Anne Cetas

You are here:
អ្នកជិតខាងនៅក្រៅរបងផ្ទះ

ពេល​ខ្ញុំ និង​បង​ខាល(Carl) ដែល​ជា​ស្វាមី​របស់​ខ្ញុំ ឃើញ​​របង​​​ផ្ទះ​នៅ​ទីធ្លា​ចំហៀង​ផ្ទះ​របស់​យើង​ មាន​ការ​បាក់​បែក យើង​ក៏​បាន​សម្រេច​ចិ​ត្ត​រុះ​រើ​របង​នោះ ដើម្បី​កុំ​ឲ្យ​វាដួល​រលំ​នៅ​ថ្ងៃ​ក្រោយ។ ការ​រុះ​រើរ​បង​នោះ មាន​ភាព​ងាយ​ស្រួល​គួរស​ម​ដែរ បាន​ជា​យើង​រើវា​ចេញ​បាន​ឆាប់​រហ័ស ​នៅពេល​រ​សៀល​ថ្ងៃមួ​យ។ ពីរ​បី​សប្តាហ៍​ក្រោយ​មក ពេ​ល​ដែល​បង​ខាល កំពុង​បោស​ស្លឹក​ឈើ ក្នុង​ទីធ្លារបស់​យើង មាន​ស្រ្តី​ម្នាក់​​កំ​ពុង​បណ្តើរ​ឆ្កែមួ​យ​ក្បាល​កាត់​មុខ​ផ្ទះ​យើង។ គាត់​ក៏​បាន​ឈប់ ហើយ​ប្រាប់​យើង​ថា “ទីធ្លារ​បស់​អ្ន​ក មើ​លទៅ​ស្រស់​ស្អាត​ជាង​ពេល​ដែល​វា​មាន​របង។ ម្យ៉ាង​ទៀត ខ្ញុំ​មិន​ទុក​ចិត្ត​របង​ផ្ទះទេ​”។​ គាត់​ក៏​បាន​បក​ស្រាយប្រា​ប់យើ​ងថា​ គាត់​ចូល​ចិត្តកា​រ​មាន​ទំនាក់ទំ​នង​ជាមួ​យគ្នា​ជា​ “សហគមន៍” ដោយ​គ្មាន​រនាំង​អ្វី​រារាំង​ទំនាក់​ទំនង​នោះឡើ​យ។ យើង​មាន​ហេតុ​ផល​ល្អៗ​ជា​ច្រើន ដែល​ត្រូវ​មាន​របង​ផ្ទះខាង​សាច់​ឈាម តែ​ទន្ទឹម​នឹង​នោះ​ យើង​មិន​គួ​រ​រស់​នៅ ដោយ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ជិត​ខាង​របស់​យើង​ឡើយ។ ដូ​ច​នេះ ខ្ញុំ​ក៏​បាន​ដឹង​ថា អ្នក​ជិត​ខា​ងរ​បស់​យើង ចង់​បាន​​ទំនាក់​ទំនង​​ជា​សហគមន៍ ក្នុង​តំបន់​​យើង។ ពួក​ជំនុំ​ដែល​ខ្ញុំ​ចូ​ល​រួមថ្វា​យ​បង្គំ​ ជា​រៀង​រាល់​អាទិត្យ មាន​ក្រុម​សហគមន៍ ដែល​ជួប​ជុំ​គ្នា​មួយ​សប្តាហ៍​ម្តង ដើម្បី​កសាង​ទំនាក់​ទំនង និង​លើក​ទឹក​ចិត្ត​គ្នា​ទៅវិ​ញទៅ​ម​ក ក្នុង​ដំណើរ​ជីវិត​របស់​យើង ជាមួ​យ​ព្រះ​អម្ចាស់។ ពួកជំ​នុំដំ​បូង ក្នុង​សម័យ​ពួក​សាវ័ក ​បាន​ជួប​ជុំ​គ្នា​ជា​ប្រចាំថ្ងៃ​ ក្នុង​ព្រះវិ​ហារ​(កិច្ច​ការ ២:៤៤,៤៦)។ ពួក​គេ​មាន​ការ​រួប​រួម​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែមួ​យ ក្នុង​ការ​ប្រក​បគ្នា​ និង​អធិ​ស្ឋា​ន។ បើសិ​ន​ជា​ពួក​គេ​ជួប​ការ​លំបាក នោះ​ពួក​គេ​មាន​បង​ប្អូន​រួម​ជំនឿ​ជួយ​ជ្រោង​គ្នាឡើ​ង(សាស្តា…

