November 2022

You are here:
សត្វពស់បញ្ចេញសម្លេងព្រមាន

ពាក្យ​តបឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះគំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង​វិញ។ សុភាសិត ១៥:១ តើ​អ្នក​ធ្លាប់ទៅ​ក្បែរ​សត្វ​ពស់​កន្ទុយ​កណ្ដឹង​ឬទេ? បើសិនជា​ធ្លាប់ អ្នក​ប្រហែលជា​បាន​កត់សំគាល់​ថា សម្លេង​កណ្តឹង​នៅ​ចុង​កន្ទុយ​របស់​វា ហាក់ដូចជា​បាន​លាន់​ឡើង​កាន់តែ​ខ្លាំង​ឡើងៗ ពេល​ដែល​អ្នក​ទៅ​ក្បែរ​វា​កាន់​តែ​ជិត។ តាម​ការស្រាវជ្រាវ​កំណត់ត្រា​វិទ្យាសាស្រ្ត​ជីវវិទ្យា​បច្ចុប្បន្ន បាន​បង្ហាញថា សត្វ​ពស់​កន្ទុយ​កណ្តឹង ពិតជា​បាន​ធ្វើឲ្យ​កណ្តឹង​នៅ​ចុង​កន្ទុយ​វា​ញ័រ​កាន់តែ​ញាប់ ពេល​ដែល​មានការ​គំរាមកំហែង​ចូល​មក​ក្បែរ​វា​កាន់តែ​ជិត។ សម្លេង​ដែល​មាន​ប្រេកង់​ខ្ពស់​នេះ អាច​បណ្តាល​ឲ្យ​យើង​គិតថា វា​នៅ​ជិត​យើង​ខ្លាំង គឺ​នៅ​ជិត​ជាង​ចម្ងាយ​ពិតប្រាកដ​ទៅទៀត។ គឺ​ដូច​ដែល​អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​លើកឡើង​ថា “ការយល់​ខុស​អំពី​ចម្ងាយ​រវាង​សត្វ​ពស់ និង​មនុស្ស​ដែល​ឮ​សម្លេង​កណ្តឹង​របស់​វា បាន​ផ្តល់​ឱកាស​សុវត្ថិភាព ដោយ​ជួយ​ឲ្យ​អ្នកនោះ​បង្កើន​ការ​ប្រុងប្រយ័ត្ន”។ ជួនកាល មនុស្សយើង​អាច​ដំឡើង​សម្លេង ដោយ​ពាក្យ​អាក្រក់​ៗ ដែល​ធ្វើឲ្យ​អ្នកដទៃ​ដើរចេញ​ពី​ជម្លោះ​អ្វីមួយ។ ពួក​គេ​បញ្ចេញ​កំហឹង និង​ស្រែក​គំហក​ជាដើម។ អ្នកនិពន្ធ​កណ្ឌ​គម្ពីរ​សុភាសិត​បាន​ចែកចាយ​យោបល់​ប្រកបដោយ​ប្រាជ្ញា សម្រាប់​ពេល​បែបនេះ​ថា “ពាក្យ​តបឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះគំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង​វិញ”(សុភាសិត ១៥:១)។ គាត់​ក៏បាន​បន្ត​មានប្រសាសន៍​ទៀត​ថា ពាក្យ​សម្តី “ដ៏​លំហើយ” និង “ប្រកបដោយ​ប្រាជ្ញា” គឺជា “ដើមឈើ​នៃ​ជីវិត” និង​ប្រភព​នៃ “ចំណេះដឹង”(ខ.៤,៧)។ តាម​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ ហេតុផល​ល្អ​បំផុត​ដែល​យើង​ត្រូវ​ឆ្លើយតប ដោយ​សុភាព ចំពោះ​អ្នក​ដែល​មាន​ជម្លោះ​ជាមួយ​យើង គឺ​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់ ដែល​បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​ជា​កូន​ព្រះអង្គ(ម៉ាថាយ…

