Elisa Morgan

You are here:
ព្រះអង្គអនុញ្ញាតឲ្យសម្រាក

លុះដល់​ថ្ងៃទី៧ ការដែល​ព្រះ​ទ្រង់​ធ្វើ នោះ​បាន​ហើយ​ជាស្រេច ទ្រង់​ក៏​ឈប់​ផ្អាក​សំរាក​នៅ​ថ្ងៃទី៧នោះ​…។ លោ​កុប្បត្តិ ២:២ មាន​ពេល​មួយ ខ្ញុំ និង​មិត្តភក្ដិ​ខ្ញុំ​ឈ្មោះ ស៊ូ​ហ្ស៊ី(Soozi) បាន​អង្គុយលេង​នៅ​លើ​ថ្ម​ធំ​មួយ មើល​ពពុះទឹក​ខ្ជោល​ឡើង​ទៅលើ ដោយសារ​ការ​រុញច្រាន​របស់​រលក​ទឹក​ដែល​មាន​រាងកោង។ ស៊ូ​ហ្ស៊ី​បាន​មើល​ទៅ​ទឹករលក​បក់​ប៉​ប្រាស់ថ្ម​ម្តង​ហើយ​ម្តង​ទៀត ហើយក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ស្រឡាញ់​សមុទ្រ​ណាស់ ព្រោះ​វា​មាន​ចលនា​ជានិច្ច ដើម្បីឲ្យ​គាត់​អាច​សម្រាក។ វា​ជា​រឿង​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ណាស់ ដែល​អ្នកខ្លះ​មាន​អារម្មណ៍​ថា ពួក​គេ​ត្រូវការ “ការអនុញ្ញាត” ឲ្យ​ផ្អាក​ការងារ ដើម្បី​សម្រាក? នេះ​ជា​អ្វី​ដែល​ព្រះ​ដ៏​ល្អ​នៃ​យើង​បាន​ប្រទាន​មក​យើង​ហើយ! ព្រះ​ទ្រង់​បាន​ចំណាយពេល៦ថ្ងៃ ដើម្បី​បង្កើត​ផែនដី​ឲ្យ​មាន​រូបរាង​ឡើង បង្កើត​ពន្លឺ ដី រុក្ខជាតិ សត្វ និង​មនុស្ស។ បន្ទាប់មក នៅ​ថ្ងៃទី៧ ព្រះ​ទ្រង់​បាន​សម្រាក(លោ​កុប្បត្តិ ១:៣១-២:២)។ ក្នុង​ក្រឹត្យវិន័យ១០ប្រការ ព្រះអង្គ​ក៏បាន​ប្រទាន​ច្បាប់ ដើម្បីឲ្យ​យើង​រស់នៅ​ឲ្យបាន​ល្អ ដើម្បី​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ(និក្ខមនំ ២០:៣-១៧) ដោយ​រាប់​បញ្ចូល​ទាំង​ការ​បង្គាប់ ឲ្យ​នឹក​ចាំ​ថ្ងៃឈប់​សម្រាក(ខ.៨-១១)។ ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី យើង​ឃើញ​ព្រះយេស៊ូវ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា(ម៉ាកុស ១:២៩-៣៤) ហើយ​បន្ទាប់​មក នៅ​ពេល​ព្រឹក​ព្រលឹម ព្រះអង្គ​ក៏បាន​យាង​ទៅ​រក​កន្លែង​ស្ងប់ស្ងាត់ ដើម្បី​អធិស្ឋាន(ខ.៣៥)។ ព្រះ​នៃ​យើង​ទ្រង់​បាន​ធ្វើការ និង​សម្រាក តាមបំណង​ព្រះទ័យ​ព្រះអង្គ។ នៅ​ជុំវិញ​ខ្លួន​យើង មាន​សុទ្ធតែ​ស្នា​ព្រះហស្ត​ព្រះអង្គ…

