September 2023

You are here:
ស្វែងរកប្រយោជន៍សម្រាប់ទីក្រុងអ្នក

“ព្រះយេហូវ៉ា​នៃ​ពួក​ពល​បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដល់​ពួក​ឈ្លើយ​ទាំងប៉ុន្មាន ដែល​ទ្រង់​បាន​ឲ្យ​គេ​ដឹក​ជា​ឈ្លើយ ចេញពី​ក្រុង​យេ​រូ​សា​ឡិម ទៅដល់​ស្រុក​បា​ប៊ី​ឡូន​ថា ចូរ​ឲ្យ​ឯង​រាល់គ្នា​សង់ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំដំណាំ ហើយ​ស៊ី​ផល​នោះ​ទៅ … ចូរ​ខំប្រឹង​ធ្វើឲ្យ​ទីក្រុង ដែល​អញ​បាន​ឲ្យ​គេ​ដឹកនាំ​ឯង​ទៅ​នៅជា​ឈ្លើយ​នោះ បាន​សេចក្តី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​ឲ្យ​ទីនោះ​ផង ដ្បិត​ក្នុង​សេចក្តី​សុខ​របស់​ក្រុង​នោះ ឯង​រាល់គ្នា​នឹង​បាន​សេចក្តី​សុខ​ដែរ”។ យេរេមា ២៩:៤-៥,៧ ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ បើ​ពាក្យពេចន៍​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​មកកាន់​ពួក​ដែល​បាន​និរទេស ចូល​ចក្រភព​បា​ប៊ី​ឡូន ជា​សេចក្តី​ពិត នោះ​ព្រះបន្ទូល​នេះ​ក៏​ជា​សេចក្តី​ពិត​សម្រាប់​គ្រីស្ទបរិស័ទ​ជាង​អម្បាលម៉ាន​ទៀត ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​រស់នៅ ក្នុង​ការ​និរទេស ក្នុង​លោកិយ ដែល​មាន​លក្ខណៈ​ដូច​ចក្រភព​បាប៊ីឡូន។ ដូចនេះ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច? យើង​គួរតែ​ធ្វើ​កិច្ចការ​ដ៏​សាមញ្ញ ដែល​ចាំបាច់​ត្រូវ​ធ្វើ ដូចជា​ការ​សង់ផ្ទះ រស់នៅ​ក្នុង​ផ្ទះ​នោះ និង​បង្កើត​សួនច្បារ​ជាដើម។ ការ​នេះ​មិន​នាំឲ្យ​អ្នក​ខុសឆ្គង​ឡើយ បើ​អ្នកធ្វើ​វា ថ្វាយព្រះ​ដែល​ជា​ក្សត្រ​ដ៏​ពិត តែ​មិន​មែន​ដើម្បី​ផ្គាប់ចិត្ត​មនុស្ស។ ចូរ​ស្វែងរក​សេចក្តី​សុខ សម្រាប់​ទីកន្លែង ដែល​ព្រះ​បាន​ចាត់​ឲ្យ​អ្នក​ទៅ។ ចូរ​គិតថា ព្រះ​ទ្រង់​បាន​ចាត់​អ្នកឲ្យ​ទៅ​ទីនោះ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ ព្រោះ​នេះ​ជា​ការពិត​មែន។ ចូរ​អធិស្ឋាន​ឲ្យ​ទីក្រុង​ដែល​អ្នក​កំពុង​រស់នៅ។ ចូរ​ទូល​សូម​ព្រះអម្ចាស់ ប្រទាន​ការ​អស្ចារ្យ និង​ការ​ល្អ ឲ្យ​កើតឡើង សម្រាប់​ទីក្រុង​នោះ។ ចូរ​សូមឲ្យ​ការ​ទាំងនោះ​កើត​ឡើង ដោយ​អំណាច​ព្រះអង្គ និង​ដើម្បី​សិរីល្អ​ព្រះអង្គ។…

