ការត្រាសហៅឲ្យកម្សាន្តចិត្ត
សៀវភៅ ដែលមានចំណងជើងថា លោកស្រី ខេនីឌី ជាទីគោរពរាប់អាន ជាស្នាដៃនិពន្ធរបស់លោកចេយ មូលវាននេយ(Jay Mulvaney) និងលោកប៉ូល ដឺ អេនចេនីស(Paul De Angelis) ដែលនៅក្នុងនោះ អ្នកទាំងពីរបានកត់សំគាល់ឃើញថា ក្នុងអំឡុងពេលជាច្រើនសប្តាហ៍បន្ទាប់ពីលោកប្រធានាធិបតី ចន ខេនេឌី(John Kennedy) ត្រូវគេធ្វើឃាត ភរិយារបស់គាត់ គឺអ្នកស្រីជែកលីន ខេនេឌី(Jacqueline Kennedy) បានទទួលសំបុត្រជិតមួយលានច្បាប់ ពីមនុស្សទូទាំងពិភពលោក។ សំបុត្រខ្លះជាសំបុត្ររបស់ប្រមុខរដ្ឋនៃប្រទេសផ្សេង និងមនុស្សល្បីៗ ព្រមទាំងមិត្តជិតស្និទ្ធរបស់គាត់។ សំបុត្រខ្លះទៀត ត្រូវបានប្រជាជនសាមញ្ញផ្ញើមក ដោយសរសេរលើខ្នងសំបុត្រថា ជូនចំពោះ“លោកស្រីខេនេឌី នៅវ៉ាស៊ីនតុន” និង “លោកស្រីប្រធានាធិបតី នៃសហរដ្ឋអាមេរិក”។ ពួកគេសុទ្ធតែសរសេរសំបុត្រ បង្ហាញពីទុក្ខព្រួយ និងការអាណិត ចំពោះការបាត់បង់របស់លោកស្រី។ ពេលដែលយើងចង់ជួយរំលែកទុក្ខអ្នកដែលកំពុងមានការឈឺចាប់ យើងចាំបាច់ត្រូវនឹកចាំថា “ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា” គឺជា “ព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក”(២កូរិនថូស ១:៣)។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ជាប្រភពនៃសេចក្តីមេត្តាដ៏ស្រទន់ ព្រះបន្ទូលដ៏សប្បុរស និងជំនួយដ៏មានប្រយោជន៍ ដែលនាំមកនូវការលើកទឹកចិត្ត…
Read article