2022

You are here:
ក្តីអាណិតជំនួសឲ្យភាពល្វីងជូរចត់

ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្តី​ជូរ​ល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញពី​ពួក​អ្នករាល់គ្នា​ទៅ។ អេភេសូរ ៤:៣១ កាល​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក បាន​ដួល​រំលំ នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លោក​ក្រេក រ៉ូ​ឌ្រី​កេស(Greg Rodriguez) ស្ថិត​ក្នុងចំណោម​ជនរងគ្រោះ ដែល​បាន​ស្លាប់ នៅក្នុង​សំណល់​បាក់បែក។ ខណៈ​ពេល​ដែល​អ្នកស្រី​ភី​លីស(Phyllis) ជា​ម្តាយ​របស់​គាត់ និង​ឪពុក​គាត់​កំពុង​សោកសង្រេង ពួក​គេ​ក៏បាន​ពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន អំពី​ការ​ឆ្លើយតប​របស់​ពួក​គេ ចំពោះ​ការវាយប្រហារ​ដ៏​តក់ស្លុត​នេះ។ នៅ​ឆ្នាំ២០០២ អ្នកស្រី​ភី​លីស​ក៏​បាន​ជួប​អ្នកស្រី អៃ​ខា អែល វ៉ា​ហ្វេ(Aicha el-Wafe) ជា​ម្តាយ​របស់​បុរស​ម្នាក់ ក្នុងចំណោម​ពួក​អ្នក​ដែលគេ​បាន​ចោល​ប្រកាន់​ថា បាន​ធ្វើការ​វាយប្រហារ​ដ៏​គួរឲ្យ​តក់​ស្លុត​នេះ។ អ្នកស្រី​ភីលីស​ក៏​បាន​និយាយ​ថា “ខ្ញុំ​បាន​ដើរចូល​ទៅ​ជិត​អ្នកស្រី​អៃខា ហើយក៏​បាន​ឱប​គ្នា​យំ … ភ្លាម​ៗ​នោះ ខ្ញុំ និង​អ្នកស្រី​អៃ​ខា​មាន​ចំណងមិត្តភាព … ដោយសារ​យើង​ទាំងពីរ​នាក់​សុទ្ធតែ​សោកសង្រេង ដោយសារ​កូនប្រុស​ដូចគ្នា”។ អ្នកស្រី​ភី​លីស បាន​ជួប​អ្នកស្រី​អៃ​ខា ក្នុង​ពេល​ដែល​មានការ​ឈឺចាប់ និង​សោកសង្រេង​ដូចគ្នា។ អ្នកស្រី​ភី​លីស​ជឿ​ថា កំហឹង​ដែល​កើតឡើង ដោយសារ​ការ​ស្លាប់​របស់​កូនប្រុស​គាត់ មិន​អាច​ព្យាបាល​ការឈឺចាប់​របស់​គាត់​បាន​ឡើយ។ ពេល​គាត់​បាន​ស្តាប់​រឿង​គ្រួសារ​របស់​អ្នកស្រី​អៃខា គាត់​ក៏​មានចិត្ត​អាណិត…

Read article
សករាជមិនធម្មតា

ពួក​សាសន៍​យូដា​ក៏​សំរេច​នឹង​ធ្វើតាម ដូចជា​គេ​បាន​ចាប់តាំង​ធ្វើ​មក​ហើយ គឺ​ដូចជា​ម៉ា​ដេកាយ​បាន​សរសេរ​ផ្ញើ​មក​ដែរ។ នាង​អេសធើរ ៩:២៣ បន្ទាប់ពី​អធិរាជ ខុនស្ទិនធីន (Constantine ឆ្នាំ២៧២-៣៣៧) នៃ​ចក្រភព​រ៉ូម៉ាំង បាន​ទទួល​ជឿ​ព្រះយេស៊ូវ​​ ទ្រង់​ក៏បាន​ធ្វើការ​កែទម្រង់ ដែល​នាំឲ្យមាន​ការបញ្ឈប់​ការបៀតបៀន​ជា​ប្រព័ន្ធ​មក​លើ​គ្រីស្ទបរិស័ទ។ ទ្រង់​ក៏បាន​ឲ្យ​គេ​ចាប់ផ្តើម​បង្កើត​ប្រតិទិន ដែល​យើង​បន្ត​ប្រើ​រហូតមកដល់​ពេល​សព្វថ្ងៃ ដោយ​បែងចែក​ប្រវត្តិ​សាស្ត្រ​ទៅជា មុន​គ្រីស្ទ​សករាជ (BC = Before Christ, មុន​កំណើត​ព្រះគ្រីស្ទ) និង​គ្រីស្ទ​សករាជ (AD anno Domini , ក្នុង​សម័យ​នៃ​ព្រះអម្ចាស់)។ ក្រោយមក អ្នក​មិន​ជឿ​ព្រះ​មួយចំនួន​ក៏បាន​កែប្រែ​ប្រព័ន្ធ​ប្រតិទិន​នេះ មិន​ឲ្យ​មាន​ជាប់​ព្រះនាម​ព្រះយេស៊ូវ​​ ហើយក៏​បាន​នាំឲ្យ​គេ​ផ្លាស់​ប្តូរ​គ្រីស្ទ​សករាជ ទៅជា សករាជ​ធម្មតា (CE : Common Era) និង​ប្តូរ​មុន​គ្រីស្ទ​សករាជ ទៅជា មុន​សករាជ​ធម្មតា(BCE : before the Common Era)។ អ្នកខ្លះ​បាន​ចង្អុលបង្ហាញ​ថា ទង្វើ​នេះ​ស្ថិត​ក្នុងចំណោម ក្នុង​ការ​ព្យាយាម​របស់​លោកិយ ដើម្បី​ដក​ព្រះយេស៊ូវ​​ ចេញពី​ប្រវត្តិ​សាស្ត្រ​ពិភពលោក។ ប៉ុន្តែ ព្រះអង្គ​គង់នៅ​ដដែល។ ទោះ​គេ​ចង់​ប្រើ​សករាជ​អ្វីក៏ដោយ ក៏​ប្រតិទិន​ពិភព​លោក​នៅតែ​មាន…

