Anne Cetas

You are here:
ព្រះទ្រង់ប្រោសភាពប្រេះបែករបស់យើងឲ្យជា

ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ។ អេភេសូរ ២:៨ លោក​ខូលីន(Collin) និង​ភរិយា​គាត់​ឈ្មោះ យ័រដិន(Jordan) បាន​ដើរ​ចុះ​ឡើង​ៗ ក្នុង​ហាង​សិប្បកម្ម​មួយ ដើម្បី​ស្វែង​រក​រូប​ភាព​សម្រាប់​តាំង​លម្អ​ក្នុង​ផ្ទះ​របស់​ពួក​គេ។ លោក​ខូលីន​គិត​ថា​ គាត់​បាន​រក​ឃើញ​រូប​ដែល​ខ្លួន​ចង់​បាន ហើយ​ក៏​បាន​ហៅ​យ័រដិន​ឲ្យ​មក​មើល។ នៅ​ផ្នែក​ខាង​ស្តាំង​រូប​ដែល​ផលិត​ពី​សេរ៉ាមិច​នោះ ឃើញ​មាន​ពាក្យ ព្រះគុណ ។ តែ​នៅ​ខាង​ឆ្វេង មាន​ស្នាម​ប្រេះ​វែង​ពីរ​ខ្សែ។ យ័រដិន​ក៏​បាន​លាន់​មាត់​ថា “រូប​នេះ​ប្រេះ​បែក​ហើយ” រួច​គាត់​ក៏​បាន​ចាប់​ផ្តើម​រក​មើល​រូប​មួយ​ទៀត នៅ​លើ​ធ្នើ ដែល​មិន​មាន​ស្នាម​ប្រេះ។ ប៉ុន្តែ ខូលិន​និយាយ​ថា “ទេ រូប​នេះ​មាន​ន័យ​ណាស់។ យើង​ជា​មនុស្ស​មាន​ភាព​ប្រេះ​បែក តែ​ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​គុណ​ទ្រង់”។ ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ទិញ​រូប​ភាព​ដែល​មាន​ស្នាម​ប្រេះ​នោះ។  ពេល​ពួក​គេ​បង់​ប្រាក់​ទិញ​រូប​នោះ អ្នក​គិត​លុយ​ក៏​បាន​លាន់​មាត់​ថា “អូហ៍ ទេ រូប​នេះ​ប្រេះ​បែក​ហើយ!” យ័រដិន​ក៏​បាន​និយាយ​ខ្សឹប​ៗថា “ចាស យើង​ក៏​ប្រេះ​បែក​ដែរ”។​ តើ​ការ​រស់​នៅ​ជា​មនុស្ស​ប្រេះ​បែក មាន​ន័យ​ដូច​ម្តេច ? សម្រាប់​សំណួរ​នេះ មាន​គេ​បក​ស្រាយ​ថា ភាព​ប្រេះ​បែក គឺ​ជា​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​ថា  ទោះ​យើង​ព្យាយាម​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ យើង​នៅ​តែ​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​កាន់​តែ​អាក្រក់​ឡើង ជា​ជាង​ប្រសើរ​ជាង​មុន។ វា​ជា​ការ​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ព្រះ និង​ជំនួយ​របស់​ព្រះ​អង្គ ក្នុង​ជីវិត​របស់​យើង។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍…

