Xochitl Dixon

You are here:
រៀនស្តាប់សម្លេងព្រះអង្គ

ខ្ញុំ​ផ្ញើ​អ្នករាល់គ្នា​ទុក​នឹង​ព្រះ ហើយនិង​ព្រះបន្ទូល​នៃ​ព្រះគុណ​ទ្រង់ ដែល​អាច​នឹង​ស្អាង​ចិត្ត ហើយនិង​ឲ្យ​អ្នករាល់គ្នា​មាន​កេរ្តិ៍​អាករ​នៅក្នុង​ពួក​នៃ​អស់អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ។ កិច្ចការ ២០:៣២ បន្ទាប់ពី​អ្នក​វិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​អស់​ជាច្រើន​ឆ្នាំ ពួក​គេ​ក៏បាន​រក​ឃើញថា សត្វ​ឆ្កែ​ចចក​បញ្ចេញ​សម្លេង​ខុសៗគ្នា​ដើម្បីទំនាក់ទំនង​គ្នា។ អ្នក​វិទ្យាសាស្រ្ត​ម្នាក់​បាន​ប្រើ​លេខ​កូត​ដើម្បី​វិភាគ​សម្លេង​របស់​សត្វ​ឆ្កែចចក ហើយក៏​បានដឹង​ថា សម្លេង​លូ​របស់​សត្វ​ឆ្កែចចក ដែល​មាន​កំរិត​សម្លេង​តូច​ធំ និង​ខ្ពស់​ទាប​ផ្សេងៗគ្នា បាន​ជួយ​ឲ្យ​គាត់​អាច​ស្គាល់​សត្វ​ឆ្កែចចក​ដ៏​ជាក់លាក់ យ៉ាង​ត្រឹមត្រូវ១រយ​ភាគរយ។ ព្រះគម្ពីរ​បាន​ផ្តល់​ឲ្យ​នូវ​ឧទាហរណ៍​ជាច្រើន អំពី​ការដែល​ព្រះ​ទ្រង់​ស្គាល់​សម្លេង​របស់​ជីវិត​ដែល​ព្រះអង្គ​បាន​បង្កើត។ ព្រះអង្គ​បាន​ហៅឈ្មោះ​លោក​ម៉ូសេ ហើយ​បាន​មាន​បន្ទូល​មក​គាត់​ដោយ​ផ្ទាល់(និក្ខមនំ ៣:៤-៦)។ ស្តេច​ដាវីឌ​ដែល​ជា​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង បាន​ប្រកាស​ថា “ខ្ញុំ​ឡើង​សំឡេង​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ទ្រង់​ក៏​ឆ្លើយតប​មក​ខ្ញុំ ពីលើ​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់”(ទំនុកដំកើង ៣:៤)។ សាវ័ក​ប៉ុល​ក៏បាន​និយាយ​សង្កត់ធ្ងន់​ថា ការ​ដែល​រាស្រ្ត​ព្រះអង្គ​ស្គាល់​សម្លេង​ព្រះអង្គ នោះ​គឺ​ពិត​ជា​មាន​តម្លៃ​ណាស់។ ពេល​ដែល​សាវ័ក​ប៉ុល​ជម្រាប​លា​ពួក​ចាស់ទុំ​ក្នុង​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ គាត់​ក៏បាន​មាន​ប្រសាសន៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជំរុញ​គាត់ ឲ្យ​ធ្វើដំណើរ​ទៅ​ទីក្រុង​យេ​រូ​សា​ឡិម។ គាត់​បាន​បញ្ជាក់​ថា គាត់​បាន​ប្តេជ្ញា​ចិត្ត​ដើរតាម​សម្លេង​ព្រះអង្គ ទោះ​គាត់​មិនដឹង​ថា គាត់​នឹង​ជួប​រឿង​អ្វីខ្លះ ពេល​គាត់​ទៅដល់​ទីនោះ​ក៏​ដោយ​(កិច្ចការ ២០:២២)។ សាវ័ក​ប៉ុល​ក៏បាន​ដាស់តឿន​ពួក​គេ​ថា “ឆ្កែព្រៃ​ដ៏​សាហាវ” នឹង​ចូលទៅក្នុង​ចំណោម​ពួក​គេ ដើម្បី​បង្វែរ​ពួក​គេ​ចេញពី​សេចក្តី​ពិត(ខ.២៩-៣០)។ បន្ទាប់មក គាត់​ក៏បាន​លើកទឹកចិត្ត​ពួក​ចាស់ទុំ​ទាំងនោះ ឲ្យ​នៅតែ​ចាំយាម ក្នុង​ការយល់​សេចក្តី​ពិត​របស់​ព្រះ(ខ.៣១)។ អ្នកជឿ​ព្រះយេស៊ូវ​មាន​ឯកសិទ្ធិ​ដ៏​ពិសេស ដែល​បានដឹង​ថា ព្រះ​ទ្រង់​ស្តាប់​ឮ ហើយ​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង។ យើង​ក៏​មានអំណាច​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បាន​ជួយ​យើង ឲ្យ​ស្គាល់​សម្លេង​ព្រះ​អង្គ…

