October 2024

You are here:
ការ​បែក​បាក់​ដ៏​ធំ

ម៉ាកុស ១២:១៣-១៧ នោះ​ទ្រង់​តប​ទៅ​វិញ​ថា ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ គេ​ក៏​អស្ចារ្យ​នឹង​ទ្រង់​។ ម៉ាកុស ១២:១៧ ក្នុង​សៀវភៅ​រឿង​និទាន​អម​ដោយ​រូប​ភាព មាន​ចំណង​ជើង​ថា សណ្តែក​ដី មិត្ត​ភក្តិ​របស់​ឡាញនើស(Linus) បាន​ស្តី​បន្ទោស​ឲ្យ​គាត់​ធ្ងន់ៗ ដោយសារ​គាត់​ជឿ​ពាក្យ​សម្តី​របស់​ផ្លែ​ល្ពៅ​ធំ​។ ឡាញនើស​ក៏បាន​ដើរ​ចេញ​ដោយ​ការ​ហួស​ចិត្ត ហើយ​និយាយ​ថា “មាន​រឿង​បី​យ៉ាង​ដែល​ខ្ញុំ​បាន​រៀន​ជៀសវាង​មិន​ជជែក​ជាមួយ​អ្នក​ដទៃ គឺ​រឿង​សាសនា រឿង​នយោបាយ និង​រឿង​ផ្លែ​ល្ពៅ​ធំ!” ផ្លែ​ល្ពៅ​ធំ​នោះ មានតែ​នៅ​ក្នុង​ការ​ស្រមៃ​របស់​ឡាញនើស​ទេ ប៉ុន្តែ ប្រធានបទ​ពីរ​ផ្សេង​ទៀត គឺ​មាន​ពិតមែន ហើយក៏​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ការ​បែក​បាក់​គ្នា នៅ​ក្នុង​ប្រទេស​ជាតិ គ្រួសារ និង​មិត្តភាព​។ រឿង​នេះ​ក៏បាន​កើត​ឡើង ក្នុង​សម័យ​របស់​ព្រះយេស៊ូវ​ផង​ដែរ​។ ពួក​ផារិស៊ី​ជា​អ្នក​កាន់​តាម​សាសនា​យ៉ាង​តឹង​រឹង ដោយ​បាន​ព្យាយាម​ដើរ​តាម​ក្រឹត្យ​វិន័យ​សញ្ញា​ចាស់​។ ពួក​ហេរ៉ូឌ​និយម​ផ្ដោត​ទៅលើ​នយោបាយ​ខ្លាំង​ជាង​ពួក​ផារិស៊ី តែ​ក្រុម​ទាំង​ពីរ​នេះ​សុទ្ធតែ​ចង់​ឲ្យ​ប្រជាជន​យូដា​មាន​សេរី​ភាព​រួច​ផុត​ពី​ការ​គ្រប់​គ្រង​របស់​ចក្រភព​រ៉ូម៉ាំង​។ ព្រះយេស៊ូវ​មិន​មាន​គោលដៅ​ដូច​ពួកគេ​ទេ​។ ដូច​នេះ ពួកគេ​ក៏បាន​ចូល​ទៅ​រក​ព្រះអង្គ ដោយ​ទូល​សួរ​សំណួរ​ទាក់ទង​នឹង​នយោបាយ​ថា តើ​ពួក​បណ្តាជន​គួរ​តែ​បង់​ពន្ធ​ឲ្យ​ស្តេច​សេសារ​ទេ(ម៉ាកុស ១២:១៤-១៥)? បើ​ព្រះយេស៊ូវ​មាន​បន្ទូល​ថា ពួក​គេ​ត្រូវ​បង់​ពន្ធ ពួក​បណ្តាជន​នឹង​ស្អប់​ព្រះអង្គ​។ បើ​ព្រះអង្គ​មាន​បន្ទូល​ថា ពួកគេ​មិន​ត្រូវ​បង់​ពន្ធ ពួក​រ៉ូម៉ាំង​អាច​ចាប់​ព្រះ​កាយ​ព្រះអង្គ ពី​បទ​នាំ​គេ​បះបោរ​។ ព្រះយេស៊ូវ​ក៏​បាន​យក​កាក់​មួយ​មក ហើយ​មាន​បន្ទូល​សួរ​ថា “រូប​នេះ និង​ឈ្មោះ​នេះ តើ​ជា​របស់​អ្នកណា?” គេ​រាល់​គ្នា​សុទ្ធតែ​ដឹង​ថា រូប​នៅ​លើ​កាក់​នោះ…

