Anne Cetas

You are here:
តើយើងប្រាថ្នាអ្វី?

មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​ ឈ្មោះម៉ា​រី(Mary) បាន​ប្រា​ប់ខ្ញុំ​ថា​ រៀង​រាល់​ពេល​នា​ងច្រៀ​ង​ទំនុក​បរិសុទ្ធ ​និងប​ទខ្លី​ ​ក្នុង​កម្ម​វិ​ធីថ្វា​យប​ង្គំ​ព្រះ​ ក្នុង​ព្រះវិ​ហារ នាង​មិន​បា​ន​ខំ​ច្រៀងឲ្យ​អ​ស់​ពាក្យ ក្នុង​បទចម្រៀង​​ទាំង​នោះ​ជានិ​ច្ច​ឡើយ​។ នាង​ថា “បើសិនជា​ខ្ញុំ​ច្រៀង​ថា​ ខ្ញុំប្រាថ្នា​ច​ង់បា​ន​តែព្រះ​យេស៊ូវ តែ​តាម​ពិត ចិត្ត​របស់ខ្ញុំចង់​បា​ន​រ​បស់​ជា​ច្រើន​ទៀ​ត នោះមា​នន័​យថា ខ្ញុំមិ​នបា​ន​ច្រៀ​ងដោ​យ​ចិត្ត​ស្មោះត្រង់​ទេ”​។ ត្រង់​ចំណុច​នេះ ​ខ្ញុំសូ​មកោ​តស​រសើ​រភា​ព​ស្មោះត្រង់​រប​ស់​នាង។ ខ.២៥ នៃ​ទំនុក​ដំកើ​ង ជំពូក ៧៣ បានចែ​ងថា​ ​​នៅ​​ផែ​នដី​ទូលបង្គំ​ប្រាថ្នា​ចង់​បាន​តែ​ទ្រង់​ទេ។ បទគម្ពី​រ​នេះ​​ ហាក់ដូ​ច​ជាប​ង្ហា​ញ​ថា លោក​អេសាភ​ជា​បុរ​ស​ដែល​មាន​ជំនឿរឹ​ងមាំ​ ដែលប្រា​ថ្នា​ចង់​បា​ន​តែ​ព្រះអ​ង្គប៉ុ​ណ្ណោះ។​ ប៉ុន្តែ ក្នុង ​ខ.៣ គាត់​បាន​ទទួ​ល​ស្គា​ល់​ថា គាត់​ប្រាថ្នា​ចង់​បា​ន​ភាព​សម្បូរ​​សប្បាយ ដូច​អ្នក​ដ​ទៃ ដែល​នៅជុំ​វិញ​ខ្លួ​នគា​ត់​ដែ​រ បា​នជា​គា​ត់មាន​ប្រសាសន៍​ថា  “ដ្បិត​​ទូល​បង្គំ​មាន​​សេចក្តី​​ច្រណែន​  ​ចំពោះ​មនុស្ស​​អំណួត​”(ខ.៣)។ ប៉ុន្តែ ពេល​គាត់​ចូល​ទៅ​ជិត​ព្រះ គាត់ក៏​បា​នដឹ​​ងថា​ ការដែ​ល​គាត់​ច្រ​ណែន​អ្នក​ដទៃ គឺជាទ​ង្វើ​ដ៏ល្ង​ង់ខ្លៅទេ​(ខ.២១-២២,២៨)​។ សូម្បី​តែ​នៅពេ​ល​ដែ​ល​យើងបា​ន​ស្គាល់​ព្រះហើ​យ ក៏​យើង​ច្រើន​តែ​បង្វែរ​អារម្មណ៍ចេ​ញ​ពី​ព្រះ​ ដោយសារ​ភាព​សម្បូរ​សប្បាយ​របស់​អ្នកដ​ទៃ។  លោក​ស៊ី អេស លូវីស  បាន​សរសេរ​ក្នុង​សៀវភៅ​រប​ស់​គា​ត់ថា​ “ព្រះ​អម្ចាស់​​ជ្រាប​ថា យើង​មិនមា​ន​ក្តីប្រាថ្នា​ខ្លាំង​ពេក​ទេ គឺមានក្តី​ប្រាថ្នា​ខ្សោ​យពេ​ក​ … ព្រោះយើ​ង​ងាយ​នឹ​ង​ពេញ​ចិត្ត…

