September 2023

You are here:
សេចក្តីសប្បុរសដែលមិននឹកស្មានដល់

សូមអាន : យេរេមា ៥២:៣១-៣៤ កាល​សេចក្តី​សប្បុរស របស់​ព្រះ​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង និង​សេចក្តី​ស្រឡាញ់ របស់​ទ្រង់​ដល់​មនុស្ស បានលេចមក​ឲ្យ​ឃើញ នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង​។ ទីតុស ៣:៤-៥ លោកខេវិន ហ្វ៊ឌ(Kevin Ford) បាន​ធ្វើ​ការ​នៅ​ភោជនីយ​ដ្ឋាន​លក់​អាហារ​រហ័ស ​មិន​ដែល​បាន​ខកខាន មក​ធ្វើ​ការ​សូម្បីតែ​ម្តង ក្នុងរយៈ​ពេល​២៧​ឆ្នាំ​។ នៅ​ក្នុង​វីដេអូ​ដែលគេ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ​ចំពោះ​អំណោយ​តូច​មួយ ដែល​គេ​បាន​ជូន​គាត់ ដើម្បី​រំឭក​ខួប​នៃ​ការងារ ដែល​គាត់​បាន​ធ្វើ​ជាង​ពីរ​ទសវត្សរ៍​មកនេះ​។ មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​មើល​វីដេអូ​នោះ​ ក៏បាន​រួម​គ្នា​បង្ហាញ​ចិត្ត​សប្បុរស​ដល់​គាត់ ដោយ​រៃ​អង្គាស​ប្រាក់​បាន​២៥ម៉ឺន​ដុល្លា សម្រាប់​គាត់ ក្នុងរយៈ​ពេល​ជាង​១​សប្តាហ៍​។ គាត់​មាន​អារម្មណ៍​ថា វា​ជា​ការ​ស្រមៃ គឺ​ការ​ស្រមៃ​ដែល​ក្លាយ​ជា​ការ​ពិត​។ ស្តេច​យេហូយ៉ាគីន ជា​ស្តេច​នៃ​នគរ​យូដា ដែល​បាន​ក្លាយ​ជា​ឈ្លើយសឹក​។ ទ្រង់​ក៏​ជា​អ្នក​ទទួល​សេចក្តី​សប្បុរស ដែល​មិន​នឹក​ស្មាន​ដល់​ផង​ដែរ​។ បន្ទាប់ពី​ទ្រង់​បាន​ជាប់ឃុំ​ខ្លួន​អស់​រយៈ​ពេល៣៧ឆ្នំាំ ស្តេច​បាប៊ីឡូន​ដែល​មាន​ចិត្ត​សប្បុរស ក៏​បាន​ដោះ​លែង​ទ្រង់​ឲ្យ​មាន​សេរី​ភាព​។ ស្តេច​បាប៊ីឡូន “ក៏​លើក​មុខ​យ៉ូយ៉ាគីន ជា​ស្តេច​យូដា​ឡើង នៅ​ក្នុង​ឆ្នាំទី១នៃ​រាជ្យ​ទ្រង់ ហើយ​ដោះ​ទ្រង់​ឲ្យ​រួច​ចេញ​ពី​គុក ក៏​មាន​ព្រះបន្ទូល​នឹង​ទ្រង់​ដោយ​ផ្អែម​ពីរោះ ហើយ​តាំង​បល្ល័ង្ក​ទ្រង់​ឲ្យ​ខ្ពស់​ជាង​បល្ល័ង្ក​នៃ​ពួក​ស្តេច ដែល​នៅ​ជាមួយ​ក្នុង​ក្រុង​បាប៊ីឡូន”(យេរេមា ៥២:៣១-៣២)។ ស្តេច​យេហូយ៉ាគីន​ទទួល​បាន​មុខ​តំណែង​ថ្មី សំលៀក​បំពាក់​ថ្មី និង​ដំណាក់​ថ្មី​។ ព្រះ​ទ្រង់​បាន​ប្រទាន​ជីវិត​ថ្មី​ដល់​ទ្រង់ តាមរយៈ​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​ពី​ស្តេចបាប៊ីឡូន​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ…

