Anne Cetas

You are here:
មនុស្សសាមញ្ច

លោក​ស្ទីវ ​គ្រាន់​តែជា​ម​នុស្ស​ដ៏សាមញ្ច​ម្នាក់​ប៉ុណ្ណោះ។ គាត់​បាន​ធ្វើ​ការ​បម្រើ​ព្រះ យ៉ាង​ស្ងាត់​ស្ងៀម នៅ​ក្នុង​ព្រះ​វិហា ដែល​ខ្ញុំ​បាន​ទៅ​ថ្វាយ​បង្គំ​កាល​ពីច្រើន​ឆ្នាំ​កន្លង​ទៅ។ គាត់​បាន​ជួយ​រៀប​ចំ​ពិ​ធីបុណ្យ​លៀង​ព្រះ​អម្ចាស់ ជួយ​កើប​ព្រឹ​ល​ចេញ​ពី​ផ្លូវ​ដើរ​របស់​ព្រះវិហារ ក្នុង​រដូវ​រងា ហើយ​កាត់​ស្មៅនៅ​ក្នុង​រដូ​វក្តៅ​។ គាត់​បាន​ចំ​ណាយ​ពេល​ជា​មួយ​ក្មេង​ជំទង់​ប្រុស​ៗ ដែល​កំព្រា​ឪពុក។ ជា​ញឹក​ញាប់ ខ្ញុំ​បាន​ស្តាប់​គាត់​និយាយ​ប្រាប់​គេ​​ក្នុង​ព្រះ​វិហារ តាម​របៀប​ស្ងាត់​ស្ងៀម​របស់​ខ្លួន ដើម្បី​ឲ្យ​គេបា​នដឹ​ង​ថា ព្រះ​អម្ចាស់​ល្អ​យ៉ាង​ណា ចំពោះ​គាត់។ ក្នុង​ពេល​ប្រជុំ​គ្នាអ​ធិស្ឋាន គាត់​មិន​បាន​និ​យាយ​អ្វី​ច្រើន អំពី​ខ្លួន​គាត់​ទេ តែ​គាត់​បាន​សុំ​ឲ្យ​យើង​អធិស្ឋាន​ឲ្យ​អ្នក​ដែ​លគា​ត់​បាន​ប្រាប់​ អំពី​​ការ​អត់​ទោសបា​ប និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេ​ស៊ូវ។ ខ​គម្ពីរ​មួយ នៅ​ក្នុង​ព្រះ​គ​ម្ពីរ​យ៉ូហានជំពូក​១០ ដែ​ល បា​ន​ចែង​អំពីលោ​ក​យ៉ូហាន​ បាទីស្ទ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​លោក​ស្ទីវ។ បណ្តា​ជន​បាន​​និយា​យ​ថា “លោក​​យ៉ូហាន​​គ្មា​ន​​ធ្វើ​ទី​សំគាល់​ណា​ទេ តែ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ពី​អ្នក​នេះ(គឺអំ​ពី​ព្រះយេស៊ូវ) នោះ​សុទ្ធ​តែ​ពិត​ទាំង​អស់”(ខ.៤១)។ លោក​យ៉ូហាន​មិន​បាន​ធ្វើ​ការ​អស្ចារ្យ ដូច​ព្រះ​យេស៊ូវ​ទេ។ គាត់​មិន​បាន​និយាយអំ​ពី​ខ្លួន​គាត់​ទេ តែ​គាត់​បាន​មក “​​សម្រាប់​​ជា​ទី​បន្ទាល់ ដើម្បី​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ ប្រ យោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ ដោយសារ​គាត់”(១:៧)។ គាត់​បាន​មាន​ប្រសាសន៍​អំពី​ព្រះ​យេស៊ូវ​ថា “នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក!”(១:២៩)។ លោក​ស្ទីវ ដែល​ជា​មិត្ត​ភ័ក្រ​របស់​ខ្ញុំ ក៏​បាន​ធ្វើ​បន្ទាល់​ពី​ពន្លឺ​នោះផ​ងដែរ។ ក្នុង​នាម​យើង​ជា​បង​ប្អូន​រួម​ជំនឿ យើង​ក៏​ត្រូវ​មាន​គោល​បំណង ច​ង់ធ្វើ​កិ​ច្ចការ​មួយ​ដូច​គ្នា គឺ…