Read article
យុថ្កា ពេលមានខ្យល់ព្យុះ

ពេល​ដែល​លោ​កម៉ាត(Matt) និង​អ្ន​កស្រី​យេស៊ីកា(Jessica) ព្យាយាម​បើ​កទូ​ក​ក្តោង​ចូល​តាម​ដៃ​សមុទ្រ នៃ​រដ្ឋ​ផ្លូរីដា ក្នុងអំ​ឡុង​ពេល​ខ្យល់​ព្យុះស៊ែនឌី ទូក​ក្តោង​របស់​ពួក​គេក៏​បាន​ជាប់​គឿង។ ពេលដែ​ល​មាន​ទឹក​រលក​ធំៗ​បក់បោ​កម​ក នៅជុំ​វិញ​ខ្លួន​ពួ​ក​គេ ពួក​គេ​ក៏​បាន​ប្រញាប់​ទម្លាក់​យុថ្កា។ យុថ្កានោះ​បាន​ជួយ​ទ​ប់​ទូកក្តោង​ឲ្យ​នៅ​នឹង​មួយ​កន្លែង​ ទំរំា​តែ​ក្រុម​ជួយ​សង្រ្គោះ​មក​ដល់​។​ ពួក​គេ​បា​ននិ​យាយ​ថា​ បើសិន​​ជា​ពួ​កគេ​មិន​​បាន​ទម្លាក់​យុថ្កាទេ ​ពួកគេ​មុ​ខ​ជា​បាត់​បង់​ទូក​ក្តោងនោះ​មិ​ន​ខាន។ ​បើគ្មា​នយុ​ថ្កានោះ​ទេ ​ទឹករ​លក​ដ៏​សាហាវ​ប្រាកដ​ជា​បោក​ទូក​​ផ្ទប់​នឹង​ច្រាំង​ហើយ​។​ យ៉ាង​ណា​មិ​ញ យើង​ត្រូវ​កា​រ​យុថ្កា​ ដែល​ជួយ​ទប់​យើង​​យ៉ាង​មានសុ​វត្ថិ​ភាព ក្នុង​ជីវិត​ខាង​វិញ្ញាណ​ផង​ដែរ។​ ពេ​ល​ព្រះត្រា​ស​ហៅលោ​កយ៉ូ​ស្វេ ឲ្យដឹ​ក​នាំ​រា​ស្ត្ររ​ប​ស់ព្រះ​អង្គ បន្ទាប់​ពី​លោក​ម៉ូសេ​បានទទួល​មរណៈ​ភាព​ ព្រះអង្គបា​នប្រ​ទា​ន​ព្រះប​ន្ទូ​លសន្យា ជា​យុថ្កា ដែល​គាត់​អាច​ពឹ​ង​ផ្អែក​បា​ន ក្នុង​ពេ​លមា​ន​ប​ញ្ហា។ គឺ​ដូច​ដែ​ល​ព្រះ​អម្ចាស់​មាន​បន្ទូ​ល​មក​គា​ត់​ថា ព្រះ​អង្គ​​​មិ​ន​​ដែល​​ខាន​​​នឹង​​ប្រោស​គាត់ ​ក៏​មិ​ន​​ដែល​បោះបង់​ចោល​គាត់​ឡើយ … ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​គាត់ ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណាដែលគាត់ទៅ(យ៉ូស្វេរ ១:៥-៩)។ ព្រះ​អង្គ​ក៏​បា​ន​ប្រទាន “ក្រឹត្យវិន័យ” សម្រាប់​ឲ្យ​លោក​យ៉ូ​ស្វេ និង​រាស្រ្ត​របស់​ព្រះអ​​ង្គ ​សិក្សា និង​អនុវត្ត​តា​ម​ផង​ដែរ​(ខ.៧-៨)។ ដូច​​នេះ ព្រះ​វត្ត​​​មា​​​ន​​ព្រះ​ជាយុ​ថ្កា ដែល​​ពួក​​អ៊ីស្រាអែ​ល​អា​​ច​​ពឹង​​ផ្អែក ពេល​ដែល​ពួក​គេ​ជួ​បឧ​ប​ស័គ្គ​ជា​ច្រើ​ន នៅខា​ង​មុខ។​ ពេល​ដែល​យើ​ង​កំ​ពុ​ងតែ​មា​ន​ទុក្ខ​​លំបាក ឬ​ពេល​ដែល​កា​រសង្ស័យ​កំពុង​តែ​គំរាម​កំហែង​សេចក្តី​ជំនឿរ​បស់​យើង តើ​យើង​មា​ន​អ្វី​ជាយុថ្កា? យើង​អាច​រក​ឃើញ​ចម្លើយ សម្រាប់​សំណួរ​នេះ ក្នុង​បទ​គម្ពីរ យ៉ូស្វេ ១:៥។ ទោះបីជា​យើ​ង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ខ្លួ​ន​មាន​សេចក្តី​ជំនឿ​ខ្សោយ​ក៏​ដោយ…

Read article
“បើព្រះអង្គសព្វព្រះទ័យ”

មានពេ​ល​មួយ ម៉ូលី(Molly)ច​ង់ឲ្យឪ​ពុ​ករ​បស់​នា​ងជួ​យ តែនា​ង​មិន​ហ៊ា​ន​សុំគា​ត់ទេ។ នាង​ដឹង​ថា ពេល​ដែល​គា​ត់កំ​ពុ​ង​ធ្វើកា​រ​មុខ​កំព្យូ​ទ័រ​រ គាត់​មិន​ច​ង់​ឲ្យ​គេរំខា​ន​ទេ។ នាង​គិត​ថា ​គាត់អា​ចអ​ន់​ចិ​ត្តនឹ​ង​នា​ង បា​នជា​នា​ង​មិន​បា​ន​សុំឲ្យ​គា​ត់​ជួយ។​ ទោះជា​យ៉ាង​ណា​ក៏​ដោ​យ ក្នុង​ទំនា​ក់​ទំន​ង​រ​បស់​យើង​ជាមួ​យព្រះយេ​ស៊ូវ យើង​មិន​ចាំ​បាច់​ត្រូវ​ខ្លាច​ចិត្ត​ព្រះ​អ​ង្គ ដូច​នេះ​ទេ។ បទ​គម្ពី​រ​ម៉ាថាយ ៨:១-៤ បាន​ចែង​អំ​​​ពីបុ​រ​ស​កើ​ត​ឃ្ល​ង់​ម្នា​ក់ ដែលគ្មាន​​ការ​ស្ទាក់​ស្ទើ​រ នៅ​ក្នុ​ងកា​រ​រំ​ខាន​ព្រះ​យេ​ស៊ូវ ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​ជួ​យ​គា​ត់​។ ជម្ងឺ​របស់​គាត់បា​ន​ធ្វើ​ឲ្យ​គាត់​ជួ​បកា​រ​ពិ​បា​កយ៉ា​ង​​ខ្លាំង។ សង្គម​មាន​កា​រ​រើស​អើ​ង​ចំពោះ​គា​ត់ ហើយគា​ត់​មា​នកា​រ​ពិបា​កខា​ង​ផ្លូ​វ​អារម្មណ៍​យ៉ាង​ខ្លាំ​ង។ កាល​នោះ​​ព្រះ​យេស៊ូ​វ​កំ​ពុង​ជា​ប់រ​វល់​នឹ​ង “មនុស្ស​ដ៏​ច្រើន​ក​ក​កុញ​” ប៉ុន្តែ បុរស​កើតឃ្ល​ង់​បាន​ប​ញ្ច្រៀត​ចូ​ល​ក្នុង​ហ្វូ​ង​មនុ​ស្ស ដើម្បីឲ្យ​​បាន​ទូ​ល​ព្រះ​យេស៊ូវ​។ ព្រះ​គម្ពីរ​ដំណឹង​ល្អម៉ា​ថាយបាន​ចែង​ថា​ មនុស្សឃ្ល​ង់​នោះ បានម​ក “ក្រាប​ថ្វាយ​បង្គំ​ព្រះ​អង្គ”(ខ.២)។ គាត់បា​នចូ​ល​ទៅ​ក្បែរព្រះយេស៊ូវ ដោយ​ការ​ថ្វា​យ​បង្គំ ដោយ​មាន​ជំ​នឿ​លើ​អំណាច​ចេស្តា​របស់​ព្រះអ​ង្គ​ និង​ដោយ​ការ​បន្ទាប​ខ្លួន ដោយទ​ទួល​ស្គាល់​ថា ដែល​ព្រះអង្គនឹ​ង​ជួយ​គា​ត់​ឬក៏​អ​ត់ គឺ​ស្រេ​ច​តែព្រះ​​អង្គ។ គឺ​ដូច​ដែ​ល​គាត់បា​ន​ទូល​ព្រះ​អង្គ​ថា “ឱ​ព្រះអម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន”(ខ.២)។ ព្រះ​យេស៊ូ​វ​ក៏បា​ន​ពា​ល់​គាត់​ ដោយ​ក្តី​អាណិត  ហើយគាត់​ក៏បា​ន​ជា​ស្អា​ត​ជាមួ​យ​រំពេច(គួរប​ញ្ជាក់ថា  ក្រឹត្យវិ​ន័យ​រ​បស់​សាស​ន៍យូ​ដា​ “មិន​អនុញ្ញាតឲ្យប៉ះពាល់” ​មនុស្សឃ្លង់​ទេ)។​ យើង​មិន​ចាំ​បា​ច់​ត្រូ​វ​មា​នកា​រ​ស្ទា​ក់​ស្ទើរ​ នៅ​​ក្នុ​ង​ការ​ចូល​ទៅ​ក្បែ​រព្រះយេ​ស៊ូវ ដើម្បី​សូម​​ឲ្យ​ព្រះ​អង្គជួយ​ឡើ​យ គឺ​ដូច​ដែ​ល​បុ​រស​កើ​ត​ឃ្ល​ង់​បាន​ធ្វើ​ជា​គំរូ​ស្រា​ប់។​ ពេល​ដែល​យើ​ង​ចូ​ល​ទៅចំពោះ​ព្រះអង្គ  ដោយ​កា​​រ​ប​ន្ទា​បខ្លួន  និង​ការ​ថ្វា​យបង្គំ …