Read article
ជីករំលើងឫសនៃអំពើបាប

បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មានព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍នឹង​អត់ទោស​បាប​ឲ្យ​យើង ហើយនិង​សំអាត​យើង ពី​គ្រប់​អំពើទុច្ចរិត​ទាំងអស់​ផង។ ១យ៉ូហាន ១:៩ មាន​ពេល​មួយ​ខ្ញុំ​មើល​ទៅ​ទីធ្លា​ផ្ទះ​ខ្ញុំ ឃើញ​រុក្ខជាតិ​ឥតប្រយោជន៍​កំពុង​ចេញ​ពន្លក​តូចៗ នៅ​ក្បែរ​ច្រកចូល តែ​ខ្ញុំ​មិនបាន​អើពើ​។ ខ្ញុំ​យល់ឃើញ​ថា រុក្ខជាតិ​ឥត​ប្រយោជន៍​តូច​ៗ​នោះ មិន​អាច​ធ្វើឲ្យខូច​ទីធ្លា​ផ្ទះ​យើង​ឡើយ។ តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយមក ពន្លក​តូចៗ​ក៏​បាន​លូតលាស់​ក្លាយជា​កូន​គុម្ពោត​ព្រៃ ហើយ​ចាប់ផ្តើម​រីក​រាលដាល​ពេញទី​ធ្លា​ផ្ទះ ហើយ​លយ​ចូល​ទៅ​ក្នុង​ផ្លូវ​ដើរ​របស់​យើង។ ខ្ញុំ​ក៏​បាន​ទទួលស្គាល់​ផល​ប៉ះពាល់​របស់​វា ហើយ​ប្រាប់​ស្វាមី​ខ្ញុំ ឲ្យ​ជួយ​ខ្ញុំ​ជីករំលើង​ឫស​វា ហើយ​បាញ់ថ្នាំ​ការពារ​កុំ​ឲ្យ​រុក្ខជាតិ​ចង្រៃ​ទាំងនោះ​ដុះ​ទៀត។ ពេលណា​យើង​មិន​អើពើ ឬ​បដិសេធន៍​វត្តមាន​របស់​អំពើបាប​ក្នុង​ជីវិត​យើង វា​អាច​ឈ្លានពាន​ចូល ហើយ​រីក​រាលដាល​ក្នុង​ជីវិត​យើង។ ព្រះ​នៃ​យើង​ដែល​គ្មាន​បាប មិន​មាន​ភាព​ងងឹត​ក្នុង​អង្គ​ទ្រង់​ទាល់តែសោះ។ ក្នុងនាម​យើង​ជា​កូន​ព្រះអង្គ ព្រះអង្គ​បាន​ប្រទាន​លទ្ធភាព និង​ការ​បង្គាប់​ឲ្យ​ជម្នះ​អំពើបាប ដើម្បីឲ្យ​យើង​អាច “ដើរ​ក្នុង​ពន្លឺ​វិញ ដូចជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ”(១យ៉ូហាន ១:៧)។ តាមរយៈ​ការ​សារភាព​បាប និង​ការ​ប្រែចិត្ត​ចេញពី​អំពើបាប យើង​អាច​ពិសោធន៍​នឹង​ការ​អត់ទោស​បាប និង​សេរីភាព​រួចផុត​ពី​អំពើបាប(ខ.៨-១០) ព្រោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ​មួយ​អង្គ គឺ​ព្រះយេស៊ូវ​(២:១)។ ព្រះអង្គ​ស្ម័គ្រ​ព្រះទ័យ “ធ្វើជា​ដង្វាយ​ធួន​នឹង​បាប​យើង​រាល់គ្នា មិន​ត្រឹមតែ​បាប​របស់​យើង​រាល់គ្នា​តែប៉ុណ្ណោះ គឺ​នឹង​បាប​របស់​លោកីយ៍​ទាំងមូល​ដែរ”(ខ.២)។ ពេលណា​ព្រះ​ទ្រង់​បណ្តាល​ចិត្ត​យើង​ឲ្យដឹង​ថា យើង​បាន​ប្រព្រឹត្ត​អំពើបាប​ណាមួយ តើ​យើង​នឹង​សម្រេចចិត្ត​បដិសេធន៍ ជៀសវាង​ការទទួលខុសត្រូវ ឬ​ទទួល​ស្គាល់​បាប​របស់​យើង? តែ​ពេលណា​យើង​លន់តួ​បាប ហើយ​ប្រែចិត្ត​ចេញពី​បាប ព្រះអង្គ​នឹង​ដក​បាប​ចេញពី​យើង ដើម្បីកុំឲ្យ​វា​ធ្វើឲ្យខូច​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះអង្គ…

