Anne Cetas

You are here:
ការតយុទ្ធនឹងការញៀន

មានពេលមួយ លោកអេរិក(Eric)បានតយុទ្ធនឹងការញៀនថ្នាំ។ មិត្តភ័ក្តិ និងក្រុមគ្រួសារគាត់ ក៏បានលើកទឹកចិត្តគាត់ឲ្យផ្តាច់គ្រឿងញៀន។ ពេលនោះ គាត់បានទទួលស្គាល់ថា ការផ្តាច់គ្រឿងញៀនមានប្រយោជន៍បំផុតសម្រាប់សុខភាព និងទំនាក់ទំនងដែលគាត់មានជាមួយអ្នកដទៃ ប៉ុន្តែ គាត់មានអារម្មណ៍ថា មិនអាចផ្តាច់វាបានទេ។ ពេលដែលអ្នកដទៃប្រាប់គាត់ ពីរបៀបដែលពួកគេបញ្ឈប់ការញៀន គាត់ក៏បានឆ្លើយតបថា “អ្នកអាចបញ្ឈប់វាបាន ខ្ញុំសូមជួយអរ តែខ្ញុំហាក់ដូចជាមិនអាចផ្តាច់វាបានសោះ! បើសិនជាខ្ញុំមិនដែលត្រូវល្បួង ឲ្យប្រើគ្រឿងញៀនតាំងពីដំបូងមក នោះខ្ញុំក៏មិនធ្លាក់ខ្លួនញៀនថ្នាំដែរ។ ខ្ញុំចង់ឲ្យព្រះដកការញៀនថ្នាំ ចេញពីជីវិតខ្ញុំ ក្នុងពេលឥឡូវនេះតែម្តង”។ អ្នកខ្លះបានរួចពីចំណងអ្វីមួយភ្លាមៗ តែមនុស្សភាគច្រើនត្រូវមានការតយុទ្ធជារៀងរាល់ថ្ងៃ ទំរាំតែអាចមានសេរីភាព។ យើងប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាការល្បួងមិនចេញឆ្ងាយពីយើង ប៉ុន្តែ ទន្ទឹមនឹងនោះ យើងក៏ត្រូវដឹងផងដែរថា យើងអាចងាកបែរទៅរកព្រះបានគ្រប់ពេល ទោះជាយើងកំពុងដើរតាមផ្លូវខុសយ៉ាងណាក៏ដោយ។ ហើយការនេះអាចជាផ្នែកដ៏សំខាន់បំផុត នៃការតយុទ្ធរបស់យើង។ យើងត្រូវរៀនលះបង់ការពឹងផ្អែកលើកម្លាំងខ្លួនឯង ហើយងាកមករកការពឹងផ្អែកទាំងស្រុងទៅលើព្រះវិញ។ ព្រះយេស៊ូវក៏ធ្លាប់ត្រូវល្បួងផងដែរ គឺមិនខុសពីយើងទេ ដូចនេះ ព្រះអង្គយល់ពីអារម្មណ៍របស់យើង(ម៉ាកុស ១:១៣)។ ព្រះអង្គអាណិតដល់សេចក្តីកម្សោយរបស់យើង(ហេព្រើ ៤:១៥) បានជាយើងអាច “ចូលមកបល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការ”(ខ.១៦)។ ព្រះអង្គក៏ប្រើអ្នកដទៃ ឲ្យជួយយើង តាមអំណោយទានរបស់ពួកគេផងដែរ។ ទោះថ្ងៃនេះ យើងកំពុងតយុទ្ធនឹងការអ្វីក៏ដោយ សូមយើងចាំថា…

Read article
ល្អលើសជាច្រើនដង

អ្នកស្រីអេមី(Amy) បានតយុទ្ធនឹងជម្ងឺមហារីកអស់រយៈពេល៥ឆ្នាំ។ បន្ទាប់មក វេជ្ជបណ្ឌិតក៏បានប្រាប់គាត់ថា    ការព្យាបាលមិនបានទទួលជោគជ័យទេ   ហើយគាត់មានពេលតែពីរបីសប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់រស់នៅ។ បន្ទាប់ពីបានទទួលដំណឹងនេះ អ្នកស្រីអេមីចង់ស្វែងយល់ អំពីជីវិតអស់កល្បជានិច្ច ដែលព្រះបានធានាថា នឹងប្រទានដល់អស់អ្នកដែលជឿទ្រង់។ គាត់ក៏បានសួរគ្រូគង្វាលរបស់គាត់ថា “តើនគរស្ថានសួគ៌មានលក្ខណៈដូចម្តេចខ្លះ?” លោកគ្រូគង្វាលក៏បានសួរគាត់ អំពីរបស់អ្វីខ្លះដែលគាត់ចូលចិត្តបំផុត ក្នុងជីវិតនៅលើផែនដីនេះ។ គាត់ក៏បានជម្រាបលោកគ្រូគង្វាលថា គាត់ចូលចិត្តការដើរកម្សាន្ត និងចូលចិត្តឥន្ទធនូ ហើយក៏ចូលចិត្តមិត្តភ័ក្តិដែលចិត្តល្អ និងសម្លេងសើចរបស់ក្មេងៗ។ គាត់ក៏បានសួរលោកគ្រូគង្វាលដោយសេចក្តីស្រឡាញ់ថា “អញ្ចឹង  តើលោកគ្រូគិតថា  ខ្ញុំនឹងមានរបស់ទាំងអស់នោះ នៅស្ថានសួគ៌ឬទេ?” លោកគ្រូគង្វាលក៏បានឆ្លើយថា “ខ្ញុំជឿថា ពេលដែលអ្នកបានទៅនៅនគរស្ថានសួគ៌ ជីវិតរបស់អ្នក នឹងមានភាពស្រស់ស្អាត ហើយអស្ចារ្យ លើសពីអ្វីដែលអ្នកធ្លាប់ស្រឡាញ់ ឬបានជួបនៅក្នុងជីវិតនេះ។ សូមគិតអំពីអ្វីដែលល្អបំផុត ក្នុងជីវិតនេះ ហើយសូមគុណការទាំងនោះមួយរយ មួយពាន់ ឬមួយលានដង។ ខ្ញុំយល់ថា នគរស្ថានសួគ៌មានលក្ខណៈល្អដូចនេះឯង”។ ព្រះគម្ពីរមិនបានរៀបរាប់ជាលម្អិតថា ជីវិតនៅស្ថានសួគ៌ដ៏អស់កល្ប មានលក្ខណៈដូចម្តេចខ្លះទេ ប៉ុន្តែ ព្រះគម្ពីរពិតជាបានប្រាប់យើងថា ការបានទៅនៅជាមួយព្រះគ្រីស្ទ នៅនគរស្ថានសួគ៌គឺ “ប្រសើជាង” កាលៈទេសៈនៃជីវិតក្នុងពេលបច្ចុប្បន្ន ជាច្រើនដង(ភីលីព ១:២៣)។ “គ្រានោះនឹងគ្មានសេចក្តីបណ្តាសាទៀតឡើយ ហើយបល្ល័ង្កនៃព្រះ…

