2023

You are here:
អំណាចនៃការនៅស្ងៀម

សូមអាន : ទំនុក​ដំកើង ៣៧:៥-៧ ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់​ចាំ​ទ្រង់​ចុះ​។ ទំនុក​ដំកើង ៣៧:៧ មាន​បន្ទប់​មួយ ដែល​មាន​ទឹក​ធ្វើ​ឲ្យ​ខ្លួន​មនុស្ស​អណ្តែត​យ៉ាង​មាន​ផា​សុខ​ភាព ហើយ​គេ​ក៏​បាន​បិទ​ភ្លើង​ក្នុង​បន្ទប់​នោះ រួច​ភ្លេង​ដ៏​ស្រទន់​ដែលគេ​បាន​ចាក់​ឲ្យ​ស្តាប់ ក៏បាន​ប្រែ​ជា​ស្ងប់​ស្ងាត់​។ ខ្ញុំ​បាន​អាន​អត្ថបទ​មួយ ដែល​បាន​បក​ស្រាយ​ថា បន្ទប់​ដ៏​ស្ងប់​ស្ងាត់​នេះ​ជួយ​ឲ្យ​យើង​មាន​ភាព​ធូរ​ស្រាល ពី​ភាព​តានតឹង និង​ការ​ថប់​បារម្ភ​។ ខ្ញុំ​មិន​ដែល​បាន​ដឹង​អំពី​រឿង​នេះ​ពី​មុន​មក​ទេ​។ បន្ទប់​នោះ ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា ភាព​វឹកវរ​ក្នុង​លោកិយ​បាន​ឈប់ ហើយ​គេ​អាច​មាន​ការ​គិត​ដ៏​ច្បាស់​លាស់ នៅ​ក្នុង​ចិត្ត​។ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា មាន​អំណាច ក្នុង​ការ​នៅ​ស្ងៀម​។ យើង​អាច​សម្រាក យ៉ាង​មាន​ផា​សុខ​ភាព​បំផុត ពេលណា​យើង​នៅ​ស្ងៀម ក្នុង​ព្រះ​វត្ត​មាន​ព្រះ ដែល​បាន​ជួយ​ឲ្យ​យើង​មាន​កម្លាំង​ឡើង​វិញ ហើយ​ប្រទាន​យើង​នូវ​ប្រាជ្ញា ដែល​យើង​ត្រូវ​ការ ដើម្បី​ប្រឈម​មុខ​ដាក់​បញ្ហា ដែល​យើង​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ​។ ពេលណា​យើង​នៅ​ស្ងៀម ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ ក្នុង​ពេល​ស្ងប់​ស្ងាត់ ដោយ​ដកចេញ​ការ​រំខាន​ក្នុង​ជីវិត​យើង ព្រះអង្គ​នឹង​ប្រទាន​កម្លាំង​យើង ឲ្យ​អាច​ស្តាប់​ឮ​ព្រះ​សូរសៀង​ព្រះអង្គ​កាន់តែ​ច្បាស់(ទំនុក​ដំកើង ៣៧:៧)។ បន្ទប់​ដែល​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់​នោះ ទោះ​ស្ងាត់​ស្ងៀម​យ៉ាងណា​ក៏ដោយ បើ​គ្មាន​ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជាមួយ​ព្រះអង្គ​ទេ នោះ​វា​គ្មាន​ប្រយោជន៍​ខាង​វិញ្ញាណ​ឡើយ​។ ហេតុ​នេះ​ហើយ ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​របៀប​ដ៏​សាមញ្ញ សម្រាប់​ចំណាយ​ពេល​ស្ងាត់​ស្ងៀម ដោយ​គ្មាន​ការ​រំខាន​ជាមួយ​ព្រះអង្គ​។ ព្រះអង្គ​មាន​បន្ទូល​ថា “តែ​ឯ​អ្នក កាលណា​អធិស្ឋាន…

Read article
ប្រាជ្ញារបស់លោកិយ ឬប្រាជ្ញាពីស្ថានសួគ៌?

