May 2024

You are here:
មើល​ថ្ងៃលិច​សរសើរ​ដំកើង​ព្រះ

ទំនុក​ដំកើង ១៩:១-៩ ផ្ទៃ​មេឃ​សំដែង​ពី​សិរី​ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ​ដែល​ព្រះ​ហស្ត​ទ្រង់​ធ្វើ​។ ទំនុក​ដំកើង ១៩:១ លោក​អាលែក ស្មលលេយ(Alex Smalley) ចង់​ឲ្យ​គេ​រាល់​គ្នា​ឆាប់​ក្រោក​ពី​ដំណេក ឬ​ប្រហែល​ជា​សម្រាក​លំហែរ​នៅពេល​ល្ងាច​។ តើ​ហេតុ​អ្វី? គឺ​ដើម្បី​គយគន់​ទេ​សភាព​ថ្ងៃរះ និង​ថ្ងៃលិច​។ ពេល​វេលា​ទាំង​នោះ កន្លង​ផុត​ទៅ​ឆាប់​រហ័ស ជា​ពេល​ដែល​មាន​ភាព​ស្រស់​ស្អាត​បំផុត ដែល​នាំ​ឲ្យ​មនុស្ស​មាន​ចិត្ត​ស្ញប់​ស្ញែង ក្នុង​ថ្ងៃ​នីមួយៗ នេះ​បើ​យោង​តាម​លោក​ស្មលលេយ ជា​អ្នក​ស្រាវ​ជ្រាវ​ឈាន​មុខ​គេ ក្នុង​ការ​សិក្សា​របស់​ជនជាតិ​អង់គ្លេស អំពី​ទេសភាព​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង ដែល​កើត​ឡើង​ពី​កត្តា​អាកាស​ធាតុ​។ ទេ​សភាព​ថ្ងៃរះ និង​ថ្ងៃលិច​ដ៏​ស្រស់​ស្អាត​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ជាង​មុន និង​បង្កើត​អារម្មណ៍​វិជ្ជមាន ហើយ​កាត់​បន្ថយ​ស្រ្តេស គឺ​បាន​ច្រើន​ជាង​ទេសភាព​ដែល​មាន​ផ្ទៃ​មេឃ​ស្រឡះ​ពណ៌​ខៀវ ឬ​មាន​ផ្កាយ​ពេញ​មេឃ​នៅ​ពេលយប់​ទៅទៀត​។ លោក​ស្មលលេយ មាន​ប្រសាសន៍​ថា “ពេលណា​អ្នក​មើល​ឃើញ​អ្វីមួយ​លាត​សន្ធឹង​ធំធេង ហើយ​មាន​ភាព​ស្រស់​ស្អាត​ក្រៃ​លែង ឬអ្វី​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្ញប់​ស្ញែង អ្នក​អាច​មាន​អារម្មណ៍​ថា បញ្ហា​មាន​ការ​ថមថយ ហើយ​អ្នក​មិន​ចាំបាច់​ត្រូវ​ព្រួយ​បារម្ភ​ច្រើន អំពី​បញ្ហា​ទាំង​នោះ​ទៀត​ទេ”។ ការ​រក​ឃើញ​ភាព​អស្ចារ្យ​ក្នុង​ធម្មជាតិ​យ៉ាង​ដូច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ហោរា​យេរេមា ដែល​បាន​ពោល​សរសើរ​ព្រះ​អម្ចាស់​ថា “ឱ​ព្រះ​អម្ចាស់​យេហូវ៉ា​អើយ មើល ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ដោយសារ​ព្រះ​ចេ​ស្តា​ដ៏​ធំ​របស់​ទ្រង់ និង​ព្រះ​ពាហុ​ដ៏​លើក​សំរេច គ្មាន​អ្វី​ដែល​ពិបាក​ពេក​ដល់​ទ្រង់​ទេ”(យេរេមា ៣២:១៧)។ ស្តេច​ដាវីឌ​ក៏បាន​គយគន់​ស្នា​ព្រះ​ហស្ត​ដ៏​ស្រស់​ស្អាត​របស់​ព្រះអម្ចាស់ ដោយ​ប្រកាស​ថា “ផ្ទៃ​មេឃ​សំដែង​ពី​សិរី​ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ…

