Anne Cetas

You are here:
មើលមិនច្បាស់

មិត្ត​ភក្ដិ​របស់​ខ្ញុំ​ឈ្មោះ មែហ្គិន(Meaghan) ជា​កីឡាករ​ជិះ​សេះ​ដ៏​ជោគ​ជ័យ​ម្នាក់​ ហើយ​ខ្ញុំ​បាន​រៀន​ពីនាង នូវ​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន របស់​សត្វ​សេះ​។ ឧទាហរណ៍ ថ្វី​ដ្បិត​តែ​សត្វ​សេះ​មាន​ភ្នែក​ធំ ជាង​អស់​ទាំង​ពពួក​ថានិក​សត្វ​ផ្សេង​ទៀត​ក្ដី ​ភ្នែក​របស់​ពួក​វា​ខ្សោយ​ទេ​ ហើយ​អាច​មើល​ឃើញ​ពណ៌​តិច​ជាង​មនុស្ស​ផង។ ដោយ​ព្រោះ​ហេតុ​នេះ​ហើយ ទើប​ពេល​ខ្លះ​ពួក​វា​​មិន​អាច​ស្គាល់​រត្ថុ​ខ្លះ​នៅ​លើ​ដី​បាន​ទេ។ នៅ​ពេល​ពួក​វា​ឃើញ​បង្គោល​មួយ​ដើម​នៅ​ខាង​មុខ ពួក​វា​មិន​ស្គាល់​ថា​នោះ​ជា​បង្គោល​ទេ អី​ចឹង​ហើយ​បាន​ជា​វា​ងាយ​នឹង​ដើរ​ជាន់​ពី​លើ​​បង្គោល ឬ​ជាន់​សត្វពស់​ធំ​ៗ​ដែល​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ពួក​វា​ក៏​ថា​បាន។ ដោយ​សារ​ហេតុ​ផល​នេះ ទើប​គេ​ត្រូវ​បង្វឹក​សត្វ​សេះ​​ឲ្យ​បាន​ត្រឹម​ត្រូវ ពុំ​នោះ​សោត​ ពួក​វា​ងាយ​នឹង​មាន​ការ​ភិត​ភ័យ ហើយ​​​ផ្អើល​រត់​បាត់​។ យើង​ក៏​ទំនង​ជា​ចង់​រត់​គេច ពី​កាលៈ​ទេសៈ​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ផង​ដែរ។ យើង​អាច​មាន​អារម្មណ៍​ដូច​លោក​យ៉ូប ដែល​បាន​យល់​ខុស​អំពី​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​នៃ​ជីវិត​របស់​គាត់ ហើយ​គិត​ថា បើ​ខ្លួន​មិន​បាន​កើត​មក​សោះ នោះ​ប្រសើរ​ជាង។ ដោយ​សារ​តែ​គាត់​មិន​អាច​មើល​ដឹង​ថា តាម​ពិត​គឺ​ជា​សាតាំង​ទេ ដែល​កំពុង​តែ​ប៉ុន​ប៉ង​វាយ​បំបាក់​គាត់​នោះ បាន​ជា​គាត់​សង្ស័យ​ថា​ ព្រះ​អម្ចាស់​ដែល​គាត់​បាន​ជឿ​ទុក​ចិត្ត ប្រហែល​ជា​កំពុង​តែ​ព្យាយាម​បំផ្លាញ​គាត់​ទៅ​វិញ។ ពេល​គាត់​មាន​ទុក្ខ​ច្រើន ទ្រាំ​ទ្រ​លែង​រួច ​គាត់​បាន​លាន់​មាត់​ថា “គឺ​ព្រះ​ដែល​បាន​ផ្ដួល​ខ្ញុំ ហើយ​បាន​ព័ទ្ធ​ខ្ញុំ​ជុំ​វិញ​ដោយ​មង​របស់​ទ្រង់”(យ៉ូប ១៩:៦)។ ការ​យល់​ដឹង​របស់​យើង​ក៏​មាន​ដែន​កំណត់ គឺ​មិន​ខុស​ពី​លោក​យ៉ូប​ឡើយ​។ យើង​ចង់​រត់​គេច​ពីស្ថាន​ការណ៍​ដ៏​លំបាក​ៗ ដែល​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។ តែ​បើ​យើង​គិត​ តាម​ទស្សនៈ​របស់​ព្រះ​វិញ ​នោះ​យើង​នឹង​ដឹង​ថា យើង​មិន​មែន​នៅ​តែ​ម្នាក់​ឯង​ឡើយ ពេល​យើង​មាន​ទុក្ខ​លំបាក។ ទ្រង់​ជ្រាប​ថា មាន​អ្វី​ដែល​ធ្វើឲ្យ​យើង​ភាន់​ច្រឡំ និង​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។ ទ្រង់​ជ្រាប​ថា យើង​មាន​សុវត្ថិ​ភាព…

