August 2023

You are here:
ចិត្តសប្បុរស ដែលក្លាហាន

សូមអាន ២ធីម៉ូថេ ១:៦-១៤ ដ្បិត​ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែងតែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​នឹងធឹង​វិញ​។ ២ធីម៉ូថេ ១:៧ កាល​លោក​ផាកឃ័រ ផាម័រ(Parker Palmer) ជា​អ្នក​និពន្ធ​ដ៏​ល្បី​ល្បាញ ថ្លែង​សន្ទរកថា ទៅ​កាន់​និស្សិត នៅ​ថ្ងៃ​ទទួល​សញ្ញា​ប័ត្រ គាត់​បាន​លើក​ទឹក​ចិត្ត​និស្សិត​ទាំង​នោះ ឲ្យ​ធ្វើ​ការ​លះបង់​សម្រាប់​ពិភពលោក ដោយ​ចិត្ត​បើក​ចំហ និង​សប្បុរស​។ គាត់​ក៏បាន​មាន​ប្រសាសន៍​ថា “គ្មាន​មនុស្ស​ជិត​ស្លាប់​ណា ដែល​និយាយ​ថា «ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់ ដែល​បាន​រស់នៅ​ជា​មនុស្ស​អាត្មា​និយម ដែល​បម្រើ និង​ការពារ​តែ​ប្រយោជន៍​ខ្លួនឯង»”។ ប៉ុន្តែ លោក​ផាកឃ័រ​មាន​ប្រសាសន៍​ទៀត​ថា ការ​រស់នៅ​យ៉ាង​ដូច​នេះ នឹង​នាំ​ឲ្យ​យើង​ដឹង​ថា មាន​រឿង​តិច​ណាស់​ដែល​យើង​បាន​ដឹង ហើយ​យើង​ពិតជា​ងាយ​បរាជ័យ​ប៉ុណ្ណា​។ ការ​លះបង់​ដើម្បី​បម្រើ​ពិភពលោក តម្រូវ​ឲ្យ​មាន​ផ្នត់​គំនិត ដូច “អ្នក​ដែល​ចាប់​ផ្តើម​ថ្មី” ដើម្បី​ដើរ​ទៅ​មុខ ចូល​ទៅ​ក្នុង​អ្វី​ដែល​អ្នក​មិន​ស្គាល់ ហើយ​ប្រថុយ​នឹង​ការ​ដួល​ចុះ ម្តង​ហើយ​ម្តង​ទៀត ហើយ​បន្ទាប់មក ក្រោក​ឈរ​ឡើង​វិញ ដើម្បី​រៀន​សូត្រ​ម្តង​ហើយ​ម្តង​ទៀត”។ ទាល់តែ​ជីវិត​យើង​បាន​សង់​ឡើង នៅ​លើ​គ្រឹះ​នៃ​ព្រះគុណ​ព្រះ ទើប​យើង​អាច​រក​ឃើញ​សេចក្តី​ក្លាហាន ដើម្បី​ជ្រើស​រើស​យក​ជីវិត ដែល​មាន​ចិត្ត​សប្បុរស ដោយ​ចិត្ត​បើក​ចំហ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​ពន្យល់​លោក​ធីម៉ូថេ ជា​សិស្ស​របស់​គាត់​ថា យើង​អាច…

