Cindy Hesskasper

You are here:
ព្រះទ្រង់ជ្រាបអំពីរឿងរបស់អ្នក

ខណៈ​ពេល​ដែល​ខ្ញុំ​បើក​ឡាន​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​បាន​ញាំ​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ខ្ញុំ ខ្ញុំ​ក៏​បាន​ពោល​ពាក្យ​អរ​ព្រះ​គុណ​ព្រះ ដែល​បាន​ធ្វើ​ការ​ក្នុង​ជីវិត​នាង។ នាង​ស្គាល់​ខ្ញុំ និង​ស្រឡាញ់​ខ្ញុំ ទោះ​ខ្ញុំ​មាន​ចំណុច​ដែល​សូម្បី​តែ​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ចូល​ចិត្ត​ក៏​ដោយ។ នាង​ស្ថិត​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​តូច ដែល​ទទួល​ស្វាគមន៍​ខ្ញុំ ដោយ​មិន​ប្រកាន់ បុគ្គលិក​លក្ខណៈ ទម្លាប់ និង​ចំណុច​ខ្វះ​ខាត​របស់​ខ្ញុំ។ តែ​នៅ​មាន​ផ្នែក​ខ្លះ​នៃ​រឿង​របស់​ខ្ញុំ ដែល​ខ្ញុំ​មិន​ចង់​ចែក​ចាយ​ដល់​នាង និង​អ្នក​ដទៃ​ទៀត​ដែល​ខ្ញុំ​ស្រឡាញ់ គឺ​ត្រង់​ផ្នែក​ដែល​ខ្ញុំ​ពិត​ជា​មិន​បាន​ជួយ​ពួក​គេ ខ្ញុំ​ចូល​ចិត្ត​វិនិច្ឆ័យ​គេ មិន​សប្បុរស ឬ​ខ្វះ​ក្តី​ស្រឡាញ់។​ ប៉ុន្តែ ព្រះ​ទ្រង់​ពិត​ជា​បាន​ជ្រាប​អំពី​រឿង​របស់​ខ្ញុំ​ទាំង​មូល។​ ខ្ញុំ​អាច​និយាយ​ទៅ​កាន់​ព្រះ​អង្គ អំពី​រឿង​ខ្ញុំ ដោយ​សេរី ទោះ​ខ្ញុំ​មាន​ការ​ស្ទាក់​ស្ទើរ​នៅ​ក្នុង​ការ​និយាយ​ទៅ​កាន់​អ្នក​ដទៃ​ក៏​ដោយ។​ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១៣៩ បាន​ពិពណ៌នា អំពី​ការ​ប្រកប​ស្និទ្ធស្នាល​ដែល​យើង​អាច​មាន ដោយ​អំណរ​ជា​មួយ​ព្រះ​ដ៏​ជា​ស្តេច។ ព្រះ​អង្គ​ស្គាល់​យើង​គ្មាន​កន្លែង​ចន្លោះ(ខ.១)។ ព្រះ​អង្គ​ស្គាល់​ផ្លូវ​ទាំង​អស់​របស់​យើង​(ខ.៣)។ ព្រះ​អង្គ​ត្រាស់​ហៅ​យើង ឲ្យ​ចូល​មក​រក​ព្រះ​អង្គ ពេល​យើង​មាន​ការ​ភ័ន្ត​ភាំង ​មាន​ចិត្ត​ថប់​បារម្ភ និង​​តយុទ្ធ​នឹង​ការ​ល្បួង។ ពេល​ណា​យើង​ព្រម​ចុះ​ចូល​ព្រះ​អង្គ​ទាំង​ស្រុង ព្រះ​អង្គ​ឈោង​មក​រក​យើង ដើម្បី​ស្តា​យើង​ឡើង​វិញ ហើយ​សរសេរ​រឿង​របស់​យើង​ជា​ថ្មី នៅ​ត្រង់​ផ្នែក​ដែល​បាន​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត ដោយសារ​យើង​បាន​វង្វេង​ចេញ​ពី​ព្រះ​អង្គ។​ ព្រះ​ទ្រង់​ស្គាល់​យើង លើស​ពី​លទ្ធភាព​ដែល​គេ​អាច​ស្គាល់​យើង ហើយ​ព្រះអង្គ​នៅ​តែ​ស្រឡាញ់​យើង! ពេល​ណា​យើង​ចុះ​ចូល​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ ហើយ​ព្យាយាម​ស្គាល់​ព្រះ​អង្គ​កាន់​តែ​ច្បាស់ ព្រះ​អង្គ​អាច​កែ​ប្រែ​រឿង​របស់​យើង ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អង្គ។ ព្រះ​អង្គ​ជា​អ្នក​និពន្ធ ដែល​កំពុងតែ​បន្ត​សរសេរ​រឿង​នៃ​ជីវិត​យើង។​—Cindy Hess Kasper

