John Blase

You are here:
ដើម្បីឲ្យមានការប្រកបស្និទ្ធស្នាលដ៏ជាប់លាប់

នោះ​ត្រូវឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទទ្វារ រួច​អធិស្ឋាន​ដល់​ព្រះវរបិតា​នៃ​អ្នក។ ម៉ាថាយ ៦:៦ អ្នកស្រី ម៉ា​ដេលេ​ន អែល អី​ហ្គល(Madeleine L’Engle) ​មាន​ទម្លាប់​ទូរស័ព្ទ​ទៅ​ម្តាយ​គាត់ មួយ​សប្តាហ៍​ម្តង។ ពេល​ដែល​ម្តាយ​គាត់​មាន​វ័យ​កាន់តែ​ចាស់ជរា អ្នកនិពន្ធ​សៀវភៅ​គ្រីស្ទបរិស័ទ​រូប​នេះ ក៏បាន​ទូរស័ព្ទ​ទៅ​ម្តាយ​គាត់​កាន់តែ​ញឹកញាប់ ដើម្បី​​ឲ្យ​ទំនាក់​ទំនង​មាន​ភាព​ជាប់​លាប់។ អ្នកស្រី​ម៉ាដេលេន​ចង់​ឲ្យ​កូនៗ​របស់​គាត់ ទូរស័ព្ទ​មក​គាត់ ហើយ​រក្សា​ទំនាក់ទំនង​យ៉ាងដូច​នេះ​ផង​ដែរ។ ជួនកាល ពួក​គេ​ជជែក​គ្នា​យូរៗ ដោយមាន​សំណួរ និង​ចម្លើយ​សំខាន់​ៗ​ជាច្រើន។ ពេលខ្លះ​ទៀត ពួក​គេ​ទូរស័ព្ទ​គ្រាន់តែ​ដើម្បីឲ្យ​ដឹង​ច្បាស់​ថា លេខទូរស័ព្ទ​របស់​គាត់​នៅ​អាច​ទទួលការ​ហៅ​ចូល​ឬ​អត់។ កាល​គាត់​និពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា ការ​ដើរ​នៅ​លើទឹក គាត់​បាន​សរសេរ​ថា “កូន​ចាំបាច់​ត្រូវ​រក្សា​ទំនាក់ទំនង​ជាមួយ​ឪពុក​ម្តាយ ហើយ​យើង​រាល់គ្នា​ក៏​ចាំបាច់​ត្រូវ​រក្សា​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតា​នៃ​យើង​ផង​ដែរ”។ អ្នកជឿ​ភាគច្រើន​បាន​ស្គាល់​សេចក្តី​អធិស្ឋាន​របស់​ព្រះអម្ចាស់ ក្នុង​បទ​គម្ពីរ ម៉ាថាយ ៦:៩-១៣។ តែ​ខគម្ពីរ​នៅមុន​បទ​គម្ពីរ​នេះ ក៏​មាន​សារៈសំខាន់​ដូចគ្នា ព្រោះ​ខគម្ពីរ​នោះ​បាន​បង្ហាញ​យើង​អំពី​របៀប​ដែល​យើង​ត្រូវ​អធិស្ឋាន។ យើង​មិន​ត្រូវ​អធិស្ឋាន ដើម្បីឲ្យ​អ្នកដទៃ​មើលឃើញ​យើង​អធិស្ឋាន​នោះ​ទេ(ខ.៥)។ ព្រះគម្ពីរ​មិន​បាន​ចែងថា ការអធិស្ឋាន​របស់​យើង​ត្រូវ​មាន​រយៈពេល​យូរប៉ុណ្ណា​ដែរ តែ​ការ​ពោល​ពាក្យ​ជា​ច្រើន(ខ.៧) មិន​មានតម្លៃ​ស្មើនឹង​គុណភាព​នៃ​ការអធិស្ឋាន​អស់​ពី​ចិត្ត​នោះ​ឡើយ។ បទ​គម្ពីរ​នេះ​ហាក់ដូចជា​សង្កត់ធ្ងន់​ទៅលើ​ការ​បន្ត​ទំនាក់ទំនង​ជា​ទៀង​ទាត់ ជាមួយ​ព្រះវរបិតា​យើង ដែល​ជ្រាប​អំពី​តម្រូវការ​យើង “មុន​ពេល​យើង​ទូល​សូម​ព្រះអង្គ”(ខ.៨)។ ព្រះយេស៊ូវ​មាន​បន្ទូល​សង្កត់ធ្ងន់ អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ប្រកប​ស្និទ្ធស្នាល​ជាមួយ​ព្រះវរបិតា ឲ្យបាន​ជាប់លាប់។ បន្ទាប់មក ព្រះអង្គ​ក៏បាន​បង្រៀន​យើង​ថា “ដូច្នេះ ចូរ​អធិស្ឋាន​បែបយ៉ាង​នេះ​វិញ​ថា”(ខ.៩)។…

