នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ពាក្យសម្តី ដែលនិយាយចំពេល

នៅបច្ចឹមប្រទេស  មានពាក្យស្លោកមួយពោលថា  “ការស្គាល់ពេលវេលា  គឺសំខាន់សម្រាប់គ្រប់ការទំាងអស់”។ ព្រះគម្ពីរក៏បានបង្រៀនផងដែរថា យើងត្រូវនិយាយស្តី និងប្រើពាក្យសម្តីឲ្យត្រូវពេល។  ចូរគិតអំពីពេលដែលព្រះបានប្រើអ្នក ឲ្យនិយាយលើកទឹកចិត្តនរណាម្នាក់ ចំពេលល្អ ឬគិតអំពីពេលដែលអ្នកចង់និយាយ តែអ្នកមិនបាននិយាយ ដោយសារពេលវេលាមិនអំណោយផល។ ព្រះគម្ពីរបានចែងថា មានពេលសម្រាប់និយាយ និងពេលនៅស្ងៀម(សាស្តា ៣:៧)។    ម្យ៉ាងទៀត    ស្តេចសាឡូម៉ូនបានមានបន្ទូលថា ពាក្យសម្តីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាស ដែលគេឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់ អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា នោះក៏ដូចជាក្រវិលមាស និងគ្រឿងលំអមាសសុទ្ធ ដល់ត្រចៀកដែលព្រមស្តាប់តាមដែរ(សុភាសិត ២៥:១១-១២)។ ការស្គាល់ពេលដែលត្រូវនិយាយ  គឺចំណេញដល់អ្នកនិយាយ  និងអ្នកស្តាប់ ទោះនោះជាពាក្យសម្តីនៃសេចក្តីស្រឡាញ់ ការលើកទឹកចិត្ត ឬការស្តីបន្ទោសក្តី។ ស្តេចសាឡូម៉ូនបានមានបន្ទូលថា ពេលដែលយើងចង់បញ្ចេញកំហឹង បន្ទាបបន្ថោក ឬនិយាយដើមអ្នកជិតខាងណាម្នាក់ យើងត្រូវទប់អណ្តាតរបស់យើង ដោយដឹងថា ពេលនោះជាពេលដែលត្រូវនៅស្ងៀម(១១:១២-១៣)។ ពេលដែលសម្តីប៉ប៉ាច់ប៉ប៉ោច ឬកំហឹងនាំឲ្យយើងធ្វើបាបទាស់នឹងព្រះ ឬអ្នកដទៃ នោះយើងអាចជម្នះនឹងការល្បួងនេះបាន ដោយទប់បបូរមាត់ ហើយយឺតនឹងនិយាយ(១០:១៩ យ៉ាកុប ១:១៩)។ ជាញឹកញាប់ យើងច្រើនតែពិបាកក្នុងការនិយាយ ដោយមិនដឹងថា ត្រូវនិយាយអ្វី ហើយត្រូវនិយាយពេលណាទើបល្អ។ តែព្រះវិញ្ញាណបរិសុទ្ធនឹងជួយឲ្យយើងដឹងថា…

