Anne Cetas

You are here:
ថាស ឬថង់ដង្វាយ

លោកអេឌ ដប់សិន(Ed Dobson) គឺ​ជា​គ្រូ​គង្វាល​រប​ស់​ខ្ញុំកាល​ពី​មុន។ ជា​ញឹក​ញាប់ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​មិន​ចូល​ចិត្ត​អធិប្បាយ​​អំពីការ​ថ្វា​យ​ដង្វាយដ​ល់​ព្រះ​វិហារ​ឡើយ។ គាត់​ថា ការ​ងារ​ដែល​គាត់​ធ្លាប់​ធ្វើ​កាល​ពី​មុន គឺ​មាន​ការ​រៃ​អង្គាស​ប្រាក់​ដង្វាយ ដូចនេះ​គា​ត់មិ​ន​ចូល​ចិត្ត​ដាក់​បន្ទុក​មក​លើ​នរណាម្នា​ក់​ឡើយ បើ​សិន​ជា​គ្មាន​ការ​ចាំ​បាច់​ទេ​នោះ។ ប៉ុន្តែ ពេល​គាត់​បង្រៀន​ព្រះ​បន្ទូល ក្នុង​ព្រះគ​ម្ពីរ​កូ​រិន​ថូស ខ្សែ​ទី​២ ហើយ​ចូល​ដល់​ជំពូក​៨ និង​៩ គាត់​នៅ​តែ​មិ​ន​អាច​ជៀស​ផុត​ពី​ការ​បង្រៀន​អំពី​ការ​​ថ្វាយ​ដង្វាយ​ដដែល។ ការ​អធិប្បាយ​របស់​គាត់ មាន​ចំណុច​ល្អៗ​ជា​ច្រើន​​ដែល​ក្នុង​នោះ ចំណុច​មួយ​ដែល​ខ្ញុំ​នៅ​ចាំ​​​ជាង​​គេ គឺ​វិធី​សាស្រ្ត​ពន្យល់ដែ​ល​គាត់​បាន​ប្រើ ដើម្បី​ធ្វើ​ឲ្យ​យើង​ងាយ​យល់។ ពេល​នោះ គាត់​បាន​ដាក់​ថាស​ដង្វាយ​នៅ​លើក​ម្រាល​ឥដ្ឋ ហើយ​ក៏​ឈរ​ពី​លើ​វា រួច​អធិប្បាយ​ព្រះ​បន្ទូល អំពី​សារៈ​សំខាន់​នៃ​ការ​ថ្វាយ​ខ្លួន​យើង​ដាច់​ដល់​ព្រះ​អម្ចាស់ គឺ​មិន​មែន​គ្រាន់​តែ​ថ្វាយ​ប្រាក់​ពី​ក្នុង​កាបូប​លុយ​របស់​យើង​ឡើយ។ បទ​គម្ពី​រទាំ​ង​២​ជំពូក ក្នុង​សំបុត្រ​ទី​២ ដែល​សាវ័កប៉ុល​បាន​ផ្ញើ​ទៅ​ពួក​ជំនុំ ​នៅ​​ក្រុង​កូរិនថូស បាន​បង្រៀន​យើង​អំពី​កិរិយា និង​ការ​ប្រតិ​បត្តិ​ដែល​យើង​ត្រូវ​មាន នៅ​ក្នុង​ការ​ថ្វាយ​ដង្វាយ​ដល់​ព្រះ​អ​ម្ចាស់ ដែល​មាន​ដូចជា: ចូរ​ថ្វាយ​ខ្លួន​ទៅ​ដល់​ព្រះ​អម្ចាស់ ជា​មុន​សិន(៨:៥)។ ចូរដា​ក់​ដង្វា​យ​ឲ្យ​អ្នក​ដទៃ ដើម្បី​យក​គំរូ​តាម​ព្រះអ​ម្ចាស់​យេស៊ូវ(៨:៩)។ ចូ​រ​ថ្វាយ តាម​អ្វី​ដែល​មាន(៨:១១-១២) ចូរ​ថ្វាយ​ដោយ​ចិត្ត​ក្លៀវ​ក្លា ដោយ​សារ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ(៩:២) ចូរ​ថ្វាយ​ដោ​យ​ចិត្ត​សប្បុរស មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​សារ​សំពាធ​ពី​​ខាងក្រៅ​ឡើយ(៩:៥-៧)។ ដូច​​នេះ នៅ​​សប្តាហ៍​​ក្រោយ​ ពេ​ល​​គេ​​ហុច​ថង់ ឬ​ថាស​ដង្វា​យ​ត​គ្នា នៅ​ក្នុង​ព្រះ​វិហារ នោះ​សូម​ស្រម៉ៃ​ថា…