Read article
ការស្រោចទឹក នៃការលើកទឹកចិត្ត

ដូច្នេះ ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅវិញទៅមក ដូចជា​អ្នករាល់គ្នា​កំពុងតែ​ធ្វើ​ហើយ​នោះ​ដែរ។ ១ថែ​ស្សា​ឡូ​និច ៥:១១ មានរឿង​អស្ចារ្យ​មួយ​បាន​កើតឡើង រៀងរាល់​ពេល​រដូវ​ផ្ការីក អស់​រយៈពេល​១៥​ឆ្នាំ​ហើយ។ ពេល​ណា​រដូវរងា​បាន​កន្លង​ផុត​ទៅ ស្មៅ​ក្នុង​ទីធ្លា​ផ្ទះ​ខ្ញុំ​មាន​ពណ៌ត្នោត ដូច​ដី​ហុយ ហើយ​មនុស្ស​ដែល​ដើរ​កាត់តាម​នោះ ប្រហែល​គិតថា ស្មៅ​នោះ​បាន​ងាប់ហើយ។ រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​មាន​ព្រឹល នៅ​លើ​ភ្នំ​ជា​ប្រចាំ តែ​អាកាសធាតុ​នៅ​វាល​ទំនាប មាន​ភាព​រាំង​ស្ងួត ដោយ​ភាគច្រើន ក្នុង​ខែ​ដែល​មាន​អាកាសធាតុ​ក្តៅ​ជាង​ខែ​ផ្សេង​ទៀត គេ​ក៏​បាន​ដាស់តឿន​អំពី​ភាពរាំងស្ងួត​ផង​ដែរ​។ តែ​រៀងរាល់​ឆ្នាំ នៅ​ចុងខែ​ឧសភា ខ្ញុំ​បាន​បើក​ក្បាល​រ៉ូប៊ី​ណេ ស្រោចទឹក​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ដើម្បី​សន្សំសំចៃ​ទឹក តែ​ខ្ញុំ​បាន​ស្រោច​ឲ្យបាន​ទៀងទាត់។ ហើយ​ក្នុងរយៈពេល​ប្រហែល ២សប្តាហ៍ ស្មៅ​ដែល​ក្រៀម​ស្វិត មាន​ពណ៌ត្នោត បាន​ប្រែជា​មាន​ពណ៌ខៀវខ្ចី​យ៉ាង​រស់​រវើក។ ស្មៅ​ពណ៌បៃតង បាន​រំឭក​ខ្ញុំ​អំពី​អត្ថ​ប្រយោជន៍​នៃ​ការកម្សាន្ត​ចិត្ត។ បើ​គ្មាន​ការកម្សាន្ត​ចិត្ត​ទេ នោះ​ជីវិត​យើង ឬ​ជំនឿ​យើង អាច​ស្ទើរតែ​ប្រែក្លាយ​ជា​គ្មាន​ជីវិត។ តែ​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​ការ​លើកទឹកចិត្ត​ជា​ទៀងទាត់ អាច​មានប្រយោជន៍​យ៉ាង​ខ្លាំង ចំពោះ​ចិត្ត គំនិត និង​វិញ្ញាណ​យើង។ សំបុត្រ​ទី១ ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ពួក​ជំនុំ​នៅ​ទី​ក្រុង​ថែ​ស្សា​ឡូ​និច បាន​និយាយ​សង្កត់ធ្ងន់ អំពី​សេចក្តី​ពិត​នេះ​ផង​ដែរ។ កាលនោះ​ពួក​គេ​កំពុង​មានការ​ថប់បារម្ភ និង​ការភ័យខ្លាច។ សាវ័ក​ប៉ុល​ដឹង​ថា គាត់​ត្រូវ​ជួយ​ពង្រឹង​ជំនឿ​របស់​ពួក​គេ។ គាត់​ក៏បាន​ជំរុញ​ពួក​គេ ឲ្យ​បន្ត​ធ្វើការល្អ…