Read article
សំណូមពរអធិស្ឋាននៅលើកាតប៉ូស្តាល់

ព្រមទាំង​ប្រើ​សេចក្តី​អធិស្ឋាន និង​សេចក្តី​ទូល​អង្វរ​គ្រប់យ៉ាង ដើម្បី​អធិស្ឋាន​ដោយ​ព្រះវិញ្ញាណ​រាល់ពេល​រាល់វេលា។ អេភេសូរ ៦:១៨ ក្នុងអំឡុងពេល​នៃ​សិក្ខាសាលា​អ្នកនិពន្ធ ថេ​មី(Tamy) បាន​ឲ្យ​កាត​ប៉ូស្តាល់​មក​ខ្ញុំ។ នៅ​ខ្នង​កាត​ប៉ូស្តាល់ មាន​សំណេរ​អំពី​សំណូមពរ​អធិស្ឋាន។ នាង​បាន​ពន្យល់​ថា នាង​បាន​អាន​ជីវប្រវត្តិ​របស់​សមាជិក​ក្រុម​របស់ខ្ញុំ ហើយក៏​បាន​សរសេរ​សំណូមពរ​អធិស្ឋាន នៅ​លើ​កាត​ប៉ូស្តាល់​នី​មួយៗ ហើយក៏​បាន​អធិស្ឋាន ពេល​ដែល​នាង​បាន​ឲ្យ​កាត​ប៉ូស្តាល់​ទាំងនោះ​មក​យើង។ ខ្ញុំ​មានចិត្ត​ស្ញប់ស្ញែង ចំពោះ​ការ​សរសេរ​រៀបរាប់​ជា​លម្អិត នៅ​លើ​កាត​ដែល​នាង​បាន​ផ្ញើ​មក​​នោះ។ ហេតុនេះ​ហើយ​ខ្ញុំ​ក៏បាន​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​លើកទឹកចិត្ត​ខ្ញុំ តាមរយៈ​នាង។ បន្ទាប់​មក ខ្ញុំ​ក៏បាន​អធិស្ឋាន​ឲ្យ​នាង​វិញ។ ពេលណា​ខ្ញុំ​កំពុង​តយុទ្ធ​នឹង​ការឈឺចាប់ និង​ការ​ហត់នឿយ ក្នុងអំឡុងពេល​សិក្ខាសាលា​នោះ ខ្ញុំ​ក៏បាន​ទាញ​កាត​នោះ​ចេញ​មក​មើល។ ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​ខ្ញុំ​មាន​ភាព​ស្រស់ថ្លា​ឡើង តាមរយៈ​ការ​លើកទឹកចិត្ត​ក្នុង​កាត​ប៉ូស្តាល់​របស់​នាង។ សាវ័ក​ប៉ុល​បាន​ទទួលស្គាល់ ឥទ្ធិពល​របស់​ការអធិស្ឋាន​ឲ្យ​អ្នកដទៃ ដែល​នាំឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត។ គាត់​បាន​ជំរុញ​អ្នកជឿ​ទាំងឡាយ​ឲ្យ​ត្រៀមខ្លួន​តយុទ្ធ​នឹង “នឹង​អំណាច​អាក្រក់​ខាងវិញ្ញាណ”(អេភេសូរ ៦:១២)។ គាត់​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​អធិស្ឋាន​ដ៏​ជាប់លាប់ និង​ជាក់លាក់ ខណៈ​ពេល​ដែល​យើង​សង្កត់ធ្ងន់ ទៅលើ​ភាព​ចាំបាច់​នៃ​ការអធិស្ឋាន និង​ទូល​អង្វរ​ឲ្យ​គ្នា​ទៅវិញទៅមក។ សាវ័ក​ប៉ុល​ក៏បាន​សុំ​ឲ្យ​គេ​អធិស្ឋាន​ឲ្យ​គាត់​ផង​ដែរ ប្រយោជន៍ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សម្តី​មក​គាត់ ឲ្យ​គាត់​បាន​បើក​មាត់​ដោយ​ក្លាហាន នឹង​សម្ដែង​ពី​សេចក្តី​អាថ៌កំបាំង​នៃ​ដំណឹងល្អ ដែល​គាត់​ជា​ទូត​ជាប់ច្រវាក់ ដោយ​ព្រោះ​ដំណឹងល្អ (ខ.១៩-២០)។ ខណៈ​ពេល​ដែល​យើង​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញទៅមក ព្រះវិញ្ញាណ​បរិសុទ្ធ​កម្សាន្ត​ចិត្ត​យើង ហើយ​ជួយ​ឲ្យ​ការ​ប្តេជ្ញា​ចិត្ត​យើង​កាន់តែ​មាន​ភាព​រឹង​មាំ។ គាត់​បាន​បញ្ជាក់​ថា យើង​ត្រូវការ​ព្រះអង្គ និង​ត្រូវការ​គ្នា​ទៅវិញ​ទៅ​មក ដោយ​ធានា​យើង​ថា…