Read article
កន្លែងដ៏សុខសាន្តរបស់យើង

ខ្ញុំ​មាន​ការងារ​ដំបូង​បំផុត នៅ​ភោជនីយ​ដ្ឋាន​អាហារ​រហ័ស។ នៅ​ពេល​ល្ងាច​ថ្ងៃ​សៅរ៍ មាន​បុរស​ម្នាក់​បាន​នៅ​ក្នុង​ភោជនីដ្ឋាន​នោះ​មិន​ឃើញ​ទៅ​ណា ហើយ​ក៏​បាន​សួរ​ខ្ញុំ​ថា ខ្ញុំ​ចេញ​ពី​ធ្វើការ​នៅ​ម៉ោង​ប៉ុន្មាន។ ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក គាត់​ក៏​បាន​ហៅ​ដំឡូង​ចៀន​មួយ​ចាន បន្ទាប់​មក គាត់​ក៏​បាន​ហៅ​ភេស​ជ្ជះ​មួយ​កំប៉ុង ដូច​នេះ អ្នក​គ្រប់​គ្រង​ភោជ្ជនីយ​ដ្ឋាន​ក៏​មិន​បាន​បណ្តេញ​គាត់​ទេ។ ទោះ​បី​ជា​ខ្ញុំ​មិន​រស់​នៅ​ឆ្ងាយ​ពី​ភោជនីដ្ឋាន ក៏​ខ្ញុំ​នៅ​តែ​មិន​ហ៊ាន​ដើរ​ទៅ​ផ្ទះ​តែ​ម្នាក់​ឯង កាត់​តាម​កន្លែង​ចត​រថ​យន្ត ហើយ​កាត់​តាម​វាល​ខ្សាច់។ ទី​បំផុត ដល់​ពេល​ពាក់​កណ្តាល​អាធ្រាត ខ្ញុំ​ក៏​បាន​ចូល​ទៅ​ក្នុង​ការិយ៉ាល័យ ដើម្បី​ទូរ​ស័ព្ទ។ ហើយ​ប៉ា​របស់​ខ្ញុំ​ក៏​បាន​លើក​ទូរស័ព្ទ ហើយ​ក៏​បាន​ងើប​ចេញ​ពី​ដំណេក​ដ៏​កក់​ក្តៅ​របស់​គាត់ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ។​ ៥​នាទី​ក្រោយ​មក គាត់​ក៏​បាន​មក​ដល់ ហើយ​ក៏​បាន​ជូន​ខ្ញុំ​ទៅ​ផ្ទះ។ កាល​នោះ​ខ្ញុំ​ដឹង​ច្បាស់​ថា ប៉ា​ខ្ញុំ​នឹង​មក​ជួយ​ខ្ញុំ នៅ​ពេល​យប់​នោះ ហើយ​ការ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ធានា ​ដែល​មាន​ចែង នៅ​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៩១។ ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ តែង​តែ​គង់​នៅជា​មួយ​យើង​ជា​និច្ច ដោយ​ការពារ និង​ថែរក្សា​យើង ពេល​ដែល​យើង​មាន​ការ​ច្របូក​ច្របល់ ឬ​មាន​ការ​ភ័យ​ខ្លាច ឬ​ក៏​មាន​ការ​ខ្វះ​ខាត។ ទ្រង់​បាន​ប្រកាស​ថា ពេល​ដែល​ពួក​គេ​អំពាវ​រក​ទ្រង់ ទ្រង់​នឹង​ឆ្លើយ​តប(ទំនុកដំកើង ៩១:១៥)។ ទ្រង់​មិន​គ្រាន់​តែ​ជាកន្លែង ដែល​យើង​អាច​រត់​ទៅ​រក ដើម្បី​ទទួល​បាន​នូវ​ភាព​សុខ​សាន្ត​ប៉ុណ្ណោះ​ទេ។ ទ្រង់ ជា ជម្រក​របស់​យើង(ខ.១)។…