Read article
ការជួបជុំជាថ្មី នៅនគរស្ថានសួគ៌

យើង​នឹង​នៅជា​មួយ​នឹង​ព្រះអម្ចាស់​ជាដរាប​ទៅ។ ១ថែ​ស្សា​ឡូ​និច ៤:១៧ កាល​ខ្ញុំ​សរសេរ​ដំណឹង​មរណភាព​របស់​ម្តាយ​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​គួរ​ប្រើ​ពាក្យ មរណៈ​ភាព ដោយសារ​ខ្ញុំ​មាន​សង្ឃឹមថា ខ្ញុំ​នឹង​បាន​ជួបជុំ​ជាមួយ​គាត់​ឡើងវិញ នៅ​នគរ​ស្ថានសួគ៌។ ដូចនេះ ខ្ញុំ​ក៏បាន​សរសេរ​ដូចនេះ​វិញ​ថា “ព្រះយេស៊ូវ​​បាន​ស្វាគមន៍​គាត់ ចូល​ទៅ​នៅក្នុង​ព្រះហស្ត​ព្រះអង្គ”។ ទោះជាយ៉ាងណា​ក៏ដោយ នៅពេល​ខ្លះ ខ្ញុំ​នៅ​មាន​អារម្មណ៍​សោកសង្រេង ពេល​ដែល​ខ្ញុំ​មើលរូប​ថត​គ្រូ​សារ ដែល​ថត​ជុំគ្នា​នៅ​ពេល​ថ្មីៗនេះ ដោយ​គ្មាន​រូប​គាត់​ថត​ជាមួយ។ ខ្ញុំ​រកបាន​ជាងគំនូរ​ម្នាក់ ដែល​អាច​គូ​រូប​គ្រួសារ​ជុំគ្នា ដោយ​រាប់បញ្ចូល​ទាំង​អ្នក​ដែល​បាន​លាចាក​លោក​ផង​ដែរ។ វិចិត្រករ​រូប​នោះ​ក៏បាន​ប្រើ​រូបថត​របស់​ម្តាយ​ខ្ញុំ ដើម្បី​គូ​រូប​គាត់​ឈរ​នៅ​ក្បែរ​រូប​របស់​យើង ក្នុង​ផ្ទាំងគំនូរ​គ្រួសារ ដែល​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​សន្យា​របស់​ព្រះ អំពី​ការ​ជួបជុំគ្នា​ឡើងវិញ ក្នុង​នគរ​ស្ថានសួគ៌។ ខ្ញុំ​ក៏បាន​ស្រក់​ទឹកភ្នែក ដោយ​ការ​ដឹងគុណ​ព្រះ ខណៈ​ពេល​ដែល​ខ្ញុំ​នឹកស្រមៃ​ថា ខ្ញុំ​នឹង​បានឃើញ​ម្តាយ​ខ្ញុំ​ញញឹម​នៅ​ក្បែរ​ខ្ញុំ​ម្តង​ទៀត។ សាវ័ក​ប៉ុល​បាន​បញ្ជាក់​ថា អ្នកជឿ​ព្រះយេស៊ូវ​​ មិន​ចាំបាច់​ត្រូវ​សោកសង្រេង “ដូច​អ្នកឯទៀត ដែល​គ្មាន​សង្ឃឹម​ឡើយ”(១ថែ​ស្សា​ឡូ​និច ៤:១៣)។ “ដ្បិត​បើ​យើង​ជឿ​ថា ព្រះយេស៊ូវ​​បាន​សុគត ព្រមទាំង​រស់​ឡើងវិញ​ហើយ នោះ​ត្រូវ​ជឿ​ថា ព្រះ​ទ្រង់​នឹង​នាំ​អស់អ្នក ដែល​ដេកលក់​ទៅ​ក្នុង​ព្រះយេស៊ូវ​​ ឲ្យបាន​មក​ជាមួយនឹង​ទ្រង់​ដែរ”(ខ.១៤)។ សាវ័ក​ប៉ុល​បាន​ប្រកាស​អំពី​ការ​យាង​ត្រឡប់មកវិញ​របស់​ព្រះយេស៊ូវ​​ ហើយ​ប្រកាស​ថា អ្នកជឿ​ទាំងអស់​នឹង​បាន​ជួបជុំ​ជាមួយ​ព្រះយេស៊ូវ​​ (ខ.១៧)។ ព្រះបន្ទូល​សន្យា​របស់​ព្រះ អំពី​ការ​ជួបជុំ​ឡើងវិញ នៅ​នគរ​ស្ថានសួគ៌ អាច​កម្សាន្ត​ចិត្ត​យើង…