Read article
ព្រះអង្គបង្រៀនពីគ្រប់ទាំងសេចក្តី

សូមអាន : យ៉ូហាន ១៤:១៥-២៦ តែ​ព្រះ​ដ៏​ជា​ជំនួយ គឺជា​ព្រះវិញ្ញាណបរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយនូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់​។ យ៉ូហាន ១៤:២៦ ឪពុក​របស់​លោក​ដេល អឺនហាត(Dale Earnhardt Jr.) ជា​កីឡាករ​ប្រណាំង​ឡាន​ដ៏​ល្បី​ល្បាញ​។ មាន​ពេល​មួយ​គាត់​បាន​ពិពណ៌នា​អំពី​ពេល​ដ៏​ឈឺ​ចាប់ បន្ទាប់​ពី​បាន​ដឹង​ថា ឪពុក​គាត់​បាន​បាត់បង់​ជីវិត នៅ​ក្នុង​គ្រោះ​ថ្នាក់​ដ៏​តក់ស្លុត នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត Dayton 500 ជា​ការ​ប្រកួត ដែល​គាត់​ក៏បាន​ចូល​រួម​ផង​ដែរ​។ គាត់​ថា មាន​សម្លេង​រំខាន​មួយ​ចេញពី​ក្នុង​ចិត្ត​គាត់ ដែល​គាត់​មិន​អាច​ពិពណ៌នា​បាន ដោយសារ​វា​មាន​ពេញ​ដោយ​ភាព​តក់ស្លុត ការ​សោក​សង្រេង និង​ការ​ភ័យ​ខ្លាច​។ ហើយ​គាត់​និយាយ​ទៀត​ថា ឪពុក​គាត់​ប្រៀប​ដូចជា​សៀវភៅ ដែល​កត់ទុក​នូវ​ចម្លើយ​គ្រប់​យ៉ាង​សម្រាប់​គាត់ ដូច​នេះ ការ​បាត់បង់​នេះ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ឯកោ​យ៉ាង​ខ្លាំង​។ ពួក​សាវ័ក​របស់​ព្រះយេស៊ូវ​បាន​រៀន​មើលទៅ​ព្រះអង្គ ដើម្បី​ទទួល​បាន​ចម្លើយ​គ្រប់​យ៉ាង​។ នៅពេល​ល្ងាច មុន​ពេល​ព្រះអង្គ​សុគត​នៅ​លើ​ឈើ​ឆ្កាង ព្រះអង្គ​បាន​ធានា​ពួក​គេ​ថា ព្រះអង្គ​នឹង​មិន​ទៅ​ចោល​ពួកគេ ឲ្យ​នៅ​កំព្រា​នោះ​ឡើយ​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ១អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់នៅ​ជាមួយ នៅ​អស់​កល្ប​រៀងទៅ គឺជា​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត”(យ៉ូហាន ១៤:១៦-១៧)។ ព្រះយេស៊ូវ​ក៏បាន​ប្រទាន​ការ​កម្សាន្ត​ចិត្ត​នេះ ដល់​អស់​អ្នក​ដែល​ជឿ​ព្រះអង្គ​។…

Read article
ការកែប្រែភាពប្រេះបែក ឲ្យល្អលើសដើម

សូមអាន : អេសាយ ៦៥:១៦-២២ សេចក្តី​វេទនា​ពី​ជាន់​មុន​បាន​ភ្លេច​ទៅ​ហើយ … ដ្បិត​មើល អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី​។ អេសាយ ៦៥:១៦-១៧ វិចិត្រករ​ជប៉ុន ឈ្មោះ ម៉ាកូតូ ហ្វ៊ូជី​មូរ៉ា(Makoto Fujimura) បាន​និពន្ធ​សៀវភៅ​ដ៏​ល្បី​ល្បាញ មាន​ចំណង​ជើង​ថា សិល្បៈ បូក​នឹងជំនឿ : ទេវសាស្ត្រ​នៃ​ការ​បង្កើត ដែល​ក្នុង​សៀវភៅ​នេះ គាត់​បាន​ពិពណ៌នា​អំពី​វិធី​សាស្ត្រ​ឃីនសូគិ ដែល​ជា​ទម្រង់​សិល្បៈ​បុរាណ​របស់​ជនជាតិ​ជប៉ុន​។ នៅ​ក្នុង​សិល្បៈ​នេះ សិល្បករ​បាន​យក​អំបែង(របស់​ពែង ឬ​ប៉ាន់តែ) ហើយក៏​បាន​ផ្គុំ​អំបែង​ចូល​គ្នា ដោយ​ប្រើ​កាវ និង​បញ្ចូល​សរសៃ​មាស នៅ​ក្នុង​ស្នាម​ប្រេះ​បែក​ទាំង​នោះ​។ លោក​ហ្វ៊ូជី​មូរ៉ា​ក៏​បាន​ពន្យល់​ថា វិធី​សាស្រ្ត​ឃីនស៊ូគិ មិន​គ្រាន់តែ​បាន​ជួសជុល​ពែង​ដែល​បាន​បែក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ពែង​ដែល​បាន​បែក​នោះ មាន​សម្រស់​ស្អាត​លើស​ដើម​។ វិធី​សាស្រ្ត​ឃីនស៊ូ​គិ​ត្រូវ​បាន​គេ​យក​មក​អនុវត្តន៍​ជា​លើក​ដំបូង កាល​ប៉ុន្មាន​សតវត្សរ៍​មុន នៅ​ពេល​ដែល​ពែង​របស់​ស្តេច​ក្រាញ់​ម្នាក់​បាន​បែក ហើយ​បន្ទាប់មក គេ​ក៏​បាន​ជួសជុល​វា​ឡើង​វិញ​យ៉ាង​ស្រស់​ស្អាត​។ ចាប់​តាំងពី​ពេល​នោះ​មក វា​ក៏បាន​ក្លាយ​ជា​សិល្បៈ​ដែលគេ​បាន​ឲ្យ​តម្លៃ និង​ស្រឡាញ់​យ៉ាង​ខ្លាំង​។ ហោរា​អេសាយ​ក៏បាន​ពិពណ៌នា អំពី​របៀប​ដែល​ព្រះអម្ចាស់​ទ្រង់​នឹង​ជួសជុល​ផែនដី​ឡើង​វិញ ដោយ​សិល្បៈ​ដ៏​ស្រស់​ស្អាត ។ យើង​មាន​ភាព​ប្រេះ​បែក ដោយសារ​ការ​បះបោរ​ទាស់​នឹង​ព្រះ ហើយក៏​បាន​បែក​ខ្ទេច ដោយសារ​ភាព​អាត្មា​និយម​របស់​យើង តែ​ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​បាន​សន្យា​ថា​នឹង…