Read article
ការ​តាម​រក ដោយ​ចម្រោះ

លោក​ចេម(James) បាន​ទៅពិ​និត្យ​ជម្ងឺ ហើយ​ក៏រ​ក​ឃើញថា​ គាត់​មាន​ជម្ងឺ​បេះដូ​ង ហើយ​ភរិយា​របស់​គាត់ គឺ​អ្នក​ស្រីបេគី(Becky) មិន​អាច​មើល​ថែរ​គាត់ ឬ​មើល​ថែរ​ខ្លួន​ឯង​បាន​ល្អទៀ​ត​ទេ។ ពួក​គេ​ក៏​ចាប់​ផ្តើ​ម ស្វែង​​រក​​មជ្ឈមណ្ឌល​ជំនួយ​ការ​រស់​នៅ។ ពេល​អ្នក​ស្រី​បេគី​ទៅដល់ម​ជ្ឈម​ណ្ឌល​នីមួយ​ៗ សំណួរ​ទី​មួយ​របស់​គាត់​គឺ “តើ​នៅក​ន្លែង​នេះមា​ន​អាហារ​ចម្រោះ​ទេ?” ដោយសារ​លោក​ ចេម​មាន​ការ​ពិបាក នៅ​ក្នុង​ការ​លេប​អាហារ នោះ​​អ្នក​​ស្រី​​ បេ​គី​​មាន​​កា​រ​​ខ្វល់​​ខ្វាយ​​អំពី​​អាហារ ដែល​​លោក​​ចេ​ម​​ត្រូ​វ​ការ។ មាន​​មជ្ឈ​​មណ្ឌល​​ជា​​ច្រើន​បាន​ឆ្លើយថា “មិនមានទេ” ដូច​នេះ គាត់ក៏​បា​ន​បន្ត​ស្វែង​រក​ទៀត។ ទី​បំផុត​គាត់​ក៏បា​ន​ទទួល​ចម្លើយ​ថា “មាន” នៅ​ក្នុង​មជ្ឈ​មណ្ឌល​ជំនួយ​ការ​រស់​នៅរ​បស់​គ្រីស្ទ​បរិស័ទ។ ទោះ​បី​ជាអ្ន​កទំា​ង​ពីរ​ មិន​មែន​ជាអ្ន​ក​ជឿព្រះ​​យេស៊ូវ ហើយ​ជា​ញឹក​ញាប់ ពួក​គេបា​ន​ប្រកែក​គ្នា​អំពី​ទ្រង់ ជា​មួយ​អ្នក​ជិត​ខា​ងក៏​ដោយ ក៏លោ​កចេម និងអ្នក​ស្រីបេ​គី​បាន​ជ្រើស​រើស​មជ្ឈ​មណ្ឌលរ​បស់​​គ្រីស្ទ​បរិស័​ទ​​នោះ ដោយ​សារ​នៅ​ទីនោះ មាន​អាហារ​ចម្រោះ។ ពួកគេ​​ក៏​បាន​ចា​ប់ផ្តើ​មចូ​ល​រួម​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ នៅ​ក្នុង​ព្រះ​វិហារ និង​បា​នឮ​ដំណឹងល្អ​ ហើយមា​នអា​រម្ម​ណ៍​ថាបាន​ទទួល​កា​រ​ថែរ​ទាំ​ដ៏ល្អ ពី​បុគ្គលិក​នៅ​ទីនោះ។ មាន​ថ្ងៃ​មួយ លោក​ចេម​ក៏​បាន​សម្រេច​ចិ​ត្តថ្វា​យ​ជីវិត ​ដ​ល់​ព្រះគ្រី​ស្ទ។ គាត់​ជឿថា​ ព្រះកំពុងតាមរកគាត់(យ៉ូហាន ៦:៤៤) ហើយ​ទ្រង់​បាន​ប្រើអា​ហារ​ចម្រោះ ដើម្បី​នាំ​គាត់​ឲ្យ​ចូល​ស្នាក់​នៅ​ក្នុង​មជ្ឈ​មណ្ឌរ​បស់​គ្រីស្ទ​បរិស័ទ ដែល​នៅទីនោះ​ គាត់​បាន​ទទួល​ការ​មើល​ថែរ​ពីរា​ស្រ្ត​របស់​ព្រះ និង​បាន​ស្តាប់​ឮ​អំពី​ការ​អត់​ទោស​បាប​របស់​ព្រះ​គ្រីស្ទ​។ ការ​កែ​ប្រែ​ជីវិត គឺ​ជា​កិច្ចការ​របស់​ព្រះ។​ ទ្រ​ង់​នាំ​មនុស្ស​ឲ្យ​ចូល​មក​រក​ទ្រង់ ដោយសារ​ទ្រង់​ស្រឡាញ់​ពួក​គេ។…