Read article
មិនមែនរាប់អានតែមនុស្សវិជ្ជមាន

ប៉ុន្តែ ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ។ ម៉ាថាយ ៥:៤៤ កាលពីក្មេង ខ្ញុំ​បានឮ​ម្តាយ​របស់ខ្ញុំ​និយាយប្រាប់​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត រាប់ពាន់​ដង កុំ​ឲ្យ​ស្តាប់​តាម​ការ​អូសទាញ​របស់​មិត្ត​ភក្តិ តែ​ឲ្យ​ស្តាប់​ការណែនាំ​របស់​គាត់​វិញ។ គាត់​តែងតែ​និយាយ​ដូចនេះ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​ទទួលរង​សម្ពាធ​របស់​មិត្ត​ភក្តិ។ គាត់​កំពុង​ព្យាយាម​បង្រៀន​ខ្ញុំ កុំ​ឲ្យ​ដើរតាម​ហ្វូង​។ ខ្ញុំ​មិនមែន​ជា​ក្មេង​ទៀត​ទេ តែ​ផ្នត់គំនិត​ដែល​ចូលចិត្ត​ដើរតាម​ហ្វូង នៅតែ​បន្ត​មាន​ក្នុងចិត្ត​ខ្ញុំ។ សព្វថ្ងៃ​នេះ យើង​ច្រើនតែ​ឮ​គេ​បង្រៀន​យើង​ឲ្យ​សេពគប់​តែ​មនុស្ស​វិជ្ជមាន​បាន​ហើយ។ នេះ​ជា​ទស្សនៈ​ដ៏​ពេញនិយម ក្នុង​សម័យ​បច្ចុប្បន្ន តែ​យើង​ត្រូវសួរ​ខ្លួនឯង​ថា “តើ​ព្រះគ្រីស្ទ​សេពគប់​តែ​មនុស្ស​វិជ្ជមាន​ដែរ​ឬ?” ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក៥ មាន​ខ​ជា​ច្រើន ដែល​បាន​ចាប់ផ្តើម​ដោយ​ឃ្លា “ប៉ុន្តែ ខ្ញុំ​ប្រាប់​ថា… ”។ ព្រះអង្គ​បាន​ប្រើ​ឃ្លា​នេះ​ជា​ញឹកញាប់ ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​ថា លោកិយ​កំពុងតែ​និយាយ​អ្វីខ្លះ​ប្រាប់​យើង។ តែ​ព្រះអង្គ​សព្វព្រះទ័យ​ឲ្យ​យើង​រស់នៅ ខុសពី​លោកិយ។ ជាក់ស្តែង​ព្រះអង្គ​បាន​បង្គាប់​យើង​ថា “ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នកណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នកណា​ដែល​ស្អប់​អ្នករាល់គ្នា ហើយ​ត្រូវ​អធិស្ឋាន​ឲ្យ​អ្នកណា​ដែល​ធ្វើទុក្ខ​បៀតបៀន​ដល់​អ្នករាល់គ្នា​វិញ”(ខ.៤៤)។ ក្រោយមក ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ ខ្មាំងសត្រូវ សំដៅ​មក​លើ​នរណា? គឺ​សំដៅ​មក​លើ​យើង​រាល់គ្នា។ ព្រោះ​កាល​យើង​មិនទាន់​ជឿ​ព្រះ យើង​ជា​ខ្មាំងសត្រូវ​របស់​ព្រះអង្គ(រ៉ូម ៥:១០)។ លោកិយ​បាន​ប្រាប់​យើង​ថា “ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​ឲ្យ​យក” តែ​ព្រះយេស៊ូវ​បាន​ធ្វើជា​គំរូ ដោយ​ប្រព្រឹត្ត ដូច​អ្វី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​យ៉ាង​ល្អឥតខ្ចោះ។…

Read article
ព្រះទ្រង់ដេញតាមយើង ជាប្រាកដ

ប្រាកដជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តាករុណា នឹង​ជាប់​តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់​អស់១ជីវិត​ខ្ញុំ។ ទំនុកដំកើង ២៣:៦ កាល​ប៉ុន្មាន​ឆ្នាំមុន បុរស​ម្នាក់​កំពុងតែ​ដើរ​នៅ​ចម្ងាយ៥០ម៉ែត្រ ខាងមុខ​ខ្ញុំ។ ខ្ញុំ​អាច​មើលឃើញ​គាត់​កំពុង​មាន​កញ្ចប់​ឥវ៉ាន់​កាន់​ពេញដៃ។ ភ្លាម​ៗ​នោះ គាត់​ក៏បាន​ជំពប់​ជើង​ដួល ជ្រុះ​របស់របរ​ទាំងអស់​នោះ​ទៅលើ​ដី។ មនុស្ស​ពីរបី​នាក់ បាន​ជួយ​លើក​គាត់ ហើយ​ជួស​រើស​របស់​ដែល​គាត់​បាន​ជ្រុះ។ តែ​ពួក​គេ​មិនបាន​ឃើញ​កាបូប​លុយ​របស់​គាត់​ទេ។ ខ្ញុំ​ក៏បាន​រើស​កាបូប​លុយ​គាត់ ហើយ​ប្រញាប់​រត់​តាម​ពីក្រោយ​បុរស ដែល​ខ្ញុំ​មិនដែល​ស្គាល់​នោះ ដោយ​សង្ឃឹមថា នឹង​បាន​ប្រគល់​របស់​ដែល​គាត់​បាន​ជ្រុះ​នោះ ទៅ​គាត់។ ខ្ញុំ​ក៏​ស្រែកហៅ​គាត់​ថា “លោក លោក!” ហើយ​ទីបំផុត​គាត់​ក៏បាន​ឮ​ខ្ញុំ។ ពេល​ខ្ញុំ​ទៅ​ទាន់​គាត់ គាត់​ក៏បាន​ងាក​មករ​ក​ខ្ញុំ។ ខណៈ​ពេល​ដែល​ខ្ញុំ​ហុច​កាបូប​លុយ​ទៅ​គាត់ ខ្ញុំ​មិនដែល​ភ្លេច​ទឹកមុខ​របស់​គាត់ ដែល​បង្ហាញ​ចេញ​នូវ​ភាព​ធូរស្រាល​ក្នុង​អារម្មណ៍ និង​ការ​ដឹងគុណ។ ការ​តាម​ពីក្រោយ​នេះ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ “តាម” នៅក្នុង​ព្រះគម្ពីរ ដែល​មានន័យ​ផ្សេង​ពី​នេះ។ បទ​គម្ពីរ​ទំនុកដំកើង ជំពូក២៣ បាន​ចែងថា “ប្រាកដជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តាករុណា នឹង​ជាប់​តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់​អស់១ជីវិត​ខ្ញុំ”(ខ.៦)។ ហើយ​ក្នុង​ព្រះគម្ពីរ​ភាសា​ហេព្រើរ ពាក្យ​ដែល​ប្រែ​មក​ថា “ជាប់​តាម” គឺ​មាន​ន័យ​ថា “ដេញ​តាម ឬ​ដេញ” ដូច​សត្វ​ឆ្កែចចក​ដេញ​តាម​សត្វ​ចៀម​អញ្ចឹង​ដែរ។…