Read article
ឲ្យអំណោយដោយអំណរ

ចូរ​ឲ្យ​គ្រប់គ្នា​ធ្វើតាម​ដែល​សំរេច​ក្នុងចិត្ត​ចុះ មិនមែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ។ ២កូរិនថូស ៩:៧ កាល​ប្រេនដា(Brenda) កំពុងតែ​ដើរទៅ​រក​ច្រកចេញ​របស់​ផ្សា​ទំនើប វត្ថុ​មួយ​មាន​ពណ៌​ផ្កាឈូក នៅ​កន្លែង​គេ​ដាក់​តាំង​ទំនិញ​បាន​ទាក់ភ្នែក​គាត់​យ៉ាង​ខ្លាំង។ គាត់​ក៏បាន​ងាក​ទៅ​រក​វត្ថុ​នោះ ឃើញ “អាវ​ក្រៅ​ពណ៌​ផ្កាឈូក”មួយ ហើយក៏​បាន​ឈរ​ស្ងៀម​នៅ​ទីនោះ។ គាត់​គិតឃើញ​ថា ហូលី(Holly) ប្រាកដជា​ស្រឡាញ់​អាវ​ក្រៅ​នេះ​មិនខាន។ ហូលី​ជា​មិត្ត​រួម​ការងារ​របស់​ប្រេ​នដា ជា​ស្រ្តី​មេម៉ាយ​កូន​មួយ កំពុង​មាន​បញ្ហា​ហិរញ្ញវត្ថុ ហើយ​ប្រេនដា​ដឹង​ថា ហូលី​កំពុង​ត្រូវការ​អាវ​ក្រៅ​ដ៏​កក់ក្តៅ​មួយ ហើយ​ទន្ទឹម​នឹង​នោះ ប្រេ​នដា​ក៏​ដឹងផង​ដែរ​ថា មិត្ត​ភក្តិ​ម្នាក់​នេះ​នឹង​មិន​ចំណាយ​ប្រាក់​ទិញ​អាវ​ក្រៅ ដែល​មានតម្លៃ​ថ្លៃ​ដូចនេះ​ឡើយ។ បន្ទាប់ពី​មានការ​ស្ទាក់ស្ទើរ​មួយសន្ទុះ ប្រេនដា​ក៏បាន​ដក​កាបូប​លុយ​ចេញ​មក ដោយ​ទឹកមុខ​ញញឹម ហើយក៏​បាន​ទិញ​អាវ​ក្រៅ​នោះ ដោយ​ឲ្យ​គេ​ដឹក​ទៅដល់​ផ្ទះ​របស់​ហូលី។ នាង​ក៏បាន​សរសេរ​នៅ​លើ​ក្រ​ដាស់​តូច​មួយ ដោយ​មិន​បញ្ចេញ​ឈ្មោះ ដាក់​ជា​មួយ​អាវ​នោះ​ថា “អ្នកជា​មនុស្ស​ដែល​គួរឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់”។ ប្រេ​នដា​ក៏បាន​ដើរ​បណ្តើរ រាំ​បណ្តើរ​ទៅ​រក​រថយន្ត​របស់​នាង ដោយ​អំណរ។ ក្តី​អំណរ​ក៏​ជា​លទ្ធផល ដែល​ទទួល​បាន​ពី​ការ​ឲ្យ​អំណោយ​អ្វីមួយ​ដល់​នរណា​ម្នាក់ តាម​ការ​បណ្តាល​ចិត្ត​ពី​ព្រះ។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស អំពី​ការ​ឲ្យ​អំណោយ ដោយចិត្ត​សប្បុរស​យ៉ាងដូច​នេះ​ថា “ចូរ​ឲ្យ​គ្រប់គ្នា​ធ្វើតាម​ដែល​សំរេច​ក្នុងចិត្ត​ចុះ មិនមែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ”(២កូរិនថូស ៩:៧)។ គាត់​ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា “អ្នកណា​ដែល​ព្រោះ​ដោយ​កំណាញ់ នោះ​នឹង​ច្រូត​បាន​តិច ហើយ​អ្នកណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ”(ខ.៦)។ មាន​ពេល​ដែល​យើង​ដាក់​ដង្វាយ​ចូល​ថង់​ដង្វាយ…

