ចិត្តដែលចង់បម្រើ
ហើយដោយគេឃើញភស្តុតាងពីការជំនួយនេះ នោះគេសរសើរដំកើងដល់ព្រះ។ ២កូរិនថូស ៩:១៣ មានអង្គការគ្រីស្ទបរិស័ទមួយ នៅទីក្រុងខាលស៍ប៊ែត រដ្ឋញូមិចស៊ីកូ បានជួយទ្រទ្រង់សហគមន៍របស់ខ្លួន ដោយផ្តល់ឲ្យនូវអាហារជាង៤៨០០០គីឡូក្រាម ដោយឥតគិតថ្លៃដល់ប្រជាជនក្នុងតំបន់ ជារៀងរាល់ខែ ។ អ្នកដឹកនាំអង្គការនេះក៏បានចែកចាយថា “យើងនឹងទទួលស្វាគមន៍ប្រជាជនដែលមកទីនេះ ហើយបំពេញតម្រូវការរបស់ពួកគេតែម្តង។ គោលដៅរបស់យើង គឺដើម្បីបំពេញតម្រូវការខាងរូបកាយរបស់ពួកគេ ដើម្បីឲ្យពួកគេអនុញ្ញាតឲ្យព្រះទ្រង់បំពេញតម្រូវការខាងវិញ្ញាណរបស់ខ្លួន”។ ក្នុងនាមយើងជាអ្នកជឿព្រះគ្រីស្ទ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងប្រើអ្វីដែលយើងបានទទួល ធ្វើជាព្រះពរដល់អ្នកដទៃ ដោយនាំសហគមន៍របស់យើង ចូលទៅជិតព្រះអង្គកាន់តែខ្លាំង។ តើធ្វើដូចម្តេច ឲ្យយើងអាចបង្កើតចិត្ត ដែលចង់បម្រើ ដែលថ្វាយសិរីល្អដល់ព្រះ? យើងបង្កើតចិត្តដែលចង់បម្រើ ដោយទូលសូមព្រះ ឲ្យបង្ហាញយើង នូវរបៀបប្រើអំណោយទាន ដែលព្រះអង្គប្រទានយើង ជាប្រយោជន៍ដល់អ្នកដទៃ(១ពេត្រុស ៤:១០)។ យើងអាចធ្វើដូចនេះបាន ដោយបង្ហាញចេញនូវ “ការអរព្រះគុណព្រះ” សម្រាប់ព្រះពរជាបរិបូរដែលព្រះអង្គប្រទានយើង(២កូរិនថូស ៩:១២)។ ការបម្រើអ្នកដទៃ ជាផ្នែកដ៏សំខាន់មួយ ក្នុងព្រះរាជកិច្ចរបស់ព្រះយេស៊ូវ។ កាលព្រះអង្គប្រោសអ្នកជំងឺឲ្យជា ហើយប្រទានអាហារ ដល់មនុស្សស្រេកឃ្លាន ព្រះអង្គបាននាំមនុស្សជាច្រើនឲ្យស្គាល់សេចក្តីល្អ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ យើងអាចយកតម្រាប់តាមគំរូនៃការបង្កើតសិស្សរបស់ព្រះអង្គ ដោយយកចិត្តទុកដាក់ចំពោះសហគមន៍របស់យើង។ ប្រាជ្ញារបស់ព្រះអង្គបានរំឭកយើងថា ពេលណាយើងបង្ហាញចេញនូវសេចក្តីស្រឡាញ់ តាមរយៈការប្រព្រឹត្តិរបស់យើង “អ្នកដទៃ នឹងសរសើរដំកើងព្រះអង្គ”(ខ.១៣)។ ការបម្រើមិនមែនដើម្បីលើកដំកើងខ្លួនឯង…
Read article