Leslie Koh

You are here:
តាម​ពេល​វេលា​របស់​ព្រះ​អង្គ

លោកុប្បត្តិ ៨:១-៥,១៣-១៨ ឱ​ព្រះយេហូវ៉ា​អើយ ទូល​បង្គំ​បាន​ទុកចិត្ត​ដល់​ទ្រង់ … ឯ​ថ្ងៃ​អាយុ​របស់​ទូល​បង្គំ សុទ្ធតែ​នៅ​ក្នុង​ព្រះ​ហស្ត​ទ្រង់​។ ទំនុក​ដំកើង ៣១:១៤-១៥ អ្នក​ស្រី​មែគ(Mag) បាន​ទន្ទឹង​រង់​ចាំ​ពេល​ដែល​គាត់​នឹង​បាន​ធ្វើ​ដំណើរ​ទៅ​បរទេស តាម​ការ​គ្រោង​ទុក​។ ប៉ុន្តែ តាម​ធម្មតា គាត់​តែងតែ​អធិស្ឋាន​ជា​មុន​សិន​។ មិត្ត​ភក្តិ​របស់​គាត់​ម្នាក់​ក៏បាន​សួរ​គាត់​ថា ការ​ធ្វើ​ដំណើរ​នោះ គ្រាន់តែ​ជា​ការ​សម្រាក​លំហែ​ទេ ហេតុ​អ្វី​គាត់​ចាំ​បាច់​ត្រូវ​ទូល​សូម​ប្រាជ្ញា​ពី​ព្រះ​។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​ស្រី​មែក​ជឿ​ថា គាត់​ត្រូវ​ថ្វាយ​អ្វីៗ​ទាំង​អស់​ដល់​ព្រះអង្គ​។ នៅពេល​នោះ គាត់​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ពី​ព្រះអង្គ ឲ្យ​លុប​គម្រោង​ធ្វើ​ដំណើរ​នោះ​ចោល​។ គាត់​ក៏​បាន​លុប​ចោល ហើយ​ក្រោយមក គាត់​ក៏​បាន​ដឹង​ថា មាន​ជំងឺ​រាតត្បាត​មួយ​កំពុង​រីក​រាល​ដាល ក្នុង​ប្រទេស​នោះ ចំ​ពេល​ដែល​គាត់​បាន​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ទីនោះ​។ គាត់​ក៏​បាន​​​ដឹង​ថា ព្រះអម្ចាស់​កំពុង​ការពារ​គាត់​។ លោក​ណូអេ ក៏​បាន​ពឹង​ផ្អែក​លើ​ការ​ការពារ​របស់​ព្រះ ខណៈ​ពេល​ដែល​គាត់ និង​គ្រួសារ​គាត់ បាន​រង់​ចាំ នៅ​ក្នុង​ទូក​ធំ​អស់​រយៈ​ពេល​ជិត២ខែ បន្ទាប់ពី​ទឹក​ជំនន់​បាន​ស្រក​។ បន្ទាប់ពី​គាត់​បាន​ស្នាក់​នៅ​ក្នុង​ទូក​ធំ​មិន​អាច​ទៅណា​រួច អស់​រយៈ​ពេល​ជាង១០ខែ គាត់​ប្រាកដ​ជា​មាន​ចិត្ត​អន្ទះសា​ចង់​ចេញ​ក្រៅ​។ ទី​បំផុត “ទឹក​បាន​រីង​ស្ងួត​ពី​ផែនដី​អស់​ទៅ ណូអេ​ក៏​បើក​ដំបូល​ទូក​មើល ឃើញថា​ទឹក​បាន​ស្ងួត​ពី​ដី​ហើយ”(លោកុប្បត្តិ ៨:១៣)។ ប៉ុន្តែ លោក​ណូអេ មិន​បាន​ពឹង​ផ្អែក​ទៅលើ​ការ​អ្វី​ដែល​គាត់​មើល​ឃើញ​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅវិញ គាត់​បាន​ចេញពី​ទូក នៅពេល​ដែល​ព្រះ​អម្ចាស់​អនុញ្ញាត​ឲ្យ​គាត់​ចេញទៅ​ក្រៅ(ខ.១៥-១៩)។ គាត់​បាន​ទុក​ចិត្ត​ថា…

