February 2024

You are here:
ទ្វារ​ដែល​ព្រះ​អង្គ​បាន​បើក​ហើយ

វិវរណៈ ៣:៧-១១ មើល អញ​បាន​បើក​ទ្វារចំហ​នៅ​មុខ​ឯង គ្មាន​អ្នកណា​នឹង​បិទ​បានទេ​។ វិវរណៈ ៣:៨ កាល​ខ្ញុំ​នៅ​រៀន ក្នុង​សាលា​រៀន នៅ​ក្បែរ​ទីក្រុង​ធំ​មួយ អ្នក​ប្រឹក្សា​ផ្នែក​អប់រំ​បាន​មើល​មុខ​ខ្ញុំ​តែមួយដង ហើយក៏​បាន​ដាក់​ឈ្មោះ​ខ្ញុំ​ក្នុង​ថ្នាក់​រៀន​តែង​និពន្ធ​ភាសា​អង់គ្លេស ដែល​ខ្សោយ​ជាងគេ​ នៅ​សាលា​នោះ។ ខ្ញុំ​បាន​ផ្ទេរ​ពី​សាលា​ក្នុង​ទីក្រុង ដោយ​មាន​ពិន្ទុ​ខ្ពស់ និទ្ទេស​ល្អ​ប្រសើរ ហើយ​ថែម​ទាំង​បាន​ទទួល​រង្វាន់​ពី​នាយក​សាលា​សម្រាប់​ការ​តែង​និពន្ធ​។ ដូច​នេះ គេ​គួរ​តែ​បើក​ទ្វារ​ចំហ ឲ្យ​ខ្ញុំ​បាន​ចូល​រៀន​ថ្នាក់​តែង​និពន្ធ​ដែល​ល្អ​ជាងគេ ក្នុង​សាលា​ថ្មី​នោះ តែ​អ្នក​ប្រឹក្សា​ផ្នែក​អប់រំ​នោះ​គិតថា ខ្ញុំ​មិន​សក្តិ​សម​។ ពួក​ជំនុំ​ភីឡាដិលភា នៅ​សម័យ​ដើម​មុខជា​បាន​យល់ អំពី​ភាព​អយុត្តិធម៌​ដូច​នេះ​។ ពួក​ជំនុំ​ដ៏​តូច​នេះ មាន​ទីតាំង​ក្នុង​ទីក្រុង ដែល​បាន​ជួប​គ្រោះ​រញ្ជួយ​ដី កាល​ប៉ុន្មាន​ឆ្នាំ​មុន ដែល​បណ្តាល​ឲ្យ​មាន​ការខូចខាត​ធ្ងន់ធ្ងរ​។ ជាង​នេះ​ទៅទៀត ពួក​គេ​បាន​ជួប​ការ​វាយ​ប្រហារ​របស់​សាតាំង(វិវរណៈ ៣:៩)។ ពួក​ជំនុំ​ដ៏​តូច​នោះ មាន​កម្លាំង​តិច ដោយ​ព្រះគ្រីស្ទ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ បាន​កត់​សំគាល់​ឃើញថា ពួកគេ​បាន​កាន់​តាម​ពាក្យ​របស់​ព្រះអង្គ ហើយ​មិន​បាន​លះបង់​ព្រះ​នាម​ព្រះអង្គ​(ខ.៨)។ ដូច​នេះ ព្រះ​ទ្រង់​ក៏បាន​ដាក់​ទ្វារចំហ​មួយ នៅ​ពីមុខ​ពួកគេ ដែល​គ្មាន​នរណា​អាច​បិទ​បាន(ខ.៨)។ ជា​ការ​ពិត​ណាស់ “ការ​អ្វី​ក៏ដោយ​ដែល​ព្រះ​អង្គ​បាន​បើក គ្មាន​នរណា​បិទ​បានទេ ហើយ​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​បិទ នោះ​ក៏​គ្មាន​នរណា​អាច​បើក​បាន​ដែរ”(ខ.៧)។ រឿង​នេះ​ក៏​កើត​មាន​ក្នុង​ការងារ ដែល​យើង​ធ្វើ​ថ្វាយ​ព្រះអង្គ​ផង​ដែរ​។ មាន​ទ្វារ​ខ្លះ​មិន​បាន​បើក​ចំហ​ឲ្យ​យើង​។ ទោះជា​យ៉ាងណា​ក៏ដោយ នៅ​ក្នុង​ការងារ​តែង​និពន្ធ​សៀវភៅ​ថ្វាយ​ព្រះអម្ចាស់…