Read article
ការនឹកចាំ និងអធិស្ឋានឲ្យ

គេ​ក៏​ឃុំ​ពេត្រុស​ទុក​នៅក្នុង​គុក តែ​ចំណែកខាង​ពួក​ជំនុំ គេ​ខំប្រឹង​អធិស្ឋាន​ដល់​ព្រះ​ឲ្យ​គាត់​អស់ពី​ចិត្ត។ កិច្ចការ ១២:៥ ពេល​ដែល​អ្នក​ឮ​គេ​ប្រាប់​អ្នក​ថា “ខ្ញុំ​នឹង​នឹក​ចាំ ហើយ​អធិស្ឋាន​ឲ្យ​អ្នក” អ្នក​ប្រហែលជា​ឆ្ងល់​ថា តើ​គេ​ពិតជា​និយាយ​មែន​ឬ​អត់។ តែ​អ្នក​ប្រហែល​មិន​ចាំបាច់​ឆ្ងល់​ដូចនេះ​ទេ បើ​អ្នក​បានឮ​ពាក្យ​នោះ ពី​អ្នកស្រី​អេ​ណា ដេ​វីស។ គ្រប់គ្នា ក្នុង​ក្រុង​តូច​មួយ បានដឹង​ថា​អ្នកស្រី អេដណា(Edna) មាន​រហ័ស​នាម​ថា សៀវភៅ​ពណ៌លឿង ដោយសារ​គាត់​បាន​កត់ឈ្មោះ និង​សំណូមពរ​អធិស្ឋាន​របស់​មនុស្ស​ជា​ច្រើន ក្នុង​សៀវភៅ​របស់​គាត់ ពី​មួយ​បន្ទាត់​ទៅ​មួយ​បន្ទាត់ និង​ពី​មួយ​ទំព័រ​ទៅ​មួយ​ទំព័រ​ទៀត។ រៀងរាល់​ពេលព្រឹក​ព្រលឹម ដូន​ចាស់​រូប​នេះ​បាន​អធិស្ឋាន​ឮៗ ទៅកាន់​ព្រះអម្ចាស់។ អ្នក​ដែល​មានឈ្មោះ ក្នុង​បញ្ជី​របស់​គាត់​មិនមែន​សុទ្ធតែ​បាន​ទទួលការ​ឆ្លើយតប​ពី​ព្រះ សម្រាប់​សំណូមពរ​អធិស្ឋាន​របស់​ពួក​គេ​នោះ​ទេ តែ​មនុស្សជា​ច្រើន​បាន​ឡើង​ធ្វើ​ទីបន្ទាល់ អំពី​រឿង​ដ៏​អស្ចារ្យ​ដែល​បាន​កើតឡើង ក្នុង​ជីវិត​របស់​ពួក​គេ ហើយ​ពួក​គេ​ក៏បាន​អរព្រះគុណ​ព្រះ ដែល​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​ពួក​គេ ហើយក៏​បាន​អរគុណ​អ្នក​ស្រី​អេដណា ដែល​បាន​អធិស្ឋាន​ឲ្យ​គាត់។ ព្រះ​ទ្រង់​បាន​បង្ហាញ​អំណាច​នៃ​ការអធិស្ឋាន នៅពេល​ដែល​សាវ័ក​ពេត្រុស​កំពុង​ជាប់​ឃុំខ្លួន។ ពេល​ដែល​សាវ័ក​ពេត្រុស​ត្រូវ​បក្ស​ពួក​របស់​ស្តេច​ហេរ៉ូឌ​ចាប់​ខ្លួន​ដាក់គុក ដោយ​មាន​ទាហាន​បួន​ក្រុម​យាម​គាត់(កិច្ចការ ១២:៤) ពួក​ជំនុំ​ក៏បាន​អធិស្ឋាន​ឲ្យ​គាត់​អស់ពី​ចិត្ត​(ខ.៥)។ ពួក​គេ​បាន​នឹក​ចាំ និង​អធិស្ឋាន​ឲ្យ​លោក​ពេត្រុស។ ព្រះ​ទ្រង់​ក៏បាន​ធ្វើការ​អស្ចារ្យ! មាន​ទេវតា​មួយ​អង្គបាន​យាង​មក​ជួប​លោក​ពេត្រុស​ក្នុង​គុក ដោយ​ដោះលែង​គាត់ ហើយ​នាំ​គាត់​ទៅ​កន្លែង​សុវត្ថិភាព នៅ​ក្រៅ​គុក(ខ.៧-១០)។ អ្នកខ្លះ​ប្រហែល​ប្រាប់​យើង​ថា ពួក​គេ​នឹង​នឹក​ចាំ ហើយ​អធិស្ឋាន​ឲ្យ​យើង តែ​ពួកគេ​ក៏​ខក​ខាន​មិន​បាន​អធិស្ឋាន​ឲ្យ​យើង។…