Read article
មាន​ក្តី​សង្ឃឹម​ក្នុង​ព្រះ

២កូរិនថូស ៥:១-១០ ហេតុ​នោះ​បានជា​យើង​ខ្ញុំ​សង្វាត ឲ្យ​បាន​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់ ទោះ​នៅ​ក្នុង​រូបកាយ ឬ​ឃ្លាត​ពី​រូប​កាយ​ក្តី​។ ២កូរិនថូស ៥:៩ យេរេមី(Jeremy) មិន​បាន​ដឹង​ទេ​ថា គាត់​នឹង​ជួប​រឿង​អ្វី​ខ្លះ ពេល​ដែល​គាត់​ធ្វើ​ដំណើរ​មក​ដល់​សកលវិទ្យាល័យ ដើម្បី​រៀន​ក្នុង​វគ្គ​សិក្សា​ដែល​មាន​រយៈ​ពេល៣ឆ្នាំ ហើយ​សុំ​កន្លែង​ស្នាក់​នៅ​សម្រាប់​និស្សិត ដែល​មាន​ថ្លៃ​បន្ទប់​ថោក​បំផុត​។ គាត់​បាន​នឹក​ចាំ​ថា កាល​នោះ គាត់​រកបាន​បន្ទប់​ស្នាក់​នៅ​មួយ ដែល​មិន​គួរ​ឲ្យ​ចង់​ស្នាក់​នៅ ហើយ​បន្ទប់​ទឹក​ក៏​មាន​សភាព​គគ្រិច​យ៉ាង​ខ្លាំង។ គាត់​ថា អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​នោះ គឺ​ត្រូវ​គិតថា គាត់​មាន​កន្លែង​ស្នាក់​នៅ​ដ៏​ល្អ​មួយ ក្នុង​អំឡុង​ពេល​នៃ​ការ​សិក្សា​រយៈ​ពេល៣ឆ្នាំ ដូច​នេះ គាត់​នឹង​បន្ត​រស់នៅ​ទីនោះ ហើយ​ប្រឹង​ប្រែង​រៀន​សូត្រ​អស់ពី​លទ្ធ​ភាព​។ រឿង​របស់​យេរេមី បាន​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​ប្រឈម ដែល​យើង​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ ក្នុង “ត្រសាល​ជាទី​លំនៅ​របស់​យើង នៅ​លើ​ផែនដី” ដែល​ជា​រូបកាយ​របស់​យើង​ម្នាក់​ៗ ដែល​នឹង​ស្លាប់​នៅ​ថ្ងៃ​ណាមួយ(២កូរិនថូស ៥:១) ដែល​កំពុង​មាន​ដំណើរ​ទៅមុខ ក្នុង​លោកិយ​ដែល​នឹង​ទៅដល់​ចុង​បញ្ចប់(១យ៉ូហាន ២:១៧)។ ដូច​នេះ យើង “ថ្ងូរ​មែន ដោយ​មាន​បន្ទុក​យ៉ាង​ធ្ងន់” (២កូរិនថូស ៥:៤) ខណៈ​ពេល​ដែល​យើង​ប្រឈម​មុខ​ដាក់​ការ​លំបាក​ជា​ច្រើន ក្នុង​ការ​រស់នៅ​។ យើង​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន ដោយសារ​យើង​មាន​សង្ឃឹមថា ថ្ងៃ​ណាមួយ យើង​នឹង​មាន​ជីវិត​អស់​កល្ប ក្នុង​រូបកាយ​ដែល​នឹង​រស់​ឡើង​វិញ នៅ​ស្ថាន​សួគ៌(ខ.៤) ហើយ​រស់នៅ​ក្នុង​ផែនដី​ថ្មី…

Read article
ទុក​ចិត្ត​លើ​ការ​គ្រប់​គ្រង​របស់​ព្រះអម្ចាស់

យ៉ូប ១:៦-១២,២០-២២ ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅវិញ សូម​ឲ្យ​ព្រះ​នាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ​។ យ៉ូប ១:២១ ថ្ងៃ​មួយ អ្នក​ស្រី​ខារ៉ូល(Carol) បាន​ជួប​រឿង​អាក្រក់​ផ្ទួនៗ​។ គាត់​មិន​អាច​យល់​អំពី​មូល​ហេតុ​ដែល​គាត់​ត្រូវ​ជួប​រឿង​ទាំង​អស់​នេះ ក្នុង​ពេល​តែមួយ​ទេ​។ បញ្ហា​នៅ​កន្លែង​ធ្វើ​ការ បាន​ធ្វើ​ឲ្យ​គាត់​ការ​លំបាក​ណាស់​ទៅ​ហើយ តែ​កូន​ស្រី​គាត់​ក៏​បាន​ជួប​គ្រោះ​ថ្នាក់ ធ្វើ​ឲ្យ​បាក់​ជើង នៅ​សាលា​រៀន​ ខណៈ​ពេល​ដែល​គាត់​កំពុង​មាន​ជំងឺ​ឆ្លង​ធ្ងន់ធ្ងរ​ស្រាប់។ គាត់​ឆ្ងល់​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស បានជា​ខ្ញុំ​ត្រូវ​ជួប​រឿង​ទាំង​អស់​នេះ? ពេល​នោះ គាត់​មិន​អាច​ធ្វើ​អ្វី​បាន ក្រៅ​ពី​ទូល​សូម​ព្រះអម្ចាស់​ប្រទាន​កម្លាំង​ដល់​គាត់​។ លោក​យ៉ូប​ក៏​មិន​យល់​អំពី​មូល​ហេតុ ដែល​គ្រោះ​មហន្ត​រាយ​បាន​វាយ​ប្រហារ​មក​លើ​គាត់ យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​ឈឺ​ចាប់ និង​ការ​បាត់បង់ លើស​ពី​អ្វី​ដែល​អ្នក​ស្រី​ខារ៉ូល​បាន​ជួប​ទៅទៀត​។ គ្មាន​សញ្ញា​ណាមួយ ដែល​បង្ហាញថា លោក​យ៉ូប​បាន​ដឹង អំពី​ការ​អ្វី​ដែល​អារក្ស​កំពុង​ធ្វើ ដើម្បី​ដណ្តើម​យក​វិញ្ញាណ​គាត់​ឡើយ​។ សាតាំង​ចង់​ធ្វើ​តេស្ដ​ជំនឿ​របស់​លោក​យ៉ូប ដោយ​អះ​អាង​ថា គាត់​នឹង​ងាក​បែរ​ចេញពី​ព្រះ បើសិន​ជា​គាត់​បាត់បង់​អ្វីៗ​គ្រប់​យ៉ាង(យ៉ូប ១:៦-១២)។ បន្ទាប់ពី​គ្រោះ​មហន្ត​រាយ​វាយ​ប្រហារ​ហើយ មិត្ត​ភក្តិ​របស់​លោក​យ៉ូប​ក៏បាន​លើក​ឡើង​ថា ព្រះអម្ចាស់​កំពុង​ដាក់​ទោស​គាត់ ដោយសារ​បាប​របស់​គាត់​។ នេះ​មិនមែន​ជា​មូល​ហេតុ​ទេ ប៉ុន្តែ គាត់​ប្រាកដ​ជា​ឆ្ងល់​ថា ហេតុ​អ្វី​គាត់​ជួប​ទុក្ខ​ធ្ងន់​យ៉ាង​នេះ?ប៉ុន្តែ គាត់​នៅ​តែ​មាន​ជំនឿ​រឹង​មាំ​ចំពោះ​ការគ្រប់គ្រង​របស់​ព្រះ​អម្ចាស់។ រឿង​របស់​លោក​យ៉ូប​បាន​ផ្តល់​ឲ្យ​យើង​នូវ​មេរៀន​ដ៏​មាន​អំណាច អំពី​ទុក្ខ​លំបាក និង​សេចក្តី​ជំនឿ​។ យើង​អាច​ព្យាយាម​ស្វែង​យល់​អំពី​មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​ឈឺ​ចាប់​របស់​យើង ប៉ុន្តែ ប្រហែល​ជា​មាន​រឿង​ធំជាង​នោះ​ទៀត…