Read article
បន្ត​មាន​ភាព​រឹងមាំ​ខាង​វិញ្ញាណ

២របាក្សត្រ ១៦:១-៩ ដ្បិត​ព្រះ​នេត្រ​នៃ​ព្រះយេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំងមូល ដើម្បី​នឹង​សំដែង​ព្រះ​ចេ​ស្តា ជួយ​ដល់​អស់​អ្នកណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​។ ២របាក្សត្រ ១៦:៩ ខ្សែ​ភាពយន្ត រឿង ដឹ រ៉ក់គី(The Rocky) និយាយ​អំពី​កីឡាករ​ប្រដាល់​សកល​ម្នាក់ ដែល​ទទួល​ការ​ជំរុញ​ចិត្ត ពី​ការ​ប្ដេជ្ញា​ចិត្ត ស៊ូ​ស្លាប់​មិន​ព្រម​បោះបង់ចោល​ការ​តស៊ូ ដែល​បាន​ជម្នះ​ឧបសគ្គ​ដ៏​ពិបាក​បំផុត ដើម្បី​ក្លាយ​ជា​ជើង​ឯក​ទម្ងន់​ធ្ងន់​។ ក្នុង​ខ្សែ​ភាពយន្ត ដឹ រ៉ក់គី វគ្គ៣ តួ​អង្គ​រ៉ក់គី មាន​ការ​ស្ញប់​ស្ញែង ចំពោះ​ភាព​ជោគជ័យ​របស់​ខ្លួនឯង​។ ដោយសារ​ភាព​ល្បី​ល្បាញ​របស់​គាត់ គាត់​ក៏​បាន​ទៅ​ថត​ស្ប៉ត​ពាណិជ្ជកម្ម ដែលគេ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ធ្វើ​ឲ្យ​គាត់​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ការ​ហ្វឹកហាត់​។ ជើង​ឯក​កីឡា​ប្រដាល់​រូប​នេះ​ក៏បាន​ប្រែ​ជា​ទន់​ជ្រាយ ហើយ​គេ​ក៏បាន​បបួល​គាត់​ប្រកួត​គ្នា​ក្រៅ​សង្វៀន ហើយក៏​ត្រូវ​គេ​វាយ​ឲ្យ​សន្លប់​។ បន្ទាប់មក គាត់​ក៏បាន​ព្យាយាម​ស្តា​សមត្ថភាព​ប្រយុទ្ធ​របស់​គាត់​ឲ្យ​ខ្លាំង​ឡើង​វិញ​។ ក្នុង​ន័យ​ខាង​វិញ្ញាណ ស្តេច​អេសា​នៃ​នគរ​យូដា​ក៏បាន​បាត់បង់​សមត្ថភាព​ប្រយុទ្ធ​ផង​ដែរ​។ ក្នុង​ដើម​ដំបូង​នៃ​ការ​គ្រប់​គ្រង​របស់​ទ្រង់ ទ្រង់​បាន​ពឹង​ផ្អែក​ទៅលើ​ព្រះ​អម្ចាស់ នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​បញ្ហា​ធំៗ​។ ខណៈ​ពេល​ដែល​កងទ័ព​របស់​សត្រូវ​​មាន​គ្នា​ច្រើន​ជាង លើកទ័ព​ចូល​ទឹកដី​ទ្រង់ ទ្រង់​ក៏​បាន​អធិស្ឋាន​ថា “ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ផ្អែកលើ​ទ្រង់​ជា​ទីពឹង គឺ​ដោយ​នៅតែ​ព្រះ​នាម​ទ្រង់​ប៉ុណ្ណោះ ដែល​យើង​រាល់​គ្នា​បាន​មក ទាស់​នឹង​ពួក​មាន​គ្នា​ច្រើន​ទាំង​នេះ”(២របាក្សត្រ ១៤:១១)។ ព្រះអម្ចាស់​ក៏​បាន​ឆ្លើយតប​ការ​អធិស្ឋាន​របស់​ទ្រង់ ដោយ​ប្រទាន​ពរ​កងទ័ព​របស់​សាសន៍​យូដា​ក៏បាន​វាយ​បំបាក់​កងទ័ព​សត្រូវ​ឲ្យ​រត់​ខ្ចាត់ខ្ចាយ(ខ.១២-១៥)។ ជា​ច្រើន​ឆ្នាំ​ក្រោយមក នគរ​យូដា​ក៏​បាន​ទទួលរង​ការ​គំរាម​កំហែង​សារ​ជា​ថ្មី​។ នៅពេល​នេះ…

Read article
បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស​របស់​ព្រះគ្រីស្ទ

