adamholz

You are here:
តម្រង់​ទៅ​រក​សិរី​ល្អ​ដែល​ខ្ពង់ខ្ពស់​ជាង

ភីលីព ៣:១២-២១ ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​។ ភីលីព ៣:១៤ លោក​ស្ទែន លី(Stan Lee) ជា​អ្នក​បោះពុម្ព​ផ្សាយ​សៀវភៅ​រឿង​ប្រឌិត​អម​ដោយ​រូប​ភាព របស់​ក្រុម​ហ៊ុន​ម៉ាវ័ល​(Marvel)។ គាត់​បាន​លាចាក​លោក កាលពី​ឆ្នាំ២០១៨ ដោយ​បន្សល់​ទុក្ខ​នូវ​រឿង​និទាន​អំពី​តួអង្គ​វីរបុរស​ដ៏​ពេញ​និយម ដែល​មាន​ដូចជា មនុស្ស​ពីងពាង Iron Man, the Fantastic Four, the Hulk និង​តួ​អង្គ​ជា​ច្រើន​ទៀត​។ នៅ​ក្នុង​រូបថត គេ​ឃើញ​លោក​ស្ទែន លី ជា​អ្នក​និពន្ធ​ដែល​តែងតែ​បង្ហាញ​ទឹក​មុខ​ញញឹម​ស្រស់ ដោយ​ពាក់​វ៉ែនតា​ខ្មៅ​។ នៅ​ក្នុង​ការ​បោះពុម្ព​ផ្សាយ​សៀវភៅ​រឿង​របស់​ក្រុម​ហ៊ុន​ម៉ាវ័ល ជា​ប្រចាំខែ គាត់​តែងតែ​បញ្ចប់​ការ​និពន្ធ​សៀវភៅ​នីមួយៗ ដោយ​សរសេរ​ពាក្យ អិចខ្សែលស៊ីអ័រ (excelsior) អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។ ក្នុង​ការ​បង្ហោះ​សារ ក្នុង​បណ្តាញ​សង្គម Tweeter កាលពី​ឆ្នាំ២០១០ គាត់​បាន​បក​ស្រាយ​ថា ពាក្យ​នេះ​មានន័យថា “ចូរ​មើលទៅ​មុខ ឆ្ពោះ​ទៅ​រក​សិរី​ល្អ​ដែល​ប្រសើរ​ជាង”។ គាត់​ថា នៅ​ចុង​បញ្ចប់​នៃ​សារ​នីមួយ ដែល​គាត់​បង្ហោះ​តាម​បណ្តាញ​សង្គមTweeter គាត់​តែងតែ​ប្រើ​ពាក្យ​នេះ ដើម្បី​លើក​ទឹក​ចិត្ត​គេ ឲ្យ​អនុវត្ត​តាម​អត្ថន័យ​របស់​ពាក្យ​នេះ ក្នុង​ការ​រស់នៅ​។ ពាក្យ​ដែល​គាត់​ចូល​ចិត្ត​ប្រើ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ​ពេចន៍​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ…