Read article
ខ្ញុំគ្រាន់តែអាចស្រមៃ

ធូលី​ត្រឡប់ជា​ដី​ដូចដើម​វិញ នឹង​វិញ្ញាណ ត្រឡប់ទៅ​ឯ​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​មក​នោះ។ សាស្តា ១២:៧ ថ្ងៃមួយ ខ្ញុំ​បាន​ចូល​អង្គុយ​នៅ​លើ​កៅអីវែង ក្នុង​ព្រះវិហារ នៅ​ពីក្រោយ​ស្រ្តី​ម្នាក់ ខណៈ​ពេល​ដែល​ក្រុម​ថ្វាយបង្គំ​បាន​ចាប់ផ្តើម​ច្រៀង​បទ “ខ្ញុំ​គ្រាន់តែ​អាច​ស្រមៃ”។ ខ្ញុំ​លើកដៃ​ឡើង ហើយ​ច្រៀង​សរសើរ​ព្រះ ទន្ទឹម​នឹង​ពេល​ដែល​គាត់​ច្រៀង ដោយ​សម្លេង​ធំ យ៉ាង​ស៊ីសង្វាក់​ជាមួយ​សម្លេង​ខ្ញុំ។ ក្រោយមក គាត់​ក៏បាន​ប្រាប់​ខ្ញុំ​អំពី​បញ្ហា​សុខភាព​របស់​គាត់ ហើយ​យើង​ក៏បាន​អធិស្ឋាន​ជាមួយគ្នា ក្នុងអំឡុងពេល​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក​របស់​គាត់ នៅ​ពេល​ខាងមុខ។ ពីរបី​ខែ​ក្រោយ​មក អ្នកស្រី​លូ​អ៊ី​ស(Louise) ក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ខ្លាច​ស្លាប់។ ខ្ញុំ​ក៏បាន​ទៅ​អង្គុយ​ក្បែរ​គ្រែ ដែល​គាត់​កំពុង​គេង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ហើយក៏​បាន​ឱនក្បាល​ទៅ​ជិត​ត្រចៀក​គាត់ អធិស្ឋាន​ខ្សឹប​ៗ ហើយ​ច្រៀង​សរសើរ​ដំកើង​ព្រះ យ៉ាង​ស្ងាត់ស្ងៀម។ ខ្ញុំ​គ្រាន់តែ​អាច​ស្រមៃ​ថា លូ​អ៊ីស​នឹង​មាន​អំណរ​យ៉ាងណា ពេល​ដែល​គាត់​បាន​ទៅ​ថ្វាយបង្គំ​ព្រះយេស៊ូវ​ មុខ​ទល់នឹង​មុខ ក្នុងរយៈពេល​ពីរបី​ថ្ងៃបន្ទាប់។ សាវ័ក​ប៉ុល​ក៏បាន​កម្សាន្ត​ចិត្ត​អ្នកអាន​កណ្ឌ​គម្ពីរ​សំបុត្រ​របស់​គាត់ ដែល​កំពុង​ប្រឈមមុខ​ដាក់​សេចក្តី​ស្លាប់(២កូរិនថូស ៥:១)។ ទុក្ខវេទនា​ដែល​យើង​ជួប នៅ​លើ​ផែនដី​នេះ អាច​ធ្វើឲ្យ​យើង​ទួញ​យំ តែ​ក្តី​សង្ឃឹម​របស់​យើង នៅតែ​បន្ត​បោះយុថ្កា​ជាប់ នឹង​ទីលំនៅ​ដ៏​ស្ថិតស្ថេរ​របស់​យើង នៅ​នគរ​ស្ថានសួគ៌ ជា​កន្លែង​ដែល​យើង​នឹង​បាន​ទៅ​នៅជា​មួយ​ព្រះយេស៊ូវ​អស់​កល្ប​ជានិច្ច(ខ.២-៤)។ ព្រះ​ទ្រង់​បាន​រចនា​យើង​មក ឲ្យ​មានចិត្ត​ស្រេកឃ្លាន​រក​ការរស់នៅ​ដ៏​អស់​កល្ប​ជាមួយ​ព្រះអង្គ(ខ.៥-៦) តែ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ ក៏​សម្រាប់​ផ្លាស់​ប្តូរ​របៀប​ដែល​យើង​រស់នៅ ថ្វាយព្រះ​អង្គ ក្នុង​ពេល​សព្វថ្ងៃ​ផង​ដែរ(ខ.៧-១០)។ ខណៈ​ពេល​ដែល​យើង​កំពុង​រស់នៅ…

Read article
លើសពីអ្នកមានជ័យជម្នះ

ទេ គឺ​ក្នុង​សេចក្តី​ទាំងនោះ យើងខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មានជ័យ​ជំនះ​ទៅទៀត ដោយសារ​ព្រះអង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង។ រ៉ូម ៨:៣៧ កាល​ស្វាមី​ខ្ញុំ​កំពុង​បង្វឹក​ក្រុមកីឡា​វាយ​កូន​បាល់​របស់​កូនប្រុស​យើង គាត់​ក៏បាន​ឲ្យរង្វាន់​ដល់​កីឡាករ​ទាំងឡាយ ដោយធ្វើ​ពិធីជប់លៀង​នៅ​ចុងឆ្នាំ ហើយ​ទទួលស្គាល់​ការ​រីកចម្រើន​របស់​ពួក​គេ ក្នុង​រដូវ​កាល​នៃ​ការប្រកួត។ ដាស់​ស្ទីន(Dustin) ជា​កីឡាករ​ក្មេង​ជាងគេ បាន​ចូល​មក​រក​ខ្ញុំ​ក្នុង​អំឡុង​ពេល​ជួបជុំគ្នា​នោះ ហើយ​សួរ​ខ្ញុំ​ថា “ថ្ងៃនេះ យើង​ប្រកួត​ចាញ់​គេ​ហើយ ហេតុអ្វី​យើង​ជប់លៀង?” ខ្ញុំ​ប្រាប់​គាត់​ថា “ចាស ប្រកួត​ចាញ់​គេ​មែន តែ​យើង​មាន​មោទនភាព​ចំពោះ​ក្រុម​របស់​ដាស់​ស្ទីន ដែល​បាន​ប្រឹងប្រែង​អស់ពី​លទ្ធភាព”។ គាត់​ថា “ខ្ញុំ​ដឹង​ថា យើង​ប្រកួត​ចាញ់​គេ មែនទេ?” ខ្ញុំ​ក៏បាន​ងក់ក្បាល។ គាត់​សួរ​ទៀត​ថា “តែ​ហេតុអ្វី​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ ដូច​អ្នកឈ្នះ?” ខ្ញុំ​ក៏បាន​និយាយ ដោយ​ទឹកមុខ​ញញឹម​ថា “ព្រោះ​ដាស់​ស្ទីន​ជា​អ្នកឈ្នះ​មែន”។ ដាស់ស្ទីន​បាន​គិតថា ការប្រកួត​ចាញ់​គឺ​មានន័យថា គាត់​ជា​មនុស្ស​បរាជ័យ ទោះ​គាត់​បាន​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ក៏​ដោយ។ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ ការ​ប្រយុទ្ធ​របស់​យើង​ក៏​មាននៅ​ក្រៅ​ទីលាន​ប្រកួត​ផង​ដែរ។ តែ​ជា​ញឹកញាប់ យើង​ច្រើនតែ​ចង់​គិតថា លទ្ធផល​ដែល​យើង​ទទួល​បាន ក្នុង​រដូវ​កាល​ដ៏​ពិបាក​ក្នុង​ជីវិត បាន​ឆ្លុះបញ្ចាំង​អំពី​តម្លៃ​របស់​យើង។ សាវ័ក​ប៉ុល​បាន​បង្រៀន​យ៉ាង​ច្បាស់ អំពី​ទំនាក់ទំនង​រវាង​ទុក្ខ​លំបាក​របស់​យើង ក្នុង​ពេល​បច្ចុប្បន្ន និង​សិរីល្អ​ដែល​យើង​នឹង​ទទួល​នៅ​ពេល​អនាគត ក្នុងនាម​ជា​កូន​របស់​ព្រះ។ ព្រះយេស៊ូវ​បាន​លះបង់​ព្រះអង្គ​ទ្រង់ ដើម្បី​យើង ហើយ​ព្រះអង្គ​នៅ​បន្ត​ជួយ​យើង ក្នុង​ការ​តយុទ្ធ​នឹង​អំពើបាប ហើយ​កែប្រែ​យើង…