Read article
ព្រះអង្គបានទតឃើញអ្វីគ្រប់យ៉ាង

សូមអាន លោកុប្បត្ដិ ៤:២-១១ ឯង​បាន​ធ្វើ​អ្វី​ដូច្នេះ ពីព្រោះ​ឮសូរ​សំរែក​នៃ​ឈាម​របស់​ប្អូន​ឯង​ពី​ដី​ឡើង​ទៅ​ដល់​អញ​។ លោកុប្បត្ដិ ៤:១០ ក្នុង​បទ​កំណាព្យ​ដែល​លោក ហេនរី វ៉ាតវើត ឡង​ហ្វេឡូ(Henry Wadsworth Longfellow ឆ្នាំ១៨០៧ ដល់១៨៨២) បាន​និពន្ធ​មាន​ចំណង​ជើង​ថា “សាក្សី” គាត់​បាន​ពិពណ៌នា​អំពី​សំពៅ​ដឹក​ទាសករ ដែល​បាន​លិច​ចូល​បាត​សមុទ្រ​។ នៅ​ក្នុង​ការ​សរសេរ​អំពី “គ្រោង​ឆ្អឹង ដែល​បាន​ជាប់​ច្រវាក់” ក្នុង​បាត​សំពៅ លោក​ឡង​ហ្វេឡូ​ក៏​បាន​សោក​សង្រេង​ចំពោះ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ដែល​គ្មាន​ឈ្មោះ មាន​ចំនួន​រាប់​មិន​អស់​។ គាត់​ក៏​បាន​ពិពណ៌នា​ក្នុង​បទ​កំណាព្យ​គាត់​ថា “ទាំង​នេះ​សុទ្ធតែ​ជា​ទុក្ខ​វេទនា​របស់​ទាសករ ពួក​គេ​សម្លឹង​មើល​ពី​ក្នុង​រណ្តៅ​មក ពួក​គេ​ទួញ​យំ​ចេញពី​ផ្នូរ​ដែល​គ្មាន​ផ្លាក​ឈ្មោះថា យើង​គឺជា​សាក្សី!” ប៉ុន្តែ តើ​សាក្សី​ទាំង​នោះ​និយាយ​ទៅ​កាន់​នរណា? តើ​ការ​ធ្វើ​បន្ទាល់​ដ៏​ស្ងាត់​ស្ងៀម​ គ្មាន​មនុស្ស​ណា​ឮ​ដូចនេះ​មាន​ប្រយោជន៍​អ្វី? តែ​ព្រះ​ទ្រង់​ជា​សាក្សី ដែល​បាន​ទត​ឃើញ​អ្វីៗ​ទាំង​អស់​។ បន្ទាប់ពី​លោក​កាអ៊ីន សម្លាប់​លោក​អេបិល​ហើយ គាត់​ធ្វើពុត​ជា​មិន​បាន​ធ្វើ​អ្វី​ខុស​។ ពេល​ដែល​ព្រះអង្គ​សួរ​នាំ​គាត់ គាត់​ប្រកែក​ថា “ទូល​បង្គំ​មិន​ដឹង​ទេ តើ​ទូល​បង្គំ​ជា​អ្នក​ថែរក្សា​ប្អូន​ឬអី?” តែ​ព្រះអង្គ​មាន​បន្ទូល​ថា “ឯង​បាន​ធ្វើ​អ្វី​ដូច្នេះ ពីព្រោះ​ឮសូរ​សំរែក​នៃ​ឈាម​របស់​ប្អូន​ឯង​ពី​ដី​ឡើង​ទៅ​ដល់​អញ ឥឡូវ​នេះ ឯង​ត្រូវ​ដី​ដាក់​បណ្តាសា​ដោយ​បាន​ទទួល​ឈាម​នៃ​ប្អូន​ពី​ដៃ​ឯង”(លោកុប្បត្តិ ៤:៩-១១)។ ក្រោយមក គេ​ក៏បាន​បន្ត​ប្រើ​ឈ្មោះ​របស់​លោក​កាអ៊ីន ដើម្បី​ធ្វើ​ការ​ដាស់តឿន​អ្នក​ជឿ​ព្រះអង្គ​។ គឺ​ដូច​ដែល​សាវ័ក​យ៉ូហាន​បាន​ដាស់តឿន​យើង​ថា “ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក មិនមែន​ដូច​ជា​កាអ៊ីន…

Read article
ពួកជំនុំដ៏អស់កល្បរបស់ព្រះអង្គ

សូមអាន អេភេសូរ ២:១៤-២២ ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ​។ ម៉ាថាយ ១៦:១៨ មាន​ស្រ្តី​ជា​ម្តាយ​វ័យ​ក្មេង​ម្នាក់​បាន​មកដល់​ព្រះវិហារ​ជាមួយ​កូន​ពីរ​នាក់ ស្រប​ពេល​ដែល​សាលា​រៀន​ថ្ងៃ​អា​ទិត្យ​ជិត​ដល់​ម៉ោង​បញ្ចប់​។ គាត់​សួរ​យើង​ថា “តើ​កម្មវិធី​ថ្វាយ​បង្គំ​ចប់​ហើយ​ឬ​នៅ”? តែ​អ្នក​ទទួល​ភ្ញៀវ​ម្នាក់​ក៏បាន​ប្រាប់​គាត់​ថា នៅ​តំបន់​ជិត​ខាង មាន​ព្រះវិហារ​មួយ​ទៀត​មាន​កម្មវិធី​ថ្វាយបង្គំ​ពីរ​ពេល ហើយ​ម៉ោង​ទីពីរ​ជិត​ដល់​ពេល​ចាប់​ផ្តើម​ហើយ​។ ហើយក៏​បាន​សួរ​គាត់​ថា តើ​គាត់​ចង់​ឲ្យ​គេ​បើក​ឡាន​ជូន​គាត់​ទៅ​ព្រះវិហារ​នោះ​ទេ? ស្រ្តី​ជា​ម្តាយ​រូប​នោះ​ហាក់​ដូចជា​មាន​ចិត្ត​ដែល​ដឹង​គុណ ពេល​ដែល​គេ​ជួន​គាត់​នឹង​កូនៗ​គាត់​ទៅ​ព្រះវិហារ​នោះ​។ ក្រោយមក អ្នក​ទទួល​ភ្ញៀវ​រូប​នោះ ក៏បាន​ធ្វើ​ការ​សន្និដ្ឋាន​ដូច​នេះ​ថា កម្មវិធី​ថ្វាយបង្គំ​របស់​ពួក​ជំនុំ​មិន​ចេះ​ចប់​ទេ កម្មវិធី​ថ្វាយ​បង្គំ​របស់​ពួក​ជំនុំ​របស់​ព្រះ នឹង​បន្ត​មាន​ជា​រៀង​រហូត។ ពួក​ជំនុំ​មិនមែន​ជា “អគារ” ដែល​ពុក​ផុយ​នោះ​ទេ​។ សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា ពួក​ជំនុំ​របស់​ព្រះ “គឺជា​ជាតិ​តែ​១​នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ ដែល​បាន​ស្អាង​ឡើងលើ​ជើង​ជញ្ជាំង​នៃ​ពួក​សាវ័ក និង​ពួក​ហោរា ហើយ​ព្រះ​យេស៊ូវ​គ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ដែល​ដោយសារ​ទ្រង់ ដំណាក់​ទាំងមូល​នោះ​បាន​ផ្គុំ​ភ្ជាប់​គ្នា ទាំង​ចំរើន​ឡើងជា​វិហារ​បរិសុទ្ធ​ក្នុង​ព្រះអម្ចាស់ ហើយ​អ្នក​រាល់​គ្នា​ក៏បាន​ស្អាង​ឡើង​ក្នុង​ទ្រង់​ដែរ សំរាប់​ជា​លំនៅ​នៃ​ព្រះ​ដោយនូវ​ព្រះ​វិញ្ញាណ”(អេភេសូរ ២:១៩-២២)។ ព្រះយេស៊ូវ​បាន​បង្កើត​ពួក​ជំនុំ​របស់​ព្រះ​អង្គ​មក ឲ្យ​មាន​ភាព​ស្ថិត​ស្ថេរ​អស់​កល្ប​។ ព្រះអង្គ​បាន​ប្រកាស​ថា ទោះ​ពួក​ជំនុំ​ព្រះ​អង្គ​ជួប​បញ្ហា​ប្រឈម និង​ទុក្ខ​លំបាក​យ៉ាងណា​ក៏ដោយ ក៏ “ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ” (ម៉ាថាយ ១៦:១៨)។ តាមរយៈ​ព្រះ​បន្ទូល​ក្នុង​បទ​គម្ពីរ​នេះ ដែល​បាន​ប្រទាន​អំណាច​ដល់​ពួក​ជំនុំ​ព្រះអង្គ យើង​អាច​មើល​ឃើញ​ពួក​ជំនុំ​ក្នុង​តំបន់​របស់​យើង ជា​ផ្នែក​មួយ​នៃ​ពួក​ជំនុំ​សកល ដែល​បាន​សង់​ឡើង…