Read article
ដោយសារទ្រង់ល្អ

លោក​យ៉ូអែល​(Joel) និង​អ្នក​ស្រី​ឡូរិន(Lau-ren) បាន​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​ទីលំនៅ ពី​រដ្ឋ​វ៉ាស៊ីតោន ទៅ​រដ្ឋ​មីឈី​ហ្គិន​វិញ។ ដោយសារ​ពួក​គេ​ចង់​បង្កើត​អនុស្សាវរីយ​ជាលើក​ចុង​ក្រោយ ពួក​គេ​ក៏បា​នទៅ​ទិញ​កាហ្វេ​នៅ​ហាង​​កាហ្វេ​ដែល​ពួក​គេ​ចូលចិត្ត​ជាង​គេ ហើយ​បាន​ឈប់​ឡាន នៅ​មុខ​បណ្ណាគារ​ដែល​ពួក​គេ​ចូ​​ល​ចិត្ត​​ជាង​គេ។ ​ពួក​​​​គេ​ក៏​បាន​ចូល​ក្នុង​បណ្ណាគារ​នោះ ដើម្បី​ទិញ​ស្ទីក​គ័រ​សម្រាប់​បិទ​កាង​​ក្រោយ​រថយន្ត ដែលនៅ​លើ​ស្ទីកគ័រ​នោះ មាន​ពាក្យ​ស្លោក​មួយ​ឃ្លាដ៏​ពេញ​និយម របស់​រដ្ឋ​ដែល​ពួក​គេកំ​ពុង​​ជម្រាប​លា​នោះ ដែល​ពាក្យ​ស្លោក​នោះ​គឺ “ថ្ងៃ​នេះ ជា​​ថ្ងៃ​របស់​ក្រុង​អេឌម៉ាន់(Edmonds)”។ ពី​សប្តាហ៍​ក្រោម​មក បន្ទាប់​ពី​ពួក​គេ​បាន​បើក​បរ​បាន​ចម្ងាយ​ជាង​៤​ពាន់​គីឡូ​ម៉ែត្រ​ហើយ ពួក​គេ​ក៏​បាន​ចូល​ក្នុង​រដ្ឋ​មីឈីហ្គិន។ ដោយសារ​ពួក​គេ​ឃ្លាន​បាយ និង​ចង់​អប​អរសាទរ​ការ​ធ្វើ​ដំណើរ​មក​ដល់​របស់​ខ្លួន​ផង​នោះ ពួក​គេ​ក៏បា​ន​ឈប់​ឡាន ដើម្បី​សួរ​រក​ភោជនីយ​ដ្ឋាន​ដែល​នៅ​ជិត​នោះ។ ពួក​គេ​ត្រូវ​បើក​បរ​ត្រឡប់​មក​ក្រោយ​វិញ អស់​ចម្ងាយ​បី​បួន​គីឡូ​ម៉ែត្រ ហើយ​ក៏រ​ក​ឃើញ​ហាង​កាហ្វេ​ដ៏​តូច​មួយ ដ៏​គួរ​ឲ្យទា​ក់​ទាញ​​។ អ្នក​ស្រី​អេម៉ា ដែល​ជា​អ្នក​បម្រើ​ក្នុ​ង​ហាង​នោះ មាន​ចិត្ត​រំភើប ពេល​ដែល​បាន​ដឹង​ថា អ្នក​ទាំ​ង​ពី​រ​បាន​ធ្វើដំ​ណើរ​មក​ពី​រដ្ឋ​វ៉ាស៊ី​នតោន ដែល​ជា​ស្រុក​កំណើត​របស់​នាង ហើយ​នាង​ក៏​បាន​សួរ​ពួក​គេ​ថា “តើ​អញ្ជើញ​មក​ពី​ក្រុង​ណា?” ពួក​គេ​ក៏ឆ្លើ​យ​ថា “ក្រុង​អេឌ​ម៉ាន់”។ នាង​ក៏​ប្រាប់​ពួ​កគេ​ថា​ “ខ្ញុំ​ក៏​មក​ពី​ទី​ក្រុង​នោះ​ដែរ!” ដោយ សារ​លោក​យ៉ូ​អែល​ក៏​ចង់​ចែក​ចាយ​ក្តី​អំណរ​រប​ស់ខ្លួន នោះ​គាត់​ក៏​បាន​ប្រគល់​ស្ទីគ័រ​ដែល​នៅ​សល់​ទៅ​នាង។ ពិត​ជា​អស្ចារ្យ​ណាស់ ស្ទីគ័រ​នោះ​ក៏​មាន​ប្រភព​មក​ពី​បណ្ណាគារ​រប​ស់​ម្តាយ​នាង​ផង​ដែរ! ដូចនេះ ស្ទីគ័រ​នោះ​បា​នចេ​ញ​ពី​ដៃ​របស់​ម្តាយ​នាង ហើយ​បាន​ធ្វើ​ដំណើរ​ជាង​៤​ពាន់​គី​ឡូម៉ែត្រ រហូ​ត​ម​កដ​ល់​ដៃ​នាង។ តើ​នេះ​ជា​រឿង​ចៃ​ដន្យ​ឬ​? ឬ​មួយ​ក៏​បទ​ពិសោធន៍​ទាំង​នេះ ជា​អំណោយ​ដ៏​ល្អ ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​ព្រះ​ដ៏​ល្អ ដែល​ចូល​ចិត្ត​លើក​ទឹក​ចិត្ត​កូន​ៗ​របស់​ទ្រង់? បទ​គម្ពីរ​សុភាសិត​បាន​ប្រាប់​យើង​ថា…