Read article
ការ​មិន​ទទួលកា​រ​ឆ្លើយ​តប

សេចក្តី​អធិ​ស្ឋាន​ដែល​ព្រះមិ​ន​ឆ្លើយ​តប ស្ថិត​ក្នុង​ចំណោម​ការ​ពិបាក​បំផុត ​ដែ​លខ្ញុំ​បា​នជួ​ប​ប្រទះ។ អ្នក​ក៏ប្រហែល​ជា​មាន​បញ្ហាដូ​ច​នេះផ​ង​ដែរ។ ពេល​អ្នក​ទូល​សូម​ឲ្យ​ព្រះជួ​យ​រំដោះមិត្ត​ភ័ក្រ​របស់​អ្នកម្នា​ក់ ឲ្យ​រួច​ពី​ការ​ញៀន​ថ្នាំ ឬ​​សូម​ឲ្យ​ទ្រង់​ប្រទាន​សេចក្តី​សង្រ្គោះ​ដល់​អ្នក​ជា​ទីស្រ​ឡាញ់ណា​ម្នាក់ ឬ​ក៏​សូម​ឲ្យ​ទ្រង់​ប្រោស​ក្មេង​ម្នាក់​ឲ្យ​ជា ឬ​មួ​យ​សូ​ម​ឲ្យ​ទ្រ​ង់ជួស​ជុល​ទំនាក់​ទំន​ង​ណាមួយ​ ដែល​បែក​បាក់​ជាដើ​ម។ អ្នក​យល់​ថា ខ្លួន​បាន​ទូល​សូម​តាម​បំណង​​ព្រះ​ហឫ​ទ័យ​ព្រះ​ហើយ។ តែបន្ទាប់ពី​​បាន​អ​ធិស្ឋាន​អ​ស់ជា​ច្រើ​នឆ្នាំ នៅតែ​មិន​បានការ​ឆ្លើយ​តប ឬ​លទ្ធ​ផ​លពី​ទ្រង់​។ អ្នក​បាន​រំឭ​ក​ថា ព្រះ​អ​ម្ចាស់​ទ្រង់​មាន​អំណា​ច​ចេស្តា។ ការ​ទូល​សូម​របស់​អ្នក គឺ​សុ​ទ្ធ​តែ​ជា​ការ​ល្អ។ អ្នក​បាន​ទូល​អង្វរ ហើ​យអ្ន​ក​ក៏រ​ង់ចំា​ទ្រង់​ឆ្លើយ​តប តែ​អ្នក​ស​ង្ស័យ​ថា ទ្រង់​ប្រហែល​ជា​មិន​បាន​ស្តាប់​ឮ​អ្នក ឬ​ទ្រង់​ប្រហែល​ជាគ្មាន​អំណាច​ចេស្តា​ទេ។ អ្នក​ក៏​ឈប់​អធិស្ឋានទូ​ល​សូម អស់​ជា​ច្រើន​​ថ្ងៃ ឬ​ច្រើន​ឆ្នាំ។ អ្នក​មាន​អារម្មណ៍​ថា ការ​សង្ស័យ​នោះ បា​ន​ធ្វើ​ឲ្យ​អ្នក​មាន​បាប​ហើយ។ អ្នក​ចាំថា​ ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​អ្នក​ទូល​ទ្រង់ អំពី​សេចក្តី​ត្រូវ​កា​ររ​បស់​អ្ន​ក ហើយ​អ្នក​ក៏​ទូល​សូម​ទ្រង់​ម្តង​ទៀត។ ជួន​កាល យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា យើង​កំពុង​តែ​មាន​លក្ខណៈ​ដូច​ស្រ្តី​មេម៉ាយ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូ​ចរ​បស់​ព្រះយេ​ស៊ូវ ដែល​មាន​ចែង​នៅ​ក្នុង​បទ​គម្ពី​រលូ​កា ១៨។ នាង​បាន​មក​និយាយ​នឹង​ចៅ​ក្រម ម្តង​ហើយ​ម្តង​ទៀត ដើម្បី​សុំ​ឲ្យ​គាត់​ជួយ និង​ធ្វើឲ្យ​​គាត់​លែង​មាន​ចិត្ត​រឹង ហើយ​ព្រម​ធ្វើ​តាម​ការ​អង្វ​រ​របស់​នាង​។ ប៉ុន្តែ​ យើង​ដឹង​ថា ព្រះទ្រ​ង់​មាន​ចិត្ត​សប្បុរស​ជាង ហើយ​មាន​អំណាច​ខ្លាំង​ជា​ង​ចៅ​ក្រម នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នោះ​ទៅ​ទៀត។ យើង​ទុក​ចិត្ត​ទ្រង់ ដ្បិត​ទ្រង់​ល្អ និង​មាន​ប្រាជ្ញា ហើយ​មាន​អំណាច​គ្រប់​គ្រង់​លើ​ទាំង​អស់​។ យើងចាំ​ថា…

Read article
ការគិតខុស

មាន​មនុស្ស​បួន​នាក់​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា តាម​យន្ត​ហោះតូ​ច​មួយ។ ក្នុង​ចំណោម​នោះ មាន​អ្នក​​បើក​​យន្ត​ហោះ សាស្ត្រាចា​រ្យ គ្រូគ​ង្វាល និ​ងអ្ន​ក​ឡើង​ភ្នំ។ ពេល​នោះម៉ា​ស៊ីន​យន្ត​ហោះក៏​បាន​ខូច ហើយ​អ្នក​បើក​យន្ត​ហោះបា​នប្រា​ប់​ពួក​គេថា​ “យើង​មាន​​ឆ័ត្រ​​យោង​​តែ​បី​​ទេ នៅ​ក្នុង​យន្ត​ហោះនេះ​។ ដោយសា​រ​យន្ត​ហោះនេះ​រ​បស់​ខ្ញុំ នោះ​ខ្ញុំនឹ​ងយ​ក​ឆ័ត្រ​យោង​មួ​យ”។ គាត់​ក៏​ពាក់​ឆ័ត្រ​យោ​ងនោះ ហើយ​លោត​ចុះបា​ត់។ រី​ឯ​សាស្ត្រាចា​រ្យ​វិញ គាត់​បាន​និយាយ​ថា “ខ្ញុំ​ជា​អ្នក​ចេះដឹ​ង ហើយ​ពិភ​ពលោ​ក​នេះត្រូ​វ​កា​រ​ខ្ញុំ ដូច្នេះ ​ខ្ញុំ​យក​ឆ័​ត្រយោ​ងមួ​យ​ដែរ” ហើយ​គាត់​ក៏លោ​ត​ចេញ​ដែ​រ។ បន្ទាប់​មក គ្រូគ​ង្វាល​បាននិ​យា​យទៅ​កា​ន់​អ្នក​ឡើ​ង​ភ្នំថា “ខ្ញុំ​មិ​ន​ចង់​ធ្វើ​ជា​ម​នុស្ស​អ​ត្មានិ​យ​ម​ទេ ដូច្នេះ ចូរ​អ្នក​យ​ក​ឆ័ត្រ​យោង​ចុ​ង​ក្រោយ​នេះ​ចុះ”​។ អ្នក​ឡើង​ភ្នំ​បាន​ឆ្លើ​យតបថា “នៅ​សល់​ឆ័ត្រ​យោ​ង​ពីរ​ទៀត ដូច្នេះ យើង​អាច​ចែក​គ្នាម្នាក់​មួយ​បាន។ លោក​សាស្ត្រា​ចារ្យ​នោះបា​នយ​ក​កា​បូ​​ប ស្ពា​យ​រប​ស់​ខ្ញុំ ហើយ​បាន​លោត​ចុះ​ទៅបាត់​ហើ​យ ដោយ​ស្មាន​​ថាវា​ជា​ឆ័​ត្រ​យោង!” ទោះ​លោក​សាស្ត្រាចា​រ្យបា​ន​គិត​ថា គាត់​នឹង​អាច​ចុះដ​ល់ដី ​ដោយ​សុវ​ត្តិ​ភាព​ក៏​ដោយ ក៏កា​រ​ធានារ​បស់​គាត់​ គ្រាន់តែ​បា​នផ្អែ​ក​ទៅលើ​កា​រគិ​ត​ខុសប៉ុណ្ណោះ។ មាន​មនុស្ស​មួយ​ចំ​នួន​មាន​កា​រ​គិត​ខុស អំពី​ការ​ធានា​អំពី​សេ​ចក្តី​សង្គ្រោះ។ ពួក​គេជឿ​ថា ការ​ចូល​រួម​កម្ម​វិធី​ថ្វាយ​ប​ង្គំ ការ​ទទួ​លជ្រ​មុជ​ទឹក ឬកា​រខំ​ធ្វើ​ល្អ នឹង​ធ្វើ​ឲ្យព្រះ​ព្រម​ប្រទាន​សេចក្តី​សង្រ្គោះ​ដល់​ខ្លួន។ ប៉ុន្តែ ការ​គិត​របស់​យើង ជា​ការ​គិត​ខុស បើ​សិន​ជា​ការគិ​ត​នោះ មិន​បាន​ផ្អែក​ទៅ​លើ​​ព្រះប​​ន្ទូ​​លព្រះ ដែល​​បាន​​ចែង​​ក្នុង​​ព្រះ​គម្ពីរ​​ទេ​នោះ។ ព្រះ​​អម្ចាស់​​បា​ន​​មា​ន​​បន្ទូ​​ល​​ថា “យើង​​រាល់​​គ្នាបា​​ន​ធ្វើ​​បា​ប”…

