October

You are here:
ព្រះ​តម្រង់ផ្លូវ​​ឲ្យ​យើង

កាល​ពី​មួយ​សតវត្សរ៍​មុន បុរស​ម្នាក់់ អាយុ​៤១​ឆ្នាំ ឈ្មោះ អូសវល ឆេមបឺ(Oswald Chambers) បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​អេស៊ីព្ទ ដើម្បី​បម្រើ​ការ​ជា​គ្រូ​បង្រៀន​ព្រះ​បន្ទូល​​របស់​អង្គ​ការ YMCA សម្រាប់​កង​ទ័ព​ចក្រ​ភព​អង់​គ្លេស ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើក​ទី​១។ គេ​បាន​រៀប​ចំ​ឲ្យ​គាត់​ទៅ​ធ្វើ​ការ​ក្នុង​ជំរំ​មួយ នៅ​តំបន់​ហ្សេទួន ដែល​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ខៃរ៉ូ ​ចម្ងាយ​ប្រហែល ៨​គីឡូ​ម៉ែត្រ។ នៅ​ពេល​យប់​ដំបូង​ដែល​គាត់​បាន​នៅ​ទីនោះ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ១៩១៥ លោក​ឆេមបឺ បាន​សរសេរ ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់​ថា “តំបន់​នេះ​ពិត​ជា​ទីរហោ​ស្ថាន​ ​នៅ​ក្នុង​ចិត្ត​របស់​កង​ទ័ព ហើយ​ក៏​ជា​ឱកាស​ដ៏​ត្រចះ​ត្រចង់​សម្រាប់​មនុស្ស​ទាំង​ឡាយ​ផង។ ខ្ញុំ​មិន​ដែល​ធ្លាប់​ជួប​​ប្រទះ​អ្វី​ៗ ដែល​មាន​នៅ​ទីនេះ​ពី​មុន​មក​ទេ ហើយ​ខ្ញុំ​កំពុង​តែ​រង់​ចាំ​មើល ដោយ​យក​ចិត្ត​ទុក​ដាក់ ​ចំពោះ​ការ​ថ្មី​ៗ​ដែល​ព្រះ​ទ្រង់​នឹង​ធ្វើ ​ហើយ​រៀប​ចំ។” លោកឆេមបឺរ​បាន​ជឿ ហើយ​ក៏​បាន​អនុវត្ត​តាម​ព្រះបន្ទូល​ ដែល​មាន​ចែង​ក្នុង​ សុភាសិត ៣:៥-៦ ថា “ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង”។ បទ​គម្ពីរ​នេះ​មាន​ការ​កម្សាន្ត​ចិត្ត ហើយ​ក៏​មាន​ការ​ដាស់​តឿន​ផង​ដែរ។ យើង​មាន​សន្តិ​ភាព​ក្នុង​ចិត្ត ពេល​ដឹង​ថា​ព្រះ​អម្ចាស់​នឹង​ដឹក​នាំ​ផ្លូវ​យើង ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ប៉ុន្តែ ​យើង​មិន​ត្រូវ​ងប់​ងល់​នឹង​​ផែន​ការ​របស់​យើង​ខ្លាំង​ពេក ដល់​ថ្នាក់​យើង​ប្រឆាំង​នឹង​ការ​នាំ​ផ្លូវ​ ឬ​ការ​រៀប​ចំ​ពេល​វេលា​របស់​ព្រះ​នោះ​ឡើយ។ លោក​ឆេម​បឺរ​បាន​មាន​ប្រសាសន៍​ថា “យើង​គ្មាន​សិទ្ធិ​សម្រេច​ថា ​ព្រះ​ទ្រង់​គួរ​ដាក់​យើង​ឲ្យ​នៅ​កន្លែង​ណា​មួយ​ឡើយ…

Read article
ទាំងអស់​គ្នា​មានសុវត្ថិភាព! ទាំងអស់​គ្នាសុខសប្បាយទេ!