Read article
បេសកកម្មជួយសង្គ្រោះ

ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់ ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​នឹង​ឆ្លើយតប​ចំពោះ​គេ។ ទំនុកដំកើង ៣៨:១៥ នៅ​ប្រទេស​អូស្ត្រាលី អ្នក​ស្ម័គ្រចិត្ត​មួយ​ក្រុម នៅ​អង្គការ​សង្គ្រោះ​សត្វ បាន​រក​ឃើញ​សត្វ​ចៀម​វង្វេង​មួយ​ក្បាល មាន​រោម​ដ៏​កខ្វក់ និង​កន្តាញ់ ដែល​មាន​ទម្ងន់​ជាង​៣៧​គីឡូក្រាម។ អ្នក​សង្គ្រោះ​សង្ស័យ​សត្វ​ចៀម​នោះ​បាន​វង្វេងបាត់ នៅក្នុង​ព្រៃ អស់​រយៈពេល​យ៉ាង​ហោច​ណាស់​៥​ឆ្នាំ។ អ្នក​ស្ម័គ្រចិត្ត​ក៏បាន​ជួយ​សម្រាល​បន្ទុក​វា ដោយ​ការ​កាត់​រោម​ដ៏​ធ្ងន់​របស់​វា យ៉ាង​លំបាកលំបិន។ បន្ទាប់ពី​វា​បាន​រួចផុត​ពី​បន្ទុក​ដ៏​ធ្ងន់​នោះ វា​ក៏បាន​ស៊ី​ចំណី។ ជើង​របស់​វា​កាន់តែ​មាន​ភាពរឹងមាំ។ វា​មានទំនុក​ចិត្ត និង​ការ​ស្កប់ចិត្ត​កាន់តែ​ខ្លាំង ពេល​ដែល​វានៅជិត​អ្នក​សង្គ្រោះ​របស់​វា និង​សត្វ​ដទៃទៀត នៅកន្លែង​ថែរក្សា​សត្វ​ដែលគេ​បាន​សង្គ្រោះ។ ស្តេច​ដាវីឌ​ជា​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ដែល​បាន​យល់​អំពី​ការឈឺចាប់ ដោយសារ​បន្ទុក​ដ៏​ធ្ងន់ និង​ត្រូវ​គេ​បំភ្លេច​ចោល និង​វង្វេង ហើយ​មាន​ព្រះទ័យ​ស្រេកឃ្លាន​ការ​ជួយ​សង្គ្រោះ។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង​ជំពូក ៣៨ ស្តេច​ដាវីឌ​ក៏បាន​ស្រែក​រក​ព្រះ។ ទ្រង់​បាន​ជួប​ភាព​ឯកោ ការក្បត់ និង​ភាព​អស់សង្ឃឹម(ខ.១១-១៤)។ តែ​ទ្រង់​បាន​អធិស្ឋាន ដោយ​ទំនុកចិត្ត​ថា “ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់ ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​នឹង​ឆ្លើយតប​ចំពោះ​គេ”(ខ.១៥)។ ស្តេច​ដាវីឌ​មិន​បាន​បដិសេធន៍​ថា ទ្រង់​មិន​មានទុក្ខ​លំបាក ឬ​លាក់បាំង​ទុក្ខ​លំបាក​ក្នុង​ព្រះទ័យ និង​ជំងឺ​ក្នុង​ព្រះ​កាយ​ទ្រង់​នោះ​ឡើយ(ខ.១៦-២០)។ ផ្ទុយទៅវិញ ទ្រង់​ទុកចិត្ត​ថា ព្រះ​ទ្រង់​គង់នៅ​ក្បែរ…

