June 2024

You are here:
ពេល​វេលា​ដែល​នៅសល់ សុទ្ធតែ​សំខាន់

២ធីម៉ូថេ ៤:‌១-៨ តែ​ឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹងធឹង ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ ចូរ​ទ្រាំទ្រ​នឹង​សេចក្តី​លំបាក ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​ចុះ​។ ២ធីម៉ូថេ ៤:៥ កាល​កប៉ាល់​ទីតានិច​បុក​ផ្ទាំង​ទឹកកក ក្នុង​ខែ​មេសា ឆ្នាំ១៩១២ លោក​គ្រូ​គង្វាល ចន ហាភ័រ(John Harper) រកបាន​កន្លែង​អង្គុយ​មួយ សម្រាប់​កូន​ស្រី​គាត់ មាន​អាយុ៦ឆ្នាំ នៅ​លើ​ទូក​សង្រ្គោះ​បន្ទាន់ ដែល​មាន​ចំនួន​កំណត់​។ គាត់​ក៏​បាន​ប្រគល់​អាវ​សុវត្ថិភាព​របស់​គាត់ ទៅ​អ្នក​ដំណើរ​ម្នាក់ ហើយក៏​បាន​ផ្សាយ​ដំណឹង​ល្អ ដល់​នរណា​ក៏ដោយ ដែល​ចង់​ស្តាប់​គាត់​ចែក​ចាយ​។ ខណៈ​ពេល​ដែល​កប៉ាល់​ទីតានិច​កំពុង​លិច មនុស្ស​រាប់​រយ​នាក់​កំពុង​រង់​ចាំ ការ​ជួយ​សង្រ្គោះ ដែល​មិន​ទំនងជា​អាច​កើត​មាន លោក​ហាភ័រ​ក៏​បាន​ហែល​ទឹក​ទៅ​រក​មនុស្ស​ម្នាក់​ហើយ​ម្នាក់​ទៀត ​ដែល​កំពុង​អណ្តែត​នៅ​លើទឹក ហើយ​ប្រាប់​ពួក​គេ​ថា “ចូរ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ”(កិច្ចការ ១៦:៣១)។ ក្នុង​អំឡុង​ពេល​នៃ​ការ​ជួបជុំ​នៅ​ទីក្រុង​អនតារីយ៉ូ សម្រាប់​អ្នក​ដែល​បាន​រួច​ជីវិត ក្នុង​ហេតុ​ការណ៍​លិច​កប៉ាល់​ទីតានិច បុរស​ម្នាក់​បាន​ប្រាប់​គេ​ថា គាត់​គឺជា “មនុស្ស​ចុង​ក្រោយ ដែល​លោក​គ្រូ​គង្វាល ចន ហាភ័រ​បាន​នាំ​ឲ្យ​ជឿ​ព្រះ”។ ពី​ដំបូង​គាត់​បាន​បដិសេធន៍ នៅពេល​ដែល​លោក​គ្រូ​ហាភ័រ​ប្រាប់​គាត់​ឲ្យ​ទទួល​ជឿ​ព្រះយេស៊ូវ តែ​បន្ទាប់មក គាត់​ក៏​បាន​ទទួល​ជឿ​ព្រះអង្គ នៅពេល​ដែល​គ្រូ​អធិប្បាយ​រូប​នេះ​បាន​ប្រាប់​គាត់​ម្តង​ទៀត ឲ្យ​ទទួល​ជឿ​ព្រះអង្គ​។ គាត់​បាន​ឃើញ​លោក​គ្រូ​ហាភ័រ​លះបង់​ពេល​វេលា​ចុង​ក្រោយ​នៃ​ជីវិត​របស់​ខ្លួន ដើម្បី​ចែក​ចាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ មុន​ពេល​ដែល​គ្រូ​គង្វាល​រូប​នេះ​បាត់បង់​ជីវិត ដោយសារ​ទឹកស​មុទ្រ​ត្រជាក់​ពេក…