Read article
ការ​ខក​ខាន​ក្នុ​ង​ពិធីបុណ្យណូ​អែល

កាល​ពីឆ្នាំ​ទៅ​ យើង​ស្មាន​ថា កម្ម​វិធី​បុណ្យណូ​អែ​ល​របស់​យើង​ត្រូវ​បាន​លប់​ចោល​ទៅហើ​យ។ ជាកា​រ​ពិត​ណាស់ កាល​នោះ​យើង​បានគ្រោង​ធ្វើ​ដំណើរ ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​យើង ក្នុង​រដ្ឋមី​សូរី តែ​ជើង​ហោះហើររ​បស់​យើង​ត្រូវ​បាន​លប់​ចោល ដោយសារ​មាន​ព្រឹលធ្លា​ក់។ គ្រួសារ​ខ្ញុំ​​មាន​ប្រពៃណី​ទៅជួ​បជុំ​គ្នា​ ដើម្បីប្រា​រព្ធពិធី​បុ​ណ្យ​ណូអែល​ប្រចាំគ្រួ​សារ រៀង​រាល់​ពីរ​បី​ឆ្នាំម្ត​ង ប៉ុន្តែ ឆ្នាំមុ​ន ពេល​យើង​រ​ង់ចាំ​ធ្វើ​ដំណើរ​បន្ត​ពីរដ្ឋ​មិន​នេសូតា ទៅរ​ដ្ឋ​មីសូរី​ ជើង​ហោះហើរ​រ​បស់យើ​ងត្រូ​វ​លប់​ចោល ដូចនេះ យើងត្រូ​វ​ត្រឡប់​ទៅ​ផ្ទះវិ​ញ។ ពេល​នោះយើង​មាន​ការ​ខក​ចិ​ត្តខ្លាំ​ង​ណាស់។ កាល​ពី​ថ្ងៃអា​ទិត្យ​មុន លោក​គ្រូ​គង្វា​លរ​បស់​យើង​បា​ន​អ​ធិ​ប្បាយ អំពី​ការ​រំពឹ​ងច​ង់បា​ន​ពី​ពិធីបុ​ណ្យណូ​អែល។ ខ្ញុំ​មា​ន​​ការ​ប៉ះពា​លចិ​ត្ត​ណាស់ ពេល​ដែល​គាត់​មាន​ប្រសាស​ន៍​ថា “បើសិ​ន​ជា ក្នុង​ពិធី​បុណ្យ​ណូអែល យើង​រំពឹង​ចង់​បាន​អំណោយ​ពីញា​តិ​មិត្ត និង​ការ​ជួប​ជុំគ្នាក្នុ​ង​ក្រុម​គ្រួសារ នោះមា​នន័យ​ថា យើង​មានការរំ​ពឹង​ចង់​បាន​តិច​ពេក​ហើយ។ ការ​ទទួ​លអំ​ណោយពីញា​តិមិ​ត្ត និងកា​រជួ​ប​ជុំគ្នា នាំ​មក​​នូ​វ​ក្តីអំ​ណរ និង​ជា​ការ​ដែលយើ​ង​គួរ​អរ​ព្រះ​គុណ​ព្រះ ប៉ុន្តែ ពិធី​បុណ្យ​ណូអែល ជា​ការ​អប​អរ​ការ​យាង​មក​នៃ​ព្រះគ្រី​ស្ទ និង​អប​អរ​ការ​ប្រោសលោះ​របស់​ព្រះ​អង្គ”។ លោក​ស៊ីម្មាន និង​អ្នក​ស្រីអា​ន បានអ​ប​អរ​ការ​យាងម​កចា​ប់កំ​ណើត​នៃអ​ង្គ​ព្រះ​យេស៊ូវ និងអ​បអ​រ​សេចក្តី​សង្រ្គោះ​របស់​ព្រះអង្គ ពេល​ដែល​លោក​យ៉ូសែប និង​នាង​ម៉ារា នាំព្រះ​ឱរស​យេស៊ូវ ចូល​​ក្នុង​ព្រះវិហារ(លូកា ២:២៥-៣៨)។ លោក​ស៊ីម្មានបានទ​ទួល​កា​របើកស​ម្តែង ​ពី​ព្រះ​វិញ្ញាណប​រិសុទ្ធ​ថា គាត់​នឹង​មិនស្លាប់ឡើ​យ ទាល់​តែគា​ត់​បាន​​ឃើញព្រះ​មែស៊ីជា​មុ​ន​សិន បាន​ជាគា​ត់​ប្រកាស់​​ថា “​ភ្នែក​​ទូល​បង្គំ​​បាន​​ឃើញ​​សេចក្តី​​សង្គ្រោះ​​របស់​​ផង​​ទ្រង់”(ខ.៣០)។ ចំណែក​ឯអ្ន​ក​ស្រីអាណ…

