Cindy Hesskasper

You are here:
ការមានគោលបំណងថ្មី

សណ្ឋាគារ​មួយ ដែល​មាន​អាយុ​៦០​ឆ្នាំ កំពុង​ត្រូវ​បាន​គេជួស​ជុល​កែ​​ទៅ​ជា​​ផ្ទះ​ល្វែង ។​ កប៉ាល់មួយ​គ្រឿង​ដែល​ច្រេះ​ស៊ី ដែល​គេ​បាន​ចត​ទុក​ចោល​នៅ​កំពុង​ផែរ កំពុង​តែ​ត្រូវ​បាន​គេ​ស្តា​ឡើង​វិញ ហើយ​អាច​ក្លាយ​ជា​ទៅ​សណ្ឋាគារ ឬ​សារះ​មន្ទី ។​ អាគារ​ហេងហ្កា៦១(Hangar 61) គឺ​ជា​​ស្ថាបត្យ​កម្ម ដែល​គួរ​ឲ្យ​កោត​សរសើរ នៅ​អាកាស​យាន្ត​ដ្ឋាន នៅ​រដ្ឋ​ខូឡូរ៉ាដូ នៃ​សហរដ្ឋ​អាមេរិក ហើយ​កំពុង​តែ​ត្រូវ​បាន​គេ​កែ​ប្រែ​ឲ្យ​ក្លាយ​ជា​ព្រះ​វិហារ​មួយ ។ ​សំណង់​អាគារ​នីមួយ​ៗ គឺ​សុទ្ធ​តែ​មាន​មុខងារ​ដ៏​ជាក់​លាក់​របស់​ខ្លួន ហើយ​ក្រោយ​ម​ក គេ​ក៏​មិន​អាច​ប្រើ​ប្រាស់​បាន​តទៅ​ទៀត ។​ តែ​មាន​អ្នក​ដែល​អាច​មើល​ឃើញ សេចក្តី​សន្យា និង​គោល​បំណ​ងថ្មី​មួយ នៅ​ក្នុង​សំណង់​អាគារ​នីមួយ​ៗ ។​ បើ​សិន​​​សំណង់​អាគារ​អាច​ទទួល​បាន​ជីវិ​តថ្មី និង​គោល​បំណង​ថ្មី តើមានមូលហេតុ​អ្វី​ដែ​ល​​មនុស្ស​មិន​អាច​ទទួល​​បា​នយ៉ាង​ដូចនេះ​​ដែរ? សូម​ពិចារណា​អំពី​ពួក​បុរស ក្នុ​ង​ព្រះ​គម្ពីរ ដែល​ជីវិត​របស់​ពួក​គេ​មា​ន​ការ​ផ្លាស់​ប្តូរ​ទិស​ដៅ ដោយ​គ្មាន​ការ​រំពឹង​ទុក​ជា​មុន ។​ អ្នក​ទាំង​នោះ​មាន​ដូច​ជា លោក​យ៉ាកុប ដែល​បាន​បោក​ចំបាប់​ជា​មួយ​ទេវតា​នៃ​ព្រះ​អម្ចាស់​(លោកុប្បត្តិ ៣២) លោក​ម៉ូសេ ដែល​បាន​សន្ទនា​ជា​មួយ​គុម្ព​បន្លា​ដែល​កំពុង​ឆេះ(និក្ខមនំ ៣) លោក​ប៉ុល ដែល​បាន​ខ្វាក់​ភ្នែក​អស់​មួយ​រយៈពេល​(កិច្ចការ ៩)។ ពួក​គេ​មាន​ដំណើរ​ជីវិត​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​ ពួក​គេ​ទាំង​អស់​បាន​ផ្លាស់​ប្តូរ​គោល​បំណង​​របស់​ខ្លួន នៅ​ពេល​ដែល​ការ​ជួប​ជា​មួ​យ​ព្រះ បាន​នាំ​ឲ្យ​ពួក​គេ​​ដើរ​តាម​ផ្លូវ​ថ្មី ។​ យើង​ក៏​អាច​ពិសោធន៍​​នឹ​ង​កាលៈទេសៈ ដែល​ផ្លាស់​ប្តូរ​គោល​បំណង​នៃ​ជីវិត​របស់​យើង​ផង​ដែរ…