Read article
ការ​ដាក់​ដង្វាយ ដោយ​ចិត្ត​សប្បុរស

២របាក្សត្រ ៩:៦-១១ ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សំរេច​ក្នុង​ចិត្ត​ចុះ មិនមែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ​។ ២កូរិនថូស ៩:៧ ភរិយា​ខ្ញុំ ឈ្មោះស៊ូ(Sue)បាន​ធ្វើ​ការ​មួយ​សប្តាហ៍​ម្តង ក្នុង​ក្លិប​សិក្សា​ព្រះ​គម្ពីរប៊ីប​សម្រាប់​សិស្ស​សាលា​។ នៅ​ទីនោះ គេ​បាន​លើក​ទឹក​ចិត្ត​ក្មេងៗ​ឲ្យ​ដាក់​ដង្វាយ ដើម្បី​ជួយ​ដល់​កុមារ ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ទទួលរង​ការ​បំផ្លិច​បំផ្លាញ ដោយសារ​សង្គ្រាម​។ រយៈ​ពេល១សប្តាហ៍ បន្ទាប់​ពី​ស៊ូ​បាន​ប្រាប់​មែគី(Maggie) ជា​ចៅ​ស្រី​របស់​យើង មាន​អាយុ១១ឆ្នាំ អំពី​គម្រោង​នេះ យើង​ក៏បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ពី​គាត់​។ ក្នុង​ស្រោម​សំបុត្រ​នោះ យើង​ឃើញ​មានលុយ៣.៤៥ដុល្លា ភ្ជាប់​ជា​មួយ​ក្រដាស​មួយ​សន្លឹក ដែល​គាត់​បាន​សរសេរ​ពី​លើ​ថា “ចៅ​មាន​លុយ​សម្រាប់​ជួយ​ក្មេងៗ​នៅ​ប្រទេស​អ៊ុយ​ក្រែន តែ​ប៉ុណ្ណេះ​ទេ​។ ចៅ​នឹង​ផ្ញើ​ថែម​ទៀត នៅពេល​ក្រោយ”។ ស៊ូ​មិន​បាន​ប្រាប់​មែគី ឲ្យ​ជួយ​ដល់​ក្មេងៗ​ទាំង​នោះ​ទេ តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប្រហែល​ជា​បាន​បណ្តាល​ចិត្ត​នាង​។ ហើយ​មែគី​ស្រឡាញ់​ព្រះយេស៊ូវ ហើយ​បាន​ព្យាយាម​រស់នៅ​ថ្វាយ​ព្រះអង្គ ក៏​បាន​ឆ្លើយតប​ចំពោះ​ការ​បណ្តាល​ចិត្ត​នេះ​។ យើង​អាច​រៀន​សូត្រ​បាន​ច្រើន​ណាស់ នៅពេល​ដែល​យើង​គិត​អំពី​អំណោយ​ដ៏​តូច ដែល​នាង​បាន​ឲ្យ​ដល់​ចិត្ត​ដ៏​ធំ​ទូលាយ​។ ការ​នេះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ២កូរិនថូស ជំពូក៩​។ ទីមួយ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា យើង​ត្រូវតែ​ព្រោះ “ដោយ​ចិត្ត​សប្បុរស”(ខ.៦)។ អំណោយ​ដែល​បាន​ឲ្យ​ដោយ​មិន​សោក​ស្តាយ គឺជា​អំណោយ​សប្បុរស​។ សាវ័ក​ប៉ុល​ក៏បាន​បង្រៀន​ផង​ដែរ​ថា យើង​ត្រូវ​ឲ្យ​អំណោយ ដោយ​អំណរ តាម​ការ​បណ្តាល​ចិត្ត​របស់​ព្រះ និង​តាម​លទ្ធ​ភាព​របស់​យើង គឺ​មិនមែន​ដោយ​បង្ខំ​ចិត្ត​នោះ​ទេ(ខ.៧)។…