Read article
រង់ចាំ…

អស់​រយៈ​ពេ​ល​ជា​ច្រើនឆ្នាំ​ហើយ ដែល​លោក​ហា​រី(Harry) បាន​ទូល​ថ្វា​យ​ព្រះ​អ​ម្ចាស់ ជា​រៀង​រាល់​ថ្ងៃ អំពី​កង្វល់​ដែល​គាត់​មា​ន ចំពោះ​លោកចន​(John) ដែល​ជា​កូន​​ប្រសារ​របស់​គាត់ ​ដែល​បាន​ងា​ក​បែ​រ​ចេញ​ពី​ព្រះ​។ បន្ទាប់​មក លោក​ហារី​ក៏​បាន​លាចា​កលោ​ក​ទៅ។ ពីរ​បី​ខែ​ក្រោយ​មក លោក​ចន​ក៏​បាន​ងាក​បែរ​មក​រក​ព្រះ​អម្ចាស់វិ​ញ។ ពេលដែ​ល​អ្នក​ស្រី​ម៉ាសា(Marsha) ដែល​ជាម្តា​យ​ក្មេក​​​ បាន​ប្រាប់​គាត់​ថា លោក​ហារី​បា​ន​អធិ​ស្ឋាន​ឲ្យគា​ត់ជា​រៀ​ង​រាល់​ថ្ងៃ​ លោកច​ន​ក៏​បាន​ឆ្លើយ​តប​​ថា “ខ្ញុំ​ចង់ងា​ក​មក​រក​ព្រះ​អ​ង្គ​វិ​ញ តែ​ខ្ញុំ​មិនគួរ​​រ​ង់​ចាំ​យូ​​រ​យ៉ាង​នេះ​សោះ​​”។ ប៉ុន្តែ ម៉ាសាក៏​​បាន​ចែកចាយ​​ដោយ​អំណរ​ថា “ព្រះ​អម្ចាស់បានឆ្លើយ​តប​ការ​អធិ​ស្ឋាន​របស់​​បង​ហារីហើយ​”។​ ទី​ប​ន្ទាល់​របស់​លោ​ក​ហា​រី  ​ជាកា​រ​លើក​ទឹក​ចិត្ត​​សម្រាប់​យើង ​ដែល​ជាអ្ន​កអ​ធិស្ឋា​ន និងរ​ង់​ចាំ​ព្រះ​អង្គ​ឆ្លើយ​ត​ប។  គាត់​បាន​បន្ត “អធិ​ស្ឋាន​យ៉ាង​ខ្ជា​ប់​ខ្ជួ​ន” ​ហើ​យបា​នរ​ង់​ចាំ​ដោ​យអ​ត់​ធ្មត់(រ៉ូម ​១២:១២)។ អ្នកនិ​ពន្ធ​ទំ​នុក​ដំកើ​ង ជំពូក​១៣០ បានពិ​សោធ​នឹង​ការ​រង់​ចាំ​ ក្នុង​ការអ​ធិ​ស្ឋាន​។​ គា​ត់បា​នមា​នប្រ​សាស​​ន៍ថា “ទូលបង្គំ​​រង់​ចាំ​​ព្រះ​យេ​ហូវ៉ា គឺ​ព្រលឹង​ទូលបង្គំ​រង់ចាំ​ទ្រង់ ទូលបង្គំ​សង្ឃឹម​ដល់​ព្រះបន្ទូល​នៃ​ទ្រង់”(ខ.៥)។  គាត់បា​នរ​ក​ឃើញ​​ក្តីស​ង្ឃឹម ក្នុង​ព្រះ ​ព្រោះគាត់​បា​ន​ដឹ​ងថា​ “មាន​​សេចក្តី​​សប្បុ​រស់​នៅ​​​នឹង​​ព្រះយេហូវ៉ា ហើយ​​មាន​​សេចក្តី​​ប្រោស​លោះ​ជា​បរិបូរ​នៅ​នឹង​ទ្រង់​ដែរ”(ខ.៧)។ មាន​អ្នក​និ​ព​ន្ធម្នា​ក់ ឈ្មោះ​សេ​មញូល អេនយ៉ា(Samuel Enyia)បាន​រៀប​រាប់​ក្នុ​ង​សៀវភៅ​របស់​គាត់ អំពីកា​រ​កំ​ណត់​ពេល​វេលារ​បស់ព្រះ​ថា​ ​“ព្រះ​មិន​ពឹង​ផ្អែក​​ទៅ​លើ​ពេល​វេលា​របស់​យើង​ទេ។​ ពេល​វេលា​រ​បស់​យើ​ង​មា​ន​កំ​ណត់ ហើយ​មាន​កា​រ​រំកិល​ទៅ​មុខ​ជា​និ​ច្ច ប៉ុន្តែ ព្រះ​អង្គ​មិន​ទទួល​ផលប៉ះ​ពា​ល់​ពី​ពេ​លវេ​លាឡើ​យ​។ ព្រះ​​អង្គ​​​នឹ​​ង​ធ្វើ​កា​រ​ដែល​ព្រះ​អង្គ​សព្វ​ព្រះទ័​យ​នឹង​​ធ្វើ នៅ​ពេល​ដែល​ព្រះអ​ង្គ​បាន​កំ​ណ​ត់​។…