Read article
ព្រះ​អង្គ​ឆ្លើយតប តាម​ព្រះទ័យ​ប្រកបដោយ​ប្រាជ្ញា

ទំនុក​ដំកើង ១៣ ឱ​ព្រះយេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូល​បង្គំ​ដល់​កាលណា​ទៀត តើ​ដល់​អស់​កល្ប​ឬអី? ទំនុក​ដំកើង ១៣:១ ចក្រភព​អង់គ្លេស​ជា​ទឹកដី ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​ប្រវត្តិ​សាស្រ្ត​ដ៏​សំបូរ​បែប​។ ទោះ​អ្នក​ទៅ​ដល់​កន្លែងណា​ក៏ដោយ អ្នក​នឹង​ឃើញ​ផ្លាក​ដែលគេ​សរសេរ​អក្សរ ដើម្បី​ផ្តល់​កិត្តិយស​ដល់​បុគ្គល​ល្បីៗ​ក្នុង​ប្រវត្តិ​សាស្រ្ត ឬ​ដើម្បី​រំឭក​ទី​កន្លែង​ប្រវត្តិ​សាស្រ្ត ដែល​ធ្លាប់​មាន​ព្រឹត្តិការណ៍​សំខាន់ៗ​កើត​ឡើង​។ ប៉ុន្តែ ក្នុង​ចំណោម​ផ្លាក​សញ្ញា​ទាំង​នោះ មាន​ផ្លាក​សញ្ញា​មួយ​ដែល​មាន​លក្ខណៈ​ចម្លែក​។ នៅ​ទីក្រុង​ស៊ែនវិច ប្រទេស​អង់គ្លេស នៅ​ក្បែរ​ភោជនដ្ឋាន​អាហារ​ពេល​ព្រឹក គេ​ឃើញ​មាន​ផ្លាក​សញ្ញា​មួយ ដែល​មាន​អក្សរ​ចារ​ពី​លើ​ថា “នៅ​ទី​កន្លែង​នេះ កាលពី​ថ្ងៃទី៥ ខែ​កញ្ញា ឆ្នាំ១៧៨២ មិន​មាន​ព្រឹត្តិការណ៍​អ្វី​កើត​ឡើង​ទេ”។ ជួនកាល យើង​មាន​អារម្មណ៍​ថា គ្មាន​អ្វី​កើត​ឡើង​សោះ បន្ទាប់ពី​យើង​បាន​អធិស្ឋាន​។ យើង​អធិស្ឋាន​ហើយ អធិស្ឋាន​ទៀត ដោយ​ទូល​សូម​អ្វីមួយ ពី​ព្រះវរបិតា​របស់​យើង ដោយ​រំពឹង​ថា ព្រះ​អង្គ​ឆ្លើយតប ក្នុង​ពេល​ឥឡូវ​នេះ​។ ស្តេច​ដាវីឌ ក៏បាន​បង្ហាញ​ភាព​នឿយណាយ​ដូច​នេះ​ផង​ដែរ នៅពេល​ដែល​ទ្រង់​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូល​បង្គំ​ដល់​កាលណា​ទៀត តើ​ដល់​អស់​កល្ប​ឬ​អី តើ​នឹង​លាក់​ព្រះ​ភក្ត្រ​ទ្រង់​ចំពោះ ទូល​បង្គំ​ដល់​កាលណា”(ទំនុក​ដំកើង ១៣:១) ។ យើង​ក៏​ងាយ​នឹង​គិត​ដូច​ទ្រង់​ផង​ដែរ​ថា ព្រះ​អម្ចាស់​អើយ តើ​ពេល​ណា ​ព្រះ​អង្គ​ឆ្លើយតប? ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​នៃ​យើង​មិន​គ្រាន់តែ​មាន​ប្រាជ្ញា​ដ៏​ឥត​ខ្ចោះ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​រៀបចំ​ពេល​វេលា​យ៉ាង​ត្រឹម​ត្រូវ​។…