Read article
សេចក្តី​ជំនឿ​របស់​មេទ័ព

ម៉ាថាយ ៨:៥-១៣ ដ្បិត​ទូល​បង្គំ​ជា​មនុស្ស​នៅ​ក្រោម​បង្គាប់​គេ​ដែរ ។ ម៉ាថាយ ៨:៩ មាន​ពេល​មួយ ខណៈ​ពេល​ដែល​កូន​ស្រី​ខ្ញុំ​កំពុង​ចូល​អង្គុយ​ក្នុង​ឡាន បន្ទាប់ពី​ការ​ហ្វឹក​ហាត់​ចប់ គាត់​ក៏បាន​សួរ​ខ្ញុំ​ថា “ប៉ា យប់​នេះ កូន​អាច​ទៅ​គេង​នៅ​ផ្ទះ​​មិត្ត​ភក្តិ​របស់​កូន​បានទេ?” ខ្ញុំ​ក៏​បាន​ឆ្លើយ​ថា “កូន​សំឡាញ់ កូន​ដឹង​ចម្លើយ​ហើយ​។ ប៉ា​គ្រាន់តែ​ជា​អ្នក​បើក​ឡាន​ទេ​។ ប៉ា​មិន​ដឹង​រឿង​អី​ទេ​។ កូន​សួរ​ម៉ាក់​កូន​ទៅ”។ ពាក្យ “ប៉ា​គ្រាន់តែ​ជា​អ្នក​បើក​ឡាន” បាន​ក្លាយ​ជា​ពាក្យ​កំប្លែង ប្រចាំ​គ្រួសារ​ខ្ញុំ​។ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​សួរ​ប្រពន្ធ​ខ្ញុំ​ដែល​ជា​អ្នក​មាន​របៀប​ថា ខ្ញុំ​ត្រូវ​បើក​ឡាន​ទៅ​កន្លែងណា នៅ​ពេលណា ហើយ​ត្រូវ​បើក​ឡាន​ជូន​នរណា ទៅ​កន្លែងណា​។ ដោយសារ​ខ្ញុំ​មាន​កូន​វ័យ​ជំទង់​៣​នាក់ ហើយ​ជួនកាល ខ្ញុំ​មាន​អារម្មណ៍​ថា តួនាទី​របស់​ខ្ញុំ​ជា​អ្នក​បើកបរ​របស់​ពួកគេ ហាក់​ដូចជា​ការងារ​ទីពីរ​របស់​ខ្ញុំ​។ ជា​ញឹក​ញាប់ ខ្ញុំ​ត្រូវ​សួរ​ប្រពន្ធ​ខ្ញុំ​ដែល​ជា​អ្នក​ចាត់​ចែង​ការ​ធ្វើ​ដំណើរ​។ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៨ ព្រះ​យេស៊ូវ​បាន​ជួប​បុរស​ម្នាក់​ដែល​យល់​ច្បាស់ អំពី​ការ​បង្គាប់ និង​ការ​ស្ថិត​នៅ​ក្រោម​បង្គាប់​។ ក្នុង​នាម​គាត់​ជា​មេទ័ព​ម្នាក់ របស់​ចក្រភព​រ៉ូម៉ាំង គាត់​ដឹង​ថា ព្រះយេស៊ូវ​មាន​អំណាច​ប្រោស​ឲ្យ​ជា គឺ​ដូច​ដែល​មេទ័ព​មាន​អំណាច​បញ្ជា​មនុស្ស​ដែល​នៅ​ក្រោម​បង្គាប់​របស់​គាត់​។ មេទ័ព​នោះ​ក៏​បាន​ទូល​ព្រះ​អង្គ​ថា “សូម​ទ្រង់​គ្រាន់តែ​មាន​ព្រះបន្ទូល​មួយ​ព្រះ​ឱស្ឋ​មក​ប៉ុណ្ណោះ នោះ​បាវ​ទូល​បង្គំ​នឹង​បានជា​ហើយ​។ ដ្បិត​ទូល​បង្គំ​ជា​មនុស្ស​នៅ​ក្រោម​បង្គាប់​គេ​ដែរ ហើយ​មាន​ទាហាន​នៅ​ក្រោម​ឱវាទ​ទូល​បង្គំ”(ខ.៨-៩)។ ព្រះគ្រីស្ទ​បាន​សរសើរ​សេចក្តី​ជំនឿ​របស់​គាត់(ខ.១០,១៣) ដោយ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ព្រះទ័យ ចំពោះ​ការ​យល់​ដឹង​របស់​គាត់ អំពី​អំណាច​របស់​ព្រះអង្គ​។…