Read article
ការជួយគ្នាទៅវិញទៅមក

កាល​អេមបឺ(Amber) កំពុង​លេង​បាល់​បោះ ជា​មួយ​មិត្ត​ភក្តិ​ស្រី​ៗ​របស់​នាង នាង​ក៏​បាន​ដឹង​ថា សហគមន៍​របស់​នាង អាច​ទទួល​ផល​ចំណេញ ពី​ក្រុម​កីឡាករ​នារី​មួយ​ក្រុម។ ដូច​នេះ នាង​ក៏​បាន​បង្កើត​អង្គការ​មិន​រក​ប្រាក់​ចំណេញ ដើម្បី​លើក​កម្ពស់​ការ​ធ្វើ​ការ​ជា​ក្រុម និង​ជះឥទ្ធិពល​ដល់​មនុស្ស​ជំនាន់​ក្រោយ។ អ្នក​ដឹកនាំ​ក្រុម​កីឡាករ​នារី​នេះ បាន​ព្យាយាម​ជួយ​ស្រ្តី និង​ក្មេង​ស្រី​ឲ្យ​មាន​ទំនុក​ចិត្ត និង​ចរិយា​សម្បត្តិ​ល្អ​ៗ ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ក្លាយ​ជា​អ្នក​រួម​ចំណែក​ដ៏​មាន​ន័យ ដល់​សហគមន៍​ក្នុង​តំបន់​របស់​ពួក​គេ។ កីឡាករ​ម្នាក់ ដែល​កំពុង​បង្រៀន​ក្មេង​ស្រី​ដទៃ​ទៀត បាន​និយាយ​ថា “យើង​មាន​ការ​ទុក​ចិត្ត និង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​មិត្ត​រួម​ក្រុម​ចាស់​របស់​ខ្ញុំ។ យើង​បាន​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក តាម​ធម្យោបាយ​ជា​ច្រើន។ ខ្ញុំ​ចង់​ឃើញ​នារី​ទាំង​នោះ​ជោគ​ជ័យ និង​លូត​លាស់”។​ ព្រះ​ទ្រង់​ក៏​សព្វ​ព្រះ​ទ័យ​ឲ្យ​រាស្រ្ត​ទ្រង់​រួបរួម​គ្នា ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​ជំរុញ​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនីច ឲ្យ​លើក​ទឹក​ចិត្ត និង​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក​(១ថែស្សាឡូនិច ៥:១១)។ ព្រះ​ទ្រង់​បាន​ដាក់​យើង​ចូល​ក្នុង​មហា​គ្រួសារ​នៃ​រាស្រ្ត​ទ្រង់ ដើម្បី​ទ្រទ្រង់​យើង ក្នុង​ការ​រស់​នៅ។ យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ដើរ​តាម​ផ្លូវ​នៃ​ជីវិត ក្នុង​ព្រះ​គ្រីស្ទ។  ជួន​កាល ការ​នេះ​ប្រហែល​ជា​មាន​ន័យ​ថា យើង​ត្រូវ​ស្តាប់​គេ​រៀប​រាប់​អំពី​ទុក្ខ​លំបាក​របស់​គេ ដោយ​បំពេញ​តម្រូវការ​ជាក់​ស្តែង ឬ​និយាយ​ពាក្យ​លើក​ទឹក​ចិត្ត​ពីរ​បី​ម៉ាត់។ យើង​អាច​អបអរ​ជ័យ​ជម្នះ​របស់​ពួក​គេ ឬ​អធិស្ឋាន​សូម​កម្លាំង ក្នុង​ពេល​មាន​ទុក្ខ​លំបាក ឬ​ក៏​ជំរុញ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​លូត​លាស់ ក្នុង​ជំនឿ។ ហើយ​យើង​តែង​តែ​អាច​ព្យាយាម​ធ្វើ​ការ​ល្អ សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​(ខ.១៥)។ យើង​អាច​អរ​សប្បាយ​ក្នុង​ការ​ទុក​ចិត្ត និង​ស្រឡាញ់​គ្នា ខណៈ​ពេល​ដែល​យើង​រួម​គ្នា…

Read article
លក្ខណៈពិតប្រាកដនៃសេចក្តីស្រឡាញ់

ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​ទីក្រុង ដោយសារ​ជំងឺ​រាត​ត្បាត លោក​ជើរី(Jerry) បាន​បង្ខំ​ចិត្ត​បិទ​កន្លែង​ហាត់​ប្រាណ​របស់​គាត់ ហើយ​ក៏​បាត់​បង់​ប្រាក់​ចំណូល​អស់​ជា​ច្រើន​ខែ។ ថ្ងៃ​មួយ គាត់​បាន​ទទួល​សារ​ក្នុង​ទូរស័ព្ទ ពី​មិត្ត​ភក្តិ​ម្នាក់ ដែល​សុំ​ជួប​គាត់ នៅ​កន្លែង​ហាត់​ប្រាណ​របស់​គាត់ នៅ​ម៉ោង​៦​ល្ងាច។ លោក​ជើរី​មិន​បាន​ដឹង​អំពី​គោល​បំណង​នៃ​ការ​ជួប​នោះ​ទេ តែ​គាត់​ក៏​បាន​សម្រេច​ចិត្ត​ទៅ​ជួប​គេ។ មិន​យូរ​ប៉ុន្មាន មាន​ឡាន​ជា​ច្រើន​គ្រឿង​បាន​ចាប់​ផ្តើម​បើក​ចូល​ក្នុង​ចំណត​រថយន្ត។ អ្នក​បើក​បរ​ឡាន​ទី​មួយ ក៏​បាន​ដាក់​កញ្ច្រែង​មួយ នៅ​លើ​ចិញ្ចើម​ផ្លូវ នៅ​ក្បែរ​អគារ​នោះ។ បន្ទាប់​មក ឡាន​ក៏​បាន​បើក​កាត់​តាម​នោះ​ម្តង​មួយ​ៗ​(ប្រហែល​៥០​គ្រឿង)។ មនុស្ស​នៅ​ក្នុង​រថយន្ត​ទាំង​នោះ​បាន​គ្រវី​ដៃ​ដាក់​លោក​ជើរី ឬ​និយាយ​ពាក្យ​សួស្តី ទៅ​កាន់​គាត់ ហើយ​ឈប់​ឡាន​នៅ​ក្បែរ​កញ្ច្រែង​នោះ ដើម្បី​ទម្លាក់​កាត ឬ​ក្រដាស​ប្រាក់​ចូល​ក្នុង​កញ្ច្រែង​នោះ។ អ្នក​ខ្លះ​បាន​លះ​បង់​ប្រាក់​របស់​ខ្លួន តែ​ពួក​គេ​សុទ្ធ​តែ​បាន​ចំណាយ​ពេល​លើក​ទឹក​ចិត្ត​គាត់។ សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ​មាន​ការ​លះ​បង់ នេះ​បើ​យោង​តាម​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល។ គាត់​បាន​ពន្យល់​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​ថា ពួកជំនុំ​នៅ​ទីក្រុង​ម៉ាសេដូន​បាន “ស្ម័គ្រ​ចិត្ត​តាម​កំឡាំង​ ហើយ​ហួស​កំឡាំង​ផង” ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ពួក​សាវ័ក និង​អ្នក​ដទៃ​(២កូរិនថូស ៨:៣)។ ពួកគេ​ថែម​ទាំង​ទទូច​សុំ​សាវ័ក​ប៉ុល ឲ្យ​ផ្តល់​ឱកាស ឲ្យ​ពួក​គេ​ដាក់​ដង្វាយ​ដល់​ពួក​សាវ័ក និង​ដល់​រាស្រ្ត​របស់​ព្រះ។ ការ​លះ​បង់​របស់​ពួក​គេ គឺ​បាន​យក​គំរូ​តាម​ព្រះ​ទ័យ​របស់​ព្រះ​យេស៊ូវ ដែល​មាន​ការ​លះបង់។​ ព្រះអង្គ​បាន​បោះ​បង់​ចោល​ភាព​មាន​បាន នៅ​នគរ​ស្ថាន​សួគ៌ ដើម្បី​យាង​ចុះ​មក​ផែន​ដី ធ្វើ​ជា​អ្នក​បម្រើ ហើយ​លះបង់​ព្រះ​ជន្ម​ព្រះ​អង្គ។​ “​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា”(ខ.៩)។ ចូរ​យើង​ទូល​អង្វរ​ដល់​ព្រះ​ផង​ដែរ ដើម្បី​ឲ្យ​យើង…