Read article
ការស្វែងរក​ទីក្រុង​នៅ​ស្ថានសួគ៌

ក្នុង​ជំនាន់​នី​មួយៗ រាស្រ្ត​របស់​ព្រះ​បាន​អត់ទ្រាំ​នឹង​ទុក្ខ​លំបាក ក្នុង​លោកិយ​នេះ ដោយ​នឹក​ចាំ​ថា ក្តី​សង្ឃឹម​របស់​ពួក​គេ​មិន​អាស្រ័យ​ទៅលើ​លោកិយ​នេះ​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្រ្ពោល(R.C. Sproul) សូម​លើកទឹកចិត្ត​គ្រីស្ទបរិស័ទ ឲ្យ​បន្ត​ផ្ដោត​ចិត្ត​ទៅលើ​ផ្ទះ​របស់​ពួក​គេ​នៅ​ស្ថានសួគ៌ ជា​កន្លែង​ដែល​ព្រះគ្រីស្ទ​គង់នៅ។ អត្ថបទ ពួក​បរិសុទ្ធ​នៅ​គ្រា​សញ្ញាចាស់​ក៏បាន​មើលទៅ​ជីវិត នៅ​នគរ​ព្រះ​ផង​ដែរ។ នៅក្នុង​ពេល​ដែល​លោក​យ៉ូប​កំពុង​រងទុក្ខ​វេទនា គាត់​ក៏បាន​មានប្រសាសន៍​ថា “ ទោះ​បើ​ទ្រង់​សំឡាប់​ខ្ញុំ​ក៏ដោយ គង់តែ​ខ្ញុំ​នឹង​ទុកចិត្ត​ដល់​ទ្រង់​ដែរ … ឯខ្ញុំៗដឹង​ថា អ្នក​ដែល​លោះខ្ញុំ​ទ្រង់​មាន​ព្រះជន្ម​រស់នៅ ហើយ​ដល់​ជាន់ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី”(យ៉ូប ១៣:១៥ ១៩:២៥)។ បុព្វបុរស​នៃ​សាសន៍​អ៊ីស្រាអែល ក្នុង​គ្រា​សញ្ញាចាស់ មិន​មានឱកាស​អាន​ប្រវត្តិ​សាស្ត្រ​ដែល​បាន​កត់ត្រា​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​ ឬ​អាច​សិក្សា​ព្រះបន្ទូល​ព្រះយេស៊ូវ​ ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ដូច​យើង​ក្នុង​ពេល​បច្ចុប្បន្ន​ឡើយ។ ពួក​គេ​គ្រាន់តែ​មាន​សេចក្តី​សង្ឃឹម​ជា​ស្រមោល ផ្អែក​ទៅលើ​ព្រះបន្ទូល​សន្យា​របស់​ព្រះ អំពី​ពេល​អនាគត។ តែ​ដោយ​ផ្អែក​ទៅលើ​សេចក្តី​សង្ឃឹម​នេះ ពួក​គេ​បាន​ទទួលរង​ទារុណកម្ម ការបៀតបៀន ការ​ស្អប់ ការឈឺចាប់ និង​ទុក្ខវេទនា ដែល​មិន​នឹកស្មាន​ដល់ ព្រោះ​ពួក​គេ​បាន​ស្វែងរក​ប្រទេស​ល្អ​ជាង​មុន ជា​ប្រទេស​នៅ​ស្ថានសួគ៌ ហើយ​ស្វែងរក​ទីក្រុង ដែល​ព្រះ​ទ្រង់​ជា​អ្នកសង់ និង​អ្នកបង្កើត​ទីក្រុង​នោះ។ ព្រោះ​ពួក​គេ​ដឹង​ថា ការ​លាចាក​លោក ទៅ​នៅ​នគរ​ស្ថានសួគ៌ គឺ​ល្អ​ជាង​ការរស់នៅ​លើ​ផែនដី​ឆ្ងាយ​ណាស់។

Read article
បានធ្វើល្អដល់ព្រះអង្គ

ដែល​អ្នករាល់គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នកតូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ។ ម៉ាថាយ ២៥:៤០ នៅ​ថ្ងៃ​ដែល​មាន​អាកាសធាតុ​ត្រជាក់ស្រួល ក្នុង​ខែតុលា យ៉ាងហោចណាស់ មាន​ជនអនាថា ៥៤នាក់ បាន​ទទួល​អាហារ​ក្តៅៗ ពី​ស្ត្រី​ម្នាក់ ដែល​កំពុង​អបអរ​ខួបកំណើត​អាយុ​៥៤​ឆ្នាំ​របស់​ខ្លួន។ អាហារ​នោះ​រួមមាន សាច់​មាន់អាំង សណ្តែក​ខៀវ នំ​ស្ពៃ​ហ្កា​ទី និង​កួង។ ស្រ្តី​នោះ និង​មិត្តភក្ដិ​របស់​នាង​បានសម្រេច​ចិត្ត​មិនទៅ​ញាំ​អាហារ​ពេលល្ងាច នៅ​ភោជនីយដ្ឋាន ដើម្បី​ធ្វើពិធី​ខួបកំណើត​ដូច​សព្វ​មួយ​ដង​ទេ តែ​ផ្ទុយទៅវិញ ពួក​គេ​ក៏បាន​ចម្អិន និង​ចែក​អាហារ​ដល់​ជនអនាថា នៅ​តាម​ដងផ្លូវ នៃ​ទីក្រុង​ឈី​កា​ហ្គោ។ នៅ​តាម​បណ្ដាញ​សង្គម នាង​ក៏បាន​លើកទឹកចិត្ត​អ្នកដទៃ ឲ្យ​ធ្វើ​ទង្វើ​សប្បុរសធម៌​ដល់​អ្នកដទៃ ធ្វើជា​អំណោយ​នៃ​ខួបកំណើត​របស់​ខ្លួន​ផង​ដែរ។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​ព្រះយេស៊ូវ​ ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក២៥ ដែល​បាន​ចែងថា “យើង​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា ដែល​អ្នករាល់គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នកតូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ”(ខ.៤០)។ ព្រះអង្គ​បាន​មាន​បន្ទូល​នេះ បន្ទាប់ពី​បាន​ប្រកាស​ថា ចៀម​របស់​ព្រះអង្គ នឹង​បាន​ទទួលការ​អញ្ជើញ​ឲ្យ​ចូល​​នគរ​ដ៏​អស់​កល្ប​របស់​ព្រះអង្គ ដើម្បី​ទទួលមរតក​របស់​ពួក​គេ(ខ.៣៣)។ នៅពេល​នោះ ព្រះយេស៊ូវ​នឹង​ទទួលស្គាល់​ថា ពួក​គេ​ជា​អ្នក​ដែល​បាន​ចែក​អាហារ និង​សំលៀកបំពាក់​ដល់​ព្រះអង្គ ដោយសារ​សេចក្តី​ជំនឿ​ពិតប្រាកដ ដែល​ពួក​គេ​មាន​ចំពោះ​ព្រះអង្គ(គឺ​ខុសពី​អ្នក​កាន់សាសនា​ដែល​មាន​អំនួត ដែល​មិនបាន​ជឿ​ព្រះអង្គ…