Read article
អំណោយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល

អេសាយ ៤:២-៦ នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះយេហូវ៉ា នឹង​បានជា​ល្អ​ប្រពៃ ហើយ​រុងរឿង​។ អេសាយ ៤:២ វាល​ស្រែ​របស់​លោក​លី វីលសិន(Lee Wilson) ដែល​បាន​ភ្ជួរ​រាស់​ហើយ មាន​បង្កប់​អ្វី​ម្យ៉ាង​។ នៅ​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃខួប​អាពាហ៍ពិពាហ៍​លើកទី៥០ លោក​លី វីលសិន​បាន​ទុក​ចំណែក​ដីប្រហែល៣០ហិចតា សម្រាប់​ដាំ​ដើម​ផ្កា ធ្វើ​ជា​អំណោយ​ធំ​បំផុត ដែល​ភរិយា​គាត់​ធ្លាប់​បាន​ឃើញ​។ គាត់​បាន​យក​គ្រាប់​ផ្កាឈូក​រ័ត្ន​ជា​ច្រើន​រាប់​មិន​អស់ ទៅ​ដាំ​ក្នុង​ដី​នោះ ដោយ​មិន​ឲ្យ​គេ​ដឹង ហើយ​នៅ​ទី​បំផុត ដើម​ផ្កា​ឈូក​រ័ត្ន​មាន​ពណ៌​លឿង​ដូច​មាស​ដែល​ភរិយា​គាត់​ចូល​ចិត្ត ចំនួន​១លាន​២​សែន​ដើម បាន​ដុះ​ឡើង​។ នៅពេល​ដែល​ផ្កា​បាន​រីក​ឡើង​ព្រម​គ្នា អ្នក​ស្រី​រេនី(Renee) មាន​ការ​ភ្ញាក់​ផ្អើល និង​ការ​រំភើប​ចិត្ត​ជា​ពន់​ពេក ចំពោះ​សេចក្តី​ស្រឡាញ់​ដែល​លោក​លី​បាន​បង្ហាញ​ចេញ​មក​។ កាល​ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​កាន់​ប្រជាជន​យូដា តាមរយៈ​ហោរា​អេសាយ ព្រះ​អង្គ​បាន​បើក​បង្ហាញ​រឿង​អាថ៌កំបាំង​មួយ​ដល់​ពួកគេ​។ ទោះ​ពួកគេ​មិន​អាច​មើល​ឃើញ​ការ​នោះ​សម្រេច ក្នុង​សម័យ​ដែល​ពួកគេ​រស់នៅ​ក៏ដោយ បន្ទាប់​ពី​ព្រះអង្គ​បាន​ជំនុំជម្រះ​ពួកគេ ដោយសារ​ភាព​មិន​ស្មោះ​ត្រង់​របស់​ពួកគេ(អេសាយ ៣:១-៤:១) យុគសម័យ​ថ្មី​ដ៏​រុងរឿង នឹង​មក​ដល់​។ “នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះយេហូវ៉ា នឹង​បានជា​ល្អ​ប្រពៃ ហើយ​រុងរឿង ឯ​ផល​កើត​ពី​ដី នឹង​បាន​ជា​ប្រសើរ ហើយ​ជា​លំអ ដល់​សំណល់​ពួក​សាសន៍​អ៊ីស្រាអែល ដែល​បាន​រួច”(៤:២)។ ជា​ការ​ពិត​ណាស់ ពួកគេ​នឹង​បាន​ឆ្លង​កាត់​ការ​បំផ្លិច​បំផ្លាញ និង​ការ​និរទេស នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចក្រភព​បាប៊ីឡូន ប៉ុន្តែ…

Read article
ឈប់​បង្អង់​សិន ដើម្បី​អធិស្ឋាន

ភីលីព ៤:៤-៩ កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ​គុណ​ផង​។ ភីលីព ៤:៦ អ្នក​ព្យាករណ៍​ឧតុ​និយម​ម្នាក់ នៅ​រដ្ឋ​មីស៊ីស៊ីពី មាន​ឈ្មោះ​ល្បី​នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត ដោយសារ​គាត់​និយាយ​ចេញ​នូវ​ពាក្យ​ដ៏​សាមញ្ញតែ៦ម៉ាត់ ក្នុង​អំឡុង​ពេល​ដែល​គាត់​ឡើង​អាន​ព័ត៌មាន អំពី​ការ​ព្យាករណ៍​ធាតុ​អាកាស នៅ​ថ្ងៃទី២៤ ខែ​មីនា ឆ្នាំ២០២៣​។ លោក​ម៉ាត លួបហាន(Matt Laubhan) កំពុង​តាមដាន​ខ្យល់​ព្យុះ​ធំ​មួយ ហើយក៏​បាន​ដឹង​ថា មាន​ខ្យល់កួច​យក្ស​ថូនេដូ​ធំ​មួយ​ហៀបនឹង​បោះពួយ​ទៅ​រក​ទីក្រុង​អាម៉ូរី​។ នៅពេល​ដែល​លោក​លួបហាន​កំពុង​អាន​ព័ត៌មាន ដែល​កំពុង​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ គាត់​ក៏​បាន​ឈប់​បង្អង់​សិន ដើម្បី​បន្លឺ​សម្លេង​អធិស្ឋាន​ថា “ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ពួក​គេ​ផង​។ អាម៉ែន​។” ទស្សនិកជន​នៅ​ទូ​ទាំង​ពិភពលោក​ក៏​បាន​ស្តាប់​ឮ​សម្លេង​គាត់​អធិស្ឋាន​ នៅ​ថ្ងៃ​នោះ​។ ក្រោយមក ទស្សនិកជន​ខ្លះ​បាន​និយាយ​ថា ពាក្យ​ដែល​គាត់​បាន​អធិស្ឋាន​នោះ បាន​ជំរុញ​ពួកគេ​ឲ្យ​ស្វែងរក​កន្លែង​សុវត្ថិភាព​។ ការ​អធិស្ឋាន​ដែល​គាត់​បាន​ធ្វើ​ឡើង ដោយ​អស់ពី​ចិត្ត​នៅពេល​នោះ ប្រហែល​ជា​បាន​ជួយ​មនុស្ស​ជា​ច្រើន​រាប់​មិន​អស់ ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់​។ ការ​អធិស្ឋាន​របស់​យើង​ក៏​អាច​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ផង​ដែរ​។ យើង​មិន​ចាំ​បាច់​ត្រូវ​អធិស្ឋាន​វែង​អន្លាយ​។ យើង​អាច​អធិស្ឋាន​ខ្លីៗ ដោយ​ពាក្យ​ដ៏​ពីរោះ នៅ​ពេលណា​ក៏បាន​។ ទោះ​យើង​នៅ​កន្លែង​ធ្វើ​ការ កំពុង​ធ្វើ​ការងារ​ផ្ទះ ឬ​កំពុង​សម្រាក​លំហែ​ក្តី យើង​អាច “អធិស្ឋាន​ឥត​ឈប់ឈរ”(១ថែស្សាឡូនិច ៥:១៧)។ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​ស្តាប់​យើង​អធិស្ឋាន ដោយ​មិន​ប្រកាន់​ពេល​វេលា​។…