Read article
ទឹកដីដែលមានសព្វគ្រប់

នៅ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​ទូរទស្សន៍ កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​​ក្មេង​​ៗអង្គុយ​​​ប្រកែក​គ្នា នៅ​ក្នុង​កៅ​អី​ខាង​​ក្រោយ​នៃ​រថយន្ត ពេលជិតដល់​កន្លែង​ដែល​ត្រូវ​ឈប់​ឡាន ​ចុះ​ញាំអា​ហារ​ពេល​ល្ងាច។ ក្មេង​ម្នាក់​ចង់​ញាំ​ភីស្សា ហើយ​ក្មេង​ម្នាក់​ទៀត​ចង់​ញាំ​សាច់​មាន់។ ស្រ្តីជា​ម្តាយ​ដែល​អង្គុយ​នៅ​កៅ​អី​ខាង​មុខ ​ក៏​និយា​យ​ថា “អត់ទេ យើង​នឹ​ងឈប់​ឡាន ដើម្បី​ចុះ​ញាំ​ហាំ​ប័​រ​ហ្គ័​រ​វិញ”។ បុរស​ជា​ឪពុ​ក​ក៏​ដោះ​ស្រាយ​ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុងគ្រួសារ​នេះ ដោយ​ឲ្យ​យោប​ល​ថា “យើង​នឹង​ឈប់​ឡាន នៅភោ​ជនីយ​ដ្ឋាន​ប៊ូហ្វេ​វិញ ហើយ​យើង​ម្នាក់​ៗ​អាច​ញាំ​អ្វី​ដែល​ខ្លួន​ចង់​ញាំ​បាន​តាម​ចិត្ត”។ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះ​ ក៏​បាន​បញ្ចប់ ដោយ​ពាក្យ​ថា “តើ​គ្រួសារ​របស់​លោក​អ្នក​មាន​ការ​មិ​នចុះ​សម្រុង​គ្នា អំពី​ម្ហូប​ដែល​ត្រូវ​ញាំពេ​ល​ល្ងាច​ឬ? សូមអញ្ជើញមក​ភោជនីយដ្ឋាន…..ប៊ូហ្វេ ជា​​“​កន្លែង​ដែល​មាន​ម្ហូប​គ្រប់​មុខ”។ ពេល​ខ្ញុំបា​ន​ទស្សនា​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះ​ចប់​ហើយ ខ្ញុំ​ក៏​បាន​នឹក​ឃើញ​កន្លែង​មួយ​ទៀត​ដែលមាន​គ្រប់​មុខ​”ដែរ គឺ​នគរ​ស្ថាន​សួគ៌។ ស្ថាន​សួគ៌​ជា​កន្លែង​ដែល​មាន​អ្វី​​ៗគ្រប់​យ៉ាង​ដែល​យើង​ត្រូវ​ការ។ អ្វី​ដែល​យើង​ត្រូវ​ការ​បំផុត គឺការ​​ទៅ​​នៅ​ក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះ​ដ៏​មា​ន​ចេស្តា។ សាវ័ក​យ៉ូហាន​បាន​បក​ស្រាយ​អំពី​នគរស្ថាន​សួគ៌​ថា “​បល្ល័ង្ក​​​នៃ​ព្រះ និង​កូន​ចៀម ក៏​នឹង​នៅ​ក្នុង​ក្រុង​នោះ”(វិវរណៈ ២២:៣)។ វិញ្ញាណ​ដ៏​ស្រេច​ឃ្លាន​របស់​យើង នឹង​បាន​ចម្អែត​ទាំង​ស្រុង ដោយ “​ទន្លេ​​​​ជីវិត ថ្លា​ដូច​ជា​កែវ​ចរណៃ” ដែល​ហូរ​ចេញ​ពីបល្ល័ង្ក​ទ្រង់(២២:១) ដ្បិត​ទ្រង់​បាន​មាន​បន្ទូលមក​រាស្រ្ត​ទ្រង់​ថា “បើ​​អ្ន​ក​​ណា​​ស្រេក អញ​នឹង​ឲ្យ​អ្នក​នោះ…​ឥត​យក​ថ្លៃ”(២១:៦)។ “ហើយ” នៅ​ក្នុង​ទឹក​ដី​នេះ នឹង​មាន​ដើម​ឈើ​ជីវិត​​ សម្រាប់“ប្រោស​ប្រជា​ជាតិ​ឲ្យ​ជា” (២២:២)។ អ្វី​ដែល​យើង​មិន​ឃើញ​មាន នៅ​ក្នុង​ទឹក​ដី​ដែល​មាន​សព្វ​គ្រប់​នេះ គឺ​បណ្តា​សា​(២២:៣) សេចក្តី​ស្លាប់ ទុក្ខព្រួយ…

Read article
ការដេញតាម

ពេលដែលស្វាមីរបស់ខ្ញុំ គឺខាល(Carl) កំពុង​តាម​​ស្រឡាញ់​ខ្ញុំ ពេល​ដែល​យើង​កំពុង​ស្ថិត​ក្នុង​ការ​ណាត់​ជួប​គ្នា គាត់​មា​​ន​ភាព​ច្បាស់​លាស់​នៅ​ក្នុង​ទំនាក់​ទំនង​នេះ​​ណាស់​។ គាត់​បាន​ទូរ​ស័ព្ទ​មក​ខ្ញុំ ហើយ​សរសេរ​សំបុត្រ​ផ្ញើរខ្ញុំ​។ គាត់​បាន​សួរ​សំណួរ​ដោយ​ការ​ពិចារណា។ គាត់​បាន​ទិញរបស់​ជា​ច្រើន​ឲ្យ​ខ្ញុំ ដែល​មាន​ដូច​ជា ផ្កា ស្ករ​គ្រាប់ សៀវ​ភៅ និង​អំណោយ​ផ្សេង​ៗ​ទៀត ហើយ​បាន​នាំ​ខ្ញុំ​ទៅ​ញាំ​អាហារពេល​ល្ងាច។ ក្នុង​ការ​តាម​ស្រឡាញ់នេះ​ គាត់​បាន​ចំណាយ​ពេល​វេលា និង​កម្លាំង​ជា​ច្រើន។ កាល​នៅ​សតវត្សរ៍​ទី​១០ មុន​គ.ស ស្តេច​សា​ឡូម៉ូន​ក៏បាន​លើក​ទឹក​ចិត្ត ឲ្យ​មាន​ការប្តេជ្ញា​ចិត្ត និង​ភាព​ច្បាស់​លាស់យ៉ាង​ដូចនេះ នៅ​ក្នុង​ការ​ដេញ​តាម​មួយ​បែប​ទៀត គឺ​ការ​ដេញ​តាម​ប្រាជ្ញា។ តាម​វច្ចនានុ​ក្រម ពាក្យ​ប្រាជ្ញា គឺ​មាន​ន័យ​ថា “ការ​យល់​ដឹង​ថា អ្វី​ជា​ការ​ពិត អ្វី​ត្រឹម​ត្រូវ ឬ​អ្វី​ដែល​ស្ថិត​ស្ថេរ”។ និយមន័យ​នេះ គឺមា​ន​សារ​សំខាន់​ណាស់ បើ​សិន​ជា​យើង​ចង់​រស់​នៅ​ក្នុង​ជីវិត ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ដ៏បរិសុទ្ធ។ ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ​ បាន​ជា​ស្តេច​សាឡូម៉ូន​ទ្រង់​បាន​ប្រើ​កិរិយ៉ា​ស័ព្ទ​សកម្ម​ជាច្រើន នៅ​ក្នុង​បទ​គម្ពីរ​សុភាសិត​ជំពូក​២ ដើម្បី​បក​ស្រាយ​អំពី​ការ​ដែល​យើង​ចាំ​បា​ច់​ត្រូវ​ប្រឹងប្រែង​ស្វែង​រក​ឲ្យ​បាន​ប្រាជ្ញា។ ទ្រង់​បាន​មាន​បន្ទូ​លថា “​ចូរ​ប្រុង​​​ត្រចៀក​​ស្តាប់” ​តា​ម​ប្រាជ្ញា ហើយ​​“ផ្ចង់​ចិត្ត​”ឲ្យ​បាន​យោបល់ ​“ស្រែក​ហៅ​” រក​ដំរិះ ព្រម​ទាំង “​បន្លឺ​សំឡេង​ឡើង” សូម​ឲ្យ​បាន​យោបល់ បើ​ឯង “​ខំ​រក​”ដូច​ជា​រក​ប្រាក់(ខ.២-៤)។ ដើម្បី​ស្វែង​រក​ប្រាជ្ញា យើង​ត្រូវ​មាន​ការ​ប្រឹង​ប្រែង ហើយ​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង អំពី​កន្លែង​ដែល​យើង​អាច​រក​ប្រាជ្ញាឃើ​ញ…