Read article
គម្រោងសាងសង់ធំបំផុត

ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិនដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ។ ម៉ាថាយ ១៦:១៨ កាលពី​ឆ្នាំ១៨៨៩ គម្រោង​សាងសង់​ផ្ទះ​ឯកជន​មួយ ដែល​មាន​មហិច្ឆតា​បំផុត បាន​ចាប់ផ្តើម នៅ​សហរដ្ឋអាមេរិក។ គេ​បាន​ផលិត​ឥដ្ឋ​នៅ​ការដ្ឋាន​សំណង់​នោះ ដោយ​ផ្ទាល់ ក្នុង​មួយថ្ងៃ បាន៣ម៉ឺន២ពាន់​ដុំ។ គេ​ក៏បាន​បន្ត​ការសាងសង់ “ផ្ទះ​រដូវ​ក្តៅ” របស់​លោក​ចន វែន​ឌ័​របីល ទី២(George Vanderbilt II) រហូតដល់​ចប់​សព្វគ្រប់ ក្នុង​រយៈពេល​៦ឆ្នាំ ហើយ​បាន​ដាក់​ឈ្មោះ​ឲ្យ​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​នោះ នៅ​ទីក្រុង​អា​សេ​វីល រដ្ឋ​ឃែ​រ៉ូ​ឡាយ​ណា ខាងជើង​ថា គេហដ្ឋាន ប៊ី​លមរ។ រហូតមកដល់​សព្វថ្ងៃ​នេះ ផ្ទះ​នោះ​នៅតែ​ជា​លំនៅ​ដ្ឋាន​ឯកជន​ដែល​ធំជាង​គេ​បំផុត នៅ​សហ​ដ្ឋ​អាមេរិក ដែល​មាន២៥០បន្ទប់(បន្ទប់គេង៣៥ និង​បន្ទប់ទឹក៤៣) ហើយ​ផ្ទៃ​បាត​ដ៏​ធំ​សម្បើម​របស់​វា មាន​ក្រឡាផ្ទៃ ១៦២២៦ ម៉ែត្រការ៉េ។ វា​ជា​គម្រោង​សាងសង់ ដែល​មាន​មហិច្ឆតា​ខ្ពស់ តែ​មិន​អាច​ប្រៀបផ្ទឹម​នឹង “សំណង់” ដែល​ព្រះយេស៊ូវ​​បាន​ប្រកាស ដល់​ពួក​សាវ័ក​ព្រះអង្គ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក១៦។ នៅពេល​ដែល​លោក​ពេត្រុស​បាន​បញ្ជាក់​ថា ព្រះយេស៊ូវ​​ ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់”(ខ១៦) ព្រះយេស៊ូវ​​ក៏​បាន​ប្រកាស​ថា “អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិនដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ”(ខ.១៨)។ យើង​អាច​ដឹង​ថា ហេតុអ្វី​ព្រះយេស៊ូវ​​បាន​ប្រើ​ពាក្យ…