Read article
ទ្រព្យ​សម្បត្តិ​នៅ​នគរស្ថាន​សួគ៌

ពេល​ខ្ញុំ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង ខ្ញុំ​និង​បង​ប្អូន​ស្រី​ៗ​ទាំង​ពីរ​នាក់​របស់​ខ្ញុំ ចូល​ចិត្ត​អង្គុយ​ទន្ទឹម​គ្នា នៅ​លើ​ហិប​ធំ​មួយ របស់​ម្តាយ​ខ្ញុំ ដែល​ធ្វើ​ពី​ឈើ​សេដា។ ម្តាយ​ខ្ញុំ​បាន​ទុក​អាវ​រងា​ធ្វើ​ពីរោម​ចៀម នៅ​ក្នុង​ហិប​នោះ ជា​មួយ​នឹង​គ្រឿង​ក្រណាត់ ដែល​ជី​ដូន​ខ្ញុំ​បាន​ប៉ាក់ ឬ​ចាក់​នឹង​អំបោះ។ គាត់​បាន​ឲ្យ​តម្លៃ​វត្ថុ​អ្វី​ដែល​មាន​នៅ​ក្នុង​ហិប​នោះ ហើយ​បាន​ពឹង​ផ្អែក​ទៅ​លើ​ក្លិន​ឈួល​របស់​ឈើសេដា ដើម្បី​ការពារ​មិន​ឲ្យ​សត្វ​ល្អិត​កាត់​ខោអាវ​ដែល​នៅ​ខាង​ក្នុង​ហិប។ របស់​ទ្រព្យ​ភាគ​ច្រើន នៅ​លើ​ផែន​ដី​នេះ ងាយ​នឹង​ទទួល​រង​ការ​បំផ្លាញ ដោយ​សារ​សត្វ​ល្អិត ឬ​ច្រេះ​ចាប់ ឬ​អាច​ត្រូវ​គេលួច។ បទ​គម្ពីរ​ម៉ាថាយ ជំពូក​៦ បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ផ្តោត​ចិត្ត​ជា​ពិសេស មិន​មែន​ទៅ​លើ​របស់​អ្វី ដែល​មិន​ស្ថិត​ស្ថេរ​នោះ​ឡើយ តែ​ឲ្យ​ផ្តោត​ទៅ​លើ​អ្វី​ដែល​មាន​តម្លៃ​ដ៏អស់​កល្ប​ជា​និច្ច ។ ពេល​ម្តាយ​ខ្ញុំ​លាចាក​លោក នៅ​អាយុ​៥៧​ឆ្នាំ គាត់​មិន​បាន​បង្គរ​ទុក​ទ្រព្យ​សម្បត្តិ​នៅ​ផែន​ដី​ច្រើន​ឡើយ ប៉ុន្តែ ខ្ញុំ​ចូល​ចិត្ត​គិត​អំពី​ទ្រព្យ​សម្បត្តិ ដែល​គាត់​បាន​សន្សំ​នៅ​នគរស្ថាន​សួគ៌(ខ.១៩-២០)។ ខ្ញុំ​នឹក​ចាំ​ថា គាត់​បាន​ស្រឡាញ់​ព្រះ​ខ្លាំង​ប៉ុណ្ណា ហើយ​បាន​បម្រើ​ទ្រង់ តាម​របៀប​ដ៏​ស្ងាត់​ស្ងៀម ដោយ​មើល​ការ​ខុស​ត្រូវ​ក្រុម​គ្រួសារ​របស់​គាត់ ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​បង្រៀន​ក្មេង​ៗ នៅ​សាលា​រៀន​ថ្ងៃ​អាទិត្យ ហើយ​រាប់​អាន​ស្រ្តី​ម្នាក់ ដែល​ប្តី​របស់​នាង​បាន​បោះ​បង់​ចោល ព្រម​ទាំង​កម្សាន្ត​ចិត្ត​ម្តាយ​ដែល​មាន​វ័យ​ក្មេង ដែល​បាន​បាត់​បង់​កូន​តូច​របស់​ខ្លួន។ ហើយ​គាត់​បានអធិ​ស្ឋាន … សូម្បី​តែ​នៅ​ពេល​ដែល​ភ្នែក​គាត់​មើល​លែង​ឃើញ ហើយ​ត្រូវ​អង្គុយ​នៅ​លើ​រទេះ​រុញ​ក៏​ដោយ ក៏​គាត់​នៅ​តែ​បន្ត​ស្រឡាញ់ និង​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ។ ទ្រព្យ​សម្បត្តិ​ដ៏​ពិត​របស់​យើង មិន​ត្រូវ​បាន​វាស់ នៅ​ក្នុង​អ្វី​ដែល​យើង​បាន​បង្គរ​ទុក​នោះ​ឡើយ…