សូមអាន : យ៉ាកុប ៣:១៣-១៨ ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នកណា​មាន​ប្រាជ្ញា និង​យោបល់ ត្រូវ​ឲ្យ​អ្នក​នោះ​សំដែង​ចេញ​ជា​កិរិយា​ល្អ ដោយសារ​ការ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​សេចក្តី​សុភាព​នៃ​ប្រាជ្ញា​ចុះ​។ យ៉ាកុប ៣:១៣ មុន​ពេល​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នៅ​ឆ្នាំ២០១៨ ភេរវករ​ម្នាក់​បាន​ចូល​ទៅ​ក្នុង​ផ្សា ​សម្លាប់​មនុស្ស​ពីរ​នាក់ ហើយក៏​បាន​ចាប់​ស្រ្តី​ម្នាក់​ធ្វើ​ជា​ចំណាត់​ខ្មាំង​។ ការ​ប្រឹង​ប្រែង​រំដោះ​ស្រ្តី​នោះ​បាន​ទទួល​បរាជ័យ តែ​ប៉ូលិស​ម្នាក់​ក៏បាន​ធ្វើ​ការ​ដោះដូរ​ជា​មួយ​ភេរវករ​នោះ ដោយ​ឲ្យ​រំដោះ​ស្រ្តី​នោះ ហើយ​យក​គាត់​ធ្វើ​ជា​ចំណាប់​ខ្មាំង​វិញ​។ ការ​ដោះដូរ​នោះ​បាន​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល ព្រោះ​ជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ផ្នត់គំនិត​ដ៏​ពេញ​និយម​ ដែល​លោកិយ​ចាត់​ទុកជា​ប្រាជ្ញា។ យើង​តែងតែ​អាច​ដឹង​ថា “ប្រាជ្ញា”របស់​វប្បធម៌​ណាមួយ​មាន​លក្ខណៈ​ដូច​ម្តេច ដោយ​គ្រាន់តែ​មើល​ពាក្យ​សម្តី ដែល​វប្បធម៌​នោះ​អបអរ ​ដូចជា​សម្រង់​ពាក្យ​របស់​ជន​ល្បី​ឈ្មោះ ដែលគេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ជាដើម​។ ឧទាហរណ៍​មាន​សម្រង់​សម្តី​ដ៏​ពេញ​និយម​មួយ​ចំនួន​​ពោល​ថា “ការ​ផ្សង​ព្រេង​ធំ​បំផុត ដែល​អ្នក​អាច​មាន គឺ​ត្រូវ​រស់នៅ​ក្នុង​ជីវិត ដែល​អ្នក​ស្រមៃ​ចង់​បាន”។ “ចូរ​ស្រឡាញ់​ខ្លួនឯង​ជា​មុន​សិន នោះ​បញ្ហា​អ្វី​ផ្សេង​ទៀត​នឹង​មាន​ដំណោះ​ស្រាយ”។ “ចូរ​ធ្វើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​សម្រាប់​ខ្លួនឯង”។ បើសិន​ជា​មន្ត្រី​ប៉ូលិស​រូប​នោះ​ស្តាប់​តាម​យោបល់​ទាំង​អស់​នេះ គាត់​មុខជា​មិន​អាច​លះបង់​ជីវិត​ដើម្បី​រំដោះ​ស្រ្តី​នោះ​បាន​ឡើយ​។ សាវ័ក​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា មាន​ប្រាជ្ញា​ពីរ​ប្រភេទ ក្នុង​លោកិយ​នេះ គឺ​ប្រាជ្ញា “របស់​លោកិយ” និង​ប្រាជ្ញា “មកពី​ស្ថាន​សួគ៌”។ ប្រភេទ​ប្រាជ្ញាទី១ គឺ​មាន​លក្ខណៈ​អាត្មា​និយម និង​គ្មាន​សណ្តាប់​ធ្នាប់(យ៉ាកុប ៣:១៤-១៦) ប្រភេទ​ប្រាជ្ញាទី២ មាន​លក្ខណៈ​បន្ទាប​ខ្លួន ការ​ចុះ​ចូល​នឹង​ព្រះ ហើយ​បង្កើត​ឲ្យ​មាន​សន្តិភាព(ខ.១៣,១៧-១៨)។…

Read article
តើសេចក្តីខ្មាសដ៏ត្រឹមត្រូវ គឺជាអ្វី?