Read article
ព្រះអង្គដើរជាមួយខ្ញុំ

ព្រះគុណ​នៃ​ព្រះ ដែល​នាំ​សេចក្តី​សង្គ្រោះ​មកដល់​មនុស្ស​ទាំងឡាយ បាន​លេច​មក​ហើយ។ ទីតុស ២:១១ កាល​ពីរបី​ឆ្នាំមុន មាន​ក្រុម​ចម្រៀង​ដំណឹងល្អ​មួយ​ក្រុម បាន​ច្រៀង​បទ​ខ្លី​មាន​ចំណងជើង​ថា “ព្រះយេស៊ូវ​ដើរ​ជាមួយ​ខ្ញុំ”។ បទចម្រៀង​ដែល​ពួក​គេ​បាន​ច្រៀង​នេះ ក៏បាន​ក្លាយជា​បទចម្រៀង​ដ៏​ល្បីល្បាញ។ ទំនុកច្រៀង​នៃ​បទចម្រៀង​នេះ បាន​បង្កប់​ទៅ​ដោយ​រឿង​ដ៏​មានអំណាច​មួយ។ ក្រុម​ចម្រៀង​នេះត្រូវ​បាន​បង្កើត​ឡើង ដោយ​តន្ត្រីករ​ហ្សាស ឈ្មោះ ឃើ​ទីស លុន​ឌី(Curtis Lundy) កាល​គាត់​កំពុង​ទទួលការ​ព្យាបាល​ការ​ញៀន​ថ្នាំ ក្នុង​កម្មវិធី​ព្យាបាល​មួយ។ បន្ទាប់ពី​គាត់​បាន​លើក​ទឹក​ចិត្ត​​អ្នក​ផ្តាច់​ថ្នាំ​ញៀន​ដទៃ​ទៀត​ ឲ្យ​រួមគ្នា​បង្កើត​ជា​ក្រុម​ចម្រៀង ហើយ​គាត់​បាន​ទទួលការ​បណ្តាល​ចិត្ត ពី​បទ​ទំនុក​សកល​ចាស់​មួយ​បទ គាត់​ក៏បាន​និពន្ធ​បទ​ខ្លី​ធ្វើជា​ទំនុក​សកល​នៃ​ក្តី​សង្ឃឹម​ ដល់​អ្នក​ដែល​កំពុង​រស់នៅ​ក្នុង​កន្លែង​ព្យាបាល​អ្នក​ញៀន​ថ្នាំ។ សមាជិក​ក្រុម​ចម្រៀង​ម្នាក់​បាន​រៀបរាប់​អំពី​បទចម្រៀង​នេះ​ថា “កាលនោះ យើង​កំពុង​ច្រៀង​បទ​នោះ ដើម្បី​ជួយ​ឲ្យ​ជីវិត​យើង​បាន​ប្រសើរ​ឡើង។ យើង​កំពុង​ទូល​សូម​ព្រះយេស៊ូវ​ឲ្យ​សង្គ្រោះ​យើង និង​ជួយ​យើង​ឲ្យ​រួចផុត​ពី​ការ​ញៀន​ថ្នាំ”។ សមាជិក​ក្រុម​ម្នាក់​ទៀត ក៏បាន​រក​ឃើញថា ការឈឺចាប់​ដ៏​រាំ​រៃ​របស់​នាង​បាន​ថយ​ចុះ ពេល​នាង​ច្រៀង​បទចម្រៀង​នោះ។ ក្រុម​ចម្រៀង​នោះ មិនគ្រាន់​តែ​ច្រៀង​នូវ​ពាក្យពេចន៍ ដែលគេ​បាន​កត់​នៅ​លើ​ក្រ​ដាស់​ប៉ុណ្ណោះទេ តែ​ថែមទាំង​អធិស្ឋាន​តាមរយៈ​បទចម្រៀង​នេះ សូម​ការ​ប្រោស​លោះ​ពី​ព្រះអម្ចាស់​ផង​ដែរ។ បទ​គម្ពីរ ទីតុស ២:១១-១៤ បាន​ឆ្លុះបញ្ចាំង អំពី​បទពិសោធន៍​របស់​ពួក​គេ​យ៉ាង​ក្បោះក្បាយ។ ព្រះ​ទ្រង់​បាន​បង្ហាញ​ព្រះអង្គ​ទ្រង់ តាមរយៈ​ព្រះគ្រីស្ទ ដើម្បី​ប្រទាន​សេចក្តី​សង្រ្គោះ ដល់​មនុស្ស​ទាំងអស់(ទីតុស ២:១១)។ ជីវិត​អស់​កល្ប​ជាផ្នែក​មួយ​នៃ​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​(ខ.១៣) ហើយ​ព្រះ​ទ្រង់​កំពុងធ្វើការ​ក្នុង​យើង ក្នុង​ពេល​សព្វថ្ងៃ…