Read article
មិនបានសម្រេច តាមផែនការ

កាល​ពី​មុន ខ្ញុំមា​ន​ក្តី​ប្រាថ្នា​ចង់​រៀប​ការ ពេល​មាន​អាយុ​១៩​ឆ្នាំ និង​បង្កើត​កូន​ឱ្យ​បាន​កន្លះ​ឡូ ហើយ​ចាប់​ផ្តើម​រ​ស់​នៅក្នុ​ងជី​វិត​ជា​ភរិយា និង​ជា​ម្តាយរ​បស់​គេ។ ប៉ុន្តែ ខ្ញុំមិ​ន​បាន​សម្រេច​ដូ​ច​ក្តី​ប្រាថ្នា​ទេ ព្រោះផ្ទុ​យ​ទៅ​វិញ ខ្ញុំ​បែរ​ជា​មាន​ការងារ​ធ្វើ និង​រៀប​ការ ពេល​មាន​អាយុ​៤​០​ប្លាយ ​ហើយ​មិន​ដែល​មាន​កូន​មួយ​នឹង​គេ​សោះ។ អស់​រយៈ​ពេល​ជាច្រើ​ន​ឆ្នាំម​កហើ​យ ដែល​បទ​គម្ពីរ​ទំនុក​តម្កើង ៣៧:៤ បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​សេចក្តី​សង្ឃឹម ដោយសារ​ព្រះ​បន្ទូល​សន្យា ​ដែល​ទ្រង់​បាន​ធានា​ថា “ទ្រង់​នឹង​ប្រ​ទាន​ពរ​ឱ្យ​អ្នក​បាន​ដូច​បំណង​”។ ប៉ុន្តែ ព្រះ​អម្ចាស់​មិន​តែង​តែ​ “ឲ្យ​ការ​នោះ​កន្លង​ហួស​ទៅ​”​ឡើយ​(ខ.៥) ហើយ​ពេល​យើង​​មិន​បាន​សម្រេច​ដូច​បំណង យើង​ក៏​មាន​ទុក្ខ​ព្រួយ។ ជីវិ​ត​របស់​អ្នក​អាច​ប្រែ​ជា​ដើរ​ខុស ពី​ផែន​ការ​ដែល​អ្នក​បាន​ព្រៀង​ទុក គឺ​មិន​ខុស​ពី​ជីវិត​ខ្ញុំ​ទេ។ តែសូ​ម​យើង​អាន​បទ​គម្ពីរ​ទំនុក​តម្កើង ជំពូក​៣៧ ដើម្បីទ​ទួល​នូវ​ការ​លើក​ទឹក​ចិត្ត ត្រង់​ចំណុច​ដែល​មាន​ដូច​តទៅ​(ទោះ​បី​ជា​អត្ថ​ន័យ​ជាបឋម​នៃ​បទ​ទំនុ​កត​ម្កើង​នេះ និយាយ​អំពី​ការ​ប្រៀប​ធៀប​ខ្លួន​យើង​ទៅ​នឹង​មនុស្ស​អាក្រក់​ក៏​ដោយ)៖ តាមខ.៤ យើង​អាច​រៀន​បាន​ថា យើង​មិន​ចាំ​បាច់​ត្រូវ​បាត់​បង់​សេចក្តី​អំណរ​ក្នុង​ជីវិត ​ដោយ​សារ​បំណង​របស់​យើង​មិន​បាន​សម្រេច​នោះឡើ​យ។ ដ្បិតអី ពេល​យើង​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ នោះ​ទ្រង់​នឹង​ក្លាយ​ជា​សេចក្តី​អំណរ​របស់​យើង។ “ចូ​រ​ទុក​ដាក់​ផ្លូវរបស់​អ្នក​នឹង​ព្រះ​អម្ចាស់​ចុះ”(ខ.៥)។ ពាក្យ ទុកដាក់ មាន​ន័យ​ថា​មួល​(ដូចមួល​កន្ទេល​)។ លោក​ហឺប៊ឺត ឡក់​ឃីយឺរ(Herbert Lockyer, Sr.) ដែល​ជា​គ្រូប​ង្រៀន​ព្រះ​​គម្ពីរ បាន​មាន​ប្រសាសន៍​ថា “ចូរ​មួល​ផ្លូវ​របស់​អ្នក ហើយ​ទុក​ដាក់​​នឹង​ព្រះ​អម្ចាស់​ចុះ គឺ​ដូច​ជា​ការ​ដែល​ផ្ទេរ​បន្ទុ​កទៅ​លើស្មា​រ​បស់​អ្នក​ដែល​ខ្លាំង​ជាង​យើង ពេល​យើង​មិន​អាច​លី​បន្ទុក​នោះ​រួច”។ “ចូរ​ទុក​ចិត្ត​ទ្រង់​ចុះ”(ខ.៥)។…