Read article
អំណាចនៃព្រះបន្ទូលព្រះ

នោះ​ពាក្យ​អញ ដែល​ចេញពី​មាត់​អញ​ទៅ ក៏​មិនដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ។ អេសាយ ៥៥:១១ នៅពេល​ល្ងាច មុន​ពេលថ្ងៃ​បុណ្យណូអែល នៅ ឆ្នាំ១៩៦៨ លោក​ហ្វ្រែង ប៊​រមែន(Frank Borman) លោក​ជីម ឡូ​វែល(Jim Lovell) និង​លោក​ប៊ី​ល អ៊ែន​ឌ័រ(Bill Anders) បាន​ក្លាយជា​មនុស្ស​ដំបូង​បំផុត ដែល​បាន​ចូល​ទៅ​ក្នុង​គន្លង​ហោះ​ហើរ​ជុំវិញ​ស្ថាន​ព្រះ​ច័ន្ទ។ ពេល​ដែល​ពួក​គេ​បាន​ហោះហើរ​ក្រឡឹង​ជំ​វិញ​ស្ថាន​ព្រះចន្ទ​បាន​១០​ដង ពួក​គេ​ក៏បាន​ចែករំលែក​រូបថត​ស្ថាន​ព្រះ​ចន្ទ និង​ផែនដី ដែល​ពួក​គេ​ថត​បាន។ ក្នុងអំឡុងពេល​ផ្សាយបន្តផ្ទាល់​តាម​ទូរទស្សន៍ ពួក​គេ​ក៏បាន​អាច​បទ​គម្ពីរ​លោកុប្បត្ដិ ជំពូក១ ម្តង​ម្នាក់។ នៅក្នុង​ការ​អបអរ​ខួប​ទី៤០ លោក​ប៊រមែន​ក៏​បាន​មានប្រសាសន៍​ថា “កាល​នោះ គេ​បាន​ប្រាប់​យើង​ថា នៅពេល​ល្ងាច មុន​ថ្ងៃ​ណូអែល យើង​នឹង​មាន​ចំនួន​អ្នក​ស្តាប់​តាម​រលក​ធាតុ​អាកាស​ច្រើន​បំផុត ក្នុង​ប្រវត្តិ​សាស្ត្រ។ ហើយ​អង្គការ​ណា​សា​គ្រាន់តែ​បាន​ណែនាំ​យើង​ឲ្យ​និយាយ​អ្វី​ដែល​ត្រឹមត្រូវ​ប៉ុណ្ណោះ”។ ដូចនេះ ពួក​គេ​ក៏បាន​សម្រេច​ចិត្ត​អាន​ខគម្ពីរ​នោះ ដែល​នៅតែ​បាន​ដាំ​គ្រាប់ពូជ​នៃ​សេចក្តី​ពិត ក្នុង​ចិត្ត​របស់​មនុស្សជាច្រើន ដែល​បាន​ស្តាប់​ការ​ចាក់​ផ្សាយ​ជា​ប្រវត្តិ​សាស្ត្រ​នោះ។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល តាម​រយៈ​ហោរា​អេសាយ​ថា “ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​អញ ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​ឯង​នឹង​បាន​រស់នៅ”(អេសាយ ៥៥:៣)។ ព្រះអង្គ​បាន​បង្ហាញ​នូវ​ការ​ប្រទាន​សេចក្តី​សង្គ្រោះ​ដោយ​ឥតគិតថ្លៃ ដើម្បី​អញ្ជើញ​យើង ឲ្យ​ងាក​បែរ​ពី​បាប​ និង​ទទួល​សេចក្តី​មេត្តា និង​ការ​អត់ទោស​បាប​ពី​ព្រះអង្គ(ខ.៦-៧)។…

Read article
ការលើកទឹកចិត្តគ្នាទៅវិញទៅមក

តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅវិញទៅមក​ជា​រាល់ថ្ងៃ​វិញ ក្នុង​កាលដែល​នៅតែ​ហៅថា «ថ្ងៃនេះ»នៅឡើយ។ ហេព្រើរ ៣:១៣ បន្ទាប់ពី​សុខភាព​ខ្ញុំ​មាន​ការ​ចុះ​ខ្សោយ​កាន់​តែ​ខ្លាំង អស់​រយៈពេល​១​សប្តាហ៍​ ខ្ញុំ​ក៏បាន​ផ្តេក​ខ្លួន​ទៅលើ​សាឡុង។ ខ្ញុំ​មិន​ចង់​គិត​អំពីអ្វី​ទាំងអស់។ នរណា​ក៏​ខ្ញុំ​មិន​ចង់​និយាយ​រក។ សូម្បីតែ​ការអធិស្ឋាន ក៏​ខ្ញុំ​ពិបាក​ធ្វើ​​ដែរ។ ការ​បាក់ទឹកចិត្ត និង​ការសង្ស័យ​បាន​គ្រប​សង្កត់ចិត្ត​ខ្ញុំ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​ទូរទស្សន៍​មើល។ ខ្ញុំ​ក៏​បាន​មើល​ស្ពត​ផ្សាយ​ពាណិជ្ជកម្ម​មួយ ក្នុង​នោះ ខ្ញុំ​ឃើញ​ក្មេងស្រី​ម្នាក់​និយាយទៅ​កាន់​ប្អូនប្រុស​របស់​នាង​ថា “ប្អូន​ជា​ជើង​ឯក”។ បន្ទាប់ពី​នាង​បន្ត​និយាយលើក​ទឹកចិត្ត​គាត់​ដូចនេះ ស្នាមញញឹម​ក៏បាន​លេចឡើង​នៅ​លើ​ផ្ទៃមុខ​គាត់។ ខ្ញុំ​ក៏បាន​ញញឹម​ជាមួយ​ពួក​គេ​ផង​ដែរ។ រាស្ត្រ​របស់​ព្រះ​តែងតែ​ជួប​ការ​បាក់​ទឹក​ចិត្ត និង​ការសង្ស័យ ដែល​នាំឲ្យ​ពួក​គេ​មានការ​លំបាក​ជា​ខ្លាំង។ បទ​គម្ពីរ​ទំនុកដំកើង ជំពូក៩៥ ​បាន​បញ្ជាក់​ថា យើង​អាច​ឮ​ព្រះ​សូរ​សៀង​ព្រះ តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ។ អ្នកនិពន្ធ​បទ​គម្ពីរ​ហេព្រើរ​បាន​ដកស្រង់​បទ​គម្ពីរ​នេះ ដើម្បី​ដាស់តឿន​អ្នកជឿ​ព្រះយេស៊ូវ​ ឲ្យ​ជៀសវាង​ការប្រព្រឹត្ត​ខុស​ដូច​ពួក​អ៊ីស្រាអែល កាល​ពួក​គេ​កំពុង​រស់នៅ​វិលវល់​នៅក្នុង​វាល​រហោស្ថាន(ហេព្រើរ ៣:៧-១១)។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ចូរ​ប្រយ័ត្ន​បងប្អូន​អើយ ក្រែង​មាន​ពួក​អ្នករាល់គ្នា​ណាមួយ មានចិត្ត​អាក្រក់ ដោយ​មិន​ជឿ ព្រមទាំង​បោះបង់ចោល​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់នៅ”(ខ.១២-១៣)។ “ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់ថ្ងៃ​វិញ ក្នុង​កាលដែល​នៅតែ​ហៅថា «ថ្ងៃនេះ»នៅឡើយ”(ខ.១២-១៣)។ ដោយសារ​សេចក្តី​សង្ឃឹម​របស់​យើង​បាន​ជាប់​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​យើង​អាច​ពិសោធន៍​នឹង​កម្លាំង ដែល​យើង​ត្រូវការ​ក្នុង​ការ​ស៊ូទ្រាំ គឺ​កម្លាំង​ដែល​បាន​មក​ពី​ការ​លើក​ទឹក​ចិត្ត​គ្នា ក្នុង​ចំណោម​អ្នកជឿ​ព្រះ(ខ.១៣)។ ពេលណា​អ្នកជឿ​ណា​ម្នាក់​មានការ​សង្ស័យ អ្នកជឿ​ដទៃទៀត អាច​ផ្តល់​ការ​លើកទឹកចិត្ត ឲ្យ​យល់ និង​ជឿ​ច្បាស់ ហើយ​ជួយ​ឲ្យ​គាត់​ជៀស​ចេញពី​អំពើបាប។…