Read article
ការ​ប្រកួត​ឲ្យអំ​ណោយ

ក្នុង​រដូ​វកា​លនៃ​បុ​ណ្យណូ​អែល មាន​ការ​ផ្សាយ​ពាណិជ្ជក​ម្ម​មួយ តាម​ទូរទស្សន៍ដែ​លខ្ញុំ​ចូ​ល​ចិត្ត​ទស្សនា ដែល​និយាយ​អំពី​អ្នក​ជិត​ខាង​ពីរ​នាក់ ដែល​កំពុង​ប្រកួតប្រ​ជែង​គ្នា​ជា​លក្ខណៈមិ​ត្តភាព ដើម្បី​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​នរណាអា​ច​​នាំម​កនូ​វភា​ពរី​ក​រាយនៃ​បុណ្យណូ​អែល​ច្រើន​ជា​ង​គេ។ ដូច​នេះ អ្នក​ទាំង​ពីរក៏​បា​នស​ង្កេត​មើល​គ្នា​ទៅ​វិញ​ទៅម​ក ខណៈ​ពេ​ល​ដែល​ពួក​គេ​កំពុង​តុប​តែង​ផ្ទះ និង​ដើម​ឈើ​​ ដោយ​ភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាតរៀ​ង​ៗ​ខ្លួន។ បន្ទាប់​មក ពួក​គេ​ម្នាក់​​ៗបា​នតុ​ប​តែ​ង​លម្អ​ផ្ទះ​របស់​ខ្លួន ​ជាប​ន្ថែ​ម​​ទៀត ដើម្បី​ឲ្យ​មា​ន​ភាព​ស្រស់​ស្អាត​ជាង​ផ្ទះ​របស់​គូរ​ប្រកួត។ ហើយ​ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ប្រកួ​ត​គ្នា ដើម្បី​ឲ្យ​ដឹង​ថា នរណាឲ្យ​អំណោយ​ទៅ​អ្នក​ជិត​ខាង​ខ្លួ​ន​បាន​ច្រើន​ជាង​គេ ដោយរ​ត់​ចុះឡើ​ង​ៗ ហើយ​ចែក​អំណោយ​ឲ្យ​គេ យ៉ាង​សប្បាយ​រី​ក​រាយ។​ រាស្រ្ត​របស់​ព្រះ​មិន​ប្រកួត​គ្នា ដើម្បីឲ្យ​ដឹ​ង​ថា នរណា​ចេះ​លះ​បង់​ច្រើន​ជាង​គេ​នោះទេ ប៉ុន្តែ ព្រះអ​ង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ “ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​ចែក​ទាន​ដោយ​សុធា ហើយ​ប្រុងប្រៀ​បនឹងជួយ​គេ​ផ​ង”(១ធីម៉ូថេ ៦:១៨)។ ម្យ៉ាង​ទៀត លោក​សាវ័ក​​ប៉ុល​​ក៏​បា​នប​ង្រៀន​ពួក​ជំនុំ​ក្រុង​កូរិន​ថូស​​ឲ្យ “ធ្វើ​​តាម​​ដែ​ល​សំរេច​​ក្នុង​ចិ​ត្ត មិន​​មែ​ន​​ដោយ​​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ”(២កូរិនថូស ៩:៧)។ ក្នុង​រដូវកាល​នៃបុ​ណ្យណូ​អែល ពេលដែ​ល​យើង​ឲ្យអំ​ណោយ​ដល់​អ្នក​ដទៃ សូម​យើង​នឹក​ចាំ​ អំពី​ភាព​សប្បុរស ដែលព្រះមា​ន​ចំពោះយើ​ង ក្នុង​ការ​ដែល​ព្រះអង្គ​បាន​ថ្វាយ​ព្រះរា​ជបុ​ត្រា​តែមួ​យ មក​ជា​អំណោយ​ដល់​យើង។ លោក​រេយ ស្តេតមិន(Ray Stedman) បាន​មាន​​ប្រសាសន៍​ថា “ព្រះ​យេស៊ូវ​បាន​លះចោលភាព​ស​ម្បូរ​ស​ប្បាយរ​បស់ព្រះ​អង្គ ហើយ​យាង​ចុះម​ករកស្នា​ព្រះហ​ស្តរ​បស់​ព្រះអង្គ ដោយ​ចាប់​កំណើត និង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ…

Read article
សេចក្តីពិ​ត​ ដ៏​សាមញ្ញ

អ្នក​ស្រី​សារ៉ា បាន​​ឈឺ​ចង្កេះអ​ស់​រ​យៈពេ​ល​ជា​ច្រើនឆ្នាំ​​មក​ហើយ ហើយ​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ឡើង។ គ្រូ​ពេទ្យ​បាន​ឲ្យ​គាត់ ទៅ​ទទួល​ការ​ព្យាបាល​ដោយ​ចលនា ហើយ​គេ​ក៏​បាន​តម្រូ​វឲ្យ​គាត់​ពត់​ខ្លួ​ន​ប្រាណ​ឲ្យ​បាន​២៥​ដង ក្នុង​មួយ​ថ្ងៃ។ ការ​ឈឺ​ចាប់​ក៏បាន​អន់​ថយ តែ​មិន​ទាន់​បាត់​ទាំង​ស្រុង​ទេ។ ដូច​នេះ គ្រូពេទ្យ​ក៏​បាន​ចេញ​វេជ្ជ​បញ្ជាឲ្យ​គាត់​ទៅថត​កាំ​រស្មី​អ៊ិច ហើយ​ក៏​បញ្ជូន​គាត់​ឲ្យ​ទៅ​ជួប​គ្រូ​ពេទ្យ​ព្យា​បាល​ដោយ​ចលនា​ម្នាក់​ទៀត ដែលលើ​ក​នេះ គេបា​ន​ឲ្យ​គាត់​ឈប់​ពត់​ខ្លួន​តាម​គ្រូពេទ្យ​មុន​ទៀត ហើយ​គ្រាន់​តែ​ឲ្យ​គាត់​ពត់​ខ្លួ​នតែមួ​យ​ដង ក្នុង​មួយ​ថ្ងៃ តាម​ដែល​ចាំបាច់​។ ពេល​នោះ គាត់​មាន​ការភ្ញា​ក់​ផ្អើល​ពេល​ដែល​បាន​ដឹង​ថា ការ​ពត់ខ្លួ​នតែ​មួ​យ​ដង ក្នុង​មួយ​ថ្ងៃ មាន​ប្រសិទ្ធិ​ភាព​ជាង​ការ​ពត់​ខ្លួន​ច្រើន​ដង។​ បើ​យើង​ប្រៀប​ធៀប​រឿ​ងនេះ​ មកជី​វិត​ខាងវិ​ញ្ញាណ​វិញ យើង​ឃើញ​ថា មានពេ​ល​ខ្លះ សេចក្តី​ពិត​ដ៏​សា​មញ្ញ ហើយ​ខ្លី មាន​ប្រយោជន៍​បំផុត​សម្រាប់​យើង​។ ជាក់​ស្តែង ពេល​ដែល​គេសូ​ម​ឲ្យលោ​ក​ខាល បាត(Karl Barth) និយាយ​សង្ខេប​អំពី​ការងារ​ផ្នែក​ទេវ​វិជ្ជា ដែល​គាត់​បាន​ធ្វើ​ពេញ​មួយជី​វិត​រ​បស់​គាត់ គាត់​ក៏​បានឆ្លើយ​ប្រាប់គេ​ថា​ “ព្រះ​យេស៊ូវ​ស្រឡាញ់​ខ្ញុំ”។ ត្រង់​ចំណុច​នេះ ពេល​នោះ​គាត់​​ក៏​​ប្រហែល​ជា​បាន​និយាយ​បន្ថែម​ទៀត​ថា “ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ស្រឡាញ់ខ្ញុំ​មែ​ន ព្រោះព្រះគ​ម្ពីរ​បាន​ចែង​យ៉ាង​ដូច​នេះ​មែន”។ ព្រះ​មាន​បន្ទូល​ថា ព្រះអ​ង្គស្រ​ឡាញ់​យើង   ហើយ​ព្រះអ​ង្គ​បា​នប​ញ្ជាក់​ថា ពិត​ជា​បាន​ស្រឡាញ់​យើង​មែន ដោយ​ចាត់​ព្រះ​រាជ​បុត្រា​​ព្រះ​អង្គ ឲ្យ​យាង​មក​សង្រ្គោះ​យើង ឲ្យ​រួចពី​​បាប ដែល​យើង​បាន​ប្រព្រឹត្ត។ ព្រះ​គ្រីស្ទ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដោយ​ដក​យក​បន្ទុក​នៃ​អំពើ​បាប ចេញ​ពី​យើង។​ បន្ទាប់​មក ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​​​ឡើង​វិញ…