Read article
ការសុំអភ័យទោស

មាន​ពេល​មួយ លោក​ម៉ាក​បាន​ខក​ខាន​ការ​ណាត់​ជួប​ គាត់​ត្រូវ​ទៅ​ភោជ្ជនីយ​ដ្ឋាន ដើម្បីជួ​ប​មិត្ត​ភ័ក្រ​ម្នាក់ ដែល​ជា​សមាជិក​ពួក​ជំនុំ តែគា​ត់បា​ន​ធ្វើដំ​ណើរ​មក​ដល់​យឺត​មួយ​ម៉ោង។  មិត្តភ័​ក្រ​របស់​គាត់​បាន​ចាក​ចេញ​ទៅបា​ត់​ហើយ។ គាត់មា​​នអារម្មណ៍សោ​កស្តាយ​ ចំពោះ​កំហុស​នេះ បានជា​គា​ត់ទិ​ញ​អំណោយ​មួយ​ពី​ភោជនីយ​ដ្ឋាន​នោះ ហើយ​បាន​ទៅ​ហាង​លក់​កាត​ក្នុង​តំបន់ ដើម្បី​រក​មើល​កាត​សុំ​អភ័យ​ទោស សម្រាប់​ជូន​មិត្ត​ភ័ក្រ​គាត់។ គាត់​មាន​ការ​ភ្ញាក់​ផ្អើរ​យ៉ាង​ខ្លាំង ពេល​ដែ​លក្នុ​ងចំ​ណោម​កាត​រាប់​រយ​សន្លឹក គាត់រ​ក​ឃើញ​កាត​តែ​ពីរ​បីប៉ុ​ណ្ណោះ នៅ​កៀន​កន្លៀត​ហាង​ដែលនៅពី​លើ​កា​ត​ទំាង​នោះ មាន​ពាក្យ​សរសេរ​ថា “សុំ​អភ័យ​ទោស​ចំពោះ​ទង្វើ​ររបស់​ខ្ញុំ”។ គាត់​បាន​ទិញ​កាត់​នោះ​មួយ​សន្លឹក​ជួន​មិត្ត​ភ័ក្រ​គាត់ ហើយ​គាត់​ក៏​បាន​ទទួ​លកា​រ​អត់ទោស។ ទោះ​គេ​មិន​សូវ​និយ​មប្រើ​កា​ត ដើម្បី​សុំ​អភ័យទោស​ក៏​ដោយ ក៏​ជា​ញឹក​ញាប់ ការ​សុំ​ការ​អត់​ទោស​ច្រើន​តែជា​ការ​ចាំបា​ច់ ក្នុង​ទំនាក់​ទំនង​របស់​យើង​គ្រប់​គ្នា។ ការ​សុំកា​រ​អត់​ទោស ជា​កា​រ​ប្រតិ​បត្តិ​តាម​ព្រះគម្ពី​រ។ ព្រះ​យេស៊ូវ​បានប​ង្រៀន​អ្នក​​ដើរ​តាម​ទ្រង់ ឲ្យ​ទៅ​សម្រុះ​សម្រួ​ល​ឲ្យ​ជា​គ្នា បន្ទាប់​ពីបា​នប្រព្រឹត្ត​ខុស​ចំពោះ​គ្នា(ម៉ាថាយ ៥:២៣-២៤ ១៨:១៥-២០)។ ហើយ​សាវ័​ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ខាង​ឯ​ពួកអ្នក​រាល់​គ្នា នោះឱ្យ​ខំនៅ​ជា​មេត្រីនឹ​ងមនុស្សទាំ​ង​អស់​ចុះ បើ​សិន​ជាបា​ន”(រ៉ូម ១២:១៨)។ ការ​រស់​នៅដោ​យ​មេត្រីភា​ព អាច​តម្រូវ​ឱ្យ​មាន​ការ​សុំអ​ភ័យ​ទោសចំពោះគ្នា​។ ការ​សុំអ​ភ័យ​ទោសអា​ច​ជា​ការ​ដែល​យើង​ពិបា​កធ្វើ ពីព្រោះ​ការ​សុំ​អភ័យ​ទោស តម្រូវ​ឲ្យ​មាន​វិញ្ញាណ​នៃ​ការ​បន្ទាប​ខ្លួន ដើម្បី​ទទួល​ស្គាល់​កំហុស​ខ្លួនឯ​ង ដែល​តាម​ធម្មតា យើង​មិន​ងាយ​នឹង​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ខុស​ឡើយ។ ប៉ុន្តែ ការ​ព្រម​ទទួល​ខុស​ត្រូវ ចំពោះអ្វី​ដែ​ល​យើង​បាន​ធ្វើ​ខុស ក្នុង​ស្ថាន​ភាព​ណា​មួយ អាច​នាំ​មក​នូវ​ការ​ប្រោះឲ្យ​ជា និង​ស្អាង​ចំ​ណងមិ​ត្ត​ភាព​ឡើងវិញ។ តើអ្ន​​កធ្លា​​ប់​ធ្វើ​ខុស​ចំពោះអ្ន​កដ​ទៃទេ​? ចូរលះ​ប​ង់​សេចក្តី​អំណួត​របស់​អ្នក ហើយ​ទៅ​សុំ​ទោស​គេ​ចុះ…