Read article
ដោះ​បន្ទុក​ធ្ងន់​ចេញ

លោកុប្បត្តិ ៣៣:១-១១ អេសាវ​ក៏​រត់​មក​ទទួល ហើយ​ឱប​ថើប រួច​យំ​ជាមួយ​គ្នា​ទាំង២នាក់​។ លោកុប្បត្តិ ៣៣:៤ កាល​ខ្ញុំ​រៀន​នៅ​មហា​វិទ្យាល័យ ខ្ញុំ​បាន​សិក្សា​អំពី​ស្នាដៃ​និពន្ធ​របស់​លោក លោក​វីលៀម សេកស្ពៀរ(William Shakespeare) បាន​មួយ​ឆមាស​។ គ្រូ​បាន​តម្រូវ​ឲ្យ​សិស្ស​ម្នាក់​មាន​សៀវភៅ​ធំ​មួយ​ក្បាល ដែល​ផ្ទុក​ទៅ​ដោយ​សំណេរ​ទាំង​អស់​ដែល​លោក​សេកស្ពៀរ​បាន​និពន្ធ​។ សៀវភៅ​នោះ​ធំ​មាន​ទម្ងន់​បួន​ប្រាំ​គីឡូ ហើយ​ខ្ញុំ​ត្រូវ​ស្ពាយ​វា​ក្នុង​ការ​បូប​អស់​ជា​ច្រើន​ម៉ោង រៀង​រាល់​ពេល​ខ្ញុំ​ទៅរៀន​។ ការ​ស្ពាយ​កាបូប​ធ្ងន់​យ៉ាង​នេះ​ជា​ប្រចាំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ខ្នង ហើយ​ទី​បំផុត ខ្សែ​កាបូប​ស្ពាយ​ក៏បាន​ដាច់​។ របស់​ខ្លះ​មាន​ទម្ងន់​ធ្ងន់​ពេក មិន​អាច​ឲ្យ​យើង​ស្ពាយ ឬ​លីសែង​បាន​។ ឧទាហរណ៍ បន្ទុក​ផ្លូវ​អារម្មណ៍​ដ៏​ឈឺ​ចាប់ពី​អតីត​កាល អាច​សង្កត់​ពីលើ​យើង ដោយ​ភាព​ល្វីងជូរចត់ និង​សេចក្តី​សម្អប់​។ ប៉ុន្តែ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​សេរី​ភាព​រួច​ផុត​ពី​បន្ទុក​នោះ តាមរយៈ​ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ ហើយ​ផ្សះផ្សា​ជាមួយ​ពួកគេ បើសិន​ជា​អាច(កូល៉ុស ៣:១៣)។ ការ​ឈឺ​ចាប់​បាន​ចាក់​ទំលុះ​ចិត្ត​យើង​កាន់តែ​ជ្រៅ​ប៉ុណ្ណា នោះ​យើង​ក៏​ត្រូវ​ចំណាយ​ពេល​កាន់តែ​ច្រើន ទំរាំ​តែ​អាច​រួចពី​បន្ទុក​។ តែ​យើង​មិន​គួរ​ថប់​បារម្ភ​ពី​រឿង​នេះ​ទេ​។ លោក​អេសាវ បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ទំរាំ​តែ​អាច​អត់​ទោស​ឲ្យ​លោក​យ៉ាកុប ដែល​បាន​លួច​សិទ្ធិ និង​ព្រះពរ​សម្រាប់​បង​ច្បង(លោកុប្បត្តិ ២៧:៣៦)។ នៅពេល​ដែល​អ្នក​ទាំង​ពីរ​ជួប​ជុំ​គ្នា លោក​អេសាវ​ក៏បាន​អត់ឱន​ទោស​ឲ្យ​ប្អូន​ប្រុស​គាត់ ហើយ​ថែម​​ទាំង​ឱប​ប្អូន​ប្រុស​គាត់​ទៀត​ផង(៣៣:៤)។ ពួកគេ​បាន​ស្រក់​ទឹក​ភ្នែក មុន​នឹង​និយាយរក​គ្នា​ឡើង​វិញ​។ លោក​អេសាវ​បាន​ចង​គំនុំ​នឹង​លោក​យ៉ាកុប​អស់​ជា​ច្រើន​ឆ្នាំ ទំរាំ​តែ​អាច​លះបង់​ចោល​សេចក្តី​កំហឹង ដែល​បាន​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​ចង់​សម្លាប់​ប្អូន​ខ្លួនឯង(២៧:៤១)។ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ លោក​យ៉ាកុប​ក៏​មាន​ឱកាស​មើល​ឃើញ​ទំហំ​នៃ​កំហុស…