Read article
ព្រះទ្រង់គ្របបាំងអំពើបាបយើង

សូមអាន : យ៉ូហាន ៨:១-១១ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​ថា ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅចុះ តែ​កុំ​ធ្វើបាប​ទៀត​ឡើយ​។ យ៉ូហាន ៨:១១ ពេល​ដែល​ស្រ្តី​មេម៉ាយ​ម្នាក់​​ស្វែងរក​ការងារ ដើម្បី​ចិញ្ចឹម​គ្រួសារ នៅ​ទសវត្សរ៍​ឆ្នាំ១៩៥០ គាត់​ក៏​រក​បាន​ការងារ​ជា​អ្នក​វាយ​អង្គុលីលេខ​។ តែ​គាត់​បាន​ជួប​បញ្ហា ដោយសារ​គាត់​មិន​មាន​ជំនាញ​វាយ​អង្គុលីលេខ ហើយក៏​បាន​វាយ​អក្សរ​ខុស​ម្តង​ហើយ​ម្តង​ទៀត​។ គាត់​ក៏បាន​រិះរក​វិធី​គ្រប​បាំង​កំហុស​របស់​គាត់ ហើយ​ទី​បំផុត​ក៏បាន​ផលិត​ទឹកលុប ដែល​មាន​ទឹក​ពណ៌ស សម្រាប់​លប់​ពីលើ​អក្សរ​ដែល​គាត់​វាយ​ខុស​។ ពេល​ទឹក​លប់​នោះ​ស្ងួត គាត់​អាច​វាយ​អក្សរ​ពីលើ​កន្លែង​លប់​នោះ ដែល​ធ្វើ​ឲ្យ​គេ​ហាក់​ដូចជា​មិន​អាច​មើល​ដឹង​ថា គាត់​បាន​វាយ​អក្សរ​ខុស​។ ព្រះយេស៊ូវ​បាន​ប្រទាន​យើង​នូវ​វិធី​ដែល​មាន​អំណាច​ជាង និង​សំខាន់​ជាង សម្រាប់​ដោះ​ស្រាយ​បញ្ហា​អំពើបាប​របស់​យើង ដែល​មិន​គ្រាន់តែ​គ្រប​បាំង​អំពើបាប​នោះ​ទេ តែ​បាន​អត់​ទោស​ឲ្យ​អំពើបាប​យើង​ទាំងស្រុង​។ ឧទាហរណ៍ បទ​គម្ពីរ​យ៉ូហាន ជំពូក៨ បាន​ចែង​អំពី​ស្រ្តី​ម្នាក់ ដែលគេ​ចាប់​បាន ពេល​នាង​កំពុង​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់(ខ.៣-៤)។ ពួក​គ្រូ​ក្រឹត្យ​វិន័យ​ចង់​ឲ្យ​ព្រះយេស៊ូវ​ធ្វើ​អ្វី​ម្យ៉ាង ចំពោះ​បញ្ហា​នៃ​អំពើបាប​របស់​នាង​។ ក្រឹត្យ​វិន័យ​បាន​ចែងថា គេ​ត្រូវ​កាត់​ទោស​នាង ដោយ​ចោល​នឹង​ថ្ម​សម្លាប់ តែ​ព្រះអង្គ​មិន​បាន​ធ្វើ​តាម​ក្រឹត្យ​វិន័យ​នោះ​ទេ​។ ព្រះអង្គ​គ្រាន់តែ​បាន​រំឭក​គេ​ទាំង​អស់​គ្នា​ថា មនុស្ស​ទាំង​អស់​សុទ្ធតែ​មាន​បាប(មើល​រ៉ូម ៣:២៣) ហើយក៏​បាន​ប្រាប់​ពួក​គេ​ថា “អ្នកណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជាមុន​គេ​ចុះ”(យ៉ូហាន ៨:៧)។ ពេល​នោះ គ្មាន​នរណា​ម្នាក់​ហ៊ាន​ចោល​នាង​នឹង​ថ្ម​ទេ​។ ព្រះយេស៊ូវ​បាន​ប្រទាន​ការ​ចាប់​ផ្តើម​ជា​ថ្មី​ដល់​នាង​។ ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​មិន​បាន​កាត់​ទោស​នាង​ទេ ហើយក៏​បាន​បង្គាប់​នាង​ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើបាប​ទៀត(ខ.១១)។…