Read article
ការចែកអាហារតាមរឿងក្នុងព្រះគម្ពីរ

សូម​ព្រះយេហូវ៉ា​ប្រទាន​រង្វាន់​ដល់​នាង ហើយ​ឲ្យ​នាង​បាន​ទទួល​បំណាច់​ដ៏​ពោរពេញ ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​នាង​បាន​មក​ជ្រក​ក្រោម​ស្លាប​ទ្រង់​ចុះ។ នាងរស់ ២:១២ មាន​ពេល​មួយ ម៉ារា(Maria) បាន​យក​អាហារ​ថ្ងៃត្រង់​របស់​នាង ចូល​ទៅ​អង្គុយ​ញាំ នៅ​តុ​ដែល​គ្មាន​មនុស្ស​អង្គុយ។ ពេល​នាង​កំពុង​ខាំ​នំ​ប័​រហ្គ័​ររបស់​នាង ភ្នែក​របស់​នាង​បាន​ផ្ដោត​ទៅលើ​យុវជន​ម្នាក់ ដែល​កំពុង​អង្គុយ​នៅ​ចម្ងាយ​បី​បួន​តុ​ពី​នាង។ ខោអាវ​គាត់​ប្រឡាក់​ដី សក់​គាត់​ក៏​សំពោង​មិនដែល​សិត ហើយ​ដៃ​គាត់​ក្តាប់​ជាប់​ពែង​ក្រ​ដាស់​ដែល​ទទេ។ ច្បាស់​ណាស់ គាត់​កំពុងតែ​ឃ្លាន​អាហារ​ហើយ។ តើ​នាង​អាច​ជួយ​គាត់​ដោយ​របៀបណា? ការ​យក​លុយ​ទៅ​ឲ្យ​គាត់ មិនមែន​ជា​ទង្វើ​ដ៏​ឆ្លាត​វ័យ​ទេ។ បើ​នាង​ទិញ​អាហារ​មួយ​ពេល យក​ទៅ​ឲ្យ​គាត់ តើ​គាត់​នឹង​ខ្មាស​អៀន​ទេ? ពេលនោះ ម៉ារា​ក៏បាន​នឹក​ចាំ​អំពី​រឿង​នាងរស់ ដែល​ក្នុង​នោះ លោក​បូ​អូស ជា​ម្ចាស់​ដីដ៏​ស្តុកស្តម្ភ បាន​អញ្ជើញ​ស្ត្រី​មេម៉ាយ​ទាល់ក្រ​ម្នាក់ ឲ្យ​ដើរ​រើស​គួរស្រូវ​ក្នុង​វាលស្រែ​គាត់។ គាត់​បាន​បង្គាប់​ពួក​បាវ​ប្រុស​ៗ​ថា “ចូរ​បើកឲ្យ​នាង​រើស​យក​ក្នុង​គំនរ​កណ្តាប់​ស្រូវ​ផង​ចុះ កុំ​ឲ្យ​បន្ទោស​នាង​ឡើយ ហើយ​ហូត​គួរ​ខ្លះ​ពី​កណ្តាប់​ចេញ ទុកឲ្យ​នាង​រើស កុំ​ឲ្យ​ស្តីថា​ដល់​នាង​ឡើយ”(នាងរស់ ២:១៥-១៦)។ ត្រង់​ចំណុច​នេះ លោក​បូ​អូស​បាន​បង្ហាញ​ចេញ​នូវ​ការ​ផ្គត់ផ្គង់​របស់​ព្រះ ក្នុង​វប្បធម៌​ដែល​មនុស្ស​ស្រី​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ប្រុស ដើម្បីឲ្យ​អាច​មានជីវិត​រស់។ ទីបំផុត លោក​បូ​អូស​ក៏បាន​រៀបការ​ជាមួយ​នាងរស់ ដោយ​លោះ​នាង​ឲ្យ​រួច​ផុត​ពី​ភាព​ទុរគត​(៤:៩-១០)។ ងាក​មក​រឿង​របស់​ម៉ារា​វិញ។ ពេល​ដែល​ម៉ារា​ដល់ពេល​ចាកចេញ នាង​ក៏បាន​ទុក​កញ្ចប់​ដំឡូងបារាំង​បំពង ដែល​នាង​មិនទាន់​បាន​ញាំ នៅ​លើ​តុ​នៅ​ក្បែរ​នោះ ឲ្យ​បុរស​នោះ​បានឃើញ។ បើ​គាត់​ពិតជា​ឃ្លាន​មែន គាត់​អាច​មក​យក​អាហារ​ដែល​នាង​ទុកចោល​នោះ​ញាំ។…

Read article
ការអរព្រះគុណដោយអំណរ

កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នករាល់គ្នា​ក្នុង​គ្រប់ការ​ទាំងអស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរព្រះគុណ​ផង។ ភីលីព ៤:៦ ក្នុង​ការសិក្សា​មួយ ដែល​បាន​ធ្វើឡើង​ដោយ​លោក​រ៉ូបឺ​ត អេម​មុន(Robert Emmons) គាត់​បាន​បែងចែក​អ្នក​ស្ម័គ្រចិត្ត​ជា​បី​ក្រុម ដែល​ក្រុម​នី​មួយៗ ត្រូវ​សរសេរ​ក្នុង​សៀវភៅកំណត់​ហេតុ​រៀងរាល់​សប្តាហ៍។ ក្រុម​មួយ​បាន​សរសេរ​អំពី​រឿង​ប្រាំ​យ៉ាង ដែល​ពួក​គេ​បាន​លើកយក​មក​អរព្រះគុណ​ព្រះ។ ក្រុម​មួយទៀត ក៏បាន​រៀបរាប់​ការ​លំបាក៥យ៉ាង ដែល​ពួក​គេ​ជួបប្រទះ​រាល់ថ្ងៃ។ ហើយ​ក្រុម​ផ្សេងទៀត ក៏បាន​លើកឡើង អំពី​ព្រឹត្តិ​ការណ៍៥យ៉ាង ដែល​មាន​ឥទ្ធិពល​តិចតួច​មក​លើ​ពួក​គេ។ លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​បង្ហាញថា ក្រុម​ដែល​និយាយ​អំពី​ការ​ដឹងគុណ​ព្រះ មាន​អារម្មណ៍ល្អ​ជាង​ក្រុម​ផ្សេង អំពី​ជីវិត​របស់​ខ្លួន​ជា​សរុប មានគំនិត​វិជ្ជមាន​ជាង អំពី​ពេល​អនាគត ហើយក៏​បាន​លើកឡើង​តិច​ជាង អំពី​បញ្ហា​សុខភាព។ ការ​អរព្រះគុណ​ព្រះ​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ការ​គិត​របស់​យើង អំពី​ជីវិត ហើយ​ថែមទាំង​អាច​ធ្វើឲ្យ​យើង មាន​អំណរ​កាន់តែ​ច្រើនឡើង។ ព្រះគម្ពីរ​បាន​ចែង​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​អរព្រះគុណ​ព្រះ តាំងពី​យូរ​មក​ហើយ ព្រោះ​ការ​អរព្រះគុណ​ព្រះ​ជួយ​រំឭក​យើង អំពី​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ។ កណ្ឌ​គម្ពីរ​ទំនុកដំកើង​បាន​អំពាវនាវ ម្តង​ហើយ​ម្តង​ទៀត ដល់​រាស្រ្ត​ព្រះ ឲ្យ​ថ្វាយ​ការ​អរព្រះគុណ​ដល់​ព្រះ “ពីព្រោះ​ព្រះយេហូវ៉ា​ទ្រង់​ល្អ សេចក្តី​សប្បុរស​នៃ​ទ្រង់​ស្ថិតស្ថេរ​នៅជា​និច្ច ហើយ​សេចក្តី​ស្មោះត្រង់​របស់​ទ្រង់ ក៏​នៅ​អស់ទាំង​ដំណ​មនុស្ស​តទៅ”(ទំនុកដំកើង ១០០:៥) ហើយ​ឲ្យ​ពួក​គេ​អរព្រះគុណ​ព្រះអង្គ សម្រាប់​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ និង​ការ​ដ៏​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ(១០៧:៨,១៥,២១,៣១)។ នៅ​ចុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​ភីលីព…