នៅ​ខែ​មករា ឆ្នាំ​១៩១៥ កប៉ាល​មួយ​គ្រឿង​ឈ្មោះ អិនដ្យួរិនស៍ (Endurance ប្រែ​មក​ថា ​អត់​ធន់) បាន​ជាប់​គាំង​ ហើយ​ក៏​បាន​ខូច​នៅ​ក្នុង​ផ្ទាំង​ទឹកកក​ នៅ​ក្បែរ​ឆ្នេរ​នៃ​ទ្វីប​អង់​តាកទិក​។ ក្រុម​អ្នក​រុក​រក​តំបន់​ប៉ូល​មួយ​ក្រុម​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​អើននេស ស៊ែកឃលថុន(Ernest Shackleton) បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​អ៊ីលីហ្វិន ​ដោយ​ជិះ​ទូក​សង្រ្គោះ​តូច​ៗ​ចំនួន​បី ចេញ​ពី​នាវា​នេះ។ ពួក​គេ​បាន​ជាប់​គាំង​ នៅ​លើ​កោះ​ដែល​គ្មាន​មនុស្ស​រស់​នៅ នៅ​ឆ្ងាយ​ពី​ផ្លូវ​នាវាចរ ហើយ​ពួក​គេ​មាន​ក្ដី​សង្ឃឹម​តែ​មួយ​គត់។ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩១៦ គ្នា​របស់​ពួក​គេ​២២​នាក់​បាន​មើល​លោក​ស៊ែកឃលថុន និង​មិត្ត​ភក្តិ​របស់​ពួក​គេ​៥​នាក់​ទៀត ​កំពុង​ជិះ​នៅ​ក្នុង​ទូក​សង្រ្គោះ​តូច​មួយ ​ឆ្ពោះ​ទៅ​កាន់​កោះ​ចចជៀ​ខាង​ត្បូង ដែល​ស្ថិត​នៅ​ចម្ងាយ​១២៨៧​គីឡូ​ម៉ែត្រ។ ការ​ប្រថុយ​បែប​នេះ គឺ​ហាក់​ដូច​ជា​គ្មាន​សង្ឃឹម​ទេ ហើយ​បើ​សិន​ជា​​មាន​ការ​ថ្លោះ​ធ្លោយ​ នោះ​ពួក​គេ​ច្បាស់​ជាត្រូវ​ស្លាប់​ទាំង​អស់​គ្នា​មិន​ខាន។ ក្រោយ​មក រឿង​ដ៏​គួរ​ឲ្យ​រីក​រាយ​បាន​​កើត​ឡើង ​ជាង​បួន​ខែ​ក្រោយ​មក មាន​ទូក​មួយ​បង្ហាញ​ខ្លួន​ពី​ចម្ងាយ ​ដោយ​មាន​លោក​ស៊ែក​ឃល​ថុន​នៅ​លើ​ក្បាល​ទូក ស្រែក​ហៅ​ពួក​គេថា “តើ​អ្នក​ទាំង​អស់​គ្នា​សុខ​សប្បាយ​ទេ?” រួច​ក៏​មាន​សម្លេង​ឆ្លើយ​តប​មក​វិញ​ថា “ទាំង​អស់​គ្នា​មាន​សុវត្ថិ​ភាព! ទាំង​អស់​គ្នា​សុខ​សប្បាយ​ទេ!” តើ​មាន​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​រួប​រួម​គ្នា ហើយ​ជួយ​ឲ្យ​ពួក​គេ​នៅ​មាន​ជីវិត​រស់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​នោះ? គឺ​ដោយ​សារ​ពួក​គេ​មាន​ជំនឿ និង​ក្តី​សង្ឃឹម​ចំពោះ​មនុស្ស​ម្នាក់​។ ពួក​គេ​បាន​ជឿ​ថា​ លោក​ស៊ែក​ឃល​ថុន​នឹង​រក​ឃើញ​ផ្លូវ​ជួយ​សង្រ្គោះ​ពួក​គេ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ជំនឿ​របស់​វីរបុរស​ទាំង​ឡាយ ដែល​មាន​ចែង​នៅ​ក្នុង​បទ​គម្ពីរ ហេព្រើរ ជំពូក…

Read article
សំណួរ​ដែល​កំពុងឆេះ

មាន​រឿង​និទាន​បុរាណ​មួយ របស់​ជន​ជាតិ​ដើម​អាមេរិក​បាន​ដំណាល​ថា គេ​បាន​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ ដើរ​ចូល​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង នៅ​ពេល​យប់​នា​រដូវ​លំ​ហើយ ដើម្បី​បង្ហាញ​ថា គាត់​ជា​អ្នក​ក្លា​ហាន​។ មិន​យូរ​ប៉ុន្មាន ផ្ទៃ​មេឃ​ក៏​ចាប់​ផ្ដើម​ងងឹត ហើយ​សម្លេង​ធម្ម​ជាតិ​នៃ​រាត្រី​ងងឹត ​ក៏​បាន​លាន់​ឮ​ពេញ​អាកាស។ ដើម​ឈើ​ទាំង​ឡាយ​បាន​បញ្ចេញ​សូរ​ក្រេត​ក្រត​ៗ និង​ថ្ងួច​ថ្ងូ​ររងំ សត្វ​ទីទុយ​យំ​រងោច​ៗ ហើយ​ឆ្កែ​ព្រៃ​ខៃយ៉ូទី​ក៏​លូរ​លាន់​គ្រលួច​ទៀត។ ថ្វី​ដ្បិត​តែ​គាត់​មាន​ការ​ភ័យ​ខ្លាច​​ក៏ដោយ ក៏​គាត់​បាន​នៅ​ក្នុង​ព្រៃ​អស់​ពេញ​មួយ​យប់ ដើម្បី​ល្បង​ល​សេចក្តី​ក្លា​ហាន​។ នៅ​ទី​បញ្ចប់​ ពេល​ព្រឹក​ព្រលឹម​ក៏​ចូល​មក​ដល់ ​គាត់​ក៏​បាន​ឃើញ​មនុស្ស​ម្នាក់​នៅ​ក្បែរ​គាត់​។ អ្នក​នោះ​គឺ​ជា​ជីតា​របស់​គាត់​ ដែល​បាន​តាម​ឃ្លាំ​មើល​គាត់​​អស់​ពេល​ពេញ​មួយ​យប់។ នៅ​ពេល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ទីរហោ​ស្ថាន​កាន់​តែ​ជ្រៅ គាត់​ក៏​បាន​ឃើញ​គុម្ព​បន្លា​មួយ ​ដែល​កំពុង​ឆេះ តែ​មិន​ចេះ​សុះ។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​ចាប់​ផ្ដើម​មាន​ព្រះ​បន្ទូល​ មក​កាន់​គាត់ ​​ចេញ​ពី​គុម្ព​បន្លា​នោះ ដោយ​បង្គាប់​ឲ្យ​គាត់​ ​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​ដឹក​នាំ​ពួក​កូន​ចៅ​អ៊ីសា្រ​អែល ​ចេញ​ពី​ភាព​ជា​ទាសករ​ដ៏​ព្រៃ​ផ្សៃ ហើយ​មាន​សេរី​ភាព។ ដោយ​ក្ដី​ស្ទាក់​ស្ទើរ លោក​ម៉ូសេ​បាន​ចាប់​ផ្ដើម​ទូល​សួរ​ទ្រង់​ថា “តើ​ទូល​បង្គំ​ជា​នរណា​ដែល​គួរ​ទៅ​យ៉ាង​ដូច្នេះ?” ព្រះ​ទ្រង់​គ្រាន់​តែ​ឆ្លើយ​ថា ទ្រង់​នឹង​នៅ​ជា​មួយ​គាត់។ រួច​គាត់​ទូល​ព្រះ​អម្ចាស់​ទៀត​ថា “ឧបមា ទូល​បង្គំ​និយាយ​ប្រាប់​ពួក​គេ​ថា «ព្រះ​នៃ​ពួក​ព្ធយុកោ​របស់​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា» រួច​ពួក​គេ​សួរ​ទូល​បង្គំ​វិញ​ថា «ព្រះ​អង្គ​នោះ​មាន​ព្រះ​នាម​អ្វី?» តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ប្រាប់​ពួក​គេ​ថា​ដូច​ម្ដេច​វិញ?” ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​តប​ថា “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ . . . [ចូរ​ប្រាប់​ពួក​គេ​ថា] «គឺ​អញ…