Read article
ព្រះអង្គសង្រ្គោះដែលយើងត្រូវការ

កាល​ពី​ឆ្នាំ​ទៅ ខ្ញុំ និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​អធិស្ឋាន សូម​ការ​ប្រោស​ឲ្យ​ជា សម្រាប់​ស្រ្តី​បី​នាក់ ដែល​កំពុង​តែ​តយុទ្ធ​នឹង​ជម្ងឺ​មហា​រីក។ យើង​ដឹង​ថា ព្រះ​ទ្រង់​មាន​អំណាច​ប្រោស​ពួក​គេ​ឲ្យ​ជា ហើយ​យើង​ក៏​បាន​ទូល​សូម​ឲ្យ​ទ្រង់​ប្រោស​ពួក​គេឲ្យ​ជា ជា​រៀង​រាល់​ថ្ងៃ។ យើង​បាន​ឃើញ​ទ្រង់​ប្រោស​គេ​ឲ្យ​ជា ដោយ​ការ​អស្ចារ្យ កាល​ពី​មុន ហើយ​យើង​ជឿ​ថា ទ្រង់​អាចធ្វើ​ការ​ប្រោស​ឲ្យ​ជា​នៅ​លើក​ក្រោយ​ៗ​ទៀត។ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​ម្នាក់​ៗ​កំពុង​តយុទ្ធ​នឹង​ជម្ងឺរ​នោះ នៅ​ថ្ងៃ​ខ្លះ យើង​បាន​ឃើញ​ការ​ប្រោស​ឲ្យ​ជា ហាក់​ដូច​ជា​បាន​កើត​ឡើង​មែន បាន​ជា​យើង​មាន​ការ​អរ​សប្បាយ។ ប៉ុន្តែ ពេល​រដូវ​ស្លឹក​ឈើ​ជ្រុះ​មក​ដល់ ពួក​គេ​ទាំង​បី​បាន​លា​ចាក​លោក។ អ្នក​ខ្លះ​និយាយ​ថា ការ​លាចាក​លោក​របស់​ពួក​គេ គឺ​ជា “ការ​ប្រោស​ឲ្យ​ជា​ ​ដ៏​ប្រសើរ​បំផុត”។ ប៉ុន្តែ ការ​បាត់​បង់​នេះ នៅតែ​ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ យើង​ចង់​ឲ្យ​ព្រះ​អង្គ​ប្រោស​ពួក​គេ​ទាំង​បី​ឲ្យ​ជា នៅ​ពេល​នោះ ប៉ុន្តែ យើង​មិនយល់​ទេ​ថា ហេតុ​អ្វី​ទ្រង់​មិន​បាន​ធ្វើ​ការ​អស្ចារ្យ ឲ្យ​ពួក​គេ​ជា​ពី​ជម្ងឺ​នោះ។ មនុស្ស​មួយ​ចំនួន​បាន​ដើរ​តាម​ព្រះ​យេស៊ូវ ដោយសារ​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ និង​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ពួក​គេ​(យ៉ូហាន ៦:២,២៦)។ អ្នក​ខ្លះ​គ្រាន់​តែ​បាន​គិត​ថា ទ្រង់​ជា​កូន​ប្រុស​របស់​ជាង​ឈើ​ប៉ុណ្ណោះ​(ម៉ាថាយ ១៣:៥៥-៥៨) ហើយ​អ្នក​ដទៃ​ទៀត​រំពឹង​ថា ទ្រង់​នឹង​ធ្វើ​ជា​អ្នក​ដឹក​នាំ​នយោបាយ​របស់​ពួក​គេ​(លូកា ១៩:៣៧-៣៨)។ អ្នក​ខ្លះ​គិត​ថា ទ្រង់​ជា​គ្រូ​បង្រៀន​ដ៏​អស្ចារ្យ​(ម៉ាថាយ ៧:២៨-២៩) ខណៈ​ពេល​ដែល​អ្នក​ដទៃ​ទៀត បាន​ដើរ​តាម​ទ្រង់ ដោយសារ​ការ​បង្រៀន​របស់​ទ្រង់ ពិបាក​នឹង​ឲ្យ​ពួក​គេ​យល់​(យ៉ូហាន ៦:៦៦)។…