Read article
ចន្លោះប្រហោងដែកងាយរងគ្រោះ

បើ​អ្នកណា​ដែល​មិន​ចេះ​គ្រប់គ្រង​លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូចជា​ទីក្រុង​ដែល​រលំ ហើយ​ឥតមាន​កំផែង។ សុភាសិត ២៥:២៨ ដើមផ្កា​នៅផ្ទះ​ខ្ញុំ​ត្រូវ​សត្វ​ចង្រៃ​ស៊ី​បំផ្លាញ។ ផ្សិ​លមិញ ផ្កា​បាន​រីក​ស្គុះស្គាយ នៅក្នុង​សួន។ តែ​ឥឡូវនេះ ផ្កា​ទាំងនោះ​នៅសល់​តែ​ទង។ ខ្ញុំ​ក៏បាន​ដើររក​មើល​នៅក្នុង​ទីធ្លា​ផ្ទះ​ខ្ញុំ ហើយក៏​បាន​រក​ឃើញ​រន្ធ​មួយ មាន​ទំហំ​ប៉ុន​រន្ធ​ទន្សាយ នៅ​កៀន​របង​ឈើ។ សត្វទន្សាយ​មាន​រូបរាង្គ​គួរឲ្យ​ស្រឡាញ់ តែ​វា​ក៏​ជា​សត្វ​ដែល​គួរឲ្យ​រំខាន ដែល​អាច​បំផ្លាញ​សួនផ្កា ក្នុងរយៈពេល​តែ​​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​ឆ្ងល់​ថា តើមាន​សត្វ​ចង្រៃ ដែល​កំពុង​បំផ្លាញ​ផ្កា​នៃ​ចរិយា​សម្បត្តិ​របស់​ព្រះ ដែល​កំពុង​រីក​ស្គុះស្គាយ​ក្នុង​ជីវិត​ខ្ញុំ​ទេ? បទ​គម្ពីរ​សុភាសិត ២៥:២៨ បាន​ចែងថា “បើ​អ្នកណា​ដែល​មិន​ចេះ​គ្រប់គ្រង​លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូចជា​ទីក្រុង​ដែល​រលំ ហើយ​ឥតមាន​កំផែង​”។ នៅ​សម័យ​បុរាណ គេ​សង់​កំផែង​ព័ទ្ធជុំវិញ​ទីក្រុង ដើម្បី​ទប់ទល់​ការឈ្លានពាន​របស់​សត្រូវ។ សូម្បីតែ​ចន្លោះប្រហោង​តូច​មួយ នៅ​លើ​កំផែង​នោះ ក៏អាច​ជា​ចំណុច​ខ្សោយ ដែល​ពួក​សត្រូវ​អាច​ប្រើ ដើម្បី​វាយ​ចូលកាន់​កាប់​ទីក្រុង​នោះ​បាន​ដែរ​។ បទ​គម្ពីរ​សុភាសិត​ជាច្រើន​បាន​ចែង អំពី​ការគ្រប់គ្រង​ចិត្ត​ខ្លួនឯង។ ឧទាហ​ណ៍ “តើ​ឯង​រកបាន​ឃ្មុំ​ហើយ​ឬ ចូរ​បរិភោគ​តែ​ល្មម​សមគួរ​ចុះ ក្រែង​បរិភោគ​ឆ្អែត​ទៅ​នឹង​ក្អួត​ចេញ​មកវិញ​”(២៦:១៦)។ ការគ្រប់គ្រង​ចិត្ត​ខ្លួនឯង ឬការ​ដឹង​ខ្នាត គឺជា​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ ដែល​ការពារ​យើង មិន​ឲ្យ​ប្រព្រឹត្ត ដោយ​ខ្វះ​ភាព​អត់ធ្មត់ ចិត្ត​ជូរ​ល្វីង ភាព​លោភលន់ និង​សេចក្តី​អាក្រក់​ដទៃទៀត ដែល​អាច​លួច​ឆ្មក់​ចូល និង​បំផ្លាញ​ផល​ផ្លែ​ដែល​ព្រះ​ទ្រង់​ប្រទាន​ក្នុង​ជីវិត​យើង(មើល​កាឡាទី៥:២២-២៣)។ ការ​ចេះ​គ្រប់គ្រង​ចិត្ត…