Read article
ស្នាព្រះហស្តល្អឯក

ដ្បិត​យើង​រាល់គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទយេស៊ូវ​សំរាប់​ការ​ល្អ។ អេភេសូរ ២:១០ កាល​ខ្ញុំ​នៅក្មេង ខ្ញុំ​ខំ​មើលតាមបង្អួច​បន្ទប់​ថែទាំ​ទារក នៅ​មន្ទីរពេទ្យ ឃើញ​ទារក​តូច​មួយ​ជា​លើក​ដំបូង ដែល​ទើបតែ​ចាប់​កំណើត។ ដោយសារ​ខ្ញុំ​មិន​មានការ​យល់ដឹង​ច្រើន ខ្ញុំ​មានការ​ខកចិត្ត ដែល​បានឃើញ​ទារក​មាន​រូបរាង​តូច​ល្អិត មាន​សាច់​កង់ៗ មាន​ក្បាល​ស្ដួច​ទៅលើ ហើយ​គ្មាន​សក់។ ទោះជាយ៉ាងណា​ក៏ដោយ ម្តាយ​របស់​ក្មេង​នោះ កំពុង​ឈរ​នៅ​ក្បែរ​យើង ដោយ​សួរ​គេឯង​មិន​ចេះ​ឈប់​ថា តើ​កូន​គាត់​គួរឲ្យ​ស្រឡាញ់​ទេ? ខ្ញុំ​ក៏បាន​នឹក​ចាំ​ពេល​ដែល​ខ្ញុំ​បាន​មើល​វីដេអូ​មួយ ដែល​ក្នុង​នោះ ឪពុក​វ័យក្មេង​ម្នាក់​បាន​ច្រៀង​បទចម្រៀង​ដ៏​ស្រទន់ ទៅកាន់​កូនស្រី​​ជា​ទារក​ដ៏​តូច​ល្អិត​ថា កូន​ស្អាត​ខ្លាំង​ណាស់។ សម្រាប់​ឪពុក​របស់​នាង នាង​គឺ​ជាង​ស្នា​ព្រះហស្ត​ដែល​ស្រស់​ស្អាត​បំផុត ដែល​ព្រះ​បាន​បង្កើត។ ព្រះ​ទ្រង់​ក៏បាន​ទតមើល​យើង យ៉ាងដូច​នេះ​ដែរ មែនទេ? បទ​គម្ពីរ​អេភេសូរ ២:១០ បាន​ចែងថា យើង​ជា​ស្នា​ព្រះហស្ត​ដ៏​ល្អឯក​របស់​ព្រះអង្គ។ ដោយសារ​យើង​ដឹង​ថា យើង​មាន​ចំណុច​មិនល្អ​ជាច្រើន នោះ​យើង​ពិបាក​នឹង​ទទួលស្គាល់​ថា ព្រះអង្គ​ស្រឡាញ់​យើង ឬ​ជឿ​ថា យើង​មាន​តម្លៃ​ចំពោះ​ព្រះអង្គ។ តែ​ព្រះ​ទ្រង់​មិនបាន​ស្រឡាញ់​យើង ដោយសារ​យើង​សមនឹង​ទទួល​សេចក្តី​ស្រឡាញ់​នោះ​ទេ(ខ.៣-៤) តែ​ព្រះអង្គ​ស្រឡាញ់​យើង ដោយសារ​ព្រះអង្គ​ជា​សេចក្តី​ស្រឡាញ់(១យ៉ូហាន ៤:៨)។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ប្រកបដោយ​ព្រះគុណ ហើយ​ព្រះអង្គ​បង្ហាញ​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់ តាមរយៈ​ការ​លះបង់​របស់​ព្រះយេស៊ូវ​ ដោយ​ព្រះអង្គ​ឲ្យ​យើង​មានជីវិត​រស់​ក្នុង​ព្រះអង្គ កាល​យើង​កំពុង​ស្លាប់​ក្នុង​អំពើបាប​របស់​យើង​នៅ​ឡើយ(អេភេសូរ ២:៥,៨)។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​មិនដែល​ប្រែប្រួល គឺ​តែងតែ​ស្ថិតស្ថេរ​ជានិច្ច។ ព្រះអង្គ​ស្រឡាញ់​មនុស្ស​ដែល​មិនល្អ​ឥត​ខ្ចោះ…