Read article
ព្រះ​យេស៊ូវ​លាង​ជម្រះ​ស្នាម​ប្រឡាក់

យេរេមា ២:១-៥,២១-២២ ដ្បិត​ទោះ​បើ​ឯង​លាង​ខ្លួន​ដោយ​ក្បុង ហើយ​ប្រើ​សាប៊ូ​ជា​ច្រើន​ក៏ដោយ គង់តែ​ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា អំពើ​ទុច្ចរិត​របស់​ឯង នៅ​មាន​កត់​ជាប់​ចំពោះ​អញ​នៅឡើយ​ដែរ​។ យេរេមា ២:២២ មាន​ពេល​មួយ បន្ទាប់ពី​ខ្ញុំ​បាន​សម្ងួត​ខោអាវ បន្ទាប់​ពី​បោកគក់​ហើយ ខ្ញុំ​ក៏បាន​ប្រមូល​ខោអាវ​របស់​ខ្ញុំ​ចេញពី​ម៉ាស៊ីន​សម្ងួត ហើយ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ឃើញ​អាវ​របស់​ខ្ញុំ​មាន​ស្នាម​ប្រឡាក់​។ អាវ​ពណ៌ស​របស់​ខ្ញុំ​មាន​ស្នាម​ទឹក​ប៊ិច ដែល​បាន​ហៀ​ចេញ​មក ធ្វើ​ឲ្យ​ខោអាវ​ខ្ញុំ​ប្រឡាក់​ចេញ​ស្នាម​អុចៗ​ធំៗ ដូច​ខ្លា​រខិន​។ ច្បាស់​ណាស់ ខ្ញុំ​មិន​បាន​ពិនិត្យ​មើល​ហោ​បៅ​អាវ​របស់​ខ្ញុំ​ ហើយ​ប៊ិច​ដែល​ហៀ​ទឹក​ក៏បាន​ធ្វើ​ឲ្យ​ប្រឡាក់​ខោអាវ​ទាំង​អស់ ​នៅ​ក្នុង​ម៉ាស៊ីន​សម្ងួត​។ ព្រះ​គម្ពីរប៊ីប​ច្រើនតែ​ប្រើ​ពាក្យ​ប្រឡាក់ ដើម្បី​ពិពណ៌នា​អំពី​បាប​។ ស្នាម​ប្រឡាក់​នៅ​ជាប់​នៅ​លើ​សាច់​ក្រ​ណាត់ ធ្វើ​ឲ្យ​ក្រ​ណាត់​នោះ​ខូច​។ ហេតុ​នេះ​ហើយ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​តាមរយៈ​ហោរា​យេរេមា ដោយ​ពិពណ៌នា អំពី​បាប ដោយ​រំឭក​រាស្រ្ត​ព្រះ​អង្គ​ថា ស្នាម​ប្រឡាក់​នោះ គឺ​លើស​ពី​លទ្ធ​ភាព​ដែល​ពួក​គេ​អាច​សម្អាត​ដោយ​ខ្លួនឯង​បាន​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “ដ្បិត​ទោះ​បើ​ឯង​លាង​ខ្លួន​ដោយ​ក្បុង ហើយ​ប្រើ​សាប៊ូ​ជា​ច្រើន​ក៏ដោយ គង់តែ​ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា អំពើ​ទុច្ចរិត​របស់​ឯង នៅ​មាន​កត់​ជាប់​ចំពោះ​អញ​នៅឡើយ​ដែរ”(យេរេមា ២:២២)។ តែ​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​ផ្លូវ​ឲ្យ​យើង​អាច​រួច​ពី​បាប​។ ក្នុង​បទ​គម្ពីរ​អេសាយ ១:‌១៨ ព្រះអម្ចាស់​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​លាង​សម្អាត​ស្នាម​ប្រឡាក់​របស់​បាប​ដែល​យើង​មាន គឺ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “មក​ចុះ យើង​នឹង​ពិភាក្សា​ជាមួយ​គ្នា ទោះបើ​អំពើបាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះបើ​ក្រហម​ឆ្អៅ​ក៏ដោយ គង់តែ​នឹង​បាន​ដូច​ជា​រោមចៀម​វិញ”។ ខ្ញុំ​មិន​អាច​លាង​ជម្រះ​ស្នាម​ទឹក​ប៊ិច​នៅ​លើ​អាវ​ពណ៌ស​បានទេ​។…

Read article
ព្រះអង្គ​ស្រឡាញ់ តាំង​ពីមុន​ពេល​យើង​ចាប់​កំណើត

យេរេមា ១:‌១-១០ មុន​ដែល​អញ​បាន​ជប់​បង្កើត​ឯង​នៅ​ក្នុង​ពោះ​ម្តាយ នោះអញ​ស្គាល់​ឯង​ហើយ កាល​មុន​ដែល​ឯង​សំរាល​ចេញពី​ផ្ទៃ​មក​នោះអញ​បាន​ញែក​ឯង​ជា​បរិសុទ្ធ​ផង​។ យេរេមា ១:៥ ខ្ញុំ​មាន​អារម្មណ៍​ថា ប៊ូតុងឡែក( “likes”) ដែល​មាន​រូប​មេដៃ នៅ​លើ​ហ្វេសប៊ុក គឺ​ជា​ប៊ូតុង​ដែល​យើង​ប្រើ​ញឹក​ញាប់​បំផុត ដើម្បី​បង្ហាញថា យើង​ចូល​ចិត្ត​អ្វីមួយ​។ ប៉ុន្តែ តាម​ពិត និមិត្ត​សញ្ញា​នៃ​ការ​បញ្ជាក់​អំពី​ការ​ចូល​ចិត្ត​នេះ ទើបតែ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់ តាំងពី​ឆ្នាំ២០០៩ ។ លោក ចាស្ទីន រ៉ូសេនស្ទេន(Justin Rosenstein) ជា​អ្នក​រចនា​ប៊ូតុង “like” បាន​មាន​ប្រសាសន៍​ថា គាត់​ចង់​ជួយ​កែ​ប្រែ​ពិភពលោក ឲ្យ​ក្លាយ​ជា​កន្លែង​ដែល​មនុស្ស​មាន​ការ​លើក​ទឹក​ចិត្ត ជាជាង​ជាន់​ឈ្លី​គ្នា​ទៅវិញ​ទៅមក​។ ប៉ុន្តែ លោក​រ៉ូសេនស្តេន មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង នៅពេល​ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​ញៀន​នឹង​បណ្ដាញ​សង្គម ដែល​កំពុង​ប្រើ​ប្រាស់​ប៊ូតុង “likes”។ ខ្ញុំ​យល់​ឃើញ​ថា រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​របស់​មនុស្ស​ជា​ទូទៅ ដែល​ត្រូវ​ការ​អ្នក​ដទៃ​បញ្ជាក់ អំពី​ការ​ចូល​ចិត្ត និង​ការ​ភ្ជាប់​ទំនាក់​ទំនងជា​មួយ​ពួកគេ​។ យើង​ចង់​ដឹង​ថា អ្នក​ដទៃ​ពិតជា​ស្គាល់​យើង កត់​សំគាល់​យើង ហើយ​ជា​ពិសេស​ចូល​ចិត្ត​យើង​។ បញ្ហា​នេះ​មិនមែន​ទើបតែ​កើត​មាន​ទេ​។ មនុស្ស​ជាតិ​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ស្គាល់ និង​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួនឯង ​តាំងពី​សម័យ​ដែល​ព្រះអម្ចាស់​បង្កើត​មនុស្ស​ដំបូង​។ ប៉ុន្តែ ប៊ូតុង “like” ហាក់​ដូចជា មិន​បាន​ធ្វើ​ឲ្យ​យើង​ពិតជា​មាន​អារម្មណ៍​ថា…

