ជំនឿរបស់លោកលីនខិន មកលើការរៀបចំរបស់ព្រះ
អើហ្ន៎ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន! (រ៉ូម ១១:៣៣)។
Read articleអើហ្ន៎ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន! (រ៉ូម ១១:៣៣)។
Read articleដ្បិតអ្នកណាដែលធ្វើជាបាវបំរើគេ ក្នុងកាលដែលព្រះអម្ចាស់ហៅមក នោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលទ្រង់ហៅមក នោះជាបាវបំរើនៃព្រះគ្រីស្ទវិញ។ ១កូរិនថូសស ៧:២២
Read articleមានមនុស្សជាច្រើនបានបន្ទាបតម្លៃរបស់ជំនឿ ដែលនាំឲ្យបានសង្គ្រោះ ដោយចាត់ទុកជំនឿ គ្រាន់តែជាការសម្រេចចិត្តទទួលជឿព្រះ ដោយគ្មានការកែប្រែបំណងប្រាថ្នា និងការស្វែងរក។
Read articleតែកំណប់ទ្រព្យរបស់ព្រះល្អប្រសើរជាងរបស់ទាំងនោះឆ្ងាយណាស់ ហើយក៏ស្ថិតស្ថេរផង។ សេចក្តីស្លាប់មិនអាចរារាំងកំណប់ទ្រព្យទាំងនោះបានទេ ក៏ប្រសើរជាងមាសប្រាក់ ព្រោះមាសប្រាក់ទាំងអស់សុទ្ធតែជាកម្មសិទ្ធិព្រះអង្គ ហើយព្រះអង្គជាព្រះវរបិតារបស់យើង។ យើងនឹងទទួលមរតកពីព្រះអង្គ។ “របស់នៅជំនាន់សព្វថ្ងៃ ឬទៅមុខក្តី នោះសុទ្ធតែជារបស់ផងអ្នករាល់គ្នាទាំងអស់ តែឯអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទវិញ ហើយព្រះគ្រីស្ទ ទ្រង់ជារបស់ព្រះ”(១កូរិនថូស ៣:២២-២៣)។
Read articleយើងមានអំណរដ៏អស្ចារ្យ ព្រោះយើងដឹងថា យើងមិនមែនជាព្រះ តែផ្ទុយទៅវិញ យើងមានអំណរដ៏អស្ចារ្យដែលបានស្គាល់ព្រះអង្គ!
Read articleក្នុងចំណោមចោរពីរនាក់ ដែលគេបានឆ្កាងនៅក្បែរព្រះយេស៊ូវ មានម្នាក់ដែលបានប្រែចិត្តទទួលជឿព្រះអង្គ តែបន្ទាប់មក គាត់រស់នៅបានប្រហែល១ម៉ោងទៀតប៉ុណ្ណោះ។ គាត់ក៏បានស្លាប់ តែគាត់បានផ្លាស់ប្រែហើយ។ គាត់បានរស់នៅលើឈើឆ្កាង ក្នុងនាមជាមនុស្សកើតជាថ្មី មានអាកប្បកិរិយា និងទង្វើរថ្មី។ ប៉ុន្តែ ៩៩.៩៩% នៃជីវិតគាត់ មិនបានរស់នៅឲ្យមានប្រយោជន៍ឡើយ។ ដូចនេះ តើរយៈពេលតែពីរបីម៉ោងចុងក្រោយនៃជីវិតគាត់ ដែលមានការកើតជាថ្មីនោះ មានសារៈសំខាន់ទេ?