Read article
ដំបូន្មានសម្រាប់ការវិនិយោគទុន

មា​ន​​ទីប្រឹក្សា​ផ្នែក​ហិរញ្ញ​វត្ថុ​ម្នាក់ បា​នមា​ន​ប្រសាសន៍​ថា “ខ្ញុំ​ចង់​ជួយ​ឲ្យ​អ្នក​ចេះវិ​និយោ​គ យ៉ាង​ឈ្លាស​វៃ​ សម្រាប់​ពេល​អនា​គត”។ នេះជា​អ្វី​ដែ​ល​គាត់​បាន​និយាយ នៅ​ពេល​គាត់​ចាប់​ផ្តើម​សន្ទ​នា ​អំពីកា​រ​ដាក់​ប្រាក់​សន្សំ ក្នុង​គម្រោង 401(K) និង​អំពី​ប្រាក់​ចូល​និវត្ត​។ គាត់​ចង់​ឲ្យ​អ្នក​ស្តាប់​របស់​គាត់ បន្ត​ដាក់​ប្រាក់​នៅក្នុ​ងផ្សា​ហ៊ុន ​ទោះ​ជា​ពេល​សេដ្ឋ​កិច្ច​ឡើង ឬ​ធ្លាក់​ចុះ​ក៏​ដោយ ព្រោះ​តាម​ប្រវត្តិ​សាស្រ្ត​បង្ហាញ​ថា ផល​ចំណេញ​ដ៏​ប្រសើរ​នឹង​កើត​មាន​ជាមិ​ន​ខាន។ យ៉ាង​ណា​មិញ ព្រះ​ទ្រង់​ក៏​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ធ្វើ​ការ​វិនិ​យោគ​ខាង​វិញ្ញាណ ដោយ​ប្រាជ្ញា សម្រាប់​ពេល​អនាគ​ត​ផង​ដែរ។ ទោះ​បី​​ជា​ស្ថាន​ភាព​ជីវិត​យើង​ឡើង​ឬ​ចុះ​ក៏​ដោយ ក៏​យើង​គួ​រ​តែ​បន្ត​វិនិ​យោគ​ ក្នុង​បុគ្គ​លិកល​ក្ខណៈរ​បស់​យើង ដែល​ជា “កុង​ធនាគា​ខាង​វិញ្ញាណ”។ លោក​សាវ័ក​ពេត្រុស​ប្រាប់​យើង​ឲ្យស​ង្វាត នៅ​ក្នុង​ការអភិវឌ្ឍ​បុគ្គលិក​​លក្ខ​ណៈ រ​បស់​យើង(២ពេត្រុស ១:៥-១១)។ បន្ទាប់ពី​យើង​ទទួល​ជឿ​ព្រះគ្រី​ស្ទ ដើម្បី​ទទួ​ល​សេចក្តី​សង្រ្គោះ​ហើយ យើង​ត្រូវ ស​ន្សំ​គុណ​សម្បត្តិ នៅ​​ក្នុង​​បុគ្គលិក​​លក្ខណៈរ​​ប​ស់​​​យើង ដែល​មាន​មាន​ដូច​ជា ជំនឿ កិរិយាល្អ ការ​យល់​ដឹង ការ​ដឹង​ខ្នាត ការ​អត់​ធ្មត់ ការ​គោរ​ព​ប្រតិ​បត្តិ​ព្រះ ការ​រាប់​អាន​គ្នា​ជា​បង​ប្អូន និង​សេចក្តី​ស្រឡាញ់។ ផល​ចំណេញ​ដែល​យើង​ទទួល​បាន ពីកា​រ​វិនិ​យោគ​នៅ​ក្នុង​បុគ្គលិក​លក្ខណៈ​របស់​យើង មាន​ដូច​ជា ការ​ចេះ​គោ​រព​ប្រតិ​បត្តិ​​ព្រះ​(ខ.៥-៧) និង​ផល​ផ្លែ ដែល​កើត​ចេញ​ពីកា​រស្គា​ល់ព្រះ​​យេស៊ូវ​គ្រីស្ទ​(ខ.៨) ការ​ធានាអំ​ពី​ការ​ត្រាស់​ហៅ(ខ.៩) និង​ជ័យ​ជម្នះ​លើ​អំពើ​បាប(ខ.១០)។ ការ​វិនិយោគ​ប្រាក់ នៅ​ក្នុង​កុង​សន្សំស​ម្រាប់​ពេល​ចូល​និវត្ត អាច​នាំឲ្យ​​យើង​ទទួ​លបា​ន…