Read article
កន្លែងសម្រាក

ពេលខ្ញុំបោះជំហ៊ានចូលក្នុងព្រះវិហារមួយ នៅស្រុកខ្លាង ប្រទេសម៉ាឡេស៊ី ខ្ញុំមានការចាប់អារម្មណ៍ ចំពោះផ្លាកសញ្ញាស្វាគមន៍ ដែលគេបានសរសេរថា “ទីសម្រាក សម្រាប់អ្នកដែលមានបន្ទុកធ្ងន់”។ ព្រះវិហារជាកន្លែងដែលដោះបន្ទុកចេញ និងឲ្យអ្នកនឿយព្រួយបានសម្រាក  ហើយការនេះបានឆ្លុះបញ្ចាំងឲ្យគេស្គាល់បំណងព្រះទ័យព្រះគ្រីស្ទបានកាន់តែច្បាស់បំផុត។ នេះក៏ជាកិច្ចការដ៏សំខាន់   ក្នុងព្រះរាជកិច្ចព្រះអង្គ  បានជាព្រះអង្គមានបន្ទូលថា  “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ ព្រះយេស៊ូវបានសន្យាថា ព្រះអង្គនឹងដកបន្ទុកចេញពីយើង ហើយឲ្យយើងទទួលបន្ទុកដ៏ស្រាលរបស់ព្រះអង្គវិញ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល”(ខ.២៩-៣០)។ យើងអាចជឿជាក់ព្រះបន្ទូលសន្យារបស់ព្រះអង្គ ព្រោះព្រះអង្គមានកម្លាំងដ៏អស្ចារ្យ។ ទោះបី ជាយើងមានបន្ទុកធ្ងន់យ៉ាងណាក៏ដោយ ក៏ព្រះរាជបុត្រានៃព្រះទ្រង់នៅតែអាចសែងបន្ទុកជួសយើង ដោយស្មាព្រះអង្គមានកម្លាំងដ៏អស្ចារ្យ ហើយព្រះអង្គបានសន្យាថា នឹងដកបន្ទុកដ៏ធ្ងន់ចេញពីយើង ហើយឲ្យយើងសែងបន្ទុកដ៏ស្រាលរបស់ព្រះអង្គវិញ។ ព្រះគ្រីស្ទបានស្រឡាញ់យើង ដោយសេចក្តីស្រឡាញ់ដ៏អស់កល្ប ហើយជ្រាបអំពីទុក្ខលំបាករបស់យើង ព្រមទាំងអាចឲ្យយើងទុកចិត្តថា ព្រះអង្គនឹងប្រទាននូវការសម្រាក ដែលយើងមិនអាចរក ដោយខ្លួនឯងបាន។ កម្លាំងរបស់ព្រះអង្គគឺគ្រប់គ្រាន់ ល្មមនឹងជួយភាពកម្សោយរបស់យើង ដូចនេះ ព្រះអង្គជា “ទីសម្រាក សម្រាប់អ្នកដែលមានបន្ទុកធ្ងន់”។-Bill Crowder

Read article
អំណាចធ្វើឲ្យផ្លាស់ប្រែ

លោកតូនី វេកន័រ(Tony Wagner) ជាអ្នកអប់រំ និងជាអ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត។ គាត់បានមានជំនឿយ៉ាងមុតមាំ ចំពោះ“ការមានគំនិតថ្មី” ដែលធ្វើឲ្យពិភពលោកមានការកែប្រែក្នុងការគិត និងធ្វើការងារ។ គាត់បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “ការបង្កើតគំនិតថ្មី” ដែលនិយាយអំពី ការបង្កើតឲ្យមានយុវជន ដែលនឹងកែប្រែពិភពលោក ។ ក្នុងសៀវភៅនោះ  គាត់បានមានប្រសាសន៍ថា “ការមានគំនិតថ្មី កើតមានក្នុងគ្រប់ផ្នែកទំាងអស់នៃការប្រឹងប្រែងរបស់មនុស្ស ហើយមនុស្សភាគច្រើន អាចមានភាពប៉ិនប្រសព្វ និងមានគំនិតថ្មីកាន់តែច្រើន អាស្រ័យទៅលើបរិស្ថាន និងឱកាស”។ សាវ័កប៉ុលស្ថិតក្នុងចំណោមអ្នកដែលនាំឲ្យគេមានគំនិតថ្មី ក្នុងសតវត្សរ៍ទី១ ដែលបានធ្វើដំណើរទូទាំងតំបន់អាស៊ី មីន័រ ដោយប្រកាសប្រាប់បណ្តាជន អំពីរបៀបដែលពួកគេអាចផ្លាស់ប្រែ ដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ។ គាត់បានសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅទីក្រុងរ៉ូមថា “កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង”(រ៉ូម ១២:២)។ គាត់បានជំរុញពួកគេ ឲ្យថ្វាយខ្លួនដាច់ដល់ព្រះ(ខ.១)។ សាវ័កប៉ុលបានមើលថែរ និងបង្រៀនពួកគេ ពីរបៀបរស់នៅ ក្នុងជីវិត ដែលយកព្រះគ្រីស្ទជាទីមួយ ហើយមានការលះបង់ ក្នុងពិភពលោកដែលមានភាពអាត្មានិយម និងភាពលោភលន់។ ពិភពលោកមានការផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីសម័យសាវ័កប៉ុលមក។ តែមនុស្សយើងនៅតែស្រេកឃ្លានក្តីស្រឡាញ់ ការអត់ទោស និងអំណាចកែប្រែជីវិត មិនខុសពីសម័យមុនទេ។ ព្រះយេស៊ូវ…