Read article
មេសោរស្នេហា

មេសោរ​ស្នេហា គឺ​ជា​បាតុភូតិ​ដែល​កំពុង​មាន​ការ​រីក​រាល​ដាល​កាន់​តែ​ខ្លាំង។​ មនុស្ស​រាប់​ពាន់​នាក់ ជា​គូរ​ស្នេហ៍ បាន​យក​មេសោរ​របស់​ពួក​គេ​មក​ចាក់​ជាប់​នឹង​ស្ពាន ទ្វាររ​បង និង​នៅ​តាម​របងនានា នៅ​ក្នុង​តំបន់​ជា​ច្រើន ក្នុង​ពិភព​លោក ដែល​រួម​មាន ប្រទេស​បារាំង ចិន អូទ្រីស សាធារណៈ​រដ្ឋ​ចេក សឺបៀ អេស្ពាញ មិចស៊ីចកូ អៀរឡង់​ខាង​ជើង ។ល។ គូ​ស្នេហ៍​ទាំង​ឡាយ​បាន​ឆ្លាក់​ឈ្មោះ​របស់​ខ្លួន នៅ​លើ​មេសោរ រួច​យក​វា​ទៅ​ចាក់​ជាប់​នឹង​កន្លែង​សាធារណៈ ធ្វើ​ជា​និមិត្ត​រូប​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ពួក​គេ។​ អាជ្ញា​ធរ​នៅ​កន្លែង​ខ្លះ​បាន​ហាម​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដូច​នេះ ព្រោះ​ខ្លាច​គ្រោះ​ថ្នាក់ ដែល​អាច​បណ្តាល​មក​ពី​សោរ ​ដែល​គេ​បាន​ចាក់​ភ្ជាប់​ច្រើន​ពេក។ អ្នក​ខ្លះ​គិត​ថា ការ​ចាក់​សោរ​ស្នេហា​នៅ​ទីសាធារណៈ ជា​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ តែ​អ្នក​ខ្លះ​ទៀត​បាន​គិត​ថា វា​ជា​សិល្បៈ​ដ៏​ស្រស់​ស្អាត និង​ជា​រូប​ភាព​នៃ​សេចក្តី​ស្រឡាញ់​ដែល​ប្តូរ​ប្តេជ្ញ។ យ៉ាង​ណា​មិញ ព្រះ​អម្ចាស់​បាន​បង្ហាញ​យើង នូវ “សេចក្តី​ស្រឡាញ់​ដ៏​អស់​កល្ប​ជា​និច្ច” ដ៏​ពិត​ប្រាកដ នៅ​ទីសា​ធារណៈ។ ទ្រង់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ នៅ​លើ​ឈើ​ឆ្កាង ពេល​ដែល​ទ្រង់​បាន​លៈ​បង់​ព្រះ​ជន្ម​ទ្រង់ ដើម្បី​ប្រទាន​ការ​អត់​ទោស ចំពោះ​អំពើ​បាប​របស់​មនុស្ស។ ហើយ​សព្វ​ថ្ងៃ​នេះ ទ្រង់​នៅ​តែ​បន្ត​បង្ហាញ​សេចក្តី​ស្រឡាញ់​ទ្រង់ ជា​រៀង​រាល់​ថ្ងៃ។ សេចក្តី​សង្រ្គោះ​មិន​គ្រាន់​តែ​ជា​ការ​សន្យា​ថា យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អស់​កល្ប​ជា​និច្ច​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​ការ​ពិសោធន៍​ជា​រៀង​រាល់​ថ្ងៃ ជា​មួយ​នឹង​ការ​អត់​ទោស​បាប ការ​ធានា ការ​ផ្គត់​ផ្គង់​របស់​ព្រះ និង​ព្រះ​គុណ នៅ​ក្នុង​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ទ្រង់។…