Read article
កត្តា​ជំរុញ​ចិត្ត​ឲ្យ​អធិស្ឋាន

១ថែស្សាឡូនិច ៥:១២-១៨ ចូរ​អរ​សប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥត​ឈប់ឈរ ចូរ​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពីព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយនូវ​ព្រះគ្រីស្ទ​យេស៊ូវ​។ ១ថែស្សាឡូនិច ៥:១៦-១៨ មិត្ត​រួម​ការងារ​ម្នាក់​ធ្លាប់​ប្រាប់​ខ្ញុំ​ថា ជីវិត​នៃ​ការ​អធិស្ឋាន​របស់​គាត់​មាន​ការ​រីកចម្រើន ដោយសារ​អ្នក​គ្រប់​គ្រង​របស់​យើង​។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដែល​បានឮ​ដូច្នេះ ដោយ​នឹក​ស្មានថា អ្នក​ដឹកនាំ​ដ៏​ពិបាក​របស់​យើង បាន​ចែក​ចាយ​ការ​លើក​ទឹក​ចិត្ត​ដល់​គាត់ ហើយ​បាន​បង្រៀន​គាត់​អំពី​ការ​អធិស្ឋាន​។ តាម​ពិត ខ្ញុំ​បាន​គិត​ខុស​។ គាត់​ក៏​បាន​ពន្យល់​ថា រៀង​រាល់​ពេល​គាត់​ឃើញ​អ្នក​គ្រប់​គ្រង​ដើរមក គាត់​តែងតែ​អធិស្ឋាន​។ ពេល​អធិស្ឋាន​របស់​គាត់​មាន​ការ​រីកចម្រើន ព្រោះ​គាត់​បាន​អធិស្ឋាន​កាន់តែ​ច្រើន មុន​ពេល​គាត់​សន្ទនា​ជាមួយ​អ្នក​គ្រប់​គ្រង​។ គាត់​ដឹង​ថា គាត់​ត្រូវ​ការ​ជំនួយ​មកពី​ព្រះ ក្នុង​ទំនាក់​ទំនង​ដ៏​ពិបាក​ជាមួយ​អ្នក​គ្រប់​គ្រង​របស់​គាត់ នៅ​កន្លែង​ធ្វើ​ការ ហើយ​គាត់​ក៏​បាន​អធិស្ឋាន​ទៅ​រក​ព្រះអង្គ​កាន់តែ​ខ្លាំង ដោយសារ​បញ្ហា​នេះ​។ ការ​ដែល​មិត្ត​រួម​ការងារ​របស់​ខ្ញុំ​អធិស្ឋាន ក្នុង​អំឡុង​ពេល​ដែល​មាន​ទំនាក់​ទំនង​ដ៏​ពិបាក គឺ​បាន​រំឭក​ខ្ញុំ​អំពី​មេ​រៀន​ក្នុង​បទ​គម្ពីរ ១ថែស្សាឡូនិច ដែល​សាវ័ក​ប៉ុល​បាន​រំឭក​អ្នកជឿ​ព្រះយេស៊ូវ ឲ្យ​អធិស្ឋាន​ឥត​ឈប់ឈរ ហើយ​ឲ្យ​អរ​ព្រះគុណ​ក្នុង​គ្រប់​កាលៈទេសៈ​(៥:១៧-១៨)។ ទោះ​យើង​ជួប​ប្រទះ​បញ្ហា​អ្វី​ក៏ដោយ ក៏​ការ​អធិស្ឋាន​របស់​យើង គឺជា​ការ​អនុវត្ត​ដ៏​ល្អ​បំផុត ក្នុង​ការ​រស់នៅ​។ ការ​អធិស្ឋាន​ជួយ​យើង​ឲ្យ​បន្ត​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអង្គ ហើយ​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ​ដឹកនាំ​យើង(កាឡាទី ៥:១៦) ជា​ជាង​ពឹង​ផ្អែក​ទៅលើ​គំនិត​របស់​យើង​ជា​មនុស្ស​។ ការ​នេះ​ក៏​បាន​ជួយ​យើង​ឲ្យ​រស់​នៅ​ជាមួយ​គ្នា ដោយ​មេ​ត្រី​ភាព(១ថែស្សាឡូនិច ៥:‌១៣) ទោះ​យើង​ប្រឈម​មុខ​ដាក់​ការ​ប៉ះ​ទង្គិច​ក៏ដោយ​។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ជួយ​យើង យើង​អាច​អរ​សប្បាយ​ក្នុង​ព្រះអង្គ និង​អធិស្ឋាន​អំពី​រឿង​គ្រប់​យ៉ាង ហើយ​អរ​ព្រះគុណ​ព្រះ​អង្គ​ជា​ញឹក​ញាប់​។ ហើយ​ការ​នោះ​នឹង​ជួយ​យើង​ឲ្យ​រស់នៅ…

Read article
បង្អួច​នៃ​ចិត្ត​របស់​យើង

ចូរ​ពិចារណាមើល​ទ្រង់ ដែល​ទ្រង់​បាន​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​មាន​បាប ដែល​ធ្វើ​ទទឹងទទែង​នឹង​ទ្រង់​ជា​ខ្លាំង​ម៉្លេះ ក្រែងលោ​អ្នករាល់គ្នា​ត្រូវ​នឿយហត់ ហើយ​រសាយចិត្ត​ចេញ។ ហេព្រើរ ១២:៣ សមត្ថភាព​ដែល​គួរឲ្យ​ចាប់អារម្មណ៍​បំផុត របស់​គំនិត​​មនុស្ស គឺ​វា​អាច​ឲ្យ​ផ្ដោត​ការ​គិត​របស់​វា ទៅ​លើ​អ្វី​ដែល​វា​ជ្រើស​រើស។ យើង​អាច​ឈប់​បង្អង់​សិន ហើយ​និយាយ​ទៅ​កាន់​គំនិត​របស់​យើង​ថា “ចូរ​គិត​ពី​រឿង​នេះ មិន​ត្រូវ​គិត​ពី​រឿង​នោះ​ឡើយ”។ យើង​អាច​ផ្ដោត​ការ​គិត​របស់​យើង ទៅ​លើ​ទស្សនៈ រូបភាព បញ្ហា ឬ​ក្តី​សង្ឃឹម​ណា​មួយ។ វា​ជា​អំណាច​ដ៏​អស្ចារ្យ ដែល​គំនិត​របស់​មនុស្ស​មាន។ ខ្ញុំ​មិន​ជឿ​ថា សត្វ​មាន​សមត្ថភាព​ដូចនេះ​ឡើយ។ ការ​គិត​របស់​ពួក​វា មិន​បាន​ធ្វើឡើង​ដោយ​បញ្ញា​ទេ តែ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​សភាវគតិ​របស់​ពួក​វា។ តើ​អ្នក​បាន​មើល​រំលង​អាវុធ​ដ៏​អស្ចារ្យ​នេះ នៅក្នុង​សង្គ្រាម​ខាងវិញ្ញាណ ប្រឆាំង​នឹង​អំពើបាប​ឬទេ? ព្រះគម្ពីរ​បាន​ត្រាស់​ហៅ​យើង ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ប្រើ​អំណោយទាន​ដែល​គួរឲ្យ​កត់សំគាល់​នេះ។ ចូរ​យើង​ដក​អំណោយទាន​នេះ ចេញ​ពី​ធ្នើរ​សៀវភៅ​ដែល​យើង​បាន​ទុក​ចោល រួច​បោស​សម្អាត​ធូលី​ដី ហើយ​ប្រើ​វា​ចុះ។ ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​នៅក្នុង​បទ​គម្ពីរ រ៉ូម ៨:៥-៦ ថា “ពីព្រោះ​អស់អ្នក​ណា​ដែល​តាម​សាច់ឈាម នោះ​គិតតែ​ខាង​សាច់ឈាម តែ​អស់អ្នក​ណា​ដែល​គិត​តាម​ព្រះវិញ្ញាណ នោះ​គិតតែ​ខាងវិញ្ញាណ​វិញ ដ្បិត​គំនិត​ខាង​សាច់ឈាម នោះ​ជា​សេចក្តី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះវិញ្ញាណ នោះ​ទើប​ជា​ជីវិត និង​សេចក្តី​សុខសាន្ត​វិញ”។ នេះ​ពិតជា​រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់។ ការអ្វី​ក៏ដោយ​ដែល​គំនិត​របស់​អ្នក​បាន​ផ្ដោត​ទៅលើ គឺជា​កត្តា​កំណត់​ថា បញ្ហា​នោះ…