Read article
របៀបឆ្លើយតប ពេលដែលយើងប្រព្រឹត្តខុស

ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរជា​ខ្ញុំ​ធ្វើវិញ។ រ៉ូម ៧:១៩ គ្រីស្ទបរិស័ទ​មិន​រស់នៅ​ក្នុង​បរាជ័យ​គ្រប់​ពេល​វេលា​ឡើយ តែ​យើង​ក៏​មិន​រស់នៅ ក្នុង​ជ័យជម្នះ​លើ​អំពើបាប​គ្រប់ពេល​ដែរ។ ហើយ​នៅពេល​ណា​យើង​មិនបាន​ឈ្នះ​អំពើបាប បទ​គម្ពីរ​រ៉ូម ៧:១៣-២៥ បាន​បង្ហាញ​យើង​ អំពី​របៀប​ដែល​គ្រីស្ទបរិស័ទ​មាន​ជំនឿ​រឹងមាំ គួរតែ​ឆ្លើយតប ចំពោះ​បញ្ហា​នេះ។ យើង​គួរតែ​និយាយ​ថា ៖ ១. ខ្ញុំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ព្រះ (ខ.២២) ២. ខ្ញុំ​ស្អប់​អំពើបាប​ដែល​ខ្ញុំ​បាន​ធ្វើ (ខ.១៥) ៣. វេទនា​ណាស់​ខ្ញុំ តើ​អ្នកណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច ពី​តួ​សេចក្តី​ស្លាប់​នេះ​ទៅ​បាន?(ខ.២៤) ៤. អរព្រះគុណ​ដល់​ព្រះអង្គ គឺ​ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា(ខ.២៥) អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា គ្មាន​គ្រីស្ទបរិស័ទ​ណា ដែល​ចង់​រស់នៅ​ក្នុង​បរាជ័យ​នោះ​ទេ។ គ្មាន​គ្រីស្ទបរិស័ទ​ណា​ដែល​សុខចិត្ត​រស់នៅ​ក្នុង​បរាជ័យ​នោះ​ឡើយ។ ប៉ុន្តែ បើ​យើង​បាន​ចាញ់​អំពើបាប មួយ​ពេល នោះ​យើង​មិន​គួរ​កុហក​អំពី​បញ្ហា​នេះ​ឡើយ។ យើង​មិន​ត្រូវ​ធ្វើពុត​ជា​គ្មាន​បរាជ័យ។ យើង​មិន​ត្រូវ​អួត​អំពី​ភាពល្អ​ឥត​ខ្ចោះ។ យើង​មិន​ត្រូវ​ញញឹម​តែ​សម្បក​ក្រៅ។ ហើយ​ជាង​នេះ​ទៅទៀត ព្រះ​ទ្រង់​បាន​សង្គ្រោះ​​យើង ឲ្យ​រួចផុត​ពី​ភាព​ខ្វាក់​មើល​មិនឃើញ​បរាជ័យ​ខ្លួនឯង និង​ការ​ឆាប់​វិនិច្ឆ័យ​អ្នកដទៃ។ ឱ​ព្រះអម្ចាស់ សូម​ព្រះអង្គ​ជួយ​យើងខ្ញុំ ឲ្យ​មើលឃើញ​ចំណុច​ខ្វះខាត​របស់​ខ្លួនឯង ជាជាង​មើលឃើញ​កំហុស​របស់​អ្នកដទៃ។ សូម​ព្រះអង្គ​ប្រទាន​យើងខ្ញុំ នូវ​ចិត្តស្មោះ​ត្រង់ បើក​ចំហ និង​បន្ទាបខ្លួន…