Read article
តើ​អ្នក​បាន​កើតជា​ថ្មី​ហើយ​ឬ​នៅ?

យ៉ូហាន ៣:១-៩ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ នោះ​គ្មាន​អ្នកណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បានទេ​។ យ៉ូហាន ៣:៥ នៅ​ថ្ងៃ​បុណ្យសព មេ​ចុងភៅ​ដែល​មាន​តួនាទី​ចាត់​ចែង​ម្ហូប​អាហារ សម្រាប់​កម្ម​វិធី​បុណ្យសព បានឮ​គ្រូ​អធិប្បាយ​ចែក​ចាយ អំពី​ការ​កើតជា​ថ្មី​។ គាត់​សួរ​គេ​ថា តើ​ការ​កើតជា​ថ្មី មានន័យ​ដូច​ម្តេច​ខ្លះ? គាត់​ថា គាត់​មិន​ដែល​ឮ​ពាក្យ​នេះ​ពី​មុន​មក​សោះ​។ កូន​ប្រុស​របស់​បុរស​ដែល​បាន​ទទួល​មរណៈ​ភាព ក៏បាន​ឆ្លៀត​ឱកាស​ពន្យល់​គាត់ អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ តាម​បទ​គម្ពីរ​យ៉ូហាន ជំពូក៣​។ គាត់​ថា “យើង​ម្នាក់ៗ​សុទ្ធតែ​កើត​បាន​មួយដង នៅ​លើ​ផែនដី​នេះ​។ ព្រះអម្ចាស់​មិន​ប្រើ​ជញ្ជីង​វេទ​មន្ត​ណាមួយ ដើម្បី​ថ្លឹង​អំពើ​ល្អ ជាមួយ​អំពើ​អាក្រក់​របស់​យើង​នោះ​ទេ​។ តែ​ដើម្បី​ឲ្យ​យើង​រួច​ពី​បាប ព្រះ​អង្គ​តម្រូវ​ឲ្យ​យើង​មាន​ការ​កើតជា​ថ្មី ពី​ព្រះវិញ្ញាណបរិសុទ្ធ ជា​ការ​ចាប់​ផ្តើម​ជីវិត​ថ្មី​ក្នុង​ព្រះគ្រីស្ទ”។ គាត់​និយាយ​បន្ត​ទៀត​ថា “ហេតុ​នេះ​ហើយ ព្រះយេស៊ូវ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង​។ ព្រះ​អង្គ​បាន​បង់​ថ្លៃលោះ​យើង ហើយ​បើក​ផ្លូវ​ឲ្យ​យើង​អាច​មាន​ជីវិត​អស់​កល្ប សម្រាប់​រស់នៅ​ជាមួយ​ព្រះអង្គ​។ យើង​មិន​អាច​ជួយ​សង្គ្រោះ​ខ្លួនឯង​បានទេ”។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក៣ លោក​នីកូដេម​បាន​ឆ្ងល់​អំពី​របៀប​ដែល​គាត់​អាច​រួច​ពី​បាប ហើយ​ចូល​នគរ​ព្រះ​។ ក្នុង​នាម​គាត់​ជា​គ្រូ​សាសន៍​យូដា​ម្នាក់ ដែល​មាន​ការ​រៀន​សូត្រ​ជ្រៅ​ជ្រះ​ក្នុង​ព្រះ​គម្ពីរ(ខ.១) គាត់​បាន​ទទួល​ស្គាល់​ថា ព្រះយេស៊ូវ​មាន​លក្ខណៈ​ខុសគេ ហើយ​ការ​បង្រៀន​របស់​ព្រះ​អង្គ​ទៀតសោត ក៏​មាន​អំណាច(ខ.២)។ គាត់​ចង់​ស្វែង​យល់​ពី​ព្រះអង្គ​ដោយ​ផ្ទាល់ ដូច​នេះ គាត់​ក៏​បាន​ទៅ​ជួប​ព្រះ​យេស៊ូវ​ទាំងយប់ ដើម្បី​បក​ស្រាយ​ចម្ងល់​របស់​គាត់​។…