លោកុប្បត្តិ ៣៣:១-១១ អេសាវ​ក៏​រត់​មក​ទទួល ហើយ​ឱប​ថើប រួច​យំ​ជាមួយ​គ្នា​ទាំង២នាក់​។ លោកុប្បត្តិ ៣៣:៤ កាល​លោក​អាយហ្សេយ៉ា(Isaiah) ចូល​រួម​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​បេសប៊ល ពាន​រង្វាន់​ជើងឯក​ប្រចាំ​តំបន់ គាត់​ត្រូវ​គេ​គប់​កូន​បាល់​ចំ​ក្បាល ធ្វើ​ឲ្យ​គាត់​ដួល​ទៅ​លើ​ដី ហើយ​គាត់​យក​ដៃ​ទប់​ក្បាល​គាត់​។ តែ​អរ​ព្រះគុណ​ព្រះអង្គ ដែល​មួក​សុវត្ថិភាព​បាន​ការពារ​ក្បាល​គាត់ មិន​ឲ្យ​មាន​របួស​ធ្ងន់​។ តើ​គាត់​គួរតែ​ឆ្លើយតប​ទៅ​គេ​វិញ ដោយ​ចិត្ត​សប្បុរស ឬ​ដោយ​ការ​សងសឹក? នៅពេល​ដែលគេ​បន្ត​ការ​ប្រកួត លោក​អាយហ្សេយ៉ា​ក៏​បាន​កត់សំ​គាល់​ឃើញ អ្នក​គប់​កូន​បាល់​កំពុង​ឈរ​ញ័រ​ខ្លួន ដោយសារ​កំហុស​ដែល​ខ្លួន​បាន​ធ្វើ​ដោយ​អចេតនា​។ ក្នុង​ពេល​នោះ លោក​អាយហ្សេ​យ៉ា​ក៏​បាន​ធ្វើ​នូវ​រឿង​ដែលគេ​មិន​នឹក​ស្មាន​ដល់ ដោយ​គាត់​ដើរ​ទៅ​រក​កីឡាករ​នោះ ហើយ​ឱប​កីឡា​នោះ ដោយ​ការ​កម្សាន្ត​ចិត្ត ហើយ​លោក​អាយហ្សេយ៉ា​ក៏​បាន​បញ្ជាក់​ដល់​កីឡា​នោះ​ថា គាត់​មិន​អី​ទេ​។ វីដេអូ​ដែល​គេ​ថត​បាន​សកម្មភាព​គាត់​នៅពេល​នោះ ត្រូវ​គេ​យក​ទៅ​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ចែក​ចាយ​បន្ត​គ្នា​។ ក្នុង​ស្ថានភាព​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​វាយតប់​គ្នា លោក​អាយហ្សេយ៉ា​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​យក​សេចក្តី​សប្បុរស​។ ក្នុង​កណ្ឌ​គម្ពីរ​សញ្ញា​ចាស់ យើង​ឃើញថា លោក​អេសាវ បាន​ធ្វើ​នូវ​រឿង​ស្រដៀង​នេះ​ផង​ដែរ ទោះជា​មាន​ការ​ពិបាក​ជាង​នេះ​រាប់​រយ​ដង​ក៏ដោយ ដោយ​គាត់​បាន​សម្រេច​ចិត្ត​បោះបង់ចោល​ផែនការ​សងសឹក​អស់​ជា​ច្រើន​ឆ្នាំ មក​លើ​លោក​យ៉ាកុប ជា​ប្អូន​ប្រុស ដែល​ពូកែ​បោក​ប្រាស់​អ្នក​ដទៃ​។ បន្ទាប់ពី​លោក​យ៉ាកុប​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​គាត់​បាន​និរទេស​ខ្លួន​បាន២០ឆ្នាំ លោក​អេសាវ​ក៏បាន​បង្ហាញ​នូវ​ចិត្ត​សប្បុរស និង​ការ​អត់ឱន​ទោស ជាជាង​សងសឹក ចំពោះ​កំហុស​ដែល​លោក​យ៉ាកុប​បាន​ធ្វើ​មក​លើ​គាត់​។ នៅពេល​ដែល​លោក​អេសាវ​បាន​ឃើញ​លោក​យ៉ាកុប គាត់​ក៏បាន​រត់​ទៅ​ឱប​លោក​យ៉ាកុប(លោកុប្បត្តិ ៣៣:៤)។ លោក​អេសាវ​ក៏​បាន​ទទួលយក​ការ​សុំ​ទោស​របស់​លោក​យ៉ាកុប ហើយក៏​បាន​បញ្ជាក់​ឲ្យ​លោក​យ៉ាកុប​ដឹង​ថា…