Read article
បម្រើ​ព្រះ​តាម​មធ្យោបាយ​តូច​មួយ

១យ៉ូហាន ៤:៧-១,១៩-២១ ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជាមុន​។ ១យ៉ូហាន ៤:‌១៩ កាល​អ្នក​ស្រី​អេល​ស៊ី(Elsie) ទទួលរង​ការ​វាយ​ប្រហារ​ពី​ជំងឺ​មហារីក គាត់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ទៅ​រស់នៅ​ជាមួយ​ព្រះយេស៊ូវ ក្នុង​នគរ​ស្ថាន​សួគ៌​។ ប៉ុន្តែ គាត់​បាន​ជា​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ទោះ​វា​បាន​ធ្វើ​ឲ្យ​គាត់​ពិការ​មិន​អាច​ផ្លាស់ទី​ដោយ​ខ្លួនឯង​ក៏ដោយ​។ គាត់​ក៏បាន​ឆ្ងល់​ផង​ដែរ​ថា ហេតុ​អ្វី​ព្រះអម្ចាស់​បាន​ទុក​ជីវិត​ឲ្យ​គាត់​រស់នៅ​បន្ត​ទៀត​។ គាត់​ក៏​បាន​ទូល​សួរ​ព្រះ​អង្គ​ថា “តើ​ទូល​បង្គំ​អាច​ធ្វើ​អ្វី​បាន? ទូល​បង្គំ​មិន​មាន​លុយ ឬ​ជំនាញ​ច្រើន​ទេ ហើយក៏​មិន​អាច​ដើរ​រួច​ដែរ​។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ទូល​បង្គំ​អាច​មាន​ប្រយោជន៍ សម្រាប់​ព្រះអង្គ?” បន្ទាប់មក គាត់​ក៏​បាន​រក​ឃើញ​មធ្យោបាយ​តូច​មួយ ដើម្បី​បម្រើ​អ្នក​ដទៃ ជា​ពិសេស អ្នក​ស៊ី​ឈ្នួល​បោស​សម្អាត​ផ្ទះ​គាត់ ដែល​ជា​ជន​អន្តោ​ប្រវេសន៍​។ គាត់​បាន​ឲ្យ​អាហារ និង​ប្រាក់​ពីរបី​ដុល្លា​ដល់​ពួកគេ ពេលណា​គាត់​បាន​ជួប​ពួកគេ​។ ប្រាក់កាស​ទាំង​នេះ​តិច​តួច​មែន តែ​បាន​រួម​ចំណែក​ជួយ​បំពេញ​តម្រូវការ​របស់​ពួកគេ​។ ខណៈ​ពេល​ដែល​គាត់​បាន​ជួយ​អ្នក​ដទៃ​យ៉ាង​ដូច​នេះ គាត់​ក៏បាន​ឃើញ​ព្រះអង្គ​ផ្គត់ផ្គង់​គាត់ ដោយ​មិត្ត​ភក្តិ និង​សាច់​ញាតិ​របស់​គាត់ បាន​ឲ្យ​អំណោយ និង​ប្រាក់កាស​មួយ​ចំនួន​ដល់​គាត់ ដោយ​បាន​ជួយ​ឲ្យ​គាត់​បន្ត​ធ្វើ​ជា​ព្រះពរ សម្រាប់​អ្នក​ដទៃ​ទៀត​។ កាល​អ្នក​ស្រី​អែល​ស៊ី ចែកចាយ​រឿង​នេះ ខ្ញុំ​ក៏បាន​គិត​ឃើញថា គាត់​កំពុងតែ​អនុវត្ត​តាម​ការ​ត្រាស់ហៅ​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ ១យ៉ូហាន ៤:‌១៩ យ៉ាង​ដូច​នេះ​ថា “ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជាមុន” ក៏​ដូចជា​ស្រប​តាម​សេចក្តី​ពិត…