Read article
និយាយសួរស្តីជារៀងរហូត

បន្ទាប់ពីអ្នកស្រីខាធី(Kathy) បានធ្វើដំណើរកម្សាន្ត ក្នុងពេលឈប់សម្រាក អស់រយៈពេល១សប្តាហ៍ ជាមួយកូនស្រី និងចៅប្រុសរបស់គាត់ ដែលមានអាយុ៤ខែ ឈ្មោះអូលីវើ(Oliver) គាត់ក៏បាននិយាយលាគ្នា ដោយសង្ឃឹមថា នឹងបានជួបគ្នាម្តងទៀត។ គាត់បានសរសេរសំបុត្រផ្ញើមកខ្ញុំថា “ការជួបជុំគ្នាដ៏ផ្អែមល្ហែម ដូចដែលយើងមាន ក្នុងពេលកន្លងមក បានធ្វើឲ្យខ្ញុំចង់ទៅនៅនគរស្ថានសួគ៌។ នៅទីនោះ យើងមិនចាំបាច់ត្រូវខំរំឭកអំពីអនុស្សាវរីយ ក្នុងចិត្តយើងទេ។ នៅទីនោះ យើងមិនចាំបាច់ត្រូវអធិស្ឋាន សូមឲ្យពេលវេលាកន្លងផុតទៅយឺតៗ ហើយសូមឲ្យថ្ងៃនីមួយៗមានរយៈពេលវែងឡើយ។ នៅទីនោះ ការនិយាយសួរស្តី និងមិនប្រែក្លាយជាការជំរាបលាទេ។ នគរស្ថានសួគ៌នឹងមានតែពាក្យ ‘សួរស្តី’ ហើយខ្ញុំចង់ឲ្យពេលនោះឆាប់មកដល់”។ គាត់ទើបតែក្លាយជាជីដូនម្នាក់  ដូចនេះ គាត់ក៏ចង់ចំណាយពេលជាមួយអូលីវើ  ចៅប្រុសរបស់គាត់ ឲ្យបានច្រើនផងដែរ តាមដែលអាចធ្វើទៅបាន! គាត់អរព្រះគុណព្រះ ពេលណាគាត់អាចនៅក្បែរចៅប្រុសរបស់គាត់ ហើយក៏អរព្រះគុណព្រះអង្គ ដែលបានឲ្យគាត់មានសង្ឃឹមថា នឹងបានទៅនៅនគរស្ថានសួគ៌ ដែលនៅទីនោះ គាត់នឹងមានពេលដ៏អស្ចារ្យជាច្រើន ដែលមិនចេះចប់។ ជាការពិតណាស់ ថ្ងៃដ៏ល្អរបស់យើង ហាក់ដូចជាមានរយៈពេលខ្លីពេក ហើយថ្ងៃដែលពិបាក  ហាក់ដូចជាមានរយៈពេលយូរពេក។ ប៉ុន្តែ  ថ្ងៃទាំងពីរប្រភេទ  សុទ្ធតែបណ្តាលចិត្តយើង  ឲ្យចង់បានពេលវេលាដែលកាន់តែល្អជាងនោះទៀត  នៅថ្ងៃខាងមុខ។  សាវ័កប៉ុលបានមានប្រសាសន៍ថា គាត់និងពួកជំនុំនៅក្រុងកូរិនថូស…

