2022

You are here:
ឈ្នះភាពងងឹត

កាល​វា​បាន​ទទួល​ចំណិត​នំ​នោះ វា​ក៏​ចេញ​ទៅ​ជា​១​រំពេច ពេល​នោះ យប់​ហើយ។ យ៉ូហាន ១៣:៣០ រឿង​ប្រលោម​លោក​ដែល​លោក​អេលី វេសែល(Eli Wiesel) បាន​និពន្ធ​មាន​ចំណង​ជើង​ថា យប់​ដ៏​ងងឹត បាន​នាំ​អ្នក​អាន​ស្វែង​យល់ អំពី​រឿង​ដ៏​រន្ធត់​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​ដែល​ជន​ជាតិ​យូដា​បាន​ទទួល​រង។ ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​ដែល​គាត់​មាន នៅ​ក្នុង​ជំនុំ​មរណៈ​របស់​ពួក​ណាហ្ស៊ី គាត់​បាន​សរសេរ​អំពី​ភាព​ផ្ទុយ​គ្នា​រវាង​រឿង​ក្នុង​ព្រះ​គម្ពីរ​និក្ខមនំ និង​រឿង​ពិត​ដែល​ជន​ជាតិ​គាត់​បាន​ជួប។ គាត់​បាន​រៀប​រាប់​ថា លោក​ម៉ូសេ និង​ជន​ជាតិ​អ៊ីស្រាអែល​បាន​រួច​ផុត​ពី​ភាព​ជា​ទាសករ​ក្នុង​ទឹក​ដី​អេស៊ីព្ទ បន្ទាប់​ពី​ពួក​គេ​បាន​ប្រារព្ធ​ធ្វើ​បុណ្យ​រំលង​ជា​លើក​ទី​១(និក្ខមនំ ១២) ប៉ុន្តែ ពួក​ណាហ្ស៊ី​អ៊ីត្លែ​បាន​ចាប់​ខ្លួន​អ្នក​ដឹក​នាំ​ជន​ជាតិ​យូដា នៅ​ក្រោយ​ថ្ងៃ​បុណ្យ​រំលង។ ដើម្បី​កុំ​ឲ្យ​យើង​រិះ​គន់​លោក​វេសែល និង​ការ​ប្រៀប​ធៀប​ដ៏​ចម្លែក​របស់​គាត់ ចូរ​យើង​ពិចារណា អំពី​ភាព​ផ្ទុយ​គ្នា​ស្រដៀង​នេះ ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ នៅ​ពេល​យប់​ថ្ងៃ​បុណ្យ​រំលង គេ​បាន​រំពឹង​ថា ព្រះយេស៊ូវ​នឹង​រំដោះ​រាស្រ្ត​របស់​ព្រះ​ឲ្យ​រួច​ពី​នឹម​ត្រួតត្រា​ដ៏​ឈឺចាប់​របស់​ចក្រភព​រ៉ូម៉ាំង តែ​ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​អនុញ្ញាត​ឲ្យ​គេ​ចាប់​ព្រះ​កាយ​ព្រះ​អង្គ មុន​នឹង​យក​ព្រះអង្គ​ទៅ​កាន់​ទោស ហើយ​ធ្វើ​គុត។ លោក​យ៉ូហាន​បាន​នាំ​យើង ចូល​ទៅ​ក្នុង​ទិដ្ឋភាព​ដ៏​បរិសុទ្ធ មុន​ពេល​គេ​ចាប់​ព្រះ​កាយ​ព្រះ​អង្គ។ នៅ​យប់​នោះ ព្រះ​អង្គ​មាន​ការ​តប់​ប្រម៉ល់​ក្នុង​ព្រះ​ទ័យ ដោយសារ​ព្រះ​អង្គ​ជ្រាប​អំពី​រឿង​ដែល​ហៀប​នឹង​កើត​ឡើង​ចំពោះ​ព្រះ​អង្គ ហើយ​ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់ ព្រះ​អង្គ​ក៏​បាន​ថ្លែង​ទំនាយ​អំពី​អ្នក​ដែល​នឹង​ក្បត់​ព្រះ​អង្គ​(យ៉ូហាន ១៣:២១)។ បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​ធ្វើ​នូវ​រឿង​មួយ ដែល​យើង​ស្ទើរ​តែ​មិន​អាច​យល់ ដោយ​កាច់​នំប៉័ង​ឲ្យ​សិស្ស​ដែល​ក្បត់​ព្រះ​អង្គ។ ព្រះ​គម្ពីរ​បាន​ចែង​ថា “កាល​វា​បាន​ទទួល​ចំណិត​នំ​នោះ វា​ក៏​ចេញ​ទៅ​ជា​១​រំពេច ពេល​នោះ យប់​ហើយ”(ខ.៣០)។…