Read article
បុគ្គលិកលក្ខណៈ និង​អំណោយ​ទាន​ដែល​ព្រះ​ប្រទាន

រ៉ូម ១២:៤-៨ ដូច្នេះ ដែល​មាន​អំណោយ​ទាន​ផ្សេង​ពី​គ្នា តាម​ព្រះគុណ​ដែល​ផ្តល់​មក​យើង ទោះ​បើជា​សេចក្តី​ទំនាយ នោះ​ក៏​ត្រូវ​ទាយ​តាម​ខ្នាត​នៃ​សេចក្តី​ជំនឿ​។ រ៉ូម ១២:៦ កាល​ប៉ុន្មាន​ទសវត្សរ៍​មុន ខ្ញុំ​បាន​ទៅ​ចូល​រួម​ដំណើរ​កម្សាន្ត​មួយ​របស់​និស្សិតមហាវិទ្យាល័យ ដែល​នៅពេល​នោះ ម្នាក់ៗ​សុទ្ធតែ​និយាយ​អំពី​ការ​ធ្វើ​តេស្ត​បុគ្គលិកលក្ខណៈ​របស់​អ្នក​ចូល​រួម​។ ក្នុង​ចំណោម​ពួកគេ មាន​អ្នក​ខ្លះ​ថា ពួកគេ​មាន​បុគ្គលិកលក្ខណៈ​បែប​នេះ ហើយ​ខ្លះ​ទៀត​ថា​បែប​នោះ​។ ខ្ញុំ​ក៏បាន​និយាយ​កំប្លែង​ជាមួយ​ពួកគេ អំពី​បុគ្គលិកលក្ខណៈ​របស់​ខ្ញុំ​។ ចាប់​តាំងពី​ពេល​នោះ​មក ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន អំពី​ការ​ធ្វើ​តេស្ដ​នោះ និង​ការ​ធ្វើ​តេស្ដ​ដទៃ​ទៀត ដែល​មាន​ដូចជា​ការ​ធ្វើ​តេស្ដ​បុគ្គលិកលក្ខណៈ​ភាពជា​អ្នក​ដឹកនាំ​ជាដើម​។ ខ្ញុំ​យល់​ឃើញថា ការ​ធ្វើ​តេស្ដ​ទាំង​នោះ​មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ព្រោះ​ពួកវា​អាច​ជួយ​យើង ឲ្យ​យល់​អំពី​ខ្លួនឯង និង​អ្នក​ដទៃ តាម​របៀប​ដែល​មាន​ប្រយោជន៍ និង​បើក​បង្ហាញ​ឲ្យ​យើង​ដឹង​អំពី​ចំណង់​ចំណូល​ចិត្ត ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​យើង​។ ដរាបណា​យើង​មិន​ផ្ដោត​ទៅលើ​ពួកវា​ខ្លាំង​ពេក យើង​អាច​ប្រើ​ពួកវា​ជា​ឧបករណ៍​មាន​ប្រយោជន៍ ដែល​ព្រះអម្ចាស់​ប្រើ ដើម្បី​ជួយ​យើង​ឲ្យ​មាន​ការ​លូត​លាស់​។ ព្រះ​គម្ពីរប៊ីប​មិន​បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​ធ្វើ​តេស្ដ​បុគ្គលិកលក្ខណៈ​របស់​យើង ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​ពិតជា​បាន​បញ្ជាក់ អំពី​លក្ខណៈ​ពិសេស​របស់​មនុស្ស​ម្នាក់​ៗ​ក្នុង​ព្រះនេត្រ​ព្រះ(មើល​ទំនុក​ដំកើង ១៣៩:១៤-១៦ យេរេមា ១:៥) ហើយ​បង្ហាញ​យើង អំពី​របៀប​ដែល​ព្រះ​ទ្រង់​ប្រទាន​យើង​ម្នាក់ៗ​នូវ​បុគ្គលិកលក្ខណៈ និង​អំណោយ​ទាន​ពិសេស​រៀង​ខ្លួន ដើម្បី​បម្រើ​អ្នក​ដទៃ ក្នុង​នគរ​ព្រះអង្គ​។ ហេតុ​នេះ​ហើយ ក្នុង​បទ​គម្ពីរ រ៉ូម ១២:៦ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ថា យើង…