Read article
កន្លែងដែលយើងអាចរកបានសេចក្តីសង្ឃឹម

អេលីសាបិត បាន​ខំប្រឹង​តយុទ្ធ នឹង​ការ​ញៀន​ថ្នាំ អស់​រយៈ​ពេល​យ៉ាង​យូរ ហើយ​ពេល​ដែល​នាង​បាន​ជា​សះស្បើយ នាង​ចង់​ជួយ​អ្នក​ឯទៀត​។ ដូច​នេះ នាង​ក៏​បាន​ចាប់​ផ្តើម​សរសេរ​នៅ​លើ​សន្លឹក​ក្រដាស ដោយ​មិន​បញ្ចេញ​ឈ្មោះ យក​ទៅ​បិទ​ផ្សាយ​ទូទាំង​ទីក្រុង​របស់​នាង។ អេលីសាបិត​បាន​យក​ក្រដាស​ដែល​នាង​បាន​សរសេរ ទៅ​ដាក់​គៀប​ពី​ក្រោម​ផ្លឹត​បក់​កញ្ចក់​ឡាន នៅ​តាម​ចំណត ហើយ​ក៏​បាន​យក​វា​ទៅ ដាក់​នៅ​លើ​បង្គោល ក្នុង​សួន​ច្បារ​នានា។ កាល​ពី​មុន នាង​ធ្លាប់​ព្យាយាម​ស្វែង​រក​ទីសំគាល់​នៃ​ក្តី​សង្ឃឹម តែ​ឥឡូវ​នេះ នាង​បាន​ព្យាយាម​ជួយ​អ្នក​ដទៃ ឲ្យ​រក​ឃើញ​ក្តី​សង្ឃឹម​នោះ។ ក្នុង​ចំណោម​ក្រដាស់​ដែល​នាង​បាន​សរសេរ ​មាន​ក្រដាស់​មួយ​សន្លឹក បាន​បញ្ចប់ ដោយ​ពាក្យ​ថា “ខ្ញុំ​សូម​ផ្ញើ​ក្តី​សង្ឃឹម ឲ្យ​អ្នក ដោយ​សេចក្តី​ស្រឡាញ់​ជា​ច្រើន”។ ព្រះ​យេស៊ូវ​បាន​ប្រទាន​យើង​រាល់​គ្នា  នូវ​ក្តី​សង្ឃឹម ដោយ​សេចក្ដី​ស្រឡាញ់។ ទ្រង់​ប្រទាន​ក្តី​ស្រឡាញ់ ដល់​យើង រៀង​រាល់​ថ្ងៃ ហើយ​ក៏​ពង្រឹង​យើង ដោយ​ក្ដី​សង្ឃឹម។ ទ្រង់​មិន​បាន​ប្រទាន​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ម្តង​មួយ​ដំណក់​ៗ​ឡើយ  ប៉ុន្តែ បានបង្ហូរ​ចេញ​ពី​ដួង​ព្រះទ័យ​របស់​ទ្រង់​មក ហើយ​ក៏​ចាក់​បង្ហូរ​ចូល​មក ក្នុង​ចិត្ត​របស់​យើង យ៉ាង​ហូរ​ហៀរ។ “ពី​ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ” (រ៉ូម ៥:៥)។ ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​នឹង​ប្រើ​ពេល​លំបាក ដើម្បី​បង្កើត​ឲ្យ​មាន​ការ​អត់​ធ្មត់ និង​ចរិត​លក្ខណៈ​ល្អ​ៗ ហើយ​នាំ​យើង​ឲ្យ​មាន​ជីវិត ដែល​មាន​ការ​ស្កប់​ចិត្ត និង​ក្តី​សង្ឃឹម(ខ.៣-៤)។…