Read article
ព្រះគុណបានបំពេញនូវពេលវេលារងចាំ

លោក​រ៉ូហ្គឺរ(Roger) បាត់​បង់​ការងារ​របស់​គាត់ ដោយ​ព្រោះ​តែ​ក្រុម​ហ៊ុន បានកា​ត់ប​ន្ថយ​ការ​ចំណាយ​លើ​បុគ្គលិក។ គាត់ព្យា​យាម​ស្វែ​ងរ​ក និង​ដាក់ ​ពាក្យ​សុំ​ធ្វើកា​រងា​រ​ជា​ច្រើ​ន​ខែម​ក​ហើយ ទាំង​សុំ​ឱ្យ​គេ​ឯង​ជួយ​អធិស្ឋាន​ឱ្យ​គាត់ និង​ទុក​ចិត្ត​លើ​ព្រះជា​ម្ចា​ស់ផ​ង​ដែរ។ អារម្មណ៍​របស់​លោក រ៉ូហ្គឺរ (Roger) និង​ប្រពន្ឋគា​ត់​ ជឺរ​រ៉ី(Jerrie)បាន​ផ្លាស់​ប្តូរ​ជា​ញឹក​ញា​ប់។ ពួក​គេបា​ន​ជឿ​ថា​ព្រះ​ជា​ម្ចាស់​នឹង​ប្រទាន​ឱ្យ​ពួក​គេ​ក្នុង​របៀ​បមួ​យដែ​ល​នឹក​ស្មាន​មិន ​ដល់ ទាំង​មាន​ពិសោធន៍​ជា​មួយ​ព្រះ​គុណ​រប​ស់ទ្រ​ង់​ថែម​ទៀត​ផង ប៉ុន្តែ ជួនពេល​ខ្លះទៀ​ត ពួក​គេ​បែរ​ជា​នឹក​ព្រួយ​បារម្ភ​ថា មិន​ដឹង​ជា​រក​ការ​ងា​របា​ន​ឬ​ទេ ពួក​គេបា​ន​រ​ង​ចាំចម្លើយ​អស់​រយៈ​ពេល1​5​ខែ ។ ក្រោយ​មក លោក រ៉ូហ្គឺរ(Roger) បាន​ទទួល​ការ​សម្ភាស​ន៍​បី​ក្រុម​ហ៊ុន ហើយ​មួយ​សប្តាហ៍​ក្រោយ​មក​ទី​​ភ្នាក់​​ងារ​រ​ក​ការងា​រ​ធ្វើ​ បាន​ទូរស័ព្ទ​មក​ទាំ​ងនិ​យា​យ​ថា​ “តើ​លោក​ធ្លាប់​ឮទេ​ថា​ ពេល​ខ្លះព​ពក​មាន​ទ្រនាប់​ពណ៌​ប្រា​ក់​នៅ​ខាង​ក្នុង​ដែ​រ​ឬទេ? លោក​មាន​កា​រងារ​ធ្វើហើ​យ!” ប្រពន្ឋ​ខ្ញុំ​ជឺររ៉ី(Jerrie)បាន​ប្រាប់​ខ្ញុំ​ក្រោ​យម​ក​ទៀត​ថា“យើ​ង​មិ​នអា​ច​ដោះដូ​រ​នូ​វ​បទ​ពិ​សោធន៍​យ៉ាង​លំ​បាក​ទាំ​ង​នេះ​ ជាមួ​យនឹ​ង​រឿ​ង​អ្វី​មួ​យ​បា​ន​ទ្បើយ។ ​ការ​នេះបា​ន​ធ្វើ​ឱ្យយើ​ង​ទាំ​ង​ពីរ​នា​ក់​កាន់​តែ​ស្និ​ត​ស្នាល​គ្នា​ជា​ង​មុន ហើយ​ក៏​បា​នធ្វើ​ឱ្យ​យើ​ង​ប្រកប ​ជាមួ​យព្រះ​អ​ម្ចាស់​កាន់​តែ​ជិ​ត​ឌិត​ជា​ងមុ​ន​ដែរ។ ហើយ​មិត្ត​ភ័​ក្ត្រ​ទាំង​ឡា​យដែ​ល​បាន​ជួយ​អ​ធិស្ឋាន​ឱ្យយើ​ងក៏​បា​ន​ពេញដោ​យ​អំណរ ទាំ​ង​អ​រ​ព្រះគុ​ណចំ​ពោះព្រះ​ជា​ម្ចាស់​ថែ​មទៀ​ត​ផង។ លោក​ប៉ូល ច​ង់​ឱ្យ​ពួក​ជំ​នុំ​នៅក្រុ​ងកូ​រិន​ថូស​ឃើ​ញពី​ព្រះ​គុ​ណព្រះ​ជាម្ចា​ស់ ពី​កិច្ចការ​នៅ​ក្នុងជី​វិត​របស់​លោក ហើយបា​នប​ណ្តាល​ឱ្យ​មាន​“សេចក្តី​អ​រព្រះ​គុ​ណ​ចម្រើ​ន​ ជា​បរិបូរណ៍​ឡើង​ដល់​សិរីល្អនៃ​ព្រះ​”(២កូរិនថូស 4:16) បញ្ហា​ជា​ច្រើន​រប​ស់គា​ត់​មាន​សភាព​ធ្ងន់​ធ្ងរ​សម្បើម​ណាស់ គាត់​ត្រូ​វគេ“សង្កត់​សង្កិ​នគ្រ​ប់​ជំពូក” “មាន​សេចក្តីវិ​លវ​ល់” “មាន​គេ​ធ្វើ​ទុក្ខ​បុក​ម្នេញ” និង “មា​ន​គេវា​យ​ដួល​ស្តូក”(ខ.8-9)។ សូម្បី​យ៉ា​​ងនោះ​ក្តី​ លោក​បាន​ជួយ​ជម្រុញ​ចិត្ត​មនុស្ស ម្នាល ​មិន​ឱ្យរ​សាយចិ​ត្ត​ចេញ​ពី​បញ្ហា​ឡើ​យ(ខ…