Read article
មិនមែនជាអ្វីដែលខ្ញុំត្រូវព្រួយបារម្ភ

មាន​បុរស​ម្នាក់​ចេះ​តែ​ខ្វល់​ខ្វាយ​អំពី​បញ្ហា​គ្រប់​យ៉ាង។ ថ្ងៃ​មួយ មិត្ត​ភក្ដិ​របស់​គាត់​បាន​ឮ​គាត់​ហួច​យ៉ាង​សប្បាយ ហើយ​មើល​ទៅ​គាត់​ហាក់​ដូច​ជា​មាន​ភាព​ល្ហែរ​ល្ហើយ គួរ​ឲ្យ​កត់​សម្គាល់​។  ពួក​គេ​ក៏​បាន​សួរ​គាត់ ដោយ​ការ​ភ្ញាក់​ផ្អើល​ថា “តើ​មាន​រឿង​អ្វី​កើត​ឡើង​ហ្នឹង?” គាត់​បាន​ឆ្លើយ​ថា “ខ្ញុំ​ជួល​មនុស្ស​ម្នាក់ ​ឲ្យ​ខ្វល់​ខ្វាយ​ជំនួស​ខ្ញុំ​ហើយ។” ពួក​គេ​បាន​សួរ​ទៀត​ថា “តើ​អ្នក​បាន​ជួល​គាត់ ក្នុង​តម្លៃ​ប៉ុន្មាន?” គាត់​បាន​តប​មក​វិញ​ថា “ពីរ​ពាន់​ដុល្លារ​ក្នុង​មួយ​សប្តាហ៍។” ពួក​គេ​បន្ត​សួរ​ថា “ហើយ តើ​អ្នក​មាន​លទ្ធ​ភាព​បង់​ថ្លៃ​ឈ្នួល​ឲ្យ​គាត់​អត់?” គាត់​ក៏​បាន​ប្រាប់​ពួក​គេ​ថា “​ខ្ញុំ​គ្មាន​លទ្ធ​ភាព​រក​លុយ​បង់​ឲ្យ​គាត់​ទេ ប៉ុន្តែ នេះ​ហើយ​ជា​បញ្ហា​ដែល​គាត់​ត្រូវ​ព្រួយ​បារម្ភ​នោះ”។ នៅ​ក្នុង​ជីវិត​ពិត ​វិធី​ដ៏​គួរ​ឲ្យ​អស់​សំណើច​នេះ មិន​អាច​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​ព្រួយ​បារម្ភ​បាន​ទេ ប៉ុន្តែ ​ក្នុង​នាម​ជា​កូន​ព្រះ យើង​អាច​ផ្ទេរ​អស់​ទាំង​ការ​ព្រួយ​បារម្ភ​របស់​យើង ដល់​ព្រះ​នៃ​យើង ​ដែល​ទ្រង់​គ្រប់​គ្រង​លើ​អ្វី​ៗ​គ្រប់​យ៉ាង ​ជា​ពិសេស សូម្បី​តែ​ក្នុង​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា វា​មិន​អាច​ទៅ​រួច​ក៏​ដោយ។ លោក​ហោរា​អេសាយ​រំឭក​យើង​ថា ព្រះ​ទ្រង់​នាំ​អស់​ទាំង​ហ្វូង​ផ្កាយ​ចេញ​មក​តាម​ចំនួន​ ហើយទ្រង់​ក៏​ហៅ​របស់ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ (អេសាយ ៤០:២៥-២៦)។ ដោយ​ព្រោះ “ព្រះ​ចេស្តា​ដ៏​ធំ​របស់​ទ្រង់ ហើយ​ដោយ​ព្រោះ​តេជានុភាព​ដ៏​ខ្លាំង​ក្លា​របស់ទ្រង់” នោះ​គ្មាន​ផ្កាយ​ណា​ដែល​ទ្រង់​មិន​ស្គាល់​នោះ​ឡើយ(ខ.២៦)។ ហើយ​ដូច​ដែល​ព្រះ​អង្គ​ស្គាល់​អស់ទាំង​ផ្កាយ​តាម​ឈ្មោះ​រៀង​រាល់​តួ នោះ​ទ្រង់​ក៏​ស្គាល់​យើង​រាល់​គ្នា​ ផ្ទាល់​ខ្លួនម្នាក់​ៗ​ផង​ដែរ។ យើង​ម្នាក់​ៗ​សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​ថែទាំ​ដ៏​ដិត​ដល់​របស់​ទ្រង់(ខ.២៧)។ ប្រសិន​បើ​យើង​ចេះ​តែ​មាន​ការ​ព្រួយ​បារម្ភ នោះ​យើង​អាច​ផ្ទេរ​អស់​ទាំង​សេចក្តី​ខ្វល់​ខ្វាយ​នោះ ទៅ​លើ​ព្រះ​អម្ចាស់​បាន។ ព្រះ​អង្គ​មិន​ដែល​ល្វើយ ឬ​នឿយ​ហត់​ខ្លាំង​ពេក ដល់​ថ្នាក់​មិន​ចាប់​អារម្មណ៍​នឹង​យើង​នោះ​ឡើយ។ ព្រះ​អង្គ​មាន​អស់​ទាំង​ប្រាជ្ញា និង​គ្រប់​ទាំង​ព្រះ​ចេស្ដា…