ពីព្រោះ​កាលពីដើម ដែល​នៅជា​បាវបំរើ​របស់​អំពើបាប នោះ​អ្នករាល់គ្នា​មិន​នៅក្នុង​អំណាច​នៃ​សេចក្តី​សុចរិត​ទេ កាលណោះ​តើ​អ្នករាល់គ្នា​បានផល​អ្វីខ្លះ​ក្នុង​អំពើ​ដែល​ឥឡូវនេះ​អ្នករាល់គ្នា​អៀនខ្មាស​វិញ ដ្បិត​ទីបំផុត​នៃ​អំពើ​ទាំងនោះ​ជា​សេចក្តី​ស្លាប់។ រ៉ូម ៦:២០-២១ ពេលណា​គ្រីស្ទបរិស័ទ​ម្នាក់​បើកភ្នែក មើលទៅ​ទង្វើ​អាក្រក់​របស់​ខ្លួន ដែល​បង្ខូច​ព្រះនាម​ព្រះ នោះ​ការដែល​គាត់​មាន​អារម្មណ៍​អៀនខ្មាស គឺ​ត្រឹមត្រូវ​ហើយ។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម​ថា “ពីព្រោះ​កាលពីដើម ដែល​នៅជា​បាវបំរើ​របស់​អំពើបាប … តើ​អ្នករាល់គ្នា​បាន​ផល​អ្វីខ្លះ​ក្នុង​អំពើ​ដែល​ឥឡូវនេះ​អ្នករាល់គ្នា​អៀនខ្មាស​វិញ?” មាន​ពេល​ដ៏​ត្រឹមត្រូវ​ដែល​យើង​ត្រូវ​ក្រឡេកមក​ក្រោយ ហើយ​មាន​អារម្មណ៍​ឈឺចាប់ ចំពោះ​ការរស់នៅ តាមរបៀប​ដែល​បន្ទាប​ព្រះនាម​ព្រះ​យ៉ាង​ខ្លាំង។ យើង​ត្រូវ​ដឹង​ច្បាស់​ថា យើង​មិន​ត្រូវ​នៅ​ជាប់​ក្នុង​បញ្ហា​នេះ ដោយ​រក​ធ្វើអ្វី​មិនកើត​នោះ​ឡើយ។ ប៉ុន្តែ ចិត្ត​របស់​គ្រីស្ទបរិស័ទ​ដែល​បើក​ចំហ មិន​អាច​ក្រឡេក​មក​មើក​ភាព​ល្ងីល្ងើ​នៃ​យុវភាព​របស់​ខ្លួន ដោយ​មិន​មាន​អារម្មណ៍​ខ្មាសអៀន​នោះ​ឡើយ ទោះ​យើង​បាន​ដោះស្រាយ​បញ្ហា​នេះ ជាមួយ​ព្រះអម្ចាស់​ហើយក៏​ដោយ។ ភាព​អាម៉ាស់​ដ៏​ត្រឹមត្រូវ​អាច​មានប្រយោជន៍ ហើយ​នាំមក​នូវ​ការ​ប្រោស​លោះ​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ នៅ​ទី​ក្រុង​ថែស្សាឡូនីច​ថា “បើ​អ្នកណា​មិន​ស្តាប់​តាម​ពាក្យ​របស់​យើងខ្ញុំ ក្នុង​សំបុត្រ​នេះ​ទេ នោះ​ចូរ​សំគាល់​អ្នកនោះ​ទុក ហើយ​កុំ​ឲ្យ​ភប់ប្រសព្វ​នឹងគេ​ឲ្យសោះ ដើម្បីឲ្យ​គេ​មាន​សេចក្តី​ខ្មាស”(២ថែស្សាឡូនីច ៣:១៤)។ បាន​សេចក្តី​ថា ការ​មាន​សេចក្តី​ខ្មាស គឺជា​ការ​បោះជំហាន​ដ៏​ត្រឹមត្រូវ នៅក្នុង​ការ​ប្រែចិត្ត​ជឿ​ព្រះ ដែល​នាំមក​នូវ​ការ​ប្រោស​លោះ ហើយ​សូម្បីតែ​នៅក្នុង​ការ​ប្រែចិត្ត​របស់​គ្រីស្ទបរិស័ទ ចេញពី​អំពើបាប និង​រដូវ​កាល​នៃ​ភាពត្រជាក់​ខាងវិញ្ញាណ។ ការ​មាន​សេចក្តី​ខ្មាស គឺ​មិនមែន​ជា​អ្វី​ដែល​យើង​ត្រូវ​ជៀសវាង​ទាំងស្រុង​នោះ​ឡើយ។ ព្រះ​ទ្រង់​ក៏​អាច​ប្រើ​សេចក្តី​ខ្មាស​របស់​យើង ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​យើង​មាន​ជាមួយ​ព្រះអង្គ​ផង​ដែរ។ យើង​អាច​សន្និដ្ឋាន​ថា ការ​បង្រៀន​ក្នុង​ព្រះគម្ពីរ…