Read article
មិនមែនមានពរ តែសម្បកក្រៅ

សូមអាន : ២កូរិនថូស ៣:១-៦ ដោយ​បាន​សំដែង​មក​ច្បាស់​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះគ្រីស្ទ ដែល​យើង​ខ្ញុំ​បាន​តែង​ទុក … គឺ​នឹង​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​។ ២កូរិនថូស ៣:៣ នៅពេល​ដែល​ច្បាប់​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ មាន​ការ​បន្ធូរ​បន្ថយ ក្នុង​អំឡុង​ពេល​នៃ​ជម្ងឺ​រាតត្បាត​កូវីដ​១៩ ខ្ញុំ​ក៏បាន​ភ្លេច​ដាក់​ម៉ាស់​ជាប់​ខ្លួន សម្រាប់​ប្រើ​ពេល​ដែល​ត្រូវ​ការ ដូច​នៅ​សាលា​រៀន​របស់​កូន​ស្រី​ខ្ញុំ​ជាដើម​ ដែល​នៅ​មាន​ការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ក្នុង​បរិវេណ​សាលា។ ថ្ងៃ​មួយ ពេល​ខ្ញុំ​ត្រូវ​ពាក់​ម៉ាស់ ខ្ញុំ​រកបាន​ម៉ាស់​មួយ ក្នុង​រថយន្ត​របស់​ខ្ញុំ ដែល​ខ្ញុំ​មិន​បាន​ពាក់​កាលពី​មុន ដោយសារ​វា​មាន​ពាក្យ “មាន​ពរ” សរសេរ​ពីលើ​។ ខ្ញុំ​សុខ​ចិត្ត​ពាក់​ម៉ាស់​ដែល​គ្មាន​សរសេរ​អក្សរ​ពីលើ ដោយសារ​ខ្ញុំ​មិន​ចង់​ប្រើ​ពាក្យ​នៅ​លើ​ម៉ាស់​នោះ មិន​បាន​ត្រឹម​ត្រូវ​។ តែ​ខ្ញុំ​គ្មាន​ជម្រើស ដូច​នេះ ខ្ញុំ​ក៏បាន​ពាក់​ម៉ាស​នោះ​ទាំង​ស្ទាក់ស្ទើរ​។ ហើយ​ពេល​ដែល​ខ្ញុំ​ទៅដល់​សាលា​រៀន​របស់​កូន​ស្រី​ខ្ញុំ ខ្ញុំ​ស្ទើរតែ​ខ្វះ​ភាព​អត់​ធ្មត់ ចំពោះ​អ្នក​ទទួល​ភ្ញៀវ​ដែល​ទើប​មក​ធ្វើ​ការ​ថ្មី ដែល​មាន​ការ​យឺត​យ៉ាវ នៅ​ក្នុង​ការងារ​របស់​គាត់​។ ពេល​នោះ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​មនុស្ស​មានពុត ដែល​មាន​ពាក្យ “មាន​ពរ” នៅ​លើ​ម៉ាស់ តែ​ខ្វះ​ភាព​អត់​ធ្មត់ ចំពោះ​មនុស្ស​ម្នាក់ ដែល​កំពុង​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ការងារ​ថ្មី តាម​ប្រព័ន្ធ​ដ៏​ស្មុគ​ស្មាញ​របស់​សាលា​រៀន​។ ពាក្យ​នៅ​លើ​ម៉ាស់​របស់​ខ្ញុំ គឺ​បាន​រំឭក​ខ្ញុំ​ថា ខ្ញុំ​គឺជា​ស្មរ​បន្ទាល់​របស់​ព្រះគ្រីស្ទ តែ​ពាក្យ​ពេចន៍​ក្នុង​ព្រះ​គម្ពីរ ដែល​ខ្ញុំ​បាន​នឹក​ចាំ​ក្នុង​ចិត្ត​ខ្ញុំ បាន​ផ្តល់​ឲ្យ​នូវ​ការ​ដាស់តឿន​ពិត​ប្រាកដ​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ចំពោះ​អ្នក​ដទៃ​។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​ថា “ដោយ​បាន​សំដែង​មក​ច្បាស់​ថា…