Read article
មេរៀន អំពីកងបង្វិលចង្កេះ

កាលនៅពីក្មេង កងបង្វិលចង្កេះ ស្ថិតក្នុងចំណោមគ្រឿងលេង ដែលខ្ញុំចូលចិត្តលេងជាងគេ។ ខ្ញុំ និងស៊ូហ្ស៊ី(Suzi) ដែលជាមិត្តភ័ក្តិរបស់ខ្ញុំ បានចំណាយពេលជាច្រើនម៉ោង នៅទីធ្លាមុខផ្ទះ ដើម្បីលេងកងបង្វិលចង្កេះ ឲ្យបានល្អឥតខ្ចោះ ហើយប្រកួតគ្នា ឲ្យដឹងថា នរណាអាចបង្វិលកងជុំវិញចង្កេះបានយូរជាងគេ។ ឆ្នាំនេះ ខ្ញុំបាននឹកចាំអំពីការលេងកងបង្វិលចង្កេះ ដែលយើងធ្លាប់លេងកាលពីក្មេង។ ពេលខ្ញុំកំពុងអង្គុយក្នុងសួនច្បារ ខ្ញុំបានមើលក្មេងៗទាំងតូចទាំងធំ កំពុងព្យាយាមបង្វិលកង់អស់ពីលទ្ធភាព កុំឲ្យកងបង្វិលនោះធ្លាក់ពីចង្កេះខ្លួន។ ពួកគេបានបង្វិលចង្កេះខ្លួន ឲ្យអស់ពីកម្លាំង ប៉ុន្តែ កងនោះនៅតែធ្លាក់ដល់ដីដដែល។  បន្ទាប់មក មានស្រ្តីម្នាក់បានរើសកងមួយពីដី ហើយក៏បានដាក់វាជុំវិញចង្កេះគាត់ ចាប់ផ្តើមបង្វិលកងនៅចង្កេះ ស្ទើរតែមិនបាច់កំរើកចង្កេះរបស់គាត់ ហើយគាត់ក៏បានបង្វិលកងនោះឡើងដល់ស្មាគាត់  ហើយបង្វិលវាចុះមកចង្កេះវិញ ចុះឡើងៗធ្វើជាចង្វាក់  យ៉ាងរលូន។ ជោគជ័យរបស់គាត់ គឺអាស្រ័យទៅលើការធ្វើចលនាត្រូវតាមក្បួន គឺមិនមែនចេះតែប្រើកម្លាំងបាយគ្រវីយកៗនោះទេ។ ក្នុងជីវិតខាងវិញ្ញាណរបស់យើង យើងអាចប្រើកម្លាំងរបស់យើង ដើម្បីបម្រើព្រះ ឲ្យបានលឿន និងល្អដូចអ្នកដទៃ។ ប៉ុន្តែ ការធ្វើការឲ្យខ្សោះកម្លាំង មិនមែនជាអ្វីដែលយើងគួរធ្វើនោះទេ(កាឡាទី ៦:៩)។ មុនពេលព្រះយេស៊ូវប្រទានអាហារដល់មនុស្សរាប់ពាន់អ្នក ដោយប្រើនំប៉័ងតែ៥ដុំ និងត្រីពីកន្ទុយ(ម៉ាកុស ៦:៣៨-៤៤) ព្រះអង្គបានប្រាប់ពួកសិស្សព្រះអង្គ ឲ្យទៅរកកន្លែងសម្រាក ដែលការនេះបានបង្ហាញថា ព្រះអង្គមិនត្រូវការប្រញាប់ប្រញាល់ខំធ្វើការ ទាល់តែអស់កម្លាំង…

Read article
តើអ្នករំពឹងចង់បានអ្វី?