Read article
នៅ​ក្នុង​ព្រះ​ហស្ត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ

ទំនុក​ដំកើង ៩០:១-៦ គឺ​មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើង … ចាប់​តាំងពី​អស់​កល្ប រៀងទៅ​ដល់​អស់​កល្ប​ជានិច្ច នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ​។ ទំនុក​ដំកើង ៩០:២ បន្ទាប់ពី​សុខ​ភាព​ខ្ញុំ​មាន​ការ​ចុះ​ខ្សោយ​សារ​ជា​ថ្មី ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ចំពោះ​រឿង​ដែល​មើល​មិន​ឃើញ និង​មិន​អាច​គ្រប់​គ្រង​បាន​នៅពេល​អនាគត​។ ថ្ងៃ​មួយ នៅពេល​ដែល​ខ្ញុំ​អាន​អត្ថបទ​ទស្សនាវដី្ត​វិទ្យាសាស្ត្រ ខ្ញុំ​រៀន​សូត្រ​បាន​ថា អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​សិក្សា​អំពី​ការ​កើន​ឡើង​នៃ​ល្បឿន​របស់ “ផែនដី នៅ​ក្នុង​ការ​វិល​ជុំវិញ​ខ្លួនឯង” ហើយក៏​បាន​ប្រកាស​ថា ផែនដី “មាន​ចលនា​យោល​ចុះ​ឡើងៗ” ហើយ “កំពុង​វិល​កាន់តែ​ញាប់”។ ពួក​គេ​និយាយ​ថា ផែនដី​បាន​វិល​លឿន​ជាង​មុន១វិនាទី ក្នុង​មួយ​ថ្ងៃ បានជា​ពួកគេ​អាច​ស្នើ​ឲ្យ​គេ​ដក​រយៈ​ពេល១វិនាទី​ចេញពី​ម៉ោង​អន្តរជាតិ​។ ការ​បាត់​រយៈ​ពេល១វិនាទី​ស្តាប់​មើលទៅ ដូចជា​មិន​ច្រើន​ទេ តែ​ការ​ដឹង​ថា ការ​វិល​ជុំវិញ​របស់​ផែនដី​អាច​មាន​ការ​ផ្លាស់​ប្តូរ ហាក់​ដូចជា​រឿង​ធំ​ដំ​មួយ​សម្រាប់​ខ្ញុំ​។ បញ្ហា​នេះ​បាន​រំឭក​ខ្ញុំ​ថា អ​ស្ថេរ​ភាព​តែ​បន្តិច​កើត​មាន​ខ្ញុំ​ជីវិត​ខ្ញុំ អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​បាត់​ភាព​នឹងនរ​។ ទោះជា​យ៉ាងណា​ក៏ដោយ ការ​ដឹង​ថា ព្រះ​ទ្រង់​កំពុង​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់ បាន​ជួយ​ឲ្យ​ខ្ញុំ​ទុកចិត្ត​ព្រះអង្គ ទោះ​រឿង​ដែល​មើល​មិន​ឃើញ​មាន​លក្ខណៈ​គួរ​ឲ្យ​ភ័យ​ខ្លាច ឬ​កាលៈទេសៈ​របស់​ខ្ញុំ​ហាក់​ដូចជា​មាន​ភាព​រង្គោះ​រង្គើ​រ​យ៉ាង​ណា​ក៏ដោយ​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៩០ លោក​ម៉ូសេ​បាន​ពោល​ថា “មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើង ក្នុង​កាលដែល​ទ្រង់​មិន​ទាន់​បង្កើត​ផែនដី និង​មនុស្ស​លោក​នៅឡើយ ចាប់​តាំងពី​អស់​កល្ប រៀងទៅ​ដល់​អស់​កល្ប​ជានិច្ច នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ”(ខ.២)។ លោក​ម៉ូសេ​បាន​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​មាន​ព្រះ​ចេស្តា ការ​គ្រប់​គ្រង និង​អំណាច…