Read article
ចិត្តដែលចូលចិត្តអធិស្ឋាន

ពេល​ដែល​ស្រ្តី​វ័​យ​ក្មេ​ង​ម្នាក់ កំពុ​ងធ្វើ​ដំ​ណើរ​តាម​យ​ន្ត​ហោះ ជាមួ​យកូ​ន​ស្រី​របស់​ខ្លួន ដែល​ម្នាក់មា​ន​​អា​​​យុ​​​៤​ឆ្នាំ​ ហើយម្នាក់ទៀ​តអា​យុ​២​ឆ្នាំ​ គាត់បាន​ព្យា​យា​ម​ធ្វើឲ្យ​​កូន​ស្រីទាំ​ង​ពីរមានកា​រ​រ​វល់ ដើម្បី​កុំឲ្យ​ពួ​ក​គេ​រំខា​ន​អ្នក​ដំ​ណើរ​ផ្សេ​ងទៀ​ត​។ ពេល​ដែល​អ្ន​ក​បើ​ក​បរ​យន្ត​ហោះ​ប្រកាស​តាម​ប្រ​ព័ន្ធ​ផ្សាយស​ម្លេង​ក្នុ​ងយ​ន្ត​ហោះ​​ ឃែតធើរីន(Katherine) កូនស្រី​ពៅ​រប​ស់​គា​​ត់ ក៏​បានឈ​ប់​លេ​ង ហើយឱ​ន​ក្បា​ល​។ ពេលអ្ន​ក​បើ​ក​យន្ត​ហោះ​និ​យាយ​ច​ប់​ នាង​ក៏និ​យាយ​ខ្សិ​ប​ៗ​ថា ​“អាមែន​”។ ​បាន​ជានា​ង​និយា​យ​ថា​អាមែ​ន​ដូ​ច​នេះ ​ប្រហែល​មក​ពី​នា​ង​ស្មាន​ថា​ អ្នក​បើក​យន្ត​ហោះ ​កំពុង​អ​ធិស្ឋាន អំពី​គ្រោះធ​ម្មជាតិ​​ដែល​បាន​កើ​ត​ឡើ​ង កាល​ពី​ពេល​ថ្មីៗនេះ​ហើ​​យ។ ខ្ញុំ​ចង់​មា​ន​ចិ​ត្ត​ដែល​ងា​យ​នឹ​ងចូ​ល​ទៅ​ក្នុង​កា​រអ​ធិ​ស្ឋា​ន យ៉ាងឆាប់​រ​ហ័ស ដូចក្មេ​ង​តូ​ច​ម្នាក់​នេះ​ផ​ងដែ​រ។ ខ្ញុំគិ​ត​ថា​ ស្តេចដា​វីឌ​ក៏​មាន​ចិត្ត​ ដែលងា​យ​នឹ​ងចូ​ល​ទៅ​ក្នុ​ងកា​រអធិស្ឋានដែរ​។ ក្នុងប​ទ​គម្ពីរ​ទំនុក​ដំកើ​ង ជំពូក​២៧ ទ្រង់​បាន​មា​ន​ប​ន្ទូលអំ​ពី​ខ្មាំង​សត្រូវ ដែលទ្រង់​ពិ​បាក​ទ​ប់​ទ​​ល់​(ខ.២)។ គឺ​ដូច​ដែ​ល​ទ្រ​ង់បា​ន​មា​នប​ន្ទូល​​ថា “ឱ​ព្រះ​យេហូ​វ៉ា​​អើ​យ ចិត្ត​​ទូលបង្គំ​បាន​ទូល​តប​ថា ទូលបង្គំ​នឹង​ស្វែង​រក​ព្រះភក្ត្រ​ទ្រង់​ពិត”(ខ.៨)។  អ្នកខ្លះ​និ​យាយ​ថា​  ត្រង់​ចំណុ​ច​នេះ ស្តេច​ដាវីឌ​កំពុ​ងនឹ​ក​ចាំ​ អំពី​ពេល​ដែ​ល​ទ្រ​ង់​កំពុង​រត់​គេច​ពី​​ស្តេច​សូល(១សាំយ៉ូអែល ២១:១០) ឬគេ​ច​ពី​អា​ប់សាឡំ បុត្រារ​បស់​ទ្រង់​(​២សាំយ៉ូអែល ១៥:១៣-១៤)។  ស្តេច​ដាវីឌបា​ន​យ​កកា​រ​អធិ​ស្ឋាន និងកា​រ​ពឹ​ង​ផ្អែ​កលើ​ព្រះ​អ​ម្ចាស់ ជាទី​មួយ  ហើយ​ទ្រង់​បា​ន​យ​កព្រះអង្គ​ជាទី​ជ្រក​កោន​(ទំនុកដំកើង ២៧:៤-៥)។ យ៉ាង​ណា​មិ​ញ យើង​ក៏ត្រូ​វ​កា​រ​ទីជ្រ​កកោ​ន​ផង​ដែ​រ​។ ការ​អាន ឬកា​រ​អធិ​ស្ឋានតា​ម​លំ​នាំ​បទ​គម្ពីរ​ទំនុកដំ​កើ​ង អាចជួ​យ​ឲ្យយើ​ង​មា​ន​ការ​ជិ​តស្និ​ទ្ធជា​មួយ​នឹ​ងព្រះ​វរបិតា​នៃ​យើ​ង កាន់​តែ​ខ្លាំង។ ​កាលណា​យើ​ងជ្រ​ក​កោ​ន​ក្នុង​ព្រះ​អ​ង្គ…

