គំរូនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ហូសេ ៣ ចូរឲ្យឯងទៅស្រឡាញ់ស្រីនោះទៀតចុះ គឺជាស្រីដែលមានអ្នកដទៃ ស្រឡាញ់ហើយ ក៏ជាស្រីសំផឹងផង ដូចជាព្រះយេហូវ៉ាទ្រង់ក៏ស្រឡាញ់ ដល់ពួកកូនចៅអ៊ីស្រាអែលដែរ។ ហូសេ ៣:១ លោកស្កុត(Scott) និងអ្នកស្រីប៊្រី(Bree) បានការឈឺចាប់ក្នុងចិត្ត នៅពេលដែលពួកគេគិតអំពីទំនាក់ទំនងដែលពួកគេមានជាមួយមិត្តភក្តិ និងសមាជិកគ្រួសារ ដែលបានជ្រើសរើសយកផ្លូវជីវិតដែលប្រាសចាកការបង្រៀនក្នុងព្រះគម្ពីរប៊ីប។ ពួកគេមិនដឹងថា ត្រូវធ្វើដូចម្តេចទេ។ នៅពេលដែលពួកគេសិក្សាព្រះគម្ពីរប៊ីប និងអធិស្ឋាន ពួកគេក៏បានរកឃើញដំណោះស្រាយសម្រាប់អនុវត្តជាជំហានៗ។ ទីមួយ ពួកគេបានពង្រឹងសេចក្តីស្រឡាញ់ដែលពួកគេមានចំពោះមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់។ ទីពីរ ពួកគេបានទទួលស្គាល់អ្វីដែលពិត និងល្អ ដែលអ្នកទាំងនោះមាន ផ្អែកទៅលើការរៀបចំដ៏ល្អរបស់ព្រះ ហើយទីបី ពួកគេក៏បានទំនាក់ទំនងជាមួយអ្នកទាំងនោះ ដោយសេចក្តីស្រឡាញ់ ដោយពឹងផ្អែកលើប្រាជ្ញាក្នុងព្រះគម្ពីរ។ ក្រោយមក ទំនាក់ទំនងរបស់ពួកគេមានការទុកចិត្តគ្នាកាន់តែខ្លាំង ខណៈពេលដែលលោកស្កត់ និងអ្នកស្រីប្រ៊ីបានបង្ហាញសេចក្តីស្រឡាញ់តាមគំរូព្រះគ្រីស្ទ។ លោកហូសេទំនងជាមិនដឹងថា ត្រូវបន្តទំនាក់ទំនងជាមួយភរិយារបស់គាត់ដូចម្តេចទេ នៅពេលដែលនាងបានជ្រើសរើសយកផ្លូវជីវិតផិតក្បត់ ដែលទាស់ប្រឆាំងនឹងព្រះ ហើយធ្វើឲ្យគាត់ឈឺចាប់ និងអាម៉ាស់យ៉ាងខ្លាំង។ ព្រះអម្ចាស់ក៏បានបង្គាប់លោកហោរា ឲ្យបង្ហាញសេចក្តីស្រឡាញ់ចំពោះភរិយារបស់គាត់សារជាថ្មី ទោះនាងជាមនុស្សផិតក្បត់យ៉ាងណាក៏ដោយ(ហូសេ ៣:១)។ លោកហោរាពិតជាបានបង្ហាញសេចក្តីស្រឡាញ់ចំពោះនាងសារជាថ្មីមែន ហើយទន្ទឹមនឹងនោះគាត់ក៏បានទទួលស្គាល់អ្វីដែលត្រឹមត្រូវ និងពិត ចំពោះពួកគេ និងចំពោះទំនាក់ទំនងរបស់ពួកគេនៅចំពោះព្រះ(ខ.៣)។ ទំនាក់ទំនងដែលគាត់មានជាមួយនាង បានធ្វើជានិមិត្តរូបបង្ហាញអំពីបញ្ហាប្រឈមដែលព្រះទ្រង់មាន ក្នុងទំនាក់ទំនងជាមួយរាស្រ្តអ៊ីស្រាអែលដែលបានបះបោរទាស់នឹងព្រះអង្គ។…
Read article