Read article
តាមរយៈឈើឆ្កាង

លោក​ថម(Tom) ដែល​ជា​មិត្ត​រួម​ការងារ​របស់​ខ្ញុំ មាន​ឈើ​ឆ្កាង​តូច​មួយ​ធ្វើ​ពី​កញ្ចក់។ គាត់​បាន​ដាក់​ឈើ​ឆ្កាង​នោះ នៅ​លើ​តុ​ការិយ៉ាល័យ​គាត់។ លោកភីល(Phil)  ដែល​ជា​មិត្ត​ភក្តិ​របស់​គាត់ ក៏​ជា​អ្នក​ដែល​បាន​រួច​ជីវិត​ពី​ជម្ងឺ​មហា​រីក​ផង​ដែរ​។ លោក​ភីល​បាន​ឲ្យ​ឈើ​ឆ្កាង​កញ្ចក់​នេះ ទៅ​លោក​ថម ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​អ្វី​ៗ​គ្រប់​យ៉ាង “តាម​រយៈ​ឈើ​ឆ្កាង​នោះ”។ ឈើ​ឆ្កាង​កញ្ចក់​នោះ បាន​ធ្វើ​ជា​ការ​រំឭក អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ និង​បំណង​ព្រះ​ទ័យ​ដ៏​ល្អ ​ដែល​ទ្រង់​មាន​សម្រាប់​គាត់។ អ្នក​ជឿ​ព្រះ​ទាំង​អស់​មិន​ងាយ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់ និង​បំណង​ព្រះ​ទ័យ​ដ៏​ល្អ​របស់​ទ្រង់​ជា​និច្ច​ឡើយ ជា​ពិសេស នៅ​ពេល​ដែល​មាន​ទុក្ខ​លំបាក។ ស្ថិត​ក្នុង​ពេល​បែប​នោះ យើង​ងាយ​នឹង​ផ្តោត​ទៅ​លើ​បញ្ហា​របស់​យើង ជា​ជាង​ផ្តោត​ទៅ​លើ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់។ យ៉ាង​ណា​មិញ ដំណើរ​ជីវិត​របស់​សាវ័ក​ប៉ុល បាន​ធ្វើ​ជា​គំរូ​នៃ​ការ​មាន​ទស្សនៈ ដោយ​មើល​ឃើញ​តាម​រយៈ​ឈើ​ឆ្កាង។ ក្នុង​ពេល​ដែល​គាត់​ជួប​ទុក្ខ​លំបាក គាត់​បាន​រៀប​រាប់​ថា គាត់ “មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ”(២កូរិនថូស ៤:៩)។ គាត់​ជឿ​ថា ក្នុង​ពេល​ដ៏​លំបាក​លំបិន ព្រះ​ទ្រង់​ក៏​កំពុង​តែ​ធ្វើ​ការ​របស់​ទ្រង់ ដើម្បី“បង្កើត​ឲ្យ​យើង​​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ ដោយ​យើង​​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ”(ខ.១៧-១៨)។ ការ “មើល​ផ្តោត ទៅ​រក​របស់​អ្វី​ដែល​មើល​មិន​ឃើញ” គឺ​មិន​មាន​ន័យ​ថា យើង​នឹង​បាន​កាត់​បន្ថយ​បញ្ហា​យើង ឲ្យ​នៅ​តិច​បំផុត​នោះ​ទេ។ លោក​ផល បានេត(Paul Barnett) បាន​បក​ស្រាយ នៅ​ក្នុង​សេចក្តី​អធិប្បាយ​របស់​គាត់​ថា…