Read article
សម្រេចបំណងប្រាថ្នាធំតាមផ្លូវខុស

សូមអាន : ម៉ាកុស ១០:៣៥-៤៥ លោក​គ្រូ សូម​លោក​សំរេច​ឲ្យ​យើង​ខ្ញុំ តាម​សេចក្តី​សំណូម​របស់​យើង​ខ្ញុំផង​។ ម៉ាកុស ១០:៣៥ កាលពី​ឆ្នាំ២០២១ មាន​វិស្វករ​ម្នាក់ មាន​មហិច្ឆតា​ចង់​បាញ់​គ្រាប់​ព្រួញ ឲ្យ​បាន​ឆ្ងាយ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ដែល​កាលពី​មុន​មាន​គេ​បាញ់​បាន​ដល់​ចម្ងាយ៦១៨ម៉ែត្រ​។ គាត់​ក៏បាន​ដេក​ផ្ងារ​នៅ​លើ​ដី ក្នុង​វាល​រហោស្ថាន ដើម្បី​បាញ់​ធ្នូ​នឹង​ជើង ដោយ​ប្រើ​ជើង​ទ្រ​ធ្នូ ហើយ​ដៃ​ទាញ​ខ្សែ​ធ្នូ ក្នុង​គោលបំណង​បាញ់​ចេញ​គ្រាប់​ព្រួញ ដើម្បី​បំបែក​កំណត់​ត្រា​ថ្មី ឲ្យ​បាន​ជាង១,៥ គីឡូម៉ែត្រ​។ គាត់​ក៏បាន​ដក​ដង្ហើម​ធំ ហើយក៏​បាន​ប្រលែង​ខ្សែ​ធ្នូ ឲ្យ​គ្រាប់​ព្រួញ​ហោះហើរ​ចេញទៅ​។ តែ​វា​មិន​បាន​ហោះ​ហើរ​បាន​ចម្ងាយ១គីឡូម៉ែត្រ​ឡើយ​។ តាម​ពិត គាត់​បាន​បាញ់​គ្រាប់​ព្រួញ​ត្រូវ​ជើង​ខ្លួនឯង បណ្តាល​ឲ្យ​មាន​របួស​ជើង​យ៉ាង​ដំណំ​។ ជួនកាល យើង​ក៏​បាន​ជួប​ការ​ខក​ចិត្ត នៅពេល​ដែល​យើង​មាន​ក្តី​ប្រាថ្នា​ធំ ចង់​សម្រេច​គោលដៅ​ដ៏​ល្អ តាម​របៀប​មិន​ត្រឹម​ត្រូវ​។ សាវ័ក​យ៉ាកុប និង​សាវ័ក​យ៉ូហាន​បាន​យល់​អំពី​អត្ថន័យ នៃ​ការ​ស្វែងរក​ការ​ដ៏​ល្អ ដោយ​ហេតុផល​មិន​ត្រឹម​ត្រូវ​។ កាល​នោះ ពួក​គេ​បាន​ទូល​សូម​ព្រះ​យេស៊ូវ​ថា “សូម​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​នៅ ម្នាក់​ខាង​ស្តាំ ហើយ​ម្នាក់​ខាង​ឆ្វេង​លោក ក្នុង​ស្ថាន​នៃ​សិរី​ល្អ​របស់​លោក”(ម៉ាកុស ១០:៣៧)។ ព្រះ​យេស៊ូវ​ធ្លាប់​ប្រាប់​ពួក​សាវ័ក​ថា ពួកគេ​នឹង “បាន​អង្គុយ​លើ​បល្ល័ង្ក១២ដែរ ហើយ​នឹង​ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង១២”(ម៉ាថាយ ១៩:២៨) ប្រហែល​ហេតុ​នេះ​ហើយ​បានជា​ពួក​គេ​បាន​ទូល​សូម​ព្រះអង្គ​ងាយៗ​យ៉ាង​នេះ​។ តើ​ការ​ទូល​សូម​នេះ​មាន​បញ្ហា​អ្វី? ត្រង់​ចំណុច​នេះ ពួកគេ​កំពុង​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន…