Read article
ក្នុង​ព្រះ​ហស្ត​ព្រះអង្គ

ទំនុក​ដំកើង ៩១:១-២,១៤-១៦ អញ​នឹង​នៅ​ជា​មួយ​នឹង​វា​ក្នុង​គ្រា​ទុក្ខ​លំបាក​។ ទំនុក​ដំកើង ៩១:‌១៥ នៅពេល​ដែល​ក្មេង​ស្រី​អាយុ៥ឆ្នាំ ឈ្មោះ​សារ៉ា(Sarah) ឮ​សម្លេង​ម៉ូទ័រ​ខួង​ធ្មេញ នាង​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​។ នាង​ក៏​បាន​ស្ទុះ​លោត​ចេញពី​កៅអី​ពេទ្យ​ធ្មេញ ហើយ​បដិសេធន៍​មិន​ព្រម​ឡើង​អង្គុយ​នៅ​លើ​កៅអី​នោះ​ទៀត​។ ពេទ្យ​ធ្មេញ​ក៏​បាន​ងក់​ក្បាល​ដោយ​យល់​អំពី​ស្ថានភាព ហើយក៏​បាន​ប្រាប់​ប៉ា​របស់​នាង​ឲ្យ​អង្គុយ​នៅ​លើ​កៅអី​នោះ​។ លោក​ចេសិន(Jason) ជា​ឪពុក​គិត​ស្មានថា ពេទ្យ​ឲ្យ​គាត់​ធ្វើ​ដូច​នេះ ដើម្បី​បង្ហាញ​កូន​ស្រី​គាត់​ថា ការ​ឲ្យ​ពេទ្យ​ព្យាបាល​ធ្មេញ​មាន​ភាព​ងាយ​ស្រួល​ប៉ុណ្ណា​។ ប៉ុន្តែ បន្ទាប់មក ពេទ្យ​ធ្មេញ​ក៏​បាន​ងាក​ទៅ​ក្មេង​ស្រី​នោះ ហើយ​ប្រាប់​នាង​ឲ្យ​ឡើង​អង្គុយ​នៅ​លើ​ភ្លៅ​របស់​ប៉ា​នាង​។ ដោយសារ​នាង​ស្ថិត​ក្នុង​រង្វង់​ដៃ​នៃ​ការ​ធានា​របស់​ឪពុក​នាង នាង​ក៏​បាន​សម្រួល​អារម្មណ៍​បាន​ទាំងស្រុង ហើយ​គ្រូ​ពេទ្យ​អាច​បន្ត​ការ​ព្យាបាល​ធ្មេញ​របស់​នាង​។ នៅ​ថ្ងៃ​នោះ លោក​ចេសិន បាន​រៀន​សូត្រ​មេរៀន​ដ៏​ប្រសើរ អំពី​ការ​កម្សាន្ត​ចិត្ត​នៃ​ព្រះ​វត្ត​មាន​នៃ​ព្រះវរបិតា​របស់​គាត់ ដែល​គង់នៅ​ស្ថាន​សួគ៌​។ គាត់​ថា “ជួនកាល ព្រះ​ទ្រង់​មិន​ដក​បញ្ហា ដែល​យើង​កំពុង​ឆ្លង​កាត់ តែ​ព្រះអង្គ​កំពុង​បង្ហាញ​ខ្ញុំ​ថា ព្រះអង្គ​នឹង​គង់នៅ​ជាមួយ​ខ្ញុំ​ជានិច្ច”។ កណ្ឌ​គម្ពីរ​ទំនុក​ដំកើង ជំពូក៩១ បាន​ចែង​អំពី​ព្រះ​វត្ត​មាន​នៃ​ការ​កម្សាន្ត​ចិត្ត និង​ព្រះ​ចេ​ស្តា​របស់​ព្រះអង្គ ដែល​ផ្តល់​ឲ្យ​យើង​នូវ​កម្លាំង ដើម្បី​ប្រឈម​មុខ​ដាក់​ការ​លំបាក​។ ពេលណា​យើង​ដឹង​ថា យើង​អាច​សម្រាក​ក្នុង​ព្រះ​ហស្ត​ដ៏​មាន​ចេស្តា ដែល​បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​ធានា គឺ​ដូច​ដែល​ព្រះអង្គ​បាន​សន្យា​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ​ថា អស់អ្នក​ដែល​ស្រែក​រក​ព្រះអង្គ ព្រះអង្គ​នឹង​ឆ្លើយតប ហើយ​នឹង​គង់នៅ​ជាមួយ​ពួកគេ ក្នុង​គ្រា​មាន​ទុក្ខ​លំបាក(ខ.‌១៥)។ មាន​បញ្ហា​ប្រឈម និង​ទុក្ខ​លំបាក​ជា​ច្រើន​ក្នុង​ជីវិត​យើង ដែល​មិន​ងាយ​ជៀស​រួច ហើយ​យើង​ត្រូវ​ឆ្លង​កាត់​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា​។…