Read article
មើលទៅផលផ្លែ

អ្នករាល់គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ​បង្កើត។ ម៉ាថាយ ៧:១៦ នៅ​សហរដ្ឋអាមេរិក កម្មវិធី “ប្រាប់​ការពិត​” ជា​កម្មវិធី​ទូរទស្សន៍​មួយ ដែល​ក្នុង​នោះ គេ​តម្រូវឲ្យ​អ្នកមាន​ឈ្មោះ​ល្បី៤នាក់ សួរ​សំណួរ​ទៅកាន់​មនុស្ស​បី​នាក់ ដែល​សុទ្ធ​តែ​បាន​អះអាង​ថា ខ្លួន​ជា​បុគ្គល​តែ​មួយ។ ជា​ការពិត​ណាស់ ក្នុងចំណោម​អ្នក​ទាំង៣នោះ មាន​ពីរ​នាក់​ជា​មនុស្ស​ក្លែងខ្លួន តែ​អ្នក​ទាំងបួន​ត្រូវ​មើល​ឲ្យដឹង​ថា នរណា​ជា​មនុស្ស​ពិត។ ក្នុង​វគ្គ​មួយ​នោះ អ្នក​ទាំងបួន​បាន​ព្យាយាម​ទាយ​ថា នរណា​ជា​លោក “ចន​នី ម៉ាក(Johnny Marks)” ដែល​ជា​អ្នកនិពន្ធ​ទំនុកច្រៀង​របស់​បទ “សត្វ​ក្តាន់​ច្រមុះ​ក្រហម ឈ្មោះ​រូ​ដូ​ហ្វ​”។ ពួក​គេ​មានការ​ពិបាក​យ៉ាង​ខ្លាំង​នៅក្នុង​ការ​មើល​ឲ្យ​ដឹង​ថា នរណា​ជា​នរណា សូម្បីតែ​នៅពេល​ពួក​គេ​បាន​សួរ​សំ​ណួរ​ល្អ​ៗ​ហើយក៏​ដោយ។ អ្នក​ក្លែងខ្លួន​ទាំងនោះ បាន​បន្លំ​ការពិត​ឲ្យ​គេ​យល់​ច្រឡំ​ថា ខ្លួន​ជា​លោក​ចន​នី ម៉ាក តែ​ក្នុង​គោលបំណង​ដើម្បី​បង្កើត​ការកម្សាន្ត​សប្បាយ ក្នុង​កម្មវិធី​ទូរទស្សន៍​ប៉ុណ្ណោះ។ ទោះជាយ៉ាងណា​ក៏ដោយ ការ​មើល​ឲ្យដឹង​ថា “នរណា​ជា​គ្រូ​ខុសឆ្គង​” គឺ​មាន​ភាព​ខុសប្លែក​យ៉ាង​ខ្លាំង​ពី​កម្មវិធី​ទូរទស្សន៍​នេះ។ វា​ក៏អាច​មានការ​ពិបាក​ដូចគ្នា តែ​សំខាន់​ជាង​កម្មវិធី​ទូរទស្សន៍​នោះ។ ជា​ញឹកញាប់ “សត្វ​ឆ្កែចចក​ដ៏​សាហាវ​” ច្រើនតែ​ចូល​មក​រក​យើង “ដោយ​ពាក់​រោមចៀម​”បន្លំ​ខ្លួន ហើយ​ព្រះយេស៊ូវ​ក៏​បាន​ដាស់តឿន​យើង​ឲ្យ​មានការ​ប្រុងប្រយ័ត្ន(ម៉ាថាយ ៧:១៥)។ ការ​មាន​ភ្នែក​ល្អ គឺជា​វិធី​ល្អ​បំផុត​ដើម្បីឲ្យ​យើង​ស្គាល់​គ្រូ​ខុសឆ្គង​ទាំងនោះ ព្រោះ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា “អ្នករាល់គ្នា​នឹង​ស្គាល់​គេ​បាន គឺ​ដោយសារ​ផល​គេ​បង្កើត​”(ខ.១៦-២០)។ ព្រះគម្ពីរ​បាន​ផ្តល់​ជំនួយ ឲ្យ​យើង​អាច​មើលឃើញ​ផល​ផ្លៃ​ល្អ…