Read article
ព្រះអង្គមិនដែលភ្លេចការល្អដែលយើងបានធ្វើ

សូមអាន : ហេព្រើរ ១១:៣២-៤០ ពួក​អ្នក​ទាំង​នោះ ទោះបើ​មាន​សេចក្តី​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្តី​ជំនឿ​ក៏ដោយ គង់តែ​គេ​មិន​បាន​ទទួល​សេចក្តី ដែល​បាន​សន្យា​នោះ​ទេ​។ ហេព្រើរ ១១:៣៩ កាល​សន(Sean) កំពុង​ច្រើន​វ័យ​ធំឡើង គាត់​បាន​ដឹង​តិចតួច​ណាស់ អំពី​អត្ថន័យ​នៃ​ការ​មាន​គ្រួសារ​។ ម្តាយ​របស់​គាត់​បាន​លាចាក​លោក កាល​គាត់​នៅ​ក្មេង ហើយ​ឪពុក​គាត់​ស្ទើរតែ​មិន​ដែល​នៅ​ផ្ទះ​។ ជា​ញឹក​ញាប់ គាត់​មាន​អារម្មណ៍​ថា គេ​បោះបង់​គាត់​ចោល និង​ឯកោ​។ ទោះជា​យ៉ាងណា​ក៏ដោយ ប្តី​ប្រពន្ធ​មួយ​គូរ​រស់នៅ​ក្បែរ​ផ្ទះ​គាត់ បាន​ឈោង​ទៅ​រក​គាត់​។ ពួកគេ​បាន​នាំ​គាត់​ចូល​រស់នៅ​ក្នុង​គ្រួសារ​របស់​ពួកគេ ហើយ​ឲ្យ​កូនៗ​របស់​ពួកគេ​រាប់អាន​គាត់​ជា​បង​ប្អូន ដោយ​ផ្តល់​ឲ្យ​នូវ​ការ​ធានា​ដល់​គាត់​ថា ពួកគេ​ស្រឡាញ់​គាត់​។ ពួកគេ​ក៏បាន​នាំ​គាត់​ទៅ​ព្រះវិហារ ហើយ​សព្វថ្ងៃ​នេះ សន​ក៏បាន​ក្លាយ​ជា​យុវជន​ដែល​មាន​ទំនុក​ចិត្ត និង​ជា​អ្នក​ដឹកនាំ​យុវជន នៅ​ព្រះវិហារ​នោះ​។ ទោះ​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​មាន​តួនាទី​ដ៏​សំខាន់ ក្នុង​ការ​កែ​ប្រែ​ជីវិត​របស់​យុវជន​ម្នាក់​នេះ​ក៏ដោយ ក៏​ពួក​ជំនុំ​របស់​ពួកគេ មិន​មាន​ការ​យល់​ដឹង​ទូលំ​ទូលាយ អំពី​ការ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​សម្រាប់​គាត់​នោះ​ទេ​។ តែ​ព្រះ​ទ្រង់​ជ្រាប ហើយ​ខ្ញុំ​ជឿ​ថា ព្រះអង្គ​នឹង​ប្រទាន​ពរ​ពួកគេ ដោយសារ​ភាព​ស្មោះ​ត្រង់​របស់​ពួកគេ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រទាន​ពរ​វីរ​បុរស​នៃ​សេចក្តី​ជំនឿ​ជា​ច្រើន ក្នុង​ព្រះ​គម្ពីរ​។ បទ​គម្ពីរ​ហេព្រើរ ជំពូក១១ ក៏​បាន​ចែង​អំពី​សេចក្តី​ជំនឿ​របស់​មនុស្ស​ជា​ច្រើន​ទៀត ដែល​យើង​ប្រហែល​មិន​ស្គាល់​ឈ្មោះ តែ​មាន​សេចក្តី​បន្ទាល់​ថា ពួក​គេ​មាន​សេចក្តី​ជំនឿ(ខ.៣៩)។ ហើយ​លោកិយ​មិន​មាន​ភាព​សក្តិ​សមនឹង​ពួកគេ​ទេ(ខ.៣៨)។ អំពើ​សប្បុរស​ធម៌ ដែល​យើង​បាន​ធ្វើ ប្រហែល​មិន​មាន​អ្នក​ដទៃ​ចាប់​អារម្មណ៍…