Read article
តែងតែធ្វើតាមព្រះបន្ទូលសន្យា

សូមអាន : លូកា ១:២៦-៣៨ នាង​មាន​ព​រហើយ ដោយ​នាង​បាន​ជឿ ដ្បិត​សេចក្តី​ដែល​ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​មក​នាង នោះ​នឹង​បាន​សំរេច​ជា​មិនខាន​។ លូកា ១:៤៥ កាលពី​ក្មេង ខ្ញុំ​តែងតែ​ធ្វើ​ដំណើរ​ចម្ងាយ​ប្រហែល៣រយ​គីឡូម៉ែត្រ ទៅលេង​តាយាយ​របស់​ខ្ញុំ​ នៅ​រដូវ​ក្តៅ។ ជា​ច្រើន​ឆ្នាំ​ក្រោយមក ខ្ញុំ​ក៏​បាន​ដឹង​ថា ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ខ្ញុំ​ទទួល​បាន​ប្រាជ្ញា​ច្រើន​ប៉ុណ្ណា​ពី​អ្នក​ទាំង​ពីរ ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​។ បទ​ពិសោធន៍ និង​របៀប​ដែល​ពួក​គាត់​បាន​ដើរ​ជាមួយ​ព្រះ បាន​ផ្តល់​ឲ្យ​គាត់​នូវ​ទស្សនវិស័យ ដែល​គំនិត​ដ៏​ក្មេង​ខ្ចី​របស់​ខ្ញុំ​មិន​ទាន់​អាច​យល់​បាន​។ ការ​សន្ទនា​របស់​ខ្ញុំ​ជាមួយ​ពួក​គាត់ អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ បាន​ធានា​ដល់​ខ្ញុំ​ថា ព្រះ​ទ្រង់​មាន​លក្ខណៈ​សម្បត្តិ​ដែល​អាច​ឲ្យ​យើង​ទុកចិត្ត​បាន ហើយ​ព្រះអង្គ​ធ្វើ​តាម​ព្រះបន្ទូល​សន្យា​នីមួយៗ​របស់​ព្រះអង្គ​។ កាល​​ទេវតា​​កាព្រីយ៉ែល​យាង​មក​ជួប​នាង​ម៉ារា ជា​ព្រះ​មាតា​របស់​ព្រះយេស៊ូវ នាង​គ្រាន់តែ​ជា​ក្មេង​ជំទង់​ម្នាក់​ប៉ុណ្ណោះ​។ ដំណឹង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដែល​ទេវតា​កាព្រីយ៉ែល​ប្រាប់​នាង ប្រាកដ​ជា​ពិបាក​ឲ្យ​នាង​ទទួល តែ​នាង​បាន​ស្ម័គ្រ​ចិត្ត​ទទួលយក ដោយ​ការ​ស្តាប់​បង្គាប់(លូកា ១:៣៨)។ តែ​ពេល​នាង​ទៅ​សួរ​សុខ​ទុក្ខ​នាង​អេលីសាបិត​ជា​សាច់​ញាតិ​មាន​វ័យ​ចាស់ ដែល​កំពុង​មាន​ផ្ទៃ​ពោះ​ដោយ​ការ​អស្ចារ្យ(ប្រហែល​នៅ​អាយុ៦០ឆ្នាំ) នាង​ប្រហែល​ជា​ការ​ទទួល​ការ​កម្សាន្ត​ចិត្ត ខណៈ​ពេល​ដែល​នាង​អេលី​ហ្សាបិត​បាន​បញ្ជាក់​ពាក្យ​សម្ដី​របស់​ទេវតា​កាព្រីយ៉ែល ដោយ​ចិត្ត​ក្លៀវក្លា ដែល​បាន​ប្រកាស​ថា នាង​គឺជា​ម្តាយ​របស់​ព្រះ​មែស៊ី​ដែល​នឹង​យាង​មក​តាម​ព្រះបន្ទូល​សន្យា(ខ.៣៩-៤៥)។ ពេលណា​យើង​លូត​លាស់ និង​មាន​ភាព​ពេញវ័យ​ក្នុង​ព្រះគ្រីស្ទ ដូច​តាយាយ​របស់​ខ្ញុំ យើង​ក៏​បាន​ដឹង​ថា ព្រះអង្គ​ធ្វើ​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​។ ព្រះអង្គ​បាន​ធ្វើ​តាម​ព្រះបន្ទូល​សន្យា ចំពោះ​នាង​អេលីសាបិត និង​លោកសា​ការី​ជា​ស្វាមី(ខ.៥៧-៥៨)ថា ពួកគេ​នឹង​មាន​កូន​ប្រុស​ម្នាក់​។ ហើយ​ជា​ច្រើនឆ្នាំ​ក្រោយ​មក​កូន​ប្រុស​នោះ គឺ​លោក​យ៉ូហាន…