Read article
ការប្រែចិត្តដ៏មានពរ

សូម​លើក​អស់ទាំង​អំពើទុច្ចរិត​ចោលចេញ ហើយ​ទទួល​យើងខ្ញុំ​ដោយ​ព្រះគុណ។ ហូសេ ១៤:២ មានផ្លូវ​មួយ​ឈ្មោះ​ផ្លូវ​ប្រេះ​បែក ហើយ​លោក​គ្រេឌី(Grady) ក៏បាន​​ឲ្យ​គេ​ធ្វើ​ផ្លាក​លេខ​រថយន្ត​របស់​គាត់ តាម​លំនាំ​ឈ្មោះ​នេះ។ ទោះ​គាត់​មិន​មាន​ចេតនា​ប្រើ​ឈ្មោះ​នេះ ក្នុង​ន័យ​ខាង​វិញ្ញាណ​ក៏ដោយ ក៏​ឈ្មោះ​នេះ​សក្តិ​សមនឹង​បុរស​វ័យ​កណ្តាល​ម្នាក់​នេះ​ណាស់ ដោយ​គាត់​ជា​អ្នក​ញៀន​ល្បែង ជា​មនុស្ស​កំផិត និង​ជន​បោកប្រាស់។ ជីវិត​គាត់​មានការ​ប្រេះ​បែក ក្ស័យ​ធន់ និង​ដាច់​ចេញ​ឆ្ងាយ​ពី​ព្រះ។ ទោះជាយ៉ាងណា​ក៏ដោយ បញ្ហា​ទាំងអស់​នេះ​មានការ​ផ្លាស់​ប្តូរ នៅពេល​ល្ងាច​ថ្ងៃមួយ ពេល​ដែល​គាត់​បាន​ទទួលការ​បណ្តាល​ចិត្ត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ក្នុង​បន្ទប់​សណ្ឋាគារ។ គាត់​ប្រាប់​ភរិយា​គាត់​ថា គាត់​បាន​ទទួល​សេចក្តី​សង្គ្រោះ​រួចពី​បាប​ហើយ។ នៅពេល​ល្ងាច​នោះ គាត់​បាន​សារភាព​បាប​របស់​គាត់ ដែល​គាត់​ធ្លាប់តែ​គិតថា បាប​ទាំងនោះ​នឹង​បណ្តាល​ឲ្យ​គាត់​ស្លាប់​មិនខាន តែ​គាត់​បាន​ងាក​មក​ព្រះយេស៊ូវ​ ដើម្បី​ទទួលការ​អត់ទោស​បាប។ គាត់​គិតថា គាត់​មិន​អាច​រស់នៅ​ដល់អាយុ៤០ឆ្នាំ​ឡើយ តែ​គាត់​បាន​បម្រើ​ព្រះ ក្នុងនាម​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ដែល​មានការ​ផ្លាស់​ប្រែ អស់​រយៈ​ពេល​៣០​ឆ្នាំ​ហើយ។ គាត់​ក៏បាន​ផ្លាស់​ប្តូរ​ផ្លាក​លេខ​ឡាន​របស់​គាត់​ពី​ពាក្យ “ប្រេះ​បែក” ទៅជា​ពាក្យ “ប្រែចិត្ត”។ ទីបន្ទាល់​នៃ​ការ​ប្រែចិត្ត​របស់​លោក​គ្រេឌី បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ត្រាស់​ហៅ​របស់​ព្រះ ឲ្យ​ពួក​អ៊ីស្រាអែល​ប្រែចិត្ត​ផង​ដែរ ដូច​មាន​ចែង ក្នុង​បទ​គម្ពីរ ហូសេ ១៤:១-២ ថា “ឱ​អ៊ីស្រាអែល​អើយ ចូរ​វិល​មក​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ​ចុះ … ចូរ​ប្រុងប្រៀប​ពាក្យសំដី ហើយ​វិល​មក​ឯ​ព្រះយេហូវ៉ា​ចុះ…