Read article
ព្រះអម្ចាស់​ក្នុង​ពេល​អតីត​កាល និង​ពេល​បច្ចុប្បន្ន

យេរេមា ២៩:៨-១៤ នោះអញ​នឹង​ប្រោស​ឯង​រាល់​គ្នា ហើយ​នឹង​ធ្វើ​សំរេច​ដល់​ឯង​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​អញ ដោយ​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​ទីនេះ​វិញ​។ យេរេមា ២៩:១០ ក្រុម​គ្រួសារ​ខ្ញុំ​បាន​ចាក​ចេញពី​ទីក្រុង​អូរីហ្គិន ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ យើង​មាន​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​ទីនោះ ហើយ​ការ​ទៅលេង​ទីក្រុង​នោះ កាលពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ភ្លេច ដែល​មាន​ដូចជា ការ​ប្រកួត​កីឡា​បាល់​ទាត់​សម្រាប់​ក្មេង​ស្រី ផ្ទះ​ចាស់​របស់​យើង ការ​ជួប​ជុំ​គ្នា​នៅ​ព្រះវិហារ និង​ភោជនីយដ្ឋាន​ម៉ិចស៊ីកូ​របស់​មិត្ត​ភក្តិ​យើង​។ ទីក្រុង​នោះ​មាន​ការ​ផ្លាស់​ប្តូរ តែ​ខ្ញុំ​នៅ​អាច​នៅចាំ​ចំណុច​ល្អៗ​ជា​ច្រើន ល្មម​នឹង​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ចង់​ត្រឡប់​មកលេង​ម្តង​ទៀត​។ កាល​ពួក​អ៊ីស្រាអែល​ត្រូវ​គេ​និរទេស ឲ្យ​ចូល​ទៅ​រស់នៅ​ជា​ឈ្លើយសឹក​ក្នុង​ចក្រភព​បាប៊ីឡូន ពួកគេ​នឹក​មនុស្ស ទី​កន្លែង​សំខាន់ៗ និង​វប្បធម៌​ដែល​ពួក​គេ​ធ្លាប់​មាន​កាលពី​មុន​។ ពួកគេ​បាន​ភ្លេច​ថា ពួកគេ​ត្រូវ​គេ​និរទេស ដោយសារ​ពួកគេ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ​។ កាល​ហោរា​ក្លែងក្លាយ​ប្រាប់​ពួក​គេ​ថា ពួក​គេ​នឹង​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ក្នុងរយៈ​ពេល២ឆ្នាំ​ទៀត(យេរេមា ២៨:២-៤ ២៩:៨-៩) ពួកគេ​ក៏​បាន​ជឿ​ពួក​ហោរា​ក្លែងក្លាយ​ទាំង​នោះ​។ ពួកគេ​ងាយ​នឹង​ស្តាប់​តាម ពាក្យ​កុហក​របស់​ពួក​ហោរា​ក្លែងក្លាយ​ទាំង​នោះ ដែល​បាន​សន្យា​ថា ពួក​គេ​នឹង​វិល​ត្រឡប់​មកវិញ ក្នុង​ពេល​ឆាប់ៗ​។ ព្រះអម្ចាស់​មិន​បាន​យល់​ស្រប នឹង​ពួក​ថ្លែង​ទំនាយ​ក្លែងក្លាយ ឬ​នាំមក​នូវ​ការ​សន្យា​ភូត​កុហក​នោះ​ឡើយ​។ បានជា​ព្រះអង្គ​មាន​បន្ទូល​ថា “កុំ​ឲ្យ​ពួក​ហោរា និង​ពួក​គ្រូទាយ​របស់​ឯង ដែល​នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា​បញ្ឆោត​ឯង​ឡើយ”(២៩:៨)។ ព្រះអង្គ​មាន​ផែនការ​សម្រាប់​រាស្រ្ត​ព្រះអង្គ ឲ្យ​ពួក​គេ​មាន​សេចក្តី​សង្ឃឹម នៅពេល​អនាគត(ខ.១១)។ ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​មាន​បញ្ហា​ប្រឈម​ថ្មីៗ ដែល​នាំ​ឲ្យ​មាន​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​ពួកគេ​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ថា…