ក្នុងសៀវភៅដែលលោកស៊ី អេស លូអ៊ីស(C.S. Lewis) បាននិពន្ធ ដែលមានចំណងជើងថា ព្រះគង់នៅក្នុងទូក  គាត់បានសរសេរថា “សូមយើងស្រមៃថា មានមនុស្សមួយក្រុមកំពុងរស់នៅ ក្នុងអាគារតែមួយ។ គ្នាពួកគេពាក់កណ្តាលជឿថា អគារនោះជាសណ្ឋាគារ  ហើយពួកគេពាក់កណ្តាលទៀតគិតថា វាជាមន្ទីរឃុំឃាំង”។ អ្នកដែលគិតថា អគារនោះជាសណ្ឋាគារអាចមានអារម្មណ៍ថា ខ្លួនមានការពិបាក ក្នុងការរស់នៅទីនោះ ហើយចំណែកអ្នកដែលគិតថា អគារនោះជាគុក អាចមានអារម្មណ៍ថា ខ្លួនមានភាពសុខស្រួល ដែលមិននឹកស្នានដល់ ក្នុងការរស់នៅទីនោះ”។ ត្រង់ចំណុចនេះ លោកលូអ៊ីសបានធ្វើការប្រៀបធៀប ដោយភាពឆ្លាតវ័យ អំពីភាពខុសគ្នារវាងសណ្ឋាគារ និងគុក ដើម្បីពន្យល់ អំពីរបៀបដែលយើងមានទស្សនៈចំពោះជីវិត ដោយផ្អែកទៅលើការរំពឹងគិតរបស់យើង។ គាត់មានប្រសាសន៍ថា “បើសិនជាអ្នកគិតថា ពិភពលោកនេះ ជាកន្លែងគ្រាន់តែសម្រាប់រស់នៅដោយសុភមង្គល នោះអ្នកនឹងមានអារម្មណ៍ថា អ្នកមានការពិបាក ក្នុងការរស់នៅ។ តែចូរគិតថា វាជាកន្លែងហ្វឹកហាត់ និងកែតម្រង់ នោះអ្នកនឹងមានអារម្មណ៍ថា ការរស់នៅដូចជាមិនសូវពិបាកប៉ុន្មានទេ”។ ជួនកាល យើងរំពឹងគិតថា ជីវិតយើងគួរមានតែការសប្បាយ និងគ្មានការឈឺចាប់។ ប៉ុន្តែ ព្រះគម្ពីរមិនបានបង្រៀនយើងដូចនេះទេ។ សម្រាប់អ្នកជឿព្រះ លោកិយនេះជាកន្លែងលូតលាស់ខាងវិញ្ញាណ ដោយឆ្លងកាត់ពេលដែលមានទុក្ខលំបាក ក៏ដូចជាពេលដែលមានក្តីសុខ។…

Read article
ការរៀនរង់ចាំព្រះអម្ចាស់

អ្នកស្រី ចា សា-ស៊ូន(Cha Sa-soon)-ជាស្រ្តីជនជាតិកូរេ ដែលមានអាយុ៦៩ឆ្នាំ ដែលបានទទួលប័ណ្ណបើកបររថយន្ត បន្ទាប់ពីគាត់បានព្យាយាមអស់រយៈពេល៣ឆ្នាំ ក្នុងការប្រឡងវិញ្ញាសារសរសេរទាល់តែជាប់។ គាត់ចង់បានប័ណ្ណបើកបរ ដើម្បីបើកឡានជូនចៅៗរបស់គាត់ ទៅលេងសួនសត្វ។ ដូចនេះ គាត់មានការតស៊ូរហូតបានសម្រេច ក្នុងពិភពលោកដែលមនុស្សតែងតែចង់បានអ្វីភ្លាមៗ។ ពេលដែលយើងចង់បានអ្វីមួយ ហើយមិនអាចបានដូចចិត្ត យើងច្រើនតែរអ៊ូរទាំ ហើយធ្វើការទាមទា។ នៅពេលខ្លះទៀត យើងលះបង់ការតស៊ូ  ហើយទៅធ្វើអ្វីផ្សេងវិញ  បើសិនជាយើងមិនអាចទទួលរបស់ដែលយើងចង់បាន ឲ្យបានលឿនដូចចិត្តទេនោះ។ យើងមិនចង់ឮពាក្យថា “រង់ចាំ” ទេ។ ប៉ុន្តែ មានពេលជាច្រើនដង ដែលព្រះគម្ពីរបានប្រាប់យើងថា ព្រះសព្វព្រះទ័យឲ្យយើងរង់ចាំពេលដែលព្រះអង្គនឹងឆ្លើយតប។         ការរង់ចាំព្រះ គឺមានន័យថា យើងសង្ឃឹម ដោយចិត្តអត់ធ្មត់ថា ព្រះអម្ចាស់នឹងប្រទានអ្វីដែលយើងត្រូវការ។ ស្តេចដាវីឌបានដឹងពីមូលហេតុ ដែលទ្រង់ត្រូវរង់ចំាព្រះអម្ចាស់។ ទីមួយ សេចក្តីសង្រ្គោះដែលទ្រង់បានទទួល គឺបានមកពីព្រះអង្គ(ទំនុកដំកើង ៦២:១)។ ទ្រង់ជ្រាបថា ក្រៅពីព្រះអម្ចាស់ គឺគ្មាននរណាផ្សេងទៀត ដែលអាចរំដោះទ្រង់ឲ្យរួចបានឡើយ។ ទ្រង់សង្ឃឹមតែលើព្រះទេ(ខ.៥) ដ្បិតមានតែព្រះអង្គទេ ដែលស្តាប់ឮពាក្យអធិស្ឋានរបស់យើង(ខ.៨)។ ការអធិស្ឋានរបស់យើង ច្រើនតែសូមឲ្យព្រះទ្រង់ប្រញាប់ឆ្លើយតប ហើយប្រទានពរ នូវអ្វីដែលយើងចង់បាន។ ចុះបើសិនជាព្រះអង្គឆ្លើយតបដោយឲ្យយើងអត់ធ្មត់ ហើយរង់ចាំព្រះអង្គ…