Read article
យើងត្រូវការជំនួយមកពីព្រះយេស៊ូវ

ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នករាល់គ្នា​ពុំ​អាច​នឹង​ធ្វើអ្វី​បានទេ។ យ៉ូហាន ១៥:៥ ទីបំផុត​ថ្ងៃ​នោះ ក៏បាន​មកដល់ គឺ​ថ្ងៃ​ដែល​ខ្ញុំ​ដឹង​ថា ឪពុក​ខ្ញុំ​មិនមែន​ជា​មនុស្ស​អមតៈ​​ឡើយ។ កាល​ពី​ក្មេង ខ្ញុំ​ដឹង​ថា គាត់​មាន​កម្លាំង​ខ្លាំង ហើយក៏​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់។ តែ​ពេល​ដែល​ខ្ញុំ​ទើបតែ​ពេញវ័យ គាត់​មាន​របួស​ឆ្អឹងខ្នង ដូចនេះ ខ្ញុំ​ក៏បាន​ដឹង​ថា គាត់​មិនមែន​ជា​មនុស្ស​អមតៈ​ឡើយ។ ខ្ញុំ​ក៏បាន​ស្នាក់នៅ​ជាមួយ​គាត់ និង​ម្តាយ​ខ្ញុំ ដើម្បី​ជួយ​គ្រា​គាត់​ទៅ​បន្ទប់ទឹក ជួយ​ផ្លាស់​ខោអាវ​គាត់ ហើយ​ថែមទាំង​ជួយ​បញ្ចុក​ទឹក​គាត់​ផង​ដែរ។ គាត់​ក៏បាន​ចាប់ផ្តើម​ព្យាយាម​ធ្វើ​កិច្ច​កា​រតូចៗមួយចំនួន ដោយ​ទទួលស្គាល់​ថា “ប៉ា​មិន​អាច​ធ្វើ​បានទេ បើ​គ្មាន​កូន​ជួយ​ប៉ា”។ ទីបំផុត គាត់​ក៏បាន​ជា​សះ​​ស្បើយ មាន​រូបកាយ​ដែល​រឹងមាំ​ដូចមុន​ឡើងវិញ ប៉ុន្តែ បទពិសោធន៍​នោះ​បាន​បង្រៀន​យើង​ទាំងពីរ នូវ​មេរៀន​ដ៏​សំខាន់​មួយ គឺ​យើង​ត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក។ ហើយ​ពេលណា​យើង​ត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក យើង​ក៏​ត្រូវការ​ព្រះយេស៊ូវ​កាន់​តែ​ខ្លាំង​ថែមទៀត។ ក្នុង​បទ​គម្ពីរ យ៉ូហាន ជំពូក១៥ រឿង​ប្រៀបប្រដូច អំពី​ដើម​ទំពាំងបាយជូរ និង​ខ្នែង នៅតែ​ជា​រឿង​ដែល​យើង​ត្រូវ​ប្រកាន់​ខ្ជាប់​តាម។ បទ​គម្ពីរ​នេះ​មានការ​កម្សាន្ត​ចិត្ត​យើង តែ​ក៏បាន​វាយប្រហារ​មក​លើ​ផ្នត់គំនិត ដែល​ចូលចិត្ត​ពឹង​ខ្លួនឯង​ផង​ដែរ។ យើង​ងាយ​នឹង​គិតថា ខ្ញុំ​មិន​ត្រូវការ​ឲ្យ​ព្រះ​ជួយ​ខ្ញុំ​ឡើយ ។ តែ​ព្រះយេស៊ូវ​មា​នប​ន្ទូល​ច្បាស់​ថា “បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នករាល់គ្នា​ពុំ​អាច​នឹង​ធ្វើអ្វី​បានទេ” (ខ.៥)។ ត្រង់​ចំណុច​នេះ ព្រះគ្រីស្ទ​មាន​បន្ទូល​អំពី​ការបង្កើត​ផល​ផ្លែ ដូចជា…