Read article
រកឃើញកន្លែងជ្រកកោន

ដ្បិត​ទ្រង់​បាន​ធ្វើជា​ទី​មាំមួន​ដល់​មនុស្ស​កំសត់​ទុគ៌ត ក្នុង​គ្រាដែល​មានទុក្ខ​លំបាក ជាទី​ជ្រកកោន​ឲ្យ​រួចពី​ព្យុះសង្ឃរា។ អេសាយ ២៥:៤ ខ្ញុំ និង​ភរិយា​ខ្ញុំ​ធ្លាប់​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ចាស់​ដ៏​ស្រស់​ស្អាត​មួយ នៅ​មាត់សមុទ្រ​ដែល​មាន​បង្អួច​កញ្ចក់​ធំៗ និង​ជញ្ជាំង​ថ្ន​ក្រាស់ៗ។ នៅពេល​រសៀល​ថ្ងៃមួយ មាន​ខ្យល់ព្យុះ​មួយ​បាន​វាយប្រហារ​មក​លើ​តំបន់​នោះ ធ្វើឲ្យ​សមុទ្រ​មាន​ទឹក​រលក​ធំៗ ហើយ​ខ្យល់បក់​បោក​មក​ត្រូវ​បង្អួច​បន្ទប់​យើង ដូច​គេ​វាយ​សន្ធាប់​ទ្វារ​ទាំង​កំហឹង។ តែ​យើង​នៅតែ​មាន​សន្តិភាព​ក្នុង​ចិត្ត។ ជញ្ចាំង​ទាំង​នោះ​រឹងប៉ឹង​ណាស់ ហើយ​គ្រឹះ​របស់​សណ្ឋាគារ​ក៏​មាំមួន​ណាស់​ដែរ! ខណៈ​ពេល​ដែល​ខ្យល់ព្យុះ​កំពុងតែ​បញ្ចេញ​កំហឹង​នៅ​ខាងក្រៅ​ បន្ទប់​របស់​យើង​ជា​កន្លែងជ្រក​កោន​ដ៏​សុខសាន្ត។ ការ​និយាយ​អំពី​កន្លែងជ្រក​កោន គឺជា​ប្រធានបទ​ដ៏​សំខាន់ ក្នុង​ព្រះគម្ពីរ ដោយ​ព្រះ​ទ្រង់​ផ្ទាល់​ជា​កន្លែងជ្រក​កោន​ដែល​សុខ​សាន្ត​បំផុត។ គឺ​ដូចដែល​ហោរា​អេសាយ​បាន​ថ្លែង​ថា “ដ្បិត​ទ្រង់​បាន​ធ្វើជា​ទី​មាំមួន​ដល់​មនុស្ស​កំសត់​ទុគ៌ត ក្នុង​គ្រាដែល​មានទុក្ខ​លំបាក ជាទី​ជ្រកកោន​ឲ្យ​រួចពី​ព្យុះសង្ឃរា ជា​ម្លប់​បាំង​កំ​ដៅ”(អេសាយ ២៥:៤)។ ម្យ៉ាងទៀត រាស្រ្ត​របស់​ព្រះ​ក៏បាន​ផ្តល់​ទីជ្រកកោន ដល់​អ្នក​ដែល​ត្រូវការ​ផង​ដែរ ទោះ​នោះ​ជាទី​ក្រុង​ពំនាក់​នៅ​សម័យ​បុរាណ (ជនគណនា ៣៥:៦) ឬជា​ការ​ស្វាគមន៍​ដល់ “ជនបរទេស” ដែល​ត្រូវការ​ជម្រក​ក្តី(ចោទិយកថា ១០:១៩)។ សព្វថ្ងៃ​នេះ យើង​នៅតែ​អាច​ប្រើ​គោលការណ៍​ដដែល​នេះ ពេលណា​វិបត្តិ​មនុស្សធម៌​បាន​កើតឡើង ក្នុង​ពិភពលោក​នេះ។ ក្នុង​ពេល​បែប​នោះ យើង​អាច​អធិស្ឋាន​សូម​ព្រះ​នៃ​ទីជ្រកកោន ប្រើ​យើង ជា​រាស្រ្ត​ព្រះអង្គ ឲ្យ​ជួយ​ជន​ងាយ​រងគ្រោះ ឲ្យ​រក​ឃើញ​កន្លែង​សុវត្ថិភាព។ ខ្យល់ព្យុះ​ដែល​បាន​បក​បោក​ប៉ះ​សណ្ឋាគារ​ដែល​ពួក​ខ្ញុំ​បាន​ស្នាក់នៅ ក៏បាន​ស្ងប់​ទៅវិញ​នៅពេល​ព្រឹក​ថ្ងៃបន្ទាប់ ដោយ​បន្សល់ទុក នូវ​ទេសភាព​សមុទ្រ​ដ៏​ស្ងប់ស្ងាត់ និង​ពន្លឺ​ព្រះអាទិត្យ​ដ៏​កក់ក្តៅ ដែល​ធ្វើឲ្យ​សត្វ​រំពេ​ហោះ​ហើរ​លើ​វេ​ហារ…