Read article
លើកទង់ជ័យ

ក្សត្រីអេលីហ្សាបិត ទី២(Elizabeth II) បានគ្រងរាជ្យនៅចក្រភពអង់គ្លេស ជាង៦០ឆ្នាំមកហើយ។ ព្រះនាងបានគ្រងរាជ្យ ដោយព្រះទ័យសប្បុរស និងមេត្តា។ ព្រះនាងមានការលះបង់ នៅក្នុងការបម្រើប្រជាជនបានយ៉ាងប្រសើរ ហេតុនេះហើយបានជាគេស្រឡាញ់ និងគោរពព្រះនាងណាស់។ ហើយយើងអាចយល់អំពីអត្ថន័យនៃការដាក់ទង់ជ័យមួយ នៅលើរាជវាំងបាកឃីងហាំ(Buckingham)។ ពេលដែលមានទង់ជ័យ នៅពីលើរាជវាំងនោះ គឺមានន័យថា ព្រះនាងកំពុងប្រថាប់   នៅក្នុងព្រះរាជដំណាក់  ដែលជាបេះដូងនៃទីក្រុងឡុង។ ទង់ជ័យនោះជាការជូនដំណឹងដល់សាធារណៈជនថា ម្ចាស់ក្សត្រីកំពុងគង់នៅជាមួយរាស្រ្តរបស់ទ្រង់។ ពេលខ្ញុំគិតអំពីរឿងនេះ ខ្ញុំក៏បាននឹកចាំថា ស្តេចរបស់យើង គឺអង្គព្រះយេស៊ូវ ក៏គង់នៅក្នុងចិត្តយើង ជាក្សត្រដែល “មិនដែលចាកចេញពីយើង ឬបោះបង់ចោលយើងឡើយ”(ហេព្រើ ១៣:៥)។ ការនេះពិតជាអស្ចារ្យសម្រាប់យើងណាស់  ប៉ុន្តែ តើទីបន្ទាល់នៃជីវិតរបស់យើង បានធ្វើឲ្យអ្នកដទៃដឹងថា ព្រះអង្គគង់នៅក្នុងចិត្តយើងឬទេ? បើសិនជាព្រះអង្គគង់នៅក្នុងចិត្តយើង នោះអ្នកដទៃប្រាកដជាអាចដឹងថា ព្រះអង្គគង់នៅមែន។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា យើងត្រូវធ្វើជា“អ្នកត្រាប់តាមព្រះ” ហើយ “ដើរក្នុងសេចក្តីស្រឡាញ់ ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើង” (អេភេសូរ ៥:១-២)។ កាលណាយើងបានអនុវត្តដូចនេះហើយ នោះគេនឹងបានឃើញថា យើងមានសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់…

