Anne Cetas

You are here:
ដោយសារសេចក្តីស្រឡាញ់

ឆ្នាំ​មុន ខ្ញុំ​បាន​ទទួល​​អំណោយ​ថ្ងៃ​បុណ្យ​ណូអែល​ដ៏​ស្រស់ស្អាត ដែល​មាន​ដូច​ជា ខោជើ​ង​វែង​សម្រាប់​ជិះ​ស្គី ខ្សែ​ដៃ និង​ឧបករណ៍​​​អានសៀវ​ភៅអេ​ឡិច​ត្រូនិ​ច។ តែ​អំ​ណោយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំមា​នអំ​ណរ​បំផុត គឺ​អំណោយ​នៃ​ពេល​វេលា ដែល​បាន​ចំណាយ ក្នុង​សកម្ម​ភាព​ដែល​មាន​ដូចជា ការ​លេង​​ជា​មួយចៅៗ​រ​បស់​ប​ង​ប្អូន​ខ្ញុំ ដែល​មក​ពី​រដ្ឋ​ផ្សេង ការនាំ​ក្មួ​យស្រី និង​ប្តីរ​បស់​នាង ព្រម​ទាំង​កូន​ស្រីដែលមា​នអា​យុ១៨​ឆ្នាំរបស់​ពួក​គេ ទៅចូ​ល​រួម​កម្ម​វិធី​បុណ្យណូ​អែល​នៅ​ព្រះវិហារ​ ​ការ​ទៅ​សួរសុ​ខ​ទុក្ខ​អ្នក​ធ្លា​ប់​ធ្វើកា​រ​ជា​មួយ​គ្នា ដែល​បាន​ចូល​និវត្តន៍ និង​ភរិយា​របស់​គាត់ ដែល​កំពុង​មាន​បញ្ហា​សុខ​ភាព ហើយការ​​អ​ប​អរ​រដូវ​កាល​នៃ​បុណ្យ​ណូអែល ជា​មួ​យ​មិត្ត​ភ័ក្រដែល​បាន​រាប់​អាន​គ្នា តាំង​ពី​យូរ ព្រមទាំង​ការអានរឿង​បុណ្យ​ណូ​អែល ជា​មួយ​មនុស្ស​ជា​ទី​ស្រ​ឡាញ់។ ទាំង​នេះសុ​ទ្ធ​តែ​ជា​អំណោយដ៏​ពិ​សេស​ៗ ដោយ​សារ​សេចក្តី​ស្រឡាញ់​ដែល​មា​ន​ចំពោះ​គ្នា​ទៅវិ​ញ​ទៅ​មក។ ​ព្រះ​វ​រ​បិតាទ្រង់​​បាន​​ប្រ​ទាន​អំណោយមួ​យ ​ដ​ល់​លោកិយ​នេះ កាល​ពី​ជាង​ពី​ពាន់​ឆ្នាំ​មុន ដោយ​សារ​សេចក្តី​ស្រឡាញ់​របស់​ទ្រ​ង់។ អំណោយ​នោះ​ជា​អង្គ​ព្រះ​យេស៊ូវ ដែល​ទ្រង់​បាន​ប្រសូត្រ រួ​ចរុំ​​​នឹង​សំពត់​ផ្តេក​​ក្នុង​​ស្នូក(លូកា ២:៧)។ អ្នក​គង្វាលក៏​​បាន​ដឹង​ថា ទ្រង់​ជា​អំណោយ​ដ៏​អស្ចារ្យ ដោយ​សារ​ពួ​កទេ​វតា​បាន​ប្រកាស​​ប្រា​ប់ពួ​កគេ​ អំពី​ការ​ប្រសូត្រ​របស់​ទ្រង់ ​ពេលដែលពួកគេ​កំពុង​នៅក្នុង​ទី​វាល នៅ​ពេល​​​​កណ្តាល​​អាធ្រាត(ខ.៨-១៤)។ ពួក​គេ​បាន​ប្រញាប់​ទៅ​មើលទ្រង់ ហើយ​ក៏​ទៅ​រ៉ាយ​រ៉ាប់​ប្រាប់​អ្នក​ដទៃ​ទៀ​ត ឲ្យ​បាន​ដឹង​អំពី​អំណោយ​ដ៏​អស្ចារ្យ​នេះ​ដែរ(ខ.១៦-១៧)។ ប៉ុន្តែ ក្រោយ​មក មាន​មនុស្ស​ជា​ច្រើន​បា​ន​បដិសេធ​ទ្រង់ ហើយ​ទ្រង់​ក៏​បាន​សុគត​លើ​ឈើឆ្កា​ង ដើម្បី​លោះ​បាប​យើង រួច​ត្រូ​វគេ​ប​ញ្ចុះក្នុ​ងផ្នូ​រ។ តែបីថ្ងៃ​​ក្រោយ​មក ទ្រ​ង់បា​ន​មាន​ព្រះជន្មឡើងវិញ ទ្រង់យាង​​បាន​ចេញ​ពីផ្នូ​រ ហើយ​បាន​ប្រទានសេចក្តី​សង្រ្គោះដ​ល់​អស់​អ្នក​ដែល​ទទួល​ទ្រង់​។ ទូល​បង្គំសូម​អ​រព្រះ​គុ​ណ​ទ្រង់…