Read article
ការ​ល្បួង​នៅតែ​កើត​មាន

លោកុប្បត្តិ ៣៥:១-៥ ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​លះចោល​អស់​ទាំង​ព្រះ​ដទៃ ដែល​មាននៅ​ក្នុង​ពួក​ឯង​ចេញទៅ ហើយ​ផ្ចង់​ចិត្ត​ដំរង់​ទៅ​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​វិញ​។ យ៉ូស្វេ ២៤:២៣ ពួក​ប្រុសៗ​ខ្លះ នៅ​ក្នុង​ក្រុម​សិក្សា​ព្រះ​គម្ពីរ មាន​អាយុ​ជិត៨០ឆ្នាំ​ហើយ ដូច​នេះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ពួកគេ​កំពុង​ព្យាយាម​ជម្នះ​ការ​ត្រេក​ត្រអាល​ផ្លូវភេទ​។ វា​ជា​ការ​តយុទ្ធ ដែល​បាន​ចាប់​ផ្តើម​តាំងពី​ពេល​ពួកគេ​ស្ថិត​ក្នុង​វ័យ​យុវជន ហើយ​នៅតែ​បន្ត​មាន​ក្នុង​ជីវិត​ពួកគេ​។ ជា​រៀង​រាល់​ថ្ងៃ ពួកគេ​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ថា នឹង​ដើរ​តាម​ព្រះយេស៊ូវ ដោយ​ព្យាយាម​ជម្នះ​អំពើបាប​នេះ ហើយ​ក៏​បាន​ទូល​សូម​ការ​អត់​ទោស​បាប នៅ​ពេលណា​ពួកគេ​បាន​ភ្លាត់​ធ្វើ​ខុស​ទៀត​។ យើង​ប្រហែល​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេលណា​បុរស​ដែល​កោត​ខ្លាច​ព្រះ នៅ​តែ​ត​យុទ្ធ​នឹង​ការ​ល្បួង នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​ពួកគេ តែ​យើង​ប្រហែល​មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល​ទេ​។ រូប​ព្រះ​គឺជា​អ្វី​ក៏ដោយ ដែល​ព្យាយាម​ជំនួស​ព្រះ នៅ​ក្នុង​ចិត្ត​របស់​យើង ហើយ​ពួកវា​នឹង​លេច​ឡើង​ម្តង​ទៀត បន្ទាប់ពី​យើង​បាន​សន្និដ្ឋាន​ថា ពួកវា​លែង​មាន​ក្នុង​ជីវិត​យើង​ទៀត តាំងពី​យូរ​មក​ហើយ​។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ លោក​យ៉ាកុប​បាន​ទទួល​ការ​ជួយ​សង្គ្រោះ ឲ្យ​រួច​ពី​ពូ​របស់​គាត់​ឈ្មោះ​ឡាបាន់ និង​លោក​អេសាវ ជា​បង​ប្រុស​របស់​គាត់​។ គាត់​បាន​វិល​ត្រឡប់​មក​ស្រុក​បេតអែល​វិញ ដើម្បី​ថ្វាយបង្គំ​ព្រះ និង​សរសើរ​ដំកើង​ព្រះអង្គ សម្រាប់​ព្រះពរ​ជា​ច្រើន ដែល​គាត់​បាន​ទទួល តែ​ក្រុម​គ្រួសារ​គាត់​នៅតែ​បន្ត​រក្សា​ទុក​រូប​ព្រះ​របស់​សាសន៍​ដទៃ ដែល​លោក​យ៉ាកុប​ត្រូវ​តែ​កប់​ចោល(លោកុប្បត្តិ ៣៥:២-៤)។ នៅ​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​យ៉ូស្វេ បន្ទាប់ពី​ពួក​អ៊ីស្រាអែល​បាន ឈ្នះ​ខ្មាំង​សត្រូវ ក្នុង​សង្គ្រាម ហើយ​ចូល​តាំងទី​លំនៅ​ក្នុង​ទឹកដី​កាណាន លោក​យ៉ូស្វេ​នៅតែ​បន្ត​ជំរុញ​ពួកគេ…