Read article
ក្តីសង្ឃឹមដ៏ស្ថិតស្ថេរ

ព្រះ​ទ្រង់​នឹង​ជូត​អស់ទាំង​ទឹកភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោកសង្រេង ឬ​សេចក្តី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ វិវរណៈ ២១:៤ មាន​ពេល​មួយ ក្រុម​វេជ្ជបណ្ឌិត​បាន​ពិនិត្យ​សុខភាព​របស់​សាឡូម៉ូន ជា​ក្មេង​អាយុ​៤ឆ្នាំ​រក​ឃើញថា គាត់​មាន​ជំងឺ​សាច់​ដុំ ដែល​ធ្វើឲ្យ​សាច់ដុំ​គាត់​អន់ខ្សោយ​បន្តិច​ម្តងៗ។ មួយឆ្នាំ​ក្រោយមក គ្រូពេទ្យ​បាន​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​គាត់ ដើម្បី​ឲ្យ​គាត់​ប្រើ​រទេះ​រុញ។ តែ​សាឡូម៉ូន​បាន​ប្រកែក​ថា គាត់​មិន​ចង់​ប្រើ​រទេះរុញ​ទេ។ ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ទាំងឡាយ​ក៏បាន​អធិស្ឋាន​ឲ្យ​គាត់ ហើយក៏​បាន​រ៉ៃ​អង្គាស​ប្រាក់ ដើម្បី​ស្វែងរក​ឆ្កែ​ដែលគេ​បង្វឹក​ឲ្យ​ជួយ​ជន​ពិការ ដើម្បី​ជួយ​គាត់ឲ្យ​​អាច​ផ្លាស់ទី ដោយ​មិន​ចាំបាច់​ប្រើ​រទេះរុញ ឲ្យ​បាន​យូរ​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន។ អង្គការ​ផ្លូវ​សម្រាប់​ជីវិត ដែល​បាន​បង្វឹក​សត្វ​ឆ្កែ​របស់ខ្ញុំ​ឈ្មោះ ខូ​លី កំពុងតែ​រៀបចំ​សត្វ​ឆ្កែ​ឈ្មោះ វ៉ា​ហ្វ៊​ល ឲ្យ​បម្រើ​សាឡូម៉ូន។ សាឡូម៉ូន​បាន​ទទួលយក​ការ​ព្យាបាល​នេះ ដែល​ជា​ញឹកញាប់ គាត់​បាន​ច្រៀង​សរសើរ​ដំកើង​ព្រះ តែ​ថ្ងៃ​ខ្លះ គាត់​មានការ​ពិបាក​កាន់តែ​ខ្លាំង។ ថ្ងៃមួយ សាឡូម៉ូន​មានការ​ពិបាក​ខ្លាំង តែ​គាត់​បាន​ឱប​ម្តាយ​គាត់ ហើយ​និយាយ​ថា “កូន​សប្បាយចិត្ត​ណាស់ ដែល​នៅ​ស្ថានសួគ៌ គ្មាន​ជំងឺ​សាច់ដុំ”។ ការ​អន់ខ្សោយ ដែល​បណ្តាល​មក​ពី​ជំងឺ បាន​ប៉ះពាល់​មនុស្ស​ទាំងអស់ ដែល​មានជីវិត​រស់នៅ​លើ​ផែនដី​នេះ។ ទោះជាយ៉ាងណា​ក៏ដោយ យើង​មាន​ក្តី​សង្ឃឹម​ដ៏​ស្ថិតស្ថេរ ដែល​អាច​ជួយ​ឲ្យ​យើង​មានការ​ប្តេជ្ញា​ចិត្ត​កាន់តែ​រឹងមាំ នៅ​ថ្ងៃ​ដ៏​ពិបាក ដែល​មិន​អាច​ជៀស​រួច។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន “ផ្ទៃមេឃ…

Read article
ក្តីសង្ឃឹម និងសេចក្តីប្រាថ្នា

សេចក្តី​សង្ឃឹម​ដែល​ចេះតែ​បន្ថយ​ទៅ នោះ​នាំឲ្យ​រអាចិត្ត តែ​កាលណា​បាន​ដូចប្រាថ្នា នោះ​ប្រៀប​ដូចជា​ដើមឈើ​នៃ​ជីវិត​វិញ។ សុភាសិត ១៣:១២ កាល​ខ្ញុំ​ផ្លាស់ទៅ​រស់នៅ ក្នុង​ប្រទេស​អង់គ្លេស ទិវា​អរព្រះគុណ​របស់​ប្រជាជន​អាមេរិក គឺ​គ្រាន់​តែ​ថ្ងៃ​ព្រហស្បតិ៍​ធម្មតា​មួយ ក្នុង​ខែវិច្ឆិកា​ប៉ុណ្ណោះ។ ទោះ​ខ្ញុំ​បាន​ជួបជុំគ្នា​ញាំ​អាហារ នៅ​សប្តាហ៍​បន្ទាប់​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​មានចិត្តចង់​ចំណាយពេល​ជាមួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​នៅ​ថ្ងៃ​នោះ​ណាស់។ តែ​ខ្ញុំ​ក៏​យល់​ផង​ដែរ​ថា មិនមែន​មានតែ​ខ្ញុំ​ទេ​ដែល​មាន​សេចក្តី​ប្រាថ្នា​ដូចនេះ។ យើង​រាល់គ្នា​សុទ្ធតែ​មានចិត្ត​ស្រេកឃ្លាន ចង់​ចំណាយពេល​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ក្នុង​ឱកាស​ពិសេស និង​ថ្ងៃឈប់​សម្រាក។ ហើយ​ពេល​យើង​ជួបជុំគ្នា ក៏​យើង​ប្រហែលជា​នឹក​នរណា​ម្នាក់ ដែល​មិន​មាន​វត្តមាន​ជាមួយ​យើង ឬ​យើង​ប្រហែលជា​អធិស្ឋាន​សូម​សន្តិភាព សម្រាប់​គ្រួសារ​របស់​យើង ដែល​កំពុង​មានការ​បាក់បែក​ជាដើម។ ក្នុង​អំឡុង​ពេល​នោះ ការអធិស្ឋាន និង​ការ​ជញ្ជឹងគិត អំពី​ប្រាជ្ញា​នៃ​ព្រះគម្ពីរ​បាន​ជួយ​ខ្ញុំ​ច្រើនណាស់ ដោយ​រាប់បញ្ចូល​ទាំង​សុភាសិត​របស់​ស្តេច​សាឡូម៉ូន ដែល​ចែងថា “សេចក្តី​សង្ឃឹម​ដែល​ចេះតែ​បន្ថយ​ទៅ នោះ​នាំឲ្យ​រអាចិត្ត តែ​កាលណា​បាន​ដូចប្រាថ្នា នោះ​ប្រៀប​ដូចជា​ដើមឈើ​នៃ​ជីវិត​វិញ”(សុភាសិត ១៣:១២)។ ក្នុង​បទ​គម្ពីរ​សុភាសិត​នេះ ស្តេច​សាឡូម៉ូន​បាន​កត់សំគាល់​ថា “ក្តី​សង្ឃឹម​ដែល​ចេះតែ​ថយ​ទៅ” ដោយសារ​ការ​ពន្យា​ពេល ក្នុង​ការ​ទទួល​បានអ្វី​ដែល​យើង​ប្រាថ្នា​ចង់បាន អាច​នាំឲ្យមាន​ការ​រអាចិត្ត និង​ការឈឺចាប់។ តែ​កាលណា​បាន​ដូចសេចក្តី​ប្រាថ្នា នោះ​ប្រៀប​ដូចជា​ដើមឈើ​នៃ​ជីវិត ដែល​នាំឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ថ្លា និង​ថ្មី​ឡើង។ ក្តី​សង្ឃឹម និង​សេចក្តី​ប្រាថ្នា​របស់​យើង​ខ្លះ ប្រហែល​មិនបាន​សម្រេច​ភ្លាម​ៗ​នោះ​ទេ ហើយ​ខ្លះ​បានសម្រេច តាម​រយៈ​ព្រះអង្គ បន្ទាប់ពី​យើង​បាន​ស្លាប់​ហើយ។…