Read article
ការពិពណ៌នារបស់ព្រះ

ពេល​ខ្ញុំ​អានសេ​ចក្តី​អធិ​ស្ឋាន​រប​ស់​ក្មេ​ង​ៗ ​ខ្ញុំអា​ច​ដឹង​ថា ពួក​គេ​គិ​ត​អ្វី​ខ្លះ​អំពីព្រះ។​ កាល​ពី​ពេល​ថ្មី​​ៗ​នេះ ខ្ញុំបា​នអា​ន​សេ​ច​ក្តីអ​ធិស្ឋាន​ពីរ ដែលមា​ន​ដូ​ច​តទៅ: “ឱ​ព្រះអ​ង្គ​អើ​យ តើកា​រ​ដែ​ល​ទ្រង់​ជា​ព្រះ​ដែ​ល “ច្រ ណែន​​​” មាន​ន័យ​យ៉ាង​ដូ​ច​ម្តេ​ច?​ ទូល​បង្គំ​គិ​ត​ថា​ទ្រង់​មា​ន​អ្វីៗ​ទាំង​អ​ស់​ហើ​យ​ ហេតុ​អ្វី​បាន​ជា​ទ្រ​ង់​ច្រណែន? “ទូល​បង្គំ​មិ​ន​ដែ​ល​គិ​ត​ថា ​ពណ៌​លឿ​ង​គូ​នឹង​ពណ៌​ស្វាយ​ឡើយ តែពេ​ល​ទូល​ប​ង្គំ​ឃើ​ញ​ថ្ងៃ​លិច ដែ​លទ្រ​ង់​បាន​បង្កើ​ត កា​លពី​ថ្ងៃ​អ​ង្គារ ទើ​បទូ​ល​ប​ង្គំដឹ​ង​ថា​ ពេល​ពណ៌​ទាំង​ពីរ​នៅទ​ន្ទឹ​មគ្នា​ ​ពិ​ត​ជា​បង្កើ​ត​ឲ្យ​មា​ន​ទេស​ភា​ព​ស្អាត​ណា​ស់។ ​ វា​ជាកា​រត្រឹ​ម​ត្រូ​វ​ណា​ស់ ​ដែលក្មេ​ងៗ​ទាំ​ងនេះ​បា​ន​គិ​ត​ថា ​ព្រះ​ទ្រ​ង់​ជា​​ម្ចា​ស់ និង​​​ជា​​អ្ន​កប​ង្កើ​​ត​​រ​​បស់ស​ព្វ​សា​រ​ពើរ ជាអ្នក​ដែល​អាច​គូរ​រូប​ថ្ងៃ​លិច​យ៉ាង​ស្រ​ស់​ស្អាត។ ប៉ុន្តែ តើ​ព្រះ​ទ្រង់​បា​នពិ​ពណ៌​នាយ៉ា​ងដូ​ចម្តេ​ច​ខ្លះ​ អំពី​អង្គ​ទ្រង់? នេះ​ក៏ជា​សំ​ណួរ​ដែល​លោ​ក​ម៉ូសេ​មា​នផ​ង​ដែរ​ ខណៈ​ពេល​ដែ​ល​គា​ត់​រៀប​នឹង​ចាប់​ផ្តើម​ដឹក​នាំរា​ស្រ្តអ៊ី​ស្រាអែល ចូល​ទៅ​ក្នុង​វាល​រហោស្ថា​ន។ គាត់​ចង់​ដឹង​ច្បា​ស់ អំ​ពី​ព្រះវ​ត្ត​មាន និង​​ការ​ដឹកនាំ​រ​ប​ស់​​ទ្រង់​ បាន​ជា​គាត់​សូ​ម​ឲ្យ​ទ្រង់​បើ​កស​ម្តែង​អង្គ​ទ្រង់​(និក្ខមនំ​ ៣៣:១៣,១៨)។ ព្រះទ្រង់ក៏បា​នឆ្លើ​យ​តប ដោយ​យាង​ចុះម​កក្នុ​ង​ពព​ក ហើយ​មាន​បន្ទូល​ថា “យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​​សេចក្តី​សប្បុរស និង​សេចក្តី​ទៀង​ត្រង់ ជា​បរិបូរ … ក៏​អត់​ទោស​ចំពោះ​សេចក្តី​ទុច្ចរិត”(៣៤:៥-៧)។ ដូច​នេះ​ ព្រះទ្រង់​ល្អ ហើយ​យុត្តិធម៌។ យើង​ក៏អា​ច​ស្គាល់​ទ្រ​ង់ផ​ង​ដែ​រ ហើ​យអា​ច​ដឹ​ង​ច្បា​ស់​ពី​វត្តមា​នរ​បស់ទ្រ​ង់។…