Read article
អ្នកជំនួយដ៏ស្មោះត្រង់

កាលនៅពីក្មេង ឪពុករបស់ខ្ញុំត្រូវដាក់បាយឲ្យជ្រូកដែលកំពុងស្រេកឃ្លាន ក្នុងកសិដ្ឋាន ដែលខ្ញុំបានរស់តាំងពីតូចដល់ធំ។ គាត់ស្អប់កិច្ចការមួយនេះ ព្រោះពេលដែលគាត់ចូលក្នុងទ្រុងជ្រូកម្តងៗ សត្វជ្រូកតែងរត់មកបុក ធ្វើឲ្យគាត់ដួលជាច្រើនដង។ កិច្ចការនេះមិនអាចធ្វើទៅបានឡើយ បើសិនជាគាត់គ្មានជំនួយ ពីសត្វឆ្កែដ៏ស្មោះត្រង់ ឈ្មោះស៊ូហ្គ័រប៊ែរ(Sugarbear) ដែលជាពូជឆ្កែគង្វាលរបស់អាឡឺម៉ង់។ វាតែងដើរចុះឡើង នៅចន្លោះប៉ាខ្ញុំ និងសត្វជ្រូក ដើម្បីកុំឲ្យពួកគេវាចូលមកជិតគាត់ ទាល់តែគាត់បានដាក់បាយជ្រូកហើយ។ លោកហោរាយេរេមាមានការពិបាក នៅក្នុងការប្រកាសព្រះរាជសាររបស់ព្រះ ដល់រាស្រ្តអ៊ីស្រាអែល។ កិច្ចការនេះបានធ្វើឲ្យគាត់ទទួលរងការធ្វើបាបផ្លូវកាយ និងដោយពាក្យសម្តី ហើយត្រូវគេដាក់គុក និងនៅម្នាក់ឯង។  ទោះបីជាលោកយេរេមាត្រូវជម្នះការបាក់ទឹកចិត្តក៏ដោយ ក៏គាត់មានអ្នកជំនួយម្នាក់ ក្នុងពេលដែលគាត់មានបញ្ហាទាំងអស់។ ព្រះទ្រង់បានសន្យាគាត់ថា ព្រះអង្គគង់នៅជាមួយគាត់ ហើយរំដោះគាត់ឲ្យរួច(យេរេមា ១:១៩)។ ព្រះទ្រង់មិនបានបោះបង់លោកយេរេមាចោលឡើយ ហើយព្រះអង្គក៏មិនបោះបង់ចោលយើងដែរ។ យើងមានជំនួយពីព្រះអង្គជានិច្ច តាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅក្នុងអ្នកជឿម្នាក់ៗ(យ៉ូហាន ១៤:១៦-១៧)។ ព្រះដ៏ជាជំនួយទ្រង់ប្រទានឲ្យយើងមានក្តីសង្ឃឹម(រ៉ូម ១៥:១៣) ដឹកនាំយើងទៅរកសេចក្តីពិត(យ៉ូហាន ១៦:១៣) ហើយចាក់បង្ហូរសេចក្តីស្រឡាញ់របស់ព្រះអង្គ ចូលក្នុងចិត្តយើង(រ៉ូម ៥:៥)។  យើងអាចទុកចិត្តថា  ព្រះនឹងជួយយើងដោយព្រះទ័យស្មោះត្រង់ ពេលយើងអត់ទ្រាំនឹងការលំបាក។ យើងអាចពោលដូចលោកយេរេមាថា “ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងទូលបង្គំ ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច”(យេរេមា ២០:១១)។-Jennifer Benson Schuldt

Read article
សត្វចៀមពណ៌ផ្កាឈូក

ខណៈពេលដែលខ្ញុំកំពុងធ្វើដំណើរតាមផ្លូវជាតិ ពីក្រុងក្លាសហ្គោ ទៅក្រុងអេឌីនបឺក ប្រទេសស្កត់ឡង់ ខ្ញុំបានគយគន់ទេសភាពវាលឃ្វាលចៀម នៅទីជនបទ យ៉ាងសប្បាយរីករាយ ហើយក៏បានឃើញអ្វីមួយ ដែលកាន់តែធ្វើឲ្យខ្ញុំចាប់អារម្មណ៍។ ខ្ញុំឃើញសត្វចៀមសម្បុរពណ៌ផ្កាឈូក មួយហ្វូង នៅលើកំពូលភ្នំ។ ខ្ញុំដឹងថា តាមធម្មតា ម្ចាស់ចៀមគូសចំណាំសត្វចៀមរបស់ខ្លួន ដោយប្រើថ្នាំពណ៌បាញ់ជារូបរង្វង់មូល ពីលើពួកវា។ ប៉ុន្តែ ម្ចាសចៀមហ្វូងនេះ បានបាញ់ថ្នាំពណ៌ផ្កាឈូក ពេញខ្លួនចៀមរបស់គាត់ទាំងអស់តែម្តង។ ដូចនេះ អ្នករស់នៅតំបន់នោះ សុទ្ធតែដឹងថា ចៀមនោះជារបស់គាត់។ ព្រះគម្ពីរបានចែងថា អ្នកដើរតាមព្រះគ្រីស្ទ គឺជាចៀម ហើយពួកគេក៏មានសញ្ញាសំគាល់ថា ពួកគេជាចៀមរបស់ព្រះអង្គ។ តើមានអ្វីជា “សញ្ញាសំគាល់” ក្នុងជីវិតរបស់អ្នកដើរតាមព្រះគ្រីស្ទ? តើមានអ្វីបញ្ជាក់ថា នរណាម្នាក់ជាចៀមរបស់ព្រះយេស៊ូវ? ក្នុងកណ្ឌដំណឹងល្អយ៉ូហាន ព្រះយេស៊ូវដែលជាអ្នកគង្វាលដ៏ល្អបានមានបន្ទូលថា សេចក្តីស្រឡាញ់ជាសញ្ញាសំគាល់របស់យើង។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក”(យ៉ូហាន ១៣:៣៤-៣៥)។ អ្នកជឿព្រះគួរតែបង្ហាញសេចក្តីស្រឡាញ់ចំពោះមនុស្សទាំងអស់ ដែលនៅក្បែរខ្លួន ដោយពាក្យសម្តី និងការប្រព្រឹត្ត។ សាវ័កយ៉ូហានបានមានប្រសាសន៍ថា “ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ…