Read article
បីយើងឆ្លងដោយក្តីស្រឡាញ់

គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ​អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង។ អេសាយ ៤៦:៤ មាន​ពេល​មួយ ចៅ​របស់​ខ្ញុំ អាយុ​៤​ឆ្នាំ បាន​មក​អង្គុយ​នៅ​លើ​ភ្លៅ​ខ្ញុំ រួច​ចង្អុល​ទៅ​ក្បាល​របស់​ខ្ញុំ ដែល​ទំពែក​អត់​សក់។ គាត់​សួរ​ខ្ញុំ​ថា “លោក​តា ក្បាល​លោកតា​កើត​អី? ខ្ញុំ​ក៏​សើច​ហើយ​ប្រាប់​គាត់​ថា “អូហ៍ តា​ជ្រុះ​សក់​បាត់​បន្តិច​ម្តង​ៗ អស់​ជា​ច្រើន​ឆ្នាំ​​ហើយ”។ គាត់​ក៏​បាន​ធ្វើ​ទឹក​មុខ​ឆ្ងល់ ហើយ​ក៏​បាន​ឆ្លើយ​តប​ថា “មិន​ល្អ​ទេ អញ្ចឹង ចៅ​នឹង​ចែក​សក់​ខ្លះ​ឲ្យ​លោកតា”។​ ខ្ញុំ​ក៏​បាន​ញញឹម ពេល​ដែល​បាន​ឃើញ​គាត់​បង្ហាញ​ក្តី​អាណិត​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ឱប​គាត់។ ក្រោយ​មក ខ្ញុំ​ក៏​បាន​នឹក​គិត​អំពី​សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ខ្ញុំ ក្នុង​ពេល​ដ៏​មាន​តម្លៃ​នោះ ដែល​បាន​នាំ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​មិន​អាត្មា​និយម តែ​សប្បុរស។ លោកជី ខេ ឆេស្ទ័រតុន(G. K. Chesterton) បាន​សរសេរ​ថា “យើង​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​យើង​ក៏​ចម្រើន​វ័យ​កាន់​តែ​ចាស់​ទៅ​ៗ តែ​ព្រះ​វរបិតា​នៃ​យើង​មិន​ចេះ​ចាស់​ជរា​ឡើយ”។ ត្រង់​ចំណុច​នេះ គាត់​ចង់​មាន​ន័យ​ថា “​ព្រះ​ដ៏​មាន​ព្រះជន្ម​ពី​ចាស់​បុរាណ​” (ដានីយ៉ែល ៧:៩) មិន​ដែល​ប្រឡាក់ប្រឡូស​ដោយ​សារ​ភាព​ពុក​ផុយ​នៃ​អំពើ​បាប​នោះ​ឡើយ បាន​ជា​ទ្រង់​មិន​ចេះ​ចាស់ ហើយ​ក៏​ស្រឡាញ់​យើង ដោយ​ក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល ឬ​អន់​ថយ​ឡើយ។ ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​សម្រេច​ព្រះ​បន្ទូល​សន្យា ដែល​ព្រះអង្គ​បាន​ប្រទាន​រាស្រ្ត​ទ្រង់…