Read article
មាន​អំណរ​នៅ​ក្នុង​ការ​ឲ្យ

កិច្ចការ ២០:១៧-២៤,៣៤-៣៥ ដែល​ឲ្យ នោះ​បាន​ពរ​ជាជាង​ទទួល​។ កិច្ចការ ២០:៣៥ កាល​កូន​ប្រុស​របស់​អ្នក​ស្រី​ឃ័ររី(Keri) ដល់​ពេល​ដែល​ត្រូវ​ទទួល​ការ​វះ​កាត់​មួយ​លើក​ទៀត ទាក់ទង​នឹង​ជំងឺ​ចុះ​ខ្សោយ​សាច់ដុំ គាត់​ចង់​បង្វែរ​អារម្មណ៍​របស់​គាត់ ចេញពី​ស្ថានភាព​របស់​គ្រួសារ​គាត់ ដោយ​ធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​អ្នក​ដទៃ​។ ដូច​នេះ គាត់​ក៏បាន​ប្រមូល​ស្បែកជើង ដែល​កូន​ប្រុស​គាត់​ឈប់​ពាក់ តែ​នៅ​ល្អ ហើយ​គាត់​ក៏​បាន​យក​ស្បែកជើង​ទាំង​នោះ ទៅ​បរិច្ចាគ​ឲ្យ​អង្គការ​គ្រីស្ទបរិស័ទ​មួយ​។ ការ​បរិច្ចាគ​របស់​គាត់​ក៏​បាន​បណ្តាល​ចិត្ត​មិត្ត​ភក្តិ និង​សមាជិក​គ្រួសារ ក៏​ដូចជា​អ្នក​ជិត​ខាង​ឲ្យ​ចូល​រួម​ជាមួយ​គាត់ ហើយ​មិន​យូរ​ប៉ុន្មាន ពួកគេ​ប្រមូល​បាន​ស្បែក​ជើង​២រយ​គូ សម្រាប់​បរិច្ចាគ​។ ទោះ​ការ​បរិច្ចាគ​ស្បែកជើង​នោះ ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ​ក៏ដោយ ក៏​អ្នក​ស្រី​ឃ័ររី​មាន​អារម្មណ៍​ថា ក្រុម​គ្រួសារ​គាត់​បាន​ទទួល​ព្រះពរ​លើស​អ្នក​ដែល​បាន​ទទួល​ស្បែកជើង​ទាំង​នោះ​ទៅទៀត​។ គាត់​ថា ទង្វើ​សប្បុរស​ធម៌​នោះ បាន​លើក​ទឹក​ចិត្ត​ក្រុម​គ្រួសារ​គាត់​ណាស់ ហើយ​បាន​ជួយ​ឲ្យ​ពួក​គាត់​ផ្តោត​ចិត្ត​ទៅលើ​រឿង​ក្រៅ​ខ្លួន​។ សាវ័ក​ប៉ុល​បាន​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ឲ្យ​អំណោយ ដោយ​ចិត្ត​សប្បុរស​។ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡិម គាត់​ក៏​បាន​ឈប់​នៅ​ទីក្រុង​អេភេសូរ​។ គាត់​ដឹង​ថា គាត់​មិន​ទំនងជា​មាន​ឱកាស​មក​សួរ​សុខ​ទុក្ខ​ពួក​ជំនុំ ដែល​គាត់​បាន​បង្កើត​នៅ​ទីនោះ​ទៀត​ទេ​។ ក្នុង​​ពាក្យ​ចុង​ក្រោយ ទៅ​កាន់​ពួក​ចាស់ទុំ គាត់​ក៏បាន​រំឭក​ពួកគេ អំពី​កិច្ចការ​ដែល​គាត់​ខិតខំ​ធ្វើ​ថ្វាយ​ព្រះ(កិច្ចការ ២០:១៧-២០) ហើយក៏​បាន​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ខិតខំ​ធ្វើ​ការ​បម្រើ​ព្រះអង្គ​ផង​ដែរ(ខ.៣៥)។ បន្ទាប់មក គាត់​ក៏បាន​និយាយ​បញ្ចប់​ដោយ​ដក​ស្រង់​ព្រះបន្ទូល​ព្រះ​យេស៊ូវ​ថា “ដែល​ឲ្យ​នោះ​មាន​ពរ ជាជាង​ទទួល”(ខ.៣៥)។ ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ​ការ​លះបង់ អស់ពី​ចិត្ត និង​ដោយ​បន្ទាប​ខ្លួន(លូកា ៦:៣៨)។ ពេលណា​យើង​ចុះ​ចូល​នឹង​ការ​ដឹកនាំ​របស់​ព្រះអង្គ…