Read article
ក្តីសង្ឃឹមសម្រាប់បន្តទៅមុខ

យន្ត​ហោះឈ្មោះ​ សូឡា អ៊ីមផាល(Solar Impulse) មាន​ដំណើរ​​កា​រ​ ដោយ​ថាម​ពល​ព្រះ​អាទិត្យ ដែ​ល​អាច​ឲ្យ​វា​បា​ន​ហោះហើរបា​នទាំ​ង​យ​ប់​ថ្ងៃ ដោយ​មិន​ប្រើ​ប្រេង​ឥន្ធនៈ។ លោក​បឺត្រាន ពីកាដ(Bertrand Piccard) និង​លោក អនដ្រេ បូសបឺក(Andre Borschberg) ជាអ្នក​ឆ្នែ​ប​ង្កើត​យន្ត​ហោះ​នេះឡើ​ង។ អ្នក​ទាំង​ពីរ​ស​ង្ឃឹម​ថា​ ខ្លួន​អាច​បើ​ក​យ​ន្ត​ហោះ​នេះ​ ជុំវិញពិភព​លោក​។ យន្តហោះ​នេះ​អា​ចហោះ​ហើ​រ​ពេញ​មួ​យថ្ងៃ​ ដោយ​ថាម​ពល​ព្រះ​អាទិត្យ ហើយ​ទន្ទឹម​នឹង​នោះ វាក៏​បា​ន​សន្សំ​ថាម​ពល​ល្មម​នឹង​អាច​ហោះហើរ​​ពេញ​មួ​យ​យ​ប់​ទៀ​ត។ បាន​ជា​លោក​ពី​កាដ​មាន​ប្រសាសន៍​ថា “នៅ​ថ្ងៃប​ន្ទាប់ ថ្ងៃ​ក៏​បាន​រះ​ឡើ​ង ដែល​នាំ​ឲ្យ​យើង​ក៏មា​នក្តីសង្ឃឹម​ជា​ថ្មី​​​ថា​ យើង​អាច​ប​ន្ត​ហោះហើរ​ទៀត”។ ពេល​ដែល​ខ្ញុំ​គិ​តអំ​ពី​ការ​ដែល​ថ្ងៃរះ​នាំ​ម​កនូ​វក្តី​ស​ង្ឃឹម ខ្ញុំ​ក៏​បាន​នឹក​ចាំអំ​ពីប​ទគ​ម្ពីរ​បរិទេវ ជំពូក​៣ ដែល​ខ្ញុំ​បាន​អា​ន ​តាមកា​លវិ​ភាគ​ប្រចាំថ្ងៃ​។ បទ​គម្ពី​រនេះ​បា​ន​ចែ​ង​ថា​ “​ខ្ញុំ​​នឹ​ក​ឡើង​វិ​ញ​ពី​សេចក្តី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ឡើង។ គឺ​នឹក​ពី​សេចក្តី​នេះ​ថា កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ សេចក្តី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់”(ខ.២១-២៣)។ ពេលដែ​ល​រាស្រ្ត​របស់​ព្រះកំ​ពុង​ស្ថិ​តក្នុ​ង​ស្ថា​នភា​ព​អស់​ស​ង្ឃឹម   ដោយ​សារ​ទីក្រុ​ង​យេ​រូសាឡិម កំពុង​តែ​ត្រូវ​ចក្រ​ភព​បាប៊ីឡូន​ឈ្លាន​ពា​ន លោក​យេរេមា​បាន​មា​នប្រ​សាស​ន៍ថា​ ពួក​គេ​នៅ​តែអា​ចមា​ន​ក្តី​សង្ឃឹម ព្រោះ​ព្រះអ​ម្ចាស់​នៅ​តែមា​ន​សេចក្តី​មេ​ត្តា និង​ក្តី​អាណិត​អាសូរ។ ជួន​កាល សេចក្តី​ទុក្ខ​យើ​ង​ហាក់​ដូច​ជា​កាន់​តែ​អា​ក្រក់​ឡើ​ង នៅ​ពេល​យ​ប់  ប៉ុន្តែ …

Read article
លើសពីការរង់ចំា

នៅក្នុង​តំបន់​ដែ​ល​ខ្ញុំ​រ​ស់​នៅ​ ពេលដែ​ល​ខ្ញុំ​ទូរស័ព្ទ​ហៅជា​ង ឲ្យ​មក​ជួស​ជុ​លឧ​បករណ៍​អ្វី​មួយ នៅ​ផ្ទះខ្ញុំ​ ក្រុមហ៊ុ​ន​បាន​ឆ្លើ​យ​ថា ​“ជាងនឹ​ងទៅ​ដល់​ ក្នុង​ចន្លោះ​ម៉ោ​ង​១រ​សៀល ដល់​ម៉ោង​៥​ល្ងាច”​។ ដោយសា​រ​ខ្ញុំមិ​ន​ដឹង​ច្បាស់​ថា​ ជាងនឹ​ងម​កដ​ល់​ពេល​ណា ខ្ញុំ​គ្មា​នជ​ម្រើស​អ្វី ក្រៅ​ពី​បន្ត​រង់​ចាំ រហូត​ដល់​ពេល​គាត់​មក​ដ​ល់​។ យ៉ាង​ណាមិ​ញ​ ព្រះ​យេស៊ូវ​បា​នប្រា​ប់​ពួក​សិស្ស​ថា ព្រះ​អង្គ​នឹ​ងយាង​ទៅន​គរ​ស្ថាន​សួគ៌​វិញ ​ហើយ​ពួក​គេត្រូវរង់​ចាំព្រះ​​អង្គ​យាង​ត្រឡប់​មក​វិញ ក្នុងពេលឆា​ប់​ៗ​(យ៉ូហាន ១៦:១៦)។ បន្ទាប់​ពី​ព្រះ​អង្គ​​មា​ន​ព្រះ​ជន្ម​រស់​ឡើង​វិ​ញ ពួកគេ​​ក៏​បាន​ជួ​ប​ព្រះអ​ង្គ​ម្តង​ទៀត  ហើយ​ពួក​គេ​សង្ឃឹម​ថា  ព្រះ​អង្គ​នឹ​ង​​តាំង​នគរ​ព្រះ​អង្គ នៅ​ក្នុង​លោកិយ ក្នុង​ពេល​នោះ​តែម្ត​ង​។​ ប៉ុន្តែ ព្រះ​អង្គ​បា​ន​ប្រា​ប់ពួ​ក​គេ​ថា “មិន​​ត្រូវ​ឲ្យ​អ្នក​​រាល់​​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះវរបិតា​បាន​ទុក​នៅ​ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ”​(កិច្ចការ ១:៧)។​ ដូច​នេះ ពួកគេ​នឹ​ងត្រូវ​រ​ង់ចំា​ ​អស់ពេ​ល​យូរ​ទៀ​ត។​ ប៉ុន្តែ ពួកគេ​មិ​ន​​មែន​រង់ចាំ ដោយមិ​ន​ធ្វើការ​អ្វី​សោះនោះ​ឡើយ​។​ ព្រះយេស៊ូវបា​ន​ប្រាប់​ពួក​គេ ឲ្យ​“​ធ្វើ​​​ជា​ទី​បន្ទាល់​​ពីព្រះ​អង្គ​ នៅ​​ក្រុង​​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(ខ.៨)។ ហើយ​ព្រះអ​ង្គ​បាន​ប្រទា​ន​ព្រះវិញ្ញាណ​បរិសុទ្ធ ​ដើម្បីជួយ​ឲ្យ​ពួក​គេ​បំពេញ​មហា​បេសក​កម្ម​នេះ។ សព្វ​ថ្ងៃនេះ​ យើង​នៅ​បន្ត​រង់​ចំា​ព្រះយេស៊ូវ​យាង​មក​វិញ។ ហើយ​ខណៈ​ពេល​ដែល​យើង​កំពុង​រង់ចាំ​ព្រះ​អង្គ​ យើងត្រូ​វពឹ​ង​ផ្អែ​កលើ​អំណាច​ព្រះ​វិញ្ញាណ ដើម្បីប្រា​ប់​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះ​អ​ង្គ​ជានរណា ហើយឲ្យ​ពួក​គេ​​ដឹង​ថា ព្រះ​អង្គនឹងយា​ង​មក​វិ​ញ តាម​ព្រះ​បន្ទូល​សន្យា​។-Anne Cetas