Read article
មានលក្ខណៈដូចយើង ដើម្បីយើង

ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​ទ្រង់ បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ។ ហេព្រើរ ២:១៧ លោក​ឌែរែក(Derek) បាន​សង្កេត​ឃើញ​កូន​ប្រុស​គាត់ មិន​ចង់​ដោះ​អាវ​ចេញ ដើម្បី​ហែល​ទឹក ហើយ​ក៏​បាន​ដឹង​ថា តាម​ពិត កូន​ប្រុស​គាត់​មិន​ចង់​ឲ្យ​គេ​ឃើញ​ស្នាម​ខ្នៅ​ពី​កំណើត ដែល​មាន​នៅ​លើ​ទ្រូង ពោះ និង​ដៃ​ឆ្វេង​របស់​ខ្លួន។ លោក​ឌែរែក​ក៏​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ជួយ​កូន​ប្រុស​គាត់។​ គាត់​ក៏​បាន​ចាក់​សាក់​នៅ​លើ​ខ្លួន​គាត់ ដោយ​ចំណាយ​ពេល​យ៉ាង​យូរ និង​មាន​ការ​ឈឺ​ចាប់​ជា​ច្រើន​ផង ដើម្បី​បង្កើត​ស្នាម​នៅ​លើ​ខ្លួន​គាត់ ឲ្យ​ដូច​ស្នាម​ខ្នៅ​របស់​កូន​ប្រុស​គាត់។ សេចក្តី​ស្រឡាញ់​ដែល​លោក​ឌែរែក​មាន​ចំពោះ​កូន​ប្រុស​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​ទ្រង់​មាន ចំពោះ​កូន​ប្រុស​ស្រី​របស់​ព្រះ​អង្គ។ ដោយសារ​យើង​ដែល​ជា​កូន​ព្រះ​អង្គ “មាន​សាច់​ឈាម”(ហេព្រើរ ២:១៤) នោះ​ព្រះយេស៊ូវ​ក៏​បាន​យក​កំណើត​ជា​មនុស្ស ដែល​មាន​សាច់ មាន​ឈាម ដូច​យើង​ដែរ ដើម្បី​រំដោះ​យើង ឲ្យ​រួច​ពី​អំណាច​នៃ​សេចក្តី​ស្លាប់​(ខ.១៤)។ “ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​ទ្រង់ បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ”(ខ.១៧) ដើម្បី​ផ្សះ​ផ្សា​ទំនាក់​ទំនង​រវាង​យើង និង​ព្រះ។ លោក​ឌែរែក​ចង់​ជួយ​កូន​ប្រុស​គាត់ ឲ្យ​ឈ្នះ​ការ​ខ្នាស់​អៀន ដោយសារ​ស្នាម​ខ្នៅ​នៅ​លើ​ខ្លួន ដូច​នេះ គាត់​ក៏​បាន​ធ្វើ​ឲ្យ​ខ្លួន​គាត់ មាន​ស្នាម​ដូច​កូន​ប្រុស​គាត់​ដែរ។ ព្រះយេស៊ូវ​ក៏​បាន​ជួយ​យើង​ជម្នះ​បញ្ហា​ដែល​ធំ​ជាង​នេះ​ទៀត គឺ​ជម្នះ​ភាព​ជា​ទាសករ​នៃ​អំពើ​បាប។ ព្រះ​អង្គ​បាន​ជម្នះ​វា ដើម្បី យើង ដោយ​ធ្វើ​ឲ្យ​អង្គ​ទ្រង់ មាន​លក្ខណៈ​ដូច យើង ដោយ​ទទួល​ទោស​នៃ​អំពើ​បាប​យើង តាម​រយៈ​ការ​សុគត​ជំនួស​យើង។ កាល​ដែល​ព្រះយេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​យក​កំណើត​ជា​មនុស្ស​ដូច​យើង…

Read article
ចំណាយពេលគ្រប់វិនាទីឲ្យមានប្រយោជន៍

ដូច្នេះ ឲ្យ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះអម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ។ ម៉ាថាយ ២៤:៤២ មាន​នាឡិកា​មួយ​គ្រឿង សម្រាប់​ដាក់​ក្នុង​ហោប៉ៅ ត្រូវ​បាន​គេ​យក​មក​តម្កល់​ទុក នៅ​បណ្ណាគារ នៅ​សកល​វិទ្យាល័យ​ឃែរ៉ូឡាយ​ណា ខាង​ជើង។ វា​បាន​បង្កប់​ទៅ​ដោយ​រឿង​ដ៏​តក់ស្លុត​មួយ។ ទ្រនិច​របស់​វា​បាន​ឈប់​ដើរ ចំ​ពេល(ម៉ោង ៨ ១៩នាទី ៥៦វិនាទី) ដែល​ម្ចាស់​របស់​វា គឺ​លោក​អេលីសា មីតឈែល(Elisha Mitchell)  បាន​បាត់​បង់​ជីវិត ដោយសារ​ការ​រអិល​ធ្លាក់​ពី​លើ​ទឹក​ជ្រោះ នៅ​ជួរ​ភ្នំ​អ័ផាឡាជាន នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​១៨៥៧។ លោក​មីតឈែល ជា​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ។ កាល​នោះ គាត់​កំពុង​ប្រមូល​ទិន្នន័យ ដើម្បី​ការពារ​ការ​អះអាង​(ដ៏​ត្រឹម​ត្រូវ)របស់​គាត់ ដែល​ថា កំពូល​ភ្នំ​ដែល​គាត់​កំពុង​តែ​ឈរ​ពី​លើ​នោះ ជា​កំពូល​ភ្នំ​ដែល​ខ្ពស់​បំផុត នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋ​មីស៊ីស៊ីពី។ ក្រោយ​មក គេ​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​ភ្នំ​នោះ តាម​លំនាំ​ឈ្មោះ​គាត់​ថា ភ្នំ​មីតឈែល។ គេ​បាន​បញ្ចុះ​សព​គាត់ នៅ​លើ​កំពូល​ភ្នំ​នោះ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ដែល​គាត់​បាន​ធ្លាក់​ស្លាប់។ ខណៈ​ពេល​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​នេះ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​រឿង​របស់​លោក​មីតឈែល និង​ជីវិត​មិន​ស្ថិតស្ថេរ​របស់​ខ្ញុំ និង​អំពី​ពេល​វេលា​ដ៏​តិច​តួច ដែល​យើង​ម្នាក់​ៗ​នៅ​សល់។ ហើយ​ខ្ញុំ​ក៏​បាន​ជញ្ជឹង​គិត អំពី​ការ​ដែល ព្រះយេស៊ូវ​មាន​បន្ទូល អំពី​ការ​យាង​ត្រឡប់​របស់​ព្រះ​អង្គ…