Read article
ក្លិនក្រអូប

ថ្ងៃមួយ លីនដា(Linda) បាន​អញ្ជើញ​ខេធី(Katie) ឲ្យចូលរួ​ម​ពិធី​ជប់លៀ​ង​ក្រុ​ម​យុវជន នៅ​ឯ​ព្រះ​វិហារ។ ពេល​ខេធី​មក​ដល់​ នាង​បា​ន​ដើរ​ចូ​ល​កន្លែ​ង​ធ្វើ​ក​ម្មវិ​ធី ទាំង​ចិត្ត​ថប់​បារម្ភ។​​ នាង​បាន​ខា​ន​ទៅ​ព្រះ​វិហារ តាំង​តែ​ពី​ពេលនាង​នៅតូ​ច ​ហើ​យនា​ង​មិន​ដឹ​ង​ថា នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង ​នៅឯពិ​ធីជ​ប់​លៀង​ពេ​លល្ងា​ច នៅ​ថ្ងៃ​បុណ្យ​នៃក្តី​ស្រ​ឡាញ់ ​ដែល​ភាគ​ច្រើ​ន​នៃអ្ន​កចូ​​ល​រួ​ម គឺ​ជា​អ្នក​ដែ​លនា​ង​មិន​ស្គាល់។​ ប៉ុន្តែ នាង​ក៏ចា​ប់​ផ្តើ​ម​មាន​ចិ​ត្តស្ង​ប់​វិញ ពេល​ដែ​លនា​ង​បាន​ឃើញ​កា​ត​ថ្ងៃ​បុណ្យ​ក្តីស្រ​ឡាញ់​ជា​ច្រើន នៅ​ក្នុ​ងចា​ន​របស់​នាង​ ដែល​គេរា​​ល់គ្នា​បា​ន​សរសេរ​ឲ្យ​នាង។ ពួក​គេក៏​បា​ន​សរសេរ​កាត​ជួន​គ្នាទៅ​វិ​ញទៅ​​មក​ផង​ដែរ ប៉ុន្តែ ខេធី​មាន​កា​រ​ប៉ះ​ពាល់​ចិត្ត ដោយសារ​ការ​ដែល​ពួ​ក​គេបា​ន​ធ្វើស​ម្រាប់​នាង​ដែល​គ្រាន់​តែ​ជា​ភ្ញៀវម្នាក់ នៅ​ក្នុង​ក្រុម​របស់​ពួក​គេ។ ខេធី​មាន​អារម្ម​ណ៍ក​ក់​ក្តៅណា​ស់ បាន​ជា​ក្រោយ​មក នាង​ក៏​បាន​ទៅ​ចូល​រួ​មក​ម្ម​វិធី​ថ្វា​យបង្គំ​ព្រះ​ នៅព្រះ​វិ​ហារ តា​ម​កា​រ​អញ្ចើញ​របស់​លីន​ដា។ ​នៅ​ទីនោះ នាង​ក៏ដឹ​ងថា​ ព្រះស្រ​ឡា​ញ់នា​ង ទោះ​បី​ជា​នាង​ជា​មនុ​ស្សមា​ន​បាប​ក៏​ដោ​យ ​ហើយ​នាង​ក៏​បានទ​ទួល​ការ​អ​ត់​ទោស​រ​បស់​ព្រះ​យេ​ស៊ូ​វ។ ក្រុម​យុវជន​បាន​ផ្ត​ល់ឲ្យ​នា​ង​ នូវ​ក្លិន​ដ៏​ក្រអូ​ប​នៃ​ក្តី​ស្រឡាញ់រ​បស់​ព្រះ ហើយ​ព្រះ​ក៏បា​​នបើក​ចំ​ហរ​ចិត្ត​នាង​ ឲ្យ​ទុ​ក​ចិ​ត្ត​លើ​ទ្រង់។ សាវ័ក​យ៉ូហា​នបា​ន​មាន​ប្រសា​សន៍​ថា ​“បើ​​​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ”(១យ៉ូហាន ៤:១១)។ គាត់​និយាយ​សំដៅ​ទៅ​លើសេ​ចក្តី​ស្រ​ឡាញ់ ដែល​យើង​ត្រូវ​មាន​ចំពោះ​បង​ប្អូន​ក្នុង​ព្រះគ្រី​ស្ទ ក៏ដូ​ច​ជា​ចំពោះអ្ន​ក​ដែល​មិនទាន់​ស្គា​ល់ទ្រ​ង់ផង​ដែរ។ លោករេយ​ ស្តេដមែន(Ray Stedman)បាន​សរសេរ​ថា “ពេល​ដែល​ក្តីស្រ​ឡាញ់​រប​ស់​ព្រះ​ចែង​ចាំ​ង មក​ក្នុ​ងចិ​ត្ត​រ​បស់​យើ​ង នោះ​យើង​បើក​ចំហរ​ចិត្ត​កាន់​តែ​ខ្លាំង សម្រាប់​អ្នក​ដទៃ ដោយ​អនុញ្ញាត​ឲ្យ​ក្លិន​នៃ​ក្តី​ស្រឡាញ់…

Read article
ព្រះយេស៊ូវគង់នៅជិត

មាន​ក្មេ​ង​អាយុបួ​នឆ្នាំ​ម្នាក់​ ឈ្មោះ​សាំយូអែល បាន​សុំម៉ាក់វា​ចេ​ញទៅ​លេ​ងខា​ង​ក្រៅ បន្ទាប់​ពី​វា​បានញាំ​អាហារ​ពេល​ល្ងាច​ហើយ។ ប៉ុន្តែ កាល​នោះ វា​​​នៅ​ក្មេងពេក​ មិនអា​ច​លេង​នៅខា​ង​ក្រៅ​ម្នាក់​ឯង​បាន​ទេ ដូច្នេះ​ម្ដាយ​របស់​វា​ក៏បា​ន​និយាយ​ថា​ “ទេ កូន​មិន​អាច​​ចេ​ញ​​​ទៅក្រៅ​តែម្នាក់ឯ​ង​បាន​ទេ។ កូន​​ត្រូ​វ​ចាំ​ម៉ាក់​ញ៉ាំ​រួច​សិន ម៉ាក់​​នឹង​ទៅជា​មួយ​កូន​ដែរ”។ វា​ក៏​ឆ្លើយយ៉ាង​លឿ​នថា​ “ប៉ុន្តែ ម៉ាក់ ព្រះ​យេស៊ូ​វគ​ង់​​នៅ​​​ជាមួ​យ​កូន!” ត្រង់​ចំណុច​នេះ សាំ​យូអែល​​បានទទួល​ការ​បង្រៀន​ដ៏​ល្អពីឪ​ពុក​​ម្តា​យ​​រប​ស់​វា បាន​ជា​វាដឹ​ង​ថា ព្រះអ​ម្ចាស់​​តែង​តែ​គង់នៅ​​​ក្បែ​រវា​​​ជា​និច្ច​។ យ៉ាង​ណាមិ​ញ ​តា​ម​ព្រះគ​ម្ពីរ យើង​អាច​ដឹង​ថា លោក​យ៉ាកុ​បក៏​បា​នទទួល​ការ​បង្រៀន​ដូច​នេះផង​​ដែរ។ លោក​អ៊ីសាក់ ដែល​ជា​ឪពុក​របស់​គាត់​​បាន​ឲ្យ​ពរ​​ដល់​​គាត់ ហើយ​បាន​ប្រាប់​គាត់​ ឲ្យ​ទៅ​រក​ប្រពន្ធ​ម្នាក់ ពី​ក្នុងចំណោម​​ញាតិ​សន្តាន​ខា​ងម្តា​យគា​ត់(លោកុប្បត្តិ ២៨:១-៤)។ គាត់​ក៏បា​នធ្វើ​ដំណើរ​​ទៅ​ស្រុកហារ៉ាន តាម​បណ្តាំ​របស់​ឪពុក​គាត់។ នៅ​ពេល​លោក​យ៉ាកុប​គេង​លក់ ព្រះ​អម្ចាស់​ទ្រង់​ក៏បា​នយា​ងម​កជួ​ប​គាត់ ក្នុង​សុបិន ហើយ​មាន​​ប​ន្ទូល​ថា “មើល អញ​នៅ​ជាមួ​យនឹ​ងឯ​ង អញ​នឹង​ថែរក្សា​ឯ​ងនៅ​ក​ន្លែង​ណាដែ​ល​ឯងទៅ . . . អញ​​មិ​នចោ​លឯ​ង​ឡើយ”(ខ.១៥)។ ពេល​គាត់​ភ្ញាក់​ឡើង គាត់​ដឹង​ថា ព្រះបា​ន​មាន​បន្ទូល​មក​កា​ន់​គាត់​ហើយ ហើយ​គាត់​ក៏​​បា​ន​​​និយា​យថា​ “ពិត​ប្រាក​ដ​ជា​ព្រះយេ​ហូវ៉ា​ទ្រង់​គង់​នៅ​ទីនេះ​ហើយ”(ខ.១៦)។ គាត់​មាន​ទំនុក​ចិត្ត ចំពោះ​ព្រះ​វត្ត​មាន​រប​ស់ព្រះ​ ហេតុ​នោះ​ហើយ គាត់​ប្តេជ្ញា​​ចិ​ត្ត​ថ្វាយ​ខ្លួន ដើរ​តាម​ទ្រង់​​អ​ស់​មួយ​ជីវិត​​រ​បស់​គា​ត់(ខ.២០-២១)។ បើ​យើង​​​បាន​ទទួ​ល​ព្រះ​យេស៊ូវ…