Read article
ចន្លោះប្រហោងដែកងាយរងគ្រោះ

បើ​អ្នកណា​ដែល​មិន​ចេះ​គ្រប់គ្រង​លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូចជា​ទីក្រុង​ដែល​រលំ ហើយ​ឥតមាន​កំផែង។ សុភាសិត ២៥:២៨ ដើមផ្កា​នៅផ្ទះ​ខ្ញុំ​ត្រូវ​សត្វ​ចង្រៃ​ស៊ី​បំផ្លាញ។ ផ្សិ​លមិញ ផ្កា​បាន​រីក​ស្គុះស្គាយ នៅក្នុង​សួន។ តែ​ឥឡូវនេះ ផ្កា​ទាំងនោះ​នៅសល់​តែ​ទង។ ខ្ញុំ​ក៏បាន​ដើររក​មើល​នៅក្នុង​ទីធ្លា​ផ្ទះ​ខ្ញុំ ហើយក៏​បាន​រក​ឃើញ​រន្ធ​មួយ មាន​ទំហំ​ប៉ុន​រន្ធ​ទន្សាយ នៅ​កៀន​របង​ឈើ។ សត្វទន្សាយ​មាន​រូបរាង្គ​គួរឲ្យ​ស្រឡាញ់ តែ​វា​ក៏​ជា​សត្វ​ដែល​គួរឲ្យ​រំខាន ដែល​អាច​បំផ្លាញ​សួនផ្កា ក្នុងរយៈពេល​តែ​​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​ឆ្ងល់​ថា តើមាន​សត្វ​ចង្រៃ ដែល​កំពុង​បំផ្លាញ​ផ្កា​នៃ​ចរិយា​សម្បត្តិ​របស់​ព្រះ ដែល​កំពុង​រីក​ស្គុះស្គាយ​ក្នុង​ជីវិត​ខ្ញុំ​ទេ? បទ​គម្ពីរ​សុភាសិត ២៥:២៨ បាន​ចែងថា “បើ​អ្នកណា​ដែល​មិន​ចេះ​គ្រប់គ្រង​លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូចជា​ទីក្រុង​ដែល​រលំ ហើយ​ឥតមាន​កំផែង​”។ នៅ​សម័យ​បុរាណ គេ​សង់​កំផែង​ព័ទ្ធជុំវិញ​ទីក្រុង ដើម្បី​ទប់ទល់​ការឈ្លានពាន​របស់​សត្រូវ។ សូម្បីតែ​ចន្លោះប្រហោង​តូច​មួយ នៅ​លើ​កំផែង​នោះ ក៏អាច​ជា​ចំណុច​ខ្សោយ ដែល​ពួក​សត្រូវ​អាច​ប្រើ ដើម្បី​វាយ​ចូលកាន់​កាប់​ទីក្រុង​នោះ​បាន​ដែរ​។ បទ​គម្ពីរ​សុភាសិត​ជាច្រើន​បាន​ចែង អំពី​ការគ្រប់គ្រង​ចិត្ត​ខ្លួនឯង។ ឧទាហ​ណ៍ “តើ​ឯង​រកបាន​ឃ្មុំ​ហើយ​ឬ ចូរ​បរិភោគ​តែ​ល្មម​សមគួរ​ចុះ ក្រែង​បរិភោគ​ឆ្អែត​ទៅ​នឹង​ក្អួត​ចេញ​មកវិញ​”(២៦:១៦)។ ការគ្រប់គ្រង​ចិត្ត​ខ្លួនឯង ឬការ​ដឹង​ខ្នាត គឺជា​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ ដែល​ការពារ​យើង មិន​ឲ្យ​ប្រព្រឹត្ត ដោយ​ខ្វះ​ភាព​អត់ធ្មត់ ចិត្ត​ជូរ​ល្វីង ភាព​លោភលន់ និង​សេចក្តី​អាក្រក់​ដទៃទៀត ដែល​អាច​លួច​ឆ្មក់​ចូល និង​បំផ្លាញ​ផល​ផ្លែ​ដែល​ព្រះ​ទ្រង់​ប្រទាន​ក្នុង​ជីវិត​យើង(មើល​កាឡាទី៥:២២-២៣)។ ការ​ចេះ​គ្រប់គ្រង​ចិត្ត…

Read article
មេរៀននៃការស៊ូទ្រំា

មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ស៊ូទ្រាំ​នឹង​សេចក្តី​ល្បួង។ យ៉ាកុប ១:១២ គេ​បាន​ប៉ាន់ប្រមាណ​ថា ជា​រៀងរាល់ថ្ងៃ គេ​បាន​លក់​គ្រាប់​ជ័រ​ឡេហ្គោ​បាន​ជាង ៧៥ពាន់​លាន​គ្រាប់ ក្នុង​មួយឆ្នាំ បាន​សេចក្តី​ថា បើ​គេ​លក់​ឲ្យ​មនុស្ស​ម្នា​ក់ៗនៅ​លើ​ផែនដី​នេះ នោះ​ក្នុង១នាក់ ទទួល​បាន​គ្រាប់​ជ័រ​ឡេហ្គោ១០គ្រាប់។ ប៉ុន្តែ បើ​មិនមែន​ដោយសារ​ការ​តស៊ូ​របស់​លោក អូ​លេ ឃើក គ្រីស្ទាន​ស៊ែ​ន(Ole Kirk Christiansen) ដែល​ជា​អ្នក​ផលិត​ប្រដាប់​ក្មេង​លេង នៅ​ប្រទេស​ដាណឺម៉ាក​ទេ នោះ​គេ​ក៏​គ្មាន​គ្រាប់​ជ័រ​ឡេហ្គោ​លេង ក្នុង​ពេល​បច្ចុប្បន្ន​ដែរ។ លោក​គ្រីស្ទាន​ស៊ែ​នបាន​ធ្វើការ​យ៉ាង​ហត់នឿយ ក្នុង​ទីក្រុង​ប៊ី​លុន ប្រទេស​ដាណឺម៉ាក អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ មុន​ពេល​គាត់​បង្កើត ប្រដាប់ក្មេងលេង លេក ហ្កត់(Leg Godt) ដែល​មានន័យថា “លេងសប្បាយ”។ រោងជាង​របស់​គាត់​បាន​ជួប​គ្រោះ​អគ្គីភ័យ​២​លើក។ គាត់​បាន​ស៊ូទ្រាំ​នឹង​ការ​ក្ស័យ​ធន់ និង​សង្រ្គាម​លោក​លើក​ទី២ ដែល​បណ្តាល​ឲ្យ​មានការ​ខ្វះខាត​វត្ថុធាតុដើម។ ទីបំផុត នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៤០ គាត់​ក៏បាន​មានគំនិត​បង្កើត​ដុំ​ជ័រ​តូចៗ ដែល​អាច​ផ្គំ​ចូលគ្នា។ ពេល​ដែល​គាត់​បាន​លាចាក​លោក នៅ​ឆ្នាំ១៩៥៨ ពាក្យ​ឡេហ្គោ ​ហៀបនឹង​ក្លាយជា​ពាក្យ ដែល​ក្រុម​គ្រួសារ​នី​មួយៗ នៅ​លោកខាងលិច​បាន​ស្គាល់។ ការ​អត់ធ្មត់ ក្នុង​ពេល​ដែល​មាន​បញ្ហា​ប្រឈម ក្នុង​ការងារ និង​ជីវិត អាច​មានការ​ពិបាក។ បញ្ហា​នេះ​ក៏​កើតមាន​ក្នុង​ជីវិត​ខាងវិញ្ញាណ​ផង​ដែរ…