Read article
តើមានសង្ឃឹមទេ?

ពេល​ដែល​ខ្ញុំ​កំ​ពុង​រង់​ចាំ​ពិធី​ប​ញ្ចុះអ​ដ្ឋិធាតុ​របស់ម្តា​យខ្ញុំ​ ខ្ញុំ​ក៏បា​នអ​ង្គុយយ៉ា​ង​ស្ងាត់ស្ងៀ​ម​នៅ​ក្បែរផ្នូ​រ​របស់​ឪ​ពុក​ខ្ញុំ។​   អ្នកដឹ​ក​នាំ​កម្ម​វិធី​បុណ្យ​សព ​ក៏បា​ន​កាន់​កោដ​ដាក់​ធាតុម្តាយ​ខ្ញុំ​មក​។ ចិត្ត​ខ្ញុំបា​នស្លុ​ត​ ហើយ​គំនិត​ខ្ញុំក៏​រក​គិ​តអ្វី​មិ​ន​ឃើ​ញ។ ក្នុង​រយៈ​ពេ​ល​តែ៣​ខែ​សោះ​ ខ្ញុំ​ត្រូវ​បាត់​បង់​​ម្តាយ​ខ្ញុំម្នា​ក់​ទៀ​ត​ហើ​យ តើ​ឲ្យ​ខ្ញុំ​កាត់​ចិត្ត​យ៉ាង​ដូ​ច​ម្តេច​បា​ន? ពេល​នោះ ខ្ញុំមា​នអារម្មណ៍បាត់​បង់ និ​ងឯ​កកោ​ នៅក្នុ​ង​សេច​ក្តី​ទុក្ខ​ជា​ទម្ង​ន់ ហើយ​ក៏មា​នអា​រ​ម្មណ៍​ថា​អ​ស់ស​ង្ឃឹ​ម​បន្តិច​បន្តួ​ច​ផង ​ក្នុង​ការ​ប្រ​ឈម​មុខ​នឹ​ង​ពេល​អ​នាគត ដោយ​គ្មាន​ពួក​គា​ត់។​ បន្ទា​ប់ម​ក​លោក​គ្រូគ​ង្វា​លក៏​បាន​អាន​បទ​គម្ពីរ ដែលនិ​យា​យអំ​ពី​កន្លែ​ង​ប​ញ្ចុះស​ពរ​បស់ព្រះ​យេស៊ូវ​ យ៉ាងដូចនេះថា :​ នៅ​ថ្ងៃទី​មួយនៃ​សប្តាហ៍ ពួកសិ​ស្សស្រី​ៗ​បាន​ទៅ​ផ្នូ​រព្រះ​អង្គ​ទាំង​ព្រឹក​ព្រលឹម ដើម្បី​អប់​ស​ព​ព្រះអ​ង្គ​(​ម៉ាថាយ ២៨:១ និងលូកា ២៤:១)។ ខណៈពេ​ល​ដែល​ពួ​ក​គេ​កំ​ពុង​មាន​កា​រងឿ​ងឆ្ង​ល់ ដោយ​ឃើញ​ផ្នូរ​នៅចំ​ហរ មា​នទេ​វតា​មួយ​អ​ង្គបា​ន​លេច​ម​ក​មាន​ប​ន្ទូល​ថា ​“កុំ​​ឲ្យ​​ភ័យ​អី”(ម៉ាថាយ ២៨:៥)។ ពួក​គេមិ​ន​ចាំ​បា​ច់ត្រូ​វ​មាន​កា​រភ័​យ​ខ្លាច ដោយសា​រ​ផ្នូរ​នៅ​ទទេ​រ ឬ​ខ្លាច​ទេវ​តាឡើ​យ​ ដ្បិត​ទេវតា​មានដំណឹងល្អ សម្រាប់​ប្រាប់​ពួ​ក​គេ​។​ ពួក​គេក៏​មា​នស​ង្ឃឹម​ឡើ​ង ពេល​ដែល​បានឮ​ទេវ​តា​មា​ន​បន្ទូ​ល​ថា “តែ​ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ”(ខ.៦)។ ដោយសារ​ព្រះយេស៊ូវ​បាន​មាន​ព្រះជ​ន្មឡើ​ងវិ​ញ នោះ​ព្រះអ​ង្គ​បាន​ឈ្នះសេ​ចក្តីស្លា​ប់ហើ​យ! ព្រះយេ​ស៊ូវ​បាន​រំឭក​ពួក​សិស្សព្រះ​អង្គ ​មុន​ពេល​ព្រះអ​ង្គសុ​គតថា​ “​ដោយ​​ព្រោះ​ខ្ញុំ​​រស់ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ដែរ”(យ៉ូហាន ១៤:១៩)។ ទោះ​បីជា​យើ​ងបា​ន​សោក​ស​ង្រេង ​ចំ​ពោះកា​របា​ត់ប​ង់​មនុ​ស្សជា​ទីស្រឡា​ញ់ក៏​ដោ​យ ក៏​យើងនៅតែអាច​រ​កឃើ​ញក្តី​ស​ង្ឃឹម តាម​រយៈ​ការ​មា​នព្រះ​ជន្ម​ឡើ​ងវិ​ញ​របស់​ព្រះយេ​ស៊ូវ និង​តាមរ​យៈ​ការ​ដែ​លព្រះអង្គបា​ន​សន្យា​ថា​   បន្ទាប់ពី​យើ​ងស្លា​ប់​ទៅ …