Read article
ក្តីសង្ឃឹមដ៏ស្ថិតស្ថេរ

ព្រះ​ទ្រង់​នឹង​ជូត​អស់ទាំង​ទឹកភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោកសង្រេង ឬ​សេចក្តី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ វិវរណៈ ២១:៤ មាន​ពេល​មួយ ក្រុម​វេជ្ជបណ្ឌិត​បាន​ពិនិត្យ​សុខភាព​របស់​សាឡូម៉ូន ជា​ក្មេង​អាយុ​៤ឆ្នាំ​រក​ឃើញថា គាត់​មាន​ជំងឺ​សាច់​ដុំ ដែល​ធ្វើឲ្យ​សាច់ដុំ​គាត់​អន់ខ្សោយ​បន្តិច​ម្តងៗ។ មួយឆ្នាំ​ក្រោយមក គ្រូពេទ្យ​បាន​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​គាត់ ដើម្បី​ឲ្យ​គាត់​ប្រើ​រទេះ​រុញ។ តែ​សាឡូម៉ូន​បាន​ប្រកែក​ថា គាត់​មិន​ចង់​ប្រើ​រទេះរុញ​ទេ។ ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ទាំងឡាយ​ក៏បាន​អធិស្ឋាន​ឲ្យ​គាត់ ហើយក៏​បាន​រ៉ៃ​អង្គាស​ប្រាក់ ដើម្បី​ស្វែងរក​ឆ្កែ​ដែលគេ​បង្វឹក​ឲ្យ​ជួយ​ជន​ពិការ ដើម្បី​ជួយ​គាត់ឲ្យ​​អាច​ផ្លាស់ទី ដោយ​មិន​ចាំបាច់​ប្រើ​រទេះរុញ ឲ្យ​បាន​យូរ​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន។ អង្គការ​ផ្លូវ​សម្រាប់​ជីវិត ដែល​បាន​បង្វឹក​សត្វ​ឆ្កែ​របស់ខ្ញុំ​ឈ្មោះ ខូ​លី កំពុងតែ​រៀបចំ​សត្វ​ឆ្កែ​ឈ្មោះ វ៉ា​ហ្វ៊​ល ឲ្យ​បម្រើ​សាឡូម៉ូន។ សាឡូម៉ូន​បាន​ទទួលយក​ការ​ព្យាបាល​នេះ ដែល​ជា​ញឹកញាប់ គាត់​បាន​ច្រៀង​សរសើរ​ដំកើង​ព្រះ តែ​ថ្ងៃ​ខ្លះ គាត់​មានការ​ពិបាក​កាន់តែ​ខ្លាំង។ ថ្ងៃមួយ សាឡូម៉ូន​មានការ​ពិបាក​ខ្លាំង តែ​គាត់​បាន​ឱប​ម្តាយ​គាត់ ហើយ​និយាយ​ថា “កូន​សប្បាយចិត្ត​ណាស់ ដែល​នៅ​ស្ថានសួគ៌ គ្មាន​ជំងឺ​សាច់ដុំ”។ ការ​អន់ខ្សោយ ដែល​បណ្តាល​មក​ពី​ជំងឺ បាន​ប៉ះពាល់​មនុស្ស​ទាំងអស់ ដែល​មានជីវិត​រស់នៅ​លើ​ផែនដី​នេះ។ ទោះជាយ៉ាងណា​ក៏ដោយ យើង​មាន​ក្តី​សង្ឃឹម​ដ៏​ស្ថិតស្ថេរ ដែល​អាច​ជួយ​ឲ្យ​យើង​មានការ​ប្តេជ្ញា​ចិត្ត​កាន់តែ​រឹងមាំ នៅ​ថ្ងៃ​ដ៏​ពិបាក ដែល​មិន​អាច​ជៀស​រួច។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន “ផ្ទៃមេឃ…