Read article
ធ្វើការបម្រើ ដើម្បីព្រះអង្គ

ជន​គណនា ៣:៥-៩ ត្រូវ​ឲ្យ​គេ​រក្សា​អស់​ទាំង​ប្រដាប់​ប្រដា នៃ​ត្រសាល​ជំនុំ ព្រម​ទាំង​បញ្ញើ​របស់​ពួក​កូនចៅ​អ៊ីស្រាអែលផង ដើម្បី​នឹង​ធ្វើ​ការងារ ដែល​ត្រូវ​ខាង​រោង​ឧបោសថ​។ ជន​គណនា ៣:៨ ពេល​ដែល​ក្សត្រី​អេលី​ហ្សាប៊ែត(Elizabeth) នៃ​ចក្រភព​អង់គ្លេស​បាន​សោយទិវង្គត នៅ​ខែ​កញ្ញា ឆ្នាំ២០២២ ទាហាន​រាប់​ពាន់​នាក់​បាន​ដើរ​ក្បួន​ជាជួរ ដើម្បី​ដង្ហែ​ព្រះ​សព​។ តួនាទី​របស់​ពួក​គេ​ម្នាក់ៗ​ស្ទើរតែ​គ្មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដ៏​ច្រើន​សន្ធឹក តែ​មនុស្ស​ជា​ច្រើន​បាន​មើល​ឃើញ​ការ​ចូល​រួម​របស់​ទាហាន​ទាំង​នោះ ជា​កិត្តិយស​ដ៏​ធំ​បំផុត​សម្រាប់​ពួកគេ​។ ទាហាន​ម្នាក់​បាន​និយាយ​ថា “វា​ជា​ឱកាស សម្រាប់​ឲ្យ​ពួក​គាត់​បំពេញ​ភារៈ​កិច្ច​ចុង​ក្រោយ សម្រាប់​ក្សត្រី​អេលី​ហ្សាប៊ែត”។ សម្រាប់​គាត់ កិច្ចការ​នេះ​សំខាន់ មិនមែន​ដោយសារ​អ្វី​ដែល​គាត់​កំពុង​ធ្វើ​នោះ​ទេ តែ​ដោយសារ​មនុស្ស​ដែល​គាត់​បាន​ធ្វើ​កិច្ច​ការ​នោះ​ជូន​។ ពួក​លេវី​ដែល​បាន​ទទួល​ការ​ចាត់​តាំង ឲ្យ​ចាត់ចែង​ការ​តុប​តែង​លម្អ​រោង​ឧបោសថ ក៏​មាន​គោលដៅ​ស្រដៀង​នេះ​ផង​ដែរ​។ កូនចៅ​របស់​គ្រួសារ​គើសុន កេហាត់ និង​ម្រ៉ារី មិន​មាន​តួនាទី​ដូច​ពួក​សង្ឃ​នោះ​ទេ តែ​មាន​តួនាទី​ដែល​ហាក់​ដូច​ជា​សាមញ្ញ ដូចជា ការ​លាង​សម្អាត​គ្រឿង​សង្ហា​រឹម ជើង​ចង្កៀង វាំងនន បង្គោល ត្រសាល និង​ខ្សែពួរ​ជាដើម(ជន​គណនា ៣:២៥-២៦,២៨,៣១,៣៦-៣៧)។ តែ​ការងារ​របស់​ពួកគេ​បាន​ទទួល​ការ​ចាត់​តាំង​យ៉ាង​ជាក់​លាក់​ពី​ព្រះអម្ចាស់ “ឲ្យ​ធ្វើ​ការងារ​ផ្នែក​រោង​ឧបោសថ”(ខ.៨) ហើយ​បាន​កត់ទុក​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ដឹង​។ រឿង​នេះ​បាន​លើក​ទឹក​ចិត្ត​យើង​ណាស់​។ សព្វថ្ងៃ​នេះ កិច្ចការ​ជា​ច្រើន​ដែល​យើង​ធ្វើ នៅ​កន្លែង​ធ្វើ​ការ នៅ​ផ្ទះ ឬ​នៅ​ព្រះ​វិហារ​ក្តី ប្រហែល​ហាក់​ដូចជា​មិន​សំខាន់ ចំពោះ​លោកិយ​ដែល​ឲ្យ​តម្លៃ​មក​លើ​មុខ​តំណែង…

