ការគិតខុស
មានមនុស្សបួននាក់កំពុងធ្វើដំណើរជាមួយគ្នា តាមយន្តហោះតូចមួយ។ ក្នុងចំណោមនោះ មានអ្នកបើកយន្តហោះ សាស្ត្រាចារ្យ គ្រូគង្វាល និងអ្នកឡើងភ្នំ។ ពេលនោះម៉ាស៊ីនយន្តហោះក៏បានខូច ហើយអ្នកបើកយន្តហោះបានប្រាប់ពួកគេថា “យើងមានឆ័ត្រយោងតែបីទេ នៅក្នុងយន្តហោះនេះ។ ដោយសារយន្តហោះនេះរបស់ខ្ញុំ នោះខ្ញុំនឹងយកឆ័ត្រយោងមួយ”។ គាត់ក៏ពាក់ឆ័ត្រយោងនោះ ហើយលោតចុះបាត់។ រីឯសាស្ត្រាចារ្យវិញ គាត់បាននិយាយថា “ខ្ញុំជាអ្នកចេះដឹង ហើយពិភពលោកនេះត្រូវការខ្ញុំ ដូច្នេះ ខ្ញុំយកឆ័ត្រយោងមួយដែរ” ហើយគាត់ក៏លោតចេញដែរ។ បន្ទាប់មក គ្រូគង្វាលបាននិយាយទៅកាន់អ្នកឡើងភ្នំថា “ខ្ញុំមិនចង់ធ្វើជាមនុស្សអត្មានិយមទេ ដូច្នេះ ចូរអ្នកយកឆ័ត្រយោងចុងក្រោយនេះចុះ”។ អ្នកឡើងភ្នំបានឆ្លើយតបថា “នៅសល់ឆ័ត្រយោងពីរទៀត ដូច្នេះ យើងអាចចែកគ្នាម្នាក់មួយបាន។ លោកសាស្ត្រាចារ្យនោះបានយកកាបូប ស្ពាយរបស់ខ្ញុំ ហើយបានលោតចុះទៅបាត់ហើយ ដោយស្មានថាវាជាឆ័ត្រយោង!” ទោះលោកសាស្ត្រាចារ្យបានគិតថា គាត់នឹងអាចចុះដល់ដី ដោយសុវត្តិភាពក៏ដោយ ក៏ការធានារបស់គាត់ គ្រាន់តែបានផ្អែកទៅលើការគិតខុសប៉ុណ្ណោះ។ មានមនុស្សមួយចំនួនមានការគិតខុស អំពីការធានាអំពីសេចក្តីសង្គ្រោះ។ ពួកគេជឿថា ការចូលរួមកម្មវិធីថ្វាយបង្គំ ការទទួលជ្រមុជទឹក ឬការខំធ្វើល្អ នឹងធ្វើឲ្យព្រះព្រមប្រទានសេចក្តីសង្រ្គោះដល់ខ្លួន។ ប៉ុន្តែ ការគិតរបស់យើង ជាការគិតខុស បើសិនជាការគិតនោះ មិនបានផ្អែកទៅលើព្រះបន្ទូលព្រះ ដែលបានចែងក្នុងព្រះគម្ពីរទេនោះ។ ព្រះអម្ចាស់បានមានបន្ទូលថា “យើងរាល់គ្នាបានធ្វើបាប”…
Read article