Read article
ការ​ញែក​ពេល

អ្នក​ស្រី​រីម៉ា(Rima) ជា​ជនជាតិ​ស៊ីរី ដែល​សព្វ​ថ្ងៃ​នេះ បាន​ផ្លាស់​មក​រស់​នៅ ក្នុង​ទឹក​ដី​សហ​រដ្ឋ​អាមេរិក។ នាង​បាន​ធ្វើចលនា​ដៃ និង​និយាយ​ភាសា​អង់​គ្លេស​បន្តិច​បន្តួច ដើម្បី​ពន្យល់​គ្រូ​បង្រៀន​របស់​នាង អំពី​មូល​ហេតុ​ដែល​នាង​មិន​សប្បាយ​ចិត្ត។ ទឹក​ភ្នែក​របស់​នាង​បាន​ធ្លាក់​ចុះ​ពី​លើ​ថ្ពាល់​នាង ខណៈ​ពេល​ដែល​យើង​លើក​នំគាវ​ហ្វាតាយើរ(នំ​ធ្វើ​ពីសាច់ ប្រូម៉ា និង​ស្ពៃ​ខ្មៅ) ដែល​នាង​បាន​ធ្វើ ហើយ​តម្រៀម​យ៉ាង​ស្រស់​ស្អាត​នៅ​លើ​ថាស។ បន្ទាប់​មក នាង​ក៏​បាន​និយាយ​ថា “មាន​បុរស​ម្នាក់” ហើយ​នាង​ក៏​ធ្វើ​សម្លេង​វឺត​ៗ ដោយ​ចង្អុល​ពីទ្វារ​ រហូត​មក​ដល់​បន្ទប់​ទទួលភ្ញៀវ ហើយ​ក៏​ចង្អុល​រហូត​ទៅ​ដល់ ទ្វារ​វិញ។ គ្រូ​បង្រៀន​រូប​នោះ​ក៏​បាន​កាត់​ន័យ​យល់ ហើយ​ក៏​បាន​ដឹង​ថា មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ពួក​ជំនុំ នៅ​តំបន់​ជិត​ខាង គួរ​តែ​មក​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​រីម៉ា ដោយ​នាំ​អំណោយ​ខ្លះ​មក​ជា​មួយ​ផង។ ប៉ុន្តែ មាន​បុរស​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​មក​ផ្ទះ​គាត់។ គាត់​បាន​ចូល​ក្នុង​ផ្ទះ​គាត់​ទាំង​ប្រញាប់​ប្រញាល់ រួច​ដាក់​ប្រអប់​មួយ​ចុះ។ ប្រអប់​នោះ​មាន​របស់​នៅ​ខាង​ក្នុង ហើយ​គាត់​ក៏​ទៅ​វិញ​យ៉ាង​រហ័ស។ បុរស​នោះ​មាន​ការ​រវល់​នឹង​កិច្ច​ការ​ដែល​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ ខណៈ​ពេល​ដែល​អ្នក​ស្រី​រីម៉ា និង​គ្រួសារ​របស់​គាត់ កំពុង​តែ​មាន​ភាព​ឯក​កោ ហើយ​ចង់​បាន​ការ​រស់​នៅ​ជា​សហគមន៍ ហើយ​ចែក​រំលែក​នំគាវ​ហ្វាតាយើរ​ជា​មួយ​មិត្ត​ភក្តិ​ថ្មី​របស់​ពួក​គេ។ ព្រះ​យេស៊ូវ​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​ជន​ទាំង​ឡាយ ដោយ​មិន​រើស​អើង។ ទ្រង់​បាន​ចូល​រួម​ក្នុង​ពិធី​ញាំ​អាហារ​ពេល​ល្ងាច និង​ចូល​ក្នុង​ហ្វូង​មនុស្ស​ដ៏​ពិបាក ហើយ​ចំណាយ​ពេល​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​ម្នាក់​ៗ​ផង​ដែរ។ ទ្រង់​ថែម​ទាំង​បាន​ចូល​ក្នុង​ផ្ទះ​បុរស​ម្នាក់​ ដែល​មនុស្ស​ជា​ច្រើន​ស្អប់។ លោក​សាខេ ដែល​ជា​អ្នក​យក​ពន្ធ បាន​ឡើង​ដើម​ឈើ ដើម្បី​ឲ្យ​បាន​ឃើញ​ទ្រង់ ហើយ​ពេល​ព្រះយេស៊ូវ​ទត​មើល​ទៅ​គាត់ ទ្រង់​ក៏​មាន​បន្ទូល​ថា…

Read article
ពាក្យដែលនិយាយខ្សិបៗ

យុវ​ជន​ម្នាក់​មាន​ការ​រសាប់​រសល់ ខណៈ​ពេល​ដែល​គាត់​កំពុង​អង្គុយ​ក្នុង​យន្ត​ហោះ ត្រៀម​ចេញ​ដំណើរ។ ភ្នែក​គាត់​មើល​ទៅ​បង្អួច​យន្ត​ហោះ​ចុះ​ឡើង​ៗ។ បន្ទាប់​មក គាត់​ក៏​បាន​បិទ​ភ្នែក ហើយ​ដក​ដង្ហើម​វែង​ៗ ដើម្បី​រម្ងាប់​អារម្មណ៍ ប៉ុន្តែ គាត់​នៅ​តែ​រសាប់​រសល់។ ពេល​ដែល​យន្ត​ហោះ​ឡើង​ផុត​ពី​ដី គាត់​ក៏​បាន​យោល​ខ្លួន​ចុះ​ឡើង​ៗ។ មាន​ស្ត្រី​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​ជាង​គាត់ កំពុង​អង្គុយ​នៅ​លើ​កៅ​អី​ក្បែរ​គាត់ រំលង​ផ្លូវ​ដើរ​ក្នុង​យន្ត​ហោះ បាន​ដាក់​ដៃ​ពី​លើ​ដៃ​គាត់ ហើយ​ក៏​បាន​នាំ​គាត់​សន្ទ​នា​គ្នា យ៉ាង​សុភាព ដើម្បី​បង្វែរ​អារម្មណ៍​គាត់​ឲ្យ​ចេញ​ពី​ភាព​តាន​តឹង។ គាត់​ខ្សិប​ដាក់​យុវជន​ម្នាក់​នោះ​ថា “អ្នក​ឈ្មោះ​អី?” “​អ្នក​មក​ពី​ណា?” “យើង​នឹង​មិន​មាន​បញ្ហា​អ្វី​ទេ” ហើយ “អ្នក​សុខ​សប្បាយ​ទេ​តើ”។ គាត់​អាច​មាន​អារម្មណ៍​ទើស​ទាល់ ឬ​ធ្វើ​មិន​ខ្វល់​ពី​យុវជន​នោះ ប៉ុន្តែ គាត់​បាន​ជ្រើស​រើស​ការ​ប៉ះដៃ​ និង​និយាយ​ពាក្យ​ពីរ​បី​ម៉ាត់។ ទាំង​នេះ​សុទ្ធ​តែ​ជា​កិច្ច​ការ​ដ៏​តូច ប៉ុន្តែ បី​ម៉ោង​ក្រោយ​មក ពេល​យន្ត​ហោះ​ចុះ​ចត យុវ​ជន​នោះ​ក៏​បាន​និយាយ​ថា “ខ្ញុំ​សូម​អរគុណ​អ្នក​ខ្លាំង​ណាស់ សម្រាប់​ការ​ជួយ​ខ្ញុំ”។ រូប​ភាព​ដ៏​ស្រស់​ស្អាត នៃ​ភាព​ស្លូត​បូត និង​ការ​ខ្វល់​ពី​អ្នក​ដទៃ​យ៉ាង​ដូច​នេះ គឺ​មិន​ងាយ​នឹង​រក​បាន​ឡើយ។ ភាព​សប្បុរស​មិន​មក​រក​យើង ដោយ​ឯក​ឯង​ទេ ព្រោះ​មនុស្ស​យើង​ច្រើន​តែ​គិត​អំពី​ខ្លួន​ឯង​ជា​ទី​មួយ។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស”(អេភេសូរ ៤:៣២)។ ត្រង់​ចំណុច​នេះ គាត់​មិន​បាន​និយាយ​ថា ភាព​សប្បុរស និង​ទន់​សន្តោស អា​ស្រ័យ​ទៅ​លើ​យើង​នោះ​ឡើយ។ បន្ទាប់​ពី​យើង​បាន​ទទួល​ជីវិត​ថ្មី…