Read article
ធ្វើឱ្យខ្ញុំទទេរ

ឱកាស​ច្នៃរ​ប្រឌិត​សែន​អាក្រក់ ខ្ញុំ​រអ៊ូ​ពេល​ខ្ញុំ​ចាក់​ប្រដាប់ចំរៀក​ក្រដាស​ចោល។ ខ្ញុំ​បាន​ដើរ​តាម​ដំបូន្មាន​ល្អ​មួយពី​ការ​ច្រៀក​ក្រដាស​ឯកសារ​ផ្ទាល់​ខ្លួន ប៉ុន្តែ ខ្ញុំ​មិន​អាច​ធ្វើប្រដាប់​ចំរៀក​ទទេរ ដោយ​មិន​ធ្វើ​ឱ្យ​មាន​ចំរៀក​ក្រដាស​បាស់​វាល​លើ​កំរាល! ថ្ងៃ​មួយ ពេល​​ខ្ញុំ​ចាក់​ប្រដាប់​ចំរៀ​ក​ក្រដាស​ឱ្យ​ទទេរ ខ្ញុំ​ប្រកែក​ថា​ ខ្ញុំ​គួរ​តែ​ខ្វល់​ ព្រោះ​ថា​វា​គ្រាន់​តែ​ពាក់​កណ្តាល​ពេញ។ ប៉ុន្តែ​ ពេល​ខ្ញុំ​បើក​ថង់​ផ្លា​ស្ទិច​តូច​មួយ​ពី​ខាងលើ​ហើយ​ក្រឡាប់​វា​ចុះ ខ្ញុំ​សប្បាយ​ព្រោះ​ឃើញ​ក្រដាស​ធំ​ឥត​ជ្រុះ​លើ​កំរាល។ កំហុស​មក​ពី​ខ្ញុំ។ ខ្ញុំ​រង់​ចាំ​រហូត​ដល់ប្រដាប់​ដាក់​ឡើង​ពេញ​ មុន​ចាក់​វា​ចេញ! នៅពេ​ល​យើង អនុញ្ញាតិ​ឱ្យ​បាប​បំពេញ​ចិត្ត វានឹងពោរពេញនៅ​ក្នុង​ជីវិតយើង​។ ក្នុង​លូកា​៦:៤៥​និយាយ​ថា មនុស្ស​អាក្រក់​​​ក៏​​យកសេចក្តី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​ក្នុង​ចិត្តខ្លួន​ដែរ។ ដ្បិត​ យើង​ពោល​បញ្ចោញ​សេចក្តី​បរិបូរ​ដែល​នៅក្នុង​ចិត្ត​ជា​និច្ច។ តើ​អ្វី​នឹង​កើត​ឡើង​ ពេល​យើង​ត្រូវ​ចាក់​ចោល​សំរា​ម​នៃ​អំពើ​បាប​ ចេញ​ពី​ចិត្ត​យើង មុន​ពេល​ឱ្យ​វាចាប់​ផ្តើម​មាន​អន្តរ​អំពើ​ជា​មួយ​អ្នក​ដទៃ? ដើម្បី​បំបាត់​ភាព​​ល្វីង​ជូរ​ចត់ អំណួត​ដ៏​រឹ​ងក្បាល កប់ក្នុង​កំហឹង?(អេភេសូរ៤:២៦-៣២)។ យ៉ូហាន​ខ្សែ​ទី​​មួយ ១:៩ រំលឹកយើងថា “បើ​យើង​លន់​តួ​បាប​វិញ យក​សំរា​ម​ ។ អ្នក​នឹង​ខ្ញុំ​មិន​មែន​ដូច្នោះ​ឡើយ! —Cindy Hess Kasper