Read article
វីរៈបុរសដែលឈ្នះបាប

កន្លង​មក   មាន​គេ​សួរ​ខ្ញុំ​នូវ​សំណួ​រ​មួ​យ   ដែល​ពិបាក​ឆ្លើ​យណា​ស់​ថា “តើ​អ្នក​អាច​រ​ស់នៅ ​ដោយ​មិ​ន​ប្រព្រឹត្ត​អំពើបា​បសោះ​ បាន​រយៈពេ​ល​យូរ​ប៉ុណ្ណា​? តើបា​នមួ​យ​អាទិត្យ ឬ​មួយ​ថ្ងៃ ឬ​ក៏​មួ​យម៉ោ​ង​ទេ?” តើ​យើ​ងអា​ច​ឆ្លើយ​សំណួរ​ដូច​នេះ ដោយ​របៀប​ណា? ​បើ​យើង​ពិ​ត​ជា​ស្មោះត្រ​ង់​មែននោះ​ យើ​ងប្រ​ហែល​ជា​និយាយ​ថា “ខ្ញុំ​មិន​អាច​រ​ស់​នៅ ដោយ​មិន​ប្រព្រឹត្ត​អំពើ​បាប សូម្បី​តែ​មួយ​ថ្ងៃ”។ ពុំ​នោះ​ទេ បើ​យើង​ក្រឡេច​មក​មើល ​សប្តាហ៍មុន យើង​ប្រហែល​ជា​ឃើញ​ថា យើង​មិន​បាន​លន់​តួបា​ប នៅចំ​​ពោះ​ព្រះឡើ​យ ពោល​គឺ​សូម្បី​តែ​អំពើ​បាប​ដ៏​តូច​មួយ ក៏​យើង​មិន​បាន​លន់​តួ​ផង​។ បើ​សិន​ជា​យើង​និយាយ​ថា យើង​មិន​ដែល​បាន​ធ្វើ​អំពើ​បាបសោះ   ក្នុង​គំនិត ឬ​សកម្ម​ភាព​របស់​យើង បាន​មួយ​សប្តាហ៍​ហើយ នោះ​យើង​បោក​ខ្លួន​ឯង​ទេ។ ព្រះ​ទ្រង់​ជ្រាប​អំពី​ចិត្ត​រ​ប​ស់យើ​ង​។ ព្រះអ​ង្គ​ជ្រាប​ថា យើង​ឆាប់​ឆ្លើយ​តប​ចំ​ពោះព្រះ​វិញ្ញាណ​បរិសុទ្ធ​ឬ​អត់ ពេល​ដែល​ព្រះ​អង្គ​ដាស់​តឿន​យើង​ឲ្យ​ភ្ញាក់​ខ្លួន។ បើ​យើង​ពិត​ជា​​ស្គាល់​ខ្លួ​ន​ឯង​មែ​ន នោះចូ​រ​យើង​ជញ្ជឹង​គិត​បទ​គម្ពីរ ១យ៉ូហាន ១:៨ ដែល​បាន​ចែង​ថា “បើ​​សិ​ន​​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ”។ យើងពិ​ត​ជាមិ​ន​ចង់​ធ្វើ​ខុស ​នឹង ខ.១០ ដែល​ចែង​ថា “បើ​យើង​ថា យើង​មិន​ដែល​ធ្វើ​បាប​សោះ … ហើយ​ព្រះបន្ទូល​ទ្រង់​មិន​នៅ​ក្នុង​យើង​ទេ”។ សំណួរ​មួយ​ទៀត ដែល​មាន​ការ​លើក​ទឹ​កចិ​ត្តជា​ង​ គឺសួ​រ​ថា “តើព្រះ​មា​នកា​រ​ឆ្លើយ​តប​យ៉ាង​ណា…