Read article
បញ្ហាច្រើន

មានក្មេង​ប្រុស​ម្នាក់ ឈ្មោះ រីលេយ(Riley) បាន​វាយ​តប់​គ្នា ជា​មួយ​ក្មេង​ប្រុស​ម្នាក់​ទៀ​ត ឈ្មោះ​អេវ៉ារី(Avery) នៅ​ក្នុង​សួន​កុមា​រ​រប​ស់សា​លារៀ​ន បន្ទាប់​ពី​ការ​ប្រកួត​បាល់​ទាត់​បា​នប​ញ្ចប់។ គ្រូ​បង្រៀ​ន​ក៏​បាន​បំបែក​ក្មេង​ទាំង​ពីរ ហើយ​ក៏​នាំពួ​ក​គេទៅ​ការិ​យ៉ាល័យ​​នា​យក​សាលា​។ ក្រោយម​ក អេវ៉ារី​បា​ននិ​យាយ​ថា​ “មែន​ហើយ យើង​ទាំង​ពីរ​តែង​តែមា​ន​រឿង​ជា​មួយ​គ្នាអ​ញ្ចឹ​ង​ឯង”។ ប៉ុន្តែ ក្មេង​ម្នាក់​នេះ​បាន​ចែក​ចាយ​ថា វា​បាន​រៀន​នូវ​មេរៀ​ន​មួយ​ គឺ​​ថា “ព្រះ​តែង​តែគ​ង់​នៅជា​មួយ​យើ​ង​ជានិ​ច្ច ទោះបី​ជា​យើង​មា​ន​រឿ​ង​ច្រើន​ដូច​នេះក៏​ដោយ”។ ប្រ​ជាជា​តិ​អ៊ីស្រាអែ​លបា​នជួ​ប​ប្រទះ​បញ្ហា​ដ៏​ធំ​មួ​យ។ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​សន្យា​ថា នឹង​ប្រទាន​អ្ន​កដឹ​ក​នាំម្នា​ក់ ដល់​ពួក​គេ គឺ​ដូច​ដែ​ល​ទ្រង់​មានបន្ទូល​ថា “អញ​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះបង់​ចោល​ឯង​ឡើយ”(យ៉ូស្វេ ១:៥)។ លោក​យ៉ូស្វេ​ក៏​បាន​ក្លាយ​ជាអ្ន​ក​ដឹក​នាំ​ពួ​កអ៊ី​សា្រ​អែល បន្ទាប់​ពី​លោក​ម៉ូសេ​បាន​លាចា​ក​លោក គឺ​នៅពេ​ល​ដែល​ពួក​គេ​ត្រៀម​ខ្លួ​នចូ​ល​ទឹ​ក​ដី​សន្យា​។ មានឧ​បស័​គ្គ​ធំ​ៗ​ជា​ច្រើន​កំ​ពុង​រ​ង់ចំា​ពួ​ក​គេ នៅខា​ង​មុខ ហើយ​ពួក​គេត្រូ​វ​លើ​កទ័​ព​ជា​ច្រើន​សា​រ ដើម្បី​ប្រយុទ្ធ​នឹង​ខ្មាំ​ង​សត្រូ​វ​ នៅក្នុ​​ង​ទឹ​ក​ដី​នោះ​(៨:៣ ៩:១-២)។ បើ​ព្រះ​មិន​បាន​គង់​នៅ​ជា​មួយ​ពួ​ក​គេ​ទេ នោះពួ​ក​គេ​មិ​ន​អា​ច​ចាប់​ផ្តើ​ម​ចូ​ល ទៅ​ចា​ប់យ​ក​ទឹ​កដី​សន្យាឡើយ​។ លោក​យ៉ូស្វេ​មា​នជំ​នឿ​យ៉ាង​រឹ​ងមាំ​ ចំពោះព្រះ​អ​ម្ចាស់​ ជា​ពិសេស​ នៅពេ​ល​ដែល​គា​ត់​ចូល​ទៅស​ង្កេត​មើ​ល​ទឹក​ដី​កា​ណាន​(ជនគណនា ១៤:៦-៩)។ ប៉ុន្តែ ព្រះបា​ន​ក្រើន​រំ​ឭ​កគា​ត់ ដោយ​ព្រះ​ទ័យ​មេត្តា​ក​រុណា ពេល​ដែល​គា​ត់បំ​ពេញ​តួនា​ទីជាអ្ន​ក​ដឹ​ក​នាំ ដើម្បី​ឲ្យ​គាត់​មាន​​សេចក្តីក្លា​ហាន ដោយ​សា​រ​ទ្រ​ង់គ​ង់​នៅ​​ជា​មួយ។ ព្រះអ​ម្ចាស់​ក៏​បា​នប្រ​ទា​ន​សេច​ក្តីស​ន្យា​ថា​ នឹ​ងគ​ង់​​នៅជា​មួយកូ​ន​រប​ស់​ទ្រង់ នៅ​សម័​យ​​បច្ចុប្បន្ន​ផ​ងដែរ(ហេព្រើរ…