Read article
ថ្វាយពេលអនាគតរបស់យើងដល់ព្រះ

មនុស្ស​ល្ងីល្ងើ​ក៏​ពង្រីក​ពាក្យ​ពោល​ជាច្រើន ឯ​មនុស្ស​លោក​គេ​មិនដឹងជា​នឹង​កើតមាន​អ្វី​ទេ។ សាស្តា ១០:១៤ កាលពី​ឆ្នាំ ២០១០ លោក​ឡាសស្លូ ហ៊ែ​នី​យែក(Laszlo Hanyecz) បាន​ធ្វើការ​ទិញ​ជាលើកដំបូង ដោយ​ប្រើ​លុយ​ប៊ីតខញ (bitcoin ជា​រូបិយ​បណ្ណ​ឌី​ជី​ធល ដែល​មានតម្លៃ​មួយ​ភាគ មួយ​សេន) ដោយ​បង់ប្រាក់ ១ម៉ឺន ប៊ីតខញ ដើម្បី​ទិញ​នំ​ភី​ហ្សា​២​បន្ទះ(តម្លៃ២៥ដុល្លា)។ នៅ​ឆ្នាំ២០២១ លុយ​ប៊ីតខញ​បាន​ឡើងថ្លៃ​ខ្ពស់​បំផុត ដោយ១ម៉ឺន​ប៊ី​តខញ មានតម្លៃ​ជាង ៥០០លាន​ដុល្លា។ មុន​ពេល​តម្លៃ​លុយ​នេះ​ឡើងថ្លៃ​កប់​ពពក គាត់​បាន​បន្ត​បញ្ជាទិញ​នំ​ភី​ហ្សា ដោយ​ប្រើ​លុយ ១០ម៉ឺន​ប៊ីតខញ​ជា​សរុប។ បើសិនជា​គាត់​សន្សំ​លុយ​ប៊ីតខញ​ទាំងនោះ គាត់​ប្រាកដជា​ក្លាយជា​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លា ហើយ​មានឈ្មោះ​ក្នុង​បញ្ជី​អ្នកមាន​បំផុត​នៅ​លើ​ពិភពលោក។ តែ​គួរឲ្យ​ស្តាយ ដែល​គាត់​បានដឹង​ជាមុន​ថា នឹង​មានរឿង​នេះ​កើតឡើង។ ជា​ការពិត​ណាស់ លោក​ហ៊ែនយេក​មិន​អាច​ដឹង​ជាមុន​បានទេ។ គ្មាន​នរណា​អាច​ដឹង​បានទេ។ កណ្ឌ​គម្ពីរ​សាស្តា​បាន​ចែងថា “មនុស្សលោក​គេ​មិនដឹងជា​នឹង​កើតមាន​អ្វី​ទេ”(១០:១៤)។ ទោះ​យើង​បាន​ព្យាយាម​យល់ និង​គ្រប់គ្រង​ពេល​អនាគត​យ៉ាងណាក៏ដោយ ក៏​ខគម្ពីរ​នេះ​នៅតែ​ជា​សេចក្តី​ពិត។ អ្នកខ្លះ​គិតស្មាន​ថា ខ្លួនឯង​មានការ​យល់ដឹង លើស​ពី​អ្វី​ដែល​ខ្លួន​ពិតជា​ដឹង​មែន ឬ​ដែល​អាក្រក់​ជាង​នេះ​ទៀត​នោះ គឺ​យើង​គិតស្មាន​ថា យើង​បានដឹង​អំពី​ជីវិត ឬ​អនាគត​របស់​នរណា​ម្នាក់។ តែ​ដូចដែល​កណ្ឌ​គម្ពីរ​សាស្តា​បាន​សួរ​យ៉ាង​ច្បាស់​ថា “ការអ្វី​ដែល​នឹង​កើតមក​ខាងក្រោយ​ខ្លួន នោះ​តើ​អ្នកណា​នឹង​ថ្លែងប្រាប់​បាន?”(ខ.១៤)។ ទេ គ្មាន​នរណា​អាច​ថ្លែងប្រាប់​បានទេ។ ព្រះគម្ពីរ​បានប្រៀប​ធៀប​មនុស្ស​មាន​ប្រាជ្ញា…

