្តី​ល្អ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ទូល​ដល់​ព្រះ​ថា “ទ្រង់​ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ ក្រៅ​ពី​ទ្រង់ ទូលបង្គំ​រក​សេចក្តី​ល្អ​មិន​បាន​ឡើយ”(ទំនុកដំកើង ១៦:២)។ ទ្រង់​បាន​រៀន​ទុក​ចិត្ត​ព្រះ ហើយ​ស្វែង​រក​យោបល់​របស់​ព្រះ​អង្គ បាន​ជា​ទ្រង់​អធិស្ឋាន​ថា “ចិត្ត​ក៏​បង្គាប់​ដល់​ទូលបង្គំ​នៅ​វេលា​យប់​ដែរ”(ខ.៧)។ ទ្រង់​ជ្រាប​ថា ដោយសារ​ព្រះ​គង់​នៅ​ក្បែរ​ទ្រង់ នោះ​ទ្រង់​នឹង​មិន​រង្គោះរង្គើ​ឡើយ(ខ.៨)។ ទ្រង់​មិន​ចាំ​បាច់​ត្រូវ​អួត​បំប៉ោង​នោះ​ឡើយ​ ព្រោះ​ទ្រង់​បាន​ទុក​ចិត្ត​ព្រះ​ដ៏​មាន​ចេស្តា ដែល​ស្រឡាញ់​ទ្រង់។ ខណៈ​ពេល​ដែល​យើង​មើល​ទៅ​ព្រះ រៀង​រាល់​ថ្ងៃ ដោយ​ទូល​សូម​ទ្រង់​ឲ្យ​ជួយ​យើង ពេល​ណា​យើង​មាន​អារម្មណ៍​នឿយ​ណាយ ឬ​ប្រទាន​យើង​នូវ​ពាក្យ​សម្តី​សម្រាប់​និយាយ ពេលណា​យើង​ពិបាក​និយាយ នោះ​យើង​នឹង​បាន​ឃើញ​ព្រះ​អង្គ​ធ្វើការ​ក្នុង​ជីវិត​យើង។ យើង​នឹង​បាន​ធ្វើ​ជា​ដៃ​គូ​របស់​ព្រះ ហើយ​យើង​នឹង​បាន​ដឹង​ថា បើ​យើង​ធ្វើ​បាន​ល្អ នោះ​គឺ​ដោយសារ​ព្រះ​ទ្រង់​បាន​ជួយ​យើង​ឲ្យ​រីក​ចម្រើន។ យើង​អាច​មើល​ទៅ​អ្នក​ដទៃ​ដោយ​ក្តី​ស្រឡាញ់ នៅ​សង្គម​លោក​ខាង​លិច ការ​ក្រពាត់​ដៃ​ទៅ​ក្រោយ…

Read article
ស្រឡាញ់អ្នកដទៃ នៅកន្លែងណាដែលយើងទៅដល់

ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ។ ម៉ាថាយ ២៥:៤០ ក្នុង​អំឡុង​ពេល​វិស្សមកាល ខ្ញុំ​បាន​អង្គុយ​នៅ​លើ​កំពង់ដ អាន​ព្រះគម្ពីរ​របស់​ខ្ញុំ ហើយ​មើល​ស្វាមី​ខ្ញុំ​កំពុង​ស្ទូច​ត្រី។ មាន​បុរស​ម្នាក់​បាន​ចូល​មក​ជិត​យើង ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រើ​នុយ​ផ្សេង។ គាត់​បាន​ងាក​មក​មើល​ខ្ញុំ ខណៈ​ពេល​ដែល​គាត់​បោះ​ជំហាន​ដើរ​មក​យឺត​ៗ ហើយ​ប្រាប់​ថា គាត់​ធ្លាប់​ជាប់​គុក។ គាត់​ក៏​បាន​ចង្អុល​មក​ព្រះ​គម្ពីរ​ខ្ញុំ រួច​ញញឹម ហើយ​សួរ​ថា “តើ​អ្នក​គិត​ថា ព្រះ​ទ្រង់​ពិត​ជា​ខ្វល់​អំពី​មនុស្ស​ដូច​ខ្ញុំ​មែន​ឬ?” ខ្ញុំ​ក៏​បាន​បើក​បទ​គម្ពីរ​ម៉ាថាយ ជំពូក​២៥ អាន​ឲ្យ​គាត់​ស្តាប់​ខគម្ពីរ​ដែល​​​ព្រះយេស៊ូវ​មាន​បន្ទូល អំពី​អ្នក​ដែល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ទោស។ គាត់​ក៏​បាន​សួរ​ទៀត​ថា “ព្រះ​គម្ពីរ​ពិត​ជា​ចែង​ដូច​នេះ​មែន​ទេ? តើ​បាន​ចែង​អំពី​អ្នក​ជាប់​គុក​មែន​ឬ? គាត់​ស្រក់ទឹក​ភ្នែក​រលីង​រលោង ពេល​ដែល​ខ្ញុំ​បាន​ចែក​ចាយ អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​ចាត់​ទុក​ភាព​សប្បុរស ចំពោះ​កូន​ទ្រង់ ជា​ការ​ប្រព្រឹត្ត​ដោយ​ក្តី​ស្រឡាញ់​ចំពោះ​ព្រះ​អង្គ(ខ.៣១-៤០)។ គាត់​ក៏​បាន​និយាយ​ថា “បើ​ឪពុក​ម្តាយ​ខ្ញុំ​បាន​អត់​ទោស​ឲ្យ​ខ្ញុំ​ដែរ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ”។ គាត់​ក៏​បាន​ឱន​ក្បាល ហើយ​និយាយ​ថា “ខ្ញុំ​នឹង​ត្រឡប់​មក​វិញ”។ គាត់​ក៏​បាន​ត្រឡប់​មក​វិញ ហើយ​ហុច​ព្រះ​គម្ពីរ​កណ្តាច​មួយ​ក្បាល​មក​ខ្ញុំ ដោយ​សួរ​ថា “តើ​អ្នក​អាច​បង្ហាញ​ខគម្ពីរ​ដែល​បាន​ចែង​អំពី​រឿង​នេះ​បាន​ទេ?” ខ្ញុំ​ក៏​ងក់​ក្បាល។ ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ឱប​គាត់ ខណៈ​ពេល​ដែល​យើង​អធិស្ឋាន​ឲ្យ​គាត់ និង​ឪពុក​ម្តាយ​គាត់។ យើង​ក៏​បាន​ឲ្យ​អ៊ីមែល​ទៅ​វិញ​ទៅ​មក សម្រាប់​ទំនាក់​ទំនង​គ្នា ហើយ​ក៏​បាន​បន្ត​អធិស្ឋាន​ឲ្យ​គាត់​ទៀត។ នៅ​ពេល​ខ្លះ យើង​មាន​អារម្មណ៍​ថា គ្មាន​នរណា​ស្រឡាញ់ និង​ស្វាគមន៍​យើង…

Read article