Read article
បានចម្រើនឡើងទាំងអស់គ្នា

ម៉ារី(Marie) ជា​ស្ត្រី​មេម៉ាយ ដែល​ខិតខំ​ធ្វើការ​ចិញ្ចឹម​កូន តែ​នាង​កម្រ​ខកខាន​មិនបាន​ទៅ​ព្រះវិហារ ឬ​ចូលរួម​ការ​សិក្សា​ព្រះគម្ពីរ។ រៀងរាល់​សប្តាហ៍ នាង​តែងតែ​ជិះឡាន​ក្រុង​ទៅ​ព្រះវិហារ ជា​មួ​យកូនៗទាំង៥នាក់ ហើយក៏​បាន​ជួយ​រៀបចំ​កន្លែង​ថ្វាយបង្គំ​ព្រះ និង​សម្អាត​ព្រះវិហារ។ នៅ​ថ្ងៃអាទិត្យ​មួយ​នោះ លោកគ្រូ​គង្វាល​បាន​ប្រាប់​ម៉ារី​ថា សមាជិក​ពួក​ជំនុំ​ខ្លះ​បាន​រៀបចំ​អំណោយ សម្រាប់​គ្រួសារ​របស់​នាង។ ប្តី​ប្រពន្ធ​មួយ​គូរ​បាន​ឲ្យ​គ្រួសារ​នាង​ជួលផ្ទះ​របស់​ពួក​គេ ដោយ​ថ្លៃ​ជួលផ្ទះ​ថោកជាង​ផ្ទះ​ដែល​នាង​កំពុង​ស្នាក់​នៅ​មុន។ ប្តី​ប្រពន្ធ​មួយ​គូរ​ទៀត​ក៏បាន​ផ្តល់​ការងារ នៅ​ហាង​កាហ្វេ​របស់​ពួក​គេ ដែល​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​នាង។ យុវជន​ម្នាក់​បាន​ឲ្យ​រថយន្ត​ចាស់​មួយ​គ្រឿង​ឲ្យ​នាង​ប្រើ​ប្រាស់ ដែល​គាត់​បាន​ជួសជុល ហើយ​បាន​សន្យា​ថា នឹង​ជួយ​ជួសជុល​ឡាន​នោះ ពេលណា​វា​ខូច។ ម៉ារី​ក៏បាន​អរព្រះគុណ​ព្រះ ដែល​បាន​ប្រទាន​ក្តី​អំណរ ក្នុង​ការរស់នៅ ក្នុង​សហគមន៍ ដែល​មានការ​ប្ដេជ្ញា​ចិត្ត​បម្រើ​ព្រះ និង​បម្រើ​គ្នា​ទៅវិញទៅមក។ យើង​ប្រហែល​មិន​អាច​ជួយ​អ្នកដទៃ ឲ្យបាន​ច្រើន​ដូច​ពួក​ជំនុំ​របស់​ម៉ារី​ឡើយ តែ​ព្រះ​ទ្រង់​បាន​រៀបចំ​រាស្រ្ត​ទ្រង់ ឲ្យ​ជួយគ្នា​ទៅវិញទៅមក។ កណ្ឌ​គម្ពីរ​កិច្ចការ​បាន​ពិពណ៌នា​ថា អ្នកជឿ​ព្រះយេស៊ូវ​ “នៅតែ​ព្យាយាម​ក្នុង​សេចក្តី​បង្រៀន​របស់​ពួក​សាវ័ក ហើយ​ក្នុង​សេចក្តី​ប្រកប​គ្នា”(កិច្ចការ ៤:៤២)។ ពេលណា​យើង​រួបរួម​គ្នា ដោយ​ការ​លះបង់​ធនធាន​តាម​លទ្ធភាព​របស់​យើង យើង​អាច​ជួយ​អ្នក​ដែល​ខ្វះខាត​ក្នុង​ពួក​ជំនុំ ដូច​អ្នកជឿ​នៅ​សម័យ​ពួក​ជំនុំ​ដំបូង​ផង​ដែរ(ខ.៤៤-៤៥)។ កាលណា​យើង​ចូល​ទៅ​ជិត​ព្រះ និង​ចូល​មក​ជិត​គ្នា យើង​អាច​មើលថែ​គ្នា​ទៅវិញទៅមក។ ពេលណា​អ្នកដទៃ​បានឃើញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ តាមរយៈ​ការប្រព្រឹត្ត​របស់​រាស្រ្ត​ព្រះអង្គ ពួក​គេ​អាច​មានចិត្តចង់​មាន​ទំនាក់ទំនង​ជាមួយ​ព្រះយេស៊ូវ​ ដោយ​ទទួល​សេចក្តី​សង្គ្រោះ(ខ.៤៦-៤៧)។ យើង​អាច​បម្រើ​អ្នកដទៃ ដោយ​ទឹកមុខ​ញញឹម ឬ​ដោយ​អំពើ​សប្បុរសធម៌។ យើង​អាច​ដាក់​ដង្វាយ ឬអធិស្ឋាន​ឲ្យ​ពួក​គេ​ជាដើម។…

Read article