Read article
បានរកឃើញឡើងវិញ

នោះ​ទ្រង់​ក៏​អាន​មើល ឲ្យ​គេ​ស្តាប់​អស់ទាំង​ពាក្យ នៅក្នុង​គម្ពីរ​នៃ​សេចក្តី​សញ្ញា ដែល​បាន​ប្រទះឃើញ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា។ ២របាក្សត្រ ៣៤:៣០ កាលពី​ឆ្នាំ១៩៧០ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​លក់​ឡាន​មួយ បាន​ទៅលេង​ប្រទេស​ដាណឺម៉ាក ហើយក៏​បានដឹង​ថា ឡាន​ម៉ាក Buick Dual Cowl Phaeton ផលិត​នៅ​ឆ្នាំ១៩៣៩ ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ដាណឺម៉ាក​ម្នាក់។ ដោយសារ​គេ​​បាន​ផលិត​ឡាន​ប្រភេទ​នេះ​តែមួយគ្រឿង ដូចនេះ វា​ជារ​ថយន្ត​ដ៏​កម្រ​ខុសប្លែក​ពីរ​ថយន្ត​ដទៃទៀត។ គាត់​មានការ​សប្បាយចិត្ត​ណាស់ ពេល​ដែល​បាន​រក​ឃើញ​ឡាន​នោះ ហើយក៏​បាន​ទិញ​ឡាន​នោះ ព្រមទាំង​ចំណាយពេល និង​ប្រាក់​កាស​ឲ្យ​គេ​ជួសជុល​ឲ្យ​ស្អាត​ដូចដើម​វិញ។ សព្វថ្ងៃ​នេះ ឡាន​មួយ​គ្រឿង​នេះ ត្រូវ​បាន​គេ​ចាត់ទុកជា​ឡាន​ពិសេស ក្នុងចំណោម​ឡាន​បុរាណ​ដ៏​មាន​តម្លៃ​ដែលគេ​បាន​រក្សា​ទុក ក្នុង​ពិភពលោក។ កំណប់ទ្រព្យ​អាច​មាន​ទម្រង់​ខុសៗគ្នា​ជាច្រើន ហើយ​នៅក្នុង​កណ្ឌ​គម្ពីរ​របាក្សត្រ ខ្សែ​ទី២ គេ​បាន​រក​ឃើញ​កំណប់ទ្រព្យ​ដែល​បាន​បាត់បង់​ជាយូរមកហើយ។ កាល​ស្តេច​យ៉ូសៀស​បាន​សោយរាជ ជា​ស្តេច​នគរ​អ៊ីស្រាអែល បាន១៨ឆ្នាំ ទ្រង់​ក៏បាន​ចាប់ផ្តើម​ជួសជុល​ព្រះវិហារ នៅ​ទីក្រុង​យេ​រូ​សា​ឡិម។ ក្នុង​អំឡុង​ពេល​នោះ លោ​កហ៊ី​លគី​យ៉ា ដែល​ជាស​ម្តេច​សង្ឃ បាន​រក​ឃើញ “ក្រាំង​គម្ពីរ​ក្រឹត្យវិន័យ​ក្នុង​ព្រះវិហារ”(២របាក្សត្រ ៣៤:១៥)។ កណ្ឌ​គម្ពីរ​ក្រឹត្យវិន័យ ដែល​ជា​កណ្ឌ​ទាំង​៥​ដំបូង នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ទំនងជា​ត្រូវ​បាន​គេ​យក​ទៅ​លាក់​ទុក កាល​ប៉ុន្មាន​ទសវត្សរ៍​មុន ឲ្យ​រួចផុត​ពី​សត្រូវ​ឈ្លាន​ពាន​។ ក្រោយមក គេ​ក៏​លែង​នឹក​ចាំ​អំពី​កណ្ឌ​គម្ពីរ​ទាំងនោះ​ទៀត។ ពេល​ដែល​ស្តេច​យ៉ូសៀស​បាន​ទទួល​ដំណឹង អំពី​ការ​រក​ឃើញ​នេះ…