Read article
ព្រះទ័យដ៏ល្អរបស់ព្រះ

លោក​រ៉ចជើរ(Roger) បាន​ជួប​ទុក្ខ​លំបាក​ជា​ច្រើន។ គាត់​បាន​ឆ្លង​កាត់​ការ​វៈកាត់​បើក​បេះ​ដូង ដើម្បី​ព្យាបាល​វ៉ាល់​ដែល​ខូច។ បន្ទាប់​មក ប្រហែល​ពីរ​បី​សប្តាហ៍​ក្រោយ​មក វេជ្ជ​បណ្ឌិត​ត្រូវ​ធ្វើ​ការ​វៈ​កាត់​ម្តង​ទៀត ដោយ​សារ​បញ្ហា​ដ៏​ស្មុគ្រ​ស្មាញ​នៃ​ជម្ងឺ​បេះដូង​នោះ។ កាល​នោះ គាត់​ទើប​តែ​ចាប់​ផ្តើម​ជា​ពី​ការ​ព្យាបាល​ឆ្អឹង​ដង​កំបិត​ដែល​បាន​បាក់ ក្នុង​គ្រោះ​ថ្នាក់​ដួល​កង់។ ជាង​នេះ​ទៅ​ទៀត លោក​រ៉ចជើរ ក៏​បាន​ជួប​រឿង​ដ៏​ក្រៀម​ក្រំ​ថែម​ទៀត ដោយ​សារ​ម្តាយ​គាត់​បាន​លា​ចាក​លោក ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នោះ​ទៀត។ គាត់​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ បាន​ជា​ពេល​ដែល​មិត្ត​ភក្តិ​គាត់​ម្នាក់ បាន​សួរ​គាត់​ថា តើ​គាត់​បាន​ឃើញ​ព្រះ​ធ្វើ​ការ​ក្នុង​ជីវិត​គាត់ តាម​មធ្យោបាយ​ដ៏​តូច​ណា​មួយ ក្នុង​ពេល​ដ៏​ពិបាក​នោះ​ទេឬ? គាត់​ក៏​បាន​ឆ្លើយ​ថា គាត់​ពិត​ជា​មិន​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​ធ្វើ​ការ​អ្វី​សោះ​ឡើយ។ ខ្ញុំ​សូម​កោត​សរសើរ​ភាព​ស្មោះ​ត្រង់​របស់​លោក​រ៉ចជើរ។ ការ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ឬ​មាន​ការ​សង្ស័យ ជា​ផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ​រ៉ូម សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម”(៥:៣-៤)។ ប៉ុន្តែ ការ​នេះ​មិន​មាន​ន័យ​ថា យើង​តែង​តែ​មាន​អំណរ ពេល​មាន​ទុក្ខ​លំបាក​នោះ​ឡើយ។ ស្ថិត​ក្នុង​ពេល​បែប​នោះ យើង​ប្រហែល​ជា​គ្រាន់​តែ​ត្រូវ​ការ​ឲ្យ​នរណា​ម្នាក់ អង្គុយ​ស្តាប់​យើង​និយាយ​រៀប​រាប់ ​អំពី​ជម្រៅ​ចិត្ត​របស់​យើង និង​អធិស្ឋាន​ទៅ​កាន់​ព្រះ។ ជួន​កាល ទាល់​តែ​ទុក្ខ​លំបាក​នោះ​បាន​កន្លង​ផុត​ហើយ ទើ​ប​យើង​អាច​ក្រឡេច​មក​មើល​ស្ថាន​ភាព​ដ៏​ពិបាក​នោះ​ឡើង​វិញ ហើយ​ក៏​ឃើញ​ថា សេចក្តី​ជំនឿ​របស់​យើង​បាន​លូត​លាស់​ខ្លាំង​ប៉ុណ្ណា ក្នុង​អំឡុង​ពេល​ដ៏​ពិបាក និង​ពេញ​ដោយ​ការ​សង្ស័យ​នោះ។ ពេល​យើង​ដឹង​ថា ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​ប្រើ​ទុក្ខ​លំបាក​យើង ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង…

Read article
ចូរចូលមករកព្រះយេស៊ូវ

កាល​ព្រះ​យេស៊ូវ​កំពុង​មាន​ព្រះ​ជន្ម​គង់​នៅ ក្នុង​លោកិយ​នេះ ទ្រង់​បាន​ត្រាស់​ហៅ​មនុស្ស​ជាច្រើន ឲ្យ​ចូល​មក​រក​ទ្រង់ ហើយ​សព្វ​ថ្ងៃ​នេះ ទ្រង់​នៅ​តែ​បន្ត​ត្រាស់​ហៅ​មនុស្ស​ជា​ច្រើនទៀត​(យ៉ូហាន ៦:៣៥)។ តើ​ព្រះយេស៊ូវ និង​ព្រះ​វរបិតា​នៃ​ទ្រង់​ដែល​គង់​នៅ​ស្ថាន​សួគ៌ មាន​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ការ? អ្វី​ដែល​យើង​ត្រូវ​ការ​នោះ​ មាន​ដូច​តទៅ         សេចក្តី​សង្រ្គោះ : ព្រះ​យេស៊ូវ​ជា​ផ្លូវ​តែ​មួយ សម្រាប់​ឲ្យ​យើង​ទទួល​ការ​អត់​ទោស​បាប និងទទួល​សេចក្តី​សន្យា​ថា យើង​នឹង​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “អស់​អ្នកដែល​ទទួល​ជឿ​ទ្រង់ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៥)។         គោល​បំណង : យើង​ត្រូវ​ថ្វាយ​ចិត្ត វិញ្ញាណ គំនិត និង​កម្លាំង​របស់​យើង ដល់​ព្រះ​យេស៊ូវ ដើម្បី​ដើរ​តាម​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់បាន​មាន​បន្ទូល​ថា “អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ”(ម៉ាកុស ៨:៣៤)។ ការ​កម្សាន្ត​ចិត្ត : ពេល​មាន​ការ​ពិបាក ឬ​ទុក្ខ​ព្រួយ “​ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា”(២កូរិនថូស ១:៣-៤)។ ប្រាជ្ញា : យើង​ត្រូវ​ការ​ប្រាជ្ញា​មក​ពី​ព្រះ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។ “តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ …នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ”(យ៉ាកុប ១:៥)។…