Read article
ការពិនិត្យសុខភាពខាងឯវិញ្ញាណ

តាម​ធម្មតា​វេជ្ជ​បណ្ឌិត​ណែ​នាំ​ប្រជា​ពល​រដ្ឋ ឲ្យ​ធ្វើ​ការ​ពិនិត្យ​សុខ​ភាព ឲ្យ​បាន​ទៀង​ទាត់ ​ដើម្បី​ឲ្យ​អាច​រក​ឃើញ​បញ្ហា​ខុស​ភាព​ណា​មួយ មុន​ពេល​វា​ក្លាយ​ជា​ជម្ងឺ​ធ្ងន់​ធ្ងរ។ យើង​ថែរ​ទាំ​សុខ​ភាព​ខាង​វិញ្ញាណ​របស់​យើង តាម​គំរូ​ដូច​នេះ​ផង​ដែរ  គឺ​តាម​រយៈ​ការ​សួរ​សំណួរ​មួយ​ចំនួន ដែល​មាន​ឫស​គល់​នៅ​ក្នុង​បញ្ញត្តិ​ដែល​សំខាន់​ជាង​គេ​បំផុត​របស់​ព្រះ ដែល​ព្រះ​បាន​ដាក់​ឲ្យ​(ម៉ាកុស ១២:៣០)។ តើខ្ញុំ​បាន​ស្រឡាញ់​ព្រះ​អស់​ពីចិត្ត​របស់​ខ្ញុំ ដោយសារទ្រង់​បាន​ស្រឡាញ់​ខ្ញុំ​ជា​មុន​ឬទេ? រវាង​ទ្រព្យ​សម្បត្តិ នៅ​ផែន​ដី និង​ទ្រព្យ​សម្បត្តិ​ដែល​ខ្ញុំ​មាន​នៅ​ក្នុង​ព្រះ​គ្រីស្ទ តើ​ខ្ញុំ​ចង់​បាន​មួយ​ណា​ខ្លាំង​ជាង? (កូល៉ុស ៣:១)។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ចង់​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​ទ្រង់ ​បាន​គ្រប់​គ្រង​លើ​ចិត្ត​របស់​យើង។ តើ​ខ្ញុំ​បាន​ស្រឡាញ់​ព្រះ​អស់​ពី​ព្រលឹងរ​បស់​ខ្ញុំ​ឬទេ? តើ​ខ្ញុំ​ស្ដាប់​តាម​ព្រះ​បន្ទូល​ ដែល​ប្រាប់​ថា​ខ្ញុំ​ជា​នរណា​ឬទេ​? តើ​ខ្ញុំ​កំពុង​បែរ​ចេញ​ ពី​សេចក្ដី​ប៉ង​ប្រាថ្នា​បែប​អាត្មា​និយម​ឬ​ទេ?(ខ.៥)។ តើ​ខ្ញុំ​កំពុង​ប្រែ​ក្លាយ​ជា​មាន​ចិត្ត​ក្តួល​អាណិត សប្បុរស បន្ទាប​ខ្លួន សុភាព ហើយ​អត់​ធ្មត់​ឬទេ? (ខ.១២)។ តើខ្ញុំ​បាន​ស្រឡាញ់​ព្រះ​អស់​ពី​គំនិត​របស់​ខ្ញុំ​ឬទេ? តើ​ខ្ញុំ​ផ្ចង់​ចិត្ត​​លើ​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ         ឬ​មួយ​ខ្ញុំ​បណ្ដោយ​ឲ្យ​គំនិត​របស់​ខ្ញុំ​គិត​ពី​នេះ​ពី​នោះ តាម​តែ​អារម្មណ៍​របស់​ខ្ញុំ?(ខ.២) តើ​គំនិត​របស់​ខ្ញុំ​នាំ​ខ្ញុំ ទៅ​រក​បញ្ហា ឬ​ទៅ​រក​ដំណោះ​ស្រាយ? ទៅ​រក​ការ​រួប​រួម​គ្នា ឬ​ទៅ​រក​ការ​បែក​បាក់​គ្នា? ទៅ​រក​ការ​អត់​ទោស ឬ​ទៅ​រក​ការ​សង​សឹក? (ខ.១៣)។ តើ​ខ្ញុំ​ស្រឡាញ់​ព្រះ​អស់​ពី​កម្លាំង​របស់​ខ្ញុំ​ឬទេ? តើ​ខ្ញុំ​សុខ​ចិត្ត​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ខ្សោយ ​ដើម្បី​ឲ្យ​ព្រះបាន​បង្ហាញ​កម្លាំង​របស់​ទ្រង់​ជំនួស​ខ្ញុំឬទេ?(ខ.១៧)។ តើខ្ញុំ​បាន​ពឹង​ផ្អែក​លើ​ព្រះ​គុណ​​របស់​ព្រះ ដើម្បី​ឲ្យ​បាន​កម្លាំង​ចម្រើន​ឡើង​​ក្នុង​ព្រះ​វិញ្ញាណ​របស់​ទ្រង់​ឬទេ? កាល​ណា​យើង​អនុញ្ញាត​ឲ្យ​ “ព្រះ​បន្ទូល​របស់​ព្រះគ្រីស្ទ​សណ្ឋិត​នៅ​ក្នុង​យើង​ជា​បរិបូរ . . . ដែល​មាន​ប្រាជ្ញា​គ្រប់​ទាំង​អស់​ផង”(ខ.១៦)…