Read article
សេចក្តីស្រឡាញ់ កើតមានតាមរយៈការអធិស្ឋាន

លូកា ៦:២៧-៣១ ចូរ​ឲ្យពរ​ដល់​អ្នកណា​ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នកណា​ដែល​ធ្វើទុក្ខ​អ្នក​។ លូកា ៦:២៨ កាលពី​មុន លោកចន(John) បាន​បង្ក​ការ​រំខាន​ជា​ច្រើន នៅ​ព្រះវិហារ អស់​ពេល​ជា​ច្រើន​ឆ្នាំ​។ គាត់​ជា​មនុស្ស​ឆេវឆាវ មាន​ការ​ទាមទារ​ច្រើន ហើយ​ខ្វះ​ការ​គួរ​សមជា​ញឹក​ញាប់​។ គាត់​តែងតែ​រអ៊ូរទាំ​ថា គេ “បម្រើ” គាត់​មិន​បាន​ល្អ ហើយ​ថា អ្នក​ស្ម័គ្រ​ចិត្ត និង​បុគ្គលិក​ព្រះវិហារ​មិន​ចេះ​ធ្វើ​ការ​។ និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ គេ​ពិតជា​ពិបាក​ស្រឡាញ់​គាត់​ណាស់​។ ដូច​នេះ ពេល​ដែល​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា គាត់​បាន​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ជំងឺ​មហារីក ខ្ញុំ​ពិបាក​អធិស្ឋាន​ឲ្យ​គាត់​។ គំនិត​របស់​ខ្ញុំ​មាន​ពេញ​ទៅ​ដោយ​ការ​នឹក​ចាំ អំពី​ពាក្យ​សម្តី​ទ្រគោះ​បោះបោក និង​អត្ត​ចរិត​របស់​គាត់ ដែល​មិន​សម​រម្យ​។ តែ​ការ​នឹក​ចាំ​ការ​បង្គាប់​របស់​ព្រះយេស៊ូវ ឲ្យ​ស្រឡាញ់​អ្នក​ដទៃ បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​អធិស្ឋាន​ឲ្យ​លោក​ចន ជា​រៀង​រាល់​ថ្ងៃ​។ ពីរបី​ថ្ងៃ​ក្រោយមក ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្លួនឯង​បាន​ចាប់​ផ្តើម​គិត​អំពី​លក្ខណៈ​សម្បត្តិ​អាក្រក់​របស់​គាត់ តិច​ជាង​មុន​។ ខ្ញុំ​បាន​គិត​ឃើញថា គាត់​មុខជា​មាន​ការ​ឈឺ​ចាប់​ណាស់ ហើយ​ក៏​ប្រហែល​កំពុង​មាន​អារម្មណ៍​ថា វង្វេង​ចេញ​ឆ្ងាយ​ពី​សេចក្តី​ពិត​។ ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​អធិស្ឋាន​បាន​បើក​ចំហ​ចិត្ត អារម្មណ៍ និង​ទំនាក់​ទំនង​របស់​យើង​ជាមួយ​ជាមួយ​អ្នក​ដទៃ ឲ្យ​ព្រះ​អម្ចាស់​យាង​ចូល ហើយ​ជួយ​ឲ្យ​យើង​មាន​ចិត្ត​គំនិត​ដូច​ព្រះអង្គ​។ ការ​ថ្វាយ​បំណង​ចិត្ត និង​អារម្មណ៍​របស់​យើង ដល់​ព្រះអង្គ ក្នុង​ការ​អធិស្ឋាន គឺជា​ការ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​កែ​ប្រែ​ចិត្ត​គំនិត​យើង…

Read article
ព្រះអង្គមិនដែលភ្លេចការល្អដែលយើងបានធ្វើ

សូមអាន : ហេព្រើរ ១១:៣២-៤០ ពួក​អ្នក​ទាំង​នោះ ទោះបើ​មាន​សេចក្តី​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្តី​ជំនឿ​ក៏ដោយ គង់តែ​គេ​មិន​បាន​ទទួល​សេចក្តី ដែល​បាន​សន្យា​នោះ​ទេ​។ ហេព្រើរ ១១:៣៩ កាល​សន(Sean) កំពុង​ច្រើន​វ័យ​ធំឡើង គាត់​បាន​ដឹង​តិចតួច​ណាស់ អំពី​អត្ថន័យ​នៃ​ការ​មាន​គ្រួសារ​។ ម្តាយ​របស់​គាត់​បាន​លាចាក​លោក កាល​គាត់​នៅ​ក្មេង ហើយ​ឪពុក​គាត់​ស្ទើរតែ​មិន​ដែល​នៅ​ផ្ទះ​។ ជា​ញឹក​ញាប់ គាត់​មាន​អារម្មណ៍​ថា គេ​បោះបង់​គាត់​ចោល និង​ឯកោ​។ ទោះជា​យ៉ាងណា​ក៏ដោយ ប្តី​ប្រពន្ធ​មួយ​គូរ​រស់នៅ​ក្បែរ​ផ្ទះ​គាត់ បាន​ឈោង​ទៅ​រក​គាត់​។ ពួកគេ​បាន​នាំ​គាត់​ចូល​រស់នៅ​ក្នុង​គ្រួសារ​របស់​ពួកគេ ហើយ​ឲ្យ​កូនៗ​របស់​ពួកគេ​រាប់អាន​គាត់​ជា​បង​ប្អូន ដោយ​ផ្តល់​ឲ្យ​នូវ​ការ​ធានា​ដល់​គាត់​ថា ពួកគេ​ស្រឡាញ់​គាត់​។ ពួកគេ​ក៏បាន​នាំ​គាត់​ទៅ​ព្រះវិហារ ហើយ​សព្វថ្ងៃ​នេះ សន​ក៏បាន​ក្លាយ​ជា​យុវជន​ដែល​មាន​ទំនុក​ចិត្ត និង​ជា​អ្នក​ដឹកនាំ​យុវជន នៅ​ព្រះវិហារ​នោះ​។ ទោះ​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​មាន​តួនាទី​ដ៏​សំខាន់ ក្នុង​ការ​កែ​ប្រែ​ជីវិត​របស់​យុវជន​ម្នាក់​នេះ​ក៏ដោយ ក៏​ពួក​ជំនុំ​របស់​ពួកគេ មិន​មាន​ការ​យល់​ដឹង​ទូលំ​ទូលាយ អំពី​ការ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​សម្រាប់​គាត់​នោះ​ទេ​។ តែ​ព្រះ​ទ្រង់​ជ្រាប ហើយ​ខ្ញុំ​ជឿ​ថា ព្រះអង្គ​នឹង​ប្រទាន​ពរ​ពួកគេ ដោយសារ​ភាព​ស្មោះ​ត្រង់​របស់​ពួកគេ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រទាន​ពរ​វីរ​បុរស​នៃ​សេចក្តី​ជំនឿ​ជា​ច្រើន ក្នុង​ព្រះ​គម្ពីរ​។ បទ​គម្ពីរ​ហេព្រើរ ជំពូក១១ ក៏​បាន​ចែង​អំពី​សេចក្តី​ជំនឿ​របស់​មនុស្ស​ជា​ច្រើន​ទៀត ដែល​យើង​ប្រហែល​មិន​ស្គាល់​ឈ្មោះ តែ​មាន​សេចក្តី​បន្ទាល់​ថា ពួក​គេ​មាន​សេចក្តី​ជំនឿ(ខ.៣៩)។ ហើយ​លោកិយ​មិន​មាន​ភាព​សក្តិ​សមនឹង​ពួកគេ​ទេ(ខ.៣៨)។ អំពើ​សប្បុរស​ធម៌ ដែល​យើង​បាន​ធ្វើ ប្រហែល​មិន​មាន​អ្នក​ដទៃ​ចាប់​អារម្មណ៍…