Read article
នឹងនរជាងភ្នំអេវើរេស

តែ​យើង​ដឹង​ថា គ្រប់ការ​ទាំងអស់​ផ្សំគ្នា សំរាប់​សេចក្តីល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​ដំ​រិះ​ទ្រង់។ រ៉ូម ៨:២៨ បើ​អ្នក​រស់នៅ ក្នុង​ព្រះបន្ទូល​សន្យា​ដ៏​អស្ចារ្យ​នេះ ជីវិត​អ្នក​នឹង​មាន​ភាពរឹងមាំ និង​នឹងនរ ជាង​ភ្នំ​អេ​រើ​រេស​ទៅទៀត។ គ្មានអ្វី​អាច​បក់​ឲ្យ​អ្នក​ប៉ើង​បាន​ឡើយ ពេលណា​អ្នក​ស្ថិតនៅ​ក្នុង​ការ​ហ៊ុមព័ទ្ធ​ដោយ​កំផែង​នៃ​បទ​គម្ពីរ រ៉ូម ៨:២៨។ នៅ​ខាង​ក្រៅ​បទ​គម្ពីរ​រ៉ូម ៨:២៨ អ្វី​ៗ​សុទ្ធ​តែ​មាន​ភាព​ភាន់ភាំង ការ​ថប់បារម្ភ ការភ័យខ្លាច និង​ភាព​មិន​ច្បាស់លាស់។ នៅ​ក្រៅ​ព្រះបន្ទូល​សន្យា អំពី​ព្រះគុណ​ជា​បរិបូរ​នៅពេលអនាគត គឺ​មានតែ​ផ្ទះស្បូវ ដែល​មាន​ថ្នាំញៀន និង​រូប​អាសអាភាស និង​ការ​បង្វែរ​អារម្មណ៍​ដែល​គ្មាន​ប្រយោជន៍​រាប់​សិប​មុខ ឲ្យ​ងាក​ចេញ​ពី​ព្រះ។ មាន​ជញ្ជាំង​ប្រហោង និង​ដំបូល​ស័ង្កសី​នៃ​យុទ្ធសាស្ត្រ​វិនិយោគ​ដ៏​ផុយ​ស្រួយ និង​ការធានា​រ៉ាប់​រង​រយៈពេល​ខ្លី និង​គម្រោង​ចូលនិវត្តន៍​មិន​ច្បាស់លាស់។ មាន​គន្លឹះទ្វារ ប្រព័ន្ធ​ប្រកាស​អាសន្ន ប្រព័ន្ធ​ការពារ​អាកាស​ធ្វើ​ពី​ក្រដាស​ឡាំង។ នៅ​ខាងក្រៅ​នោះ មនុស្ស​ព្យាយាម​ជំនួស បទ​គម្ពីរ រ៉ូម ៨:២៨ ដោយ​មធ្យោបាយ​រាប់ពាន់​មុខ។ ពេលណា​អ្នកដើរ​កាត់តាម​ទ្វារ​នៃ​សេចក្តី​ស្រឡាញ់ ចូល​ទៅ​ក្នុង​សំណង់​ដ៏​ធំ​សម្បើម និង​មិន​ចេះ​រង្គោះ​រង្គើ នៃ​បទ​គម្ពីរ រ៉ូម ៨:២៨ អ្វីៗ​គ្រប់​យ៉ាង​មានការ​ផ្លាស់​ប្តូរ។ ភាព​នឹងនរ ភាព​ស៊ីជម្រៅ និង​សេរីភាព​នឹង​ចូល​ទៅ​ក្នុង​ជីវិត​អ្នក។ គ្មានអ្វី​អាច​បក់​ឲ្យ​អ្នក​ប៉ើង​បាន​ទៀត​ឡើយ។ យើង​ត្រូវ​មានទំនុក​ចិត្ត​ថា ព្រះ​ដែល​មាន​អធិបតេយ្យ​ភាព…