Read article
ជួយឲ្យមានជីវិតថ្មី

  ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»។ ម៉ាកុស ១២:៣១ មាន​ពេល​មួយ លេ​ស៊ី ស្ក​ត់(Lacey Scott) បាន​ទៅ​ហាង​លក់​សត្វ​ចិញ្ចឹម ក្នុង​តំបន់​ដែល​គាត់​រស់នៅ ហើយក៏​បាន​ចាប់អារម្មណ៍​ត្រី​ដ៏​កម្សត់​មួយ​ក្បាល នៅ​បាត​ទូកញ្ចក់។ ស្រកា​ររបស់​វា​បាន​ប្រែ​ពណ៌​ទៅជា​ខ្មៅ ហើយ​ដំបៅ​ក៏បាន​កើតមាន​នៅ​លើ​ខ្លួន​វា។ លេ​ស៊ី​ក៏បាន​ជួយ​សង្រ្គោះ​ត្រី​ដែល​មាន​អាយុ​១០ឆ្នាំ​នោះ ដោយ​ដាក់ឈ្មោះ​ឲ្យ​វា​ថា “ម៉ុន​ស្រ្តូ(Monstro)” តាម​លំនាំ​ឈ្មោះ​ត្រី​ប៉ា​ឡែន ក្នុង​រឿងនិទាន ភី​ណូ​ខ្យូ ហើយ​បាន​យក​វា​ទៅ​ដាក់​ក្នុង​ទូកញ្ចក់ នៅ​មន្ទីរពេទ្យ​មួយ​កន្លែង ដោយ​ផ្លាស់​ប្តូរ​ទឹកជា​រៀងរាល់ថ្ងៃ។ សុខភាព​របស់​ម៉ុន​ស្រ្តូ​មាន​ភាពល្អ​ប្រសើរ​ឡើង​បន្តិច​ម្តង​ៗ ហើយ​វា​ក៏​ចាប់ផ្តើម​ហែលទឹក និង​មាន​មាឌធំ​ជាង​មុន។ ស្រការ​ពណ៌ខ្មៅ​របស់​វា​បាន​ប្រែជា​ពណ៌​មាស។ តាមរយៈ​ការ​ប្ដេជ្ញា​ចិត្ត​ថែ​ទាំ​របស់​លេ​ស៊ី ម៉ុន​ស្រ្តូ​មានជីវិត​ថ្មី! ក្នុង​បទ​គម្ពីរ​លូកា ជំពូក១០ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ជា​រឿង​ប្រៀបប្រដូច អំពី​អ្នកដំណើរ​ម្នាក់ ត្រូវ​ចោ​ប្លន់​ដោយ​វាយ​ដំ ហើយ​ទុក​ឲ្យ​ស្លាប់ នៅ​លើ​ផ្លូវ។ មាន​ពួក​សង្ឃ​ម្នាក់ និង​ពួក​​លេវី​ម្នាក់​បាន​ដើរបង្ហួស ដោយ​មិន​អើពើ​ចំពោះ​ទុក្ខវេទនា​របស់​គាត់។ តែ​មាន​សាសន៍​សា​ម៉ារី​ម្នាក់ ជា​សាសន៍​ដែលគេ​ស្អប់ខ្ពើម បាន​ជួយ​យក​អសារ​គាត់ ហើយ​ថែមទាំង​បង់ថ្លៃ​ព្យាបាល​គាត់​ទៀត​ផង(លូកា ១០:៣៣-៣៥)។ ព្រះយេស៊ូវ​ក៏​បាន​ហៅ​សាសន៍​សា​ម៉ារី​នោះ​ថា “អ្នកជិតខាង​ល្អ” ហើយក៏​បាន​លើកទឹកចិត្ត​អ្នក​ស្តាប់​រឿង​របស់​ព្រះអង្គ ឲ្យ​យក​តម្រាប់​តាម​គាត់​ផង​ដែរ។ យើង​ក៏អាច​យក​អសារ​មនុស្ស​នៅ​ជុំវិញ​យើង​ផង​ដែរ។ មាន​អ្នកជិតខាង​ដែល​ជា​ជនអនាថា អ្នក​គ្មាន​ការងារ​ធ្វើ ជន​ពិការ…