Read article
តើព្រះបានសុគតនៅលើឈើឆ្កាងឬ?

នៅពេល​ដែល​ព្រះយេស៊ូវ​ផុតដង្ហើម​នៅ​លើ​ឈើឆ្កាង តើ​ព្រះ​ទ្រង់​សុគត​ឬ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្រ្ពោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​ឲ្យបាន​ច្បាស់ អំពី​ភាព​ខុសគ្នា​ដ៏​សំខាន់ រវាង​ភាពជា​ព្រះ និង​ភាពជា​មនុស្ស​របស់​ព្រះយេស៊ូវ​។ អត្ថបទ ខ្ញុំ​ចូលចិត្ត​ច្រៀង​បទ​ទំនុក​សកល​មាន​ចំណងជើង​ថា “ហេតុអ្វី​ព្រះ​របស់ខ្ញុំ​សុគត” តែ​ខ្ញុំ​ចង់​ឲ្យ​យើង​យល់​ន័យ​របស់​ទំនុកដំកើង​នេះ​ឲ្យបាន​ច្បាស់ ព្រោះ​ឃ្លា​ដែល​ច្រៀង​ថា “ហេតុអ្វី​ព្រះ​នៃ​ខ្ញុំ​ទ្រង់​សុគត​ជួស​ខ្ញុំ? ព្រះ​នៃ​ខ្ញុំ​ទ្រង់​សុគត​ជួស​ខ្ញុំ?” តាមពិត ព្រះ​ទ្រង់​មិនដែល​សុគត​ទេ។ តែ​ព្រះ​កាយ​របស់​ព្រះអង្គ​ទេ ដែល​បាន​សុគត ដោយ​​លក្ខណៈ​ជា​មនុស្ស​របស់​ព្រះយេស៊ូវ​ទេ ដែល​បាន​សុគត​នៅ​លើ​ឈើឆ្កាង នៅ​ថ្ងៃ​នោះ។ តើ​នឹង​មានរឿង​អ្វី​កើតឡើង បើសិនជា​ព្រះវរបិតា​បាន​វិនាស​នៅ​ថ្ងៃសុក្រ​នោះ? ជា​ការពិត​ណាស់ ព្រះយេស៊ូវ​ក៏​នឹង​សុគត ជាមួយ​ព្រះវរបិតា ហើយ​លោក​ពុន​ទាស ពី​ឡាត់ លោក​កៃ​ផាស​ក៏​នឹង​ត្រូវ​វិនាស ឈើឆ្កាង​ក៏​រលាយ​បាត់។ ទីក្រុង​យេរូសាឡិម​ក៏​លែង​មាននៅ​វិនាទី​នោះ។ លោកិយ​ទាំងមូល​ក៏​លែង​មាន​ដែរ។ បើ​ព្រះ​សុគត អ្វីៗ​ផ្សេង​ទៀត​ក៏​លែង​មាន​វត្តមាន។ យើង​រាល់គ្នា​ក៏​ស្លាប់ ព្រោះ​ក្នុង​ព្រះអង្គ យើង​មានជីវិត​រស់ ហើយ​បើ​គ្មាន​អំណាច​ជា​បឋម​របស់​ព្រះ​ទេ គ្មានអ្វី​អាច​រស់នៅ​បាន សូម្បីតែ​មួយ​វិនាទី។ បើ​គ្មាន​អំណាច​ជាបឋម​របស់​ព្រះ​ទេ គ្មានអ្វី​អាច​មាន​វត្តមាន​បាន​ឡើយ។ ក្នុង​ព្រះអង្គ យើង​រស់នៅ និង​មាន​ចលនា ហើយ​មាន​កាយ ​និង​ចិត្ត​របស់​យើង។ ខ្ញុំ​មិនមែន​ជា​ជីវិត​ដែល​ឯករាជ​នោះ​ឡើយ តែ​ខ្ញុំ​ពឹងផ្អែក​លើ​ព្រះ។ មាន​ពេល​ដែល​ខ្ញុំ​នឹង​មិន​មាន​ជីវិត។…