Read article
ការ​បង្គាប់​ដែល​បង្កើត​ឲ្យ​មានជីវិត

ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា «ឯង​ដែល​ដេកលក់​អើយ ចូរ​ភ្ញាក់​ឡើង ឲ្យ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះគ្រីស្ទ​នឹង​ភ្លឺ​មក​លើ​ឯង»។ អេភេសូរ ៥:១៤ កាល​ព្រះយេស៊ូវ​បង្គាប់​លោក​ឡា​សា ឲ្យ​រស់​ឡើងវិញ តើ​គាត់​បាន​ស្តាប់​បង្គាប់​ព្រះអង្គនៅពេល​នោះយ៉ាងដូច​ម្តេច​ខ្លះ? បទ​គម្ពីរ​យ៉ូហាន ១១:៤៣ បាន​ចែងថា ព្រះយេស៊ូវ​ “ក៏​បន្លឺ​វាចា​ថា ឡា​សារ​អើយ ចូរ​ចេញ​មក”។ នោះ​ជា​ការ​បង្គាប់បញ្ជា​ដល់​មនុស្ស​ស្លាប់​ម្នាក់។ ខ​បន្ទាប់​ក៏បាន​ចែងថា «អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់​ស្នប​រុំ​ជាប់​នៅ​ជើងដៃ​ផង ហើយ​មាន​កន្សែង​គ្របមុខ​ដែរ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា ចូរ​ស្រាយ​គាត់​ឲ្យ​ទៅចុះ»(យ៉ូហាន ១១:៤៤)។ តើ​លោក​ឡា​សាបាន​ស្តាប់​បង្គាប់​ព្រះអង្គ​យ៉ាងដូច​ម្តេច? តើ​ធ្វើ​ដូចម្តេច ឲ្យ​មនុស្ស​ស្លាប់​អាច​ធ្វើតាម​ការ​បង្គាប់ ឲ្យ​រស់​ឡើងវិញ​បាន? គេ​ហាក់​ដូចជា​អាច​ឆ្លើយ​បាន​ថា ៖ ការ​បង្គាប់​របស់​ព្រះអង្គ​មានអំណាច​បង្កើត​ឲ្យ​មាន​ជីវិត​ថ្មី។ ការ​ធ្វើ​តាម​បង្គាប់​នោះ គឺជា​ការ​ធ្វើអ្វី​ដែល​មនុស្ស​មាន​ជីវិត​អាច​ធ្វើ​បាន។ រឿង​នេះ​សំខាន់​ខ្លាំង​ណាស់។ ការ​បង្គាប់​របស់​ព្រះ “ឲ្យ​រស់​ឡើងវិញ” មាន​អំណាច ដែល​យើង​ចាំបាច់​ត្រូវ​ស្តាប់​បង្គាប់​តាម។ យើង​មិន​ស្តាប់​បង្គាប់​តាម ដោយ​បង្កើត​ជីវិត​នោះ ដោយ​ខ្លួន​ឯង​ឡើយ។ គឺ​ស្តាប់​បង្គាប់​តាម ដោយធ្វើ​អ្វី​ដែល​មនុស្ស​មានជីវិត​អាច​ធ្វើ​បាន គឺ​ដូចដែល​លោក​ឡា​សា​ដើរចេញ​ពី​ផ្នូរ​មក។ គាត់​ងើបឡើង។ គាត់​ដើរចេញ​ពី​ផ្នូរ ទៅ​រក​ព្រះយេស៊ូវ​។ ការ​បង្គាប់​របស់​ព្រះ​បង្កើត​ឲ្យ​មានជីវិត។ និយាយរួម យើង​ឆ្លើយតប ចំពោះ​ការ​បង្គាប់​នោះ ដោយអំណាច​នៃ​ការអ្វី ដែល​ការ​បង្គាប់​នោះ​បាន​បង្កើត​ឲ្យ​មាន​ឡើង។…