Read article
ទីបន្ទាល់សម្រាប់អ្នកផ្ទះ

ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះអម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ។ ម៉ាកុស ៥:១៩ “គ្មាន​កន្លែង​ណា​ល្អ​ដូច​ផ្ទះ​ទេ។ គ្មាន​កន្លែង​ណា​ល្អ​ដូច​ផ្ទះ​ទេ”។ នេះ​ជា​ពាក្យ​សម្ដី ដែល​គេ​មិន​អាច​បំភ្លេច​បាន ដែល​តួអង្គ​ដូរ៉ូស៊ី(Dorothy) បាន​និយាយ​ចេញ​មក ក្នុង​រឿង គ្រូ​សីល​នៃ​ទីក្រុង​អូហ្ស ហើយ​បាន​បង្កប់​នូវ​រឿង​ដ៏​មាន​ន័យ​មួយ ដែល​គេ​ឃើញ​មាន នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ល្បី​ៗ​ជា​ច្រើន ដែល​រាប់​ចាប់​តាំង​ពី​រឿង​សង្គ្រាម​ភព​ផ្កាយ ដល់​រឿង​ស្តេច​តោ។ គេ​បាន​ហៅ​រឿង​នោះ​ថា “ការ​ធ្វើ​ដំណើរ​របស់​វីរបុរស”។ និយាយ​ឲ្យ​ខ្លី តួ​អង្គ​ដែល​ជា​មនុស្ស​សាមញ្ញ កំពុង​រស់​នៅ​ក្នុង​ជីវិត​ដ៏​សាមញ្ញ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ដ៏​អស្ចារ្យ។ គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ផ្សេង ដែល​មាន​ការ​ល្បង​ល និង​ការ​លំបាក​ជា​ច្រើន ក៏​ដូច​ជា​មាន​អ្នក​បង្រៀន​គាត់ និង​មនុស្ស​អាក្រក់ កំពុង​រង់​ចាំ​គាត់។ បើ​គាត់​អាច​ឆ្លង​ផុត​ការ​សាក​ល្បង ហើយ​បង្ហាញ​ចេញ​នូវ​វីរភាព​របស់​គាត់ នោះ​នៅ​ដំណាក់​កាល​ចុង​ក្រោយ គាត់​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​នាំ​យក​រឿង​ជា​ច្រើន​មក​និទាន​ឲ្យ​គេ​ស្តាប់ ហើយ​ទទួល​បាន​ប្រាជ្ញា។ ដំណាក់​កាល​ចុង​ក្រោយ​សំខាន់​ណាស់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​បុរស​ម្នាក់ ដែល​ត្រូវ​អារក្ស​ចូល។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​រឿង​នោះ គឺ​បុរស​នោះ​បាន​អង្វរ​ព្រះយេស៊ូវ សូម​ឲ្យ​គាត់​ទៅ​ជា​មួយ​ព្រះ​អង្គ(ម៉ាកុស ៥:១៨)។ តែ​ព្រះ​យេស៊ូវ​បាន​ប្រាប់​គាត់ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ (ខ.១៩)។ ការ​ធ្វើ​ដំណើរ​របស់​បុរស​ម្នាក់​នេះ សំខាន់​នៅ​ត្រង់​ចំណុច​ដែល​ថា គាត់​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្ទះ ទៅ​រក​អ្នក​ដែល​ស្គាល់​គាត់ ដើម្បី​ប្រាប់​គេ អំពី​រឿង​ដ៏​អស្ចារ្យ​នេះ។ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង…