Read article
ការលាគ្នានៅលើផែនដី

ខ្ញុំ និងចៅស្រី​​របស់​ខ្ញុំ ឈ្មោះ​អាលីសា(Allyssa) មាន​ទម្លាប់​ម្យ៉ាង ពេល​ដែល​យើង​និយាយ​លាគ្នា​។ យើង​បាន​ឱ​ប​គ្នា ​ហើយ​ក៏​ចាប់​ផ្តើមនិ​យាយ​ឮ​ៗ ដោយ​សម្លេង​យំ​ខ្សឹក​ខ្សួល ប្រហែល​២​០វិ​នាទី។ បន្ទាប់​មក យើង​ក៏​ថយ​ក្រោយ ហើ​យ​ជួន​កាល​យើងនិយាយ​ថា “ជួប​គ្នា​ពេល​ក្រោយ” ហើយ​យើង​ក៏​បែក​គ្នា។ ទោះ​ទម្លា​ប់នេះ មា​ន​ភាព​ឡេះ​ឡោះ​បន្តិ​ច​ក្តី ក៏​យើង​តែង​តែ​រំពឹ​ងថា យើង​នឹង​បាន​ជួប​គ្នា​ម្តង​ទៀ​ត ក្នុង​ពេល​ឆាប់​ៗ។ ប៉ុន្តែ ជួន​កាល ការ​ឈឺចា​ប់​ដែល​បណ្តាល​មក​ពី​ការ​បែក ចេ​ញ​ពី​អ្នក​ដែ​លយើង​ស្រឡាញ់ អាច​មាន​ការ​ពិបាក។ ពេ​លដែ​លសាវ័​ក​ប៉ុល​និយាយ​លា​ពួក​ចាស់​ទុំ​នៅ​ក្រុង​អេភេសូរ “ហើយ​​គ្រប់​​​គ្នា​​ក៏​យំ​ជា​ច្រើន រួច​គេ​ឱប​ក​គាត់…ទាំង​មាន​សេចក្តី​ព្រួយ​ពី​ពាក្យ​នេះ​ជា​ដើម គឺ​ដែល​គាត់​ថា គេ​មិន​ឃើញ​មុខ​គាត់​ទៀត​ឡើយ”(កិច្ចការ ២០:៣៧-៣៨)។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ការ​ឈឺចា​ប់ក៏​កើត​មាន នៅ​ពេល​យើង​ជួប​កា​របែ​ក​គ្នា ដោយ​សារ​ការ​ស្លាប់ ហើយ​ត្រូវ​និយាយ​លា​គ្នា ជា​លើក​ចុង​ក្រោ​យ ក្នុង​ជីវិត​នេះ។ ការ​បែក​គ្នា​បែប​នេះ ​ហាក់ដូ​ច​ជាពិ​បាក​បរិយ៉ាយ​ណាស់។ យើង​កាន់​ទុក្ខ ហើយ​យំ​។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើ​ងអា​ច​ប្រ​ឈម​​មុខ​នឹង​ការ​ឈឺចា​ប់ ដោយ​សារ​ការ​បែ​ក​ពី​អ្ន​ក​ដែល​យើង​ស្រឡាញ់ ដោយ​មិន​ដឹង​ថា ជួយ​គ្នាពេ​ល​ណា​ទៀត? ប៉ុន្តែ យើង​មិន​កាន់​ទុក្ខ ដូច​អ្នក​ដែល​គ្មាន​សង្ឃឹម​នោះ​ឡើយ ។ សាវ័ក​ប៉ុល​បាន​មា​ន​ប្រសាសន៍​ នៅ​ក្នុង​សំបុត្រ​របស់​គាត់ អំពី​ការ​ជួប​ជុំ​​គ្នា​ឡើង​វិញ នៅ​ពេល​អនា​គត ដែល​នឹង​កើត​មាន ចំពោះ​អ្នក​ដែល…

Read article
ពាក្យសម្តីរបស់មនុស្សមានប្រាជ្ញា

កាល​ពី​ពេល​ថ្មី​ៗ​នេះ ស្វាមី​របស់​ក្មួយ​ស្រី​ខ្ញុំ បាន​សរសេរ​ពាក្យ​មួយ​ឃ្លា បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​ថា “ខ្ញុំ​ប្រហែល​ជា​សរសេរ​ច្រើន​ជាង​នេះ​ទៀត បើ​សិន​ជា​សម្លេង​ដ៏​តូច​មួយ​នេះ ​មិន​បាន​ជំរុញ​មិន​ឲ្យ​ខ្ញុំ​និយាយ​ច្រើន​ទេ​នោះ។ តាម​ពិត​សម្លេង​ដ៏​តូច​នោះ ជា​សម្លេង​របស់​ហាយឌី(Heidi)ប្រពន្ធ​​ខ្ញុំ​ទេ”។ ការ​ផ្តល់​ប្រឹក្សា ឬ​យោបល​របស់​មិត្ត​សំឡាញ់ អាច​ជា​ប្រាជ្ញា​ដែល​មក​ពី​ព្រះ។ បទ​គម្ពីរ​សាស្តា ជំពូក​៩ បាន​ចែង​ថា “ការ​ដែល​ស្តាប់​ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ក្នុង​ទី​ស្ងាត់ នោះ​វិសេស​ជាង​សំរែក​របស់​អ្នក​ណា​ដែល គ្រប់គ្រង​លើ​ពួក​មនុស្ស​ល្ងីល្ងើ”(ខ.១៧)។ ព្រះ​គម្ពីរ​បាន​ដាស់​តឿន​យើង កុំ​ឲ្យ​គិត​ថា​ខ្លួន​មាន​ប្រាជ្ញា ឬ​មាន​អំណួត(សុភាសិត ៣:៧ អេសាយ​ ៥:២១ រ៉ូម ១២:១៦)។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​មិន​ត្រូវ​គិត​ថា យើង​អាច​ឆ្លើយ​តប​ចំពោះ​សំណួរ ឬ​បញ្ហា​គ្រប់​យ៉ាង​ឡើយ។ បទ​គម្ពីរ​សុភា​សិត ១៩:២០ បាន​ចែង​ថា “ចូរ​ស្តាប់​សេចក្តី​ដំបូន្មាន ហើយ​ទទួល​សេចក្តី​ប្រៀនប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ”។ ព្រះ​ទ្រង់​អាច​ប្រើ​អ្នក​ដទៃ ឲ្យ​បង្រៀន​យើង អំពី​ប្រាជ្ញា​របស់​ទ្រង់​ឲ្យ​កាន់​តែ​ច្រើន។ បាន​សេចក្តី​ថា ទ្រង់​អាច​ប្រើ​មិត្ត​សំឡាញ់ ប្តី​ប្រពន្ធ គ្រូ​គង្វាល មិត្ត​រួម​ការ​ងារ​របស់​យើង​ជា​ដើម។ គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត​បាន​ចែង​ថា “មាន​ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​មាន​យោបល់”(១៤:៣៣)។ ជួន​កាល​យើង​អាច​ទទួល​ប្រាជ្ញា​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ តាម​រយៈ​ការ​ស្តាប់ និង​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។-Cindy Hess Kasper