Read article
ចិត្តរបស់អ្នក

ខ្ញុំ​បាន​ពេញ​ចិ​ត្តនឹ​ង​ការ​អធិស្ឋាន​របស់​ម៉ាខុម(Malcom) នៅ​ព្រះវិហារ កាល​ពី​ថ្ងៃ​មុន។ វា​ទើប​តែមា​នអា​យុ​៧​ឆ្នាំទេ ប៉ុន្តែ វា​បាន​ឈរ​នៅមុ​​ខក្មេ​ងៗ​ដ​ទៃទៀ​ត​ ​ដែល​មា​ន​គ្នា​មួយ​រយនា​ក់ ហើយអ​ធិស្ឋា​នថា​ “ព្រះ​យេស៊ូវ​អើយ សូម​អរ​ព្រះ​គុណទ្រង់ ដែ​ល​បាន​ឲ្យ​យើង​ខ្ញុំលេ​ង​បាត់​ទាត់ ហើយ​មក​ព្រះ​វិហារ ហើយ​បាន​ឲ្យ​យើង​ខ្ញុំ​ធ្វើដំណើ​រ​ម​កទីនេះ ដោយ​សុវត្ថិ​ភាព ហើយ​សូម​អ​រ​ព្រះគុ​ណ​ទ្រង់ ដែល​បាន​អត់​ទោស​បាប​ឲ្យ​យើង​ខ្ញុំ ហើយ​ប្រទាន​ជីវិត​អស់​កល្ប។ ព្រះ​យេស៊ូវ យើង​ខ្ញុំ​ស្រឡាញ់ទ្រ​ង់។ សូម​ទ្រង់​នៅ​តែនឹ​ក​ចាំ​ជា​និច្ចថា​ យើង​ខ្ញុំ​ស្រឡាញ់​ទ្រង់​ខ្លាំង​ប៉ុណ្ណា”។ ខ្ញុំ​មាន​ចិ​ត្តរំ​ភើបយ៉ា​ងខ្លាំ​ង​ រហូត​ដល់​ស្រក់​ទឹក​ភ្នែក ពេល​ដែល​ឃើញ​វាបង្ហាញ​ចេញ​នូវ​ទឹក​ចិត្តរបស់វា ​ចំពោះព្រះ​ដូច​នេះ​។ ក្នុង​នាម​ជា​មនុស្ស​ពេញ​វ័យ យើង​ប្រហែល​ជា​ច្រើន​តែព្យា​យាម​បន្ថែម​បន្ថ​យពាក្យប​ន្តិចប​ន្តួច នៅ​ក្នុង​ការ​អធិ​ស្ឋាន ដើម្បីឲ្យពិ​រស​ស្តាប់ សម្រាប់​ព្រះ និង​មនុស្ស​នៅ​ជុំវិញ​យើង ដែល​អាច​ស្តាប់​ឮ​យើ​ង។ ប៉ុន្តែ ខ្ញុំ​យល់​ថា​ ព្រះ​ទ្រង់​ប្រាកដជា​សព្វ​ព្រះទ័យ​នឹង​ស្តាប់ តែ​ពាក្យ​អ្វីដែ​ល​ចេញ​ពី​ចិត្ត​របស់​កូន​ទ្រង់​ប៉ុណ្ណោះ។ លោក​នេហេមា​មាន​ចិត្ត​ខ្វល់​ខ្វាយ អំពី​ការ​ស់នៅ​របស់ប្រ​ជាជន​នៅ​ក្រុង​យេរូសាឡិម ដែល​ជាមា​តុភូ​មិ​រប​ស់គា​ត់ ពេល​ដែល​គា​ត់បា​ន​ដឹ​ងថា​ ពួកគេ​កំ​ពុង​មាន​សេចក្តី​ទុក្ខ​ជា​ខ្លាំង ហើយ​កំផែង​ដែល​នៅព័​ទ្ធជុំ​វិញ​ទីក្រុ​ង ក៏​មា​នសភា​ព​បាក់​បែ​ក​ទៀ​ត(នេហេមា ១:៣)។ គាត់​ក៏​បាន​​អធិ​ស្ឋាន ដើម្បី​រក​ដំ​ណោះស្រា​យស​ម្រាប់​បញ្ហា​ទាំ​ង​អស់​នេះ​។ ជាដំ​បូង​គា​ត់បា​ន​ស​រ​សើរ​ដំកើង​ព្រះ ​ដែលទ្រ​ង់​ល្អ(ខ.៥) ហើយ​គាត់​ក៏​ទូ​​លសូ​មឲ្យ​ទ្រង់​អត់​ទោស​បាប​ឲ្យ​គាត់(ខ.៦) រួច​ទូល​ទ្រង់​អំពី​ព្រះប​ន្ទូល​ស​ន្យារ​បស់​​ទ្រង់​(ខ.៩) ហើយក៏​ទូ​ល​សូម​​ឲ្យព្រះ​បណ្តាល​ចិត្ត​ស្តេចឲ្យ​មាន​សេចក្តី​មេត្តា(​ខ.១១)។ ព្រះ​ទ្រង់​ក៏​បា​ន​មើល​ថែ​រ​លោកនេ​ហេមា និងពួក​ប​ណ្តាជន​របស់​គា​ត់ នៅ​ក្នុង​ពេល​ដែល​ពួក​គេ​សាង​សង់​កំផែង​ក្រុងយេ​រូ​សាឡិម​ឡើង​វិញ។​ តើ​អ្នក​កំ​ពុង​តែ​គិ​ត​អំ​ពី​អ្វី?…