Read article
រង្វាន់​សម្រាប់​អាកប្ប​កិរិយ៉ា​ល្អ

នៅ​ក្នុង​ក្រុម​កុមារ នៃ​ព្រះវិហារ​របស់​ខ្ញុំ យើង​តែង​តែ​ឲ្យកា​ត​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ៗ ពេល​ដែល​យើង​កត់​សម្គាល់​ឃើញ​ថា ពួក​គេ​មាន​អាកប្ប​កិរិយ៉ា​ល្អ។ ពួក​គេ​ក៏​បាន​សន្សំ​កាត​នោះ​ឲ្យបា​នច្រើ​ន ដើម្បី​ទទួល​រង្វាន់ សម្រាប់​អាកប្ប​កិរិយ៉ា​ល្អ ដែល​ខ្លួន​ធ្លាប់​មាន​កន្លង​មក។ យើង​កំពុង​តែ​ព្យាយាម​បង្រៀន​ក្មេង​ៗ​ ឲ្យកាន់តែ​មាន​អាកប្ប​កិរិយ៉ា​ល្អ ជាជា​ង​ផ្តោត​ទៅ​លើ​ចំណុច​អាក្រក់​របស់​ពួក​គេ។ មាន​ពេលមួយ​ អ្នក​ដឹក​នាំ​របស់​យើង​ម្នាក់ បាន​ឲ្យ​កាត​មួយ​សន្លឹក​ដល់​ក្មេង​ប្រុស​អាយុ១១​ឆ្នាំម្នា​ក់ ឈ្មោះធីរី(Tyree)។ ពេល​នោះធី​រី​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​សូម​អរគុណ​លោក​គ្រូ ​ប៉ុន្តែ ខ្ញុំ​មិ​នត្រូវ​ការ​កាត​នេះ​ទេ។ ខ្ញុំ​ចង់​មាន​អាកប្ប​កិរិយ៉ា​ល្អ ហើយ​មិ​នច​ង់​បាន​រង្វាន់ សម្រាប់​អាកប្ប​កិរិយ៉ា​ល្អនោះឡើ​យ”។ សម្រាប់​កុមារា​ម្នាក់នេះ កា​រ​ធ្វើល្អ គឺ​ជា​រង្វាន់​សម្រាប់​ខ្លួន​គាត់។ គា​ត់​ពិត​ជា​ចូល​ចិត្ត​ធ្វើល្អ​   ក្នុង​ការ​រស់​នៅ   ទោះបីជា​គា​ត់​បាន​ទទួ​ល​រង្វា​ន់​ឬ​អត់​ក៏​ដោយ។ ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងនឹងទទួលរង្វាន់នៅថ្ងៃណាមួយ។ បទគម្ពីរ ២កូរិនថូស ៥:១០ បានចែងថា គ្រប់​​គ្នានឹង​បាន​ទទួល​រង្វាន់ តាម​​កា​រ​​ដែ​ល​​បាន​ធ្វើ ពី​​កាល​​នៅ​​ក្នុង​​រូបកាយ​​រៀង​​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី”។ ប៉ុន្តែ យើង​មិន​គួរ​ប្រព្រឹត្តល្អក្នុង​ការ​រស់​នៅ ដោយ​សារ​តែ​យើងមា​នបំ​ណង​ចង់​បាន​រង្វា​ន់នោះ​ឡើ​យ ហើយក៏​មិ​ន​មែន​ដើម្បី​ឲ្យបា​នសេ​ចក្តី​សង្រ្គោះនោះ​ដែរ។ ផ្ទុយ​ទៅវិ​ញ យើងគួ​រ​ប្រព្រឹត្ត​ល្អ ​ដោយសារ​យើង​មាន​បំណង​ចិត្ត​ ចង់​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ និងដើ​ម្បី​ធ្វើ​ឲ្យ​ព្រះអ​ង្គ​សព្វ​ព្រះ​ទ័យ។ ពេល​ដែល​យើ​ងស្រ​ឡាញ់​ព្រះ យើង​មាន​ចិត្ត​ចង់​ផ្គាប់​ព្រះទ័​យ​ព្រះ​អង្គ ដែល​បាន​ស្រឡាញ់​យើ​ង​ជា​មុន​(១យ៉ូហាន ៤:១៩) ហើយ​បម្រើព្រះ​អ​ង្គ ដោយ​ចិត្ត​បរិសុទ្ធ(សុភាសិត ១៦:២…