Read article
សត្វចៀមដែលបានបាត់

មាន​ពេលមួ​យ ឡរ៉ា(Laura) បានលើ​កសត្វពពែ​មួយក្បាល និង​សត្វចៀមមួយក្បាល​ដា​ក់នៅ​លើរ​ទេះ​ស​ណ្តោង បន្ទាប់ពីនាង​បានខ្ចីសត្វ​ទាំងនោះ​​ពី​កសិករ យក​ទៅ​​ព្រះវិហារ សម្រាប់ហាត់​សម​ការ​សម្តែង​រឿង អំពី​ព្រះ​រាជ​កំណើត​ព្រះ​យេស៊ូវ​។ សត្វ​ទាំងនោះក៏បាន​ជ​ល់គ្នា ហើយ​ក៏បា​នដេញគ្នា ហើយ​មួយសន្ទុះក្រោ​យមក ពួក​វាក៏មានសភាពស្ង​ប់​ស្ងាត់ឡើងវិញ​។ ឡរ៉ា​ក៏បានចា​ប់​ផ្តើម​ដឹក​ពួកវាទៅ​ព្រះវិហារ តែ​នាងត្រូវឈប់ចាក់សាំង។ ពេលនា​ងកំពុង​ចាក់សាំ​ង នាងឃើញ​សត្វ​ពពែកំពុង​ឈរ​ នៅ​ចំណត​ឡា​ន តែមិ​នឃើ​ញ​ស​ត្វចៀ​មសោះ​។ មុន​នោះ ពេល​នាងព្យាយាម​យ៉ាង​វក់វី​ ដើម្បី​ធ្វើឲ្យពួកវានៅស្ងៀម នាង​បានភ្លេចចាក់គន្លឹះ​ទ្វារ​រទេះ​សណ្តោង។​ នាង​ក៏បា​ន​ទូរស័ព្ទទៅ​តំរួត​ប្រចាំតំ​បន់ និង​មិត្ត​ភក្តិមួយចំនួន ឲ្យជួយស្វែងរកវា នៅក្បែរហាង​នានា និងរ​កមើលក្នុ​ងចំការ​ពោត និង​ក្នុង​ព្រៃរ​ហូត​ដល់ថ្ងៃលិច​។​ មាន​មនុ​ស្សជា​ច្រើនបា​នអធិស្ឋាន ​ឲ្យនាង​រក​ឃើញ​សត្វ​ចៀ​មនោះ​​វិញ។ នៅ​ពេល​ព្រឹ​ក​ថ្ងៃ​ប​ន្ទា​ប់ ឡរ៉ា និង​មិត្ត​ភក្តិរបស់​នាងម្នា​ក់ ក៏​បានដើរ​បិទ​ក្រដាស​ប្រកាស​តាម​រក “ចៀម​ដែល​បាត់” នៅតាម​ហាងនានា ក្នុង​តំបន់។ ពួក​គេ​ក៏​បា​ន​ឈប់​សម្រាក​នៅ​កន្លែង​ចាក់​សាំង។ មាន​ភ្ញៀវ​ម្នាក់​នៅ​កន្លែង​ចាក់សាំ​ង​នោះ បាន​ឮពួ​ក​គេនិ​យាយ​គ្នា​ជាមួ​យ​អ្នក​គិត​លុ​​យ អំពីកា​រ​បិទប្រកាស​​ស្វែង​រក​ចៀម​នោះ ហើយក៏បាន​ប្រា​ប់​ពួក​គេថា​ គាត់​ដឹង​ថា សត្វ​ចៀម​នោះ​​នៅក​​ន្លែងណា​។ សត្វ​ចៀ​ម​នោះ​បា​នដើរ​វង្វេង ចូល​ទៅ​ក្នុង​កសិ​ដ្ឋាន​របស់​អ្នក​ជិ​ត​ខា​ង​គា​ត់ ហើយ​អ្នក​ជិត​ខាង​គាត់​ក៏បាន​ចាប់​វា​ដាក់​ក្នុង​ជង្រុក​មួយ​យប់​ហើ​យ។ រឿងនេះ​បា​ន​ធ្វើ​ឲ្យខ្ញុំនឹ​កចាំថា ព្រះ​យេស៊ូវ​ទ្រង់​ក៏​​មាន​ព្រះទ័​យទុ​កដា​ក់ចំពោះ​សត្វ​ចៀម​ដែលវង្វេង​បាត់ ដែល​រាប់​បញ្ចូលទាំងអ្នក និង​ខ្ញុំផងដែរ។ ព្រះយេ​ស៊ូវ​បានយាងចុះពីស្ថានសួគ៌មក ដើម្បីបង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រ​ង់ និង​ប្រទានសេ​ចក្តី​សង្រ្គោះ(យ៉ូហាន ៣:១៦)។…