Read article
គ្មានអ្វីអាចកើតឡើងដោយចៃដន្យឡើយ

ចក្រវាល​មិន​អាច​កើតមានឡើង “ដោយ​ចៃដន្យ” នោះ​ឡើយ ព្រោះ​ភាព​ចៃដន្យ​មិន​មានអំណាច​ធ្វើអ្វី​កើត​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​ធ្វើការ​បកអាក្រាត​ការកុហក​របស់​រឿង​ទេវកថា ដែល​ជា​ការ​សន្និដ្ឋាន​របស់​អ្នករិះគន់​ជាច្រើន ដែល​បាន​បដិសេធ​ថា ព្រះ​មិនមែន​ជា​ប្រភព ដែល​ធ្វើឲ្យ​ពិភពលោក​កើតមានឡើង។ អត្ថបទ តើមាន​ឱកាស​ប៉ុន្មាន​ភាគរយ ដែល​អាច​ឲ្យ​អ្វី​ៗ​កើត​មាន ដោយ​ចៃដន្យ​បាន? គ្មាន​អ្វី​អាច​កើតឡើង ដោយ​ចៃដន្យ​បាន​ឡើយ ព្រោះ​ភាព​ចៃដន្យ​មិន​អាច​ធ្វើអ្វី​កើត​ទេ។ ខ្ញុំ​ធ្លាប់​មានការ​ពិភាក្សា​ជាមួយ​សាស្ត្រាចារ្យ​ម្នាក់ នៅ​សកលវិទ្យាល័យ​ហា​វើត ដែល​បាន​ប្រាប់​ខ្ញុំ​ថា ចក្រវាល​នេះ​បាន​កើតមានឡើង ដោយ​ចៃដន្យ។ ខ្ញុំ​ក៏បាន​លើក​ឧទាហរណ៍ ដោយ​ប្រើ​កាក់​មួយ ដើម្បី​ធ្វើការ​ពន្យល់​គាត់។ ខ្ញុំ​ប្រាប់​គាត់​ថា “បើ​ខ្ញុំ​មាន​កក់៥០សេន​មួយ ដែល​ផ្ទៃ​ម្ខាង​មាន​រូប​ក្បាលមនុស្ស ផ្ទៃ​ម្ខាងទៀត​មាន​លេខ៥០ ហើយ​បោះ​វា​ឡើង​ទៅលើ តើមាន​ឱកាស​ប៉ុន្មាន​ភាគរយ ដែល​វា​នឹង​ធ្លាក់ចុះ​មក​ដី ដោយ​មាន​រូប​ក្បាលមនុស្ស​ផ្ងារ​ទៅលើ?” គាត់​ក៏បាន​ឆ្លើយ​ថា “គឺ​មានឱកាស៥០ភាគរយ”។ ខ្ញុំ​ក៏​សួរ​គាត់​ទៀត​ថា “តើ​ឱកាស៥០ភាគរយ​នោះ មាន​ឥទ្ធិពល​ខ្លាំង​ប៉ុណ្ណា មក​លើ​កាក់​នោះ ដើម្បីឲ្យ​វា​ធ្លាក់ចុះ​មក មាន​រូប​ក្បាល​មនុស្ស​ផ្ងារ​ទៅលើ?” គាត់​ក៏បាន​សួរ​ខ្ញុំ​វិញ​ថា “តើ​អ្នក​ចង់​មាន​ដូចម្តេច?” ខ្ញុំ​ក៏​ប្រាប់​គាត់​ថា “ដែល​កាក់​នោះ​ធ្លាក់ចុះ​មក ដោយ​ផ្ទៃ​ម្ខាង​មាន​រូប​ក្បាល​មនុស្ស​ផ្ងា​ទៅលើ ហើយ​ផ្ទៃ​ម្ខាងទៀត​ដែល​មាន​លេខ៥០ផ្កាប់​ទៅ​ក្រោម គឺ​អាស្រ័យ​ទៅលើ​កត្តា​សម្ពាធ ដែល​បាន​ជំរុញ​វា​ខ្លាំង​ប៉ុណ្ណា និង​កត្តា​ដង់ស៊ីតេ​នៃ​ខ្យល់…