Read article
ព្រះវរបិតានៃយើងខ្ញុំតែងតែស្តាប់ឮយើង

ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះនាម​ទ្រង់​បាន​បរិសុទ្ធ។ ម៉ាថាយ ៦:៩ រៀង​រាល់​ពេល​ព្រឹក ភាគ​ច្រើន ខ្ញុំ​បាន​សូត្រ​សេចក្តី​អធិស្ឋាន​ព្រះអម្ចាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​មាន​តម្លៃ​សក្ដិសម ក្នុង​ការ​រស់​នៅ​ក្នុង​ថ្ងៃ​ថ្មី ទាល់​តែ​ខ្ញុំ​បាន​ឈរ​មាំ ក្នុង​សេចក្តី​អធិស្ឋាន​របស់​ព្រះ​អម្ចាស់​ជា​មុន​សិន។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ពេល​ដែល​ខ្ញុំ​ហៀប​នឹង​អធិស្ឋាន​ថា “ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ…” ទូរស័ព្ទ​ខ្ញុំ​ក៏​បាន​រោទ៍​ឡើង។ ខ្ញុំ​ភ្ញាក់​ខ្លួន​ព្រើត ពេល​ដែល​ខ្ញុំ​មើល​ទៅ​នាឡិកា ឃើញ​ម៉ោង ៥ ៣៤​នាទី​ព្រឹក។ តើ​នរណា​ទូរស័ព្ទ​មក? ខ្ញុំ​មើល​ទូរស័ព្ទ ឃើញ​ឈ្មោះ “ឪពុក” របស់​ខ្ញុំ។ មុន​ពេល​ខ្ញុំ​លើក​ទូរស័ព្ទ​និយាយ ទូរស័ព្ទ​របស់​គាត់​ក៏​បាន​បិទ​វិញ។ ខ្ញុំ​គិត​ស្មាន​ថា គាត់​ប្រហែល​ជា​ច្រឡំ​ដៃ​ចុច​ទូរស័ព្ទ​មក​ខ្ញុំ​ហើយ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា គាត់​ពិត​ជា​ច្រឡំ​មែន។ តើ​នេះ​ជា​រឿង​ចៃដន្យ​មែន​ទេ? ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ជឿ​ថា យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​សេចក្តី​មេត្តា​របស់​ព្រះ។ ថ្ងៃ​នោះ ខ្ញុំ​ត្រូវ​នឹក​ចាំ​អំពី​ការធានា​ថា ព្រះ​វរបិតា​នៃ​យើង តែង​តែ​គង់​នៅ​ជា​មួយ​ជា​និច្ច។ សូម​យើង​ចំណាយ​ពេល​មួយ​ភ្លែត គិត​អំពី​រឿង​នេះ​ចុះ។ មាន​វិធី​ជា​ច្រើន​ដែល​ព្រះយេស៊ូវ​អាច​បង្រៀន​ពួក​សិស្ស​ព្រះអង្គ ឲ្យ​ចាប់​ផ្តើម​ការ​អធិស្ឋាន តែ​ព្រះ​អង្គ​បាន​សម្រេច​ព្រះ​ទ័យ​ឲ្យ​យើង​ចាប់​ផ្តើម ដោយ​ពាក្យ​ថា “ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ” (ម៉ាថាយ ៦:៩)។ តែ​ជា​រឿង​ចៃដន្យ​ទេ?…

Read article
ការបើកបង្ហាញ និងការធានាជាថ្មី

កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង។ ភីលីព ៤:៦ កាល​ពី​ឆ្នាំ២០១៩ មនុស្ស​ជា​ច្រើន​បាន​ប្រើ​វីធី​ប្លែក​ៗ ដើម្បី​ប្រកាស​ថា កូន​របស់​ខ្លួន​ដែល​ទើប​ចាប់​កំណើត ជា​កូន​ប្រុស ឬ​កូន​ស្រី។ នៅ​ខែ​កក្កដា មាន​វីដេអូ​មួយ​បាន​បង្ហាញ​រថយន្ត​មួយ​គ្រឿង កំពុង​បញ្ចេញ​ផ្សែង​ពណ៌​ខៀវ ដើម្បី​ប្រាប់​គេ​ថា កូន​ដែល​ទើប​ចាប់​កំណើត​ជា​កូន​ប្រុស។ នៅ​ខែ​កញ្ញា មាន​យន្ត​ហោះ​ស្រោច​ជី​មួយ​គ្រឿង នៅ​រដ្ឋ​តិចសាស់ បាន​ស្រោច​ទឹក​ពណ៌​ផ្កា​ឈូក រាប់​រយ​លីត្រ ដើម្បី​ប្រកាស​ឲ្យ​គេ​ដឹង​ថា កូន​ដែល​ទើប​ចាប់​កំណើត​ជា​កូន​ស្រី។ តែ​ទន្ទឹម​នឹង​នោះ អ្នក​ផ្សេង​ទៀត​ក៏​បាន​ធ្វើ “ការ​បើក​បង្ហាញ” មួយ​ទៀត អំពី​រឿង​សំខាន់​ៗ ដែល​កំពុង​កើត​ឡើង ក្នុង​ពិភព​លោក​ដែល​ក្មេង​ៗ​ទាំង​នោះ​កំពុង​តែ​ចម្រើន​វ័យ​ធំ​ឡើង។ នៅ​ចុង​ឆ្នាំ២០១៩ វិបសាយ YouVersion បាន​បើក​បង្ហាញ​ថា ខគម្ពីរ​ដែល​គេ​បាន​គូស​ចំណាំ​ច្រើន​ជាង​គេ ក្នុង​វិបសាយ និង app ព្រះ​គម្ពីរ​របស់ YouVersion គឺ​បទ​គម្ពីរ ភីលីព ៤:៦ ដែល​បាន​ចែង​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង”។ នេះ​ជា​ការ​បើក​បង្ហាញ​ដ៏​សំខាន់។ សព្វ​ថ្ងៃ​នេះ…

Read article