Read article
មនុស្សដែលខ្វល់ពីអ្នកដទៃ

ពេល​ខ្ញុំ និង​អ្នក​ស្រី​ស៊ីនឌី(Cindy)កំពុងដើរចេញពីពិធីបុណ្យសព គាត់ក៏បានលាន់មាត់ថា “ពិធីបុណ្យសពនេះ ពិតជាធ្វើឲ្យខ្ញុំមានការប៉ះពាល់ចិត្តខ្លាំងណាស់!” នៅថ្ងៃនោះ អ្នកស្រីហេឡិន(Helen) ដែលជាមិត្តភក្តិរបស់យើង បានលាចាកលោក ទៅនៅជាមួយព្រះ។ ហើយមានមិត្តភក្តិរបស់គាត់ជាច្រើន បានឡើ​ង​ចែក​ចាយ ដោយកោត​សរសើរ​អាកប្ប​កិរិយ៉ារ​បស់​គាត់ ដែលនាំ​ឲ្យគេមានភាពសប្បាយរីករាយ។ ប៉ុន្តែ ជីវិត​របស់អ្នក​ស្រី​ហេឡិនមិ​នតែ​ងតែមា​ន​ភាព​កំប្លុកកំប្លែង និង​មាន​ការ​សើចសប្បាយជា​និច្ចឡើ​យ។ ក្មួយ​ប្រុសរ​បស់​គាត់បាន​ចែកចា​យ អំពី​ក្តីជំ​នឿដែលគា​ត់​មាន​ចំ​ពោះ​ព្រះយេស៊ូវ និងកា​រ​ដែល​គាត់​យក​ចិត្ត​ទុក​ដាក់ចំពោះ​អ្នក​ដទៃ​។ គាត់បានយកក្មួយប្រុសម្នាក់នេះ ទៅចិញ្ចឹម​ ពេល​គេ​នៅ​ក្មេង និង​កំពុង​ជួបការលំ​បាក។ ពេល​នេះក្មួយប្រុសរបស់​គាត់ ដែល​មាន​អាយុជា​ង២​០​ឆ្នាំ​ហើយ បាន​និយាយ​ថា “គាត់ប្រៀបដូច​ជា​ម្តាយរបស់ខ្ញុំ​។ គាត់​មិន​ដែ​ល​បោះប​ង់​ខ្ញុំចោ​ល ពេល​ខ្ញុំមាន​ទុក្ខលំ​បា​ក​។ ខ្ញុំដឹ​ងច្បាស់​ថា​ បើសិន​ជាគ្មា​ន​គាត់​ទេ នោះខ្ញុំប្រាក​ដជា​បាត់ប​ង់​សេចក្តី​ជំនឿហើ​យ”។  ការនេះ​បា​ន​ប​ង្ហាញ​ថា​ អ្នក​ស្រីហេឡិនពិ​ត​ជា​បា​នជះ​ឥទ្ធិ​ពលដ៏ល្អ មក​លើក្មួ​យ​ប្រុ​សគា​ត់។ គាត់បា​ន​ពឹង​ផ្អែ​ក​លើ​ព្រះយេ​ស៊ូវ ហើយ​ចង់​ឲ្យ​ក្មួយ​ប្រុស​គា​ត់ ទុកចិត្ត​ទ្រ​ង់ផងដែ​រ​។ ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ យើងឃើ​ញថា​ ​ស្តេច​ដាវីឌបាន​ឲ្យព្រះអង្គ​ម្ចាស់​មភីបូសែត ចូ​ល​ដំណាក់ទ្រ​ង់  ក្នុង​គោលបំណង​​ដើម្បីប​ង្ហាញ​ភា​ពស​ប្បុ​រស  ដោយ​យល់​ដ​ល់ព្រះ​អង្គម្ចាស់​យ៉ូណាថាន ដែល​ជាបិ​តា​ទ្រង់(ជាមិត្តសំ​ឡាញ់រ​បស់​ស្តេច​ដាវីឌ​ ដែល​បាន​ស្លាប់​ក្នុងសង្រ្គា​ម មើល​២សាំយ៉ូអែល ៩:១)។ កាល​ពីប៉ុន្មាន​ឆ្នាំ​មុន​ ព្រះអ​ង្គម្ចា​ស់មភីបូសែត​បា​នជួប​គ្រោះថ្នា​ក់ ដោយសា​រ​មេដោះរបស់​ទ្រ​ង់​បាន​បី​ទ្រង់ធ្លាក់ ពេល​ពួកគេរត់​ភាស​ខ្លួន បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា ព្រះបិតា​ទ្រង់​ត្រូវគេ​ធ្វើគ​ត់(៤:៤)។…