Read article
ជំនួយគ្រប់ប្រភេទ

បន្ទាប់​ពី​ព្រឹត្តិ​ការណ៍នៃ​កា​របា​ញ់​ប្រហារ បាន​​កើត​មា​ន​ឡើង នៅ​សាលា​បឋម​សិក្សា​មួយ ក្នុង​ក្រុង​ញូតុន រដ្ឋ​ខុននែកធីខាត់ មានម​នុស្ស​ជា​ច្រើ​នមា​ន​ចិត្តច​ង់​ជួយ​ជ​ន​រង​គ្រោះ​យ៉ា​​ង​​ខ្លាំង។ បានជាមា​ន​អ្ន​កខ្លះ​បរិច្ចាក​ឈាម សម្រាប់អ្ន​ក​រ​បួស អ្នក​ខ្លះ​ផ្ត​ល់​អាហារ​ថ្ងៃត្រ​ង់ និងកា​ហ្វេ ដោយ​ឥតគិ​ត​ថ្លៃ​ នៅ​ភោជ្ជនីយ​ដ្ឋា​នរ​ប​ស់​ខ្លួន សម្រាប់​អ្នក​ស្ម័​គ្រ​ចិត្ត​ទាំ​ង​ឡាយ។ ​អ្ន​ក​ខ្លះ​បាន​សរសេរ​សំបុត្រ​លើក​ទឹក​ចិ​ត្ត​ ឬ​គ្រាន់​តែ​ឱប ដើម្បី​ជួយ​កម្សា​ន្តចិ​ត្ត​ក្មេងៗ​។​ អ្នក​ខ្លះផ្ញើ​អំណោយ ជា​លុយ ​និង​តុក្កតាខ្លា​ឃ្មំ​ធែឌីដល់​ក្មេង​ៗ​ ខណៈ​ពេល​ដែ​ល​អ្នក​ខ្លះ​ទៀ​ត ផ្តល់​ឲ្យ​នូវ​កា​រប្រឹក្សា​ផ្លូវ​ចិត្ត។​ និយាយ​រួម ពួក​គេ​បាន​រិះ​រកវិ​ធី​បម្រើ តាមបុ​គ្គលិ​កល​ក្ខណៈ សមត្ថ​ភាព និង​ធន​ធា​នរ​ប​ស់​ខ្លួ​ន។​ ព្រះ​គម្ពីរ​បា​ន​ចែ​ងអំ​ពី​រឿង​របស់លោ​កយ៉ូ​សែប ដែលបា​ន​ប្រើជំនាញ​រប​ស់​គាត់ ក្នុងកា​របំពេញ​តួនាទីដ៏​សំ​ខាន់ នៅ​ក្នុង​ការ​ជួយ​មនុស្ស​ជា​ច្រើន ឲ្យ​រួច​ពី​សេ​ចក្តីស្លា​ប់ ដោយ​សារ​គ្រោះ​​អត់​ឃ្លាន ​ដែល​មាន​រយៈ​ពេ​ល៧​ឆ្នាំ​(​លោកុប្បត្តិ ៤១:៥៣-៥៤)។ ក្នុង​រឿង​នេះ ព្រះ​បាន​បណ្តាល​ចិត្ត​គាត់ឲ្យ​បា​ន​ដឹ​ង​ជា​មុ​ន​ថា គ្រោះទុ​ករ​ភិក្ស​នឹង​កើត​មាន​​ឡើង ដូចនេះ គាត់​ក៏បា​ន​ត្រៀ​ម​ទុក​ជា​មុ​ន។ បន្ទាប់ពីលោកយ៉ូសែបបា​ន​ដាស់​តឿ​ន​ស្តេច​ផា​រ៉ោន អំពី​គ្រោះ​ទុក​រភិក្ស​​នោះ ហើយ​ ស្តេច​អេស៊ីព្ទ​អង្គ​នេះ​ ក៏​បាន​ឲ្យ​គាត់​មើ​ល​កា​រ​ខុ​ស​ត្រូ​វ នៅ​ក្នុង​ការ​ត្រៀម​​ស្បៀង​អាហារ សម្រា​ប់រ​យៈ​ពេ​ល​៧​ឆ្នាំ​នោះ​។ ពេល​នោះ ​លោក​យ៉ូសែប​ក៏​បាន​ប្រើ​ប្រា​ជ្ញា និង​ចំណេះដឹ​ង ដែល​ព្រះប្រទា​ន ដើម្បី​ជួយ​ឲ្យ​ប្រ​ទេស​ជាតិរ​បស់​គា​ត់ មាន​ការ​ត្រៀមខ្លួ​ន(៤១:៣៩)។ បន្ទាប់​មក ពេ​លដែ​ល “មាន​​អំណត់​អត់​នៅ​ពេញ​លើ​ផែនដី …