Read article
អំណោយនៃការលើកទឹកចិត្ត

សូមអាន ១សាំយ៉ូអែល ២៣:១៤-២៣ ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅវិញ​ទៅមក ដូចជា​អ្នក​រាល់​គ្នា​កំពុងតែ​ធ្វើ​ហើយ​នោះ​ដែរ​។ ១ថែស្សាឡូនិច ៥:១១ មាន​ពេល​មួយ ភរិយា​ខ្ញុំ​បាន​អើត​ក្បាល​តាម​ទ្វារ ហើយ​និយាយ​ប្រាប់​ខ្ញុំ នូវ​ដំណឹង​អាក្រក់​មួយ ដែល​គ្មាន​អ្នក​ចិញ្ចឹម​ឃ្មុំ​ណា ចង់​ឮ​ឡើយ​។ គាត់​ប្រាប់​ខ្ញុំ​ថា ហ្វូង​ឃ្មុំ​របស់​ខ្ញុំ​បាន​ហើរ​ចេញពី​សំបុក​ទាំង​ហ្វូង​។ ខ្ញុំ​ក៏បាន​រត់​ចេញ​ក្រៅ​ផ្ទះ ហើយក៏​បាន​ឃើញ​សត្វ​ឃ្មុំ​រាប់​ពាន់​ក្បាល កំពុង​ហើរ​ឡើង​លើ​ចេញពី​សំបុក ឆ្ពោះ​ទៅ​រក​ចុង​ដើម​ស្រល់​ខ្ពស់​មួយ​ដើម ដោយ​មិន​វិល​ត្រឡប់​មក​វិញ​​។ ខ្ញុំ​មាន​ការ​យឺត​យ៉ាវ​បន្តិច មិន​បាន​ដឹង​អំពី​តម្រុយ នៃ​ការ​ចាក​ចេញ​របស់​សត្វ​ឃ្មុំ​ទាំង​ហ្វូង។ ព្យុះ​ភ្លៀង​ដែល​បាន​ធ្លាក់​មក​ចំ​តំបន់​ខ្ញុំ អស់​រយៈ​ពេល​មួយ​សប្តាហ៍ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ពិនិត្យ​មើល​សំបុក​ឃ្មុំ​ទាំង​នោះ​។ នៅពេល​ព្រឹក ដែល​ព្យុះ​ភ្លៀង​បាន​ស្ងប់ សត្វ​ឃ្មុំ​ក៏បាន​នាំ​គ្នា​ចាក​ចេញ​ពី​សំបុក​។ សំបុក​ឃ្មុំ​នោះ​ទើបតែ​កកើត​ថ្មីៗ ហើយក៏​មាន​សុខ​ភាព​ល្អ​ផង​ដែរ​។ តាម​ពិត សត្វ​ឃ្មុំ​កំពុងតែ​បំបែក​សំបុក​របស់​ពួកវា ដើម្បី​ទៅ​បង្កើត​សំបុក​ថ្មី​។ អ្នក​ចិញ្ចឹម​ឃ្មុំ​ដែល​មាន​បទ​ពិសោធន៍​ក៏បាន​ប្រាប់​ខ្ញុំ ដោយ​ចិត្ត​រីក​រាយ​ថា “កុំ​បាក់​ទឹក​ចិត្ត​អី​។ អ្នក​ចិញ្ចឹម​ឃ្មុំ​ទាំង​អស់ សុទ្ធ​តែ​អាច​ជួប​រឿង​នេះ​”។ ការ​លើក​ទឹក​ចិត្ត​គឺជា​អំណោយ​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ​។ កាល​ស្តេច​ដាវីឌ​កំពុង​បាក់​ទឹក​ចិត្ត ដោយសារ​ស្តេច​សូល​កំពុង​តាម​សម្លាប់​ទ្រង់ ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន ជា​បុត្រា​របស់​ស្តេច​សូល​ក៏បាន​លើក​ទឹក​ចិត្ត​ស្តេច​ដាវីឌ​។ ព្រះ​អម្ចាស់​យ៉ូណាថាន​ក៏បាន​​ប្រាប់​ទ្រង់​ថា “”ឲ្យ​ខ្លាច​ឡើយ ដ្បិត​ដៃ​របស់​បិតា​ខ្ញុំ​នឹង​រាវរក​អ្នក​មិន​ឃើញ​ទេ អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល ហើយ​ខ្ញុំ​បាន​នឹងជា​បន្ទាប់​របស់​អ្នក ដំណើរ​នេះ បិតា​ខ្ញុំ​ក៏បាន​ជ្រាប​ដែរ(១សាំយ៉ូអែល ២៣:១៧)។ នេះ​ជា​ពាក្យ​សម្តី​លើក​ទឹក​ចិត្ត…