Read article
ព្រះអង្គដឹកនាំតាមផ្លូវដែលយើងមិនស្គាល់

សូមអាន ទំនុក​ដំកើង ១៤២ កាល​វិញ្ញាណ​ទូល​បង្គំ​បាន​អន់ថយ​នៅ​ក្នុង​ខ្លួន នោះ​ទ្រង់​បាន​ស្គាល់​ផ្លូវ​ច្រក​របស់​ទូល​បង្គំ គេ​បាន​ដាក់​អន្ទាក់​លាក់​កំបាំង​ក្នុង​ផ្លូវ​ដែល​ទូល​បង្គំ​ដើរ​។ ទំនុក​ដំកើង ១៤២:៣ មាន​ពេល​មួយ​ខ្ញុំ​បាន​ចូល​រួម​ការ​រត់​ប្រណាំង​ជាមួយ​មិត្ត​ភក្តិ​ខ្ញុំ​ឈ្មោះ ប្រាយអិន(Brian)។ ខ្ញុំ​មាន​ការ​ស្ទាក់ស្ទើរ ហើយ​គិតថា ប្រហែល​ជា​ខ្ញុំ​មិន​គួរ​ចូល​រួម​ជាមួយ​គាត់​ទេ​។ ការ​ប្រកួត​នោះ​ប្រព្រឹត្ត​នៅ​ប្រទេស​ដទៃ ហើយ​ខ្ញុំ​មិន​ដឹង​ថា យើង​អាច​រត់​បាន​ចម្ងាយ​ប៉ុន្មាន ឬ​ដោយ​របៀបណា ហើយ​ត្រូវ​រត់​កាត់​តាម​សណ្ឋាន​ដី​ប្រភេទ​ណា​ទេ​។ ម្យ៉ាង​ទៀត គាត់​ជា​អ្នក​រត់លឿន​។ តើ​ខ្ញុំ​នឹង​ថ្លោះ​ករ​ជើង ពេល​ខ្ញុំ​ខំ​រត់​ឲ្យ​ទាន់​គាត់​ឬ? តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ តើ​ត្រូវ​ទុក​ចិត្ត​ប្រាយអិន ព្រោះ​គាត់​ស្គាល់​ផ្លូវ​ច្បាស់​ឬ? ពេល​ការ​រត់​ប្រណាំង​ចាប់​ផ្តើម ខ្ញុំ​មាន​ការ​ថប់​បារម្ភ​កាន់តែ​ខ្លាំង​។ ផ្លូវ​សម្រាប់​រត់​មាន​ភាព​រដិប​រដុប បត់​ចុះ​បត់​ឡើង កាត់​តាម​ព្រៃ​ក្រាស់​មួយ នៅ​លើ​ផ្លូវ​ឡើង​ទួល និង​ចុះ​ចំណោទ​។ អរ​ព្រះគុណ​ព្រះអង្គ ដែល​ប្រាយ​អិន​ចេះតែ​បន្ត​ងាក​មក​មើល​ខ្ញុំ​នៅ​ក្រោយ​គាត់ ហើយ​ដាស់តឿន​ខ្ញុំ អំពី​ផ្លូវ​ដ៏​ពិបាក​នៅ​ខាង​មុខ​។ មនុស្ស​ជា​ច្រើន​នៅ​សម័យ​ព្រះ​គម្ពីរ ប្រហែល​ជា​មាន​អារម្មណ៍​ដូច​នេះ​ឯង ពេល​ដែល​ពួកគេ​ចូល​ទៅ​ក្នុង​ទឹកដី​ដែល​ពួកគេ​មិន​ស្គាល់​។ ឧទាហរណ៍ លោក​អ័ប្រាហាំ​ចូល​ទឹកដី​កាណាន ជនជាតិ​អ៊ីស្រាអែល​នៅ​ក្នុង​វាល​រហោស្ថាន និង​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ចេញទៅ​បំពេញ​បេសកកម្ម​ផ្សាយ​ដំណឹង​ល្អ​។ ពួកគេ​មិន​ដឹង​ថា ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​នឹង​មាន​លក្ខណៈ​យ៉ាងណា​ទេ គឺ​គ្រាន់តែ​ដឹង​ថា ពួកគេ​មុខ​ជា​ជួប​ការ​លំបាក​។ ប៉ុន្តែ ព្រះ​ដែល​ដឹកនាំ​ពួកគេ ព្រះអង្គ​ស្គាល់​ផ្លូវ​នៅ​ខាង​មុខ​ច្បាស់​។ ពួកគេ​ត្រូវតែ​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​ប្រទាន​កម្លាំង​សម្រាប់​ប្រឈម​មុខ​ដាក់​ការ​លំបាក ហើយ​ព្រះអង្គ​នឹង​ថែរក្សា​ពួកគេ​។ ពួកគេ​អាច​ដើរ​តាម​ព្រះអង្គ​បាន ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​ថា…