Read article
នំភីហ្សាឥតគិតលុយ

លុយ​កាក់ខ្សត់​ខ្សោយ​បន្តិច នៅ​ពេល​អ្នក​រាល់​គ្នា​នៅ​ជា​និស្សិត​សកល​វិទ្យា​ល័យ។ ដូច្នេះ កាល​ណា​មាន​អាហារ​ញ៉ាំឥ​ត​គិត​លុយ នោះ​នឹង​ឃើញ​វត្ត​មាន​និស្សិត​ជា​ច្រើន នៅ​ទីនោះ​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង ។ ប្រសិន​បើ​ក្រុម​ហ៊ុន​មួយ​ចង់​ជ្រើស​រើស​បុគ្គ​លិក​ថ្មី និង​ចង់​ទាក់​ទាញ​និស្សិត​ក្មេង​ៗ​នៅ​ក្នុង​បរិវេណ​សកល​វិទ្យា​ល័យ​ឱ្យ​មក​ធ្វើ​បទបង្ហាញ គឺ​ត្រូវ​ផ្តល់​ឱ្យ​ពួក​គេ​នូ​វនំ​ភីហ្សា​ដោយ​ឥត​គិត​លុយ​។ និស្សិត​មួយ​ចំនួន​រង់​ចាំ​ធ្វើប​ទ​បង្ហាញ សំរា​ប់​តែ​នំ​ភីហ្សា​តែ​ប៉ុណ្ណោះ ក្រោយ​ពេល​ធ្វើ​បទ​បង្ហាញ​ចប់។ មើល​ទៅ​អាហារ​នៅក្នុង​ថ្ងៃ​នេះ ហាក់​ដូច​ជា​សំខាន់​ខ្លាំង​ជាង​ការ​ងារ​សំរាប់​ពេល​អនា​គត​ទៅ​ទៀត ។ ព្រះ​យេស៊ូវ​បាន​ចំអែត​មនុស្ស​500​0​នាក់ ហើយ ​នៅ​ថ្ងៃ​បន្ទាប់​មាន​ម​នុស្ស​ជា​ច្រើន​បាន​តាម​រក​ទ្រង់​(យ៉ូហាន 6:10-11,24-25)។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ជំទាស់​នឹង​ពួក​គេថា​ “អ្នក​រាល់​គ្នារ​ក​ខ្ញុំ មិន​មែន​ដោយ​ព្រោះបា​ន​ឃើញ​ទីសំ​គាល់​ទេ គឺ​ដោយ​ព្រោះ​តែ​បាន​បរិភោគ​នំប៉័ង​ឆ្អែត​ប៉ុណ្ណោះ”(ខ.26)។ ចំពោះ​មនុស្ស​មួយ​ចំនួន អាហារ​ពិត​ជា​សំខាន់​ជាង​ជីវិ​ត​អស់​កល្ប ដែល​ព្រះយេ​ស៊ូវ​បា​ន​បូជាព្រះ​កា​យ​ទ្រ​ង់ទៅ​​ទៀត​។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេថា​ ទ្រង់​គឺ​ជា “នំប៉័ងរ​បស់​ព្រះ​ជា​ម្ចាស់… ព្រះ​អង្គ​ដែល​យាង​ចុះពី​ស្ថា​នសួ​គ៍​មក​ ព្រ​​មទាំ​ងប្រទាន​ឱ្យ​មនុស្ស​លោកបា​នជីវិត​ផង”​(ខ.33)។ អ្នក​ខ្លះមិ​ន​បាន​ជឿ និង​ទទួល​យក​ការប​ង្រៀន​របស់​ទ្រង់​ទេ ថែម​ទាំង​“ដក​ខ្លួន​ថយ​ចេញ​ មិ​ន​តាម​ទ្រង់​ទៀត​ផង”(ខ.66)។ ពួក​គេច​ង់បា​ន​អាហារ ប៉ុន្តែ ពួក​គេមិ​ន​ចង់​បាន​ទ្រង់​ទេ ​ចុះតើ​មាន​អ្វី​ដែលដំ​រូវ​ឱ្យ​ពួក​គេ​ដើរ​តាម​ទ្រង់​ទៅ​ហ្ន៎។ ថ្ងៃ​នេះ​ព្រះយេស៊ូវ​ហៅយើ​ងម​កឯ​ទ្រង់ នោះ​មិ​ន​មែន​ទទួល​យក​ព្រះ​ពរ​នៅក្នុ​ង​ព្រះ​ហស្ត​ទ្រង់​ទេ ប៉ុន្តែ មក​ដើម្បី​ទទួល​យក​នូវ​ជីវិត​អស់ក​ល្ប ហើយ​និង​ដើរ​តាម​ទ្រង់ ទ្រង់​គឺ​ជា​“នំប៉័ង​របស់​ព្រះ​ជា​ម្ចាស់” ។ —Anne Cetas