Read article
មាន​ក្តី​សង្ឃឹម​ក្នុង​ព្រះ

២កូរិនថូស ៥:១-១០ ហេតុ​នោះ​បានជា​យើង​ខ្ញុំ​សង្វាត ឲ្យ​បាន​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់ ទោះ​នៅ​ក្នុង​រូបកាយ ឬ​ឃ្លាត​ពី​រូប​កាយ​ក្តី​។ ២កូរិនថូស ៥:៩ យេរេមី(Jeremy) មិន​បាន​ដឹង​ទេ​ថា គាត់​នឹង​ជួប​រឿង​អ្វី​ខ្លះ ពេល​ដែល​គាត់​ធ្វើ​ដំណើរ​មក​ដល់​សកលវិទ្យាល័យ ដើម្បី​រៀន​ក្នុង​វគ្គ​សិក្សា​ដែល​មាន​រយៈ​ពេល៣ឆ្នាំ ហើយ​សុំ​កន្លែង​ស្នាក់​នៅ​សម្រាប់​និស្សិត ដែល​មាន​ថ្លៃ​បន្ទប់​ថោក​បំផុត​។ គាត់​បាន​នឹក​ចាំ​ថា កាល​នោះ គាត់​រកបាន​បន្ទប់​ស្នាក់​នៅ​មួយ ដែល​មិន​គួរ​ឲ្យ​ចង់​ស្នាក់​នៅ ហើយ​បន្ទប់​ទឹក​ក៏​មាន​សភាព​គគ្រិច​យ៉ាង​ខ្លាំង។ គាត់​ថា អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​នោះ គឺ​ត្រូវ​គិតថា គាត់​មាន​កន្លែង​ស្នាក់​នៅ​ដ៏​ល្អ​មួយ ក្នុង​អំឡុង​ពេល​នៃ​ការ​សិក្សា​រយៈ​ពេល៣ឆ្នាំ ដូច​នេះ គាត់​នឹង​បន្ត​រស់នៅ​ទីនោះ ហើយ​ប្រឹង​ប្រែង​រៀន​សូត្រ​អស់ពី​លទ្ធ​ភាព​។ រឿង​របស់​យេរេមី បាន​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​ប្រឈម ដែល​យើង​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ ក្នុង “ត្រសាល​ជាទី​លំនៅ​របស់​យើង នៅ​លើ​ផែនដី” ដែល​ជា​រូបកាយ​របស់​យើង​ម្នាក់​ៗ ដែល​នឹង​ស្លាប់​នៅ​ថ្ងៃ​ណាមួយ(២កូរិនថូស ៥:១) ដែល​កំពុង​មាន​ដំណើរ​ទៅមុខ ក្នុង​លោកិយ​ដែល​នឹង​ទៅដល់​ចុង​បញ្ចប់(១យ៉ូហាន ២:១៧)។ ដូច​នេះ យើង “ថ្ងូរ​មែន ដោយ​មាន​បន្ទុក​យ៉ាង​ធ្ងន់” (២កូរិនថូស ៥:៤) ខណៈ​ពេល​ដែល​យើង​ប្រឈម​មុខ​ដាក់​ការ​លំបាក​ជា​ច្រើន ក្នុង​ការ​រស់នៅ​។ យើង​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន ដោយសារ​យើង​មាន​សង្ឃឹមថា ថ្ងៃ​ណាមួយ យើង​នឹង​មាន​ជីវិត​អស់​កល្ប ក្នុង​រូបកាយ​ដែល​នឹង​រស់​ឡើង​វិញ នៅ​ស្ថាន​សួគ៌(ខ.៤) ហើយ​រស់នៅ​ក្នុង​ផែនដី​ថ្មី…