Read article
វប្បធម៌ដែលចូលចិត្តប្រើហើយបោះចោល

សព្វថ្ងៃនេះ យើងកំពុងរស់នៅ ក្នុងវប្បធម៌ដែលចូលចិត្តប្រើហើយបោះចោល លើសពីសម័យណាៗទាំងអស់។ សូមយើងចំណាយពេលគិតបន្តិច អំពីរបស់ដែលគេបានផលិត សម្រាប់ឲ្យយើងប្រើហើយបោះចោល ដូចជាឡាមកោពុកមាត់ ដបទឹកផ្លាស្ទិក ដែកកេះ ចានក្រដាស់ ស្លាព្រា និងសមផ្លាស្ទិកជាដើម។ ផលិតផលទាំងនេះ ត្រូវគេប្រើប្រាស់ ហើយបោះចោល រួចគេយករបស់ថ្មីមកប្រើជំនួស ហើយបោះចោលទៀត ដោយមិនបានប្រើឲ្យស្ថិតស្ថេរ។ វប្បធម៌ដែលចូលចិត្តប្រើហើយបោះចោលនេះ ក៏បានឆ្លុះបញ្ចាំងអំពីបញ្ហាទំនាក់ទំនង ដែលកើតឡើងក្នុងសង្គមយើងសព្វថ្ងៃ។ នៅក្នុងទំនាក់ទំនង គេចង់ធ្វើការប្តេជ្ញាចិត្ត ឬមិនចង់ ស្រេចតែចិត្ត។ ទំនាក់ទំនងប្តីប្រពន្ធត្រូវមានការតស៊ូកុំឲ្យមានការបាក់បែក។ បុគ្គលិកដែលបានធ្វើការជាយូរឆ្នាំ ត្រូវបានគេបញ្ឈប់ការងារ មុនពេលចូលនិវត្តន៍ ដើម្បីកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន ឬអង្គការ។ កីឡាករដ៏ល្បីល្បាញ បានចាកចេញពីក្រុមមួយ ចូលក្រុមមួយទៀត។ ដូចនេះ យើងមើលទៅ ហាក់ដូចជាគ្មានអ្វីដែលស្ថិតស្ថេរសោះ។ ទោះជាយ៉ាងណាក៏ដោយ ព្រះនៃយើងមិនដែលប្រែប្រួលឡើយ។ ព្រះអង្គបានសន្យាថា សេចក្តីស្រឡាញ់ និងសេចក្តីមេត្តា របស់ព្រះអង្គស្ថិតស្ថេរជាដរាប។ បទគម្ពីរទំនុកដំកើង ជំពូក ១៣៦  បានពោលពាក្យសរសើរព្រះបន្ទូលសន្យារបស់ព្រះអង្គ ដោយលើកឡើងអំពីការអស្ចារ្យ កិច្ចការ និងបុគ្គលិកលក្ខណៈរបស់ព្រះអង្គ។ បន្ទាប់មក គាត់ក៏បានភ្ជាប់ឃ្លានីមួយៗ ដែលនិយាយអំពីព្រះ ដោយពាក្យថា…

Read article