Read article
អាហារនៃសេចក្តីស្រឡាញ់

  រួច​ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ទៅ​គេ។ លូកា ២២:១៩ ខ្ញុំ​ធ្លាប់​បាន​ចូល​រួម​កម្មវិធី​ខួប​កំណើត​ ដែល​គ្រួសារ​មួយ​បាន​រៀប​ចំ​ឡើង ដោយ​ធ្វើការ​តុប​តែង​ផ្ទះ​តាម​របៀប​ដែល​ម្ចាស់​ខួប​កំណើត​ចូល​ចិត្ត ហើយ​ក៏​បាន​វេច​ខ្ចប់​អំណោយ និង​ជា​ពិសេស​រៀប​ចំ​អាហារ​ដែល​គាត់​ចូល​ចិត្ត​ផង​ដែរ។ ក្មេង​ស្រី​ដែល​ជា​ម្ចាស់​ខួប​កំណើត ចូល​ចិត្ត​ញាំ​សាច់គោ និង​បន្លែ​សាឡាត់ ហើយ​និង​នំ​ខេក​មាន​ដាក់​ស្ករ​សូកូឡា​ពណ៌​សរ និង​ផ្លែ​រ៉ាសបឺរី​ពី​លើ ដូចនេះ​អ្នក​រៀប​ចំ​កម្មវិធី​ក៏​បាន​អាំង​សាច់គោ លាយ​សាឡាត់​ជា​មួយ​បន្លែ​ចម្រុះ ហើយ​ក៏​បាន​កុម្ម៉ង់​ទិញ​នំខេក ដែល​គាត់​ចូល​ចិត្ត​នោះ។ ការ​រៀប​ចំ​អាហារ​ដែល​គាត់​ចូល​ចិត្ត​នោះ គឺ​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ម្ចាស់​ខួប​កំណើត។ ព្រះគម្ពីរ​ប៊ីប​មាន​ខគម្ពីរ​ជា​ច្រើន​ដែល​និយាយ​អំពី​ពិធី​ជប់​លៀង និង​ពិធី​បុណ្យ​ផ្សេង​ៗ ដែល​មាន​ការ​បរិភោគ​អាហារ ដើម្បី​សរសើរ​ដំកើង​ភាព​ស្មោះ​ត្រង់​របស់​ព្រះ។ ពិធី​បរិភោគ​អាហារ ជា​ផ្នែក​មួយ​របស់​ប្រព័ន្ធ​នៃ​ការ​ថ្វាយ​បង្គំ ដោយ​ការ​ថ្វាយ​យញ្ញ​បូជា ដែល​ពួក​អ៊ីស្រាអែល​បាន​អនុវត្ត(មើល​ជនគណនា ២៨:១១-៣១) ដែល​មាន​ដូច​ជា​បុណ្យ​រំលង បុណ្យ​អាទិត្យ​ទី​៧ និង​ថ្ងៃ​ដើម​ខែ​ជា​ដើម​ដែល​ត្រូវ​ធ្វើ​ប្រចាំខែ​។ ហើយ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ២៣:៥ ព្រះ​ទ្រង់​រៀប​តុ ដែល​មាន​អាហារ និង​ពែង​ដែល​ហៀរហូរ​ទៅ​ដោយ​សេចក្តី​មេត្តា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។ ការ​អនុវត្តន៍​នូវ​ការ​ញាំ​នំប៉័ង ជា​មួយ​ស្រា​ទំពាំងបាយជូរ ដែល​មាន​ន័យ​បំផុត គឺ​នៅ​ពេល​ដែល​ព្រះយេស៊ូវ​កាច់​នំប៉័ង និង​យក​ស្រាទំពាំងបាយជូរ​មួយ​កែវ​មក ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់ ជា​តំណាង​ឲ្យ​អំណោយ​នៃ​ការ​សុគត​របស់​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​សង្គ្រោះ​យើង។ បន្ទាប់​មក ព្រះអង្គ​ក៏​បាន​បង្គាប់​យើង ឲ្យ “ធ្វើ​ពិធី​នេះ ដើម្បី​រំឭក​អំពី​ព្រះ​អង្គ”(លូកា ២២:១៩)។ ពេល​ណា​អ្នក​ចូល​រួម​ពិធី​បរិភោគ​អាហារ​ណា​មួយ សូម​ចំណាយ​ពេល​មួយ​ភ្លែត…