Read article
សេចក្ដីស្រឡាញ់នៅមុនបង្អស់

ពេល​ល្ងាច​ថ្ងៃ​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ​បាន​យក​ស្លាក​មួយ ក្នុង​ចំណោម​ស្លាក​ទាំង​បី​សម្រាប់​តុប​តែង​ មក​បង្ហាញ​ខ្ញុំ ដែល​គាត់​នឹង​ប្រើ​សម្រាប់​ការ​តុប​តែង​លម្អរ​បន្ទប់​ទទួល​​ភ្ញៀវ​របស់​គាត់។ នៅ​លើ​ស្លាក​នោះ មាន​សរសេរ​អក្សរ​ថា “បន្ទាប់​ពី​សេចក្តី​ជំនឿ គឺ​មាន​សេចក្តី​សង្ឃឹម”។ គាត់​បាន​កាន់​ស្លាក​បណ្តើរ ហើយ​ប្រាប់​ខ្ញុំ​បណ្តើរ​ថា “ឃើញ​ទេ ខ្ញុំ​មាន សេចក្ដី​ស្រឡាញ់ ​រួច​ហើយ”។ ខ្ញុំ​ក៏​បាន​គិត​ក្នុង​ចិត្ត​ថា ដូច្នេះ​ យើង​ត្រូវ​មាន សេចក្ដី​ស្រឡាញ់​ ជា​មុន។ រួច​មិន​យូរ​ប៉ុន្មាន សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម​នឹង​មក​តាម​ក្រោយ! សេចក្តី​ស្រឡាញ់​ពិត​ជា​នៅ​ខាង​មុខ​គេ​មែន។ តាម​ការ​ពិត​ទៅ ​សេចក្តី​ស្រឡាញ់​មាន​ដើម​កំណើត​   នៅ​ក្នុង​ព្រះ​   តាំង​ពី​ដើម​រៀង​មក។ បទ​គម្ពីរ ១យ៉ូហាន ៤:១៩ បាន​រំឭក​យើង​ថា “យើង​ស្រឡាញ់​ព្រះ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន”។ ​បទ​គម្ពីរ ១កូរិនថូស ជំពូក ១៣ (ដែល​គេ​ហៅ​ថា​ “ជំពូក​នៃ​សេចក្តី​ស្រឡាញ់”) បាន​បក​ស្រាយ​អំពី​លក្ខណៈ​ដ៏​ពិត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ គឺ​ដូច​ដែល​បាន​ចែង​មក​ថា “សេចក្តី​ស្រឡាញ់​មិន​ចេះ​ផុត​ឡើយ”(ខ.៨)។ សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម មាន​សារៈ​សំខាន់​ចំពោះ​គ្រីស្ទ​បរិស័ទ​ណាស់។ ​ ​ដោយ​សារ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ព្រោះ​សេចក្តី​ជំនឿ នោះ “​យើង​បាន​ជា​មេត្រី​នឹង​ព្រះ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​”(រ៉ូម ៥:១)។…