Read article
អរ​ព្រះគុណ​ព្រះអង្គ ដែល​ប្រទាន​អាហារ

លូកា ២៥:២៨-៣៥ រួច​ព្រះយេស៊ូវ​ទ្រង់​យកនំ​បុ័ង​នោះ​អរ​ព្រះគុណ រួច​ចែក​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ បាន​ចែក​ទាំង​ត្រី​តូច​នោះ​បែប​ដូច្នោះ​ដែរ តាមតែ​គេ​ចង់​បាន​។ យ៉ូហាន ៦:១១ មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​ប្រញាប់​វិល​ត្រឡប់​ពី​កន្លែង​ធ្វើ​ការ​ដ៏​មមាញឹក នៅ​មន្ទីរ​ពេទ្យ ដោយ​ឆ្ងល់​ថា តើ​គាត់​គួរ​ធ្វើ​ម្ហូប​អ្វី មុន​ពេល​ស្វាមី​គាត់​វិល​ត្រឡប់​ពី​កន្លែង​ធ្វើ​ការ​ដែល​មាន​ការ​រវល់​ច្រើន​ដែរ​។ គាត់​បាន​ធ្វើ​ម្ហូប​សាច់​មាន់​នៅ​ថ្ងៃ​អា​ទិត្យ ហើយ​ញាំ​ម្ហូប​ដែល​នៅសល់ នៅ​ថ្ងៃ​ច័ន្ទ​។ បន្ទាប់មក នៅ​ថ្ងៃ​អង្គារ ពួក​គេ​ញាំ​ម្ហូប​សាច់​មាន់​ទៀត តែ​លើក​នេះ គឺ​ធ្វើ​មាន់​ដុត​។ គាត់​ក៏​បាន​រក​ឃើញ​សាច់​ត្រី​ពីរ​ដុំ ក្នុង​កន្លែង​បង្កក​សាច់ ក្នុង​ទូ​ទឹកកក តែ​គាត់​ដឹង​ថា ស្វាមី​គាត់​មិន​ចូល​ចិត្ត​ញាំ​សាច់​ត្រី​នោះ​ទេ​។ តែ​គាត់​មិន​អាច​រក​អ្វី​ផ្សេង​សម្រាប់​ធ្វើ​ម្ហូប​ឲ្យ​ហើយ​ក្នុងរយៈ​ពេល​ពីរបី​នាទី គាត់​ក៏បាន​សម្រេច​ចិត្ត​ធ្វើ​ម្ហូប​សាច់​ត្រី​នោះ​។ នៅពេល​ដែល​គាត់​ដាក់​ចាន នៅ​លើ​តុ ស្វាមី​គាត់​ក៏បាន​មកដល់ គាត់​ក៏បាន​និយាយ​ប្រាប់​ស្វាមី​គាត់ ក្នុង​លក្ខណៈ​សុំ​ទោស​ថា “ខ្ញុំ​ដឹង​ថា នេះ​មិនមែន​ជា​ម្ហូប​ដែល​បង​ចូល​ចិត្ត​ទេ”។ ស្វាមី​គាត់​ក៏បាន​មើល​ទៅលើ ហើយ​និយាយ​ថា “មិន​អី​ទេ​អូន ឲ្យតែ​មាន​អាហារ​នៅ​លើ​តុ គឺ​បង​សប្បាយ​ចិត្ត​ហើយ”។ អាកប្ប​កិរិយា​របស់​ស្វាមី​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈសំខាន់​នៃ​ការ​ដឹង​គុណ និង​អរ​ព្រះគុណ​ព្រះ សម្រាប់​ការ​ផ្គត់ផ្គង់​យើង​ជា​រៀង​រាល់​ថ្ងៃ ទោះ​យើង​មាន​ម្ហូប​អ្វី​បរិភោគ​ក៏ដោយ​។ ការ​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​អាហារ​ប្រចាំ​ថ្ងៃ គឺជា​ការ​យក​គំរូ​តាម​ព្រះយេស៊ូវ​។ កាល​ព្រះ​អង្គ​សោយ​អាហារ​ជាមួយ​សាវ័ក​ពីរ​នាក់ បន្ទាប់​ពី​ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​បាន​លើក​នំ​ប៉័ង​ឡើង អរ​ព្រះគុណ ហើយក៏​បាន​កាច់​នំប៉័ង​ចែក​ពួកគេ​បរិភោគ(លូកា…

