ជ្រើសរើសយកក្តីអាណិត
មិនត្រូវឲ្យនឹកឃើញ ពីថ្ងៃរបស់បងប្អូនឯង ជាថ្ងៃដែលគេត្រូវអន្តរាយ។ អូបាឌា ១:១២ រឿងមួយចំនួន ដែលបានកើតឡើងក្នុងពេលព្រឹលធ្លាក់ ត្រូវបានគេយកមកចាក់ផ្សាយមានរយៈពេល៥នាទី ជាចំណុចសំខាន់ នៃវគ្គមួយ ក្នុងកម្មវិធីទូរទស្សន៍។ ក្នុងវីដេអូដែលគេបានថតនៅផ្ទះនោះ គេឃើញមនុស្សជិះស្គីចុះពីលើដំបូលផ្ទះ បុកវត្ថុអ្វីមួយ ហើយខ្លះរអិលដួលនៅលើទឹកកក តាមរបៀបដ៏កំប្លែង បាននាំឲ្យមានសំណើច និងការទះដៃដល់ទស្សនិកជន នៅក្នុងស្ទូឌីយ៉ូទូរទស្សន៍ ក៏ដូចជានៅតាមផ្ទះ។ ពួកគេហាក់ដូចជាសើចខ្លាំងបំផុត នៅពេលដែលពួកគេឃើញអ្នកទាំងនោះ សមនឹងជួបគ្រោះថ្នាក់ ដោយសារទង្វើដ៏ល្ងង់ខ្លៅរបស់ខ្លួន។ វីដេអូកំប្លែងដែលគេបានថតនៅផ្ទះ មិនមានអ្វីអាក្រក់ទេ តែអាចឆ្លុះបញ្ចាំងអំពីចំណុចខ្សោយរបស់យើង ដែលងាយនឹងសើច ឬទាញយកប្រយោជន៍ ពេលដែលអ្នកដទៃមានបញ្ហា។ រឿងដូចនេះបានកត់ទុកក្នុងកណ្ឌគម្ពីរអូបាឌា អំពីជនជាតិពីរ គឺអ៊ីស្រាអែល និងអេដំម។ ពេលដែលព្រះទ្រង់ទតឃើញថា ពួកអ៊ីស្រាអែលសមនឹងទទួលទោស ដោយសារអំពើបាបរបស់ខ្លួន សាសន៍អេដំមក៏បានអរសប្បាយ។ ពួកអេដំមបានឆ្លៀតឱកាសចូលលុកលុយទីក្រុងរបស់ពួកអ៊ីស្រាអែល ស្កាត់ផ្លូវពួកគេមិនឲ្យរត់គេច ហើយក៏បានចូលដៃជាមួយខ្មាំងសត្រូវរបស់ពួកគេ(អូបាឌា ១:១៣-១៤)។ ព្រះទ្រង់ក៏បានមានបន្ទូលព្រមាន តាមរយៈហោរាអូបាឌាថា “មិនត្រូវឲ្យនឹកឃើញ ពីថ្ងៃរបស់បងប្អូនឯង ជាថ្ងៃដែលគេត្រូវអន្តរាយ ដោយមានចិត្តរីករាយពីដំណើរពួកកូនចៅយូដា ក្នុងកាលដែលគេត្រូវបំផ្លាញនោះឡើយ ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ា ជិតនឹងមកលើអស់ទាំងសាសន៍ហើយ”(ខ.១២,១៥)។ ពេលណាយើងឃើញបញ្ហាប្រឈម ឬទុក្ខវេទនារបស់អ្នកដទៃ ទោះពួកគេសមនឹងជួបបញ្ហានោះឬអត់ក៏ដោយ ក៏យើងត្រូវតែជ្រើសរើសយកការអាណិត…
Read article