Read article
ប្រដាប់កាយ ដើម្បីបម្រើព្រះអង្គ

សូមអាន : និក្ខមនំ ២៨:១-៨,៤០-៤១ ត្រូវ​ឲ្យ​ធ្វើ​សំលៀក​បំពាក់​បរិសុទ្ធ សំរាប់​អើរ៉ុន បងឯង សំរាប់​ជា​កិត្តិយស ហើយ​នឹង​ភាព​លំអ​។ និក្ខមនំ ២៨:២ សិល្បករ​អង់គ្លេស​ឈ្មោះ ខឺកស្ទី មែកឡូដ(Kirstie Macleod) គឺជា​ស្ថាបនិក​របស់​កម្មវិធី​រ៉ូប​ក្រហម ដែល​មាន​ការ​ដាក់​តាំង​បង្ហាញ​ជា​ច្រើន​អំពី​កម្មវិធី​នេះ នៅ​តាម​បណ្តា​សារមន្ទីរ និង​វិចិត្រ​សាល​នៅ​ទូ​ទាំង​ពិភពលោក​។ អស់​រយៈ​ពេល​ជាង៣០ឆ្នាំមក​ហើយ ដែល​ក្រ​ណាត់​សូត្រ​ពណ៌​ក្រហម​ក្រមៅ ៨៤ដុំ បាន​ធ្វើ​ដំណើរ​ទូ​ទាំង​ពិភពលោក ដើម្បី​ឲ្យ​ស្រ្តី​ជាង៣រយ​នាក់(និង​បុរស​មួយ​ចំនួន​តូច) ប៉ាក់​រូប​ពីលើ​យ៉ាង​ស្រស់​ស្អាត​។ បន្ទាប់មក គេ​ក៏​បាន​យក​ក្រ​ណាត់​ដែល​បាន​ប៉ាក់​ហើយ​នោះ ទៅជា​ធ្វើ​ជា​រូប​សម្រាប់​កូន​ក្រមុំ ដោយ​បាន​បង្កប់​នូវ​ប្រវត្តិ​របស់​សិល្បករ​នីមួយៗ ដែល​បាន​រួម​ចំណែក​ក្នុង​កម្មវិធី​នេះ ដែល​ភាគ​ច្រើន​ជា​ជន​ពិការ និង​អ្នកក្រ​។ រ៉ូប​ពណ៌​ក្រហម​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សំលៀក​បំពាក់​បរិសុទ្ធ របស់​លោក​អើរ៉ុន និង​កូនចៅ​ជំនាន់​ក្រោយ​របស់​គាត់ ដែល​ជាង​កាត់​ដេរ​ដ៏​ចំណាន​ជា​ច្រើន​បាន​ផលិត​សម្រាប់​គាត់(និក្ខមនំ ២៨:៣)។ ការ​បង្គាប់​របស់​ព្រះអម្ចាស់​ជា​លម្អិត អំពី​ការ​កាត់ដេរ​សំលៀក​បំពាក់​ពួក​សង្ឃ ក៏បាន​រាប់​បញ្ចូល​ការ​តុប​តែង​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ប្រវត្តិ​របស់​ជនជាតិ​អ៊ីស្រាអែល ដែល​មាន​ដូចជា​ការ​ឆ្លាក់​ឈ្មោះ​របស់​ពូជ​អំបូរ​ទាំង១២ នៅ​លើ​ថ្ម​អូនីក្ស សម្រាប់​ពាក់​ពីលើ​ស្មា​ពួក​សង្ឃ ទុក​ជា​សេចក្តី​រំឭក​នៅ​ចំពោះ​ព្រះយេហូវ៉ា(ខ.១២)។ គេ​ក៏​បាន​ធ្វើ​អាវ​ខ្លី និង​ខ្សែក្រវាត់ ព្រម​ទាំង​ឈ្នួត​សំរាប់​ពួកគេ​ផង​ដែរ ដើម្បី​ជា​កិត្តិយស និង​ជា​ភាព​លំអ​ដល់​ពួកគេ ខណៈ​ពេល​ដែល​ពួកគេ​បម្រើ​ព្រះអម្ចាស់ និង​ដឹកនាំ​ពួក​បណ្តាជន​ថ្វាយបង្គំ​ព្រះអង្គ(ខ.៤០)។ ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ នៅ​គ្រា​សញ្ញា​ថ្មី…

Read article
ការឱបក្រសោបព្រះយេស៊ូវ

ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯបញ្ញត្ត​ទ្រង់ នោះ​មិនមែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ ពីព្រោះ​គ្រប់​ទាំងអស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺជា​សេចក្តី​ជំនឿ​របស់​យើង។ ១យ៉ូហាន ៥:៣-៤ សូម​កត់សំគាល់​ថា ៖ ការ​ស្រឡាញ់​ព្រះ គឺ​មិនគ្រាន់​តែ​ធ្វើតាម​ព្រះរាជ​បញ្ជា​របស់​ព្រះអង្គ​ប៉ុណ្ណោះទេ។ ការ​ស្រឡាញ់​ព្រះ​ជា​ការ​មានចិត្ត​មួយ​ប្រភេទ សម្រាប់​ព្រះ​ដែល​មានន័យថា យើង​មិន​មាន​អារម្មណ៍​ថា ការ​កាន់​តាម​ព្រះរាជ​បញ្ជា​របស់​ព្រះ មិនមែន​ជា​បន្ទុក​ធ្ងន់។ នេះ​បើ​យោង​តាម​កណ្ឌ​គម្ពីរ​យ៉ូហាន។ តែ​បន្ទាប់មក ព្រះអង្គ​ដាក់​សេចក្តី​ពិត​នោះ ក្នុង​ន័យ​ការ​កើតជា​ថ្មី និង​ជំនឿ ជាជាង​សេចក្តី​ស្រឡាញ់។ ព្រះអង្គ​មាន​បន្ទូល​ថា ហេតុនេះ​ហើយ ការ​កាន់​តាម​បញ្ញត្ត​របស់​ព្រះ មិនមែន​ជា​បន្ទុក​ធ្ងន់​នោះ​ទេ ៖ “ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់ នោះ​មិនមែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ ពីព្រោះ​គ្រប់​ទាំងអស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺជា​សេចក្តី​ជំនឿ​របស់​យើង”។ ហើយ​នៅទីបញ្ចប់​ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា “តើ​អ្នកណា​ជា​អ្នកឈ្នះ​លោកីយ៍ បើ​មិនមែន​ជា​អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ”។ ដូចនេះ ការ​កើតជា​ថ្មី​ជម្នះ​ឧបសគ្គ​របស់​លោកិយ ដែល​រារាំង​ការ​កាន់​តាម​បញ្ញត្តិ ដោយ​គ្មាន​បន្ទុក ព្រោះ​ការ​កើតជា​ថ្មី នាំឲ្យ​យើង​មាន​ជំនឿ។ ដូចនេះ ការ​អស្ចារ្យ​នៃ​ការ​កើតជា​ថ្មី​បង្កើត​ឲ្យ​មាន​ជំនឿ ដែល​ឱបក្រសោប​អ្វី​គ្រប់យ៉ាង ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​យើង ក្នុង​ព្រះគ្រីស្ទ ដែល​នាំឲ្យ​ស្កប់ចិត្ត​លើស​អ្វី​ទាំងអស់ ដែល​នាំឲ្យ​យើង​កាន់តែ​ចង់​ស្តាប់​បង្គាប់​ព្រះ…