Read article
អំណោយដែលព្រះសព្វព្រះទ័យ

បន្ទាប់ពីលោកធែររី(Terry) បានធ្វើដំណើរផ្លូវ​ឆ្ងាយ ទៅធ្វើ​ជំនួញ គាត់ចង់ទៅទិញអំណោយតូចៗ ផ្ញើកូនៗរបស់គាត់។ អ្នកលក់វត្ថុអនុស្សាវរីយ៍ នៅអាកាសយាន្តដ្ឋានក៏បានលើកទឹកចិត្តគាត់ ឲ្យទិញរបស់ថ្លៃៗមួយជំនួន។ គាត់ក៏បានប្រាប់គេថា គាត់មិនមានលុយសម្រាប់ទិញរបស់ថ្លៃៗដូចនេះទេ ហើយគាត់ត្រូវការរបស់ដែលធូរថ្លៃជាងហ្នឹង។ ពេលនោះ អ្នកលក់ក៏បានព្យាយាមធ្វើគាត់យល់ថា គាត់មានភាពកំណាញ់។ ប៉ុន្តែ លោកធែររីដឹងថា កូនៗរបស់គាត់នឹងនៅតែសប្បាយចិត្ត ទោះគាត់ទិញរបស់អ្វីឲ្យពួកគេក៏ដោយ ព្រោះគាត់បានធ្វើ ដោយចិត្តដែលមានក្តីស្រឡាញ់។ ហើយគាត់ពិតជាគិតត្រូវ ព្រោះពួកគេសុទ្ធតែស្រឡាញ់អំណោយដែលគាត់បានទិញឲ្យ​។ ក្នុងអំឡុងពេលដែលព្រះយេស៊ូវទៅលេងភូមិបេថានី ជាលើកចុងក្រោយ នាងម៉ារាចង់បង្ហាញក្តីស្រឡាញ់ចំពោះទ្រង់(ម៉ាកុស ១៤:៣-៩)។ បានជានាងយក “​ដប​ថ្ម​កែវ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ មាន​ដំឡៃ​ណាស់ យក​មក​បំបែក​ដប​នោះ ចាក់​ប្រេង​លើ​ព្រះសិរ​ព្រះយេស៊ូវ”(ខ.៣)។ តែ​កាល​ពួក​សិស្ស​ទ្រង់​ឃើញ គេ​ក៏​នឹក​តូច​ចិត្ត ហើយ​និយាយ​ថា “ធ្វើ​បង្ខាត​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី?”(ម៉ាថាយ ២៦:៨) ព្រះយេស៊ូវក៏បានប្រាប់ពួកគេ កុំឲ្យបង្អាក់ទឹកចិត្តនាងឡើយ នាង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ទ្រង់​ណាស់(ម៉ាកុស ១៤:៦)។ ព្រះយេស៊ូវសព្វព្រះទ័យនឹងអំណោយរបស់នាង ដ្បិតនាងបានធ្វើថ្វាយទ្រង់ ដោយសេចក្តីស្រឡាញ់។ ដូចនេះ សូម្បីតែការចាក់ប្រេងថ្វាយទ្រង់ សម្រាប់ការត្រៀមបញ្ចុះព្រះសពទ្រង់ ក៏ជាការល្អដល់ទ្រង់ដែរ ព្រោះគេបានធ្វើដោយក្តីស្រឡាញ់។ តើអ្នកចង់ថ្វាយអ្វីដល់ព្រះយេស៊ូវ ដើម្បីបង្ហាញក្តីស្រឡាញ់របស់អ្នក? តើអ្នកនឹងផ្តល់ឲ្យនូវពេលវេលា អំណោយទាន…