Read article
ក្សត្រដែលគង់នៅលើខ្នងសត្វលា

មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា។ ម៉ាថាយ ២១:៥ ព្រះយេស៊ូវ​យាង​ចូល​ទីក្រុង​យេរូសាឡិម នៅ​ថ្ងៃ​អាទិត្យ ដែល​សព្វ​ថ្ងៃ​នេះ ព្រះវិហារ​មួយ​ចំនួន​បាន​ហៅ​ថ្ងៃ​នោះ​ថា ថ្ងៃ​អាទិត្យ​នៃ​ស្លឹក​ចាក។ ជា​ការ​ពិត​ណាស់ ពេល​នោះ​មិន​មែន​ជា​លើក​ទី​១ ដែល​ព្រះយេស៊ូវ​បាន​យាង​ចូល​ទីក្រុង​យេរូសាឡិម​ឡើយ។ ក្នុង​នាម​ព្រះអង្គ​ជា​ជនជាតិ​យូដា ព្រះអង្គ​ប្រាកដ​ជា​បាន​យាង​ចូល​ទីក្រុង​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ធំ​ៗ​ទាំង​បី(លូកា ២:៤១-៤២ យ៉ូហាន ២:១៣ ៥:១)។ កាល​ពី​៣​ឆ្នាំ​មុន ព្រះគ្រីស្ទ​ក៏​បាន​បំពេញ​ព្រះរាជកិច្ច និង​បង្រៀន​ក្នុង​ទីក្រុង​យេរូសាឡិម។ តែ​នៅ​ថ្ងៃ​អាទិត្យ​នោះ ព្រះ​អង្គ​យាង​ចូល​មក​ក្នុង​ទីក្រុង​នោះ ដោយ​ហេតុ​ផល​ផ្សេង​ពី​នេះ។ ព្រះអង្គ​បាន​យាង​ចូល​ទីក្រុង​យេរូសាឡិម ដោយ​គង់​នៅ​លើ​ខ្នង​សត្វ​លា នៅ​ពេល​ដែល​មនុស្ស​រាប់​ពាន់​នាក់​កំពុង​ធ្វើ​ដំណើរ​ចូល​ទីក្រុង​នេះ ដូច​នេះ មនុស្ស​ជា​ច្រើន​បាន​ងាក​មក​ផ្ដោតអារម្មណ៍ ទៅ​លើ​ព្រះ​អង្គ​(ម៉ាថាយ ២១:៩-១១)។ ហេតុអ្វី​ទ្រង់​បង្ហាញ​អង្គ​ទ្រង់ នៅ​ចំពោះ​មុខ​មនុស្ស​រាប់​ពាន់​នាក់ បន្ទាប់​ពី​ទ្រង់​មិន​បាន​ស្វែង​រក​ប្រជាប្រិយភាព កាល​ពី​៣​ឆ្នាំ​មុន? ហេតុអ្វី​ព្រះអង្គ​ព្រម​ឲ្យ​គេ​ប្រកាស​ថា ព្រះអង្គ​ជា​ស្តេច ពេល​ដែល​ព្រះអង្គ​សល់​ពេល​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ ព្រះ​អង្គ​នឹង​សុគត​ហើយ? កណ្ឌ​គម្ពីរ​បាន​ចែង​ថា រឿង​នេះ​បាន​កើត​ឡើង ដើម្បី​សម្រេច​តាម​បទ​ទំនាយ មាន​អាយុ​កាល​៥០០​ឆ្នាំ(ម៉ាថាយ ២១:៤-៥) ដែល​បាន​ប្រកាស​ថា ក្សត្រ​ដែល​ព្រះ​ទ្រង់​បាន​ជ្រើស​តាំង នឹង​យាង​ចូល​ទីក្រុង​យេរូសាឡិម “ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យជំនះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា”(សាការី…