Read article
ព្រះអង្គ​ស្រឡាញ់ តាំង​ពីមុន​ពេល​យើង​ចាប់​កំណើត

យេរេមា ១:‌១-១០ មុន​ដែល​អញ​បាន​ជប់​បង្កើត​ឯង​នៅ​ក្នុង​ពោះ​ម្តាយ នោះអញ​ស្គាល់​ឯង​ហើយ កាល​មុន​ដែល​ឯង​សំរាល​ចេញពី​ផ្ទៃ​មក​នោះអញ​បាន​ញែក​ឯង​ជា​បរិសុទ្ធ​ផង​។ យេរេមា ១:៥ ខ្ញុំ​មាន​អារម្មណ៍​ថា ប៊ូតុងឡែក( “likes”) ដែល​មាន​រូប​មេដៃ នៅ​លើ​ហ្វេសប៊ុក គឺ​ជា​ប៊ូតុង​ដែល​យើង​ប្រើ​ញឹក​ញាប់​បំផុត ដើម្បី​បង្ហាញថា យើង​ចូល​ចិត្ត​អ្វីមួយ​។ ប៉ុន្តែ តាម​ពិត និមិត្ត​សញ្ញា​នៃ​ការ​បញ្ជាក់​អំពី​ការ​ចូល​ចិត្ត​នេះ ទើបតែ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់ តាំងពី​ឆ្នាំ២០០៩ ។ លោក ចាស្ទីន រ៉ូសេនស្ទេន(Justin Rosenstein) ជា​អ្នក​រចនា​ប៊ូតុង “like” បាន​មាន​ប្រសាសន៍​ថា គាត់​ចង់​ជួយ​កែ​ប្រែ​ពិភពលោក ឲ្យ​ក្លាយ​ជា​កន្លែង​ដែល​មនុស្ស​មាន​ការ​លើក​ទឹក​ចិត្ត ជាជាង​ជាន់​ឈ្លី​គ្នា​ទៅវិញ​ទៅមក​។ ប៉ុន្តែ លោក​រ៉ូសេនស្តេន មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង នៅពេល​ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​ញៀន​នឹង​បណ្ដាញ​សង្គម ដែល​កំពុង​ប្រើ​ប្រាស់​ប៊ូតុង “likes”។ ខ្ញុំ​យល់​ឃើញ​ថា រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​របស់​មនុស្ស​ជា​ទូទៅ ដែល​ត្រូវ​ការ​អ្នក​ដទៃ​បញ្ជាក់ អំពី​ការ​ចូល​ចិត្ត និង​ការ​ភ្ជាប់​ទំនាក់​ទំនងជា​មួយ​ពួកគេ​។ យើង​ចង់​ដឹង​ថា អ្នក​ដទៃ​ពិតជា​ស្គាល់​យើង កត់​សំគាល់​យើង ហើយ​ជា​ពិសេស​ចូល​ចិត្ត​យើង​។ បញ្ហា​នេះ​មិនមែន​ទើបតែ​កើត​មាន​ទេ​។ មនុស្ស​ជាតិ​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ស្គាល់ និង​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួនឯង ​តាំងពី​សម័យ​ដែល​ព្រះអម្ចាស់​បង្កើត​មនុស្ស​ដំបូង​។ ប៉ុន្តែ ប៊ូតុង “like” ហាក់​ដូចជា មិន​បាន​ធ្វើ​ឲ្យ​យើង​ពិតជា​មាន​អារម្មណ៍​ថា…

Read article
ទឹក​ដែល​យើង​មិន​អាច​ខ្វះ​បាន

ទំនុក​ដំកើង ៤២:‌១-៥ ឱ​ព្រះ​អង្គ​អើយ ព្រលឹង​ទូល​បង្គំ​ដង្ហក់​រក​ទ្រង់ ដូច​ជា​ក្តាន់​ញី​ដង្ហក់​រក​ជ្រោះ​ទឹក​។ ទំនុក​ដំកើង ៤២:‌១ ខ្ញុំ​និង​មិត្ត​ភក្តិ​ខ្ញុំ បាន​ពិនិត្យ​មើល​បញ្ជី​សកម្មភាព ដែល​យើង​បាន​ធ្វើ​ហើយ នៅ​ក្នុង​ការ​ដើរ​កម្សាន្ត​ក្នុង​ជ្រលង​យក្ស គ្រែន ខេនញៀន​។ មុន​នោះ យើង​ឆ្ងល់​ថា យើង​មាន​ទឹក​គ្រប់​គ្រាន់​ឬ​ទេ ខណៈ​ពេល​ដែល​យើង​ចាប់​ផ្តើម​ដំណើរ​កម្សាន្ត​នោះ ហើយ​ទឹក​ក៏បាន​អស់​យ៉ាង​ឆាប់​រហ័ស​។ យើង​បាន​អស់​ទឹកផឹក ហើយ​យើង​ត្រូវ​ដើរ​តាម​ផ្លូវ​វែង​អន្លាយ ទៅ​រក​ច្រក​ចេញពី​ជ្រលង​យក្ស​នេះ​។ យើង​ក៏​បាន​អធិស្ឋាន ខណៈ​ពេល​ដែល​យើង​កំពុង​ដង្ហក់​រក​ទឹក​។ បន្ទាប់មក រឿង​ដែល​យើង​មិន​នឹក​ស្មាន​ដល់​ក៏បាន​កើត​ឡើង​។ ពេល​នោះ យើង​បាន​ឃើញ​ទឹក​សុទ្ធ​បី​ដប ដែលគេ​បាន​ដាក់​ក្នុង​ប្រឡោះ​ជញ្ជាំង​ថ្ម ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “ខ្ញុំ​ដឹង​ថា អ្នក​នឹង​ត្រូវ​ការ​ទឹក​នេះ​។ សូម​ផឹក​ដោយ​រីករាយ!” យើង​ក៏បាន​មើល​មុខ​គ្នា​ទៅវិញ​ទៅមក ដោយ​ការ​ហួស​ចិត្ត ហើយក៏​បាន​ពោល​ពាក្យ​អរ​ព្រះគុណ​ព្រះ​។ យើង​ក៏បាន​ចាប់​ផ្តើម​ផឹក​ទឹក​នោះ​ពីរបី​ក្អឹក ហើយ​យក​ទឹក​នោះ​ទៅ​ជា​មួយ​យើង តាម​កំណាត់​ផ្លូវ​ចុង​ក្រោយ​ ចេញ​ពី​តំបន់​នោះ។ ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​មិន​ដែល​មាន​ការ​ស្រេក​ទឹក និង​អរ​ព្រះគុណ​ព្រះ​ខ្លាំង​ដូច​ពេល​នោះ​ទេ​។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង មិន​ដែល​បាន​ទៅដល់​តំបន់​ជ្រលង​ភ្នំ គ្រែន ខេនញៀន​ទេ តែ​គាត់​ដឹង​ថា សត្វ​ក្តាន់​មាន​អាការៈ​ដូច​ម្តេច​ខ្លះ នៅ​ពេល​ដែល​វា​មាន​ការ​ស្រេក​ទឹក​ខ្លាំង ឬ​មាន​ការ​ភ័យ​ខ្លាច​។ ពាក្យ “ក្តាន់​ញី​ដង្ហក់” (ទំនុក​ដំកើង ៤២:‌១) ជា​ពាក្យ…