Read article
រត់ទៅរកឈើឆ្កាង

ពេ​ល​ណាគេប្រ​កាស​អា​សន្ន​អំ​ពី​ការ​មក​ដល់​នៃ​រលក​យក្ស​ស៊ូណាមិ នៅ​ឆ្នេរ​ភាគ​ខាង​ជើង នៃទី​ក្រុ​ង មូ​អ៊ី(Maui)នៃ​រដ្ឋហាវ៉ៃ(Hawaii) ប្រជា​ពល​រដ្ឋ​ដែ​ល​រ​ស់​នៅក្នុង​ទីក្រុង​ហាណា ក៏​ប្រញាប់​ប្រញាល់​រត់​រ​ក​កន្លែង​សុវត្ថិ​ភាព​នៅ​ទី​ខ្ពស់ នៅ​តាម​ចង្កេះ​ភ្នំ។ នៅ​ក្បែរនោះ​ មាន​ឈើ​ឆ្កាង​ដ៏​ខ្ពស់​មួយ ដែល​គេ​សង់​ពី​ឈើ​ ដាក់នៅ​ទី​នោះ​ជា​ច្រើន​ឆ្នាំម​ក​ហើយ។ ដើម្បី​សុវត្ថិ​ភាព​ខាង​ផ្លូវ​កាយ ពួក​គេ​ក៏​បាន​នាំ​គ្នា​រត់​សំដៅ​ទៅ​រក​កន្លែង ដែល​គេ​បាន​ដាក់​ឈើ​ឆ្កាង​នោះ។ ជា​មួ​យគ្នា​នេះ​ដែរ​ យើង​ទាំង​អស់​គ្នាក៏​ត្រូវ​ការ​កន្លែង​​​សុវត្ថិ​ភាព​ខាង​វិញ្ញាណ​ផង​ដែរ។ តើ​ហេតុ​អ្វី? ពី​ព្រោះព្រះ​​បាន​ព្រ​មាន​យើង តាម​រយៈ​ព្រះ​ប​ន្ទូល​ទ្រង់​ថា “ពីព្រោះគ្រ​ប់​គ្នា​បាន​ធ្វើ​បាប ​ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អនៃ​ព្រះ​” ហើយ “ដ្បិត​ឈ្នួល​រប​ស់អំ​ពើ​បាប ​នោះជា​សេ​ចក្តី​ស្លាប់”(រ៉ូម ៣:២៣ ៦:២៣)។ បទ​គម្ពី​រ​ហេព្រើ​ ៩:២៧ បាន​ចែង​ថា​ “ហើយ​ដោ​យព្រោះ​បា​នដំ​រូ​វ​ ឲ្យ​មនុស្ស​ទាំង​អស់ស្លាប់​មួយ​ដង រួច​សឹម​ជាប់​សេចក្តី​ជំនុំ​ជំរះ”។ យើង​ប្រហែល​ជា​មិន​ចង់​គិត​ដល់​ផល​វិបាក ដែល​យើង​នឹង​ទទួល​បាន​ពី​អំពើបាប​របស់​យើង ពេលយើ​ង​ជួប​នឹ​ងព្រះ​ដ៏ប​រិសុ​ទ្ធឡើយ ប៉ុន្តែ វា​ជា​រឿង​ដ៏​ធ្ងន់​ធ្ងរ​ដែល​យើង​យក​មក​ពិចារណា ព្រោះ “ការដែ​ល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះ​ហស្ត ​នៃ​ព្រះ​ដ៏មា​ន​ព្រះជន្ម​រស់​នៅ នោះ​គួរ​ស្ញែង​ខ្លាច​ណាស់”(ហេព្រើរ ១០:៣១)។ តែ​មាន​ដំណឹង​ល្អ ដែល​ប្រាប់​យើង​ថា ព្រះ​វរបិតា​បាន​ប្រទាន​នូវ​កន្លែ​ង​ដ៏​មាន​សុវត្ថិ​ភាព ដោយ​សារ​ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា! ទ្រង់​បាន​ចាត់​ព្រះ​យេស៊ូវ ដែល​ជារា​ជ​បុត្រាទ្រង់ ឲ្យ​យាង​មក​សុគត​ជួស​យើង ដើម្បី​កុំ​ឲ្យ​យើង​បែក​ចេញ​ពី​ទ្រង់​ជា​រៀង​រហូត​ឡើយ(រ៉ូម ៥:៨-១០ កូឡូស ១:១៩-២០)។ ដោយសារ​ព្រះយេ​ស៊ូវ​គ្រីស្ទ​បាន​សុគត​នៅ​លើឈើ​ឆ្កាង ហើយ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ…

Read article
ការចែកកន្លែងធ្វើការ

មាន​មនុស្ស​រាប់​លាន​នាក់ កំពុង​ធ្វើ​មុខ​ជំនួញ​នៅ​តាម​ផ្ទះ។ ប៉ុន្តែ អ្នក​ខ្លះយ​ល់​ថា ការ​ធ្វើ​ការ​ម្នាក់​ឯង អា​ច​នាំ​ឲ្យ​មាន​ភាព​ឯក​កោ​ខ្លាំង​ពេក។ ដើម្បី​ជួយ​អ្នក​ដែល​មាន​អារម្មណ៍​ឯក​កោ ឲ្យ​មាន​ភាព​ជាសហគមន៍ គេ​ក៏​បាន​រៀប​ចំ​កន្លែង ឲ្យ​អាច​“ធ្វើ​កា​រជា​មួយ​គ្នា”​បាន។ គឺ​គេ បា​នបើ​កអា​គារ​ធំ​ៗ ដែល​មាន​តូប​សម្រាប់​ឲ្យ​អ្នក​ប្រកប​អា​ជីវ​កម្ម​នីមួ​យ​ៗ ជួល​នៅ​ក្បែរ​ៗ​គ្នា ដើម្បីឲ្យ​ពួ​កគេ​អា​ចធ្វើ​ការ​នៅ​ក្នុង​កន្លែង​តែ​មួយ​។ ពួក​គេមា​ន​ទីតាំង​សម្រាប់​ធ្វើកា​រ​រៀង​ៗ​ខ្លួន តែ​អាច​ប្តូ​រ​យោបល​គ្នា​បាន។ ការ​រៀប​ចំ​នេះ គឺ​សម្រាប់​អ្នក​ដែល​យល់​ថា ពេល​ពួក​គេ​ធ្វើ​ការ​នៃ​ក្បែរ​គ្នា ការ​ងារ​រប​ស់​ពួកគេអាចមានភាព​ល្អប្រ​សើរ​ជាង​ពេល ​ដែល​ពួក​គេ​ធ្វើការ​តែ​ឯង។ ជួន​កាល គ្រីស្ទប​រិស័​ទយ​ល់​ថា ពួក​គេ​អាច​ធ្វើ​ការ​បាន​ល្អជា​ង ពេល​ពួក​គេ​ធ្វើកា​រ​ម្នាក់​ឯង។ តែ​យើង​ត្រូវ​បាន​រៀប​ចំ​មក សម្រាប់​ឲ្យ​ធ្វើ​ការ​រួម​គ្នា ជា​មួយ​អ្នក​ដទៃ​ក្នុង​ពួក​ជំនុំ។ គ្រីស្ទ​បរិស័ទ​នីមួយ​ៗ ត្រូវ​បាន​ដាក់​នៅក្នុង “រូប​កាយ​ព្រះគ្រី​ស្ទ”(១កូរិនថូស ១២:២៧)។ ហើយ​ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ ឲ្យ​យើង​ចូល​រួម នៅ​ក្នុង​ការ​ប្រកប​គ្នាជា​មួ​យអ្ន​កជឿ​ព្រះ ក្នុង​សហគមន៍​ប្រចាំ​តំបន់ ដោយ​ប្រើ​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​យើង ហើយ​ធ្វើ​ការ​ងា​បម្រើ​ទ្រង់​ជាមួ​យ​គ្នា។ តែ​អ្នក​ខ្លះមិ​នអា​ច​ចូល​រួម​បាន ដោយ​សារ​មូល​ហេតុ​ផ្សេង​ៗ។ ដោយសារ​បញ្ហាសុ​ខភាព ពួកគេ​ប្រហែល​ជា​ត្រូវ​សង្ងំ​នៅ​ក្នុង​ផ្ទះ ឬ​ប្រហែល​ជា​មិន​ដឹង​អំពី​របៀប​ចូល​រួម​ក្នុ​ង​ពួក​ជំនុំ​ឡើយ។ តែ​ពួក​គេ​ម្នាក់​ៗ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ(ខ.២២-២៥)។ គឺនៅ​ពេ​ល​នោះ ហើ​យ ដែល​អ្នក​ដទៃ​អាច​បំពេញ​សេចក្តី​ត្រូវ​ការ ឲ្យ​មា​នភា​ព​រួម​គ្នា។ ចូរយើ​ងបំ​ពេញ​ផ្នែក​របស់​យើង ដើម្បី​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា ពួក​គេ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​សហគមន៍​នៃ​សេចក្តី​ជំនឿ​។ ពេល​យើង​ធ្វើ​ការ​រួម​គ្នា យើង​ធ្វើ​ការ​បាន​ល្អជា​ង​ពេលយើង​ធ្វើ​ការ​តែ​ម្នាក់​ឯង។-Anne…

