រឿង៥យ៉ាងដែលអ្នកចង់អរព្រះគុណព្រះ
ទំនុកដំកើង ១០៧:១-៩ ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្តីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច។ ទំនុកដំកើង ១០៧:១ យោងតាមការស្រាវជ្រាវមួយបានឲ្យដឹងថា មនុស្សដែលមានការដឹងគុណអស់ពីចិត្តចំពោះព្រះ សម្រាប់ការអ្វីដែលពួកគេមាន បានរៀបរាប់ថា ពួកគេគេងលក់ស្រួលជាង មានរោគសញ្ញានៃជំងឺតិចជាង និងមានសុភមង្គលច្រើនជាងអ្នកដែលមិនដឹងគុណ។ ទាំងនេះជាអត្ថប្រយោជន៍ដែលគួរឲ្យស្ញប់ស្ញែងណាស់។ អ្នកជំនាញខាងចិត្តសាស្រ្តក៏បានលើកទឹកចិត្ត ឲ្យយើង មាន “សៀវភៅកត់ត្រាអំពីការដឹងគុណ” ដើម្បីជួយឲ្យសុខុមាលភាពយើងកាន់តែប្រសើរឡើង ដោយកត់ត្រា អំពីរឿងប្រាំយ៉ាង ដែលយើងចង់អរព្រះគុណព្រះ សម្រាប់សប្តាហ៍នីមួយៗ។ ព្រះគម្ពីរប៊ីបបានបង្រៀនយើងឲ្យមានទម្លាប់អរព្រះគុណព្រះ តាំងពីយូរមកហើយ។ ពោលគឺបានបង្រៀនយើងឲ្យអរព្រះគុណព្រះអង្គ សម្រាប់រឿងជាច្រើន រាប់ចាប់តាំងពីអាហារ និងទំនាក់ទំនងប្តីប្រពន្ធ(១ធីម៉ូថេ ៤:៣-៥) រហូតដល់សម្រស់នៃរបស់សព្វសារពើដែលព្រះអង្គបានបង្កើត(ទំនុកដំកើង ១០៤) ហើយបានបង្រៀនយើង ឲ្យចាត់ទុកអ្វីដែលព្រះអង្គបានប្រទាន ជាអំណោយ ហើយអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានទាំងនោះ។ បទគម្ពីរទំនុកដំកើង ជំពូក១០៧ បានកត់ទុកនូវរឿងប្រាំយ៉ាង ដែលជនជាតិអ៊ីស្រាអែលអាចអរព្រះគុណព្រះ ដែលមានដូចជា ការរំដោះពួកគេចេញពីវាលរហោស្ថាន(ខ.៤-៩) ការរំដោះពួកគេឲ្យមានសេរីភាព(ខ.១០-១៦) ការប្រោសពួកគេឲ្យជាពីជម្ងឺ(ខ.៣៣-៤២)។ បទគម្ពីរទំនុកដំកើងជំពូក ១៣៦ បានប្រាប់យើងម្តងហើយម្តងទៀតថា “ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា” ដោយសារសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ។ តើអ្នកមានសៀវភៅសម្រាប់កត់ត្រាអំពីអ្វីដែលអ្នកចង់អរព្រះគុណព្រះអង្គទេ? សូមសរសេរអំពីរឿង៥យ៉ាង ដែលអ្នកចង់អរព្រះគុណព្រះអង្គ នៅពេលឥឡូវនេះ?…
Read article