Read article
ល្អ​ប្រសើរ​ជាងមាស​ប្រាក់ ផ្លូវភេទ និង​អំណាច

តែ​កំណប់ទ្រព្យ​របស់​ព្រះ​ល្អ​ប្រសើរ​ជាង​របស់​ទាំងនោះ​ឆ្ងាយណាស់ ហើយក៏​ស្ថិតស្ថេរ​ផង។ សេចក្តី​ស្លាប់​មិន​អាច​រារាំង​កំណប់ទ្រព្យ​ទាំងនោះ​បានទេ ក៏​ប្រសើរ​ជាងមាស​ប្រាក់ ព្រោះ​មាសប្រាក់​ទាំងអស់​សុទ្ធតែ​ជា​កម្មសិទ្ធិ​ព្រះអង្គ ហើយ​ព្រះអង្គ​ជា​ព្រះវរបិតា​របស់​យើង។ យើង​នឹង​ទទួលមរតក​ពី​ព្រះអង្គ។ “របស់​នៅ​ជំនាន់​សព្វថ្ងៃ ឬ​ទៅ​មុខ​ក្តី នោះ​សុទ្ធតែ​ជា​របស់​ផង​អ្នករាល់គ្នា​ទាំងអស់ តែ​ឯ​អ្នករាល់គ្នា​ជា​របស់​ផង​ព្រះគ្រីស្ទ​វិញ ហើយ​ព្រះគ្រីស្ទ ទ្រង់​ជា​របស់​ព្រះ”(១កូរិនថូស ៣:២២-២៣)។

Read article
នាំ​ឲ្យ​គេ​ស្គាល់ និង​សរសើរ​ព្រះអង្គ

វិវរណៈ ៧:៩-១២ សេចក្តីសង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង​។ វិវរណៈ ៧:១០ ការងារ​បក​ប្រែ​ព្រះ​គម្ពីរប៊ីប របស់​អ្នក​ស្រី ខាត់ធ្រីន(Kathryn) បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ព្រះអម្ចាស់ និង​ចំពោះ​ប្រជាជន​ឥណ្ឌា​។ គាត់​មាន​អំណរ​ណាស់ ពេល​ដែល​បាន​ឃើញ​ស្រ្តី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា មាន​ការ​យល់​ដឹង​កាន់តែ​ស៊ី​ជម្រៅ ក្នុង​ព្រះ​គម្ពីរ តាមរយៈ​ការ​អាន​ព្រះ​គម្ពីរ​ប៊ី​​ប​ជា​ភាសា​កំណើត​របស់​ពួកគេ​។ គាត់​ក៏​បាន​កត់​សំគាល់​ថា ពេលណា​ពួក​គេ​អាន​ព្រះ​គម្ពីរ “ពួកគេ​ច្រើនតែ​ចាប់​ផ្តើម​ស្រែក​ហូរ ឬ​ទះដៃ​។ ពួក​គេ​បាន​អាន​អំពី​ព្រះយេស៊ូវ ហើយ​ពួកគេ​ក៏បាន​លាន់​មាត់​ថា «ព្រះបន្ទូល​ព្រះអង្គ​ពិតជា​អស្ចារ្យ​ណាស់»”។ អ្នក​ស្រី​ខាត់ធ្រីន​ចង់​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​ថែម​ទៀត បាន​អាន​ព្រះ​គម្ពីរ​ជា​ភាសា​របស់​ពួកគេ​។ គាត់​ក៏បាន​នឹក​ចាំ​ក្នុង​ចិត្ត​គាត់ អំពី​ការ​បើក​សម្តែង ដែល​សាវ័ក​យ៉ូហាន​បាន​ទទួល នៅ​លើ​កោះ​ប៉ាតម៉ូស​។ ព្រះអម្ចាស់​បាន​នាំ​គាត់​ឈរ​នៅ​ចំពោះ​មុខ​បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថាន​សួគ៌ ដែល​នៅ​ទីនោះ គាត់​ក៏បាន​ឃើញ “មនុស្ស១ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នកណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មកពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំងពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក និង​កូនចៀម”(វិវរណៈ ៧:៩)។ ពួកគេ​ថ្វាយបង្គំ​ព្រះ​ទាំង​អស់​គ្នា ដោយ​និយាយ​ថា “សេចក្តីសង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង”(ខ.១០)។ ព្រះ​ទ្រង់​បន្ត​បន្ថែម​ចំនួន​មនុស្ស​កាន់តែ​ច្រើន​លើស​លប់ ដែល​សរសើរ​ដំកើង​ព្រះអង្គ​។ ព្រះអង្គ​មិន​គ្រាន់តែ​ប្រើ​ការងារ​របស់​អ្នក​បក​ប្រែ​ព្រះ​គម្ពីរ និង​អ្នក​អធិស្ឋាន​ឲ្យ​ពួកគេ​ប៉ុណ្ណោះ​ទេ តែ​ក៏​ប្រើ​អ្នក​ដែល​ឈោង​ទៅ​រក​អ្នក​ជិត​ខាង ដោយ​សេចក្តី​ស្រឡាញ់…

Read article
តើ​អ្នក​សប្បាយចិត្ត​ទេ ពេល​បានដឹង​ថា អ្នក​មិនមែន​ជា​ព្រះ?