Read article
រត់​គេច​ពី​ព្រះ

យ៉ូណាស ២:១-១០ ទូល​បង្គំ​បាន​អំពាវនាវ នៅ​ក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទ្រង់​បានឮ​សំឡេង​របស់ទូល​បង្គំ​។ យ៉ូណាស ២:៣ មាន​ពេល​មួយ​ជូលា(Julie) និង​លីស(Liz) បាន​អុំទូក​កាយ៉ាក ចេញពី​ឆ្នេរ​សមុទ្រ​នៅ​រដ្ឋ​កាលីហ្វូញ៉ា ដើម្បី​រកមើល​សត្វ​ត្រី​បាឡែន​ដែល​មាន​បូក​នៅ​លើ​ខ្នង​។ ពួកគេ​បាន​ដឹង​ថា ត្រី​បាឡែន​ទាំង​នោះ​មាន​សកម្ម​ភាព​នៅ​លើ​ផ្ទៃ​ទឹក​ខាងលើ ដែល​ធ្វើ​ឲ្យ​ពួកគេ​ងាយ​នឹង​ប្រទះ​ឃើញ​ពួកវា​។ ស្រ្តី​ទាំង​ពីរ​ក៏​បាន​ជួប​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​ក្នុង​ជីវិត​ពួកគេ នៅពេល​ដែល​មាន​ត្រី​បាឡែន​មួយ​ក្បាល​បាន​ងើប​ឡើង​ពី​ក្នុង​ទឹក ចំ​ពី​ខាង​ក្រោម​ពួកគេ​។ អ្នក​ដែល​បាន​មើល​ឃើញ​ហេតុការណ៍​នេះ ក៏​​ថត​បាន​វីដេអូ​ ដែល​ក្នុង​នោះ​គេ​ឃើញ​មាត់​របស់​ត្រី​បាឡែន ដែល​មាន​ទំហំ​ធំ​សម្បើម បាន​លេច​ឡើង​ពី​ខាង​ក្រោម​ស្រ្តី​ទាំង​ពីរ ដែល​ហាក់​ដូចជា​មាន​រូបរាង​តូច​ល្អិត​។ បន្ទាប់ពី​ពួក​គេ​បាន​លិច​ចូល​ទៅ​ក្នុង​ទឹក​មួយ​រយៈ​ពេល​ខ្លី​មក ពួកគេ​ក៏បាន​គេច​ខ្លួន ដោយ​សុវត្ថិភាព​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ អំពី​ហោរា​យ៉ូណាស ដែល​ត្រូវ “ត្រី​ធំ”មួយ​ក្បាល លេប​ចូល​ក្នុង​ពោះ(យ៉ូណាស ១:១៧)។ ព្រះអម្ចាស់​បាន​បង្គាប់​គាត់ ឲ្យ​នាំ​ព្រះរាជសារ​របស់​ព្រះអង្គ ទៅ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នីនីវេ ប៉ុន្តែ ហោរា​យ៉ូណាស​បាន​យល់​ឃើញថា ពួកគេ​មិន​សក្តិ​សមនឹង​ទទួល​ការ​អត់​ទោស​ពី​ព្រះអម្ចាស់​ទេ​។ ដូច​នេះ គាត់​មិន​បាន​ស្តាប់​បង្គាប់​ព្រះអង្គ​ឡើយ ផ្ទុយ​ទៅវិញ គាត់​បាន​រត់​គេច​ ដោយ​ជិះ​សំពៅ​ទៅ​កន្លែង​ផ្សេង​។ ព្រះអម្ចាស់​ក៏បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង ដែល​បណ្តាល​ឲ្យ​គេ​បោះ​គាត់​ពីលើ​សំពៅ ចូល​ទៅ​ក្នុង​ទឹកស​មុទ្រ​។ ព្រះអម្ចាស់​បាន​ប្រទាន​ផ្លូវ​មួយ ដើម្បី​រក្សា​ជីវិត​របស់​លោក​យ៉ូណាស ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់ នៅ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ ដោយ​ឲ្យ​សត្វ​ត្រី​ធំ​មួយ​ក្បាល​លេប​គាត់​ចូល​ទៅ​ក្នុង​ពោះ​។ លោក​យ៉ូណាស​ក៏បាន​អំពាវនាវ​ដល់​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​ក៏​បាន​ស្តាប់​ពាក្យ​ដែល​គាត់​ទូល​អង្វរ(២:៣)។…

Read article
អាហារ​សម្រាប់​មនុស្ស​ស្រេក​ឃ្លាន

អេសាយ ៥៨:៣-៩ តើ​មិនមែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ? អេសាយ ៥៨:៧ តំបន់​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក បាន​រង​គ្រោះ​ដោយសារ​ភាព​រាំង​ស្ងួត​ដ៏​កាច​សាហាវ អស់​ជា​ច្រើន​ឆ្នាំ ដែល​បាន​បំផ្លាញ​ដំណាំ ធ្វើ​ឲ្យ​សត្វ​ចិញ្ចឹម​ស្លាប់​អស់​ជា​ច្រើន​ក្បាល ហើយ​បណ្តាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​។ ក្នុង​ចំណោម​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​បំផុត ដែល​មាន​ដូច​ជា​ប្រជាជន នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន ដែល​បាន​រត់​គេច​ពី​សង្គ្រាម និង​ការ​កៀបសង្កត់ ពួក​គេ​កំពុងតែ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​កាន់តែ​គួរ​ឲ្យ​ភ័យ​ខ្លាច​។ កាលពី​ពេល​ថ្មី​ៗ​នេះ មាន​របាយ​ការណ៍​មួយ​បាន​ពិពណ៌នា អំពី​ស្ត្រី​ជា​ម្តាយ​វ័យ​ក្មេង​ម្នាក់ ដែល​បាន​នាំ​កូនង៉ែត​របស់​នាង​ចូល​មក​ជួប​មន្ត្រី​អង្គ​ការ​ជន​ភៀស​ខ្លួន​។ ទារក​នោះ​មាន​បញ្ហា​ខ្វះ​ជីវជាតិ​ធ្ងន់ធ្ងរ ដែល​បាន​បណ្តាល​ឲ្យ​សក់ និង​ស្បែក​របស់​នាង មាន​សភាព​ស្ងួត និង​ផុយ​ស្រួយ​យ៉ាង​ខ្លាំង​។ នាង​មិន​អាច​ញញឹម ហើយក៏​មិន​អាច​បរិភោគ​អាហារ​បាន​។ រាង​កាយ​ដ៏​តូច​ល្អិត​របស់​នាង​ស្ទើរតែ​លែង​មាន​ពន្លឺ​ជីវិត​ទៅ​ហើយ​។ អ្នក​ជំនាញ​ក៏បាន​ប្រញាប់​​ជួយ​សង្គ្រោះ​នាង​។ អរ​ព្រះគុណ​ព្រះអង្គ ទោះ​ជំរុំ​ជន​ភៀស​ខ្លួន​នោះ​បាន​ជួប​ការ​ខ្វះខាត​យ៉ាងណា​ក៏ដោយ គេ​នៅតែ​អាច​បង្កើត​ទី​កន្លែង សម្រាប់​ផ្តល់​ឲ្យ​នូវ​ការ​សង្គ្រោះ​បន្ទាន់ ដើម្បី​ស្រោច​ស្រង់​ជីវិត​មនុស្ស​ជា​ច្រើន ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​ព្រះ​អម្ចាស់​ត្រាស់ហៅ​រាស្រ្ត​ព្រះអង្គ ឲ្យ​បញ្ចេញ​ពន្លឺ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ នៅ​កន្លែង​ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម(អេសាយ ៥៨:៨)។ នៅ​កន្លែងណា​ដែល​មាន​មនុស្ស​ស្រេក​ឃ្លាន មាន​ជំងឺ ឬ​ជួប​ការ​គំរាម​កំហែង ព្រះ​អម្ចាស់​ត្រាស់ហៅ​រាស្រ្ត​ព្រះអង្គ ឲ្យ​នាំ​មុខ​គេ នៅ​ក្នុង​ការ​ផ្តល់​ឲ្យ​នូវ​អាហារ ថ្នាំ​ពេទ្យ និង​សុវត្ថិភាព​ដល់​ពួកគេ ដោយនូវ​ព្រះ​នាម​ព្រះយេស៊ូវ​។ ហោរា​អេសាយ​បាន​ស្តី​បន្ទោស​ប្រជាជន​អ៊ីស្រាអែល​នៅ​គ្រា​សញ្ញា​ចាស់ ដោយសារ​ពួកគេ​គិត​ស្មាន​ថា…