Read article
សូម​ព្រះ​អង្គ​ជួយ​ឲ្យ​យើង​ជឿ

ម៉ាកុស ៩:១៤-២៤ ស្រាប់តែ​ឪពុក​របស់​កូន​នោះ ក៏​បន្លឺ​វាចា​ឡើង​ទាំង​ទឹក​ភ្នែក​ថា ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្តី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង​។ ម៉ាកុស ៩:២៤ “តើ​ឯណា​សេចក្តី​ជំនឿ​របស់​ខ្ញុំ? សូម្បីតែ​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ ក៏​ខ្ញុំ​មិន​អាច​រក​ឃើញ​អ្វី ក្រៅ​ពី​ភាព​ចន្លោះ​ប្រហោង និង​ភាព​ងងឹត… បើ​ព្រះ​ទ្រង់​ពិត​ជា​មាន​មែន សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ​ផង”។ អ្នក​ប្រហែល​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដែល​បាន​ដឹង​ថា អ្នក​ម្តាយ ថេរីសា (Mother Teresa) គឺជា​អ្នក​សរសេរ​ពាក្យ​ពេចន៍​ទាំង​អស់​នេះ​។ គាត់​ជា​អ្នក​បម្រើ​ព្រះ​ដ៏​ល្បី​ល្បាញ និង​គ្មាន​ការ​ហត់នឿយ សម្រាប់​អ្នកក្រ នៅ​ទីក្រុង​កាល់គុត្តា ប្រទេស​ឥណ្ឌា​។ តែ​មនុស្ស​ជា​ច្រើន​មិន​ដឹង​ទេ​ថា គាត់​បាន​ត​យុទ្ធ​នឹង​សង្គ្រាម​ខាង​សេចក្តី​ជំនឿ ដោយ​ការ​លំបាក​ជា​ខ្លាំង អស់​រយៈ​ពេល​ជាង៥ទសវត្សរ៍​។ បន្ទាប់ពី​គាត់​បាន​លាចាក​លោក ក្នុង​ឆ្នាំ១៩៩៧ គេ​ក៏បាន​ដឹង​អំពី​ការ​តស៊ូ​នេះ នៅពេល​ដែល​គេ​យក​សៀវភៅ​កំណត់​ត្រា​របស់​គាត់​មួយ​ផ្នែក មក​បោះពុម្ព​ផ្សាយ ក្នុង​សៀវភៅ​មាន​ចំណង​ជើង​ថា សូម​ព្រះអង្គ​ធ្វើ​ជា​ពន្លឺ​របស់​ទូល​បង្គំ​។ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ពេល​យើង​មាន​ការ​សង្ស័យ ឬ​មាន​អារម្មណ៍​ថា ព្រះអង្គ​មិន​គង់នៅ​ក្បែរ​យើង? អ្នកជឿ​ខ្លះ​មាន​បញ្ហា​នេះ​ញឹក​ញាប់​ជាង​អ្នកជឿ​ដទៃ​ទៀត​។ ប៉ុន្តែ អ្នកជឿ​ព្រះយេស៊ូវ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​បាន​ដក​ពិសោធន៍​ជាមួយនឹង​ពេល ឬ​រដូវ​កាល​នៃ​ការ​សង្ស័យ ក្នុង​ចំណុច​ណាមួយ​នៃ​ជីវិត​របស់​ពួកគេ​។ ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​ព្រះ​គម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​លំនាំ​នៃ​ការ​អធិស្ឋាន​ដ៏​មានន័យ ដែល​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ និង​ការ​ខ្វះ​ជំនឿ​។ ក្នុង​បទ​គម្ពីរ​ម៉ាកុស ជំពូក៩ ព្រះ​យេស៊ូវ​បាន​ជួប​បុរស​ម្នាក់ ដែល​កូន​របស់​គាត់​ត្រូវ​អារក្ស​ចូល…