Read article
ព្រះយេស៊ូវសុគតសម្រាប់ពេលនេះឯង

ខ្ញុំ​បាន​ជាប់​ឆ្កាង​ជាមួយនឹង​ព្រះគ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់នៅ មិនមែន​ជា​ខ្ញុំ​ទៀត គឺជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយដែល​ខ្ញុំ​រស់​ក្នុង​សាច់ឈាម​ឥឡូវនេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ។ កាឡាទី ២:២០ ពេល​ដែល​នាឡិការោទ៍ នៅ​ម៉ោង ៤:៥៩ ព្រឹក ខ្ញុំ​ក៏បាន​គិត​មួយស្របក់ អំពី​សណ្ឋាន​ពិត​នៃ​ការ​ស្លាប់ និង​ការ​ឈរ​នៅ​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ ដោយ​គ្មានអ្វី​សម្រាប់​សរសើរ​ខ្លួនឯង ​មានតែ​ជីវិត​ខ្លួន​ឯង​ប៉ុណ្ណោះ។ នេះ​ជា​រឿង​ដែល​គួរឲ្យ​ភ័យខ្លាច តែ​ត្រូវ​បាន​ជម្នះ ដោយ​ការពិត​ដែល​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​សុគត សម្រាប់​ពេល​ជំនុំជម្រះ​នោះ​ឯង។ ភ្លាម​ៗ​នោះ ខ្ញុំ​គិតឃើញ​ថា ៖ នេះ​ជា​អត្ថន័យ​នៃ​រឿង​ដែល​កើតឡើង នៅពេល​ដែល​នរណា​ម្នាក់​ប្រែចិត្ត​ទទួល​ជឿ​ព្រះ។ នេះ​ជា​របៀប​ដែលគេ​អាច​ដឹង​ថា អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន​បន្ទូល​សុទ្ធតែ​ជា​ការពិត។ នេះ​ក៏​ជា​របៀប​ដែល​មនុស្ស​ម្នាក់​ទទួលយក​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ។ ភ្លាម​ៗ​នោះ តាមរយៈ​ភ្នែក​នៃ​ចិត្ត​របស់​ពួក​គេ ពួក​គេ​ក៏បាន​ឃើញ និង​ដឹង​អំពី​ការពិត​មិន​អាច​ប្រកែក​បាន នៃ​ការ​ជួប​ព្រះ ដោយ​បញ្ញា​ចិត្ត​ដែល​ដឹង​ថា ខ្លួនឯង​មាន​កំហុស។ ឥទ្ធិពល​នៃ​ការ​មើលឃើញ​នេះ គឺ​ពិតជា​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់។ វា​នាំឲ្យ​យើង​ដឹង​ថា មានតែ​ព្រះ​ដ៏​ជា​អ្នក​កណ្តាល​ទេ ដែល​អាច​ឲ្យ​យើង​មាន​សង្ឃឹម។ បើ​យើង​ពឹងផ្អែក​លើ​ខ្លួនឯង ដោយ​គ្មានអ្វី​ការពារ​ខ្លួនឯង ប៉ុន្តែ ​មានតែ​ជីវិត​ដែល​មាន​បាប នោះ​យើង​នឹង​ត្រូវ​វិនាស​មិនខាន។ ដើម្បី​ឲ្យ​យើង​អាច​មាន​សង្ឃឹម​ថា នឹង​បាន​ទៅ​នៅក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះអង្គ អស់​កល្ប​ជានិច្ច យើង​នឹង​ត្រូវការ​ព្រះ​ដ៏​ប្រោស​លោះ ព្រះ​ដែល​សុគត​ជំនួសយើង…