Read article
បាន​សម្អាត ដោយ​ព្រះគ្រីស្ទ

១យ៉ូហាន ១:៥-១០ បើ​យើង​លន់​តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ហើយ​សុ​ចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង​។ ១យ៉ូហាន ១:៩ ខ្ញុំ​បាន​ធ្វើ​ដំណើរ​បេសកកម្ម​រយៈ​ពេល​ខ្លី លើកទី១ ទៅ​កាន់​តំបន់​ព្រៃ​អាម៉ាហ្សូន ក្នុង​ប្រទេស​ប្រេស៊ីល ដើម្បី​ជួយ​សាងសង់​ព្រះវិហារ​មួយ​ខ្នង​នៅ​ជាប់​មាត់​ទន្លេ​។ នៅពេល​រសៀល​មួយ​នោះ យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ​ប្រជាជន​ពីរបី​គ្រួសារ ក្នុង​តំបន់​នោះ ដែល​ប្រើ​ធុង​​ចម្រោះ​ទឹក​។ នៅ​ពេល​ដែល​ម្ចាស់​ផ្ទះ​បាន​ចាក់​ទឹក​ល្អក់​ចូល​ទៅ​ក្នុង​តម្រង ពីរបី​នាទី​ក្រោយមក ធុង​ចម្រោះ​ទឹក​ក៏បាន​ដក​ភាព​ក្រខ្វក់​ចេញពី​ទឹក ហើយ​ទឹក​ស្អាត​ក៏បាន​ហូរ​ចេញ​មក​។ នៅពេល​នោះ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​អត្ថន័យ​នៃ​ការ​លាង​សម្អាត​របស់​ព្រះគ្រីស្ទ មក​លើ​បាប​របស់​យើង​។ នៅពេល​ដែល​យើង​ចូល​មក​រក​ព្រះយេស៊ូវ ដោយ​មាន​កំហុស និង​ក្តី​អាម៉ាស់ ហើយ​ទូល​សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​យើង ហើយ​យើង​ទទួល​ជឿ​ព្រះអង្គ​ជា​ព្រះ​អង្គ​សង្គ្រោះ ព្រះអង្គ​ក៏​បាន​លាង​សម្អាត​យើង ឲ្យ​រួច​ពី​បាប ហើយ​ធ្វើ​ឲ្យ​យើង​កើតជា​ថ្មី​។ ព្រះអង្គ​បាន​សម្អាត​យើង​ឲ្យ​ស្អាត ដូច​ទឹក​ល្អក់ ដែល​បាន​ប្រែ​ក្លាយ​ជា​ទឹក​ស្អាត ដែល​អាច​ផឹក​បាន​។ យើង​ពិតជា​មាន​អំណរ​ណាស់ ពេល​ដែល​បាន​ដឹង​ថា យើង​មាន​ភាព​ត្រឹម​ត្រូវ​ចំពោះ​ព្រះអង្គ ដោយសារ​ការ​លះបង់​ព្រះ​ជន្ម​របស់​ព្រះយេស៊ូវ(២កូរិនថូស ៥:២១) ហើយ​ដឹង​ថា ព្រះ​អង្គ​ដក​បាប​យើង​ចេញ​ឲ្យ​ឆ្ងាយ ដូច​ទិស​ខាង​កើត នៅ​ឆ្ងាយ​ពី​ខាងលិច(ទំនុក​ដំកើង ១០៣:១២)។ ប៉ុន្តែ សាវ័ក​យ៉ូហាន​បាន​រំឭក​យើង​ថា ការ​នេះ​មិន​មែន​មាន​ន័យ​ថា យើង​នឹង​ឈប់​ធ្វើបាប​ទៀត​ឡើយ​។ ពេលណា​យើង​ភ្លាត់​ប្រព្រឹត្ត​បាប​ទៀត ចូរ​យើង​នឹក​ចាំ​ថា…