Read article
ការបកស្រាយអំពីព្រះត្រៃឯក

សូមអាន : ម៉ាកុស ១:៩-១១ រួច​ឮ​សំឡេង​ពីលើ​មេឃថា ឯង​ជា​កូន​ស្ងួន​ភ្ងាអញ ជាទី​ពេញ​ចិត្តអញ​ណាស់​។ ម៉ាកុស ១:១១ កាល​ខ្ញុំ​ទៅលេង​ប្រទេស​អៀរឡង់ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​រូប​ស្លឹក​ដើម​ជន្ទល់​ភ្នំ ដែលគេ​បាន​ប្រើ​ធ្វើ​ជា​គ្រឿង​តុប​តែង តាម​របៀប​ជា​ច្រើន​ណាស់​។ ដើម​ជន្ទល់​ភ្នំ​មាន​ដើម​តូចៗ មាន​ស្លឹក​ពណ៌​បៃតង​ឆែក​រាង​មូល ទង​នីមួយៗ​មាន​បី​ស្លឹក​។ នៅ​ក្នុង​ហាង​ទំនិញ​នីមួយៗ ខ្ញុំ​ឃើញ​រូប​ស្លឹក​ដើម​ជន្ទល់​ភ្នំ ត្រូវ​គេ​យក​មក​តុប​តែង​ពីលើ​ទំនិញ​ស្ទើរ​ទាំង​អស់ ដែល​មាន​ដូចជា សំលៀក​បំពាក់ មួក គ្រឿង​អលង្ការ ។​ល​។ ដើម​ជន្ទល់​ភ្នំ​មិន​គ្រាន់តែ​ជា​រុក្ខជាតិ​ដែល​មាន​ដុះ​ច្រើន នៅ​ប្រទេស​អៀរឡង់​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​បាន​គ្រីស្ទបរិស័ទ​នៅ​ទីនោះ​ជា​ច្រើន​ជំនាន់ យក​មក​ប្រើ​ដើម្បី​រំឭក​អំពី​អត្ថន័យ​នៃ​ព្រះត្រៃឯក តាម​របៀប​ដ៏​សាមញ្ញ ដោយ​ពួក​គេ​ជឿ​ថា ព្រះ​ពិតតែ​មួយ មាន​បី​អង្គ គឺ​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ ដែល​រួម​គ្នា​មក​ជា​ព្រះ​តែមួយ ដែល​មាន​តាំងពី​អស់​កល្ប​រៀងមក​។ ការ​បក​ស្រាយ​របស់​មនុស្ស អំពី​ព្រះត្រៃឯក មិន​មាន​ភាព​ឥត​ខ្ចោះ​នោះ​ទេ តែ​ការ​ប្រើ​ស្លឹក​ដើម​ជន្ទល់​ភ្នំ​ធ្វើ​ជា​ការ​រំឭក​ មាន​អត្ថ​ប្រយោជន៍ ចំពោះ​ប្រជាជន​នៅ​ប្រទេស​អៀរឡង់ ដោយសារ​ស្លឹក​ដែល​ឆែក​ជា​បី គឺជា​ស្លឹក​តែមួយ​។ យើង​មិន​ឃើញ​ពាក្យ​ព្រះត្រៃឯក នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ តែ​ពាក្យ​នេះ​បាន​សង្ខេប អំពី​សេចក្តី​ពិត​ក្នុង​ទេវសាស្រ្ត ដូច​ដែល​បាន​បក​ស្រាយ​យ៉ាង​ច្បាស់ ក្នុង​បទ​គម្ពីរ​ជា​ច្រើន ដែល​បាន​ចែង​អំពី​អង្គ​ទាំង​បី​នៃ​ព្រះត្រៃឯក ដែល​ជា​ព្រះ​តែមួយ មាន​វត្ត​មាន…