Read article
ស្វែងរកពេលប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ

សូមអាន និក្ខមនំ ៣៣:១-៤,៧-១១ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ប្រទល់​មុខ​នឹង​ម៉ូសេ ដូចជា​មនុស្ស​និយាយ​នឹង​សំឡាញ់​ខ្លួន​។ និក្ខមនំ ៣៣:១១ ក្នុង​សៀវភៅ​ដែល​លោក បណ្ឌិត រីឆាត ស្វ៊ែនសិន(Dr. Richard Swenson) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ភាព​លើស​ខ្វះ​គ្នា គាត់​បាន​សរសេរ​ថា “យើង​មាន​កន្លែង​សម្រាប់​ដក​ដង្ហើម​។ យើង​ត្រូវ​ការ​សេរី​ភាព ក្នុង​ការ​គិត និង​ការ​អនុញ្ញាត​ឲ្យ​ទទួល​ការ​ប្រោស​ឲ្យ​ជា​។ ទំនាក់​ទំនង​របស់​យើង កំពុងតែ​ស្រេក​ឃ្លាន​ស្ទើរ​ដាច់​ពោះ​ស្លាប់ ដោយសារ​យើង​ចូល​ចិត្ត​ធ្វើ​អ្វី​លឿន​ៗ​ពេក…កូនៗ​របស់​យើង មាន​របួស​ដេកដួល​នៅ​លើ​ដី ត្រូវ​បាន​មើល​រំលង ដោយសារ​ចេតនា​ដ៏​ល្អ នៃ​ការ​ចង់​បាន​អ្វី​លឿន​ៗ​ពេក​។ តើ​សព្វថ្ងៃ​នេះ ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ​អ្វី​ៗ​លឿន ទាល់តែ​ខ្សោះ​កម្លាំង​ឬ? តើ​ព្រះអង្គ​មិន​ដឹកនាំ​រាស្រ្ត​ព្រះអង្គ នៅ​ក្បែរ​ទឹក​ហូរ​គ្រឿនៗ​ទៀត​ទេឬ? តើ​នរណា​បាន​ឆក់​យក​កន្លែង​សម្រាក​លំហើយ​ដ៏​ធំ​ទូលាយ ដែល​យើង​ធ្លាប់​មាន តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ដណ្តើម​យក​កន្លែង​នោះ​មកវិញ?” លោក​ស្វែនសិន​បាន​មាន​ប្រសាសន៍​ថា យើង​ត្រូវ​ការ“ទឹកដី” ដ៏​ស្ងប់​ស្ងាត់ និង​មាន​ជីជាតិ​ក្នុង​ជីវិត​យើង ដែល​យើង​អាច​សម្រាក​ក្នុង​ព្រះអង្គ និង​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអង្គ​។ លោក​ម៉ូសេ​ក៏បាន​ការ​ស្វែងរក​កន្លែង​សម្រាក បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។ ក្នុង​នាម​គាត់​ជា​អ្នក​ដឹកនាំ​ជាតិ​សាសន៍​ដែល​រឹង​ទទឹង និង​បះបោរ​ប្រឆាំង​នឹង​ព្រះ(និក្ខមនំ ៣៣:៥) គាត់​ច្រើនតែ​ដក​ឃ្លា​ពី​ភាព​មមាញឹក ដើម្បី​ស្វែងរក​ការ​សម្រាក​ខាង​វិញ្ញាណ និង​ការ​ដឹកនាំ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​។ ហើយ​នៅ​ក្នុង “ត្រសាល​ជំនុំ” របស់​គាត់(ខ.៧) ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​មុខ​ទល់​នឹង​មុខជា​ជាមួយ​គាត់ ដូចជា​មនុស្ស​និយាយ​នឹង​សំឡាញ់​ខ្លួន(ខ.១១)។ ព្រះយេស៊ូវ​ក៏បាន…

Read article
ដំណឹងល្អជាសង្ខេប៦ចំណុច

ព្រោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​រងទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺជា​ព្រះ​ដ៏​សុចរិត ទ្រង់​រងទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បីនឹង​នាំ​យើង​រាល់គ្នា​ទៅដល់​ព្រះ។ ១ពេត្រុស ៣:១៨ ខាងក្រោម​នេះ​ជា​សេចក្តី​សង្ខេប​នៃ​ដំណឹងល្អ ដែល​ជួយ​ឲ្យ​អ្នក​ងាយស្រួល​យល់ អរ​សប្បាយ និង​ចែកចាយ​ដំណឹងល្អ! ១) ព្រះ​ទ្រង់​បង្កើត​យើង​មក ដើម្បី​សិរីល្អ​របស់​ព្រះអង្គ “ចូរ​នាំ​អស់ទាំង​កូនប្រុស​របស់​អញ​មក​ពី​ទី​ឆ្ងាយ ហើយ​ពួក​កូនស្រី​អញ​មក​ពី​ចុង​ផែនដី​ចុះ គឺ​គ្រប់​មនុស្ស​ដែល​បាន​ហៅ​តាម​នាមឈ្មោះ​អញ ជា​អ្នក​ដែល​អញ​បាន​បង្កើត​មក​សំរាប់​សិរីល្អ​នៃ​អញ”(អេសាយ ៤៣:៦-៧)។ ព្រះ​ទ្រង់​បង្កើត​យើង​រាល់គ្នា​មក ឲ្យ​ដូចជា​រូប​ព្រះអង្គ ដើម្បីឲ្យ​យើង​បង្ហាញ​ចេញ ឬ​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ឃើញ​ចរិយា​សម្បត្តិ និង​សម្រស់​នៃ​ក្រមសីលធម៌​របស់​ព្រះអង្គ។ ២) ដូចនេះ មនុស្ស​ម្នាក់​ៗ​គួរ​តែ​រស់នៅ ដើម្បី​សិរីល្អ​របស់​ព្រះ “ដូច្នេះ ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វីក៏ដោយ នោះ​ចូរ​ធ្វើ​ទាំងអស់​សំរាប់​ចំរើន​សិរីល្អ​ដល់​ព្រះ​ចុះ”(១កូរិនថូស ១០:៣១)។ ដើម្បី​រស់នៅ​ថ្វាយ​សិរីល្អ​ដល់​ព្រះ យើង​ត្រូវ​ស្រឡាញ់​ព្រះអង្គ (ម៉ាថាយ ២២:៣៧) ទុកចិត្ត​ព្រះអង្គ (រ៉ូម ៤:២០) ដឹងគុណ​ព្រះអង្គ (ទំនុកដំកើង ៥០:២៣) ស្តាប់​បង្គាប់ (ម៉ាថាយ ៥:១៦) ហើយ​ឲ្យ​តម្លៃ​ទ្រង់​លើស​អ្វី​ៗ​ទាំង​អស់(ភីលីព ៣:៨ ម៉ាថាយ ១០:៣៧)។ ពេលណា​យើង​បាន​អនុវត្ត​ដូចនេះ​ហើយ គឺ​មានន័យថា យើង​កំពុង​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ហើយ។ ៣)…