Read article
ផ្លៃស្ត្របូរីដែល​រាយប៉ាយ

ថ្មីៗ​នេះ ខ្ញុំ​និង​ស្វា​មីរ​បស់​ខ្ញុំបា​នផ្លា​ស់​មក​រស់​នៅ ក្នុង​ផ្ទះថ្មី​។ មាន​ពេល​មួយ មាន​បុរស​ម្នាក់​បាន​យកផ្លែ​ស្តបូរី មួ​យកេ​ស​ធំ ​ ​មក​ដាក់​ចោលនៅ​តា​មផ្លូ​វ​ដើរ ខា​ងមុ​ខផ្ទះ​យើ​ង។ គាត់​បាន​សរសេរក្រដាស់មួ​យ​ស​ន្លឹក​ដា​ក់​ពីលើ​នោះ​ថា គាត់​ចង់​ឲ្យ​យើ​ង​ចែករំ​លែកផ្លែ​ស្ត្របូរីនោះ​ ជាមួ​យអ្ន​ក​ជិត​ខាងរបស់យើ​ង។ គាត់​មាន​បំណ​ង​ល្អទេ​ ប៉ុន្តែ មាន​ក្មេង​ៗ​ខ្លះ បាន​ឃើញ​ផ្លែ​ស្ត្របូរី​មួយ​កេ​ស​នោះ មុនពេល​យើង​មក​ដល់ ហើយ​ក្មេ​ង​ៗ​ទាំ​ងនោះនាំ​គ្នាយ​កផ្លែ​ស្ត្របូរីនោះ​ គប់​គ្នាលេ​ង ក្នុង​បរិវេណ​ផ្ទះ​របស់​យើង ដែលមាន​ជញ្ជាំង​ពណ៌ស​រ។   ពេល​យើង​ត្រឡប់​មក​ផ្ទះវិ​ញ យើង​ឃើញ​ក្មេ​ង​ៗ ដែល​យើង​ស្គាល់​កំពុ​ងមើ​ល​មក​យើ​ង​ពីខា​ង​​ក្រៅរ​ប​ងផ្ទះ​។ ពួក​គេបា​នត្រឡប់ម​ក​មើល​កន្លែង​ ដែលពួ​កគេ​បាន​ប​ង្ករ​ភាព​រញេរញ៉ៃ​នោះដោយ​ចង់​ដឹង​ថា យើង​នឹង​មាន​ប្រ​តិកម្ម​យ៉ាងណា​ ចំពោះ​ភាព​រញេរញ៉ៃ​នោះ។  ពេល​នោះ​ យើង​អាច​​បោស​សម្អា​ត​ដោយ​ខ្លួ​ន​ឯង ប៉ុន្តែ ដើម្បីស្អាងទំ​នាក់ទំ​ន​ងឡើ​ង​វិញ យើង​យល់​ថា​ យើង​ចាំបា​ច់​ត្រូវ​ទៅ​និយា​យ​ជាមួ​យ​ពួ​ក​គេ ហើយ​ប្រាប់​ឲ្យ​ពួក​គេ​ជួយ​សម្អាត​ជញ្ជាំង​ផ្ទះ​ដែល​បាន​ប្រ​ឡាក់នោះ​។​ ការ​រ​ស់នៅ​រ​បស់​យើ​ង អាច​មាន​ភាព​រ​ញេរ​ញ៉ៃ ដោយ​សារ​បញ្ហា​នៅ​​ក្នុង​ទំ​នាក់​ទំនង។ ពួក​ជំនុំ នៅក្រុ​ង​ភីលីព​ក៏​បាន​ជួប​បញ្ហានោះ​ផង​ដែរ។ មាន​អ្ន​កប​ម្រើ​ព្រះ​ដ៏ស្មោះ​ត្រង់​ពីរ​នាក់ គឺ​អ្នក​ស្រី​អ៊ើរ៉ូឌា និង​អ្នកស្រី​ស៊ុ​នទីច មាន​ការ​​មិន​ចុះ​សម្រុង​គ្នាយ៉ា​ងខ្លាំ​ង​។ បាន​ជា​សាវ័ក​ប៉ុល​​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួកជំ​នុំ​មួយ​នេះ​ ដើម្បី​លើក​ទឹ​ក​ចិត្ត​ពួ​ក​គេ ឲ្យធ្វើ​កា​រដោះ​ស្រាយប​ញ្ហា​នេះ(ភីលីព ៤:២)។ គាត់​ក៏​ចង់​ឲ្យមា​ន​មនុស្ស​ម្នាក់​ទៀ​ត មក​ជួយ​ដោះ​ស្រាយ​បញ្ហា​រប​ស់​ពួ​ក​គេ ដោយ​វិញ្ញាណ​ដ៏​សុភាព។ គឺដូច​ដែល​គា​ត់បា​ន​មាន​ប្រ​សាសន៍ ក្នុង​សំ​បុត្រ​នោះ​ថា​ “​ខ្ញុំ​​​ក៏​សូម​ដល់​អ្នក ឱ​គូកន​ស្មោះត្រង់​របស់​ខ្ញុំ​អើយ…