Read article
ផលផ្លែដែលនាំឲ្យគេចង់ទៅរកប្រភព

តែ​ឯ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ នោះ​គឺ​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត។ កាឡាទី ៥:២២-២៣ មាន​ស្រ្តី​ម្នាក់ ដែល​ជា​ម្ចាស់​កន្លែង​មើល​ក្មេង បាន​ព្យាយាម​លក់​ដើម​ប៉ែស​ជា​ច្រើន​ដើម។ គាត់​បាន​គិត​ឃើញ​វិធី​សាស្រ្ត​ខុស​ៗ​គ្នា ដើម្បី​លក់​ដើម​ទាំង​នោះ​។ តើ​គាត់​គួរ​តែ​យក​កូន​ដើម​ប៉ែស​ដែល​មាន​ស្លឹក​ច្រើន​ ទៅ​ដាក់​តាំង​ឲ្យ​មាន​ភាព​ទាក់​ទាញ? ឬ​គាត់​គួរ​តែ​ដាក់​តាំង​រូបថត​ដើម​ប៉ែស ក្នុង​កាតាឡុក ដោយ​បង្ហាញ​រដូវកាល​ខុស​ៗ​គ្នា​នៃ​ការ​លូតលាស់​របស់​ដើម​ប៉ែស?​ យ៉ាង​ហោច​ណាស់ គាត់​បាន​ដឹង​ថា មាន​កត្តា​អ្វី​ដែល​ពិត​ជា​ជួយ​ឲ្យ​គាត់​អាច​លក់​ដើម​ប៉ែស​ដាច់។ គឺ​ផ្លែ​ប៉ែស ដែល​មាន​ក្លិន​ក្រអូប ពណ៌​លឿង​ទុំ និង​សម្បករ​លោង ស្រដៀង​ផ្លែ​សូដា។ វិធី​ល្អ​បំផុត ដើម្បី​លក់​ដើម​ប៉ែស គឺ​ត្រូវ​យក​ផ្លែ​ប៉ែស​ទុំ​មួយ​ផ្លែ​មក​ដាក់​តាំង​បង្ហាញ ដោយ​កាត់​វា​មួយ​ចំណិត ​ធ្វើ​ឲ្យ​ទឹក​វា​ស្រក់​ចុះ​ពី​ផ្លែ​មក ហើយ​ឲ្យ​ភ្ញៀវ​ភ្លក់​រស់​ជាតិ​ចំណិត​ផ្លែ​ប៉ែស​នោះ។ ពេល​ដែល​ពួក​គេ​បាន​ភ្លក់​រស់​ជាតិ​ផ្លែ​វា​ហើយ ពួក​គេ​នឹង​ចង់​ទិញ​ដើម​របស់​វា​មិន​ខាន។ ព្រះ​ទ្រង់​បាន​បង្ហាញ​អង្គ​ទ្រង់ តាម​រយៈ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ នៅ​ក្នុង​អ្នក​ដើរ​តាម​ព្រះ​អង្គ ដែល​មាន​ដូច​ជា សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត (កាឡាទី ៥:២២-២៣)។ ពេល​ណា​អ្នក​ជឿ​ព្រះ​យេស៊ូវ បង្ហាញ​ចេញ​នូវ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ…

Read article
អណ្តាតស្អិត ពេលអធិស្ឋាន

ព្រះវិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះវិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ។ រ៉ូម ៩:២៦ ពេល​ដែល​គ្រូពេទ្យ​កំពុង​ធ្វើ​ការ​វះ​កាត់​ប្អូន​ប្រុស​ខ្ញុំ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​អំពី​គាត់។ ម្តាយ​របស់​ខ្ញុំ​បាន​ពន្យល់​ថា “ការ​ជាប់​អណ្តាត” ជា​បញ្ហា ដែល​ប្អូន​ប្រុស​ខ្ញុំ​មាន​ពី​កំណើត ហើយ​បើ​មិន​ធ្វើ​ការ​វះ​កាត់​ទេ គាត់​នឹង​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ញាំ និង​ការ​និយាយ​ស្តី។ សព្វ​ថ្ងៃ​នេះ ក្នុង​ភាសា​អង់គ្លេស គេ​ប្រើ​ពាក្យ ជាប់អណ្តាត ដើម្បី​ពិពណ៌នា អំពី​ការ​រក​ពាក្យ​និយាយ​មិន​បាន ឬ​ការ​អៀន​ខ្លាំង​ពេក និយាយ​មិន​កើត។ ជួនកាល ពេល​យើង​អធិស្ឋាន យើង​មិន​ដឹង​ថា ត្រូវ​និយាយ​អំពី​អ្វី។ អណ្តាត​យើង​ជាប់​ស្អិត ក្នុង​ភាព​កម្សោយ​ខាង​វិញ្ញាណ និង​ពាក្យ​ច្រំដែល។ អារម្មណ៍​របស់​យើង​បាន​បាញ់​ទៅ​រក​ស្ថានសួគ៌ ដោយ​ឆ្ងល់​ថា ពាក្យ​អធិស្ឋាន​របស់​យើង​នឹង​បាន​ឮ​ដល់​ព្រះ​កាណ៌​ព្រះ​ឬ​ទេ។ គំនិត​របស់​យើង​ក៏​​រេរា នៅ​តាម​ផ្លូវ​ដែល​គ្មាន​ការ​ផ្តោត​ចិត្ត។ ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម នៅ​សតវត្សរ៍​ទី​១ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ ឲ្យ​ស្វែង​រក​ជំនួយ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ពេល​ដែល​ពួក​គេ​ពិបាក​រក​ពាក្យ​អធិស្ឋាន។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ព្រះវិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះវិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ”(រ៉ូម ៨:២៦)។ ពាក្យ “ជួយ” ក្នុង​ខ​នេះ គឺ​មាន​ន័យ​ថា ទទួល​បន្ទុក​ដ៏​ធ្ងន់។ ហើយ​ពាក្យ “ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន”…