Read article
យុទ្ធនាការ

ជា​រៀង​រាល់​ឆ្នាំ យុវជន ក្នុង​សហគមន៍​របស់​យើង បាន​ចូល​រួម នៅ​ក្នុង​យុទ្ធ​នាការ “ធ្វើខ្លួ​ន​ជា​មនុស្ស​ល្អ” ដែល​បង្កើត​ឡើង ដោយ​អង្គការ​សុខ​ភាព​ផ្លូវ​ចិត្ត​មួយ។ ក្នុង​កម្មវិ​​ធី​មួយ ក្នុង​ចំណោម​កម្មវិ​ធី​ដែល​គេបា​ន​ធ្វើ​ឡើង ក្នុង​ឆ្នាំ២​០១២ មាន​សិស្ស​៦​ពាន់​នាក់ បាន​ឈរ​តម្រៀប​គ្នា​បង្កើត​ជាអក្ស​ ក្នុង​ទី​លាន​កីឡា​របស់​សាលា​របស់​ពួក​គេ ដែល​ផ្គុំ​គ្នា​ជា​ពាក្យ ប្រែ​មក​ថា “ចូរ​ធ្វើ​ជា​មនុស្ស​ល្អ”។ មាន​នាយក​សាលា​ម្នាក់​បាន​មាន​ប្រសាសន៍​ថា “យើង​ចង់​ឲ្យ​សិស្ស​មករៀ​ន ហើយទ​ទួល​ចំណេះ​ដឹង ដោយ​គ្មាន​ការរំខាន ពី​ការ​ភ័យ​ខ្លាច ឬ​ទុក្ខ​ព្រួយ ឬ​​​មាន​អារម្មណ៍​ពិបាក ពេល​​នៅ​​ក្បែរ​​មិ​ត្តភ័ក្ររបស់​ខ្លួន​ឡើយ។ យើង​កំពុង​ខិត​ខំ​ធ្វើយ៉ា​ងណា​ ឲ្យសិ​ស្សទាំ​ង​ឡាយ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក ជា​ជាង​​រុញ​ច្រាន​​គ្នា​ទម្លាក់”។ សាវ័ក​ប៉ុល​ចង់​ឲ្យពួ​កជំ​នុំ នៅ​ក្រុង​រ៉ូម មាន​សេចក្តី​ស្រឡាញ់ឲ្យ​​បាន​មួយ​កំរិ​ត​ទៀត។ នៅស​ម័យ​នោះ អ្ន​ក​ដែល​មានជំ​នឿ​ខ្លាំង និង​អ្នកមាន​ជំនឿ​ខ្សោយ បាន​ថ្កោល​ទោស​គ្នា ហើយ​​បង្ហា​ញចេ​ញនូ​វសេ​ចក្តី​សម្អប់​ ចំពោះគ្នា​ទៅ​វិញ​ទៅ​​មក(រ៉ូម ១៤:១-១២)។ ពួក​គេ​ស្អប់​គ្នា​ទៅ​វិញ​ទៅម​ក ពេល​ដែល​ពួក​គេ​ប្រកែ​កគ្នា​ អំ​ពីម្ហូ​បអាហារ ដែល​ត្រូវឬ​មិ​នត្រូ​វ​បរិភោគ(ខ.២-៣) និង​អំពី​ពិធី​បុណ្យ ដែល​ពួក​គេ​គួរ​តែ​ប្រារព្ធ​ធ្វើ​(ខ.៥-៦)។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួកគេ​ថា​ “ហេតុ​​ដូច្នេះ ត្រូវ​​​ឲ្យ​យើង​ដេញ​តាម​អស់​ទាំង​សេចក្តី ដែល​នាំ​ឲ្យ​មេត្រី​គ្នា និង​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ជួយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​វិញ”(ខ.១៩)។ ពេល​នោះ គាត់​បាន​រំឭ​កពួ​ក​គេថា​ ពួក​គេគួ​រ​មាន​ចិត្ត ដែល​ចង់​ផ្គាប់​ចិត្ត​អ្នក​ដទៃ ​មិនមែ​ន​ខំ​ផ្គាប់​ចិត្ត​ខ្លួនឯ​ងទេ​។…