Read article
ភាព​ពេញវ័យ​ក្នុង​ព្រះយេស៊ូវ

២កូរិនថូស ១២:៦-១០ កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កម្សោយ​។ ២កូរិនថូស ១២:៩ កាលពី​ក្មេង ខ្ញុំ​យល់​ឃើញថា មនុស្ស​ពេញវ័យ​មាន​ប្រាជ្ញា ហើយ​មិន​អាច​ធ្វើ​ខុស​។ ខ្ញុំ​គិតថា ពួកគេ​តែងតែ​ដឹង​ថា ពួកគេ​ត្រូវ​ធ្វើ​អ្វី​។ ថ្ងៃ​មួយ ពេល​ខ្ញុំ​ធំឡើង ខ្ញុំ​ក៏​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​ផង​ដែរ​។ ប៉ុន្តែ ពេល​ខ្ញុំ​ពេញវ័យ កាល​ប៉ុន្មាន​ឆ្នាំ​មុន ថ្ងៃ​មួយ អ្វី​ដែល​ខ្ញុំ​រៀន​បាន​នោះ​គឺ ខ្ញុំ​នៅតែ​មិន​ដឹង​ថា​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ទេ។ នៅពេល​ដែល​ក្រុម​គ្រួសារ​មាន​មនុស្ស​ឈឺ ឬ​ខ្ញុំ​មាន​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ ឬ​ក៏​មាន​ការ​ប៉ះ​ទង្គិច​ក្នុង​ទំនាក់​ទំនង ខ្ញុំ​តែងតែ​ខិតខំ​គ្រប់​គ្រង​ស្ថាន​ការណ៍ និង​ស្វែងរក​កម្លាំង ហើយ​ទី​បំផុត​ខ្ញុំ​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​បិទ​ភ្នែក ហើយ​និយាយ​ខ្សឹប​ៗ​ថា “ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​។ ទូល​បង្គំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទេ នៅពេល​នេះ”។ សាវ័ក​ប៉ុល​ក៏​យល់​អំពី​អារម្មណ៍ ដែល​មាន​ភាព​កម្សោយ​ផង​ដែរ​។ “បន្លា” នៅ​ក្នុង​ជីវិត​គាត់ ដែល​អាច​ជា​ជំងឺ​ផ្លូវ​កាយ បាន​បណ្តាល​ឲ្យ​គាត់​មាន​ភាព​នឿយណាយ និង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​។ ទោះជា​យ៉ាងណា​ក៏ដោយ តាមរយៈ​បន្លា​នោះ សាវ័ក​ប៉ុល​បាន​ដក​ពិសោធន៍​ជា​មួយ​នឹង​សេចក្តី​ស្រឡាញ់ ព្រះបន្ទូល​សន្យា និង​ព្រះពរ​របស់​ព្រះ ដែល​មាន​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​គាត់​ស៊ូ​ទ្រាំ និង​ជម្នះ​ទុក្ខ​លំបាក​របស់​គាត់(២កូរិនថូស ១២:៩)។ គាត់​ដឹង​ថា ការ​មាន​ភាព​កម្សោយ​ផ្ទាល់​ខ្លួន មិន​មានន័យថា គាត់​បរាជ័យ​ខាង​វិញ្ញាណ​នោះ​ទេ​។ ពេលណា​យើង​ចុះ​ចូល​នឹង​ព្រះ…

Read article
ស្រឡាញ់​ដូច​ព្រះយេស៊ូវ

យ៉ូហាន ១៥:៩-១៧ គ្មាន​អ្នកណា​មាន​សេចក្តី​ស្រឡាញ់​ធំជាង​នេះ គឺ​ដែល​អ្នកណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ​។ យ៉ូហាន ១៥:១៣ គេ​បាន​ធ្វើ​ការ​ពិពណ៌នា អំពី​លោក​ដន ហ្គីសេព បេរ៉ាដេលី(Don Guiseppe Berardelli) ជា​អ្នក​ក្រុង​ខា​ស៊ីងហ្គោ ប្រទេស​អ៊ីតាលី​ថា គាត់​ជា​មនុស្ស​ដែល​មនុស្ស​គ្រប់​គ្នា​ស្រឡាញ់​។ លោក​ដន ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ ដែល​ចូល​ចិត្ត​ជិះ​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង ក្នុង​ទីក្រុង ហើយ​តែងតែ​និយាយ​ស្វាគមន៍​គេ​ថា “សូម​ឲ្យ​សន្តិភាព និង​សេចក្តី​ល្អ កើត​មាន​ដល់​អ្នក”។​គាត់​បាន​ធ្វើ​ការ ដោយ​មិន​គិត​ពី​ការ​ហត់​នឿយ ដើម្បី​យក​អសារ​អ្នក​ដទៃ​។ ប៉ុន្តែ ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​គាត់ គាត់​មាន​បញ្ហា​សុខ​ភាព ដែល​មាន​សភាព​ធ្ងន់ធ្ងរ​កាន់តែ​ខ្លាំង នៅពេល​ដែល​គាត់​ឆ្លង​ជំងឺកូវីដ១៩​។ សហគមន៍​របស់​គាត់​ក៏​បាន​ឆ្លើយតប ដោយ​រៃលុយ​គ្នា​ទិញ​ម៉ាស៊ីន​ជំនួយការ​ដក​ដង្ហើម​មួយ​គ្រឿង សម្រាប់​គាត់​។ ប៉ុន្តែ នៅពេល​ដែល​ស្ថានភាព​របស់​គាត់​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ គាត់​បាន​បដិសេធន៍​មិន​ព្រម​ប្រើ​ម៉ាស៊ីន​ដក​ដង្ហើម​នោះ ហើយក៏​បាន​សម្រេច​ចិត្ត​ប្រគល់​ម៉ាស៊ីន​នោះ​ទៅ​អ្នក​ជំងឺ​ដែល​មាន​វ័យ​ក្មេង​ជាង​គាត់ ដែល​កំពុង​ត្រូវ​ការ​វា​។ ការ​បដិសេធន៍​របស់​គាត់​មិន​បាន​ធ្វើ​ឲ្យ​នរណា​ម្នាក់​មាន​ការ​ភ្ញាក់​ផ្អើល​ឡើយ ព្រោះ​គាត់​តែងតែ​មាន​ចារិក​លក្ខណៈ​ជា​មនុស្ស​ដែល​មាន​ក្តី​ស្រឡាញ់ និង​ត្រូវ​បាន​គេ​កោត​សរសើរ​ថា មាន​សេចក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ​។ ការ​ស្រឡាញ់​អ្នក​ដទៃ គឺជា​ប្រធានបទ​ដ៏​សំខាន់ ដែល​សាវ័ក​យ៉ូហាន​លើក​យក​មក​និយាយ​ម្តង​ហើយ​ម្តង​ទៀត ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​របស់​គាត់​។ ការ​ស្រឡាញ់​អ្នក​ដទៃ និង​ការ​រស់នៅ​ជា​មនុស្ស​ដែលគេ​ស្រឡាញ់ គឺ​ប្រៀប​ដូច​ជា​ជួង​ព្រះវិហារ ដែល​បន្លឺ​សម្លេង​ទាំងយប់​ថ្ងៃ ទោះ​ស្ថិត​ក្នុង​អាកាស​ធាតុ​បែប​ណា​ក៏ដោយ​។ ហើយ​បទ​គម្ពីរ​យ៉ូហាន ជំពូក១៥ ក៏បាន​បង្ហាញ​ចំណុច​ខ្ពស់​បំផុត​នៃ​សេចក្តី​ស្រឡាញ់…

