ហ៊ានប្រឈមមុខដាក់ហ្វូងមនុស្ស
ដ្បិតខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រីស្ទដាក់បណ្តាសាខ្ញុំវិញ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងឯសាច់ឈាម។ រ៉ូម ៩:៣ ទស្សនវិទូ និងអ្នកនិពន្ធឈ្មោះ ហាណា អ័រេន(Hannah Arendt ឆ្នាំ ១៩០៦-៧៥) បានធ្វើការសង្កេតឃើញថា “គេបានរកឃើញថា មានមនុស្សដែលហ៊ានប្រឆាំងនឹងស្តេចដែលមានអំណាចបំផុត ហើយបានបដិសេធន៍មិនក្រាបបង្គំ នៅចំពោះស្តេចទាំងនោះ”។ គាត់បានមានប្រសាសន៍ទៀតថា “ប៉ុន្តែ មានមនុស្សមិនច្រើនទេ ដែលហ៊ានប្រឆាំងនឹងហ្វូងមនុស្ស ដោយប្រកាន់គោលជំហរតែម្នាក់ឯង នៅចំពោះមុខមនុស្សជាច្រើនសន្ធឹកដែលកំពុងវង្វេង ដោយប្រឈមមុខដាក់ភាពវឹកវររបស់ពួកគេ ដោយគ្មានអាវុធ”។ ក្នុងនាមគាត់ជាជនជាតិយូដា ឬជ្វីប អ័រេនបានជួបរឿងនេះដោយផ្ទាល់ ក្នុងប្រទេសអាឡឺម៉ង ដែលជាប្រទេសកំណើតរបស់គាត់។ ការដែលហ្វូងមនុស្សបដិសេធន៍គាត់ដូចនេះ គឺពិតជាគួរឲ្យភ័យខ្លាចណាស់។ សាវ័កប៉ុលបានជួបប្រទះការបដិសេធន៍ដូចនេះផងដែរ។ គាត់បានទទួលការអប់រំក្លាយជាពួកផារិស៊ី និងគ្រូក្រឹត្យវិន័យ ហើយជីវិតគាត់ក៏បានក្រឡាប់ចក្រ ពេលដែលគាត់បានជួបព្រះយេស៊ូវ ដែលមានព្រះជន្មរស់ឡើងវិញ។ កាលនោះ គាត់កំពុងធ្វើដំណើរទៅទីក្រុងដាម៉ាស ដើម្បីបៀតបៀនអ្នកជឿព្រះគ្រីស្ទ(កិច្ចការ ៩)។ បន្ទាប់ពីគាត់បានទទួលជឿព្រះអង្គហើយ គាត់ក៏បានទទួលរងការបដិសេធន៍ពីប្រជាជនគាត់។ ក្នុងកណ្ឌគម្ពីរសំបុត្រ ២កូរិនថូស សាវ័កប៉ុលបានរំឭក អំពីទុក្ខលំបាកដែលពួកគេបានបង្កឡើង ក្រៅពីការទទួលរងការវាយដំ និងការចាប់គាត់ដាក់គុក(៦:៥)។ គាត់មិនបានឆ្លើយតប ចំពោះការបដិសេធន៍ដូចនេះ ដោយកំហឹង ឬចិត្តល្វីងជូរចត់នោះឡើយ ផ្ទុយទៅវិញ…
Read article