Read article
ចូរនិយាយទៅកាន់ព្រះ គឺមិនគ្រាន់តែនិយាយអំពីព្រះអង្គឡើយ

ទោះ​បើ​ទូលបង្គំ​ដើរកាត់​ច្រកភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់​ក៏ដោយ គង់តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់នៅ​ជាមួយនឹង​ទូលបង្គំ។ ទំនុកដំកើង ២៣:៤ ទម្រង់​នៃ​ការប្រើ​ប្រាស់​ពាក្យ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក២៣ ពិតជា​មានប្រយោជន៍​ណាស់។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ២៣:១-៣ ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​សំដៅ​ទៅលើ​ព្រះអម្ចាស់ ដោយ​ប្រើ​ពាក្យ “ទ្រង់” ជា​សព្វ​នាម​ទី៣ (ដូច​ពាក្យ “គាត់”)៖ ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នកគង្វាល​ខ្ញុំ​… ទ្រង់​ឲ្យ​ខ្ញុំ​ដេក​សំរាក​នៅ​ទី​មាន​ស្មៅ​ខៀវខ្ចី​… ទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់ទឹក​ដែល​ហូរ​គ្រឿនៗ… ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើងវិញ​… បន្ទាប់មក ក្នុង​ខ៤ និង៥ ស្តេច​ដាវីឌ មាន​បន្ទូល​សំដៅ​ទៅលើ​ព្រះអម្ចាស់ ដោយ​ប្រើ​ពាក្យ “ទ្រង់” ជា​សព្វ​នាម​ទី២ (ដូច​ពាក្យ “អ្នក”)៖ គង់តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់នៅ​ជាមួយនឹង​ទូលបង្គំ ព្រនង់ ហើយនឹង​ដំបង​របស់​ទ្រង់​កំសាន្តចិត្ត​ទូលបង្គំ ទ្រង់​រៀបតុ​នៅមុខ​ទូលបង្គំ ចំពោះ​ពួក​ខ្មាំងសត្រូវ​ផង ទ្រង់​ចាក់​ប្រេង​លាប​លើ​ក្បាល​ទូលបង្គំ។ បន្ទាប់មក ក្នុង​ខ.៦ ទ្រង់​ក៏បាន​ប្តូរ​សព្វនាម យ៉ាងដូច​នេះ​វិញ ៖ ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា​ជារៀងដរាប​ទៅ។ មេរៀន​ដែល​យើង​អាច​រៀន​បាន ពី​ទម្រង់​នៃ​ការប្រើ​ពាក្យ​នេះ​គឺថា យើង​ចាំបាច់​ត្រូវ​និយាយទៅ​កាន់​ព្រះ គឺ​មិនគ្រាន់​តែ​និយាយ​អំពី​ព្រះអង្គ​ប៉ុណ្ណោះទេ។ គ្រីស្ទបរិស័ទ​ម្នាក់​ៗ​យ៉ាង​ហោច​ណាស់ ជា​ទេវវិទូ​មិន​ផ្លូវការ គឺ​អ្នក​ដែល​ព្យាយាម​យល់​អំពី​ចារិក​លក្ខណៈ និង​ផ្លូវ​របស់​ព្រះ ហើយ​បន្ទាប់មក ក៏​ប្រើ​ពាក្យ ដើម្បី​បកស្រាយ​អំពីអ្វី​ដែល​ខ្លួន​បាន​យល់​នោះ។…