Read article
បើគ្មានសង្ឃឹម ចូរមករកព្រះអង្គចុះ

នៅ​ក្នុង​សៀវ​ភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ថា ឆ្លង​កាត់​ជ្រល​ង​ភ្នំ​ខ្វៃ ដែល​និពន្ធ​ដោយ​លោក​អ៊សណេស ហ្គោដិន​ជា​មន្ត្រី​ជន​ជាតិ​ស្កុត​​ដែល​ជាប់​ពន្ធ​ធនាគារ​ក្នុង​អំឡុងសង្គ្រាម​លោក​លើក​ទី២។ បុរស​វ័យ៦​២​ឆ្នាំ​រូប​នេះរង​ការ​ឈឺ​ចាប់​ដោ​យ​សារ​ជំងឺ គ្រុន​ចាញ់ ខាន់​ស្លាក់ គ្រុន​ពោះ​វៀន កង្វះ​​វីតាមីន​ស៊ី រាគ​រូស ជំងឺ​ដំបៅ និង​ការ​ធ្វើ​ការ​ហួស​កម្លាំង កង្វះ​អាហារ ធ្វើ​អោយ​គាត់​ស្រក​ទំងន់​អស់​ជា​ច្រើន​។ មន្ទីរ​ពេទ្យ​ក្នុង​ពន្ធធនាគារ​មាន​គោល​ដៅ​ធ្វើ​អោយ​លោក​អ៊សណេស​អស់​សង្ឃឹម រង់​ចាំ​គេ​ផ្លាស់​ប្តូរ​ទីតាំង ទី​កន្លែង​ថ្មី​។ សម្រាក​នៅ​ក្នុង​ផ្ទះ​មរណ​រង់​ចំា​ក្តី​ស្លាប់ ដែល​ពេញ​ដោយ​​ធូលីដី។ ប៉ុន្តែ​ជា​រៀង​រាល់​ថ្ងៃ​មាន​អ្នក​ទោស​ដូច​គ្នា មក​លាង​ដំបៅ​របស់​គាត់​ ​ហើយ​លើក​ទឹក​ចិត្ត​គាត់ ​អោយ​បរិភោគ​ចំណែក​របស់​គាត់។ មួយ​រយៈ​ក្រោយ​មក សុខ​ភាព​គាត់​បាន​ត្រឡប់​មក​រក​ភាព​ដើម​វិញ។ គាត់​បាន​ពិភាក្សា​ជា​មួយ​អ្នក​មិន​ជឿ​ព្រះ​ជន​ជាតិ​ស្កុត​ឡែន អំពីជំ​នឿ​ដ៏​មាំ​មួន​របស់​គាត់​លើ​ព្រះ​ជាម្ចាស់ ហើយ​បង្ហាញ​ថា នៅ​កណ្តាល​នៃ​ការ​ឈឺចាប់​នោះ មាន​ក្តី​សង្ឃឹម​ក្នុង​នោះ។ ក្តី​សង្ឃឹម​ដែល​យើង​បាន​អាន​នៅ​ក្នុង​បទ​គម្ពីរ​មិន​មែន​ជា​ក្តី​សង្ឃឹម​ស្រពេច​ស្រពិល និង​ទុទិដ្ឋិ​និយម​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ក្តី​សង្ឃឹម​ក្នុ​ង​ព្រះ​គម្ពីរ​មាំ​មួន គួរ​ទុក​ចិ​ត្ត​បាន ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​សម្រេច​ជាក់​ជា​មិន​ខាន​ឡើយ។ សេចក្តី​ទុ​ក្ខ​លំបាក​បង្កើត​អោយ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​អោយ​មាន​សេចក្តី​ស៊ាំ​ថ្នឹក សេចក្តី​ស៊ាំ​ថ្នឹ​ក​បង្កើត​អោយ​មាន​សេចក្តី​សង្ឃឹម (រ៉ូម ៥:៣-៤)។ ៧០​ឆ្នាំ​កន្ល​ង​ផុត​ទៅ លោក​ហ្គោដិន​បាន​រៀន​អំពី​សេចក្តី​ពិត​នេះ រួច​លោ​ក​មាន​ប្រសាសន៍​ថា៖ «ជំនឿ​ធ្វើ​អោយ​យើង​រឹង​មាំ ទោះ​ជាគ្មាន​សេចក្តី​សង្ឃឹម យើង​នៅ​តែ​សង្ឃឹ​ម​ព្រះ​ជា​ម្ចាស់​ជា​និច្ច (រ៉ូម ៨:២៤-២៥)។ Cindy Hess Kasper

