ចូរនិយាយទៅកាន់ព្រះ គឺមិនគ្រាន់តែនិយាយអំពីព្រះអង្គឡើយ
ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ។ ទំនុកដំកើង ២៣:៤ ទម្រង់នៃការប្រើប្រាស់ពាក្យ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក២៣ ពិតជាមានប្រយោជន៍ណាស់។ ក្នុងបទគម្ពីរទំនុកដំកើង ២៣:១-៣ ស្តេចដាវីឌបានមានបន្ទូលសំដៅទៅលើព្រះអម្ចាស់ ដោយប្រើពាក្យ “ទ្រង់” ជាសព្វនាមទី៣ (ដូចពាក្យ “គាត់”)៖ ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ… ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី… ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ… ទ្រង់កែព្រលឹងខ្ញុំឡើងវិញ… បន្ទាប់មក ក្នុងខ៤ និង៥ ស្តេចដាវីឌ មានបន្ទូលសំដៅទៅលើព្រះអម្ចាស់ ដោយប្រើពាក្យ “ទ្រង់” ជាសព្វនាមទី២ (ដូចពាក្យ “អ្នក”)៖ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ ទ្រង់រៀបតុនៅមុខទូលបង្គំ ចំពោះពួកខ្មាំងសត្រូវផង ទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំ។ បន្ទាប់មក ក្នុងខ.៦ ទ្រង់ក៏បានប្តូរសព្វនាម យ៉ាងដូចនេះវិញ ៖ ខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជារៀងដរាបទៅ។ មេរៀនដែលយើងអាចរៀនបាន ពីទម្រង់នៃការប្រើពាក្យនេះគឺថា យើងចាំបាច់ត្រូវនិយាយទៅកាន់ព្រះ គឺមិនគ្រាន់តែនិយាយអំពីព្រះអង្គប៉ុណ្ណោះទេ។ គ្រីស្ទបរិស័ទម្នាក់ៗយ៉ាងហោចណាស់ ជាទេវវិទូមិនផ្លូវការ គឺអ្នកដែលព្យាយាមយល់អំពីចារិកលក្ខណៈ និងផ្លូវរបស់ព្រះ ហើយបន្ទាប់មក ក៏ប្រើពាក្យ ដើម្បីបកស្រាយអំពីអ្វីដែលខ្លួនបានយល់នោះ។…
Read article