Read article
គេ​មិន​ខ្វល់​ពី​ខ្ញុំ

មាន​ពេល​មួយ ចេន(Jane) បានប​ញ្ចេញ​យោបល ក្នុង​ការ​ប្រជុំ នៅក​ន្លែង​ធ្វើ​ការ ហើយ​ពេល​នោះ គ្មាន​នរណា​ម្នាក់​ឆ្លើយ​តប​ឡើយ។​ ដូច​នេះ នាងក៏បា​ននិ​យាយ​សា​ឡើង​វិញម្ត​ង​ទៀត ហើយនៅ​តែ​គ្មាន​នរណាឆ្លើយត​ប​ដដែល។ មិត្ត​រួម​ការ​ងាររ​បស់​នាង មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​សម្តីរ​បស់នា​ង​សោះ។ ពេល​នោះ នាង​ក៏បា​នដឹ​ង​ថា ទស្ស​នៈរបស់​នា​ងមិន​​មាន​តម្លៃចំ​ពោះពួ​កគេ​ទេ។ នាង​​​​មាន​អារម្មណ៍​ថា គេ​មិន​អើពើរ​ចំពោះនា​ង និង​មើល​នាង​មិន​ឃើញ​ទេ។ ត្រង់​ចំណុច​នេះ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​នេះផ​ងដែ​រ​ ពេល​ដែល​គេ​មិន​អើពើរនឹង​​អ្នក។ យ៉ាង​ណាមិ​ញ សាសន៍​អ៊ីស្រាអែល ដែ​ល​ជារា​ស្រ្តរ​បស់​​ព្រះ ក៏​ធ្លាប់​មាន​អារម្មណ៍​ដូច​នេះផ​ងដែរ(អេសាយ ៤០)។ ពួក​គេជឿ​​ថា ព្រះ​អម្ចាស់​មិន​បាន​ទត​មើល ឬ​យល់​អំពី​ទុក្ខ​វេទនា ដែល​ពួក​គេមា​នជា​រៀង​រាល់​ថ្ងៃ ក្នុង​ការ​តស៊ូ​ឲ្យ​រួច​ពីសេ​ចក្តីស្លា​ប់​ឡើយ។ នៅស​ម័យ​នោះ នគរ​ខាង​ត្បូង​ត្រូវ​​គេ​និរទេស ឲ្យ​ទៅ​ធ្វើជា​ឈ្លើយ​សឹក ក្នុង​ចក្រ​ភព​បាប៊ីឡូន ហើយពួ​ក​គេបា​នរ​អ៊ូរ​ទាំថា​ ព្រះ​អម្ចាស់​មិន​បាន​ទតមើល​ផ្លូវ​​ដែលពួក​គេប្រ​ព្រឹត្ត ហើយ​​ព្រះ​អង្គក៏​​​មិនបាន​​ជ្រាបអំ​ពីរឿ​ងរ៉ា​វ​​រប​ស់ពួ​កគេ​(ខ.២៧)។ លោក​ហោរា​អេសាយ​បាន​មាន​ប្រសាសន៍​ថា បើ​ធៀប​នឹង​ព្រះដ៏​មាន​ចេស្តា “អស់​ទាំង​សាសន៍​ប្រៀប​​ដូច​​ជា​​ទឹក​​១​​ដំណក់​​នៅ​​ក្នុង​​ថាំង ហើយ​​ក៏​​រាប់​​ទុក​​ដូច​​ជា​​លំអង​ធូលី​ នៅ​លើ​ថាស​ជញ្ជីង​ដែរ”(ខ.១៥) ហើយ​គាត់​ក៏ច​ង់​ឲ្យពួក​អ៊ីស្រាអែល ដឹ​ងផ​ងដែ​រ​ថា​ ​ព្រះ​អង្គ​រមែង​​ចំរើ​ន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ(ខ.២៩)។ លោកអេ​សាយ​បា​ន​មាន​ប្រសាសន៍​ផង​ដែរ​ថា បើពួ​កគេ​ស​ង្ឃឹម​ដល់​ព្រះអ​ម្ចាស់ នោះ​ព្រះអ​ង្គ​នឹង​ប្រទាន​ឲ្យ​ពួក​គេមា​នកម្លាំ​ងជា​ថ្មី គេ​​នឹង​​ហើ​រ​​ឡើ​ង​​ទៅ​​លើ ដោយ​​ស្លាប ដូច​​ជា​​ឥន្ទ្រី…