Read article
បទគម្ពីរទាំង១០ដែលគេស្វែងរកជាងគេ

បាយ​ប៊ល​ហ្គេត​វេយ(BibleGateway)​​ ​គឺ​ជា​ប្រភព​នៃ​អត្ថ​បទ​ព្រះ​គម្ពីរ នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធ័រណិត ដែល​មាន​អ្នកចូល​ទស្សនា​ជា​ទម្លាប់​​ក្នុ​ង​មួយ​ខែ ៨​លាន​នាក់។ កាលពី​បួ​នប្រាំ​ឆ្នាំមុ​ន គេបា​ន​រក​ឃើញ​ថា បទ​គម្ពីរ យ៉ូហាន ៣:១៦​​ គឹ​ជាខ​គម្ពី​រដែលគេ​បានស្វែ​ងរ​កខ្លាំ​ង​ជាង​គេ នៅ​ក្នុង​គេហ​ទំព័រ​នោះ។ ខ្ញុំ​​យល់​ថា គេ​មិន​គួរ​មាន​ចិត្ត​ភ្ញាក់​ផ្អើល នៅ​ពេ​លបា​នដឹ​ងថា​ ខ​គម្ពីរ​នោះ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី​១ ​ក្នុង​បញ្ជី​នៃ​ការ​ស្វែងរ​ក​ឡើ​យ។ បទគម្ពីរ​នេះ​បាន​ចែង​ឲ្យ​យើង​ដឹង​ថា ដ្បិត​ព្រះទ្រង់​ស្រឡាញ់​​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជាទ្រង់​ប្រ ទាន​ព្រះរា​ជ​បុត្រា​ទ្រង់​តែមួ​យ ដើម្បី​ជួយ​សង្រ្គោះ​យើងឲ្យ​រួច​ពីបាប ហើយ​ប្រទានជីវិត​អស់​កល្បជា​និច្ច​ដល់​យើង។ គេ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ខ​គម្ពីរ​ទី១០ដែល​គេស្វែង​រក​ខ្លាំង​ជាង​គេ ​គឺម៉ាថាយ ២៨:១៩​​ ដែល​និយាយ​អំពី​មហាបេសក​កម្ម ដែល​ព្រះ​យេស៊ូវ​បង្គាប់​អ្នក​ដើរ​តាម​ទ្រង់ ឲ្យ​ផ្សាយ​ដំណឹង​ល្អ គឺ​ដូច​ដែល​​ចែង​ថា “ដូច្នេះ ចូរ​​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍”(ម៉ាថាយ ២៨:១៩)។ ក្នុង​ចំណោម​ខគ​ម្ពីរ​ទាំង​១០ ដែ​ល​គេ​បាន​ស្វែង​រក​ខ្លាំង​ជាងគេ​ ក៏មាន​បទគម្ពីរ យេរេមា ២៩:១១ និង រ៉ូម ៨:២៨ ដែលចែង​អំពី​ផែន​ការណ៍ និងបំណង​ព្រះ​ទ័យ​ដ៏​ល្អ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​រាស្រ្ត​ទ្រង់។ បទ​គម្ពីរមាន​​ផ្ទុក​ទៅ​ដោយ​សេចក្តី​ពិត សម្រា​ប់​ឲ្យ​យើង​ស្វែង​រក និង​ចែក​ចាយ។ នៅ​ក្នុង​ទំនុក​តម្កើង ១១៩ ដែលជា​ជំពូកវែង​ជា​ងគេ ក្នុង​ព្រះគ​ម្ពីរ អ្នក​និពន្ធ​ព្រះគ​ម្ពីរទំនុ​កតម្កើង​បានចែ​កចាយ អំពី​គំនិត​របស់​ខ្លួន​អំពី​ព្រះ​បន្ទូល និងសេចក្តីប្រាថ្នា​របស់​ខ្លួន…

Read article