Read article
អំពើបាបដែលលាក់កំបាំង

លោក​ឆាល​ក៏​បន្ថយ​ល្បឿន​ដើម្បី​ឈប់ ដោយសារ​តែ​មាន​រថយន្ត​បុក​ពី​ក្រោយ​រថយន្ត​បណ្តាល​អោយ​ទៅ​បុក​រថយន្ត​នៅ​ពី​មុខ​គាត់ ។ សម្លេង​ស្រែក​ឈឺ​ចាប់ និង​ការ​ប៉ះ​ទង្គិច​បង្ហាញ​ថា​មាន​រថយន្ត​បុក​ពី​ក្រោយ​គាត់​ទៀត​។ ខណៈ​ពេល​លោក​ឆាល​អង្គុ​យ​នៅ​ស្ងៀម គាត់​សង្កេត​ឃើញ​ថា រថយន្ត​នៅ​ពី​ក្រោយ​គាត់​បង្ក​អោយ​មាន​គ្រោះ​​​ថ្នាក់​នេះ។ រថយន្ត​បង្ក​គ្រោះ​ថ្នាក់​សង្ឃឹម​ថា​រត់​រួច​ពី​ដៃ​​ប៉ូលិស តែ​បែរ​ជា​ភ្លេច​ថា​គាត់​មាន​បន្សល់​ទុក​អ្វី​មួយ​ជា​ភ័​ស្តុ​តាង។ ពេល​ប៉ូលិស​មក​ដល់ គាត់​បាន​រើស​ស្លាក​លេខ​រថយន្ត​បុក​ហើយ​រត់​ទៅ​បាត់​នោះ ដោយ​ប្រាប់​ទៅ​លោក​ឆាល​​ថា៖ «មាន​គេ​ចាំ​គាត់​ពេល​ទៅ​ដល់​ផ្ទះ។ អ្ន​ក​បុក​គេ​រត់​មិន​រួច​ឡើយ»។ បទ​គម្ពី​រ​ចែង​ថា​៖ «…ត្រូវ​ដឹង​ជា​ប្រាកដ​ថា បាប​ឯង​រាល់​គ្នា​នឹង​តាម​ឯង​ទាន់​» (ជនគណនា៣២:​២៣​)។ បុរស​ដែល​បង្ក​ហេតុ​ត្រូវ​គេ​រក​ឃើញ។ ជូន​កាល​យើង​អាច​លាក់​អំពើ​បាប​របស់​យើង​ពី​មនុស្ស​នៅ​ជុំវិញ​យើង តែ​គ្មាន​អ្វី​លាក់​កំបាំង​ពី​ព្រះ​នេត្រ​ព្រះ​ជា​ម្ចាស់​បាន​ឡើយ​(ហេព្រើរ ៤:១៣)។ ទ្រង់​ជ្រា​ប​ពី​បរា​ជ័យ គំនិត និង​ទឹក​ចិត្ត​យើង (១សំាយូអែល ១៦:៧, លូកា ១២:២-៣)។ ព្រះ​ជា​ម្ចាស់​មាន​ព្រះ​បន្ទូល​សន្យា​ថា​៖ «បើ​យើង​លន់​តួ​បាប​វិញ នោះ​ទ្រ​ង់​មាន​ព្រះ​ហប្ញ​ទ័យ​ស្មោះ​ត្រង់ ហើយ​សុច​រិត​ប្រយោជន៍​នឹង​អត់​ទោស​បាប​អោយ​យើង ហើយ​នឹង​សំអាត​យើង​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង» (១យ៉ូហាន ១:៩)។ ដូច្នេះ អ្នក​ត្រូ​វ​លន់​តួ​បាប កុំ​លាក់​អំពើ​បាប​រវាង​អ្នក​និង​ព្រះ​ជា​ម្ចាស់​ឡើយ (ខ៦-៧) ។​ Cindy Hess Kasper

Read article