Read article
ភាព​ស្មោះ​ត្រង់​ដ៏​ស្រគត់ស្រគំ ក្នុង​ព្រះគ្រីស្ទ

លោកុប្បត្ដិ ១០-១២ និង ម៉ាថាយ ៤ ១ថែស្សាឡូនិច ៤:១-២,៩-១២ ហើយ​ខំ​ប្រឹង​ឲ្យ​អស់ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយដៃ​ខ្លួន​ឯង​ផង​។ ១ថែស្សាឡូនិច ៤:‌១១ ថ្ងៃ​មួយ ខ្ញុំ​បាន​ចុះ​មក​ជាន់​ខាង​ក្រោម ដើម្បី​ញាំ​អាហារ​ពេល​ព្រឹក ក្នុង​សណ្ឋាគារ​ដែល​ខ្ញុំ​កំពុង​ស្នាក់​នៅ​។ អ្វីៗ​នៅ​ក្នុង​បន្ទប់​ញាំ​អាហារ​នោះ សុទ្ធតែ​ស្អាត មិន​មាន​ប្រឡាក់​អ្វី​​។ គេ​បាន​តម្រៀប​អាហារ​ប៊ូ​ហ្វេ​នៅ​លើតុ​រួច​ជា​ស្រេច​។ អាហារ និង​ភេសជ្ជះ​ត្រជាក់ៗ​ក៏​មាន​ពេញ​ទូទឹកកក ស្លាប​ព្រា​និង​សម​ក៏​មាន​ពេញ​ប្រអប់​។ អ្វីៗ​ហាក់​ដូចជា​បាន​រៀបចំ​យ៉ាង​ល្អ​ឥត​ខ្ចោះ​។ បន្ទាប់មក ខ្ញុំ​ក៏បាន​ឃើញ​បុរស​ម្នាក់​កំពុង​បំពេញ​អ្វីៗ​ដែល​ខ្វះ​ចន្លោះ ព្រម​ទាំង​ជូត​សម្អាត​របស់​អ្វី​ដែល​ប្រឡាក់​។ គាត់​មិន​បាន​ព្យាយាម​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​នរណា​ម្នាក់​ទេ​។ ប៉ុន្តែ ពេល​ខ្ញុំ​អង្គុយ​ញាំ​អាហារ​កាន់តែ​យូរ ខ្ញុំ​ក៏​កាន់តែ​មាន​ការ​ស្ញប់​ស្ញែង​ចំពោះ​គាត់​។ គាត់​មាន​ភាព​ស្វាហាប់​ក្នុង​ការងារ​ណាស់ គាត់​តែងតែ​កត់​សំគាល់​ឃើញ​ឆ្នាំង​ដែល​នៅសល់​ម្ហូប​តិចតួច ហើយ​ប្រញាប់​ចាក់​ម្ហូប​បន្ថែម ដើម្បី​កុំ​ឲ្យ​ភ្ញៀវ​រង់​ចាំ​យូរ​។ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ធ្លាប់​ធ្វើ​ការ​ក្នុង​ភោជនីយដ្ឋាន ខ្ញុំ​បាន​សង្កេត​ឃើញថា គាត់​តែងតែ​មាន​ភាព​ល្អិតល្អន់​នៅ​ក្នុង​ការងារ​។ អ្វីៗ​ហាក់​ដូចជា​ល្អ​ឥត​ខ្ចោះ ដោយសារ​បុរស​ម្នាក់​នេះ​ធ្វើ​ការ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ទោះ​មាន​មនុស្ស​តែ​ពីរបី​នាក់​ចាប់​អារម្មណ៍​ក៏ដោយ​។ ពេល​ខ្ញុំ​ឃើញ​បុរស​ម្នាក់​នេះ ធ្វើ​ការងារ​យ៉ាង​ផ្ចិតផ្ចង់​ដូច​នេះ ខ្ញុំ​ក៏បាន​នឹក​ចាំ​ពាក្យ​ពេចន៍​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនីច​ឲ្យ “ខំ​ប្រឹង​ឲ្យ​អស់ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយដៃ​ខ្លួន​ឯង​ផង” ដើម្បី​ឲ្យ​ទី​បន្ទាល់​នៃ​ការ​រស់នៅ​របស់​ពួកគេ បាន​ទទួល​ការ​គោរព​ពី​អ្នក​ខាង​ក្រៅ(១ថែស្សាឡូនិច ៤:១១-១២)។ សាវ័ក​ប៉ុល​បាន​ដឹង​ថា អ្នក​បម្រើ​ព្រះ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ អាច​ទទួល​បាន​ការ​គោរព​ពី​អ្នក​ដទៃ…