Read article
ចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណ

សូមអាន : យ៉ាកុប ៣:២-១១ តែឯអណ្តាត​វិញ នោះ​គ្មាន​អ្នកណា​អាច​នឹង​ផ្សាំង​បាន​ឡើយ​។ យ៉ាកុប ៣:៨ ខ្យល់​ដែល​បក់​មក​មាន​ក្លិន​ក្រោល​សត្វ និង​ស្រូវ​សាឡី​សម្រាប់​សត្វ​សេះ ខណៈ​ពេល​ដែល​យើង​កំពុង​ឈរ នៅ​កន្លែង​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ឈ្មោះ មីស៊ែល(Michelle) កំពុង​បង្រៀន​កូន​ស្រី​ខ្ញុំ​អំពី​របៀប​ជិះ​សេះ​។ កូន​សេះ​របស់​មីស៊ែល​បាន​ហា​រមាត់​ឡើង ខណៈ​ពេល​ដែល​នាង​កំពុង​បង្ហាញ​របៀប​ដាក់​បង្ហៀរ​នៅ​ក្នុង​មាត់​របស់​វា​។ មីស៊ែល​ក៏​បាន​បត់​ខ្សែ​បង្ហៀរ​មកដល់​ខាង​ក្រោយ​ត្រចៀក​របស់​វា ហើយក៏​បាន​ពន្យល់​ថា បង្ហៀរ​សំខាន់​ណាស់ ព្រោះ​វា​ជួយ​អ្នក​ជិះ​សេះ ឲ្យ​អាច​បន្ថយ​ល្បឿន​របស់​សេះ ហើយ​បត់​វា​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ​បាន​។ បង្ហៀរ​របស់​សត្វ​សេះ​តូច​ទេ តែ​មាន​សារៈសំខាន់ មិន​ខុស​ពី​អណ្តាត​របស់​យើង​ទេ​។ គឺ​សុទ្ធតែ​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​អ្វី​ដែល​ធំ និង​មាន​អំណាច​។ គឺ​ដូច​ដែល​បង្ហៀរ​មាន​អំណាច​មក​លើ​សត្វ​សេះ ហើយ​អណ្តាត​មាន​អំណាច​មក​លើ​ពាក្យ​សម្តី​របស់​យើង(យ៉ាកុប ៣:៣,៥)។ ពាក្យ​សម្តី​របស់​យើង​អាច​បន្លឺ​ចេញ​មក ទៅតាម​ទិសដៅ​ខុស​គ្នា​។ “ដោយសារ​អណ្តាត នោះ​យើង​សរសើរ​ដំកើង​ដល់​ព្រះអម្ចាស់​ដ៏​ជា​ព្រះវរបិតា​ផង ហើយ​ដាក់​បណ្តាសា​ដល់​មនុស្ស ដែល​កើតមក​តាម​រូប​អង្គ​ព្រះ​ផង”(ខ.៩)។ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ព្រះ​គម្ពីរ​បាន​ដាស់តឿន​យើង​ថា យើង​ពិបាក​គ្រប់​គ្រង​ពាក្យ​សម្តី​របស់​យើង​ខ្លាំង​ណាស់ ព្រោះ​ពាក្យ​សម្តី​ចេញពី​ចិត្ត​របស់​យើង(លូកា ៦:៤៥)។ តែ​អរ​ព្រះគុណ​ព្រះអង្គ ដ្បិត​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ ដែល​គង់នៅ​ក្នុង​ចិត្ត​អ្នកជឿ​ម្នាក់ៗ ជួយ​យើង​មាន​ភាព​អត់​ធ្មត់ ស្លូតបូត និង​ដឹង​ខ្មាត(កាឡាទី ៥:២២-២៣)។ ពេលណា​យើង​ចុះ​ចូល​នឹង​ការ​ដឹកនាំ​របស់​ព្រះវិញ្ញាណបរិសុទ្ធ ចិត្ត​របស់​យើង​ក៏បាន​ផ្លាស់​ប្រែ ហើយ​ការ​និយាយ​ស្តី​របស់​យើង​មាន​ការ​ផ្លាស់​ប្តូរ​ផង​ដែរ​។ ការ​ប្រទេច​ផ្តាសា​ក៏បាន​ប្រែ​ជា​ការ​សរសើរ​ដំកើង​។ ការ​និយាយ​កុហក​ក៏​ប្រែ​ជា​ការ​និយាយ​តែ​ការ​ពិត​។ ការរិះគន់​ក៏​បាន​កែ​ប្រែ​ជា​ការ​លើក​ទឹក​ចិត្ត​។…