Read article
រកឃើញក្តីសង្ឃឹមក្នុងពេលសោកសង្រេង

ក្រែង​អ្នករាល់គ្នា​កើតទុក្ខ​ព្រួយ ដូចជា​អ្នកឯទៀត ដែល​គ្មាន​សង្ឃឹម។ ១ថែ​ស្សា​ឡូ​និច ៤:១៣ លូ​អ៊ី​ស(Louise) ជា​ក្មេងស្រី​សកម្ម គួរ​ឲ្យ​ស្រឡាញ់ ដែល​បាន​នាំមក​នូវ​ទឹកមុខ​ញញឹម ដល់​មនុស្ស​ទាំង​អស់​ដែល​នាង​បាន​ជួប។ កាល​នាង​មាន​អាយុ៥ឆ្នាំ នាង​មាន​ជំងឺ​ដ៏​កម្រ​មួយ។ ការបាត់បង់​ជីវិត​របស់​នាង ក្នុងរយៈពេល​ដ៏​ខ្លី បាន​នាំមក​នូវ​អារម្មណ៍​តក់ស្លុត ដល់​អ្នកស្រី ដេយ ដេយ(Day Day) និង​លោក​ភី​ធ័រ(Peter) ជា​ឪពុក​ម្តាយ ក៏ដូចជា​មិត្ត​រួមការ​ងារ​ទាំងអស់។ យើង​ទាំង​អស់​គ្នា​បាន​សោក​សង្រេង​ជាមួយ​ពួក​គាត់ ក្នុង​សោកនាដកម្ម​នេះ។ ប៉ុន្តែ អ្ន​កស្រី​ដេយ ដេយ និង​លោក​ភី​ធ័រ បាន​រក​ឃើញ​កម្លាំង ដើម្បី​បន្តដំណើរ​ទៅមុខ​ទៀត។ ពេល​ខ្ញុំ​សួរ​សុខ​ទុក្ខ​អ្នក​ស្រី​ដេយដេយ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​និង​ស្វាមី​គាត់​បាន​រក​ឃើញ​កម្លាំង ក្នុង​ព្រះអម្ចាស់ ដោយ​ផ្តោត​ចិត្ត​ទៅលើ​សេចក្តី​ពិត​ដែល​ថា សព្វថ្ងៃ​នេះ លូអ៊ីស​កំពុង​តែ​ស្ថិតនៅ​ក្នុង​ព្រះហស្ត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​ នៅ​នគរ​ស្ថានសួគ៌។ គាត់​ថា “យើង​មាន​អំណរ ព្រោះ​ពេលវេលា​ដែល​កូនស្រី​របស់​យើង​មាននៅ​លើ​ផែនដី​នេះ​បាន​អស់ ហើយ​នាង​បាន​ចូល​ទៅ​ក្នុង​ជីវិត​អស់​កល្ប​ជានិច្ច​ហើយ។ ដោយសារ​ព្រះគុណ និង​កម្លាំង​មក​ពី​ព្រះអម្ចាស់ យើង​អាច​ឆ្លងកាត់​ការ​សោកសង្រេង ហើយ​បន្ត​ធ្វើ​កិច្ចការ​អ្វី ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​ឲ្យ​យើង​ធ្វើ”។ អ្នកស្រី​ដេយ ដេយ បាន​រក​ឃើញ​ការកម្សាន្ត​ចិត្ត នៅក្នុង​ការ​ទុកចិត្ត​លើ​ព្រះទ័យ​របស់​ព្រះ ដែល​បាន​បើក​បង្ហាញ​អង្គ​ទ្រង់ ក្នុង​ព្រះយេស៊ូវ​។ សេចក្តី​សង្ឃឹម​ស្របតាម​ព្រះគម្ពីរ គឺ​លើស​ពី​ការ​មានគំនិត​វិជ្ជមាន…

Read article