Read article
ចិត្តរបស់អ្នក

ខ្ញុំ​បាន​ពេញ​ចិ​ត្តនឹ​ង​ការ​អធិស្ឋាន​របស់​ម៉ាខុម(Malcom) នៅ​ព្រះវិហារ កាល​ពី​ថ្ងៃ​មុន។ វា​ទើប​តែមា​នអា​យុ​៧​ឆ្នាំទេ ប៉ុន្តែ វា​បាន​ឈរ​នៅមុ​​ខក្មេ​ងៗ​ដ​ទៃទៀ​ត​ ​ដែល​មា​ន​គ្នា​មួយ​រយនា​ក់ ហើយអ​ធិស្ឋា​នថា​ “ព្រះ​យេស៊ូវ​អើយ សូម​អរ​ព្រះ​គុណទ្រង់ ដែ​ល​បាន​ឲ្យ​យើង​ខ្ញុំលេ​ង​បាត់​ទាត់ ហើយ​មក​ព្រះ​វិហារ ហើយ​បាន​ឲ្យ​យើង​ខ្ញុំ​ធ្វើដំណើ​រ​ម​កទីនេះ ដោយ​សុវត្ថិ​ភាព ហើយ​សូម​អ​រ​ព្រះគុ​ណ​ទ្រង់ ដែល​បាន​អត់​ទោស​បាប​ឲ្យ​យើង​ខ្ញុំ ហើយ​ប្រទាន​ជីវិត​អស់​កល្ប។ ព្រះ​យេស៊ូវ យើង​ខ្ញុំ​ស្រឡាញ់ទ្រ​ង់។ សូម​ទ្រង់​នៅ​តែនឹ​ក​ចាំ​ជា​និច្ចថា​ យើង​ខ្ញុំ​ស្រឡាញ់​ទ្រង់​ខ្លាំង​ប៉ុណ្ណា”។ ខ្ញុំ​មាន​ចិ​ត្តរំ​ភើបយ៉ា​ងខ្លាំ​ង​ រហូត​ដល់​ស្រក់​ទឹក​ភ្នែក ពេល​ដែល​ឃើញ​វាបង្ហាញ​ចេញ​នូវ​ទឹក​ចិត្តរបស់វា ​ចំពោះព្រះ​ដូច​នេះ​។ ក្នុង​នាម​ជា​មនុស្ស​ពេញ​វ័យ យើង​ប្រហែល​ជា​ច្រើន​តែព្យា​យាម​បន្ថែម​បន្ថ​យពាក្យប​ន្តិចប​ន្តួច នៅ​ក្នុង​ការ​អធិ​ស្ឋាន ដើម្បីឲ្យពិ​រស​ស្តាប់ សម្រាប់​ព្រះ និង​មនុស្ស​នៅ​ជុំវិញ​យើង ដែល​អាច​ស្តាប់​ឮ​យើ​ង។ ប៉ុន្តែ ខ្ញុំ​យល់​ថា​ ព្រះ​ទ្រង់​ប្រាកដជា​សព្វ​ព្រះទ័យ​នឹង​ស្តាប់ តែ​ពាក្យ​អ្វីដែ​ល​ចេញ​ពី​ចិត្ត​របស់​កូន​ទ្រង់​ប៉ុណ្ណោះ។ លោក​នេហេមា​មាន​ចិត្ត​ខ្វល់​ខ្វាយ អំពី​ការ​ស់នៅ​របស់ប្រ​ជាជន​នៅ​ក្រុង​យេរូសាឡិម ដែល​ជាមា​តុភូ​មិ​រប​ស់គា​ត់ ពេល​ដែល​គា​ត់បា​ន​ដឹ​ងថា​ ពួកគេ​កំ​ពុង​មាន​សេចក្តី​ទុក្ខ​ជា​ខ្លាំង ហើយ​កំផែង​ដែល​នៅព័​ទ្ធជុំ​វិញ​ទីក្រុ​ង ក៏​មា​នសភា​ព​បាក់​បែ​ក​ទៀ​ត(នេហេមា ១:៣)។ គាត់​ក៏​បាន​​អធិ​ស្ឋាន ដើម្បី​រក​ដំ​ណោះស្រា​យស​ម្រាប់​បញ្ហា​ទាំ​ង​អស់​នេះ​។ ជាដំ​បូង​គា​ត់បា​ន​ស​រ​សើរ​ដំកើង​ព្រះ ​ដែលទ្រ​ង់​ល្អ(ខ.៥) ហើយ​គាត់​ក៏​ទូ​​លសូ​មឲ្យ​ទ្រង់​អត់​ទោស​បាប​ឲ្យ​គាត់(ខ.៦) រួច​ទូល​ទ្រង់​អំពី​ព្រះប​ន្ទូល​ស​ន្យារ​បស់​​ទ្រង់​(ខ.៩) ហើយក៏​ទូ​ល​សូម​​ឲ្យព្រះ​បណ្តាល​ចិត្ត​ស្តេចឲ្យ​មាន​សេចក្តី​មេត្តា(​ខ.១១)។ ព្រះ​ទ្រង់​ក៏​បា​ន​មើល​ថែ​រ​លោកនេ​ហេមា និងពួក​ប​ណ្តាជន​របស់​គា​ត់ នៅ​ក្នុង​ពេល​ដែល​ពួក​គេ​សាង​សង់​កំផែង​ក្រុងយេ​រូ​សាឡិម​ឡើង​វិញ។​ តើ​អ្នក​កំ​ពុង​តែ​គិ​ត​អំ​ពី​អ្វី?…