Read article
ពិបាកពេកសម្រាប់ខ្ញុំ

បុរស​ម្នាក់​មានកូនប្រុសអាយុ៥ឆ្នាំ ដែលទើ​ប​តែបរាជ័យ នៅក្នុងការព្យាបាលជម្ងឺមហារីក។ មានមនុស្សម្នា​ក់បាននិយាយប្រាប់គាត់ថា “ព្រះទ្រង់​មិនដែល​ប្រទានឲ្យយើង លើសពីសមត្ថ​ភាពដែលយើងអាច​ទទួលនោះឡើយ​”។ គេនិ​យាយដូ​ចនេះ​ ក្នុង​បំណងលើកទឹកចិត្តគាត់ទេ តែបែរជា​ធ្វើឲ្យគាត់ពិបាកចិត្ត​កាន់តែខ្លំា​ង ព្រោះ​គាត់ឆ្ងល់​ថា ​ហេតុអ្វីបា​នការបាត់បង់កូនជាទីស្រឡាញ់របស់​គា​ត់ ជាប​ន្ទុកដ៏ធ្ងន់ ដែល​គាត់មិនអាច​ទទួល​រួច​ទាល់តែ​សោះ​។ គាត់​មាន​ការ​ឈឺចាប់​ណាស់ បាន​ជាគា​ត់​ស្ទើរ​តែ​មិន​អាច​ដក​ដង្ហើ​ម​រួច។ គាត់​ដឹង​ថា​ គាត់​មាន​ការ​សោក​សង្រេងខ្លាំង​ពេក មិន​អាច​ទ្រាំទ្ររួ​ច ហើយ​គាត់​ត្រូវ​កា​រព្រះ​ទ្រង់​ឱប​គាត់​​ឲ្យ​ជាប់​។ យើងអា​ចរកវិធីជៀសវាងមិនឲ្យជួបការល្បួង តែយើ​ងមិនអាចរិះរកវិធីជៀសចេញពីសេចក្តីទុក្ខឡើយ​  ដរាបណាយើងនៅមា​ន​ជីវិត​។ មុន​ពេល​គេមកចាប់ព្រះយេស៊ូវយ​កទៅឆ្កាង ទ្រង់​ក៏មានព្រះតម្រិះ អំពីកា​រជៀសចេញពី​ទុក្ខ​វេទនា ដែលជិតកើត​ឡើងចំពោះ​ទ្រង់ផងដែរ បានជាទ្រង់មានបន្ទូល​ថា “ចិត្ត​​ខ្ញុំ​ព្រួយ​ពន់ពេក ស្ទើរ​តែ​នឹង​ស្លាប់”។ រួចទ្រ​ង់​ក៏បានអធិស្ឋានថា​ “ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែងនេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ”(ម៉ាថាយ ២៦:៣៨-៣៩)។ តែ​ដោយ​សារសេចក្តី​ស្រ​ឡាញ់ នោះទ្រ​ង់​ស្ម័គ្រ​ព្រះទ័យរ​ង​ទុក្ខ​វេ​ទនា​រហូត​ដល់សុគត ដើម្បី​ជួយ​សង្រ្គោះយើ​ងឲ្យរួ​ច​ពី​បាប។ សាវ័ក​ប៉ុលក៏បានស្ម័គ្រចិត្តរ​ងទុ​ក្ខ ដើម្បី​ជំនឿ​លើ​ព្រះគ្រីស្ទផ​ងដែ​រ បាន​ជាគាត់មានប្រ​សាសន៍លើកទឹក​ចិត្តគេ​ថា “ខ្ញុំ​រាប់​អស់​ទាំង​សេចក្តី​ទុក្ខ​លំបាក​នៅ​ជាន់​នេះ ថា​ជា​សេចក្តី​មិន​គួរ​ប្រៀបផ្ទឹម​នឹង​សិរីល្អ ដែល​នឹង​បើក​សំដែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញ​នោះ​ទេ”(រ៉ូម ៨:១៨)។ ពេល​ដែល​សេ​ចក្តីទុក្ខហា​ក់ដូចជា​ពិ​បាកឲ្យ​យើងអត់ទ្រាំ​ពេក​ យើងចាំ​បាច់ត្រូ​វដឹ​ងថា​ ពេល​នោះជា​ពេល​ដែល​ត្រូវចូលទៅ​រ​ក​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ ហើយ​ទ្រង់​នឹ​ងឱប​យើងជា​ប់​។ ម្យ៉ាង​ទៀត ចូរ​យើង​ចាំ​ថា​ “សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក…

Read article
ការជួបគ្នាដែលមិនបានរំពឹងទុក

មានពេលមួយឌ្រូ(Drew) ដែលជាយុវជន ដែលមានភាពក្លៀវក្លា បានដឹកនាំក្រុមចម្រៀង នៅលើឆាក ជាលើកដំបូង ក្នុងព្រះវិហារដ៏ធំមួយ។ ឡូអឺស(Lois) ជាអ្នកមកថ្វាយបង្គំនៅទីនោះតាំងពីយូរមកហើយ នាងចង់លើកទឹកចិត្តគាត់ តែនាងគិតថា នាងពិបាកចូលទៅជួបគាត់ នៅកៅអីជួរខាងមុខ មុនពេលគាត់ចាកចេញពីព្រះវិហារ។ នាងក៏បានដើរបញ្ជៀតហ្វូងមនុស្ស ទៅជួបគាត់។ ឡូអឺស ក៏បានប្រាប់ឌ្រូថា “ខ្ញុំសូមសរសើរភាពក្លៀវក្លាដែលអ្នកមាន ក្នុងការដឹកនាំការថ្វាយបង្គំព្រះ សូមបន្តធ្វើការបម្រើព្រះអង្គទៀត!” ពេលឡូអឺសដើរចេញទៅ នាងក៏បានជួបសារ៉ុន ដែលនាងមិនបានឃើញមុខអស់ជាច្រើនខែហើយ។ បន្ទាប់ពីបានសន្ទនាគ្នាបានបន្តិច  សារ៉ុនក៏បាននិយាយថា  “ខ្ញុំសូមអរគុណឯង  សម្រាប់ការដែលឯងបានធ្វើថ្វាយព្រះអម្ចាស់។ សូមបន្តធ្វើការបម្រើព្រះអង្គទៀត”។ មុននោះ ឡូអឺសបានព្យាយាមទៅលើកទឹកចិត្តគេ ហើយពេលនេះ នាងក៏បានទទួលការលើកទឹកចិត្ត ដែលមិននឹកស្នានដល់។ បន្ទាប់ពីនាងរស់ និងណាអូមី ដែលជាម្តាយក្មេករបស់នាង ចាកចេញពីស្រុកម៉ូអាប់ ត្រឡប់ទៅអ៊ីស្រាអែលវិញ ពួកគេក៏បានទទួលនូវព្រះពរ ដែលមិននឹកស្មានដល់។ ពួកគេសុទ្ធតែជាស្ត្រីមេម៉ាយដូចគ្នា គ្មាននរណារកស៊ីចិញ្ចឹមពួកគេឡើយ ដូចនេះ នាងរស់ក៏បានដើររើសគួរស្រូវ ក្នុងស្រែគេ(នាងរស់ ២:២-៣)។ វាលស្រែនោះ ជាកម្មសិទ្ធិរបស់បូអូស ដែលជាបងប្អូនសាច់ឆ្ងាយរបស់នាងណាអូមី។ គាត់បានចាប់អារម្មណ៍នឹងនាងរស់ ហើយក៏បានជួយផ្គត់ផ្គង់នាង។ ក្រោយមក អ្នកទាំងពីរក៏បានរៀបការជាប្តីប្រពន្ធ(២:២០ ៤:១៣)។…