Read article
ជួយជ្រោងទូលបង្គំឡើង

បន្ទាប់​ពី​ខ្ញុំ លែង​បាន​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​គ្រួសារ​ជា​មួយ​ឪពុក​ម្តាយ​ខ្ញុំ ខ្ញុំ​កម្រ​នឹង​បាន​ទៅ​សួរ​សុខ​ទុក្ខ​ជីដូន​ជីតា​ខ្ញុំ ដែល​រស់​នៅ​ឆ្ងាយ​ពី​យើង​រាប់​រយ​គីឡូ​ម៉ែត្រ។ ដូច​នេះ មាន​ពេល​ឆ្នាំ​មួយ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ ទៅ​លេង​ពួក​គាត់ ក្នុង​ក្រុង​ដ៏​តូច នៅ​តំបន់​លែន អូ លេក រដ្ឋ​វីសខុនស៊ីន នៅ​ចុង​សប្តាហ៍។​ នៅ​តាម​ផ្លូវ ពេល​យើង​ជិះ​ឡាន​មក​អាកាស​យាន្ត​ដ្ឋាន​ព្រោះ​ខ្ញុំ​ត្រូវ​ដល់​ពេល​ជិះ​យន្ត​ហោះ​ត្រឡប់​មក​វិញ យាយ​របស់​ខ្ញុំ​ដែល​មិន​ធ្លាប់​ជិះ​យន្ត​ហោះ​ពីមុន​មក ក៏​បាន​បង្ហាញ​ការ​ភ័យ​ខ្លាច​ចំពោះ​ខ្ញុំ​។ គាត​សួរ​ខ្ញុំ​ថា “មើល​ទៅ​យន្ត​ហោះ​ដែល​ចៅ​ជិះ​តូច​ណាស់​ … ដូចជា​គ្មាន​អ្វី​ទ្រ​ចៅ ឲ្យ​មាន​សុវត្ថិ​ភាព​សោះ មែន​ទេ? … យាយ​ខ្លាច​ណាស់     មិន​ហ៊ាន​ជិះ​យន្ត​ហោះ​បើក​ឡើង​ទៅ​លើ​ខ្ពស់​អញ្ចឹង​ទេ”។ នៅ​ពេល​ខ្ញុំ​បាន​ឡើង​ជិះ​យន្ត​ហោះ​ដ៏​តូច​នោះ ខ្ញុំ​ក៏​មាន​ការ​ភ័យ​ខ្លាច​ដូច​ពេល​ខ្ញុំ​ជិះ​យន្ត​ហោះ​លើក​ដំបូង​ផង​ដែរ។ តើ​មាន​អ្វី​ដែល​កំពុង​ទ្រ​យន្តហោះ​នេះ ឲ្យ​មាន​សុវត្ថិ​ភាព? យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច​ឡើយ ទោះ​ការ​ភ័យ​ខ្លាច​នោះ សម​ហេតុ​ផល​ឬ​អត់​ក៏​ដោយ។ ស្តេច​ដាវីឌ​ធ្លាប់​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ស្តេច​សូល​ដែល​​តាម​ប្រម៉ាញ់​ទ្រង់  ព្រោះ​ស្តេច​សូល​មាន​ការ​ច្រណែន​នឹង​ដា​វីឌ  ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាង​ទ្រង់​។ តែ​ស្តេច​ដាវីឌ​ក៏​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត​ដ៏​ពិត នៅ​ក្នុង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ។​ ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៣៤ ទ្រង់​បាន​សរសេរ​ថា “ខ្ញុំ​បាន​ស្វែង​រក​ព្រះយេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អស់​ទាំង​សេចក្តី​ភិត​ភ័យ​របស់​ខ្ញុំ”(ខ.៤)។ ព្រះ​វរបិ​តា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌  ទ្រង់​មាន​គ្រប់​ប្រាជ្ញា  និង​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់។ ពេល​ការ​ភ័យ​ខ្លាច​ចាប់​ផ្តើម​សន្ធប់​មក​លើ​យើង យើង​ចាំ​បាច់​ត្រូវ​ឈប់​បង្អង់​សិន ហើយ​នឹក​ចាំថា ទ្រង់​ជា​ព្រះ​របស់​យើង ហើយ​ទ្រង់​នឹង​តែង​តែ​ទ្រ​យើង​ឲ្យ​មាន​សេចក្តី​សុខ​សាន្ត​ជា​និច្ច។-Cindy…