Read article
ចាក់ឫសក្នុងសេចក្តីស្រឡាញ់

គេ​បាន​ប្រាប់​ដល់​ខ្ញុំ ពី​គ្រប់​ទាំង​កិរិយា ដែល​នាង​បាន​ប្រព្រឹត្ត​នឹង​ម្តាយក្មេក តាំងពី​ប្តី​នាង​ស្លាប់​ចោល​ទៅ ហើយពី​នាង​បាន​លះ​ចោល​ឪពុក​ម្តាយ និង​ស្រុកកំណើត​របស់​នាង មក​ឯសាសន៍​នេះ ដែល​មិនបាន​ស្គាល់​កាលពីដើម​ផង។ នាងរស់ ២:១១ មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើដំណើរ​មកដល់​មជ្ឈមណ្ឌល​ថែទាំ​អ្នកជំងឺ​មហារីក ដើម្បីមើល​ថែ​សុខភាព​ម្តាយ​ខ្ញុំ ដោយ​អារម្មណ៍​ឯកោ និង​ភ័យខ្លាច។ ខ្ញុំ​បាន​ធ្វើដំណើរ​ប្រហែល១ពាន់​គីឡូម៉ែត្រ ចេញពី​គ្រួសារ​របស់ខ្ញុំ។ ប៉ុន្តែ មុន​ពេល​ខ្ញុំ​ចាប់​លើក​ឥវ៉ាន់​របស់ខ្ញុំ លោ​កហ្វ្រែង(Frank) បាន​ស្ម័គ្រចិត្ត​ជួយ​យូរ​ឥវ៉ាន់​ខ្ញុំ ដោយ​ទឹកមុខ​ញញឹម​ស្រស់។ ពេល​យើង​ឡើង​ទៅដល់​ជាន់ទី៦ ខ្ញុំ​ក៏បាន​គ្រោង​ទៅ​ជួប​ភរិយា​គាត់ ឈ្មោះ​ឡូរី(Lori) ដែល​បាន​មើលថែ​គាត់ ក្នុងអំឡុងពេល​គាត់​កំពុង​ព្យាបាល​ជំងឺ។ មិនយូរ​ប៉ុន្មាន​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ ប្រៀប​ដូចជា​គ្រួសារ​ខ្ញុំ​អញ្ចឹង ខណៈ​ពេល​ដែល​យើង​ពឹងផ្អែក​លើ​ព្រះ និង​ពឹងផ្អែក​គ្នា​ទៅវិញទៅមក។ យើង​បាន​សើច​ យើង​ចែកចាយ​អារម្មណ៍​របស់​យើង ហើយ​យើង​ក៏បាន​យំ​ទាំងអស់គ្នា ព្រមទាំង​អធិស្ឋាន​ជាមួយគ្នា​ផង​ដែរ។ ទោះ​យើង​មាន​អារម្មណ៍​ថា យើង​បាន​ចេញ​ឆ្ងាយ​ពី​គ្រួសារ​ក៏ដោយ ក៏​ការ​ប្រកប​ទាក់ទង​ដែល​យើង​មាន​ជាមួយ​ព្រះ និង​ជាមួយគ្នា​ទៅវិញទៅមក បាន​បន្ត​ជួយ​ឲ្យ​យើង​ចាក់ឫស​ជាប់​ក្នុង​ក្តី​ស្រឡាញ់ ខណៈ​ពេល​ដែល​យើង​ជួយ​យក​អសារ​គ្នា​ទៅវិញទៅមក។ កាល​នាងរស់​បាន​ប្តេជ្ញា​ចិត្ត​ថែរក្សា​អ្នកស្រី​ណា​អូ​មី​ជា​ម្តាយក្មេក គឺ​នាង​បាន​ស្ម័គ្រចិត្ត​ទៅ​កន្លែង​ដែល​នាង​មិន​ស្គាល់។ នាងរស់បាន ​ទៅ​រើស​សន្សំ​គួរ​ស្រូវ​​ក្នុង​ស្រែ តាម​ពី​ក្រោយ​ពួក​អ្នក​ច្រូត​ស្រូវ​(នាងរស់ ២:៣)។ មេ​កា​ក៏បាន​ប្រាប់​លោក​បូ​អូស ដែល​ជា​ម្ចាស់​ស្រែ​ថា នាងរស់​បាន​មក​វាលស្រែ​តាំងពី​ព្រលឹម លើកលែង​តែ​កាល​នាង​សំរាក​នៅ​ផ្ទះ​១​ភ្លែត​ប៉ុណ្ណោះ(ខ.៧)។ នាងរស់​រក​បាន​កន្លែង​ដ៏​សុខសាន្ត នៅជា​មួយ​មនុស្ស​ដែល​ស្ម័គ្រចិត្ត​យក​អសារ​នាង ខណៈ​ពេល​ដែល​នាង​មើលថែ​អ្នកស្រី​ណា​អូ​មី (ខ.៨-៩)។…