Read article
បាវចនារបស់អ្នក

មានរឿងនិទានមួយបានដំណាលថា មានគ្រួសារមួយរស់នៅ ក្នុងរូងភ្នំ ដោយបុរសជាឪពុកនៃគ្រួសារនោះជឿថា គ្មានកន្លែងណាទៀតដែលមានសុវត្ថិភាព ជាងរូងភ្នំឡើយ។ ពេលយប់ឡើង ក្រុមគ្រួសាររបស់គាត់តែងតែគេងនៅជុំគ្នា ដើម្បីឲ្យគាត់អាចការពារពួកគេ។ គាត់យល់ថា កូនស្រីដែលមានវ័យជំទង់របស់គាត់ គួរតែឈប់ចង់ធ្វើដំណើរផ្សងព្រេង ព្រោះវាគ្រាន់តែអាចនាំឲ្យមានគ្រោះថ្នាក់ប៉ុណ្ណោះ។ គាត់បានប្រាប់ក្រុមគ្រួសារគាត់ ឲ្យមានការភ័យខ្លាច ចំពោះគ្រោះថ្នាក់ជានិច្ច ហើយក៏បានយកទស្សនៈនេះធ្វើជាការបាវចនាសម្រាប់គ្រួសារគាត់។ ជាញឹកញាប់ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ទ្រង់ថា “ចូរកុំខ្លាចឡើយ”។ ទ្រង់បានមានបន្ទូលដូចនេះ ទៅកាន់លោកស៊ីម៉ូន ពេលទ្រង់ត្រាស់ហៅគាត់ឲ្យដើរតាមទ្រង់(លូកា ៥:១០)។ ពេលលោកយ៉ៃរ៉ូស ជាមេសាលាប្រជុំ ដែលមានកូនស្រីម្នាក់ឈឺជិតស្លាប់ មករកទ្រង់ ទ្រង់ក៏បានលើកទឹកចិត្តគាត់ ដោយមានបន្ទូលថា “កុំខ្លាចឡើយ ឲ្យគ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានរស់វិញ”(៨:៥០)។ បទគម្ពីរលូកា ជំពូក១២ បាន កត់ត្រាផងដែរថា ព្រះយេស៊ូវបានប្រាប់ពួកសិស្សកុំឲ្យមានការភ័យខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះពួកគេ លើសសត្វចាបជាច្រើនដង(ខ.៧)។ ហើយបន្ទាប់ពីទ្រង់មានព្រះជន្មឡើងវិញ ទ្រង់ក៏បានប្រាប់ពួកស្រ្តីដែលបានមកផ្នូរទ្រង់ថា “កុំខ្លាចអី!”(ម៉ាថាយ ២៨:១០)។ ការភ័យខ្លាចជាអារម្មណ៍ ដែលមនុស្សគ្រប់គ្នាមានជាធម្មតា។ យើងមានការព្រួយបារម្ភអំពីមនុស្សជាទីស្រឡាញ់ បារម្ភអំពីការខ្វះខាត និងអំពីពេលអនាគត ដែលយើងមិនដឹងថា នឹងទៅជាយ៉ាងណា។ តើធ្វើដូចម្តេចឲ្យយើងអាចរៀន ឲ្យមានជំនឿ? ព្រះអម្ចាស់បានប្រទានយើង នូវគ្រឹះ…

Read article