Read article
ការ​មុជ​ឲ្យ​ជ្រៅ ឲ្យ​វិញ្ញាណ​ស្កប់​ស្កល់

ទំនុក​ដំកើង ១៣១ ទូល​បង្គំ​បាន​រំ​ងាប់ ហើយ​ព្រលូង​ព្រលឹង​ទូល​បង្គំ​ជា​ស្រេច … ព្រលឹង​នៅ​ក្នុង​ខ្លួន​ទូល​បង្គំ ប្រៀប​ដូចជា​កូន​ដែល​លែងដោះ​ហើយ​។ ទំនុក​ដំកើង ១៣១:២ មាន​ពេល​មួយ ខ្ញុំ​បាន​ដាក់​ទូរស័ព្ទ​ចុះ ដោយ​ចិត្ត​ហត់​នឿយ ចំពោះ​រូប​ភាព គំនិត និង​ការ​ជូន​ដំណឹង ដែល​បាន​លោត​ឡើង​នៅ​លើ​អេ​ក្រង់​ទូរស័ព្ទ​ឥត​ឈប់ឈរ​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​លើក​វា​ឡើង ហើយ​បើក​វា​មើល​ទៀត​។ តើ​មកពី​ហេតុ​អ្វី? ក្នុង​សៀវភៅ​ដែល​លោក​នី​កូឡាស ខារ(Nicholas Carr) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ភាព​រាក់​កំផែល គាត់​បាន​ពិពណ៌នា អំពី​របៀប​ដែល​ប្រព័ន្ធ​អ៊ីនធឺណិត បាន​ជះ​ឥទ្ធិពល​មក​លើ​ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​របស់​យើង​។ គាត់​បាន​សរសេរ​ថា “ប្រព័ន្ធ​អ៊ីនធឺណិត​ហាក់​ដូច​ជា​កំពុងតែ​កាត់​បន្ថយ​សមត្ថភាព​របស់​ខ្ញុំ នៅ​ក្នុង​ការ​ផ្តោត​អារម្មណ៍ និង​ការ​ជញ្ជឹង​គិត​។ ទោះ​ខ្ញុំ​កំពុង​ចំណាយ​ពេល​អនឡាញ ឬ​អត់ សព្វថ្ងៃ​នេះ គំនិត​ខ្ញុំ​​រំពឹង​ចង់​បាន​ព័ត៌មាន តាម​របៀប​ដែល​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ចែក​ផ្សាយ​មក​ខ្ញុំ គឺ​ប្រៀប​ដូចជា​ទឹកធ្លាក់ ដែល​ហូរ​នាំ​ភាគ​តូច​ល្អិត​យ៉ាង​ឆាប់​រហ័ស​។ កាលពី​មុន ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​មុជ​ចូល​ជ្រៅ​ក្នុង​សមុទ្រ​នៃ​ពាក្យ​ពេចន៍​ដែលគេ​សរសេរ​។ តែ​ឥឡូវ ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ជិះ​ម៉ូតូ​ទឹក​នៅ​លើ​ផ្ទៃ​ទឹកស​មុទ្រ​នោះ ដោយ​ល្បឿន​ដ៏​លឿន”។ ការ​រស់នៅ ដោយ​ចិត្ត​ដែល​មិន​បាន​គិត​ស៊ី​ជម្រៅ ដូច​ម៉ូតូ​ទឹក​បើក​នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ល្បឿន​លឿន មិន​សូវ​មាន​ប្រយោជន៍​សម្រាប់​យើង​ទេ​។ ប៉ុន្តែ តើ​យើង​អាច​ចាប់​ផ្តើម​បន្ថយ​ល្បឿន​ដូច​ម្តេច​ខ្លះ ហើយ​មុជ​ចូល​ទៅ​ក្នុង​ទឹក​ខាង​វិញ្ញាណ​ឲ្យ​បាន​ជ្រៅ ដោយ​របៀបណា? ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៣១ ស្តេច​ដាវីឌ​បាន​សរសេរ​ថា…

Read article
ព្រះអង្គមិននឹកចាំពីអំពើបាបគេទៀតទេ

យេរេមា ៣១:២៧-៣៤ អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ​។ យេរេមា ៣១:៣៤ កាលពី​ក្មេង មាន​ពេល​មួយ ខ្ញុំ​បាន​បើក​ឡាន​ភីក​អាប់​របស់​ជីតា​ខ្ញុំ រេ​ចង្កូត​ចុះ​ឡើងៗ នៅ​លើ​ទំនប់​។ ខ្ញុំ​បាន​បាត់បង់​ម្ចាស់​ការ ឡាន​នោះ​ក៏បាន​ផ្លោង​ចេញពី​ទំនប់​នោះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​កំពុង​ហោះ​ហើរ​។ ខ្ញុំ​ចាំ​ថា កាល​នោះ ខ្ញុំ​បាន​គិតថា វា​ជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ ដែល​ខ្ញុំ​មិន​បាត់បង់​ជីវិត​នៅ​ថ្ងៃនោះ​។ មួយ​សន្ទុះ​ក្រោយមក ឡាន​នោះ​ក៏បាន​ចុះ​តាម​ជម្រាល​ដែល​ចោទ​ខ្លាំង ហើយ​ក៏​បាន​រមៀល​ជា​ច្រើន​ត្រឡប់​ទៅដល់​ខាង​ក្រោម​។ ខ្ញុំ​ក៏​បាន​វា​ចេញ​ពី​ឡាន​ដែល​ខ្ទេចខ្ទី ដោយ​សុវត្ថិភាព​។ ឡាន​ភីក​អាប់​នោះ​បាន​ខូច​ខាត​ទាំងស្រុង នៅ​ព្រឹក​ខែ​ធ្នូ ឆ្នាំ១៩៩២​។ ព្រះ​ទ្រង់​បាន​ទុក​ជីវិត​ឲ្យ​ខ្ញុំ​។ ចុះ​ចំណែកឯ​ជីតា​ខ្ញុំ​វិញ? តើ​គាត់​នឹង​ស្តី​បន្ទោស​ខ្ញុំ​ដូច​ម្តេច​ខ្លះ? តាម​ពិត គាត់​មិន​ដែល​និយាយ​សូម្បី​មួយ​ម៉ាត់ អំពី​ឡាន​នោះ​។ គាត់​មិន​បាន​ស្តី​បន្ទោស មិន​បាន​ឲ្យ​ខ្ញុំ​សង​ឡាន​គាត់វិញ គឺ​មិន​បាន​ធ្វើ​អ្វី​សោះ​។ គាត់​មានតែ​ការ​អត់​ទោស​ឲ្យ​ខ្ញុំ​ប៉ុណ្ណោះ​។ ហើយ​គាត់​ក៏​មាន​ទឹក​មុខ​ញញឹម ពេល​ដែល​បាន​ដឹង​ថា ខ្ញុំ​មិន​មាន​របួស​។ ការ​អត់ឱន​របស់​ជីតា​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះគុណ​ព្រះ ក្នុង​បទ​គម្ពីរ យេរេមា ជំពូក៣១​។ ទោះ​រាស្រ្ត​របស់​ព្រះអង្គ​បាន​ធ្វើ​អំពើបាប​ទាស់​នឹង​ព្រះអង្គ​ម្តង​ហើយ​ម្តង​ទៀត ព្រះអង្គ​បាន​សន្យា​ថា នឹង​ស្អាង​ទំនាក់​ទំនងជា​មួយ​ពួកគេ​ឡើង​វិញ ដោយ​មាន​បន្ទូល​ថា “អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ” (ខ.៣៤)។ ខ្ញុំ​ដឹង​ច្បាស់​ថា…