Read article
ពិភពសំបូរបែប

ក្រុ​មហ៊ុនទូ​រទស្សន៍​ខ្សែកា​បបា​នផ្ញើ​សំ​បុត្រ​អញ្ជើញ​ខ្ញុំទៅពិ​និត្យ​មើល​ប៉ុស្តិ៍​ទូរទស្ស​ន៍​ថ្មីប​ន្ថែម​ទៀត។ នៅ​ក្នុងលិ​ខិត​នោះបា​នស​រសេ​រថា ខ្ញុំត្រូ​វទា​ក់​ទង​ទៅក្រុ​ម​ហ៊ុន​ដើម្បី​ទទួ​លបា​នប្រ​អប់​ឌីជីថល​ថ្មីមួ​យ ហើយ​បាន​ពន្យល់​ខ្ញុំ​ពី​​របៀប​តម្លើង​វាថែ​ម​ទៀត។ រួច​មក​គេ​ប្រាប់​ខ្ញុំ​ថា៖ «គ្រាន់​តែអ​ង្គុយ​ចុះ ហើយ​រីក​រាយ​នឹង​ពិភព​សំបូរ​បែប​ទាំង​នោះ​ចុះ​»។ នៅ​ក្នុង​លិខិត​នោះធ្វើ​ឲ្យ​ខ្ញុំគិត​ដល់«ពិភព​សំបូរ​បែប» ដែល​គ្រីស្ទ​បរិស័ទ​មាន​ឯក​សិទ្ធិ​នឹង​ទៅ​រស់​នៅ​ទី​នោះ​។ ពេល​ដែល​ព្រះ​ជាម្ចាស់​រំដោះម​នុស្ស​ចេញ​ពីពិ​ភព​ងងឹត​នៃ​អំពើ​បាប ហើយ​នាំគេ​ម​កពិ​ភព​នៃ​ពន្លឺ​វិញ​(១ពេត្រុស ២:៩) យើង​ក៏ទ​ទួលបា​នជី​វិត​ថ្មីមួ​យ។ បទ​គម្ពីរ​រ៉ូម​៥ បា​​នប្រាប់​យើ​ងថា មាន​របស់​ជា​ច្រើន​ដែ​ល​យើង​បាន​ទទួ​ល​ពី​ព្រះ​គ្រីស្ទ​ដូ​ចជា​៖ ព្រះ​ជា​ម្ចាស់​បាន​សម្រុះ​សម្រួ​ល​យើង​ជាមួ​យ​ព្រះ​បិតា ដោយសារ​ការ​សុគត​របស់​ព្រះ​បុត្រា (ខ.១០) ហេតុដូ​ច្នេះហើ​យបា​នជា​យើង​មា​នស​ន្តិភាព​ជាមួ​យព្រះ​​ជា​ម្ចាស់​តាម​រ​យៈព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ (ខ.១)។ យើង​អាច​ចូល​ទៅ​ព្រះ​ជាម្ចា​ស់ដើ​ម្បី​ទទួល​ព្រះ​គុណ(ខ.២)។ យើង​មាន​អំណរ​ទោះ​ជា​ជួប​ទុក្ខ​លំបាក ព្រោះ​នេះ​ជា​ឱកាស​ដែល​យើង​រីក​លូត​លាស់​អត្ត​ចរិត ដោយ​ការ​ទុក​ចិត្ត​លើ​ព្រះអង្គ (ខ.៣-៤)។ លើល​ពី​នេះទៅ​ទៀ​ត ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែលព្រះ​អ​ង្គបា​ន​ប្រទាន​មក​យើង​រាល់​គ្នា នឹង​បង្ហូរ​សេចក្តី​ស្រឡាញ់រ​ប​ស់​ព្រះជា​ម្ចាស់​ឲ្យ​ពេញ​ពោរ​ក្នុង​ចិត្ត​យើង(ខ.៥) ហើយ​អំពើ​បាប​គ្មាន​អំណាច​លើប​ង​ប្អូន​ទៀត​ឡើយ(៦:១៨)។ ក្នុង​នាម​ជា​គ្រីស្ទប​រិស័​ទម្នាក់ យើង​អាច​ទទួ​លបា​នពិ​ភព​សំបូរបែ​ប​មក​ពី​ព្រះ​ជាម្ចាស់។ តើ​នៅតែ​អា​ត្មានិ​យម​ដល់​កាល​ណាទៀ​ត ចូរ​ចេះចែ​ក​ចាយ​ដល់​អ្នក​ដទៃ​ផង ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ពិភ​ពសំបូ​របែ​បម​ក​ពី​ព្រះ​ជាម្ចា​ស់?។-Anne Cetas