Read article
សេចក្តីក្លាហានដ៏លេចធ្លោរ

មាន​ការ​ផ្សាយ​ពាណិជ្ជ​កម្មអំ​ពី​នាឡិកា តាម​វិទ្យុ បានលើ​ក​ទឹក​ចិត្ត​​ឲ្យ​អ្នក​ស្ដាប់​ទាំង​ឡាយ ទិញ​នាឡិកា​​ដែល​​ខ្សែរបស់​វាមា​នពណ៌ភ្លឺ​ផ្លេក ​ហើយ​បន្ទាប់​​មក ពាក់នា​ឡិកា​នោះ ​ជា​មួយ​​នឹ​ងសំលៀកបំ​ពាក់​​ដែល​មា​នព​ណ៌ផ្សេ​ង​​ទៀត។ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នោះ បាន​និយាយ​ទៀត​ថា នៅពេ​លដែ​ល​​​មនុស្ស​ចាប់អា​រម្មណ៍​ នឹងនាឡិកា​​រប​ស់​​លោកអ្នក ដោយសារ​ពណ៌ដែ​លលេ​ច​ធ្លោ​​របស់វា​ “នោះគេ​នឹង​ឃើញ​ថា លោកអ្នក​​មា​ន​​ពណ៌​ភ្លឺផ្លេ​ក។ ហើយ​គេនឹ​ងច​ង់​​​​ឲ្យខ្លួន​​គេ ​ បានស្រស់​សង្ហាដូចជា​​លោ​ក​អ្នក​ដែរ។” ​នៅ​ត្រង់ចំ​ណុច​នេះ បញ្ជាក់​ថា មាន​អ្វី​​មួយ​នៅក្នុងខ្លួ​ន​យើង ដែល​ចូល​ចិត្ត​ឲ្យគេយក​គំ​រូតាម​ខ្លួន។ បើ​សិន​ជា​​អ្ន​កអា​នបទ​គ​ម្ពីរ ​១កូរិនថូស ៤ មិនបា​ន​ស៊ី​ជម្រៅ​ទេ នោះ​​លោក​អ្នក​​អា​ចនឹ​ង​​គិត​ថា លោក​សាវ័ក​ប៉ុល​ហាក់​​ដូចជា​អួត​បន្តិច នៅពេ​ល​​ដែល​​គា​ត់​​ប​ង្រៀន​គេ ឲ្យយ​ក​​តម្រា​ប់តា​មគា​ត់ ក្នុង​ការ​លះ​បង់ខ្លួ​ន​​របស់គាត់ថ្វា​យព្រះ​(ខ​.១៦)។ ប៉ុន្តែ បើ​យើង​ពិចារណា​ឲ្យ​បាន​ដឹត​ដល់ អំពីពា​ក្យ​ស​ម្តី​​របស់​​លោ​ក​ប៉ុល​ ត្រង់​ចំណុច​នេះ ​នោះ​យើង​នឹង​បាន​យល់ ពី​មូល​ហេតុ​ដែ​ល​គាត់​​បាន​សរសេរ​ប្រាប់គេ​ យ៉ាង​​មាន​ទំនុក​ចិត្ត​បែប​នេះ។ គាត់​អាច​​សុំ​​ឲ្យ​មនុស្សត្រាប់តា​ម​គាត់ ព្រោះ​គា​ត់​​បាន​ត្រាប់​តាម​​ព្រះគ្រីស្ទ​ (១១:១) ដែល​ព្រះអ​ង្គជា​​បាវប​ម្រើ​​​ដ៏​​អស្ចារ្យ​ជាង​គេ។ ការរ​ងទុ​ក្ខ​​បៀត​បៀន​ដែ​លគា​ត់​ទ្រាំទ្រ​ និងកា​រងារ​​ដែ​ល​​គាត់​​មា​ននៅ​ក្នុង​ពួក​ជំនុំ(៤:១០-១៧) គ្រប់​ការ​ទាំង​អស់​​កើតឡើ​ង​ ដោយ​ព្រោះប៉ុល​​បា​ន​ត្រាប់​តាម​ព្រះយេ​ស៊ូវ។ នៅពេ​ល​​គាត់​​លើ​ក​ឡើង​ថា ទោះបី​ជា​​ពួក​កូរិន​ថូស​​មាន​​គ្រូ​បង្រៀន​​ដល់ ១ម៉ឺន​​​នាក់ ក៏​ដោយ ក៏​គាត់​​នៅ​តែជា​ឪ​ពុក​ នៅក្នុ​ង​​សេចក្តី​ជំនឿ​របស់​​ពួ​ក​គេដ​ដែល (ខ.១៥) គាត់ដឹ​ង​ច្បាស់​​ជា​​និ​ច្ច​​ថា ព្រះយេស៊ូវ​​​គឺ​ជា​​ហេតុ​ផល​​តែ​​មួ​យ​គត់​ ដែល​​​ម​នុស្សអា​ចនឹ​ងទុ​កចិ​ត្ត​​លើសេ​ចក្តី​បង្រៀន​​រប​ស់​​គា​​ត់​បាន។…

Read article
សុទ្ធតែដើម្បីសេចក្តីស្រឡាញ់

មានពេលមួយ ខ្ញុំបានឃើញផ្លាកមួយ នៅពីមុខព្រះវិហារ ដែលមានសរសេរអក្សរមួយឃ្លា ដែលហាក់ដូចជាពាក្យស្លោកដ៏អស្ចារ្យមួយ សម្រាប់ការទំនាក់ទំនង។ ពាក្យស្លោកនោះចែងថា ចូរទទួលសេចក្តីស្រឡាញ់ ចូរផ្ដល់ឲ្យនូវសេចក្តីស្រឡាញ់ ចូរធ្វើដូចនេះសារឡើងវិញទៀត។ សេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត ដែលយើងទទូល ជាសេចក្ដីស្រឡាញ់របស់ព្រះ។ ព្រះអង្គស្រឡាញ់យើងខ្លាំងណាស់ បានជាព្រះអង្គប្រទានព្រះរាជបុត្រាទ្រង់   ព្រះនាមយេស៊ូវ ឲ្យយាងមកចាប់កំណើត សុគត ហើយមានព្រះជន្មឡើងវិញ ដើម្បីលោះបាបយើង(១យ៉ូហាន ៤:៩)។ យើងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ នៅពេលដែលយើងទទួលព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ និងជាព្រះអម្ចាស់របស់យើង។ “អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ”(យ៉ូហាន ១:១២)។ បន្ទាប់ពីយើងបានពិសោធ នូវក្តីស្រឡាញ់របស់ព្រះហើយ នោះយើងអាចរៀនផ្ដល់ឲ្យនូវ សេចក្តីស្រឡាញ់។ “យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ”(១យ៉ូហាន ៤:៧)។ សេចក្តីស្រឡាញ់របស់ព្រះ ជួយជំរុញឲ្យយើងអាចស្រឡាញ់ ដល់បងប្អូនប្រុសស្រីរបស់យើងក្នុងព្រះគ្រីស្ទ។ យើងបង្រៀន លើកទឹកចិត្ត ហើយស្តីបន្ទោស។ យើងយំសោក ហើយក៏អរសប្បាយ។ សេចក្ដីស្រឡាញ់ដែលយើងផ្ដល់ឲ្យ មានភាពទន់ភ្លន់ ហើយរឹងមាំ និងជួយទំនុកបំរុង។ ព្រះយេស៊ូវថែមទាំងបានបង្រៀនយើង ឲ្យស្រឡាញ់ដល់ខ្មាំងសត្រូវរបស់យើងទៀតផង គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ”(ម៉ាថាយ…

Read article