Read article
ព្រះចេស្តារបស់ព្រះគ្រីស្ទមកលើខ្យល់ព្យុះ

សូមអាន ម៉ាកុស ៤:៣៥-៤១ តើ​លោក​នេះ​ជា​អ្វី បានជា​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ? ម៉ាកុស ៤:៤១ កាលពី​ឆ្នាំ២០១៣ ទស្សនិកជន​ប្រហែល​៦០០នាក់ បាន​មក​មើល​លោក​នីក វលលែនដា(Nik Wallenda) ដើរ​នៅ​លើ​ខ្សែកាប ដែល​គេ​បាន​ចង​ភ្ជាប់​ពី​ជ្រោះ​មួយ​ទៅ​ជ្រោះ​មួយ​ទៀត ដែល​ស្ថិត​នៅ​ចម្ងាយ៤៥៧ម៉ែត្រពី​គ្នា នៅ​ក្បែរ​ជ្រលង​យក្ស​គ្រែន ឃែនញាន​។ លោក​វលលែនដា​បាន​បោះ​ជំហាន ដើរ​នៅ​លើ​ខ្សែកាប​ដែក​មានកំរ៉ាស់៦សង់ទីម៉ែត្រ ហើយ​អរ​ព្រះគុណ​ព្រះយេស៊ូវ សម្រាប់​វីដេអូ​ទេសភាព​ដ៏​ស្រស់​ស្អាត ដែល​គាត់​បាន​ថត និង​កាំមីរ៉ា​ដែល​ភ្ជាប់​ពីលើ​ក្បាល​គាត់ បែរ​ទៅ​រក​ជ្រោះ​ដែល​នៅ​ខាង​ក្រោម​។ គាត់​បាន​អធិស្ឋាន ហើយ​សរសើរ​ដំកើង​ព្រះយេស៊ូវ ខណៈ​ពេល​ដែល​គាត់​ដើរ​កាត់​ពីលើ​ជ្រលង​នោះ ដោយ​ចិត្ត​ស្ងប់ គឺ​ហាក់​ដូចជា​កំពុង​ដើរ​លើ​ផ្លូវ​រាប​ស្មើ​។ ពេលណា​ខ្យល់​បក់​មក​ខ្លាំង គាត់​ក៏​បាន​ឈប់ ហើយ​ក្រាប​ចុះ​។ គាត់​ក៏​បាន​ក្រោកឈរ ហើយ​ក៏​បាន​ទប់​ខ្លួន​ឲ្យ​នឹង​ឡើង​វិញ ដោយ​អរ​ព្រះគុណ​ព្រះ ដែល​បាន​ជួយ​ទប់​ខ្សែកាប​ឲ្យ​នឹង​។ ក្នុង​ការ​បោះ​ជំហាន​នីមួយៗ នៅ​លើ​ខ្សែកាប​នោះ គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​ពឹង​ផ្អែក​ទៅលើ​ព្រះ​ចេស្តា​របស់​ព្រះគ្រីស្ទ ទៅដល់​មនុស្ស​ម្នាក់ៗ​ដែល​កំពុង​ស្តាប់ និង​ទស្សនា​វីដេអូ​ដែល​កំពុង​ផ្សាយ​បន្ត​ផ្ទាល់​ទូ​ទាំង​ពិភពលោក​។ កាល​ខ្យល់​ព្យុះ​បាន​បណ្តាល​ឲ្យ​មាន​រលក​ធំៗ ធ្វើ​ឲ្យ​ពួក​សាវ័ក​ភ័យ​តក់​ស្លុត ពួកគេ​ក៏​បាន​ទូល​អង្វរ​ព្រះ​យេស៊ូវ​ឲ្យ​ជួយ​សង្រ្គោះ​ពួកគេ(ម៉ាកុស ៤:៣៥-៣៨)។ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ធ្វើ​ឲ្យ​ព្យុះ​ភ្លៀង​នោះ​ស្ងប់​ស្ងាត់ ពួកគេ​ក៏​បាន​ដឹង​ថា ព្រះអង្គ​មាន​អំណាច​គ្រប់​គ្រង​មក​លើ​ខ្យល់ព្យុះ និង​អ្វីៗ​ទាំង​អស់(ខ.៣៩-៤១)។ ពួកគេ​ក៏បាន​រៀន​ទុកចិត្ត​ព្រះអង្គ​កាន់តែ​ខ្លាំង​។ បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​ពួកគេ​មាន​ជាមួយ​ព្រះយេស៊ូវ អាច​ជួយ​ឲ្យ​អ្នក​ដទៃ​ដឹង​ថា ព្រះយេស៊ូវ​តែងតែ​ត្រៀម​ជា​ស្រេច​ដើម្បី​ជួយ​ពួកគេ ដោយ​ព្រះ​ចេស្តា​ដ៏​អស្ចារ្យ​។…