Read article
ផ្សាយព្រះបន្ទូលដោយប្រើសំណួរ

សូមអាន : លូកា ១៨:៣៥-៤៣ តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក? គាត់ទូលថា ឱ​ព្រះ​អម្ចាស់អើយ សូម​ឲ្យ​ភ្នែកទូល​បង្គំ​បាន​ភ្លឺ​ឡើង​។ លូកា ១៨:៤១ មាន​ពេល​មួយ​អ្នក​ស្រី​អាន(Ann) ត្រូវ​ទៅ​ជួប​ពេទ្យ​ធ្មេញ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ធ្មេញ​។ គាត់​ស្គាល់​គ្រូ​ពេទ្យ​នោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ គ្រូ​ពេទ្យ​បាន​សួរ​គាត់​ថា “តើ​អ្នក​មាន​អ្វី​ចង់​សួរ​ខ្ញុំ​ទេ?” គាត់​ក៏បាន​សួរ​គ្រូ​ពេទ្យ​ថា “ចាស លោក​គ្រូ​បាន​ទៅ​ព្រះវិហារ​ទេ កាល​អា​ទិត្យ​មុន?” គាត់​មិន​បាន​សួរ​សំណួរ​នេះ ក្នុង​ន័យ​វិនិច្ឆយ​មក​លើ​ជំនឿ​របស់​លោក​គ្រូពេទ្យ​នោះ​ទេ តែ​គ្រាន់តែ​ចង់​ចាប់​ផ្តើម​ការ​សន្ទនា​អំពី​ជំនឿ​។ លោក​គ្រូ​ពេទ្យ​ធ្លាប់​ទៅ​ព្រះវិហារ​កាលពី​ក្មេង ហើយ​ឈប់​ទៅ​ព្រះវិហារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ដោយសារ​សំណួរ​របស់​អ្នក​ស្រីអាន និង​ការ​សន្ទនា​នៅ​ថ្ងៃ​នោះ គាត់​ក៏បាន​ពិចារណា​ឡើង​វិញ អំពី​តួនាទី​របស់​ព្រះយេស៊ូវ និង​ពួក​ជំនុំ​ក្នុង​ជីវិត​គាត់​។ ក្រោយមក អ្នក​ស្រី​អាន​ក៏​បាន​ជូន​ព្រះ​គម្ពីរ​មួយ​ក្បាល ដល់​គាត់ ដោយ​បាន​សរសេរ​ឈ្មោះ​គាត់​នៅ​លើ​ព្រះ​គម្ពីរ​នោះ​។ គាត់​ក៏បាន​ទទួល​ព្រះ​គម្ពីរ​ទាំង​ទឹក​ភ្នែក​។ ជួនកាល យើង​ខ្លាច​ការ​ប្រកែក​គ្នា​កើត​មាន​ឡើង ឬ​មិន​ចង់​ឲ្យ​គេ​គិតថា យើង​មាន​ភាព​គឃ្លើន នៅ​ក្នុង​ការ​ចែក​ចាយ​អំពី​ជំនឿ​របស់​យើង​។ ប៉ុន្តែ ការ​សួរ​សំណួរ អាច​ជា​វិធី​សាស្រ្ត​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ធ្វើ​បន្ទាល់​អំពី​ព្រះយេស៊ូវ​។ ក្នុង​នាម​ព្រះយេស៊ូវ​ជា​ព្រះ ព្រះ​អង្គ​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់ តែ​ព្រះអង្គ​ពិតជា​បាន​សួរ​សំណួរ​ជា​ច្រើន ពេល​ព្រះ​អង្គ​ប្រកាស​ដំណឹង​ល្អ​។ យើង​អាច​ដឹង​ថា សំណួរ​របស់​ព្រះអង្គ​បាន​ជំរុញ​ចិត្ត​អ្នក​ដទៃ ឲ្យ​ឆ្លើយតប​ចំពោះ​ព្រះអង្គ​។ ឧទាហរណ៍ ព្រះអង្គ​បាន​សួរ​លោក​អនទ្រេ​ជា​សាវ័ក​របស់​ព្រះ​អង្គ​ថា “អ្នក​មក​រក​អី?”(យ៉ូហាន ១:៣៨)។…

Read article