Read article
សេចក្ដីស្រឡាញ់នៅមុនបង្អស់

ពេល​ល្ងាច​ថ្ងៃ​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ​បាន​យក​ស្លាក​មួយ ក្នុង​ចំណោម​ស្លាក​ទាំង​បី​សម្រាប់​តុប​តែង​ មក​បង្ហាញ​ខ្ញុំ ដែល​គាត់​នឹង​ប្រើ​សម្រាប់​ការ​តុប​តែង​លម្អរ​បន្ទប់​ទទួល​​ភ្ញៀវ​របស់​គាត់។ នៅ​លើ​ស្លាក​នោះ មាន​សរសេរ​អក្សរ​ថា “បន្ទាប់​ពី​សេចក្តី​ជំនឿ គឺ​មាន​សេចក្តី​សង្ឃឹម”។ គាត់​បាន​កាន់​ស្លាក​បណ្តើរ ហើយ​ប្រាប់​ខ្ញុំ​បណ្តើរ​ថា “ឃើញ​ទេ ខ្ញុំ​មាន សេចក្ដី​ស្រឡាញ់ ​រួច​ហើយ”។ ខ្ញុំ​ក៏​បាន​គិត​ក្នុង​ចិត្ត​ថា ដូច្នេះ​ យើង​ត្រូវ​មាន សេចក្ដី​ស្រឡាញ់​ ជា​មុន។ រួច​មិន​យូរ​ប៉ុន្មាន សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម​នឹង​មក​តាម​ក្រោយ! សេចក្តី​ស្រឡាញ់​ពិត​ជា​នៅ​ខាង​មុខ​គេ​មែន។ តាម​ការ​ពិត​ទៅ ​សេចក្តី​ស្រឡាញ់​មាន​ដើម​កំណើត​   នៅ​ក្នុង​ព្រះ​   តាំង​ពី​ដើម​រៀង​មក។ បទ​គម្ពីរ ១យ៉ូហាន ៤:១៩ បាន​រំឭក​យើង​ថា “យើង​ស្រឡាញ់​ព្រះ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន”។ ​បទ​គម្ពីរ ១កូរិនថូស ជំពូក ១៣ (ដែល​គេ​ហៅ​ថា​ “ជំពូក​នៃ​សេចក្តី​ស្រឡាញ់”) បាន​បក​ស្រាយ​អំពី​លក្ខណៈ​ដ៏​ពិត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ គឺ​ដូច​ដែល​បាន​ចែង​មក​ថា “សេចក្តី​ស្រឡាញ់​មិន​ចេះ​ផុត​ឡើយ”(ខ.៨)។ សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម មាន​សារៈ​សំខាន់​ចំពោះ​គ្រីស្ទ​បរិស័ទ​ណាស់។ ​ ​ដោយ​សារ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ព្រោះ​សេចក្តី​ជំនឿ នោះ “​យើង​បាន​ជា​មេត្រី​នឹង​ព្រះ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​”(រ៉ូម ៥:១)។…