Read article
បាន​ឲ្យ និង​ចែករំលែក ដោយ​ចិត្ត​សប្បុរស

ទំនុក​ដំកើង ១១២ អ្នកណា​ដែល​មាន​ចិត្ត​មេត្តា ឲ្យ​គេ​ខ្ចី នោះ​បាន​សប្បាយ​ហើយ​។ ទំនុក​ដំកើង ១១២:៥ កាល​ខ្ញុំ និង​ភរិយា​ខ្ញុំ​ឈ្មោះ ខារី(Cari) បាន​បញ្ចប់​ការ​សិក្សា នៅ​មហាវិទ្យាល័យ យើង​បាន​ជាប់​បំណុល​គេ​រាប់​ពាន់​ដុល្លា រៀង​ៗ​ខ្លួន បានជា​យើង​ចាំបាច់​ត្រូវ​ស្វែងរក​ដំណោះ​ស្រាយ ដើម្បី​បញ្ចុះ​អត្រា​ការ​ប្រាក់​ឲ្យ​បាន​ទាប​ជាង​មុន​។ យើង​ក៏បាន​ទៅ​ស្នើ​ប្រាក់​កម្ចី ពី​ធនាគារ​ក្នុង​តំបន់​មួយ តែ​ពួកគេ​បាន​បដិសេធន៍ ដោយសារ​យើង​មិន​បាន​រស់នៅ ឬ​ធ្វើ​ការ ក្នុង​ទីក្រុង​នោះ ឲ្យ​បាន​ច្រើន​ឆ្នាំ​។ ពីរបី​ថ្ងៃ​ក្រោយមក ខ្ញុំ​ក៏​បាន​ចែក​ចាយ​អំពី​បញ្ហា​នេះ ដល់​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ឈ្មោះ មីង(Ming) ដែល​ជា​ចាស់ទុំ​ក្នុង​ពួក​ជំនុំ​របស់​យើង​។ ពេល​គាត់​ជូន​ដំណើរ​ខ្ញុំ​ចេញ​មកវិញ គាត់​ក៏បាន​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​ពិភាក្សា​ជាមួយ​ភរិយា​គាត់​។ ពីរបី​ម៉ោង​ក្រោយមក ទូរស័ព្ទ​ខ្ញុំ​ក៏បាន​រោទ៍​ឡើង​។ គាត់​ក៏បាន​ប្រាប់​ខ្ញុំ​ថា គាត់​និង​ភរិយា​គាត់​ចង់​ឲ្យ​ប្រាក់​យើង​ខ្ចី ដោយ​គ្មាន​ការ​ប្រាក់​។ ខ្ញុំ​មិន​ដឹង​ថា ត្រូវ​និយាយ​ថា​ម៉េច​ទេ ពេល​នោះ ដូច​នេះ ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា ខ្ញុំ​មិន​បាន​ស្នើសុំ​ប្រាក់​កម្ចី​ពី​គាត់​ទេ​។ គាត់​ក៏បាន​និយាយ​ដោយ​ចិត្ត​រីក​រាយ​ថា គាត់​ក៏​ដឹង​ដែរ​ថា ខ្ញុំ​មិន​បាន​ស្នើ​ប្រាក់​កម្ចី​ពី​គាត់ តែ​គាត់ និង​ភរិយា​គាត់​ចង់​ឲ្យ​ប្រាក់​កម្ចី ដោយ​ឥតការ​ប្រាក់ ហើយ​ ក្រោយ​មក ខ្ញុំ និង​ខារី​ក៏​បាន​សង​ពួកគេ​វិញ នៅ​ពេលណា​យើង​មាន​លទ្ធ​ភាព​។ ខ្ញុំ​ជឿ​ថា លោក​មីង…

Read article
ជំនឿ​របស់​លោ​ក​លី​នខិន មក​លើ​ការរៀបចំ​របស់​ព្រះ

អើហ្ន៎​ប្រាជ្ញា និង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯ​ព្រះ​ដំ​រិះ​របស់​ទ្រង់ តើមាន​អ្នកណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើមាន​អ្នកណា​នឹង​រក​តាម​បាន! (រ៉ូម ១១:៣៣)។

Read article