Read article
រឿងដែលព្រះទ្រង់សរសេរបញ្ចប់

សូមអាន : យ៉ូហាន ១៦:២៥-៣៣ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ​។ យ៉ូហាន ១៦:៣៣ នៅ​លើ​ក្រប​របស់​ទស្សនាវដី្ត​ជីវិត​ដែល​បាន​ចេញ​ផ្សាយ នៅ​ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ១៩៦៨ គេ​ឃើញ​មាន​រូបថត​កុមារ​ស្គម​ស្គាំង​កំពុង​ស្រេក​ឃ្លាន​អាហារ នៅ​ប្រទេស​បាយអាហ្វ្រា(សព្វថ្ងៃ ជា​ប្រទេស​នីហ្សេរីយ៉ា ក្នុង​អំឡុង​សម័យ​សង្គ្រាម​ស៊ីវិល)។ មាន​ក្មេង​ប្រុស​ម្នាក់​បាន​ឃើញ​រូប​នៅ​លើ​ក្រប​ទស្សនាវដី្ត​នោះ ហើយ​ក៏​បាន​យក​វា​ទៅ​បង្ហាញ​គ្រូ​គង្វាល ហើយ​សួរ​គាត់​ថា “តើ​ព្រះ​ទ្រង់​ជ្រាប​អំពី​រឿង​នេះ​ទេ?” លោក​គ្រូ​គង្វាល​ក៏​បាន​ឆ្លើយ​ថា “លោក​គ្រូ​ដឹង​ថា ប្អូន​មិន​យល់​អំពី​រឿង​នេះ​ទេ តែ​ព្រះ​ទ្រង់​ពិតជា​បាន​ជ្រាប​អំពី​រឿង​នេះ”។ ក្មេង​ប្រុស​នោះ​ក៏បាន​ដើរ​ចេញ ដោយ​ប្រកាស​ថា គាត់​មិន​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ព្រះ​ដែល​មិន​បាន​ជួយ​ពួកគេ​ នៅ​ពេល​ដែល​ព្រះអង្គ​ជ្រាប​អំពី​បញ្ហា​របស់​ពួកគេ​នោះ​ទេ​។ សំណួរ​ដូច​នេះ មិន​គ្រាន់តែ​បាន​រំខាន​អារម្មណ៍​របស់​ក្មេងៗ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ធ្វើ​ឲ្យ​យើង​ចង់​បាន​ចម្លើយ​ផង​ដែរ​។ ក្មេង​ប្រុស​ម្នាក់​នោះ​បាន​ទទួល​ចម្លើយ អំពី​ការ​ដែល​ព្រះ​ទ្រង់​ជ្រាប​អំពី​រឿង​នោះ​យ៉ាង​អាថ៌កំបាំង តែ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ចង់​ឲ្យ​គាត់​បានឮ​អំពី​រឿង​ដែល​គួរ​ឲ្យ​ប៉ះ​ពាល់​ចិត្ត ដែល​ព្រះ​ទ្រង់​នៅ​បន្ត​សរសេរ សូម្បីតែ​នៅ​ក្នុង​តំបន់ ដូច​អតីត​ប្រទេស​បាយអាហ្វ្រា​ក៏ដោយ​។ ព្រះ​យេស៊ូវ​បាន​បក​ស្រាយ​រឿង​នេះ ឲ្យ​សិស្ស​របស់​ព្រះអង្គ​បាន​យល់ គឺ​ដល់​ពួក​អ្នក​ដែល​បាន​សន្និដ្ឋាន​ថា ព្រះអង្គ​នឹង​ការពារ​ពួកគេ​មិន​ឲ្យ​មាន​ទុក្ខ​លំបាក ក្នុង​ការ​រស់នៅ​។ ផ្ទុយ​ទៅវិញ ព្រះគ្រីស្ទ​បាន​ប្រាប់​ពួក​គេ​ថា “នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន”។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះយេស៊ូវ​បាន​សន្យា​ថា ការ​អាក្រក់​ទាំង​នោះ​មិន​មាន​ជា​រៀង​រហូត​នោះ​ទេ​។ តាម​ពិត ព្រះអង្គ​បាន​ឈ្នះ​លោកិយ​ហើយ(យ៉ូហាន…

Read article