Read article
បទចំរៀង​នៃជីវិត​របស់​យើង

មនុស្ស​គ្រប់​គ្នា​មាន​ការ​ប៉ះ​ពាល់​ចិត្ត​តាម​បែប​ផ្សេង​ពី​គ្នា ពេល​ពួក​គេ​ស្តាប់​បទ​ភ្លេង​មួយ​បទ ក្នុងពេល​តែ​មួយ។ អ្នក​និពន្ធ​បទ​ភ្លេង​ស្ដាប់​ឮ​បទ​ដែល​គាត់​បាន​តែង តាម​គំនិត​ស្រមើ​ស្រម៉ៃរបស់​គាត់។ ប្រិយ​មិត្ត​អ្នក​ស្តាប់​បទ​ភ្លេង​របស់​គាត់ ក៏​បាន​ស្តាប់​ដោយ​ញ្ញាណ និង​អារម្មណ៍​របស់​ពួក​គេ។ ចំណែក​ឯ​តន្ត្រីក​ទាំង​ឡាយ ដែល​កំពុង​ប្រគំ​បទ​នោះ នៅ​ក្នុង​វង់​តន្រ្តី ស្ដាប់​ឮ​បទ​ភ្លេង​នោះ​យ៉ាង​ច្បាស់​បំផុត​ ចេញ​ពី​ឧបករណ៍​តន្រ្តី​ដែល​នៅ​ជិត​ខ្លួន​បំផុត។ គ្រីស្ទ​បរិស័ទ​គ្រប់​រូប គឺ​ប្រៀប​បាន​នឹង​តន្រ្តី​នៅ​ក្នុង​វង់​តន្ត្រី​របស់​ព្រះ។ ជា​ញឹក​ញាប់ យើង​ស្ដាប់​ឮ​តែ​សម្លេង​ឧបករណ៍​តន្រ្តី​ណា​ដែល​នៅ​ជិត​យើង​បំផុត​ប៉ុណ្ណោះ។ យើង​មិន​ស្ដាប់​ឮឧបករណ៍ភ្លេងទាំងអស់ ក្នុងពេលតែមួយ គឺមិនខុសពី​លោកយ៉ូបដែលនិយាយ ទាំងការឈឺចាប់ថា “ឥឡូវ​នេះ ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​បទ​ចំរៀង​របស់​គេ ហើយ​ជា​ពាក្យ​ដែល​គេ​ពោល​បង្អាប់” (យ៉ូប ៣០:៩)។ លោកយ៉ូប​បានរំឭក អំពី​កាល​ដែល​ពួកខ្សែរាជវង្ស និង​ពួកមន្ត្រីទាំងប៉ុន្មាន​បានគោរព​ដល់គាត់។ ជីវិត​របស់​គាត់ធ្លាប់​​បានលាង​ជើង​ដោយ​ខ្លាញ់​ទឹក​ដោះ ហើយ​ទាំង​ថ្ម​ក៏​បញ្ចេញ​ប្រេង​ហូរ​មក​ឲ្យ​គាត់ផងដែរ(យ៉ូប ២៩:៦)។ ប៉ុន្តែ​ឥឡូវនេះ រូបគាត់​បាន​ត្រឡប់ជា​ផ្ទាំងស៊ីប​នៃ​អ្នកចំអកឡកឡឺយ​ទៅវិញ។ គាត់ក៏បាន​ថ្លែងទំនួញថា “ហេតុ​នោះ​បាន​ជា​ស៊ុង​ខ្ញុំ​បាន​ត្រឡប់​ជា​សេចក្ដី​សោក​សៅ” (យ៉ូប ៣០:៣១)។ តែតន្រ្តីនៃជីវិតគាត់ មិនមែនមានសម្លេងតែប៉ុណ្ណឹងឡើយ។ គាត់គ្រាន់​តែមិន​បានស្ដាប់​ឮបទភ្លេងឲ្យបានគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ។ នៅថ្ងៃនេះ អ្នក​ប្រហែល​អាចស្ដាប់​ឮតែណោទ​ភ្លេងកំសត់ៗ ចេញពីវីយូឡុង​របស់​អ្នក​ប៉ុណ្ណោះ។ តែសូមកុំទាន់អស់សង្ឃឹមឡើយ។ ​សេចក្ដីលម្អិត​គ្រប់​យ៉ាង​នៃជីវិត​របស់អ្នក ​សុទ្ធតែ​ជា​ចំណែកមួយ​នៃ​ការតែង​និពន្ធ​របស់​ព្រះ។ ឬអ្នក​កំពុងតែ​ស្ដាប់​ឮសម្លែង​ខ្លុយដ៏រីករាយ។ សូមសរសើរដំកើង​ព្រះ​ សម្រាប់​ការនោះ ហើយចែករំលែក​សេចក្តីអំណរនោះ​ ជាមួយ​អ្នក​ឯទៀតផងចុះ។ បទភ្លេងដ៏ល្អឯក​នៃ​ការប្រោសលោះ​របស់​ព្រះ​ គឺជាសម្លេងតន្រ្តី​​ដែល​យើង​កំពុង​តែ​ប្រគំ ហើយ​​នៅទីបំផុត…

Read article
ពាក្យសម្ដីមិន​ប្រុង​ប្រយ័ត្ន

ពេល​ខ្ញុំ​កំពុង​តែ​បើក​រថយន្ត​បាន​ប្រហែល​ជិត​កន្លះ​ម៉ោង កូន​ស្រី​របស់​ខ្ញុំ​ស្រាប់​តែ​ស្រែក​យំ​ពីកៅ​អី​ខាង​ក្រោយ​។ ​នៅ​ពេល​ខ្ញុំ​សួរ​ថា “តើ​កូន​កើត​អី?” នាង​ក៏​បាន​ឆ្លើយ​ថា បង​ប្រុស​​របស់​នាង​បាន​ចាប់​ទាញ​ដៃ​របស់​នាង​ខ្លាំង​ពេក។ ពេល​នោះ​បង​ប្រុស​របស់​នាង​ក៏​បាន​អះ​អាង​ថា​ គាត់​ចាប់​ទាញ​ដៃ​នាង គឺព្រោះ​តែ​នាង​ក្ដិច​គាត់។ នាង​និយាយ​ថា នាង​បាន​ក្ដិច​គាត់ ព្រោះ​ព្រោះ​តែ​គាត់​បាន​និយាយ​ពាក្យ​អាក្រក់​ៗ​ដាក់​នាង។ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដែល​គំរូ​មិន​ល្អ​មួយ​នេះ ដែល​បាន​កើត​ឡើង​ជា​ធម្មតា​រវាង​ក្មេង​ៗ ​ក៏​អាច​កើត​មាន​ជា​ញឹក​ញាប់ ក្នុង​ទំនាក់​ទំនង​របស់​មនុស្ស​ធំ​ផង​ដែរ។ ពេល​មនុស្ស​ម្នាក់​និយាយ​អ្វី​មួយ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ទៀត​ឈឺ​ចិត្ត អ្នក​ដែល​ឈឺ​ចិត្ត​នោះ ក៏​បាន​វាយ​បក​ទៅ​វិញ​ដោយ​ពាក្យ​សម្តី។ ចំណែក​ឯ​អ្នក​ដែល​បង្ករ​រឿង ​ក៏​បាន​សង​សឹក​​វិញ ដោយ​ពាក្យ​ប្រមាថ​បន្ថែម​ទៀត។ មិន​យូរ​ប៉ុន្មាន រឿង​នេះ​ក៏​ផ្ទុះ​ចេញ​ជា​កំហឹង និង​ពាក្យ​សម្ដី​ឃោរ​ឃៅ ដែល​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​តែ​ម្ដង។ ព្រះគម្ពីរ​បាន​ចែង​ថា “​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ” ហើយ “ពាក្យ​គំរោះ​គំរើយ នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​កំហឹង” ប៉ុន្តែ “ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្ដី​ក្រោធ​ទៅ”(សុភាសិត ១២:១៨; ១៥:១)។ ហើយ​ពេល​ខ្លះ ការ​នៅ​ស្ងៀម​មិន​តបត​សោះ​ ជា​មធ្យោ​បាយ​ល្អ​បំផុត ​ដើម្បី​ឆ្លើយ​តប​ចំពោះ​សម្តី​អាក្រក់ និង​គំរោះ​គំរើយ។ មុន​ពេល​ព្រះ​យេស៊ូវ​ត្រូវ​គេ​ឆ្កាង ពួក​មេ​ដឹក​នាំ​សាសនា​បាន​ប្រើ​ពាក្យ​សម្តី​របស់​ខ្លួន ដើម្បី​ព្យាយាម​នាំ​ឲ្យ​ទ្រង់​ឈ្លោះ​ជា​មួយ​ពួក​គេ​(ម៉ាថាយ ២៧:៤១-៤៣)។ ក៏​ប៉ុន្តែ “កាល​គេ​បាន​ជេរ​ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ . . . គឺ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ទៅ​ព្រះ…