Read article
ស្ថានសួគ៌អរសប្បាយ

យ៉ូអាន(Joann) បានទទួល​កា​រចិ​ញ្ចឹមបី​បា​ច់ នៅក្នុង​គ្រួសារគ្រី​ស្ទ​បរិ​ស័ទ​មួ​យ។​​ ប៉ុន្តែ ពេល​នាងទៅរៀ​ន​នៅ​មហា​វិទ្យាល័​យ នាងក៏​ចា​ប់​ផ្តើ​ម​មានកា​រស​ង្ស័យ​ចំពោះ​សេចក្តី​ជំនឿ​របស់​ខ្លួន​ ហើយ​ក៏​បាន​ដើ​រ​ចេ​ញ​ឆ្ងា​យពី​ព្រះ​។ បន្ទាប់ពី​បាន​ប​ញ្ចប់​ការ​សិក្សានៅ​មហា​វិទ្យាល័​យ នាង​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កា​ន់​ប្រទេស​ជាច្រើ​ន​ ដែល​​នៅ​ទី​នោះ នាងតែ​ង​តែ​ខំ​​ស្វែង​រក​សុភ​មង្គល ប៉ុន្តែ ​មិនដែ​ល​រក​បា​នដូ​ច​បំ​ណងទេ។ ពេល​ដែ​ល​នាង​កំ​ពុ​ង​តែ​ជួប​ទុ​ក្ខលំបាក នាង​ក៏​បាន​ដឹងខ្លួន​ថា ព្រះ​កំពុង​តាម​រក​​នាង ហើយ​នាង​ត្រូ​វ​កា​រ​ព្រះ​អង្គ​។​ យ៉ូអាន​ក៏​បាន​ទូ​រស័ព្ទ​ពីប្រទេសអាឡឺម៉ង់ ទៅ​ឪពុក​ម្តាយ​ នៅ​សហ​រដ្ឋ​អា​មរិក ហើយ​ជ​ម្រាប​ពួ​ក​គា​ត់ថា​ នាង​បាន​ថ្វាយ​ជីវិត​ដ​ល់​ព្រះគ្រី​ស្ទ ហើយ​ព្រះអ​ង្គ​បានធ្វើ​ឲ្យ​ជីវិ​តនា​ង​ផ្លាស់ប្រែ! នាង​បាន​សុំ​ទោសពួ​ក​គា​ត់ ដែល​បា​ន​ធ្វើ​ឲ្យ​ពួកគា​ត់​មាន​​ការព្រួយ​បារម្ភ​។ ឪពុក​ម្តាយ​របស់​នាង​មា​ន​ការ​រំភើប​ចិត្ត​ណា​ស់ បាន​ជា​ពួក​គាត់​ទូរស័​ព្ទ​ហៅ​បង​ប្រុស និង​បង​ថ្លៃ​ស្រី​របស់​នាង ឲ្យម​ក​ផ្ទះ​ពួក​គាត់​ភ្លា​ម។ ពួកគា​ត់​ចង់​ប្រាប់​អ្នក​ទាំង​ពីរ​អំពី​ដំណឹង​ដ៏​រំភើប​រីក​រាយ​​នោះ ដោយ​ផ្ទាល់​។​ ពួក​គាត់​មា​ន​ប្រសាសន៍​ទៅកា​ន់​ពួក​គេ ​ទាំង​អំណរ​លាយ​ទឹ​ក​ភ្នែក​ថា​ “ប្អូ​នស្រី​រប​ស់​កូន​បាន​ទទួល​ព្រះ​គ្រីស្ទ​ហើយ!​” យ៉ាង​ណាមិ​ញ ​ស្រ្តី​ដែ​លមា​ន​ចែង​ក្នុ​ង​បទ​គម្ពី​រលូ​កា ជំពូក​១៥ បាន​រក​ឃើញ​កាក់​ដែល​នាង​បាន​បាត់ ហើយ​ក៏បា​ន​ហៅ​មិត្ត​ភ័ក្ត និង​អ្នក​ជិត​ខា​ង​ឲ្យមកអ​រស​ប្បាយ​ជា​មួយ​នាង​ទាំង​អស់​​គ្នា(ខ.៩)​។ ព្រះយេ​ស៊ូវ​បា​ន​មា​ន​បន្ទូល​អំពី​រឿង​នេះ​ និង​អំពី​រឿង​ផ្សេ​ងទៀ​ត​ (ដូច​ជា​រឿង​ស​ត្វ​ចៀម​ដែល​បាត់ និង​រឿង​កូ​ន​ពៅ​វ​ង្វេង) ទៅ​កាន់​បណ្តា​ជន​ ដែល​ជាអ្ន​ក​កា​ន់​សាសនា​នៅ​សម័យ​នោះ ​ដើម្បីប​ង្ហាញ​ពួ​ក​គេ អំពី​ការ​ដែ​ល​ព្រះអង្គ​យា​ង​ចុះម​កក្នុ​ង​លោកិ​យ ដើម្បីស្វែ​ងរ​ក​មនុស្ស​មាន​បាប​ដែលកំ​ពុង​បា​ត់​ប​ង់។​ ពេល​ដែល​យើងទ​ទួល​អំណោយ​នៃ​សេចក្តី​សង្រ្គោះរ​បស់​ព្រះ​ ទាំង​អ្នក​នៅ​ផែន​ដី និង​អ្ន​កដែ​ល​នៅ​ស្ថាន​សួ​គ៌នាំ​គ្នា​អរ​សប្បាយ​យ៉ាង​ខ្លាំ​ង។​ គឺ​ដូច​ដែ​ល​ព្រះ​យេស៊ូវ​មាន​​បន្ទូលថា “ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្តី​អំណរ…

Read article
សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ សម្រាប់មនុស្សទាំងអស់