Read article
ព្រះវិញ្ញាណបរិសុទ្ធ​គង់នៅ​ជាមួយ

យ៉ូហាន ១៤:១៦,២៣-២៧ នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ១អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់នៅ​ជាមួយ នៅ​អស់​កល្ប​រៀងទៅ​។ យ៉ូហាន ១៤:១៦ នៅពេល​ដែល​អ្នក​បម្រើ​លើ​យន្តហោះ​​ ពិនិត្យ​មើល​សំបុត្រ​យន្តហោះ​របស់​អ្នក​ដំណើរ​ម្នាក់ ដែល​ត្រូវ​ធ្វើ​ដំណើរ​ពី​ទីក្រុង​ឆាឡុត រដ្ឋ​ឃែរ៉ូឡាយណា​ខាង​ជើង ទៅ​ទីក្រុង​ញូយ៉ក គាត់​ក៏បាន​ឃើញ​អ្នក​ដំណើរ​នោះ​មាន​ទឹក​មុខ​ថប់​បារម្ភ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​។ គាត់​ក៏​បាន​កាន់​ដៃ​អ្នក​ដំណើរ​នោះ នាំ​ចូល​ទៅ​កន្លែង​អង្គុយ ហើយក៏​បាន​ពន្យល់​អំពី​ដំណើរ​ការ​នៃ​ជើងហោះហើរ​នោះ ហើយក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ថា គាត់​នឹង​សុខ​សប្បាយ ក្នុង​ការ​ធ្វើ​ដំណើរ​។ គាត់​ប្រាប់​អ្នក​ដំណើរ​នោះ​ថា “នៅពេល​ដែល​អ្នក​ចូល​ក្នុង​​​យន្តហោះ​នេះ ពួក​ខ្ញុំ​គិត​អំពី​សុខ​ទុក្ខ​របស់​អ្នក​។ បើ​អ្នក​មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន សូម​ប្រាប់​ពួក​ខ្ញុំ​ឲ្យ​បាន​ដឹង​ថា មាន​ការ​អ្វី​ខ្លះ​ដែល​ពួក​ខ្ញុំ​អាច​ធ្វើ​សម្រាប់​អ្នក​បាន?” វត្ត​មាន​នៃ​ការ​កម្សាន្ត​ចិត្ត​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ អំពី​ការ​អ្វី​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​សម្រាប់​អ្នកជឿ​ព្រះអង្គ​។ ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ការ​យាង​ឡើង​ស្ថាន​សួគ៌​វិញ​របស់​ព្រះយេស៊ូវ មាន​ភាព​ចាំបាច់ និង​មាន​ប្រយោជន៍ ក្នុង​ការ​ជួយ​សង្គ្រោះ​មនុស្ស​ជាតិ​ឲ្យ​រួច​ពី​បាប ប៉ុន្តែ ការ​នេះ​ក៏​បាន​បណ្តាល​ឲ្យ​ពួក​សាវ័ក​មាន​ចិត្ត​ថប់​បារម្ភ និង​ទុក្ខ​ព្រួយ​ផង​ដែរ(យ៉ូហាន ១៤:១)។ ហេតុ​នេះ​ហើយ ព្រះអង្គ​ក៏បាន​ធានា​ពួក​គេ​ថា ព្រះអង្គ​នឹង​មិន​ទុក​ពួក​គេ​ចោល ឲ្យ​បំពេញ​បេសកកម្ម​ក្នុង​លោកិយ ដោយ​ខ្លួនឯង​នោះ​ទេ​។ ព្រះអង្គ​នឹង​ចាត់​ព្រះ​វិញ្ញាណ ជា​ព្រះ​ដ៏​ជា​ជំនួយ១​អង្គ ឲ្យ​បាន​គង់នៅ​ជាមួយ​ពួកគេ​ អស់​កល្ប​រៀងទៅ(ខ.១៦)។ ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ធ្វើ​បន្ទាល់​អំពី​ព្រះយេស៊ូវ​ដល់​ពួកគេ ហើយ​រំឭក​ពួកគេ​អំពី​ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ និង​មាន​បន្ទូល(ខ.២៦)។ ពួកគេ​នឹង​ទទួល…