Read article
ឡានក្រុងជជែកកម្សាន្ត

ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​ជានិច្ច។ កូល៉ុស ៤:៦ កាល​ពី​ឆ្នាំ​២០១៩ ក្រុម​ហ៊ុន​ឡានក្រុង​អក់ស្វឺត បាន​ចាប់​ផ្តើម​ប្រើ​កម្ម​វិធី “ឡាន​ក្រុង​ជជែក​កម្សាន្ត” ដែល​បាន​ក្លាយ​ជា​កម្មវិធី​ដ៏​ពេញ​និយម​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ គេ​បាន​រៀប​ចំ​ឡាន​ក្រុង​មួយ​គ្រឿង ដោយ​ជ្រើស​រើស​មនុស្ស ឲ្យ​ឡើង​ជិះ​ឡាន​ក្រុង​នោះ ដោយ​ស្ម័គ្រ​ចិត្ត​ជជែក​កម្សាន្ត​ជា​មួយ​អ្នក​ដំណើរ​ដែល​មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍។ គេ​បាន​បង្កើត​កម្ម​វិធី​នេះ​ឡើង ដើម្បី​ឆ្លើយ​តប ចំពោះ​ការ​ស្រាវជ្រាវ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​រក​ឃើញ​ថា ៣០​ភាគ​រយ​នៃ​ជន​ជាតិ​អង់គ្លេស កំពុង​រស់​នៅ ដោយ​គ្មាន​ការ​សន្ទនា​ដ៏​មាន​ន័យ យ៉ាង​ហោច​ណាស់ មួយ​ថ្ងៃ ក្នុង​មួយ​សប្តាហ៍។ មនុស្ស​ជា​ច្រើន​ទំនង​ជា​មាន​ភាព​ឯកោ ដោយសារ​គ្មាន​នរណា​ម្នាក់ ជជែក​ជា​មួយ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​អ្នក​និយាយ​ជា​មួយ។ ខណៈ​ពេល​ដែល​ខ្ញុំ​ពិចារណា អំពី​សារៈ​សំខាន់​នៃ​ការ​សន្ទនា ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹកចាំ​អំពី​ការ​ជជែក​គ្នា ដែល​មាន​ពេញ​ដោយ​ព្រះគុណ​ព្រះ។ ពេល​នោះ ខ្ញុំ​មាន​ពេញ​ដោយ​អំណរ និង​ការ​លើក​ទឹក​ចិត្ត ហើយ​ក៏​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ទំនាក់​ទំនង​កាន់​តែ​ជ្រាលជ្រៅ​ផង​ដែរ។ នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​កូល៉ុស គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​របស់​គាត់ ដោយ​បង្រៀន​ពួក​គេ​អំពី​គោល​ការណ៍​នៃ​ការ​រស់​នៅ​ជា​គ្រីស្ទាន​ពិត​ប្រាកដ ដែល​ក្នុង​នោះ គាត់​ក៏​បាន​បង្រៀន​ផង​ដែរ​ថា  របៀប​យើង​សន្ទនា​គ្នា អាច​បង្ហាញ​ចេញ​សេចក្តី​ស្រឡាញ់ ដល់​មនុស្ស​គ្រប់​គ្នា​ដែល​យើង​ជួប។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា “ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​ជានិច្ច”(៤:៦)។ ត្រង់​ចំណុច​នេះ គាត់​បាន​រំឭក​អ្នក​អាន​របស់​គាត់​ថា គុណ​ភាព​នៃ​ពាក្យ​សម្តី​ទាំង​នោះ “ដែល​ប្រកប​ដោយ​ព្រះគុណ” នាំ​មក​នូវ​ការ​លើក​ទឹក​ចិត្ត​ពិត​ប្រាកដ សម្រាប់​អ្នក​ដទៃ។ ពេល​ណា​អ្នក​មាន​ឱកាស​មាន​ការ​សន្ទនា​ដ៏​ល្អ…