Read article
មើលមិនច្បាស់

មិត្ត​ភក្ដិ​របស់​ខ្ញុំ​ឈ្មោះ មែហ្គិន(Meaghan) ជា​កីឡាករ​ជិះ​សេះ​ដ៏​ជោគ​ជ័យ​ម្នាក់​ ហើយ​ខ្ញុំ​បាន​រៀន​ពីនាង នូវ​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន របស់​សត្វ​សេះ​។ ឧទាហរណ៍ ថ្វី​ដ្បិត​តែ​សត្វ​សេះ​មាន​ភ្នែក​ធំ ជាង​អស់​ទាំង​ពពួក​ថានិក​សត្វ​ផ្សេង​ទៀត​ក្ដី ​ភ្នែក​របស់​ពួក​វា​ខ្សោយ​ទេ​ ហើយ​អាច​មើល​ឃើញ​ពណ៌​តិច​ជាង​មនុស្ស​ផង។ ដោយ​ព្រោះ​ហេតុ​នេះ​ហើយ ទើប​ពេល​ខ្លះ​ពួក​វា​​មិន​អាច​ស្គាល់​រត្ថុ​ខ្លះ​នៅ​លើ​ដី​បាន​ទេ។ នៅ​ពេល​ពួក​វា​ឃើញ​បង្គោល​មួយ​ដើម​នៅ​ខាង​មុខ ពួក​វា​មិន​ស្គាល់​ថា​នោះ​ជា​បង្គោល​ទេ អី​ចឹង​ហើយ​បាន​ជា​វា​ងាយ​នឹង​ដើរ​ជាន់​ពី​លើ​​បង្គោល ឬ​ជាន់​សត្វពស់​ធំ​ៗ​ដែល​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ពួក​វា​ក៏​ថា​បាន។ ដោយ​សារ​ហេតុ​ផល​នេះ ទើប​គេ​ត្រូវ​បង្វឹក​សត្វ​សេះ​​ឲ្យ​បាន​ត្រឹម​ត្រូវ ពុំ​នោះ​សោត​ ពួក​វា​ងាយ​នឹង​មាន​ការ​ភិត​ភ័យ ហើយ​​​ផ្អើល​រត់​បាត់​។ យើង​ក៏​ទំនង​ជា​ចង់​រត់​គេច ពី​កាលៈ​ទេសៈ​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ផង​ដែរ។ យើង​អាច​មាន​អារម្មណ៍​ដូច​លោក​យ៉ូប ដែល​បាន​យល់​ខុស​អំពី​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​នៃ​ជីវិត​របស់​គាត់ ហើយ​គិត​ថា បើ​ខ្លួន​មិន​បាន​កើត​មក​សោះ នោះ​ប្រសើរ​ជាង។ ដោយ​សារ​តែ​គាត់​មិន​អាច​មើល​ដឹង​ថា តាម​ពិត​គឺ​ជា​សាតាំង​ទេ ដែល​កំពុង​តែ​ប៉ុន​ប៉ង​វាយ​បំបាក់​គាត់​នោះ បាន​ជា​គាត់​សង្ស័យ​ថា​ ព្រះ​អម្ចាស់​ដែល​គាត់​បាន​ជឿ​ទុក​ចិត្ត ប្រហែល​ជា​កំពុង​តែ​ព្យាយាម​បំផ្លាញ​គាត់​ទៅ​វិញ។ ពេល​គាត់​មាន​ទុក្ខ​ច្រើន ទ្រាំ​ទ្រ​លែង​រួច ​គាត់​បាន​លាន់​មាត់​ថា “គឺ​ព្រះ​ដែល​បាន​ផ្ដួល​ខ្ញុំ ហើយ​បាន​ព័ទ្ធ​ខ្ញុំ​ជុំ​វិញ​ដោយ​មង​របស់​ទ្រង់”(យ៉ូប ១៩:៦)។ ការ​យល់​ដឹង​របស់​យើង​ក៏​មាន​ដែន​កំណត់ គឺ​មិន​ខុស​ពី​លោក​យ៉ូប​ឡើយ​។ យើង​ចង់​រត់​គេច​ពីស្ថាន​ការណ៍​ដ៏​លំបាក​ៗ ដែល​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។ តែ​បើ​យើង​គិត​ តាម​ទស្សនៈ​របស់​ព្រះ​វិញ ​នោះ​យើង​នឹង​ដឹង​ថា យើង​មិន​មែន​នៅ​តែ​ម្នាក់​ឯង​ឡើយ ពេល​យើង​មាន​ទុក្ខ​លំបាក។ ទ្រង់​ជ្រាប​ថា មាន​អ្វី​ដែល​ធ្វើឲ្យ​យើង​ភាន់​ច្រឡំ និង​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។ ទ្រង់​ជ្រាប​ថា យើង​មាន​សុវត្ថិ​ភាព…