Read article
ខ្ញុំមកថ្វាយខ្លួន

ពេលខ្ញុំ​កំ​ពុង​អង្គុយ​នៅក្នុ​ង​មហោស្រ​ព ខ្ញុំ​ក៏បា​ន​នឹក​ឃើញ​អនុស្សាវ​រីយ៍​ល្អៗ​ជាច្រើ​ន។ ពេល​នោះ អ្នក​ដឹក​នាំ​ក្រុ​មច​ម្រៀងទើ​ប​តែបា​ន​ប្រាប់​ចំណង​ជើង​បទ​ចម្រៀង ដែល​ពួក​គេ​រៀប​នឹង​ច្រៀង​ គឺបទ “ខ្ញុំ​មក​ថ្វាយ​ខ្លួ​ន”(ក្នុ​ងសៀ​វភៅ​ទំនុ​ក​ដំ​កើង លេខ​២០១)។​ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំថា​ ​នៅចុ​ង​បញ្ច​ប់​នៃកា​រ​អធិប្បាយ​រប​ស់គ្រូ​គង្វា​ល​ខ្ញុំ គាត់​បាន​ប្រាប់​​អ្នក​មក​ចូល​រួម​ ឲ្យដើរ​មក​ខាង​មុខ ខណៈ​ពេល​ដែល​យើ​ងកំ​ពុង​ច្រៀង​ចម្រៀង​មួយ​បទ​នោះ​ ដែល​ការ​នេះបា​ន​បង្ហា​ញថា​ ពួក​គេចង់​ទទួល​ការ​អត់​ទោស​បាប​រ​ប​ស់ព្រះ​គ្រី​ស្ទ​។ ប៉ុន្តែ អ្នក​ដឹក​នាំក្រុ​​មច​ម្រៀង​នៅ​ម​ហាស្រព​បានមាន​ប្រសាសន៍​ថា ​គាត់​ចង់​ច្រៀង​ប​ទ​នេះជា​មួយ​យើ​ង​ម្ត​ងទៀ​ត នៅ​ពេល​ក្រោយ គឺ​នៅពេ​ល​ដែ​ល​គាត់លា​ចាក​លោក ទៅ​នៅជា​មួ​យ​ព្រះ​អម្ចាស់ ដែល​នៅថ្ងៃ​នោះ​ ​គាត់​នឹង​ច្រៀ​ងថ្វា​យ​ព្រះ​អង្គ​ នៅ​នគរ​ស្ថាន​សួគ៌ ដោយចិត្ត​កត្តុ​ញ្ញូថា​ : ខ្ញុំ​មក​ថ្វាយ​ខ្លួ​ន ​ឥ​ត​មាន​អ្វី​អា​ង អាងតែ​ឈា​មទ្រ​ង់​ហូ​រ​លើ​ឈើឆ្កា​ង​ នឹ​ងព្រះ​ប​ន្ទូល​ជា​ទី​សំអា​ង ​ ឱ​ព្រះស​ង្រ្គោះ​អើ​យ​ ខ្ញុំម​ក! រយៈ​ពេល​ជា​ច្រើ​ន​ឆ្នាំ មុ​នពេ​ល​អ្ន​ក​ស្រីឆាឡុត អេលាត(Charlotte Elliott) និពន្ធ​​ទំនុក​មួយ​នេះ​​ គាត់​​បាន​សួរ​អ្នក​ដឹ​កនាំ​គ្រី​ស្ទប​រិ​ស័ម្នា​ក់ អំពី​របៀប​ទទួល​ជឿ​ព្រះ​។ គាត់​ក៏បា​ន​ប្រា​ប់នា​ង ឲ្យ​ចូល​ទៅរ​ក​ព្រះអ​ង្គ ទោះ​ជា​ជីវិត​នាង​មាន​សណ្ឋាន​បែប​ណា​ក៏​ដោ​យ។ នាង​ក៏បា​នចូ​ល​ទៅរ​ក​ព្រះអង្គ ហើយ​ក្រោយ​មក ពេល​នាង​កំពុ​ងបា​ក់ទឹ​ក​ចិត្ត​ដោយ​សារ​មាន​ជម្ងឺ នាង​ក៏បា​ននិ​ពន្ធ​បទ​ចម្រៀង​ទំនុក​ដំកើ​ងមួ​យ​ប​ទនេះ​ ដែល​និយា​យអំ​ពី​ថ្ងៃ​​ដែល​នាង​ទ​ទួ​ល​ជឿព្រះ​គ្រី​ស្ទ ហើយ​ព្រះអ​ង្គ​បាន​អត់ទោស​បាប​ឲ្យ​នា​ង។​ ព្រះ​អម្ចាស់បាន​លើក​ទឹ​ក​ចិ​ត្ត​យើង​ ឲ្យស្វែ​ង​រ​កព្រះ​អ​ង្គ​ គឺ​ដូច​ដែ​លមា​ន​ចែ​ង​ក្នុ​ងព្រះ​ប​ន្ទូល​ព្រះអង្គថា​ “ចូរ​​ស្វែ​ង​​រក​ព្រះ​យេហូវ៉ា ក្នុង​​កាល​​ដែល​អាច​​នឹង​​រក​​​ទ្រង់​​ឃើញ ហើយ​​អំពាវ​នាវ​​ដ​ល់​​ទ្រង់…