Read article
ព្រះអង្គគង់នៅជាមួយជារៀងរហូត

ខ្ញុំ​បាន​សូម​សេចក្តី​តែ​១​ពី​ព្រះយេហូវ៉ា … គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា រាល់​តែ​ថ្ងៃ​អស់​១​ជីវិត​ខ្ញុំ។ ទំនុកដំកើង ២៧:៤ មាន​ពេល​មួយ ក្រុម​គ្រួសារ​ខ្ញុំ​បាន​ផ្លាស់​ទៅ​នៅ​ផ្ទះ​ថ្មី ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ចាស់​របស់​យើង។ ទីតាំង​នៅ​ជិត​គ្នា​មែន តែ​យើង​នៅ​តែ​ចាំ​បាច់​ត្រូវ​ជួល​ឡាន​ជួយ​រើ​ផ្ទះ​យើង ដោយសារ​យើង​នៅ​សល់​ពេល​តិច។ មុន​ពេល​យើង​អាច​ចូល​ទៅ​នៅ​ក្នុង​ផ្ទះ​ថ្មី​ យើង​បាន​ទុក​គ្រឿង​សង្ហារិម​នៅ​ក្នុង​ឡាន​នោះ ហើយ​យើង​រក​បាន​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន។ ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា “កក់ក្តៅ​យ៉ាង​ខ្លាំង” ទោះ​យើង​មិន​ទាន់​បាន​ចូល​ទៅ​នៅ​ផ្ទះ​ថ្មី​ក៏​ដោយ ព្រោះ​ខ្ញុំ​កំពុង​តែ​ស្នាក់​នៅ​ជា​មួយ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត គឺ​ក្រុម​គ្រួសារ​ខ្ញុំ។ ដាវីឌ​ធ្លាប់​រស់​នៅ ដោយ​គ្មាន​ផ្ទះ​សម្បែង ពេល​ដែល​ស្តេច​សូល​តាម​សម្លាប់​គាត់។ ស្តេច​សូល​ខ្លាច​ដាវីឌ​ដណ្តើម​រាជ​ទ្រង់ ដូច​នេះ​ទ្រង់​ក៏​បាន​តាម​សម្លាប់​គាត់។ ដាវីឌ​ក៏​បាន​រត់​ចេញ​ពី​ផ្ទះ ហើយ​គេង​នៅ​កន្លែង​ណា ដែល​គាត់​អាច​ជ្រក​នៅ​បាន។ ទោះ​គាត់​មាន​អ្នក​រួម​ដំណើរ​ជា​មួយ​ក៏​ដោយ ក៏​អ្វី​ដែល​គាត់​ចង់​បាន​បំផុត​នោះ គឺ​ចង់ “នៅ​ក្នុង​ដំណាក់​របស់​ព្រះ​អម្ចាស់” ដើម្បី​អរសប្បាយ នឹង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ​ជា​រៀង​រហូត(ទំនុកដំកើង ២៧:៤)។ ព្រះយេស៊ូវ​គង់​នៅ​ជា​មួយ​យើង​ជាប់​ជា​និច្ច បាន​ជា​យើង​អាច​មាន “ភាព​កក់​ក្តៅ” ទោះ​យើង​នៅ​ទីណា​ក៏ដោយ។ ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង ក្នុង​ពេល​ដែល​យើង​មាន​បញ្ហា ហើយ​ថែម​ទាំង​រៀប​ចំ​កន្លែង​មួយ សម្រាប់​ឲ្យ​យើង​រស់​នៅ​ជា​មួយ​ព្រះ​អង្គ ជា​រៀង​រហូត(យ៉ូហាន ១៤:៣)។ ទោះ​យើង​មាន​ភាព​មិន​ច្បាស់​លាស់ និង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ណា​ក៏​ដោយ ក្នុង​ការ​រស់​នៅ​លើ​ផែនដី​នេះ យើង​អាច​សម្រាក​ជា​អចិន្ត្រៃយ៍ នៅ​ក្នុង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ ជា​រៀង​រាល់​ថ្ងៃ និង​គ្រប់​ទីកន្លែង។—Kirsten Holmberg តើ​អ្នក​មាន​អារម្មណ៍​កក់​ក្តៅ​បំផុត…