Read article
ការគិតដែលត្រឹមត្រូវ

ថ្ងៃ​មួយ អ្នក​ស្រី​រេជីណា(Regina)បាន​បើក​ឡាន​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ការ​បាក់​ទឹក​ចិត្ត និង​អស់​កម្លាំង។ នៅ​ថ្ងៃនោះ ពី​ដំបូង​នាង​បាន​ទទួល​ដំណឹង​ដ៏​ក្រៀម​ក្រំ ពី​មិត្ត​ភក្តិ​ម្នាក់ ដែល​បាន​ផ្ញើ​សារ  មក​កាន់​ទូរស័ព្ទ​នាង បន្ទាប់​មក នាង​ក៏​បាន​មាន​ការ​ប្រជុំ​ដ៏​តឹង​តែង​ជា​មួយ​មិត្ត​រួម​ការ​ងារ ដែល​បាន​បដិសេធ​មិន​ព្រម​អនុវត្ត​តាម​គំនិត​របស់​នាង។ ពេល​អ្នកស្រី​រេជីណា​កំពុង​អធិស្ឋាន​ទៅ​កាន់​ព្រះ​អម្ចាស់ នាង​ក៏​បាន​គិត​ថា នាង​គួរ​តែ​ទុក​ភាព​តប់​ប្រមល់​របស់​នាង​មួយ​ឡែក​ ទើប​ជា​ការ​ប្រសើរ ហើយ​ទៅ​សួរ​សុខ​ទុក្ខ​មនុស្ស​ចាស់​ម្នាក់ នៅ​មណ្ឌល​ចាស់​ជរា ដោយ​នាំ​ផ្កា​យក​ទៅ​ជា​មួយ​ផង ឲ្យ​គាត់​ភ្ញាក់​ផ្អើល។ វិញ្ញាណ​របស់​នាង​ក៏​មាន​អំណរ​ឡើង​វិញ ពេល​អ្នក​ស្រី​ម៉ារា​បាន​ទទួល​ផ្កា​ដោយ​អំណរ ទំាង​ពោលសរសើរ​ថា ព្រះ​អម្ចាស់​ពិត​ជា​ល្អ​ចំពោះ​គាត់​ណាស់។ គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​មាន​គ្រែ​គេង មាន​កៅ​អី​អង្គុយ មាន​អាហារ​មួយ​ថ្ងៃ​បី​ពេល ហើយ​មាន​គិលានុបដ្ឋាយិកា​មើល​ថែរ។ ហើយ​យូរ​ៗ​ម្តង ព្រះ​បាន​ចាត់​អ្នក​បម្រើ​របស់​ទ្រង់​ម្នាក់​ ឲ្យ​សួរ​សុខ​ទុក្ខ​ស្រ្តី​មេម៉ាយ​ចាស់​ជរា​ដូច​ខ្ញុំ ទ្រង់​ជ្រាប​ថា ខ្ញុំ​ស្រឡាញ់​ពួក​គេ ហើយ​ទ្រង់​ស្រឡាញ់​ខ្ញុំ”។ របៀប​នៃ​ការ​គិត​គឺ​សំខាន់​ណាស់។ គឺ​ដូច​មាន​ពាក្យ​មួយ​ពោល​ថា “១០​ភាគ​រយ​នៃ​ជីវិត​មនុស្ស គឺ​ជា​ការ​អ្វី​ដែល​បានកើត​ឡើង​ចំពោះ​យើង ហើយ​៩០​ភាគ​រយ​ទៀត គឺជា​របៀប​ដែល​យើង​ឆ្លើយ​តប​ចំពោះ​ការ​អ្វី​ដែល​បាន​កើត​ឡើង”។ ពួក​អ្នក​ដែល​សាវ័ក​យ៉ាកុប​បាន​សរសេរ​សំបុត្រ​ផ្ញើ​រទៅ បាន​បែក​ខ្ញែក​គ្នា ដោយ​សារ​ការ​បៀត​បៀន ហើយ​គាត់​ក៏​បានប្រាប់​ពួក​គេ ឲ្យ​រៀប​ចំ​ការ​គិត អំពី​ទុក្ខ​លំបាក​ផ្សេង​ៗ ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ​គឺ​ដូច​ដែល​គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ”(យ៉ាកុប ១:២)។ យើង​ម្នាក់​ៗ សុទ្ធ​តែ​មាន​ការ​ធ្វើ​ដំណើរ…