Read article
ការត្រាស់ហៅខុសពីការរំពឹងគិតរបស់យើង

សូមអាន : ម៉ាថាយ ៤:១៨-២២ គេ​ក៏​ទុក​សំណាញ់​ចោល ទៅតាម​ទ្រង់​ភ្លាម​។ ម៉ាថាយ ៤:២០ មាន​ពេល​មួយ​ខ្ញុំ​មាន​ឱកាស​ចូល​រួម​សន្និបាត​គ្រីស្ទាន ជា​មួយ​និស្សិតមហាវិទ្យាល័យ​រាប់​ពាន់​នាក់​។ ពេល​គេ​បិទ​ភ្លើង​នៅ​ក្នុង​សាលសន្និសិទ ឲ្យ​នៅសល់​ពន្លឺ​តែ​បន្តិច​បន្តួច អ្នក​ចូល​រួម​ទាំងឡាយ​ក៏​បាន​ឱន​ក្បាល ខណៈ​ពេល​ដែល​គ្រូ​អធិប្បាយ​ម្នាក់​បាន​ដឹកនាំ​យើង ក្នុង​ការ​អធិស្ឋាន​ប្តេជ្ញា​ចិត្ត​។ គាត់​ក៏​បាន​អញ្ជើញ​អ្នក​ចូល​រួម​ទាំងឡាយ ឲ្យ​ក្រោក​ឈរ​ឡើង បើសិន​ជា​ពួកគេ​បាន​ទទួល​ការ​ត្រាស់​ហៅ​ពី​ព្រះអម្ចាស់ ឲ្យ​ចេញទៅ​ធ្វើ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​។ ពេល​នោះ ខ្ញុំ​អាច​ដឹង​ថា មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ឈ្មោះ​លីនែត(Lynette) បាន​ក្រោក​ឈរ​ឡើង ហើយ​ដើរ​ចេញពី​កន្លែង​អង្គុយ ហើយក៏​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ថា គាត់​នឹង​ទៅ​រស់នៅ និង​បម្រើ​ព្រះ នៅ​ប្រទេស​ភីលីពីន​។ តែ​ខ្ញុំ​មិន​មាន​អារម្មណ៍​ចង់​ក្រោកឈរ​ទេ​។ ខ្ញុំ​មើល​ឃើញ​តម្រូវការ​ខាង​វិញ្ញាណ នៅ​ក្នុង​សហរដ្ឋអាមេរិក ច្រើន​ជាង​ប្រទេស​ដទៃ ដូច​នេះ ខ្ញុំ​ចង់​ចែក​រំលែក​ក្តី​ស្រឡាញ់​របស់​ព្រះ ក្នុង​ទឹកដី​កំណើត​របស់​ខ្ញុំ​។ ប៉ុន្តែ មួយ​ទសវត្សរ៍​ក្រោយមក ខ្ញុំ​ក៏បាន​ផ្លាស់​ទៅ​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស ដោយ​ព្យាយាម​ធ្វើ​ការ​បម្រើ​ព្រះ ក្នុង​ចំណោម​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក ធ្វើ​ជា​អ្នក​ជិត​ខាង​ខ្ញុំ​។ ការ​យល់​ដឹង​របស់​ខ្ញុំ អំពី​របៀប​ដែល​ខ្ញុំ​ត្រូវ​រស់នៅ ក៏បាន​មាន​ការ​ផ្លាស់​ប្តូរ ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​ខ្ញុំ ឲ្យ​ចេញទៅ​បម្រើ​ព្រះអង្គ ខុសពី​ការ​រំពឹង​គិត​របស់​ខ្ញុំ​។ ព្រះយេស៊ូវ​ច្រើនតែ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដល់​មនុស្ស​ដែល​ព្រះ​អង្គ​បាន​ជួប ដោយ​រាប់​បញ្ចូល​ទាំង អ្នក​នេសាទ​ត្រី ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ឲ្យ​ដើរ​តាម​ព្រះអង្គ​។ កាល​ព្រះអង្គ​ប្រទាន​បេសកកម្ម​ថ្មី​មួយ…

Read article
ចូរយើងអធិស្ឋាន

យើងប្រហែលជាចង់ទំនាក់ទំនងជាមួយព្រះណាស់ តែជួនកាល យើងពិបាកនឹងរកពាក្យអធិស្ឋាន ដើម្បីបង្ហាញចេញនូវអារម្មណ៍ ដែលមានក្នុងចិត្តយើង។ ក្នុងសៀវភៅ ចូរយើងអធិស្ឋាន យើងអាចរៀនអធិស្ឋានតាមលំនាំ ដែលអ្នកនិពន្ធ បានដកស្រង់ចេញពីព្រះគម្ពីរ ដែលជាការអធិស្ឋានរបស់តួអង្គសំខាន់ៗ ក្នុងព្រះគម្ពីរ ដើម្បីបង្ហាញយើង ពីរបៀបដែលយើងអាចប្រើព្រះបន្ទូលព្រះ ដើម្បីនិយាយទៅកាន់ព្រះអង្គ ក្នុងគ្រប់កាលៈទេសៈទាំងអស់នៃជីវិត។ សៀវភៅនេះរំឭកយើងថា “ព្រះអង្គសព្វព្រះទ័យនឹងប្រទានពរដល់យើង ហើយនាំយើងចូលជិតព្រះអង្គ ដោយសេចក្តីស្រឡាញ់ ដែលនាំឲ្យវិញ្ញាណទាំងឡាយមានជីវិតជាថ្មី” ហើយសៀវភៅនេះក៏បានលើកទឹកចិត្តយើង ឲ្យចូលទៅជិតព្រះអង្គ ដោយការសរសើរដំកើង និងទូលអង្វរ។ មាតិការ : ការអធិស្ឋាន ដើម្បីសរសើរដំកើង និងគោរពព្រះ ការអធិស្ឋានដើម្បីលន់តួបាប និងបន្ទាបខ្លួន ការអធិស្ឋានសម្រាប់តម្រូវការប្រចាំថ្ងៃ អធិស្ឋានសូមការដឹកនាំ និងទិសដៅ អធិស្ឋាន ដើម្បីពោលពាក្យអរព្រះគុណ លោកបណ្ឌិត ចេមស៍ ប៊ែងស៍ ជាអ្នកនិពន្ធសៀវភៅនេះ។ គាត់ចូលចិត្តលើកទឹកចិត្តគេឲ្យអធិស្ឋាន។ គាត់បាននិពន្ធសៀវភៅដ៏ពេញនិយមជាច្រើនទៀត ក៏បាននិពន្ធអត្ថបទសម្រាប់អាននៅក្នុង blogs និងទស្សនាវដ្តី អំពីការអធិស្ឋាន។ គាត់ជាគ្រូគង្វាល និងជាអ្នកបង្កើតពួកជំនុំ អស់រយៈពេល២៥ឆ្នាំ ហើយកំពុងរស់នៅជាមួយភរិយារបស់គាត់ គឺអ្នកស្រី ខារី ក្នុងក្រុងឌ័រហាម រដ្ឋខារ៉ូលីណាខាងជើង។