Read article
ការស្វាគមន៍ពិតប្រាកដ

ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្តី​ចៅរ៉ៅ … តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះគុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ។ ១ពេត្រុស ៤:៩-១០ “គូមេន កា ណា បា?” (ប្រែ​មក​ថា តើ​អ្នក​បាន​ញាំ​បាយ​ហើយ​ឬ​នៅ?)។ នេះ​ជា​សំណួរ​ដែល​អ្នក​នឹង​ឮ​គេ​សួរ​ជា​និច្ច ពេល​អ្នក​ទៅ​លេង​ផ្ទះ​របស់​ប្រជាជន នៅ​ប្រទេស​ភីលីពីន ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ។ នេះ​ជា​របៀប​ដែល​ជន​ជាតិ​ភីលីពីន បង្ហាញ​ចេញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ និង​សេចក្តី​សប្បុរស ចំពោះ​ភ្ញៀវ​ដែល​មក​លេង​ផ្ទះ​របស់​ពួក​គេ។ ទោះ​អ្នក​បាន​ឆ្លើយ​តប​ដូចម្តេច​ក៏​ដោយ ម្ចាស់​ផ្ទះ​តែង​តែ​រៀប​ចំ​អាហារ​អ្វី​មួយ ឲ្យ​អ្នក​បរិភោគ។ ជនជាតិ​ភីលីព​បាន​ជឿ​ថា សេចក្តី​សប្បុរស​ពិតប្រាកដ គឺ​មិន​គ្រាន់​តែ​ជា​ការ​និយាយ​គួរសម​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​បង្ហាញ​ចេញ​នូវ​ការ​ស្វាគមន៍​ពិត​ប្រាកដ តាម​រយៈ​ការ​ប្រព្រឹត្ត​ផង​ដែរ។​ រេបិកា​ក៏​ស្គាល់​អត្ថន័យ​នៃ​សេចក្តី​សប្បុរស​ផង​ដែរ។ កិច្ចការ​ប្រចាំថ្ងៃ​របស់​គាត់ ក៏​រាប់​បញ្ចូល​ការ​ដង​ទឹក​ពី​អណ្តូង នៅ​ក្រៅ​ទីក្រុង ហើយ​កណ្តៀត​ក្អម​ទឹក​ត្រឡប់​មក​ផ្ទះ​ផង​ដែរ។ មាន​ពេល​មួយ អ្នក​បម្រើ​របស់​លោក​អ័ប្រាហាំ ដែល​កំពុង​ស្រេក​ទឹក ដោយសារ​ការ​ធ្វើ​ដំណើរ​មក​ពី​ចម្ងាយ បាន​សុំ​ទឹក​របស់​នាង​ផឹក​បន្តិច។ ពេល​នោះ នាង​ក៏​បាន​ឲ្យ​ទឹក​គាត់​ផឹក ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ (លោកុប្បត្តិ ២៤:១៧-១៨)។ តែ​នាង​រេបិកា​បាន​ធ្វើ​លើស​ពី​នេះ​ទៀត។ ពេល​ដែល​នាង​បាន​ឃើញ​សត្វ​អូដ្ឋ​របស់​ភ្ញៀវ​នាង​ស្រេក​ទឹក នាង​ក៏​ប្រញាប់​ទៅ​ដង​ទឹក​ឲ្យ​ពួកវា​ផឹក​ផង​ដែរ(ខ.១៩-២០)។ នាង​បាន​ជួយ​យក​អសារ​គេ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ទោះ​នាង​ត្រូវ​ត្រឡប់​ទៅ​ដង​ទឹក​ម្តង​ទៀត ហើយ​កណ្តៀត​ក្អម​ទឹក​ដ៏​ធ្ងន់​ក៏​ដោយ។ មនុស្ស​ជា​ច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​រស់​នៅ ហើយ​ជា​ញឹក​ញាប់ អំពើ​សប្បុរស​ធម៌​តែ​បន្តិច​បន្តួច អាច​លើក​ទឹក​ចិត្ត​ពួក​គេ​បាន។…

Read article
រៀនព្រះបន្ទូលហើយ មិនធ្វើតាម

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ។ យ៉ាកុប ១:២២ មាន​រឿង​ហេតុ​មួយ​បាន​កើត​ឡើង នៅ​ចំណត​រថយន្ត នៅ​ពេល​ដែល​អ្នក​បើក​បរ​ពីរ​នាក់ បាន​ឈ្លោះ​ប្រកែក​គ្នា​ឮ​ៗ រឿង​ឡាន​មួយ​បាន​ចត​បាំង​ឡាន​មួយ​ទៀត មិន​ឲ្យ​បើក​ចេញ​រួច។ ពួក​គេ​ក៏​បាន​ប្រើ​ពាក្យ​អសុរ​ស​មក​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ អ្វី​ដែល​គួរ​ឲ្យ​ឈឺ​ចាប់​នោះ​គឺ ជម្លោះ​នេះ​កំពុង​តែ​កើត​ឡើង នៅ​ក្នុង​ចំណត​របស់​ព្រះវិហារ​មួយ។ បុរស​ទាំង​ពីរ​ប្រហែល​ជា​ទើប​តែ​បាន​ស្តាប់​ការអធិប្បាយ​ព្រះបន្ទូល​អំពី​សេចក្តី​ស្រឡាញ់ ការ​អត់​ធ្មត់ ឬ​ការ​អត់​ទោស តែ​ពួកគេ​ក៏​បាន​ភ្លេច​ព្រះបន្ទូល​នោះ​អស់ ក្នុង​ពេល​ដ៏​ក្តៅ​ក្រហាយ។ ពេល​ខ្ញុំ​ដើរ​កាត់​តាម​នោះ ឃើញ​រឿង​ហេតុ​ដូចនេះ ខ្ញុំ​ក៏​បាន​គ្រវីក្បាល តែ​បន្ទាប់​មក ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​មិន​ល្អ​ជាង​ពួក​គេ​ឡើយ។ តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​អាន​ព្រះ​គម្ពីរ ហើយ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ភ្លាម នៅ​ក្នុង​ការ​គិត​មិន​ល្អ? តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​ប្រព្រឹត្ត​ដូច “មនុស្ស​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់ អ្នក​នោះ​គ្រាន់​តែ​មើល​ខ្លួន រួច​ចេញ​បាត់​ទៅ ហើយ​ក៏​ភ្លេច​ពី​បែប​ភាព​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម”(យ៉ាកុប ១:២៣-២៤)? ក្នុង​បទ​គម្ពីរ​នេះ លោក​យ៉ាកុប​កំពុង​អំពាវនាវ​អ្នក​អាន​របស់​គាត់ កុំ​ឲ្យ​គ្រាន់​តែ​អាន​ព្រះ​គម្ពីរ ហើយ​ពិចារណា​អំពី​ការ​បង្រៀន​របស់​ព្រះ​ប៉ុណ្ណោះ​ឡើយ តែ​ក៏​ត្រូវ​ប្រព្រឹត្ត​តាម​ផង​ដែរ(ខ.២២)។ គាត់​បាន​កត់​សំគាល់​ថា ជំនឿ​ដែល​ពេញ​លេញ គឺ​មាន​ន័យ​ថា យើង​ស្គាល់​ព្រះបន្ទូល ហើយ​អនុវត្ត​តាម។ កាលៈទេសៈ​ក្នុង​ជីវិត អាច​ធ្វើ​ឲ្យ​យើង​ពិបាក​អនុវត្ត​តាម​ការ​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បើក​សម្ដែង។ ប៉ុន្តែ យើង​អាច​ទូល​សូម​ឲ្យ​ព្រះ​វរបិតា​ជួយ ដ្បិត​ព្រះ​អង្គ​នឹង​ជួយ​ឲ្យ​យើង​ស្តាប់​បង្គាប់​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ ហើយ​ផ្គាប់​ព្រះ​ទ័យ​ព្រះ​អង្គ ដោយ​ការ​ប្រព្រឹត្ត​តាម។—Leslie Koh…