Read articleនៅក្នុងជីវិតនេះ យើងសង្កេតឃើញថា មនុស្សអាក្រក់ហាក់ដូចជាចេះតែចម្រុងចម្រើន។ តែព្រះគម្ពីរបានចែងថា “ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ កុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ”(ទំនុកដំកើង ៣៧:៧)។
Read articleតែយើងរាល់គ្នាមិនមែនជាពួកអ្នក ដែលថយទៅវិញឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្តីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ។ ហេព្រើរ ១០:៣៩ ចូរយើងកុំមើលទៅការខាតបង់បណ្ដោះអាសន្ន ដែលកើតមាន ពេលយើងបង្ហាញចេញនូវសេចក្តីស្រឡាញ់ ហើយរាថយចេញពីការទុកចិត្តព្រះបន្ទូលសន្យាដ៏អស់កល្បរបស់ព្រះនោះឡើយ។ បើអ្នករាថយ នោះអ្នកមិនគ្រាន់តែខកខានមិនបានទទួលអ្វីដែលព្រះបានសន្យាប៉ុណ្ណោះទេ តែអ្នកថែមទាំងត្រូវវិនាសទៀតផង។ ¬ ស្ថាននរកកំពុងតែរង់ចាំមើលថា យើងនឹងរាថយ ឬអត់ទ្រាំក្នុងជំនឿ។ វាមិនគ្រាន់តែជាការបាត់បង់រង្វាន់បន្ថែមបន្តិចបន្តួចនោះទេ។ បទគម្ពីរហេព្រើរ ១០:៣៩ បានចែងថា “តែយើងរាល់គ្នាមិនមែនជាពួកអ្នក ដែលថយទៅវិញឲ្យត្រូវវិនាសនោះឡើយ”។ នោះជាការជំនុំជម្រះដ៏អស់កល្ប។ ដូចនេះ យើងត្រូវដាស់តឿនគ្នាទៅវិញទៅមកថា ៖ ចូរកុំរសាត់អណ្ដែតចេញពីព្រះឡើយ។ ចូរកុំស្រឡាញ់លោកិយ។ ចូរកុំគិតថា គ្មានរឿងអ្វីធំដុំនោះឡើយ។ ចូរខ្លាចផលវិបាកនៃការមិនស្រឡាញ់ព្រះបន្ទូលសន្យារបស់ព្រះ ឲ្យលើសការសន្យានៃអំពើបាប។ គឺដូចបទគម្ពីរ ហេព្រើរ ៣:១៣-១៤ បានចែងថា “ចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ»នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប ដ្បិតបើយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីជំនឿដើម ដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ”។ ប៉ុន្តែ យើងត្រូវផ្ដោតទៅលើតម្លៃនៃព្រះបន្ទូលសន្យា ហើយជួយគ្នាទៅវិញទៅមក ចេះឲ្យតម្លៃមកលើរង្វាន់ដែលព្រះគ្រីស្ទបានបង់ថ្លៃទិញ គឺឲ្យតម្លៃលើសអ្វីៗទាំងអស់។ យើងត្រូវនិយាយទៅកាន់គ្នាទៅវិញទៅមក តាមបទគម្ពីរហេព្រើរ ១០:៣៥ ដែលបានចែងថា “កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា…
Read articleកាលមុនដែលទូលបង្គំកើតទុក្ខព្រួយ នោះទូលបង្គំបានវង្វេងទៅ តែឥឡូវនេះ ទូលបង្គំកាន់តាមព្រះបន្ទូលទ្រង់វិញ។ ទំនុកដំកើង ១១៩:៦៧ ខគម្ពីរនេះបានបង្ហាញថា ព្រះទ្រង់ប្រទានទុក្ខលំបាកមក ដើម្បីជួយឲ្យយើងរៀនព្រះបន្ទូលព្រះអង្គ។ តើរឿងនេះអាចកើតឡើងបាន ដោយរបៀបណា? តើទុក្ខលំបាកជួយឲ្យយើងរៀន និងស្តាប់បង្គាប់តាមព្រះបន្ទូលព្រះអង្គ ដោយរបៀបណា? មានចម្លើយរាប់មិនអស់ សម្រាប់សំណួរនេះ ក៏ដូចជាមានបទពិសោធន៍ច្រើនរាប់មិនអស់ ជាមួយសេចក្តីមេត្តាដ៏អស្ចារ្យនេះ។ តែខ្ញុំសូមបង្ហាញចម្លើយ៥យ៉ាង ខាងក្រោមនេះដូចតទៅ ៖ ទុក្ខលំបាកនាំឲ្យយើងងាកចេញពីគំនិតរាក់កំផែល ហើយធ្វើឲ្យយើងមានគំនិតស៊ីជម្រៅ ដើម្បីឲ្យផ្នត់គំនិតយើង កាន់តែសមស្របនឹងភាពស៊ីជម្រៅនៃព្រះបន្ទូលព្រះ។ ហើយសូមកត់ចំណាំថា ៖ ក្នុងព្រះគម្ពីរដែលជាសៀវភៅរបស់ព្រះ គឺគ្មានទំព័រណា ដែលមានអត្ថន័យរាក់កំផែលទេ។ ទុក្ខលំបាករុញច្រានយើងឲ្យឈប់ពឹងផ្អែកលើលោកិយ ហើយជំរុញចិត្តយើង ឲ្យពឹងផ្អែកលើព្រះវិញ ដែលនាំឲ្យយើងកាន់តែមានភាពស៊ីគ្នានឹងគោលបំណងនៃព្រះបន្ទូលព្រះ។ ដ្បិតគោលបំណងនៃព្រះបន្ទូលព្រះ គឺដើម្បីឲ្យយើងមានសង្ឃឹម ក្នុងព្រះអង្គ ហើយទុកចិត្តព្រះអង្គ។ “ដ្បិតអស់ទាំងសេចក្តីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្តីសង្ឃឹម ដោយសេចក្តីអត់ធន់ និងសេចក្តីកំសាន្តចិត្ត ដោយសារគម្ពីរ” (រ៉ូម ១៥:៤)។ “ព្រះយេស៊ូវក៏ធ្វើទីសំគាល់ជាច្រើនទៀត នៅមុខពួកសិស្សទ្រង់ ដែលមិនបានចែងទុកក្នុងសៀវភៅនេះទេ”(យ៉ូហាន ២០:៣១)។ ទុក្ខលំបាកធ្វើឲ្យយើងបើកមើលព្រះគម្ពីរ ដោយការស្រេកឃ្លានរកជំនួយ ជាជាងរាប់ទុក្ខលំបាកជាភាពបន្ទាប់បន្សំនៃជីវិត។ “ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង…
Read articleកូនតូចៗ រាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះទ្រង់បានអត់ទោសបាបរបស់អ្នករាល់គ្នាហើយដោយយល់ដល់ព្រះនាមទ្រង់។ ១យ៉ូហាន ២:១២ ហេតុអ្វីយើងគួរតែនិយាយសង្កត់ធ្ងន់ថា ព្រះទ្រង់ស្រឡាញ់ អត់ទោសបាប និងសង្គ្រោះយើង “ដោយយល់ដល់ព្រះនាមទ្រង់” ឬដើម្បីសិរីល្អរបស់ព្រះអង្គ? ខ្ញុំសូមបង្ហាញហេតុផល២យ៉ាង (ក្នុងចំណោមហេតុផលជាច្រើន) ដូចតទៅ ៖ ១) យើងគួរតែនិយាយសង្កត់ធ្ងន់ថា ព្រះទ្រង់ស្រឡាញ់ និងអត់ទោសបាប ដើម្បីសិរីល្អរបស់ព្រះអង្គ ព្រោះព្រះគម្ពីរបានចែងដូចនេះ។ គឺអញ អញនេះហើយជាអ្នកដែលលុបអំពើរំលងរបស់ឯងចេញ ដោយយល់ដល់ខ្លួនអញ ហើយអញមិននឹកចាំអំពើបាបរបស់ឯងទៀតឡើយ (អេសាយ ៤៣:២៥)។ ឱព្រះយេហូវ៉ាអើយ សូមអត់ទោសការទុច្ចរិត ដ៏មានទំងន់របស់ទូលបង្គំផង ដោយយល់ដល់ព្រះនាមទ្រង់ (ទំនុកដំកើង ២៥:១១)។ ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយ សូមជួយយើងខ្ញុំ ដោយយល់ដល់សិរីល្អនៃព្រះនាមទ្រង់ សូមប្រាសឲ្យយើងខ្ញុំរួច ហើយអត់ទោសអំពើបាប របស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមទ្រង់ (ទំនុកដំកើង ៧៩:៩)។ ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយ សូមជួយយើងខ្ញុំ ដោយយល់ដល់សិរីល្អនៃព្រះនាមទ្រង់ សូមប្រាសឲ្យយើងខ្ញុំរួច ហើយអត់ទោសអំពើបាបរបស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមទ្រង់ (យេរេមា ១៤:៧)។ ឱព្រះយេហូវ៉ាអើយយើងខ្ញុំទទួលស្គាល់អំពើអាក្រក់របស់យើងខ្ញុំហើយ ព្រមទាំងសេចក្តីទុច្ចរិតរបស់ពួកព្ធយុកោយើងខ្ញុំផង ដ្បិតយើងខ្ញុំបានធ្វើបាបនឹងទ្រង់ពិត សូមកុំស្អប់យើងខ្ញុំឡើយ…
Read article