Read article
គ្មានសិទ្ធិទទួល

កាល​​ខ្ញុំ​មាន​អាយុ​១២​ឆ្នាំ​ ខ្ញុំ​ចង់​ដឹង​ច​ង់យ​ល់ អំពី​ព្រះ​គម្ពីរ​បរិសុទ្ធ​មួយ​ក្បាល ដែល​​ឪពុ​ក​ខ្ញុំបា​ន​​ទទួល​​ នៅ​ពេល​ដែល​គាត់​ចូល​និវត្តន៍ ពីកា​រងា​​រនៅ​រោ​ង​ចក្រ​ផលិតក្រដាស់​។ គេ​បាន​ដាក់​ព្រះ​គម្ពីរ​នោះ នៅ​ក្នុង​ប្រអប់​ដ៏​ពិសេស ដែល​ធ្វើ​ពីឈើ​ប្រ​ណិត ដែល​មាន​ចារ​អក្ស​រ​ពី​លើ ថា​ “ព្រះគ​ម្ពីរ​បរិសុទ្ធ”។ ពេលខ្ញុំ​ឃើញ​ពា​ក្យ “បរិសុទ្ធ” ខ្ញុំ​ក៏បាន​សន្មត់​ថា​ ខ្ញុំ​គ្មាន​សិទ្ធិ​​បើ​កមើល​ព្រះ​គម្ពី​រ​នោះឡើ​យ។ ប៉ុន្តែ ​ខ្ញុំនៅតែ​លួ​ចបើ​​កមើ​ល​​ព្រះ​​គម្ពី​រ​នោះដដែ​ល។ នៅ​ក្នុង​ទំព័រក​ណ្តាល​នៃ​ព្រះគម្ពីរ​នោះ ខ្ញុំឃើ​ញមា​ន​រូប​ព្រះ​យេស៊ូវ​​ជាប់​ឆ្កាង អម​ទៅ​ដោយ​ខ​គម្ពី​រ​គម្ពីរ យ៉ូ​ហាន ៣:១៦។ ជាង​នេះទៅ​ទៀ​ត ខ្ញុំ​ឃើញ​ទំ​ព័​រ​នោះ ត្រូវ​បាន​គ្រប​ពីលើ ដោយ​សន្លឹក​ផ្លាស្ទី​កថ្លា​ៗ​ពណ៌ក្រ​ហម​មួយ​ ហើយ​ខ្ញុំ​ក៏ស​ន្និដ្ឋា​ន​ថា ការ​ដាក់​ស​ន្លឹក​ផ្លា​ស្ទីក​ពណ៌​ក្រ​ហម​ពី​លើដូ​ច​នេះ គឺ​មាន​​​ន័យថា ព្រះ​យេស៊ូវ​ទ្រង់​បាន​ខ្ចា​យ​ព្រះលោ​ហិត រួច​ក៏​​សុគត។ ជួន​កាល ខ្ញុំទា​ញយ​​កព្រះ​​គ​ម្ពីរ​​ថ្ន​មៗ​ ចេញ​ពី​ទូរ​សៀវ​ភៅ ពេល​ដែល​គ្មាន​ន​រណាម្នា​ក់នៅ​ក្បែ​រ​នោះ ហើ​យ​បើកប្រ​អប់​ព្រះគ​ម្ពីរ មើល​រូប​ព្រះយេ​ស៊ូវ​ជាប់​ឆ្កាង រួចអា​នខ​​គម្ពីរដែល​គេបា​ន​ដា​ក់ក្នុ​ង​រូ​ប​នោះ ដោយ​ចិត្ត​ចង់ដឹ​ង​ចង់​យល់​អំពី​ទ្រង់ និងច​ង់​ដឹង​ពី​មូ​លហេ​តុ​ដែល​គេធ្វើ​គុត​ទ្រង់។ ជា​ង​នោះ​ទៅទៀ​ត ខ្ញុំ​ក៏​ឆ្ងល់​ផ​ង​ដែរ ថាតើ​ទ្រ​ង់​មា​នផែ​នកា​រ​ប្រទាន​ក្តី​ស្រឡាញ់រ​បស់​ទ្រង់​ម​ក​ខ្ញុំ ឬ​ក៏​ខ្ញុំ​មិន​សម​នឹង​ទទួល​សេ​ចក្តី​ស្រឡាញ់នោះ​ពី​ទ្រ​ង់​ទេ។ ជាច្រើ​នឆ្នាំ​ក្រោ​យម​ក ខ្ញុំ​ក៏​បាន​ស្តាប់​សេចក្តី​អធិ​ប្បាយ អំពី​ការ​ដែល​ព្រះ​ទ្រង់​បា​ន​បើក​ផ្លូវ ​ឲ្យយើ​ងចូ​ល​ទៅ​ទទួល​សេចក្តី​ស្រឡាញ់​រប​ស់​ទ្រង់​ តាម​រយៈ​អង្គ​ព្រះ​​យេស៊ូវ​គ្រីស្ទ។ គឺ​ដូច​ដែល​បទ​គម្ពី​ររ៉ូ​ម ៥:១-២ បាន​ចែង​ថា “យើង​បាន​ជា​មេត្រី​​នឹ​ងព្រះ ដោយ​សា​រ​ព្រះយេស៊ូវ​គ្រីស្ទ…

Read article
សញ្ញាឧទាន ក្នុងលំហរអាកាស

កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ អង្គ​ការ​ណាសាបាន​ចេញ​ផ្សាយ​នូ​វ​រូ​បថ​តមួ​យស​ន្លឹក ដែល​កែវ​យឺត ហាប់ប៊ល​(Hubble) ថត​បាន។ រូបថ​ត​ដែល​គេ​បាន​កែសម្រួល​​នេះ បាន​ធ្វើ​ឲ្យ​មាន​​ស្នាម​ញញឹម នៅ​លើ​ផ្ទៃ​មុខ​មនុស្ស​ជា​ច្រើន។ នៅ​ក្នុង​រូប​ថត​នោះ គេ​ឃើញ​មាន​កា​ឡាក់ស៊ី​ពីរ កំពុង​ចាប់​ផ្តើម​បុ​កគ្នា​។ ពន្លឺ​ដែល​កើត​ចេញ​ពី​ការ​បុកគ្នានេះ ​មាន​រាង​ដូច​សញ្ញា​ឧទាន(!)នៅ​ក្នុង​លំហរ​អាកាស។ យោងតា​ម​ស្ថិតិ​ចុង​ក្រោយ ដែល​ខ្ញុំបា​ន​អាន បាន​ឲ្យ​ដឹ​ង​ថា នៅ​ក្នុង​សកល​លោក​ទាំ​ងមូ​ល មា​ន​កាឡា​ក់ស៊ី​ចំនួន​មួយ​ម៉ឺនកោដ ដែល​គេ​អាច​ស​ង្កេត​មើល។ នៅ​ក្នុង​កាឡាក់ស៊ីនី​មួយ​ៗ មាន​ផ្កាយ​រាប់​ម៉ឺន​កោដ ហើយ​ជាង​នេះ​ទៅ​ទៀត គេ​បាន​រក​ឃើញ​កាឡាក់​ស៊ី​កាន់​តែ​ច្រើ​ន​ក្នុង​លំហរ​អាកាស។ ពេល​ដែ​ល​ខ្ញុំ​បាន​ឃើ​ញ ប៉ុស្តិ៍​ស៊ីអិនអិន(CNN)​ផ្សាយ ​អំពីព​ន្លឺ​ភ្លើង ​ដែ​លមា​នរា​ងដូច​ស​ញ្ញា​ឧ​ទាន នៅ​ក្នុ​ង​លំហ​រ​អា​កាសយ៉ាង​ដូច​​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​ព្រះ​អទិករ​ដ៏​អស្ចារ្យនៃ​យើ​ង។ ផ្ទៃ​មេ​ឃ​សម្តែង​ពី​សិរីល្អ​ទ្រង់​(ទំនុកដំកើង ១៩:១) ប៉ុន្តែ ទ្រង់ធំ​ជាង​ផ្ទៃ​មេ​ឃ ដែ​ល​ជា​ស្នា​ព្រះ​ហស្ត​ទ្រង់​ទៅ​ទៀ​ត។ បន្ទាប់​ពី​ស្តេច​សា​ឡូម៉ូន​បាន​សា​ង​សង់​ព្រះ​វិហារ សម្រាប់​ថ្វាយ​ព្រះ​អម្ចា​ស់​ចូល​គង់​សណ្ឋិត ទ្រង់បា​ន​អធិ​ស្ឋាន​ថា​ “តើ​​ព្រះ​​​នឹង​គង់​លើ​ផែនដី​ជា​ប្រាកដ​ឬ មើល ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះវិហារ​ដែល​ទូលបង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អម្បាលម៉ាន​ទៅ​ទៀត”(១ពង្សាវតាក្សត្រ ៨:២៧)។ ទ្រង់​ជ្រាប​ថា បើ​អស់​ទាំ​ងជា​ន់​នៃ​ផ្ទៃមេ​ឃ មិន​ល្មម​នឹ​ង​ឲ្យ​ព្រះ​​គ​ង់​នៅផង ចុះ​ទំរាំ​តែ​ព្រះវិហារ​ដែលទ្រ​ង់​បាន​ស​ង់ ប្រាកដ​ជា​មិន​អា​ច​ឲ្យ​ព្រះ​ទ្រង់​គ​ង់​នៅ​ចុះបា​ន​ឡើយ។ ព្រះ​អម្ចាស់​ទ្រង់​ធំណា​ស់ គឺ​ធំ​ហួ​ស​ការ​ស្មាន​របស់​យើង​ទៅទៀ​ត។ ប៉ុន្តែ ទ្រង់​បាន​អ​នុញ្ញាត​ឲ្យយើ​ង​អាច​ស្គាល់ទ្រ​ង់…