Read article
មេរៀនអំពីការព្រួយបារម្ភ

មានពេល​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំម្នា​ក់​ បាន​ឲ្យ​ទឹក​មួយ​កែវ​ធំ​មក​ខ្ញុំ ហើយ​ក៏​បាន​ឲ្យ​ខ្ញុំ​កាន់​ទឹក​មួយ​កែវ​នោះឲ្យ​បាន​យូ​រ។ ពេលដែ​ល​ខ្ញុំ​កាន់​វា​កាន់​តែ​យូ​រ​ ខ្ញុំ​មានអា​រម្មណ៍​ថា វា​មាន​ទម្ងន់​កាន់​តែ​ធ្ងន់​។​ ទី​បំផុត​ខ្ញុំ​ក៏រួ​យ​ដៃ​ ហើយ​ខ្ញុំ​ក៏​បាន​ដាក់​កែវ​ទឹក​នោះ​ចុះ។ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា ការ​នេះ​បាន​បង្រៀន​គាត់​ថា​ ការ​ព្រួយ​បារម្ភ​អាច​មាន​ផល​វិ​បាក មិន​ខុស​ពី​ការ​កាន់​កែវ​ទឹ​ក​នោះ​ទេ។ កាល​ណាគា​ត់ព្រួ​យ​បារម្ភ​អំពី​អ្វី​មួ​យ កាន់​តែយូ​រ​​ប៉ុណ្ណា នោះ​ការ​ភ័យ​ខ្លាច​ក៏​គ្រ​បសង្កត់​គាត់​កាន់​តែ​ធ្ងន់​ទៅ​ៗ​ផ​ង​ដែ​រ។ យ៉ាង​ណាមិ​ញ​ ស្តេចដា​វី​ឌ​​បា​នជ្រា​ប​ច្បាស់​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ភ័យ​ខ្លា​ច។ មាន​ពេល​មួ​យ​ ជីវិត​រប​ស់ទ្រ​ង់​បា​នជួ​ប​វិបត្តិ​យ៉ាង​ធ្ងន់​ធ្ងរ។ អាប់​សាឡំម ដែល​ជា​បុត្រា​របស់​ទ្រង់​ បាន​ដណ្តើម​យក​ភាព​ស្មោះស្ម័​គ្រ​របស់​ពួក​មន្ត្រីនៃ​ន​គរ​អ៊ី​ស្រាអែល​ពី​ទ្រង់ ហើយ​បាន​ព្យាយាម​ដណ្តើម​រាជ្យ​ទ្រង់​។ ពេល​នោះ ស្តេច​ដាវីឌ​មិន​ដឹង​ថា ​នរណាខ្លះ​​ស្ម័គ្រ​ស្មោះចំ​ពោះទ្រ​ង់ ហើយ​មាន​ប៉ុន្មាន​នាក់​ដែល​ប្រឆាំង​នឹង​ទ្រ​ង់​ទេ។​ ដូ​ច​នេះ ទ្រង់​គ្មាន​ជម្រើស​អ្វី​ក្រៅពី​រ​ត់​គេច​ឡើយ​។ គឺដូ​ចដែ​ល​ទ្រង់​មាន​បន្ទូ​ល​ទៅកា​ន់អ្ន​ក​បម្រើ​ទ្រង់​ថា “ចូរ​យើង​​នាំ​​គ្នា​​​រត់​​ចេញ​ទៅ ពុំ​នោះ នឹង​គ្មាន​ពួក​យើង​ណា​មួយ បាន​រួច​ពី​អាប់សាឡំម​ឡើយ ចូរ​ប្រញាប់ប្រញាល់​ចេញ​ទៅ​ចុះ ក្រែង​លោ​វា​មក​ទាន់ ធ្វើ​អាក្រក់​ដល់​យើង​រាល់​គ្នា ហើយ​ប្រហារ​ពួក​ក្រុង​ដោយ​មុខ​ដាវ”(២សាំយ៉ូអែល ១៥:១៤)។ ពេល​ទ្រង់​កំ​ពុង​រ​ត់​គេច​ ទ្រង់​​បាន​និពន្ធទំ​នុកដំ​កើង​ដែល​បាន​ចែង​ថា​ “ខ្ញុំ​​ឡើង​សម្លេង​អំពាវនាវ​​ដល់​ព្រះយេហូវ៉ា ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ពី​លើ​ភ្នំ​បរិសុទ្ធរបស់​ទ្រង់”(ទំនុកដំកើង ៣:៤)។ ពេលទ្រ​ង់កំ​ពុង​​មាន​កា​រ​ភ័យ​​ខ្លា​ច ​ទ្រង់បានសម្លឹ​ងឆ្ពោះ​ទៅ​រក​ព្រះ​អម្ចា​ស់។ ព្រះទ្រ​ង់​ក៏​បាន​បង្ហាញ​ព្រះ​គុណ ហើយ​ជួយ​ឲ្យទ្រ​ង់​ឡើងគ្រ​ងរា​ជ​ឡើង​វិ​ញ។ មាន​ការ​ព្រួយ​បា​រ​ម្ភ​ជា​ច្រើន​ ដែល​អាច​គ្រប​ស​ង្កត់​យើង​ធ្ង​ន់​ឡើង​​ៗ។ តែ​ពេល​ដែល​យើ​ង​ផ្ទេរ​បន្ទុក​ទាំង​អ​ស់​នោះ​ដាច់​ដ​ល់​ព្រះហស្តនៃ​​ព្រះ​ដ៏មា​ន​ចេស្តា ព្រះអង្គ​នឹ​ង​ជួយ​នាំ​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក ដោយ​ជ័យ​ជ​ម្នះ​។-Anne…