Read article
សារៈ​សំខាន់​នៃ​ការ​បន្ទាប​ខ្លួន

សុភាសិត ២២:១-៥ ផល​នៃ​សេចក្តី​សុភាព និង​សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​គឺជា​ទ្រព្យ​សម្បត្តិ កិត្តិសព្ទ និង​ជីវិត​។ សុភាសិត ២២:៤ អ្នក​ស្រី​ឃែរី(Carrie) បាន​លះបង់​ពេល​វេលា​ជា​ច្រើន​ម៉ោង ដើម្បី​អាជីព​របស់​គាត់ មិន​ខុសពី​គ្រូ​បង្រៀន​ជា​ច្រើន​ទៀត ដោយ​គាត់​កែ​ក្រដាស​ប្រឡង​របស់​សិស្ស​ជា​ញឹក​ញាប់ និង​ទំនាក់​ទំនងជា​មួយ​សិស្ស និង​ឪពុក​ម្តាយ​របស់​ពួកគេ ក្រៅ​ម៉ោង​ធ្វើ​ការ​។ ក្នុង​ការ​ប្រឹង​ប្រែង​នេះ គាត់​បាន​ពឹង​ផ្អែក​ទៅលើ​មិត្តភាព និង​ជំនួយ​របស់​មិត្ត​រួម​ការងារ ហើយ​ការ​សហការ​គ្នា​បាន​ជួយ​ឲ្យ​គាត់​កាន់តែ​មាន​ភាព​ងាយ​ស្រួល នៅ​ក្នុង​ការងារ​ដែល​មាន​បញ្ហា​ប្រឈម​។ ការ​ស្រាវជ្រាវ​អំពី​គ្រូ​បង្រៀន ក្នុង​ពេល​ថ្មីៗ​នេះ បាន​រក​ឃើញថា ការ​សហការ​គ្នា​មាន​អត្ថ​ប្រយោជន៍​កាន់តែ​ខ្លាំង នៅ​ពេលណា​អ្នក​ដែល​យើង​ធ្វើ​ការ​ជាមួយ បាន​បង្ហាញ​ការ​បន្ទាប​ខ្លួន​។ ពេលណា​មិត្ត​រួម​ការងារ​របស់​យើង​ព្រម​ទទួល​ស្គាល់​ភាព​កម្សោយ​របស់​ខ្លួន នោះ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព នៅ​ក្នុង​ការ​ចែកចាយ​ចំណេះ​ដឹង​ដល់​គ្នា​ទៅវិញ​ទៅមក ដោយ​ជួយ​មនុស្ស​ម្នាក់ៗ នៅ​ក្នុង​ក្រុម យ៉ាង​មាន​ប្រសិទ្ធភាព​។ ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​យើង អំពី​សារៈសំខាន់​នៃ​ការ​បន្ទាប​ខ្លួន ដែល​មិន​គ្រាន់តែ​មាន​ប្រយោជន៍​សម្រាប់​ការ​សហការ​គ្នា​ប៉ុណ្ណោះ​ទេ​។ “សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា” គឺជា​ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ​ថា ខ្លួន​យើង​ជា​នរណា ធៀប​នឹង​សម្រស់ ព្រះ​ចេ​ស្តា និង​ភាព​អស្ចារ្យ​របស់​ព្រះអង្គ​។ សេចក្តី​កោត​ខ្លាច​នេះ នាំ​ឲ្យ​យើង​មាន​ទ្រព្យ​សម្បត្តិ កិត្តិសព្ទ និង​ជីវិត(សុភាសិត ២២:៤)។ ការ​បន្ទាប​ខ្លួន​នាំ​ឲ្យ​យើង​រស់នៅ​ក្នុង​សហគមន៍ តាម​របៀប​ដែល​មាន​ប្រយោជន៍​ដល់​នគរ​ព្រះ គឺ​មិន​គ្រាន់តែ​ដល់​លោកិយ ព្រោះ​យើង​បាន​ព្យាយាម​ស្វែងរក​ប្រយោជន៍​អ្នក​ដទៃ​។ យើង​កោត​ខ្លាច​ព្រះ មិនមែន​ដើម្បី​ឲ្យ​បាន…