Read article
ហ៊ុមព័ទ្ធដោយ ការអធិស្ឋាន

មិត្ត​ភ័ក្រ​រប​ស់ខ្ញុំ​ មាន​កូន​ស្រី​ម្នាក់​អាយុ​៩​ឆ្នាំ​ឈ្មោះ ស៊ីដ​នី(Sydnie) ដែល​កំពុង​សម្រាក​ព្យាបា​ល​នៅ​ក្នុ​ង​មន្ទីរ​ពេទ្យ ដោយ​ការ​ចាក់​ឆ្នាំគី​មី​ និង​កំពុង​ទទួល​ការ​ផ្លាស់​ខួរ​ឆ្អឹង​ខ្នង។ មាន​ពេល​មួយ ​ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​នាង​កំពុងសម្រាក ជា​មួ​យ​ឪពុក​ម្តាយ​នាង ក្នុង​បន្ទប់​មួយ ស្ថិត​នៅ​​ផ្នែក​កណ្តាល​គេ ក្នុង​មន្ទី​ពេទ្យ។ នៅ​ជុំវិញ​បន្ទប់​នោះ មាន​បន្ទប់​ជា​ច្រើន​ទៀត ដែល​សាច់​ញាតិ និង​មិត្ត​ភ័ក្រ​របស់​ពួក​គេ​កំពុង​ស្នាក់​នៅ និង​អធិស្ឋា​ន​ឲ្យ​នាង​ឥ​តឈ​ប់​ឈរ ក្នុង​អំឡុង​ពេល​នៃកា​រ​ព្យាបាល​របស់​នាង។ ជា​ការ​ពិត​ណាស់ តាម​ន័យ​សាច់ឈា​ម ស៊ីដនី​មិន​បាន​ហ៊ុម​ព័ទ្ធ​ដោយសា​ច់ញា​តិ និង​មិត្ត​ភ័ក្រ នៅ​ក្នុង​បន្ទប់​ដែល​នៅជុំ​វិ​ញ​បន្ទ​ប់នា​ង​ឡើយ។ តែ​តាម​ន័យ​ខាង​វិញ្ញាណ ​នាង​ពិត​ជា​កំពុង​តែ​ហ៊ុម​ព័ទ្ធ ដោយ​ការអ​ធិ​ស្ឋាន និង​សេច​ក្តី​ស្រឡាញ់។ លោក​សាវ័ក​ប៉ុលក៏​មា​នសេ​ចក្តី​ប្រាថ្នា​ ចង់​ឲ្យ​ខ្លួនគា​ត់ ត្រូវ​បាន​ហុំព័ទ្ធ​ដោយ​ការអធិស្ឋាន​​ផង​ដែរ​។ នៅ​​ក្នុង​​ភាគ​​ច្រើន​នៃសំបុត្រ ដែល​គាត់​បាន​សរសេរ​ផ្ញើទៅ​ពួក​ជំនុំ គាត់​បាន​សុំ​ឲ្យ​គេនឹ​ក​ចាំ ហើយ​អធិស្ឋាន​ឲ្យ​គាត់​(២កូរិនថូស ១:១១ អេភេសូរ​៦:១៨-២០ កូឡ៉ុស ៤:២-៤ ភីលេម៉ូន ១:២២)។ គាត់​ក៏​បាន​សរសេរ​សំបុត្រ ផ្ញើទៅ​អ្នក​ជឿ​ព្រះ​នៅ​ក្រុង​រ៉ូម​ថា “តែ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា… ចូរ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​អធិស្ឋាន ដល់​ព្រះ​ជា​មួយ​នឹង​ខ្ញុំ”(រ៉ូម ១៥:៣០)។ គាត់​ដឹង​ថា បើ​គាត់​មិន​ទទួល​អំណាចពី​​ព្រះ​ទេ នោះ​ការ​ងារ​ដែល​គាត់​ធ្វើ​ថ្វាយ​ព្រះ ក៏​គ្មាន​ប្រសិទ្ធិ​ភាព​ដែរ។ ព្រះ​គម្ពី​រ​ចែង​ឲ្យ​យើង​ដឹង​ថា ព្រះ​យេស៊ូវ​ទ្រ​ង់ក៏​​បាន​អធិស្ឋាន​ឲ្យ​យើង​ផង​ដែរ​(យ៉ូហាន ១៧:២០ ហេព្រើ…

Read article