Read article
ការជួបជុំគ្នាដើម្បីថ្វាយបង្គំ

សូមអាន ចោទិយកថា ១៦:៩-១៦ ហើយ​ឯង និង​កូន​ប្រុស​កូន​ស្រី​ឯង ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះយេហូវ៉ា ជា​ព្រះ​នៃឯង .. នៅ​កន្លែង​ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​តាំង​ព្រះ​នាម​ទ្រង់​។ ចោទិយកថា ១៦:១១ ការ​ចូល​រួម​កម្ម​វិធី​ជួប​ជុំ​ធំៗ អាច​កែ​ប្រែ​ជីវិត​អ្នក តាម​របៀប​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​។ បន្ទាប់ពី​លោក​ដានីញែល យូដឃីន(Daniel Yudkin) ដែល​ជា​អ្នក​ស្រាវជ្រាវ បាន​ចូល​រួម​ជា​ជាមួយ​មនុស្ស១២០០នាក់ ក្នុង​ការ​ជួប​ជុំ​ជា​ច្រើន​ថ្ងៃ ក្នុង​ប្រទេស​អង់គ្លេស និង​សហរដ្ឋអាមេរិក គាត់​និង​សហការី​របស់​គាត់​ក៏​បាន​ដឹង​ថា ពិធី​បុណ្យ​ធំៗ​អាច​មាន​ឥទ្ធិពល​មក​លើ​សមត្ថភាព​របស់​យើង នៅ​ក្នុង​ការ​ដឹង​ខុស​ត្រូវ ហើយ​ថែម​ទាំង​មាន​ផល​ប៉ះ​ពាល់​មក​លើ​ការ​សម្រេច​ចិត្ត​របស់​យើង នៅ​ក្នុង​ការ​ចែករំលែក​ធនធាន​ជាមួយ​អ្នក​ដទៃ​។ ការ​ស្រាវជ្រាវ​របស់​ពួកគេ​ក៏​បាន​រក​ឃើញថា ៦៣ភាគរយ​នៃ​អ្នក​ចូល​រួម ទទួល​បាន​នូវ​បទ​ពិសោធន៍ “នៃ​ការ​កែ​ប្រែ” នៅ​កម្មវិធី​ជួបជុំ​នោះ ដែល​បាន​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ថា ពួកគេ​មាន​ការ​តភ្ជាប់​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​មនុស្ស​ជាតិ ហើយ​កាន់តែ​មាន​ចិត្ត​សប្បុរស​ចំពោះ​មិត្ត​ភក្តិ គ្រួសារ និង​ថែម​ទាំង​មនុស្ស​ដែល​យើង​មិន​ស្គាល់​ផង​ដែរ​។ ទោះជា​យ៉ាងណា​ក៏ដោយ ពេលណា​យើង​ជួបជុំ​គ្នា​ជាមួយ​អ្នក​ដទៃ ដើម្បី​ថ្វាយបង្គំ​ព្រះ យើង​មិន​គ្រាន់តែ​អាច​ដក​ពិសោធន៍​ជា​មួយ​ការ​កែ​ប្រែ​ផ្នែក​សង្គម ក្នុង​កម្ម​វិធី​ជួប​ជុំ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​អាច​ប្រកប​ទាក់ទង​ជាមួយ​ព្រះអង្គ​ដោយ​ផ្ទាល់​។ រាស្រ្ត​របស់​ព្រះ​ពិតជា​បាន​ដក​ពិសោធន៍​ជាមួយនឹង​ការ​ប្រកប​ទាក់ទង​ជាមួយ​ព្រះអង្គ កាល​ពួក​គេ​ជួប​ជុំ​គ្នា ក្នុង​ទីក្រុង​យេរូសាឡិម នៅ​សម័យ​បុរាណ ក្នុង​ការ​ប្រារព្ធ​ពិធី​ពិធី​បុណ្យ​សំខាន់ៗ ជា​រៀង​រាល់​ឆ្នាំ​។ ពួក​គេ​គ្មាន​យាន​ជំនិះ​ទំនើបៗ​ដូច​សម័យ​បច្ចុប្បន្ន សម្រាប់​ធ្វើ​ដំណើរ​ទៅ​ឲ្យ​ដល់​ព្រះវិហារ ដើម្បី​ឲ្យ​មាន​វត្ត​មាននៅ​ទីនោះ​ក្នុង១ឆ្នាំ​៣ដង ដើម្បី​ចូល​រួម…

Read article