យើង​មាន​អំណរ​ដ៏​អស្ចារ្យ ព្រោះ​យើង​ដឹង​ថា យើង​មិនមែន​ជា​ព្រះ តែ​ផ្ទុយទៅវិញ យើង​មាន​អំណរ​ដ៏​អស្ចារ្យ​ដែល​បាន​ស្គាល់​ព្រះអង្គ!

Read article
ព្រះអង្គ​ប្រទាន​លទ្ធ​ភាព​សម្រាប់​ធ្វើ​ការ

និក្ខមនំ ៣១:១-១១ អញ​បាន​បំពេញ​គាត់​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ឲ្យ​មាន​គំនិត​វាងវៃ មាន​យោបល់​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់​។ និក្ខមនំ ៣១:៣ មាន​ពេល​មួយ ប្រធាន​របស់​ខ្ញុំ​បាន​ប្រាប់​ថា កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ នៅ​កន្លែង​តាំង​ពិពណ៌​សៀវភៅ​អន្តរជាតិ គឺ​ត្រូវ​រៀបចំ​ឲ្យុ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់ នៅ​កន្លែង​នោះ​។ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច ព្រោះ​ការងារ​នេះ​ជា​ការងារ​ថ្មី​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ថា ព្រះ​អង្គ​អើយ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ព្រោះ​ទូល​បង្គំ​មិន​ដែល​បាន​ធ្វើ​ការងារ​ដូច​នេះ​ពី​មុន​មក​ទេ​។ ព្រះអម្ចាស់​ក៏បាន​ប្រទាន​ធនធាន និង​មនុស្ស​ជួយ​ណែនាំ​ខ្ញុំ ដែល​ពួកគេ​ជា​អ្នក​បច្ចេកទេស និង​អ្នក​ផ្សាយ​សំឡេង​ដែល​មាន​បទ​ពិសោធន៍ ហើយ​ថែម​ទាំង​បាន​ជួយ​រំឭក​ខ្ញុំ អំពី​ព័ត៌មាន​លម្អិត​ក្នុង​ពិធី​តាំង​ពិពណ៌ ដែល​ខ្ញុំ​បាន​មើល​រំលង​។ ពេល​ខ្ញុំ​ក្រឡេកមក​មើល​កម្មវិធី​ផ្សាយ​នោះ​ឡើង​វិញ ខ្ញុំ​ក៏បាន​ដឹង​ថា ការ​ផ្សាយ​នោះ​មាន​ដំណើរ​ការ​ល្អ ព្រោះ​ព្រះ​អង្គ​ជ្រាប​ថា ខ្ញុំ​ត្រូវ​ការ​អ្វី ហើយក៏​បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រើ​ប្រាស់​ជំនាញ ដែល​ព្រះអង្គ​បាន​ប្រទាន​ខ្ញុំ​រួច​ជា​ស្រេច​ហើយ​។ ពេលណា​ព្រះ​អម្ចាស់​ត្រាស់ហៅ​យើង ឲ្យ​ធ្វើ​កិច្ចការ​អ្វីមួយ ព្រះអង្គ​ក៏​ប្រទាន​យើង​នូវ​លទ្ធ​ភាព​ផង​ដែរ​។ កាល​ព្រះអង្គ​ចាត់​តាំង​លោក​បេតសាលាល ឲ្យ​ធ្វើ​ការ​ក្នុង​រោង​ឧបោសថ គាត់​ក៏​មាន​ជំនាញ​ជាជាង​ដែល​មាន​បទ​ពិសោធន៍​ស្រាប់​ហើយ​។ ព្រះអង្គ​ក៏បាន​បំពាក់​សមត្ថភាព​ដល់​គាត់​បន្ថែម​ទៀត ដោយ​ប្រទាន​ពរ​គាត់ ឲ្យ​ពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ និង​ប្រាជ្ញា ការ​យល់​ដឹង ចំណេះ​ដឹង និង​ជំនាញ​គ្រប់​ប្រភេទ(និក្ខមនំ ៣១:៣)។ ព្រះ​ទ្រង់​ក៏បាន​ឲ្យ​លោក​អូហូលីអាប់ ធ្វើ​ជា​ជំនួយការ​របស់​គាត់ ហើយ​ប្រទាន​កម្លាំង​ពលករ​បន្ថែម​ដល់​គាត់(ខ.៦)។ ដោយ​ជំនួយ​មកពី​ព្រះអង្គ ក្រុម​ការងារ​ក៏បាន​រចនា និង​សង់​រោង​ឧបោសថ ព្រម​ទាំង​តុប​តែង​លម្អ ហើយ​ផលិត​ឯក​សណ្ឋាន​របស់​ពួក​សង្ឃ​ផង​ដែរ​។…