Read article
លេងជាមួយភ្លើង

កាល​នៅ​ពី​ក្មេង ម្ដាយ​របស់​ខ្ញុំ​បាន​ហាម​មិន​ឲ្យ​ខ្ញុំ​លេង​ភ្លើង​។ ប៉ុន្តែ មាន​ថ្ងៃ​មួយ ​ខ្ញុំ​ចង់​ដឹង​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង ពេល​ខ្ញុំ​លេង​ភ្លើង។ ខ្ញុំ​ក៏​បាន​យក​ឈើ​គូស​មួយ​ប្រអប់​ និង​ក្រដាស​ខ្លះ ហើយ​ដើរ​ចេញ​ទៅ​ឯ​ទីធ្លា​ខាង​ក្រោយ​ផ្ទះ ដើម្បី​ធ្វើ​ការ​ពិសោធន៍។ ខ្ញុំ​ក៏​បាន​លុត​ជង្គង់​​លើ​ដី​ទាំង​បេះ​ដូង​លោត​ដុក​ដាក់​ៗ រួច​គូស​ឈើ​គូស ហើយ​ដុត​ក្រដាស​ឆេះ​ជា​អណ្ដាត​ភ្លើង។ ​      រំពេច​នោះ​  ខ្ញុំ​ក៏​បាន​ឃើញ​ម្ដាយ​ខ្ញុំ​កំពុង​រត់​តម្រង់​មក​រក​ខ្ញុំ។  ខ្ញុំ​មិន​ចង់​ឲ្យ​គាត់​ឃើញ​ខ្ញុំ​លេង​ភ្លើង​​ទេ ​បាន​ជា​ខ្ញុំ​​​ដាក់​ជើង​របស់​ខ្ញុំ​បាំង​ពី​លើ​អណ្ដាត​ភ្លើង ដើម្បី​លាក់​ភ្លើង​ដែល​ខ្ញុំ​កំពុង​លេង។ ប៉ុន្តែ ម្ដាយ​ខ្ញុំ​ស្រែក​ថា “ដែននី(Denny) ដក​ជើង​ចេញ!  មាន​អណ្ដាត​ភ្លើង​​នៅ​ពី​ក្រោម​ជើង​​កូន!” ខ្ញុំ​ក៏​បាន​ដក​ជើង​ទាន់ ជើង​ខ្ញុំ​មិន​រលាក​ភ្លើង​ទេ។ ដល់​ពេល​នោះ ទើប​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា បំរាម​របស់​ម្ដាយ​ខ្ញុំ​ដែល​ហាម​មិន​ឲ្យ​ខ្ញុំ​លេង​ភ្លើង គឺ​មិន​មែន​ដើម្បី​បំផ្លាញ​ការ​សប្បាយ​របស់​ខ្ញុំ​ទេ ប៉ុន្តែ ​នោះ​គឺ​ដោយ​ព្រោះ​តែ​ក្ដី​បារម្ភ​ពី​សុវត្ថិ​ភាព​របស់​ខ្ញុំ​ប៉ុណ្ណោះ។ ជួន​កាល​យើង​មិន​យល់​អំពី​ហេតុ​ផល ​ដែល​ព្រះ​ទ្រង់​ចេញ​សេចក្ដី​បញ្ញត្តិ​ណា​មួយ ឲ្យ​យើង​ប្រព្រឹត្ត ឬ​មិន​ប្រព្រឹត្ត​ការ​អ្វី​មួយ​ឡើយ​។ យើង​ថែម​ទាំង​អាច​គិត​ថា ទ្រង់​គឺ​ជា​អ្នក​បំផ្លាញ​ការ​សប្បាយ ដោយ​បាន​ដាក់​ច្បាប់ និង​ក្រឹត្យ​វិន័យ​នានា​ ដើម្បី​ហាម​ឃាត់​កុំ​ឲ្យ​យើង​មាន​ការ​សប្បាយ ក្នុង​ជីវិត។​ ប៉ុន្តែ ព្រះ​ទ្រង់​ចង់​ឲ្យ​យើង​ស្ដាប់​បង្គាប់​ទ្រង់ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង​ទេ។ នៅ​ពេល​ដែល​យើង​ស្ដាប់​បង្គាប់​ទ្រង់ នោះ​យើង “នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់” ហើយ​ក៏នឹង​មាន​អំណរ​ដ៏​ពោរ​ពេញ​ឡើង (យ៉ូហាន ១៥:១០-១១)។ ដូច្នេះ នៅ​ពេល​ដែល​ព្រះ​ហាម​យើង​កុំឲ្យ​ធ្វើបាប គឺ​ទ្រង់ហាម…

Read article