Read article
បាន​ផ្លា​ស​ប្រែ​ពី​ខាង​ក្នុង​មក

ម៉ាថាយ ២៣:២៣-៣៣ ដ្បិត​អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ ឯខាង​ក្នុង​វិញ នោះ​ពេញ​ដោយ​អំពើ​ប្លន់ និង​សេចក្តី​ហួស​ខ្នាត​ទទេ​។ ម៉ាថាយ ២៣:២៥ ថ្ងៃ​មួយ អគ្គីភ័យ​បាន​លេប​ត្របាក់​អាគារ​ខ្ពស់​គ្រេន​ហ្វេល ដែល​មាន​កម្ពស់២៤ជាន់ នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​ឡុង បាន​បណ្តាល​ឲ្យ​មនុស្ស៧០នាក់​បាត់បង់​ជីវិត ក្នុង​ឧប​ទេវ​ហេតុ​នៃ​អគ្គីភ័យ​អាក្រក់​បំផុត ក្នុង​ប្រទេស​អង់គ្លេស ចាប់​តាំងពី​សម័យ​សង្គ្រាម​លោក​លើកទី២មក​។ តាម​ការ​ស៊ើប​អង្កេត បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​រាលដាល យ៉ាង​ចាប់​រហ័ស​ដូច​នេះ គឺ​ដោយសារ​គេ​បាន​ដំឡើង​បន្ទះ​ស្រោប​អាគារ ដើម្បី​លម្អ​សោភ័ណភាព នៅ​ខាង​ក្រៅ​អាគារ​នោះ​។ សម្ភារៈ​ដែលគេ​បាន​ប្រើ​ស្រោប​អាគារ​នោះ ត្រូវ​បាន​ផលិត​ពី​អាលុយមីញ៉ូម​ស្រោប​ជុំវិញ​ស្នូល​ធ្វើ​ពី​ជ័រ​ផ្លា​ស្ទីក​ដែល​ងាយ​ឆាប​ឆេះ​យ៉ាង​ខ្លាំង​។ ហេតុ​អ្វី​បានជា​គេ​អនុញ្ញាត​ឲ្យ​សម្ភារៈ​ដ៏​គ្រោះ​ថ្នាក់​ដូច​នេះ មាន​ដាក់​លក់ និង​ប្រើ​ប្រាស់​នៅ​លើ​អាគារ? ក្រុម​ហ៊ុន​ដែល​បាន​លក់​សម្ភារៈ​នោះ មិន​បាន​បើក​បង្ហាញ​ឲ្យ​គេ​ដឹង​ជាមុន អំពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ​អំពី​សុវត្ថិភាព​របស់​សម្ភារៈ​ដែល​ងាយ​ឆាប់​ឆេះ​ឡើយ​។ អ្នកទិញ​មាន​ការ​ទាក់ទាញ​ចំពោះ​តម្លៃថោក​របស់​វា ដោយ​មិន​បាន​គិត​អំពី​ផ្លាក​សញ្ញា​ដាស់តឿន​អំពី​គ្រោះ​ថ្នាក់​។ បន្ទះ​ស្រាប​អាគារ​នោះ មាន​ពណ៌​ទឹក​ប្រាក់​ចែងចាំង​ដ៏​ស្រស់​ស្អាត​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ​។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ធ្ងន់ៗ​បំផុត សំដៅ​ទៅលើ​ពួក​គ្រូ​សាសនា ដែល​បាន​លាក់​បាំង​ភាព​ពុក​រលួយ​នៅ​ខាង​ក្នុង ហើយ​ល្អ​តែ​សម្បក​ក្រៅ​។ ព្រះអង្គ​មាន​បន្ទូល​ថា ពួកគេ​ប្រៀប “ដូចជា​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ​ល្អ​មើល​ពិតមែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្តី​ស្មោកគ្រោក​គ្រប់​មុខ​វិញ”(ម៉ាថាយ ២៣:២៧)។ ពួកគេ​មិន​បាន​ដេញ​តាម “សេចក្តី​សំខាន់​ជាង ដែល​នៅ​ក្នុង​ក្រឹត្យ​វិន័យ​ ដូច​ជា​សេចក្តី​យុត្តិធម៌ សេចក្តី​មេត្តា​ករុណា នឹង​សេចក្តី​ជំនឿ”(ខ.២៣) ដោយ​ពួក​គេ​ផ្ដោត​ទៅលើ​សម្បក​ក្រៅ ដោយ​លាងចាន​លាង​ថាស​តែ​ខាង​ក្រៅ តែ​មិន​បាន​លាង​ជម្រះ​ភាព​លោភលន់…

Read article