Read article
ផ្លាស់​ទៅ​រស់​នៅ​ជា​មួយ​ព្រះ

២កូរិនថូស ៥:១-១០ យើង​ខ្ញុំ​មាន​ចិត្តជឿ​ជាក់ ហើយក៏​សុខ​ចិត្តស៊ូ​ចេញពី​រូបកាយ​នេះ ទៅ​នៅ​ជាមួយនឹង​ព្រះអម្ចាស់​ជាជាង​។ ២កូរិនថូស ៥:៨ មិត្ត​ភក្តិ​របស់​ខ្ញុំ​ឈ្មោះ យ៉ូអាន(Joann) បាន​លាចាក​លោក ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ខណៈ​ពេល​ដែល​វីរុស​កូរ៉ូណា កំពុង​ចាប់​ផ្តើម​រាតត្បាត ក្នុង​ឆ្នាំ២០២០​។ ពី​ដំបូង ក្រុម​គ្រួសារ​របស់​គាត់ បាន​ជូន​ដំណឹង​ថា កម្ម​វិធី​បុណ្យសព​របស់​គាត់ នឹង​ប្រារព្ធ​ទៅ​ក្នុង​ព្រះវិហារ​របស់​គាត់ ប៉ុន្តែ ក្រោយមក ពួកគេ​ក៏បាន​សម្រេច​ចិត្ត​ធ្វើ​ពិធី​បុណ្យសព​នៅ​ផ្ទះ​វិញ ដើម្បី​បន្ថយ​ចំនួន​មនុស្ស​ដែល​មក​ជួប​ជុំ​គ្នា​។ ពួកគេ​ក៏​បាន​ជូន​ដំណឹង​តាម​បណ្ដាញ​សង្គម​ថា ពិធី​បុណ្យសព​របស់​អ្នក​ស្រី​យ៉ូអាន វេនន័រ(Joann Warners) បាន​ផ្លាស់​ប្តូរ​កន្លែង​ជួបជុំ​គ្នា​។ ជា​ការ​ពិត​ណាស់ វិញ្ញាណ​របស់​គាត់​បាន​ផ្លាស់​ទៅ​រស់នៅ​កន្លែង​ថ្មី​ហើយ! គាត់​បាន​ផ្លាស់​ពីទី​កន្លែង​នៅ​ផែនដី ទៅ​ទី​កន្លែង​ក្នុង​ស្ថាន​សួគ៌​។ ព្រះ​អម្ចាស់​បាន​កែ​ប្រែ​ជីវិត​គាត់ កាល​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​គាត់​ក៏បាន​បម្រើ​ព្រះអង្គ ដោយ​សេចក្តី​ស្រឡាញ់ ជិត៥០ឆ្នាំ​ហើយ​។ សូម្បីតែ​នៅពេល​ដែល​គាត់​ជិត​ដល់​ពេល​ស្លាប់ ក្នុង​មន្ទីរ​ពេទ្យ គាត់​នៅតែ​សួរ​នាំ​អំពី​មនុស្ស​ជាទី​ស្រឡាញ់​របស់​គាត់ ដែល​កំពុង​ជួប​ការ​លំបាក​។ សព្វថ្ងៃ​នេះ គាត់​បាន​ទៅ​នៅ​ជាមួយ​ព្រះអង្គ​ហើយ គឺ​មានន័យថា គាត់​បាន​ផ្លាស់​ទៅ​រស់នៅ​កន្លែង​ថ្មី​។ សាវ័ក​ប៉ុល​ក៏​មាន​ចិត្ត​ចង់ទៅ​រស់នៅ​ជាមួយ​ព្រះគ្រីស្ទ ក្នុង​ស្ថាន​សួគ៌ ជា​កន្លែង​ថ្មី​ផង​ដែរ(២កូរិនថូស ៥:៨) តែ​គាត់​ក៏​យល់​ឃើញថា បើ​គាត់​នៅ​មាន​ជីវិត​នៅ​លើ​ផែនដី នោះ​គាត់​មាន​ប្រយោជន៍​ជាង សម្រាប់​មនុស្ស​ដែល​គាត់​កំពុង​ធ្វើ​ការ​បម្រើ​។ ហេតុ​នេះ​ហើយ​គាត់​ក៏បាន​សរសេរ​សំបុត្រ​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព​ថា “បើ​ខ្ញុំ​នៅ​ក្នុង​សាច់​ឈាម​តទៅទៀត…