Read article
ព្រឹត្តិការណ៍សំខាន់

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ទស្សនា ការ​បាញ់​កាំ​ជ្រួច​ធំ​ៗ ក្នុង​អំឡុង​ពេល​នៃ​ការ​អប​អរ​ពិធី​បុណ្យ​មួយ ក្នុង​ទីក្រុង​ខ្ញុំ ខ្ញុំ​ក៏​បាន​ជួប​ការ​រំខាន។ នៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​នៃ​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ មាន​ការ​បាញ់​កាំជ្រួច​តូច​ៗ​ទៅ​លើ​មេឃ យូរ​ៗ​ម្តង។ កាំ​ជ្រួច​តូច​ៗ​ទាំង​នោះ ក៏​ល្អ​មើល​ផង​ដែរ តែ​បើខ្ញុំ​មើល​ពួក​វាច្រើន​ពេក ខ្ញុំ​អាច​ភ្លេច​មើល​ផ្ទាំង​ទស្សនីយ​ភាព ដែល​គួរ​ឲ្យ​ចង់​ទស្សនា​ជាង ​កំពុង​បញ្ចេញ​សម្រស់​នៅ​ខាង​លើ​ស្រាប់។ ជួន​កាល រឿង​ដែល​​ល្អ​ធ្វើ​ឲ្យ​យើង​ងាក​ចេញ​ពី​​រឿង​​ដែល​ល្អ​ជាង។ ការ​នេះ​បាន​កើត​ឡើង ក្នុងដំណើរ​ជីវិត​របស់​នាង​ម៉ាថា ដូច​ដែល​បាន​កត់​ទុក​ក្នុង​បទ​គម្ពីរ​លូកា ១០:៣៨-៤២។ ពេល​ព្រះ​យេស៊ូវ និង​ពួក​សាវ័ក​បាន​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​បេថានី នាង​ម៉ាថា​ក៏​បាន​ទទួល​ស្វាគមន៍​ពួក​គេ​ឲ្យ​ចូល​ផ្ទះនាង​យ៉ាង​កក់​ក្តៅ។ ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ល្អ ត្រូវ​មាន​នរណា​ម្នាក់​រៀប​ចំ​ម្ហូប​អាហារ សម្រាប់​ភ្ញៀវ​បរិភោគ។ ពេល​នាង​ម៉ាថា​ត្អូញ​ត្អែ​ថា នាង​ម៉ារា ដែល​ជា​ប្អូន​ស្រី មិន​ជួយ​កិច្ច​ការ​នាង ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា ការ​ដែល​នាង​ម៉ារា​សម្រេច​ចិត្ត​អង្គុយ​នៅ​ទៀប​ព្រះ​បាទ​ទ្រង់ ដើម្បី​ស្តាប់​ព្រះ​បន្ទូល ជា​ទង្វើរ​ដ៏​ត្រឹម​ត្រូវ។​ តែ​ត្រង់​ចំណុច​នេះ ព្រះ​អម្ចាស់​មិន​បាន​មាន​បន្ទូល​ថា នាង​ម៉ារា​មាន​ជំនឿ​ខ្លាំង​ជាង​នាង​ម៉ាថា​ឡើយ។ នៅ​ពេល​ខ្លះ ​នាង​ម៉ាថា​ហាក់​ដូច​ជា​បង្ហាញ​ចេញ​នូវ​ជំនឿ​ចំពោះ​ព្រះយេស៊ូវ បាន​ច្រើន​ជាង​នាង​ម៉ារា(យ៉ូហាន ១១:១៩-២០)។ ហើយ​ទ្រង់​ក៏​មិន​បាន​ស្តី​បន្ទោស​នាង​ម៉ាថា ដែល​កំពុង​ខ្នះ​ខ្នែង​នៅ​ក្នុង​ការ​បំពេញ​សេចក្តី​ត្រូវ​ការ​ខាង​សាច់​ឈាម​របស់​គេ​គ្រប់​គ្នា​ ក្នុង​ផ្ទះ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​នាង​ម៉ាថា​ដឹង​ថា ពេល​យើង​កំពុង​ជាប់​រវល់​ក្នុង​ការងារ​បម្រើ​ព្រះ ការ​ស្តាប់​ព្រះ​បន្ទូល​ទ្រង់ គឺ​ជា​ផ្នែក​ដែល​សំខាន់​ជាង​គេ។-Anne Cetas

Read article