Read article
ព្រះអង្គកំពុងធ្វើការដ៏ល្អ

ព្រះអង្គ​ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ។ ភីលីព ១:៦ កាល​លោក​ឆាល ស្ព័រជិន(Charles Spurgeon) ស្ថិត​ក្នុង​វ័យ​ជំទង់ គាត់​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ។ គាត់​បាន​ទៅ​ព្រះវិហារ ខណៈ​ពេល​ដែល​គាត់​បាន​ចម្រើន​វ័យ​ធំ​ឡើង គាត់​យល់​ឃើញ​ថា ការ​អធិប្បាយ​ហាក់​ដូច​ជា គ្មាន​ជាតិ គ្មាន​ន័យ​អ្វី​សោះ។ ដូច​នេះ គាត់​ពិបាក​ជឿ​ព្រះ ហើយ​គាត់​ក៏​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ។  នៅ​យប់​មួយ ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ​មួយ បាន​បង្ខំ​ឲ្យ​យុវជន​អាយុ​១៦​ឆ្នាំ​រូប​នេះ ឲ្យ​រក​កន្លែង​ជ្រក នៅ​ក្នុង​ព្រះ​វិហារ​មេតូឌីស​តូច​មួយ។ ការ​អធិប្បាយ​របស់​គ្រូ​គង្វាល​គាត់ ហាក់​ដូច​ជា​សំដៅ​មក​លើ​ខ្លួន​គាត់​ផ្ទាល់។ នៅ​ពេល​នោះ គាត់​ក៏​បាន​ចុះ​ចាញ់​ព្រះ ហើយ​ក៏​បាន​ថ្វាយ​ចិត្ត​របស់​គាត់ ដល់​ព្រះ​យេស៊ូវ។ ក្រោយ​មក លោក​ស្ព័រជិន​ក៏​បាន​សរសេរ​ថា “មុន​ពេល​ខ្ញុំ​ទទួល​ជឿ​ព្រះ​គ្រីស្ទ ព្រះ​អង្គ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជា​មួយ​ខ្ញុំ តាំង​ពី​យូរ​មក​ហើយ”។ តាមពិត ជីវិត​របស់​យើង​មិន​បាន​ចាប់​ផ្តើម ជា​មួយ​ព្រះ នៅ​វិនាទី​ដែល​យើង​បាន​សង្គ្រោះ​នោះ​ទេ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​កត់​សំគាល់​ថា “ដ្បិត​គឺ​ទ្រង់​ដែល​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូលបង្គំ ហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ”(ទំនុកដំកើង ១៣៩:១៣)។ សាវ័ក​ប៉ុល​ក៏​បាន​បង្រៀន​ផង​ដែរ​ថា “ព្រះ​ដែល​រើស​ខ្ញុំ​តាំង​ពី​ផ្ទៃ​ម្តាយ​មក ហើយ​បាន​ហៅ​ខ្ញុំ​ដោយ​ព្រះគុណ​ទ្រង់”(កាឡាទី ១:១៥)។ ហើយ​ព្រះ​ទ្រង់​មិន​បាន​ឈប់​ធ្វើ​ការ​ជា​មួយ​យើង ពេល​ដែល​យើង​បាន​សង្រ្គោះ​នោះ​ឡើយ : ពីព្រោះ “ព្រះអង្គ​ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។…

Read article