Read article
រឹងមាំដូចថ្មដា

នៅលើ​ជួរភ្នំ​ព​ណ៌ស ក្នុង​រដ្ឋញូ ហេមសៀរ មាន​រូប​ចម្លា​ក់​ដ៏​ធំ​មួយ កម្ពស់​ប្រហែល​១២​ម៉ែត្រ ដែល​មាន​រូប​រាង្គ​ដូ​ច​មុខ​រប​ស់​តាចាស់​ម្នាក់ ដែល​ធម្មជាតិ​បានឆ្លា​ក់​នៅ​លើ​ផ្ទាំង​ថ្ម​ធំ​ៗ។ គេ​បាន​ដា​ក់​ឈ្មោះ​ឲ្យរូបច​ម្លា​ក់​នេះ​ថា ​“តាចាស់​នៅ​លើ​ភ្នំ”​។ រូប​ចម្លា​ក់​មួ​យ​នេះ​បាន​ទា​ក់​ទាញ​ភ្ញៀវ​ទេសច​រណ៍​ជាច្រើ​ន​នាក់ ឲ្យចូ​ល​មក​ទ​ស្សនា។ វត្ត​មាន​រ​បស់​វាបា​ន​តាំ​ង​នៅ​ទី​នោះជា​និ​ច្ច សម្រាប់​ប្រជា​ជន​ដែ​ល​រស់​នៅ​ទី​នោះ​ ហើយវា​​ក៏​ជានិ​មិ​ត្តរូ​បដំ​ណាង​ឲ្យរ​ដ្ឋញូ ហេមសៀរ​ផង​​ដែរ។ លោក​ណាថានា​ល ហវធន(Nathaniel Hawthorne) ក៏​បាន​និ​យាយ​​អំពី​រូប​ចម្លា​ក់មួ​យ​នេះ ក្នុង​សៀវ​ភៅរឿ​ង​ដ៏ល្បី​ល្បា​ញដែ​លគា​ត់​បា​ន​និព​ន្ធ ​មា​ន​ចំ​ណង​​ជើងថា “ផ្ទៃមុខ​ថ្ម​ដ៏​ធំសម្បើម”។ តែ​គួរ​​ឲ្យស្តា​យ​ណាស់ ក្នុង​ខែ​ឧសភា ឆ្នាំ​២០០៣ រូប​ចម្លា​ក់​នេះបា​ន​បា​ក់​ធ្លាក់​ចុះ​តាម​ចង្កេះ​​ភ្នំ។ ប្រជា​ជនដែល​រស់​នៅ​ក្បែ​រ​នោះ​ មាន​ការ​សោក​ស្តា​យ​ខ្លាំ​ង​ណាស់ ចំពោះ​ការ​ខូច​ខាត​នេះ។ មាន​ស្រ្តីម្នា​ក់បា​ននិ​យាយ​ថា “តាំងពី​តូ​ច​មក រូប​ចម្លាក់​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា​ មាន​មនុស្ស​​ម្នាក់​កំពុ​​ង​មើល​ថែរ​ខ្ញុំ។ តែ​ពេល​នេះ​ ខ្ញុំមា​នអា​រម្ម​ណ៍ថា ខ្លួន​មិន​បា​ន​ទទួល​ការ​មើ​លថែរ​ច្រើន​ដូច​មុ​ន​ទៀ​ត​ទេ”។​ យ៉ាង​ណា​មិ​ញ​ ការ​នេះបា​ន​រំ​ឭ​ក​យើង​ថា​ អ្វីៗដែ​ល​យើង​ពឹង​ផ្អែកនៅ​លើ​​ផែន​ដី​នេះ​ នឹង​ត្រូវ​រលា​យបា​ត់​ទៅ​ នៅពេ​ល​ណាមួ​​យ។ មនុស្ស ឬរ​ប​ស់​អ្វី​ដែល​យើ​ងបា​ន​ពឹ​ង​ផ្អែ​ក ក៏​បាត់​ប​ង់​ទៅ​ ធ្វើ​ឲ្យ​ជីវិត​រប​ស់​យើ​ងមា​ន​ការ​រង្គោះ​រង្គើរ។ ​ការ​បាត់​ប​ង់​នោះ​ អាច​ជា​កា​របា​ត់​ប​ង់ម​នុ​ស្ស​ជាទី​ស្រ​ឡាញ់ ការបា​ត់​បង់​កា​រ​ងារ ឬ​កា​រ​បា​ត់ប​ង់​សុខភាព​ដ៏​ល្អ។​ ការ​បា​ត់ប​ង់​នេះ​ ធ្វើ​ឲ្យយើ​ង​មា​នអា​រម្មណ៍​ថា ​បាត់លំ​នឹ​ង​ក្នុង​ជី​វិត។ យើង​ប្រហែល​ជា​ថែម​ទាំង​គិត​ថា​ ព្រះ​មិន​នៅមើ​លថែ​រ​យើង​ទៀ​ត​ទេ។…

Read article