Read article
យើង​អធិស្ឋាន ព្រោះ​ព្រះ​ទ្រង់​មាន​អធិបតេយ្យ​ភាព

យើង​អធិស្ឋាន ព្រោះ​ព្រះ​ទ្រង់​មាន​អធិបតេយ្យ​ភាព1 មូល​ហេតុ​ដែល​យើង​អាច​អធិស្ឋាន ដោយ​មាន​ទំនុកចិត្ត​បាន គឺ​ដោយ​សារ​ព្រះ​ដែល​យើង​អធិស្ឋាន​ទៅ​រក ទ្រង់​គ្រប់​គ្រង​លើ​អ្វី​ៗ​គ្រប់​យ៉ាង។ នៅ​ថ្ងៃ​នេះ លោក អ. ស៊ី. ស្ព្រោល (R.C. Sproul) ធ្វើ​ការ​បក​ស្រាយ​ថា អធិបតេយ្យ​ភាព​របស់​ព្រះ​មិន​បាន​រារាំង​យើង មិន​ឲ្យ​អធិស្ឋាន​នោះ​ទេ តែ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវ​អធិស្ឋាន។ អត្ថបទ ខ្ញុំ​មាន​មិត្ត​ជិត​ស្និទ្ធ​ម្នាក់ នៅ​សាលា​ព្រះ​គម្ពីរ ដែល​ជា​គ្រីស្ទ​បរិស័ទ​ក្នុង​និកាយ​មេតូឌីស។ យើង​ពិត​ជា​មិត្ត​ភក្តិ​ដ៏​ល្អ។ ខ្ញុំ​ជា​អ្នក​ប្រកាន់​ខ្ជាប់​តាម​គោលលទ្ធិ​របស់​លោក​កាល់វីន (Calvinist) យ៉ាង​ម៉ឺង​ម៉ាត់ ហើយ​ចំណែក​គាត់​វិញ គឺ​ជា​អ្នក​ជឿ​ច្បាស់ តាម​គោលលទ្ធិ​របស់​និកាយ​មេតូឌីស និង​លោក​អាមីនៀន។ ហើយ​គាត់​គិត​ថា គោលលទ្ធិ​របស់​លោក​កាន់វីន ជា​ទេវសាស្ត្រ​ដែល​ពិបាក​ទទួល​យក​បំផុត ដែល​គាត់​បាន​ស្គាល់​ក្នុង​ជីវិត​គាត់ ហើយ​ខ្ញុំ​ក៏​គិត​ថា គោលលទ្ធិ​របស់​លោក​អាមីនៀន ជា​គោលលទ្ធិ​ដែល​មិន​សម​ហេតុ​ផល​បំផុត ដែល​ខ្ញុំ​បាន​ជួប ហើយ​យើង​នៅ​តែ​មាន​ភាព​ខុស​គ្នា​ដូច​នេះ​ជា​យូរ​ឆ្នាំ។ ប៉ុន្តែ យើង​ទាំង​ពីរ​មាន​ចិត្ត​ឆេះ​ឆួល ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ហើយ​យើង​ក៏​ធ្លាប់​អធិស្ឋាន​ជា​មួយ​គ្នា​ផង​ដែរ។ យើង​បាន​ធ្លាប់​លុត​ជង្គង់​ចុះ ហើយ​ខ្ញុំ​អធិស្ឋាន​ថា «ព្រះ​អង្គ​អើយ ទូល​បង្គំ​សូម​អធិស្ឋាន សូម​ព្រះអង្គ​ប្រទាន​នូវ​ការ​យល់​ដឹង អំពី​គោលលទ្ធិ​នៃ​ការ​ជ្រើស​រើស​របស់​ព្រះ​អង្គ ដល់​អ្នក​នេះ ឬ​អ្នក​នោះ»។ ហើយ​គាត់​ក៏​បាន​ខឹង​នឹង​ខ្ញុំ ហើយ​អធិស្ឋាន​នៅ​ក្បែរ​ខ្ញុំ​ថា «ឱ​ព្រះ​អង្គ​អើយ សូម​នាំ​លោក​ប៊ីល និង​អ្នក​នេះ…

Read article