សេចក្តីពិតទាំងអស់ជាសេចក្តីពិតរបស់ព្រះ
សព្វថ្ងៃនេះ ព្រះទ្រង់មានបន្ទូលមកកាន់យើង តាមរយៈព្រះគម្ពីរតែមួយមុខទេ។ តែការបើកសម្ដែងនូវសេចក្តីពិតរបស់ព្រះអង្គ មិនមែនមាន តែនៅក្នុងទំព័រព្រះគម្ពីរប៉ុណ្ណោះទេ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូមលើកឡើងអំពីហេតុផល ដែលគ្រីស្ទបរិស័ទត្រូវចូលរួម នៅក្នុងការសិក្សាមុខវិជ្ជាផ្សេងៗ ព្រោះសេចក្តីពិតទាំងអស់សុទ្ធតែចង្អុលបង្ហាញទៅរកព្រះអម្ចាស់។ អត្ថបទ លោកគ្រូអូគូស្ទីន(Augustine) មិនបានជឿថា ហេតុផលរបស់មនុស្សមានអំណាចឡើងកាំជណ្តើរទៅរកសេចក្តីពិតដ៏អស់កល្ប ដោយខ្លួនឯង ដោយមិនបានទទួលជំនួយពីការបើកសម្ដែងរបស់ព្រះនោះឡើយ។ ហើយគាត់ក៏បានមានប្រសាសន៍ផងដែរថា យើងពឹងផ្អែកទៅលើការបើកសម្ដែងរបស់ព្រះ ដើម្បីឲ្យយើងអាចយល់សេចក្តីពិត ទោះសេចក្តីពិតនោះមានចែងក្នុងព្រះគម្ពីរ សេចក្តីពិតបែបទេវសាស្រ្ត ឬបែបវិទ្យាសាស្រ្តក៏ដោយ។ លោកគ្រូអូគូស្ទីន ក៏បានលើកឡើងផងដែរថា ក្នុងនាមយើងជាមនុស្ស យើងពឹងផ្អែកទៅលើការបើកសម្ដែងរបស់ព្រះ ដើម្បីស្វែងយល់អំពីសេចក្តីពិតនៃវិទ្យាសាស្រ្ត គឺមិនខុសពីភ្នែករបស់យើងដែលត្រូវពឹងផ្អែកទៅលើប្រភពនៃពន្លឺ ដើម្បីឲ្យអាចមើលឃើញនោះឡើយ។ ព្រះបានប្រទានយើងនូវភ្នែក ដែលមានប្រព័ន្ធប្រសាទចក្ខុសម្រាប់ឲ្យយើងមើលឃើញអ្វីៗដែលនៅជុំវិញខ្លួនយើងបាន។ បើគ្មានពន្លឺនៅក្រៅខ្លួនយើងទេ នោះយើងមិនអាចមើលឃើញអ្វីទាំងអស់។ ដូចនេះ លោកគ្រូអូគូស្ទីនបានមានប្រសាសន៍ថា គ្រីស្ទបរិស័ទចាំបាច់ត្រូវរៀនមុខវិជ្ជាផ្សេងៗ និងចំណេះដឹងទូទៅ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះសេចក្តីពិតទាំងអស់ជាសេចក្តីពិតរបស់ព្រះ។ ហើយការបើកសម្ដែងរបស់ព្រះ មិនមែនមានតែនៅក្នុងទំព័រព្រះគម្ពីរប៉ុណ្ណោះទេ ព្រោះព្រះគម្ពីរបានចែងថា ព្រះទ្រង់បានបើកសម្ដែងអង្គទ្រង់ នៅក្នុង និងតាមរយៈធម្មជាតិ នៅក្រៅព្រះគម្ពីរផងដែរ។ នៅសាលាព្រះគម្ពីរ ខ្ញុំបានសួរសិស្សរបស់ខ្ញុំថា…
Read article