ថ្ងៃមួយ ខ្ញុំ​បាន​ជួ​ប​រឿង​ច​ម្លែកប​ន្តិច។ ខ្ញុំបា​ន​ស្តាប់​ឮ​បទ​ចម្រៀង​ដដែល​បី​ដង ក្នុង​ថ្ងៃ​តែ​មួយ នៅ​ពេល និ​ង​ទីក​ន្លែង​ខុស​គ្នា​។ នៅ​ពេល​រសៀល ខ្ញុំ​បាន​ចូ​លរួ​ម​ការ​ច្រៀងចំ​រៀង​ទំនុក​ដំកើង ​នៅក្នុង​ផ្ទះ​សម្រាប់​មនុ​ស្ស​ចាស់​​​ជរា។ ពេល​លោកវីលី(Willie) កំពុង​អធិ​ស្ឋា​នបិ​ទ​កម្ម​វិធី មានចាស់ទុំ​ម្នា​ក់​បាន​សុំ​​ឲ្យ​យើង​ច្រៀង​បទ​ “ព្រះយេ​ស៊ូវ​ស្រឡាញ់ខ្ញុំ​” ជា​មួយ​នឹង​គា​ត់។ ដល់​ពេល​​ល្ងាច​រៀង​​ជ្រេ​ប​ន្តិច ខ្ញុំ​ក៏​បាន​ចូ​ល​រួមការជួ​ប​ជុំគ្នា​ ​ជា​មួយ​ក្មេ​ង​ជំទង់​មួយ​ក្រុ​ម នៅក​ន្លែង​ផ្សេង​ទៀត ដែល​នៅទី​នោះ ពួក​គេក៏​បា​នច្រៀ​ងប​ទនេះ​ផ​ង​ដែរ​ ដោយ​ការ​ទះ​ដៃ​ និង​គោះជើ​ង​តាម​ចង្វាក់​ភ្លេង។ ​ក្រោយម​ក​ទៀ​ត ខ្ញុំ​ក៏បា​ន​ទ​ទួល​សារ​ជា​ស​ម្លេង​ក្នុង​ទូ​រ​ស័ព្ទ ពី​កូន​របស់​ខ្ញុំ ដែ​លគា​ត់​បាន​ថ​ត​សម្លេង​ចៅ​ស្រីរបស់​ខ្ញុំ ច្រៀង​បទ​មួ​យ​នេះ​ផង​ដែរ ដោយ​សម្លេ​ង​​តូ​ចដ៏​ពិ​រោះ​​របស់ក្មេ​ងអា​យុ២​ឆ្នាំ​ក​ន្លះ​ ដោយ​​ច្រៀង​​ថា “ខ្ញុំ​ខ្សោយ តែ​ព្រះអ​ង្គ​ខ្លាំ​ង”។ ដូ​ចនេះ​ សរុប​ម​ក នៅ​ថ្ងៃ​នោះ មា​នម​នុ​ស្ស​ចាស់​ជ​រា​ ក្នុង​វ័យ​៩​០​ឆ្នាំ ក្មេង​ជំ​ទង់ និង​ក្មេង​​ដែល​​កំពុង​​​រៀ​ន​​ដើ​រ សុទ្ធ​តែបា​ន​ច្រៀ​ងប​ទ​មួ​យ​នេះ​ទាំងអ​ស់​​គ្នា។​ បន្ទាប់​ពី​បា​ន​ស្តាប់​ប​ទ​ច​ម្រៀង​ដ៏​សាម​ញ្ញមួ​យ​នេះ​ បី​ដង​ហើយ ​ខ្ញុំក៏​បាន​គិ​ត​ថា​ ព្រះ​អម្ចាស់​ប្រហែល​ជា​កំពុងតែ​មា​នប​ន្ទូល​មក​​កាន់​ខ្ញុំ តាម​រយៈ​ប​ទ​ច​ម្រៀ​ង​នោះ​ហើ​យ​។ ជាកា​រ​ពិ​ត​ណា​ស់ ព្រះអ​ង្គ​បាន​មាន​ប​ន្ទូល​មក​កា​ន់​ខ្ញុំ​តាំ​ងពី​យូរ​មក​ហើ​យថា​ ​ព្រះ​អង្គ​ស្រ​ឡាញ់ខ្ញុំ​។​ ​ក្នុ​ងប​ទ​គ​ម្ពីរ​យ៉ូហាន ជំពូក​១៩ យើងឃើ​ញ​ថា​ ព្រះអ​ង្គបា​ន​អ​នុញ្ញាត​ឲ្យ​គេ​យក​ភួង​បន្លាម​ក​ពាក់​ពី​លើ​ព្រះ​កេស​ព្រះ​អង្គ ហើយ​បាន​ឲ្យគេ​សើ​ចច​ម្អ​ក​​ វាយ​ដំ ដោះព្រះ​ព​ស្ត្រ​ រួ​ចឆ្កា​ង​ព្រះ​អ​ង្គ​(ខ.១-៦)។…

Read article
ត្រូវការអ្នកជំនួយ

អ្នក​​ខ្លះយ​​ល់​​ថា ​អ្នក​​ជំនួយ​មាន​តម្លៃតិ​ចជា​ងអ្នក​​ដឹ​ក​នាំ ឬអ្នក​ជំនាញ​។ ឧទាហរណ៍ គ្រូជំ​នួយ​ក្នុង​ថ្នាក់​រៀន ជួយ​គ្រូប​ង្រៀនដែ​លមា​នកា​រប​ណ្តុះបណ្តា​ល។ ជាង​អេឡិចត្រូ​និច ជាង​ប្រព័ន្ធ​ទឹក និង​មេធាវី ក៏មា​នអ្ន​ក​ជំនួយ នៅ​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ផង​ដែរ។ ដោយ​សារ​អ្នកជំ​នួយ​មិន​មាន​ឯក​ទេស នៅក្នុ​ងអា​ជីព​នោះ នោះគេ​ប្រ​ហែលជា​យ​ល់ថា​ ពួក​គេមា​នត​ម្លៃតិ​ចជា​ង ពួក​អាជីព​ទាំង​នោះ។ ប៉ុន្តែ គេ​ត្រូវ​កា​រទាំ​ងអ្ន​កអាជី​ព និង​អ្នក​ជំនួយ ដើម្បី​បំពេញ​កិច្ច​ការ​ទំាង​នោះ។​ យ៉ាង​ណាមិ​ញ សាវ័​កប៉ុ​ល​​មា​នអ្នកជំនួយ​ជាច្រើ​ន ក្នុង​ការងារ​បម្រើព្រះ​។ គឺ​ដូច​ដែល​គាត់​បាន​រៀប​រាប់​ឈ្មោះ​រ​បស់​ពួក​គេ ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ផ្ញើ​ទៅកា​ន់ពួ​កជំ​នុំនៅ​ទីក្រុងរ៉ូ​ម​ជាដើ​ម(ជំពូក ១៦)។ គាត់​បាន​លើក​ឡើង​អំពី​អ្នក​ស្រី​ភីបេ ជា​ពិសេស​ថា អ្នក​ស្រីភីបេ “បាន​ជួយ​គេ​ជា​ច្រើន ព្រម​ទាំង​ជួយ​ខ្ញុំ​​ផ​ងដែ​រ”(ខ.២)។ អ្នក​ស្រី​ព្រីស៊ីល និង​លោកអ័គីឡា​បា​ន​ហ៊ាន​ប្រថុ​យ​ជីវិ​ត​របស់​ខ្លួន ដើម្បី​ជួយ​សាវ័ក​ប៉ុល(ខ.៣-៤)។   ហើយ​សាវ័ក​ប៉ុល​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា អ្នក​ស្រី​ម៉ារា “ដែល​​បា​ន​​នឿយ​​ហត់​​ជា​​ច្រើន ប្រយោជន៍​​នឹង​​ជួ​យក្រុមការងារ​របស់​គាត់​”(ខ.៦)​។ តាម​បទ​គ​ម្ពីរ ១កូរិនថូស ១២:២៨ ការ​​ជំនួយ ជា​​អំណោយ​ទាន​ខាង​វិញ្ញាណ។ សាវ័ក​ប៉ុល​បានរា​ប់ប​ញ្ចូល​អំណោយ​ទាន​មួយ​នេះ ក្នុង​ចំណោម​អំណាយ​ទាន​ជាច្រើ​នទៀ​ត ដែល​ព្រះ​វិញ្ញាណ​បរិសុ​ទ្ធប្រទាន ដល់​រូប​កា​យនៃ​ព្រះគ្រីស្ទ​ ដែលជា​ពួ​កជំ​នុំ។ អំណោយ​ទាន នៃ “ការ​ជំនួយ” ក៏​មាន​ភាព​ចាំបា​ច់ ដូច​អំណោយ​ទាន​ដទៃ​ទៀត ដែល​មាន​ចែង​ក្នុ​ងព្រះ​គម្ពីរ​ផង​ដែរ។​ សូម្បី​តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ…