Read article
បាន​ទទួល​ការ​បណ្តាល​ចិត្ត​ពី​សេចក្តី​ស្រឡាញ់

១កូរិនថូស ១៣ បើ​ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ​។ ១កូរិនថូស ១៣:៣ លោក​ជីម(Jim) និង​អ្នក​ស្រី​ឡានីដា(Laneeda) គឺ​ជា​គូសង្សារ កាល​រៀន​នៅ​មហាវិទ្យាល័យ​ជា​មួយ​គ្នា​។ ពួកគេ​ក៏​បាន​រៀប​ការ ហើយ​ជីវិត​មាន​ភាព​សប្បាយ​រីករាយ​អស់​ជា​ច្រើន​ឆ្នាំ​។ បន្ទាប់មក អ្នក​ស្រី​ឡានីដា​ក៏បាន​ចាប់​ផ្តើម​បញ្ចេញ​អាកប្ប​កិរិយា​ចម្លែក ដោយ​គាត់​ស្រាប់តែ​វង្វេង​ផ្លូវ ហើយ​ភ្លេច​ការ​ណាត់​ជួប។ ពេទ្យ​ក៏បាន​ពិនិត្យ​ឃើញថា គាត់​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​វង្វេង ក្នុងវ័យ៤៧ឆ្នាំ​។ បន្ទាប់ពី​លោក​ជីម​បាន​ធ្វើ​ការ​បម្រើ​គាត់ ជា​អ្នក​ថែទាំ​បឋម លោក​ជីម​អាច​និយាយ​បាន​ថា ជំងឺ​វង្វេង​របស់​ភរិយា​គាត់​បាន​ផ្តល់​ឱកាស​ឲ្យ​គាត់​ស្រឡាញ់ និង​បម្រើ​ភរិយា​គាត់។ កាល​លោក​ជីម​និយាយ​ពាក្យ​សច្ចា​ក្នុង​ពេល​រៀបការ​ថា គាត់​ព្រម​ទទួលយក​អ្នក​ស្រី​ឡានីដា​ជា​ភរិយា​ គាត់​មិន​នឹកស្មាន​ថា គាត់​នឹង​មាន​ឱកាស​បម្រើ​ភរិយា​ខ្លួន ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ដូច​នេះ​ទេ។ កាល​សាវ័ក​ប៉ុល​ពន្យល់​អំពី​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ គាត់​ក៏បាន​សរសេរ​យ៉ាង​ក្បោះក្បាយ អំពី​គុណ​ធម៌​នៃ​សេចក្តី​ស្រឡាញ់​(១កូរិនថូស ១៣)។ គាត់​បាន​បង្ហាញ​ភាព​ខុស​គ្នា​រវាង​ការ​បម្រើ​ដើម្បី​បំពេញ​តួនាទី និង​ការ​បម្រើ​ដោយ​ចិត្ត​ដែល​មាន​ក្តី​ស្រឡាញ់​។ គាត់​ថា ការ​និយាយ​ដ៏​អស្ចារ្យ​ដែល​គ្មាន​សេចក្តី​ស្រឡាញ់ គឺ​ប្រៀប​ដូចជា​សម្លេង​រំខាន​ដែល​គ្មានន័យ​អ្វី​ឡើយ(ខ.១)។ “ហើយ​បើ​ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ”(ខ.៣)។ នៅ​ចុង​បញ្ចប់ សាវ័ក​ប៉ុល​ក៏បាន​មាន​ប្រសាសន៍​ថា “សេចក្តី​ដែល​វិសេស​ជាងគេ គឺជា​សេចក្តី​ស្រឡាញ់”(ខ.១៣)។ ការ​យល់​ដឹង​របស់​លោក​ជីម អំពី​សេចក្តី​ស្រឡាញ់ និង​ការ​បម្រើ មាន​ភាព​ស៊ី​ជម្រៅ ខណៈ​ពេល​ដែល​គាត់​បម្រើ​ប្រពន្ធ​គាត់​។ មានតែ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ និង​មិន​ចេះ​ប្រែ​ប្រួល​ប៉ុណ្ណោះ ដែល​អាច​ជួយ​ឲ្យ​គាត់​មាន​កម្លាំង ដើម្បី​មើលថែ​ភរិយា​គាត់​ជា​រៀង​រាល់​ថ្ងៃ​។…

Read article