Read article
ការស្រេកឃ្លានខាងវិញ្ញាណ

សៀវភៅ ការស្រេកឃ្លានខាងវិញ្ញាណ គឺជាកូនសៀវភៅសម្រាប់អានប្រចាំថ្ងៃ រយៈពេល៣០ថ្ងៃ ដែលត្រូវបានរៀបចំមក ជាពិសេសសម្រាប់អ្នកដែលមិនទាន់ស្គាល់ព្រះ ឬអ្នកជឿថ្មី ដែលចង់ស្វែងរកការស្កប់ស្កល់ចិត្ត សន្តិភាព និងក្តីសង្ឃឹមដ៏ពិត។ អ្នកមិនទាន់ជឿព្រះជាច្រើន មិនមានព្រះគម្ពីរអាន ឬចេះបើកមើលខគម្ពីរយោងទេ តែពួកគេអាចអានបទគម្ពីរប្រចាំថ្ងៃ ដែលមានក្នុងទំព័រសៀវភៅនេះ ដែលងាយស្រួលយល់ និងមានអមទៅដោយការដកស្រង់ខគម្ពីរគន្លឹះ មានការពន្យល់ខ្លីៗ។ ម្យ៉ាងទៀត ពេលដែលគេអាន ដល់ចុងបញ្ចប់សប្តាហ៍នីមួយៗ គេអាចអានអត្ថបទ ស្តីអំពី មូលហេតុទាំង១០យ៉ាង ដែលត្រូវជឿថា ព្រះពិតជាមានមែន ដែលបង្ហាញអំពីមូលហេតុដែលមនុស្សម្នាក់ៗគួរទទួលជឿព្រះយេស៊ូវ។ នៅចុងបញ្ចប់នៃសៀវភៅនេះ មានការលើកទឹកចិត្តឲ្យទទួលព្រះយេស៊ូវ ជាព្រះសង្រ្គោះ និងព្រះអម្ចាស់។ លោកអ្នកអាចជូនសៀវភៅនេះ ដល់មិត្តភ័ក្រ ឬក្រុមគ្រួសារ ដើម្បីនាំពួកគេឲ្យស្គាល់ប្រាជ្ញានៃព្រះគម្ពីរ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ហើយអធិស្ឋានសូមឲ្យព្រះទ្រង់ ប្រើព្រះបន្ទូលព្រះអង្គ ប៉ះពាល់ចិត្ត និងគំនិតពួកគេ ហើយដឹកនាំពួកគេឲ្យទទួលសេចក្តីសង្រ្គោះពីព្រះអង្គ។

Read article
ក្នុងព្រះវត្តមានព្រះអង្គ

ជួនកាល ការជាប់រវល់នឹងសកម្មភាពប្រចាំថ្ងៃ អាចធ្វើឲ្យយើងមិនសូវមានពេលប្រកបជាមួយព្រះ។ ក្នុងសៀវភៅនេះ លោកអ្នកអាចស្វែងយល់ អំពីរបៀបចំណាយពេលអានព្រះគម្ពីរ និងអធិស្ឋាន ឲ្យបានទៀងទាត់ ដើម្បីរក្សាពេលណាត់ជួបជាមួយព្រះអង្គជាប្រចាំថ្ងៃ តាមលំនាំដែលអ្នកនិពន្ធបានបង្ហាញក្នុងទំព័រសៀវភៅនេះ។ លោកអ្នកនឹងបានដឹងថា ការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ជាឱកាសតភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយព្រះនៃព្រះគុណ ដែលកំពុងរង់ចាំយើងចំណាយពេលជាមួយព្រះអង្គ។

Read article