Read article
កិច្ចការសំខាន់ទីមួយ

ម៉ាថាយ ៦:២៥-៣៤ ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង​។ ម៉ាថាយ ៦:៣៣ មាន​ពេល​មួយ ខ្ញុំ​បាន​ចាប់​ផ្តើម​សកម្មភាព​នៅពេល​ព្រឹក ដោយ​ធ្វើ​អ្វីៗ​យ៉ាង​រហ័សរហួន ដូច​ការ​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​។ ខ្ញុំ​បាន​ស្ទុះ​ងើប​ពីលើ​គ្រែ ហើយក៏​ខិតខំ​ធ្វើ​អ្វីៗ​ឲ្យ​ទាន់​ពេល​វេលា តាម​បញ្ជី​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ​។ ដែល​មាន​ដូចជា ការ​ជូន​កូន​ទៅរៀន និង​ការ​ទៅ​ធ្វើ​ការ​ជាដើម ដែល​ស្ថិត​ក្នុង​ចំណោម​កិច្ចការ​១៨​មុខ ជា​កិច្ចការ​ផ្ទាល់​ខ្លួន និង​កិច្ចការ​ដែល​ត្រូវ​ធ្វើ​សម្រាប់​ការងារ ដែល​កំពុង​គរ​លើ​គ្នា ដែល​មាន​ដូចជា ការ​កែ​សម្រួល​អត្ថបទ ការ​សម្អាត​ការិយាល័យ ការ​ធ្វើ​ផែនការ​យុទ្ធ​សាស្ត្រ​ជា​ក្រុម ការ​សរសេរ​អត្ថបទ​អំពី​បច្ចេកវិទ្យា ការ​សម្អាត​បន្ទប់​ក្រោម​ដី ការ​អធិស្ឋាន ។​ល​។ ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​អធិស្ឋាន ជា​កិច្ច​ការទី១៨ដែល​ត្រូវ​ធ្វើ ខ្ញុំ​ក៏បាន​នឹក​ចាំ​ថា ខ្ញុំ​ត្រូវ​ការ​ជំនួយ​របស់​ព្រះអង្គ​។ ប៉ុន្តែ បន្ទាប់ពី​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ​ច្រើន​យ៉ាង​នេះ​ហើយ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​តែ​ម្នាក់ឯង ដោយ​ព្យាយាម​បង្កើន​ល្បឿន ដោយ​មិន​បាន​ពឹង​ផ្អែក​ព្រះអង្គ​។ ព្រះយេស៊ូវ​ជ្រាប​អំពី​បញ្ហា​នេះ​។ ព្រះ​អង្គ​ជ្រាប​ថា ការ​រស់នៅ​របស់​យើង មាន​កិច្ចការ​ជា​ច្រើន​ដែល​យើង​ធ្វើ​ទាំង​ប្រញាប់​ប្រញាល់ និង​មាន​ការ​បន្ទាន់​ឥត​ឈប់ឈរ​។ ហេតុ​នេះ​ហើយ ព្រះអង្គ​មាន​បន្ទូល​ថា “ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង”(ម៉ាថាយ ៦:៣៣)។ វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​បានឮ​ព្រះបន្ទូល​បង្គាប់​របស់​ព្រះយេស៊ូវ​។ ព្រះបន្ទូល​ទាំង​នោះ​ជា​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អង្គ​មែន​។…

Read article