Read article
អ្វីៗគ្រប់យ៉ាងដើម្បីព្រះអង្គ

ពេល នាង​ស្ស៊េរី​ភ្ជាប់​ពាក្យ មិត្ត​នាង​ឈ្មោះ​អាមីបានចូ​លរួ​ម​អបអរ​សាទរ។ នាង​អាមីរៀប​ចំពិធីជ​ប់លៀ​ង ជួយ​រើស​សម្លៀក​បំពាក់​រៀប​ការ ដើរ​ពីមុ​ខនាង​ និង​អង្គុយ​នៅ​ក្បែរនា​ងក្នុ​ងពិ​ធីនោះ​។ ពេល​នាង​ស្ស៊េរី​បាន​រៀប​ការ​រួច​ហើយមា​ន​កូន​ នាង​អាមី​ជួយ​រៀបចំ​​ពិធី​បង្កក់​កូន​យ៉ាង​សប្បាយ​ជូន​នា​ងទៀ​តផង។ ក្រោយ​មក នាង​ស្ស៊េរី​ប្រាប់​អាមី​ថា៖ «ពេល​ខ្ញុំ​លំបាក​មាន​តែ​ឯង​ទេជួ​យ​ខ្ញុំ ជាពិ​សេស​ខ្ញុំដឹ​ង​ថា ឯង​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​រីក​រាយ​នឹង​ជួយ​ខ្ញុំដែ​រ។ ឯង​មិន​ដែល​ច្រណែន​ខ្ញុំ​ទេ​ គឺ​ជួយ​រៀប​ចំ​កម្ម​វិធី​ជា​ច្រើន​ឲ្យ​ខ្ញុំ»។ នៅ​ពេល​សិស្ស​លោក​យ៉ូហាន​បាន​ឮ​ថា មានគ្រូ​​ថ្មីមួ​យ​នា​ម​ព្រះយេ​ស៊ូវ និង​មាន​មនុ​ស្ស​ជាច្រើ​ន​ដើរ​តាម​ព្រះអង្គ គេ​គិ​ត​ថាលោ​កយ៉ូ​ហាន​នឹង​ច្រណែន​នឹង​ព្រះ​យេស៊ូវ ​(យ៉ូហាន៣:២៦)។ ហេតុ​ដូច្នេះ គេក៏​ម​កប្រា​ប់​លោក​យ៉ូហាន​ថា៖​«ទ្រង់កំ​ពុង​តែ​ធ្វើពិ​ធីជ្រ​មុ​ជទឹ​ក​ ហើយ​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម»។ លោក​យ៉ូហាន​ឆ្លើយ​តប​ថា៖«ខ្ញុំ​មិន​មែន​ជាព្រះ​គ្រីស្ទ​ទេ​ គឺ​គ្រា​ន់​តែទ​ទួល​បង្គាប់​នឹង​មក​នាំមុ​ខ​ទ្រង់​ប៉ុណ្ណោះ។​ អ្នក​ណាដែ​លយ​ក​ប្រពន្ធ នោះ​ឈ្មោះថា​ជា​ប្តី​ហើយ ​ឯពួ​ក​មិត្រ​សំឡាញ់​ដែល​ឈរស្តាប់​គាត់ កំពុង​ដែល​រៀប​ការ នោះក៏​មា​ន​សេចក្តី​អំណរ​ឡើង ដោយសារ​សំឡេងប្តី គឺ​យ៉ាង​នោះឯ​ង ដែល​សេចក្តី​អំណររប​ស់ខ្ញុំ​បា​នពោ​រ​ពេញ​ហើយ» (ខ២៨-២៩)។ ឥរិយាបថប​ន្ទាប​ខ្លួន គឺ​ជា​អត្ត​សញ្ញាណ​របស់​យើង។ កុំ​ឲ្យ​គិត​តែ​ពី​ប្រយោជន៍ផ្ទា​ល់​ខ្លួន អ្វី​ៗ​ដែល​អ្នក​រាល់​គ្នានឹ​ង​ធ្វើ ចូ​រធ្វើ​ដោយ​ថ្វាយសិ​រីរុ​ងរឿ​ងដ​ល់​ព្រះ​សង្រ្គោះនៃ​យើង​រាល់​គ្នាវិ​ញ។ «ត្រូវ​ឲ្យ​ព្រះអ​ង្គនោះ​បានចំ​រើន​ឡើង​ ហើ​យខ្ញុំ​ត្រូ​វថយ​វិ​ញចុះ​»(ខ.៣០)។-Anne Cetas