Read article
ដុតទៀនបំភ្លឺ

ចូរ​ឲ្យ​ចង្កេះ​អ្នករាល់គ្នា​នៅជា​ក្រវាត់ ហើយ​ចង្កៀង​នៅ​ឆេះ។ លូកា ១២:៣៥ ដល់ពេល​ថ្ងៃត្រង់​ហើយ តែ​មេឃ​នៅតែ​ងងឹត​មិនឃើញ​ពន្លឺថ្ងៃ។ នៅពេល​ព្រឹក​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៧៨០ ថ្ងៃ​ដ៏​ងងឹត បាន​ចាប់ផ្តើម​មាន ក្នុង​អតីត​ទឹកដី​រដ្ឋ​ញូ​អ៊ី​ងគ្លិន អស់​រយៈពេល​ជាច្រើន​ម៉ោង។ ភាព​ងងឹត​ដែល​មិន​នឹកស្មាន​ដល់​នេះ ទំនង​បណ្តាល​មក​ពី​ពពក​ខ្មៅ​ក្រាស់ ដែល​កើតឡើង​ពី​ផ្សែង​​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​សម្បើម នៅ​ប្រទេស​កាណាដា តែ​មនុស្សជា​ច្រើន​ឆ្ងល់​ថា តើ​ថ្ងៃ​ជំនុំជម្រះ​បាន​មកដល់​ហើយ​ឬ? ថ្ងៃ​នោះ ព្រឹទ្ធ​សភានៅ​រដ្ឋ​ខុន​នែក​ធី​ខាត់ កំពុង​មានការ​ប្រជុំ ហើយ​មាន​សមាជិកព្រឹទ្ធសភា​ខ្លះ​ចង់​ផ្អាក​ការប្រជុំ ដោយសារ​ភាព​ងងឹត តែ​លោ​កអ័​ប្រា​ហាំ ដា​វិ​នភ​ត(Abraham Davenport) បាន​ឆ្លើយតប​ថា “ខ្ញុំ​សូម​បដិសេធន៍​ការ​ផ្អាក​ការប្រជុំ​នេះ។ យើង​មិនដឹង​ថា ថ្ងៃ​ជំនុំជម្រះ​បាន​មកដល់ ឬជិត​មកដល់​នោះ​ទេ។ បើ​ថ្ងៃ​ជំនុំជម្រះ​មិនទាន់​មកដល់​ទេ នោះ​យើង​គ្មាន​ហេតុផល​ដែល​ត្រូវ​ផ្អាក​ការប្រជុំ​ឡើយ។ បើ​ថ្ងៃ​ជំនុំជម្រះ​ពិតជា​មកដល់​មែន នោះ​ខ្ញុំ​ចង់​ឲ្យ​ព្រះ​ទ្រង់ទត​ឃើញ​ខ្ញុំ​កំពុង​បំពេញ​តួនាទី​របស់ខ្ញុំ។ ដូចនេះ នៅ​ថ្ងៃនេះ ខ្ញុំ​សូមឲ្យ​គេ​យក​ទាន​មក​អុច​បំភ្លឺ​កន្លែង​ប្រ​ជុំ”។ ការដែល​លោក​ដាវិនភត​មានចិត្តចង់​ឲ្យ​ព្រះ​ទ្រង់ទត​ឃើញ​គាត់​កំពុង​បំពេញភារកិច្ច យ៉ាង​ស្មោះត្រង់ នៅ​ថ្ងៃ​ព្រះអង្គ​យាង​មក គឺ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​​ ដែល​បាន​ចែងថា “ចូរ​ឲ្យ​ចង្កេះ​អ្នករាល់គ្នា​នៅជា​ក្រវាត់ ហើយ​ចង្កៀង​នៅ​ឆេះ ចូរ​អ្នករាល់គ្នា​ធ្វើដូចជា​មនុស្ស ដែល​នៅ​រង់ចាំ​ចៅហ្វាយ​ខ្លួន ត្រឡប់​មក​ពី​ស៊ីការ​វិញ ដើម្បី​កាលណា​លោក​មក​គោះទ្វារ​ហៅ នោះ​ឲ្យបាន​បើកឲ្យ​ជា១រំពេច បើកាលណា​ចៅហ្វាយ​មកដល់ ឃើញ​ពួក​បាវ​កំពុងតែ​ចាំយាម​ដូច្នោះ នោះ​គេ​មាន​ពរ​ណាស់​”(លូកា…

Read article