Read article
បិទវាចោលសិន

កាល​កូន​ៗ​របស់​ខ្ញុំ​នៅ​ក្មេង យើង​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ជី​ដូន​ជីតា​ខ្ញុំ នៅ​តំបន់​វីសខុនស៊ីន​ខាង​ជើង។ នៅ​ទីនោះ ទូរ​ទស្សន៍​របស់​ពួក​គាត់​ចាប់​ប៉ុស្តិ៍​មិន​សូវ​ច្បាស់​​ ប៉ុន្តែ ទូរទស្សន៍​មិន​សូវ​សំខាន់​សម្រាប់​ពួក​គាត់​ទេ។ ខ្ញុំ​ក៏​បាន​ឃើញ​ស្កុត(Scott) កូន​ប្រុស​ខ្ញុំ កំពុង​ដូរ​ប៉ុស្តិ៍​ចុះ​ឡើង​ៗ ហើយ​គាត់​ក៏​សួរ​ខ្ញុំ​ដោយ​ចិត្ត​នឿយ​ណាយ​ថា “តើ​ឲ្យ​កូន​ធ្វើ​ដូច​ម្តេច បើ​ទូរទស្សន៍​នេះ​មើល​បាន​តែ​ប៉ុស្តិ៍ ដែល​មាន​កម្ម​វិធី​ដែល​កូន​មិន​ចូល​ចិត្ត​មើល?” ខ្ញុំ​ក៏​និយាយ​ទាំង​ញញឹម​ថា “កូន​ឯង​បិទ​វាទៅ!” នេះ​មិន​មែន​ជា​យោបល​ដែល​គាត់​សង្ឃឹម​ថា នឹង​ទទួល​​ពី​ខ្ញុំ​ឡើយ​។ សព្វ​ថ្ងៃ​នេះ ការ​ធ្វើ​តាម​យោបល​មួយ​នេះ កាន់​តែ​មាន​ការ​ពិបាក ខណៈ​ពេល​ដែល​យើង​មាន​ឧបករណ៍​ជា​ច្រើន សម្រាប់​កម្សាន្ត ទទួល​ពត៌​មាន និង​ទំនាក់​ទំនង ដែល​កំពុង​រំខាន​យើង។  ជួន​កាល អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​គ្រាន់​តែ​បិទ​ឧបករណ៍​ទាំង​អស់​នោះ ហើយ​សម្រាក​គំនិត​របស់​យើង មួយ​រយៈ​ពេល​ខ្លី​សិន និយាយ​ឲ្យ​ខ្លី យើង​គ្រាន់​តែ​ចាំ​បាច់​ត្រូវ “ដក​ខ្លួន​ចេញ” មួយ​រយៈ​សិន។ ជា​ញឹក​ញាប់ ព្រះយេស៊ូវ​បាន​ដក​ខ្លួន​ចេញ មួយ​រយៈ ពេល​ដែល​ទ្រង់​ត្រូវ​ការចំណាយ​ពេល​ស្ងាត់​ស្ងៀម​អធិស្ឋាន(ម៉ាថាយ ១៤:១៣)។ ទ្រង់​បាន​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​ទ្រង់ ឲ្យ​ទៅ​រក​កន្លែង​ស្ងាត់​ដោយ​ឡែក មួយ​រយៈ​ពេល​ខ្លី​ផង​ដែរ(ម៉ាកុស ៦:៣១)។ ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម ដើម្បី​ជញ្ជឹង​គិត មាន​ប្រយោជន៍​សម្រាប់​យើង​ម្នាក់​ៗ។ ស្ថិត​ក្នុង​ពេល​នោះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ។ ចូរ​យើង​យក​គំរូ​តាម​ព្រះ​យេស៊ូវ និង​ប្រាជ្ញា​របស់​ទ្រង់។ ចូរ​ដក​ខ្លួន​ចេញ​មួយ​រយៈ ហើយ ​“សម្រាក​បន្តិច​សិន”។ ការ​ធ្វើ​ដូច​នេះ…

Read article
ចិត្តដែលរឹងចចេស

ពេល​ខ្ញុំ​រៀន​សរសេរ​អក្សរ​នៅ​ថ្នាក់​ទី​១ គ្រូ​របស់​ខ្ញុំ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​កាន់​ខ្មៅ​ដៃ​សរសេរ ឲ្យ​ត្រូវ​ទំនង​។ ពេល​គាត់​មើល​ខ្ញុំ​សរសេរ ខ្ញុំ​ក៏​បាន​កាន់​ខ្មៅ​ដៃ តាម​របៀប​ដែល​គាត់​ប្រាប់។ តែ​ពេល​គាត់​ដើរ​ទៅ​បាត់ ខ្ញុំ​ក៏​បាន​ងាក​មក​កាន់​ខ្មៅ​ដៃ តាម​របៀប​ដែល​ខ្ញុំ​យល់​ថា​ងាយ​ស្រួល​ជាង ​ដោយ​ចិត្ត​រឹង​ចចេស។ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ឈ្នះ​គាត់ ដោយ​សម្ងាត់ ក្នុង​សង្រ្គាម​នៃ​បំណង​ចិត្ត​នេះ​ហើយ ហើយ​ខ្ញុំ​ក៏​នៅ​តែ​បន្ត​កាន់​ខ្មៅ​ដៃ តាម​របៀប​ឆ្គង​របស់​ខ្ញុំ​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​បួន​ដប់​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា គ្រូ​បង្រៀន​ដ៏​មាន​ប្រាជ្ញា​របស់​ខ្ញុំ បាន​ដឹង​ថា ទម្លាប់​ដ៏​រឹងចចេស​របស់​ខ្ញុំ នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សរសេរ​ខុស​របៀប ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ឆាប់​រួយ​ដៃ។ ក្មេង​ៗ​កម្រ​នឹង​ដឹង​ថា មាន​អ្វី​ខ្លះ​ដែល​ល្អ​សម្រាប់​ខ្លួន។ ពួក​គេ​ច្រើន​តែ ធ្វើ​អ្វី​ៗតាម​បំណង​ចិត្ត ដែល​នឹក​ចង់​បាន​ភ្លាម​ៗ។ គេ​បាន​ហៅ “ពួក​កូន​ចៅ​អ៊ីស្រាអែល”​ថា ជា​ដំណរ​មនុស្ស ដែល​ចេះ​តែ​ងាក​ទៅ​រក​ការ​ថ្វាយ​បង្គំ​រូប​ព្រះ របស់​ជាតិ​សាសន៍​ជិត​ខាង តាម​ទំនើង​ចិត្ត​របស់​ខ្លួន ជា​ច្រើន​ជំនាន់ ជា​ជាង​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​ដែល​មាន​តែ​មួយ។ ទង្វើរ​របស់​ពួក​គេ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​ទ្រង់​មានសេចក្តី​ក្រោធ​យ៉ាង​ខ្លាំង ដ្បិត​ទ្រង់​ជ្រាប​ថា អ្វី​ជា​ការ​ល្អ​បំផុត​សម្រាប់​ពួក​គេ ហើយ​ទ្រង់​ក៏​បាន​ដក​ព្រះ​ពរ​ចេញ​ពី​ពួក​គេ​(ពួក​ចៅ​ហ្វាយ ២:២០-២២)។ លោក​គ្រូ​គង្វាល រីក វរិន(Rick Warren) បាន​មាន​ប្រសាសន៍​ថា “ការ​ស្តាប់​បង្គាប់ និង​ភាព​រឹង​ចចេស គឺ​ប្រៀប​បាន​នឹង​មុខ​ផ្ទុយ​គ្នា​ទាំង​ពីរ របស់​ប្រាក់​កាក់។ ការ​ស្តាប់​បង្គាប់​នាំ​មក​នូវ​អំណរ ​តែ​ការ​រឹង​ចចេស ធ្វើ​ឲ្យ​យើង​វេទនា”។ បើ​វិញ្ញាណ​នៃ​ការ​មិន​ស្តាប់​បង្គាប់…