Read article
លក្ខណៈសម្បត្តិ ក្នុង​ពេល​ប្រកួតកីឡា

លោកក្លេយតុន ខេឌ្រិក-ហូមស៍​ (Clayton Kendrick-Holms) គឺ​ជា​គ្រូ​បង្វិក​កីឡាបាល់​ទាត់​ម្នាក់ ដែល​បាន​​កសាង​​ក្រុម​កីឡា​របស់​ខ្លួន ដោយ​បង្រៀន​​សមាជិក​ក្រុម​ម្នាក់​​ៗ​​ឲ្យ​មាន​​លក្ខណៈ​សម្បត្តិ​ល្អ​ៗ ។​ ក្នុង​ក្រុម​របស់​គាត់ គេមិន​បាន​ប៉ាក់​ឈ្មោះ​របស់​​​​កីឡាករ​ទាំង​នោះ​ នៅ​​លើ​​​ខ្នង​​នៃ​​អាវ​យឺត​របស់​​​​​​ពួក​គេ​​​ទេ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​បាន​សរសេរ​ពាក្យ ដូច​ជា “គ្រួសារ” “ការ​គោរព” “ការ​ទទួល​ខុស​ត្រូវ” និង “លក្ខណៈ សម្បតិ្ត​”​ជា​ដើម ។ មុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម​ម្តង​ៗ គ្រូ​បង្វិក​រូប​នេះ តែង​តែ​​រំឭក​ក្រុម​របស់​គាត់ ឲ្យ​ប្រកួត តាម​គោលការណ៍​ទាំង​នោះឯង ។ ​សាវ័ក​ពេត្រុស​បាន​លើក​ទឹក​ចិត្ត​ ​គ្រីស្ទ​បរិស័ទ​ម្នាក់​ៗ ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ៗ​ ​(២ពេត្រុស ១:៥-៧) នៅ​ក្នុង​ជីវិត ដែល​រស់​នៅដោ​យ​ជំនឿ ដែល​មាន​ដូច​ជា : សេចក្តី​ទៀង​ត្រង់​ : ដោយអនុញាតឲ្យព្រះកែច្នៃឲ្យយើងមានលក្ខណៈសម្បត្តិលេចធ្លោ ។ ការមានដំរិះ​ : ដោយ​សិក្សា​ព្រះ​បន្ទូល​ព្រះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា ដើម្បី​តយុទ្ធ​​នឹង​ភាព​ខុស​ឆ្គង ។ មានភាពអត់សង្កត់ : ដោយ​​កោត​ខ្លាច​ព្រះ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​យើង​ជ្រើស​រើស​លក្ខណៈ​សម្បត្តិ ដែល​កោត​ខ្លាច​ព្រះ ។ សេចក្តីខ្ជាប់ខ្ជួន : ដោយ​មាន​សេចក្តី​សង្ឃឹម…

Read article
គោលនយោបាយដែលហាមមិនឲ្យញញឹម

តាម​ធម្មតា មុន​ពេល​គេ​ថត​រូប​ឲ្យយើង គេ​តែង​ប្រាប់​ឲ្យ​យើង​ញញឹម ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​តំបន់​ខ្លះ​នៃ​សហរដ្ឋអាមេរិក មាន​គោល​នយោបាយ​មួយ ដែល​ហាម​មិន​ឲ្យ​យើង​ញញឹម នៅ​ពេល​ថត​រូប សម្រាប់​ធ្វើ​ប​ណ្ណ​បើកបរ ។​ ដោយ​សារ​មាន​អ្នក​ក្លែង​បន្លំ​អត្ត​សញ្ញាណ នោះ​ក្រសួង​គ្រប់​គ្រង​យាន្ត​ជំនិះ​នៅ​រ​ដ្ឋ​ទាំងនោះ បាន​​ខិត​ខំ​ត្រួត​ពិនិត្យ​មើលរូប​ថ​ត​ថ្មី​ៗ ដែល​គេបា​ន​​ថត ដើម្បី​កុំ​ឲ្យ​មាន​រូប​ថត​ណាមួយ​ ​ដែល​មាន​ភិន​ភាគ​ដូច រូប​ថត​ដែល​មាន​ក្នុង​ប្រព័ន្ធ​ស្រាប់ឡើយ​ ។​ បើ​​មាន​នរណា​ម្នាក់​បាន​​​បំពេញ​​ឈ្មោះ​ក្លែង​ក្លាយ​ ក្នុង​រូប​ថត​ណា​មួ​យ នោះ​​ម៉ាស៊ីន​ត្រួត​ពិនិត្យនឹងបន្លឺសម្លេង ឲ្យ​​អ្នក​​ប្រតិបត្តិ​ការណ៍​បាន​ដឹង ។​ ចាប់​ពី​ឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៩ នៅ​សហរ​ដ្ឋ​អាមេរិក មាន​រដ្ឋ​មួយ បាន​ឃាត់​ខ្លួន មនុស្ស​៦០០​០​នាក់ ដែល​ព្យាយាម​ធ្វើ​ប័ណ្ណ​បើក​បរ​ក្លែង​ក្លាយ។​ តើ​ហេតុ​អ្វី​បា​នជា​គេ​ហាម​មិ​ន​ឲ្យ​ញញឹម? នោះ​គឺ​ដោយសារ​បច្ចេកវិទ្យា​​មួយ​នេះ អាច​មើល​ស្គាល់​មុខ​មនុស្ស​ក្នុង​រូប​ថត​ បាន​ងាយ​ស្រួល​ជាង បើ​សិន​ជាអ្ន​ក​នោះ​ធ្វើ​ទឹក​មុខ​ធម្មតា ។​ ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​វិធី​សាស្រ្ត​ដ៏​ល្អមួយ​ ដើម្បី​​សំគាល់​មើល​គ្រីស្ទប​រិស័ទ ។​​ ទ្រង់​បាន​បង្រៀន​​ពួក​សិស្ស​​​​ថា “គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក”(យ៉ូហាន ១៣:៣៥)។ យើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​បង​ប្អូន​រួម​ជំនឿ ដោយ​បំពេញ​សេចក្តី​ត្រូវ​ការ​ជាច្រើន ​​ដែល​ពួក​​គេមាន​ ​ដូច​ជា ​ផ្ញើ​សំបុត្រ​​លើក​​ទឹ​ក​​ចិត្ត ​ទៅ​សួ​រ​សុខ​ទុក្ខ ​ឲ្យ​អាហារ…

Read article