Read article
ស្រក់ទឹកភ្នែក ដោយមិនខ្លាចចិត្តអ្នកដទៃ

នាង​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះបាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សំរក់​ទឹក​ភ្នែក​ទទឹក​ព្រះបាទ​ទ្រង់។ លូកា ៧:៣៨ មាន​ពេល​មួយ អ្នក​ស្រី​ឃែរិន(Karen) បាន​និយាយ​សុំទោស ដោយសារ​គាត់​បាន​ស្រក់​ទឹក​ភ្នែក​។ បន្ទាប់​ពី​ស្វាមី​របស់​គាត់​បាន​ស្លាប់ គាត់​បាន​ចិញ្ចឹម​បី​បាច់​កូន​ដែល​មាន​វ័យ​ជំទង់ តែ​ម្នាក់​ឯង យ៉ាង​ហត់​នឿយ។ ពេល​ដែល​ក្រុម​បុរស​នៅ​ព្រះវិហារ​បាន​នាំ​កូន​ៗ​របស់​គាត់ ទៅ​បោះ​ជំរុំ​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ដែល​នាំ​ឲ្យ​គាត់​បាន​សម្រាក​ខ្លះ គាត់​ក៏​បាន​សម្រក់​ទឹក​ភ្នែក​យំ ដោយ​ការ​ដឹង​គុណ ហើយ​ក៏​បាន​សុំទោស​គេ សម្រាប់​ការ​ស្រក់​ទឹក​ភ្នែក​របស់​គាត់។ ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​បាន​និយាយ​សុំទោស សម្រាប់​ការ​ស្រក់​ទឹក​ភ្នែក​របស់​ខ្លួន? លោក​ស៊ីម៉ូន ដែល​ជា​ពួក​ផារិស៊ី បាន​អញ្ជើញ​ព្រះយេស៊ូវ​សោយ​អាហារ​ពេល​ល្ងាច នៅ​ផ្ទះ​គាត់។ កាល​ព្រះអង្គ​កំពុង​សោយ​អាហារ មាន​ស្រ្តី​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​បាប​ជា​ច្រើន បាន​យក​ទឹក​អប់​មួយ​ដប​មក។ “នាង​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះបាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សំរក់​ទឹក​ភ្នែក​ទទឹក​ព្រះបាទ​ទ្រង់ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះបាទ ដោយ​ស្រឡាញ់ ហើយ​យក​ប្រេង​ក្រអូប​លាប​ផង”(លូកា ៧:៣៨)។ នាង​ក៏​បាន​បង្ហាញ​ក្តី​ស្រឡាញ់​របស់​នាង និង​សម្រក់​ទឹក​ភ្នែក ដោយ​មិន​បាន​សុំទោស​គេ​ឡើយ ហើយ​ក៏​បាន​ទម្លាក់​សក់​របស់​នាង ជូត​ព្រះ​បាទ​ព្រះ​អង្គ។ ដោយ​នាង​មាន​ការ​ដឹង​គុណ និង​ក្តី​ស្រឡាញ់​ដ៏​ហូរហៀរ ចំពោះ​ព្រះ​យេស៊ូវ នាង​ក៏​បាន​បញ្ចប់​ការ​ស្រក់​ទឹក​ភ្នែក​របស់​នាង ដោយ​ការ​ថើប​ព្រះ​បាទ​ទ្រង់ នឹង​ទឹក​អប់ ជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ម្ចាស់​ផ្ទះ។ តើ​ព្រះយេស៊ូវ​បាន​ឆ្លើយ​តប យ៉ាង​ដូច​ម្តេច? ព្រះ​អង្គ​បាន​សរសើរ​នាង ដែល​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ដោយ​ចិត្ត​ឆេះ​ឆួល…

Read article