Read article
បរាជ័យមិនធ្វើឲ្យយើងអស់ផ្លូវ

ក្នុង​អំឡុ​ង​ពេលសង្រ្គាម​លោកលើកទី២​ លោក​នា​យក​រដ្ឋ​មន្ត្រី​​វី​នស្តុន ឈើឈីល(Winston Churchill) បាន​ធ្វើ​ការ​កំឡាចិ​ត្តជន​ជាតិអង់​គ្លេ​ស ដែល​កំពុង​មាន​ការ​ភ័យ​ខ្លា​ច នៅ​ថ្ងៃ​ទី១​៨ ខែ​មិថុនា ឆ្នាំ១៩៤០ ព្រោះអ៊ីត្លែ ដែលជាសត្រូវរបស់ពួកគេដឹងថា អាឡឺម៉ង់ត្រូវវាយអង់គ្លេស​ឲ្យបាក់ស្បាត ​ដើម្បី​ឈ្នះស​ង្រ្គា​ម ពុំ​នោះទេ​ ​អាឡឺមង់​នឹ​ងចា​ញ់សង្រ្គា​មមិនខាន​ ដូចនេះ គា​ត់ក៏​បានប្រា​ប់​ពួក​គេ​ឲ្យ​ប្រុងប្រៀ​ប​ខ្លួន​ ដើម្បី​ប្រយុទ្ធដ​ល់​ទីប​ញ្ចប់ ហើយ​ចង​ចាំ​ថា បើ​ចក្រ​ភព​អ​ង់គ្លេ​ស​មានអា​យុកា​ល​១ពាន់ឆ្នាំ​ នោះ​គេនឹ​ង​ថា​ ពេល​នេះ​ជា​ពេល​ដែល​ល្អបំ​ផុត​របស់​ប្រជា​ជន​អ​ង់គ្លេ​ស​។ យើង​ម្នា​ក់​ៗសុទ្ធតែ​ចង់​ឲ្យ​គេនឹ​កចាំ​ អំពី “ពេល​ដែលល្អ​បំផុត”​របស់​យើង។ សម្រាប់​សាវ័កពេត្រុសវិញ ពេល​ដែលល្អបំផុត​របស់គាត់ ប្រហែល​ជា​ពេល​ដែ​ល​គាត់​បា​ន​ប្រកាស​ថា “យើង​​ខ្ញុំ​​​ក៏​​បាន​​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ពិត”(យ៉ូហាន ៦:៦៩)។ ទោះជា​យ៉ាងណាក៏ដោយ ​ជួន​កាល យើងឲ្យ​ត​ម្លៃខ្លួន​ឯ​ង ដោយ​ផ្អែក​ទៅលើកំហុសរបស់យើ​ង។ បន្ទាប់​ពីលោកពេត្រុសបា​នប្រកែកជាច្រើន​ដងថា​ គាត់មិនស្គាល់​ព្រះ​យេស៊ូវ គាត់ក៏បានចេញទៅ ហើយក៏​ទួញ​យំ ដោយចិត្តដ៏ល្វីងជូរចត់(​ម៉ាថាយ ២៦:៧៥ យ៉ូហាន ១៨)។ យើងម្នា​ក់ៗសុទ្ធ​តែមា​ន​ចំ​ណុ​ច​ខ្វះ​ខា​ត ក្នុ​ងទំ​នា​ក់​ទំ​ន​ង ក្នុង​កា​រ​តយុទ្ធនឹ​ង​អំ​ពើបា​ប​ និង​ក្នុង​ភា​ព​ស្មោះ​ត្រង់ចំ​ពោះ​ព្រះ ​គឺ​មិន​ខុ​សពី​លោ​ក​ពេត្រុ​សទេ​។​ ប៉ុន្តែ ពេលយើង​មាន​កំ​ហុស ឬ​ប​រាជ័យ គឺ​មិ​នមា​ន​ន័យថា​ យើង​អស់​ផ្លូ​វ​កែនោះ​ទេ។​…

Read article