Read article
បុរសពីរនាក់

មាន​បុរស​ពីរ​​នាក់​ត្រូ​វ​គេស​ម្លាប់ ក្នុងថ្ងៃ​តែ​មួ​យ ក្នុង​ទីក្រុង​របស់​ខ្ញុំ។ បុរស​ទី​មួយ ជា​មន្រ្តី​ប៉ូលីស ដែល​ត្រូវ​គេ​បាញ់​សម្លាប់ ពេល​គាត់​កំពុ​ង​ព្យាយា​ម​ជួយ​គ្រួសារ​មួយ។ បុរស​ម្នាក់​ទៀត ជា​ជន​អនាថា ដែលត្រូ​វ​គេ​បាញ់ស​ម្លាប់ ពេល​គាត់​កំពុង​ផឹ​ក​ស៊ី​ជាមួ​យមិ​ត្ត​ភ័ក្តរ​បស់គា​ត់ នៅ​ពេលព្រឹ​ក​ថ្ងៃនោះ​។ ប្រជា​ជន​ក្នុង​ទីក្រុង​ទាំង​មូល​បានកា​ន់ទុ​ក្ខ ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​មន្ត្រី​ប៉ូលីស​។ គាត់​ជា​យុវជ​ន​ដ៏ល្អ​ម្នា​ក់ ដែល​ជួយ​យក​អសារ​អ្នក​ដទៃ ហើយ​អ្នក​រស់​នៅ ក្នុង​តំបន់​ដែល​គាត់​បាន​បម្រើ​ការ ក៏​ស្រឡាញ់​គាត់​ដែរ។ ទន្ទឹម​នឹង​នោះ មាន​ជន​អនាថា​ពី​រ​បី​នាក់ បាន​សោក​សង្រេង ចំពោះ​បុរស​អនាថា​ម្នាក់​នោះ ដែល​ពួក​គេបា​នស្រឡាញ់ ​និង​បាន​បាត់បង់។ ខ្ញុំយ​ល់​ថា នៅ​ថ្ងៃនោះ​ ព្រះ​អម្ចាស់​បាន​សោក​សង្រេង ជា​មួយ​នឹង​មនុស្ស​ទាំង​ពីរ​ក្រុម​នេះ​ដូច​គ្នា។ ពេល​ដែល​ព្រះ​យេស៊ូវ​ទត​ឃើញ​នាង​ម៉ារា និង​ម៉ាថា និង​មិត្ត​ភ័ក្ត​របស់​ពួក​នាង​យំ ដោយសា​រ​លោក​ឡាសា​ស្លាប់ “ទ្រង់​​មាន​​សេចក្តី​​រំជួល ទាំង​ក្នាញ់​ក្នុង​ព្រះហឫទ័យ”(យ៉ូហាន ១១:៣៣)។ ព្រះអង្គស្រ​ឡាញ់លោ​កឡា​សា និង​បង​ស្រីរ​បស់​គាត់។​ ទោះ​បី​ជា​ព្រះ​អង្គ​ជ្រាប​ថា នៅពេ​លប​ន្តិច​ទៀត ព្រះ​អង្គ​នឹ​ង​ប្រោស​គាត់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ ក៏​ព្រះអ​ង្គនៅ​តែព្រះ​កន្សែង​ជាមួ​យនឹ​ងពួ​ក​គេ(ខ.៣៥)។ អ្នក​ជំនាង​ខាង​ព្រះគម្ពីរ​ខ្លះ បាន​យល់​ថា​ ព្រះយេស៊ូវ​ព្រះ​កន្សែងនៅ​ថ្ងៃ​នោះ ​ប្រហែល​ជា​ដោយ​សារ​ព្រះអង្គ​យល់​ពី​ទុក្ខវេ​ទនា​របស់​មនុស្ស ដែល​បណ្តាល​មក​ពី​កា​រស្លា​ប់ ការ​ឈឺចា​ប់ និង​ទុក្ខ​ព្រួយ។ ការ​បាត់​ប​ង់​ជា​ផ្នែក​មួយ​នៃជី​វិត ដែ​លកើ​តមា​ន​ជាធ​ម្មតា។ ប៉ុន្តែ ដោយសា​រ​ព្រះ​យេស៊ូវ “ជា​​សេចក្តី​​រស់​​​ឡើង​​វិញ ហើយ​ជា​ជីវិត”(ខ.២៥)…

Read article