Read article
ស្ញប់​ស្ញែង​ចំពោះ​ស្នា​ព្រះ​ហស្ត​ព្រះអង្គ

ទំនុក​ដំកើង ៨ ព្រះ​នាម​ទ្រង់​ប្រសើរ​គ្រប់​លើ​ផែនដី​យ៉ាងណា​ទៅ​។ ទំនុក​ដំកើង ៨:១ កាលពី​ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២២ អ្នក​វិទ្យាសាស្ត្រ​បាន​ទន្ទឹង​រង់​ចាំ រូប​ភាព​ដំបូង​បំផុត​នៃ​ទី​អវកាស ស្ថិត​នៅ​ឆ្ងាយ​បំផុត ដែល​កែវ​យឺត​អវកាស ចេមស៍ វេប(James Web)​ថត​បាន​។ កែវ​យឺត​មើល​ផ្កាយ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​បំផុត​នេះ អាច​អនុញ្ញាត​ឲ្យ​អ្នក​វិទ្យាសាស្ត្រ ឆ្លុះ​មើល​រូប​ភាព​បាន​ចម្ងាយ​កាន់តែ​ឆ្ងាយ ចូល​ទៅ​ក្នុង​ចក្រវាល ដែល​មនុស្ស​ជាតិ​មិន​ដែល​បាន​មើល​ដល់​កាល​ពី​មុន​មក​។ បន្ទាប់​ពី​បាន​បាញ់​បង្ហោះ ដោយ​ជោគ​ជ័យ ភ្លាមៗ​នោះ រូប​ភាព​ដ៏​គួរ​ឲ្យ​ពេចពិល​រមិល​មើល​ក៏​បាន​លេច​ឡើង នៅ​លើ​អេក្រង់​កុំព្យូទ័រ ហើយ​គេ​ក៏​បាន​ឃើញ​បណ្ដុំ​ផ្កាយ ខារីណា នេប៊ូឡា ដែល​មាន​ទេសភាព​ពពក​បែប​អវកាស​ដ៏​ស្រស់​ស្អាត ដែលគេ​មិន​បាន​ឃើញ​ស្អាត​ដូច​នេះ​ពី​មុន​មក​ទេ​។ តារា​វិទូ​នៅ​អង្គ​ការ​ណាសា​ម្នាក់ បាន​ដក​ស្រស់​សម្តី​លោក ខាល សាហ្គិន(Carl Sagan) ជា​អ្នក​មិន​ជឿ​ថា​ព្រះ​មាន​មែន​ដ៏​ល្បី​ល្បាញ ដែល​បាន​និយាយ​ថា “មាន​អ្វីមួយ​អស្ចារ្យ កំពុង​រង់​ចាំ​យើង នៅ​កន្លែង​ដ៏​អស្ចារ្យ​នោះ”។ ជួនកាល មនុស្ស​អាច​មើលទៅ​ព្រះ ដោយ​មិន​បាន​ឃើញ​ព្រះអង្គ​។ ប៉ុន្តែ ស្តេច​ដាវីឌ​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​សម្លឹង​មើល​មេឃ ហើយ​ដឹង​ច្បាស់​ថា ទ្រង់​កំពុង​ទត​ឃើញ​អ្វី​។ ហេតុ​នេះ​ហើយ ទ្រង់​មាន​បន្ទូល​ថា “ទ្រង់​បាន​តម្កល់​សិរី​ល្អ​ទ្រង់​ទុក​នៅ​លើ​ស្ថាន​សួគ៌”(ទំនុក​ដំកើង ៨:១)។ លោក​សាហ្គិន​មិន​បាន​និយាយ​ខុស​ទេ នៅពេល​ដែល​គាត់​ថា “មាន​អ្វីមួយ​ដ៏​អស្ចារ្យ​កំពុង​រង់​ចាំ​យើង”…

Read article