ព្រះសូរសៀងរបស់ព្រះវរបិតា
នោះមានឮសំឡេងចេញពីមេឃថា នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់។ ម៉ាថាយ ៣:១៧ ឪពុករបស់មិត្តភក្តិខ្ញុំបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។ ពេលគាត់មានជំងឺ ស្ថានភាពរបស់គាត់មានការចុះខ្សោយយ៉ាងឆាប់រហ័ស ហើយប៉ុន្មានថ្ងៃក្រោយមក គាត់ក៏បានលាចាកលោក។ មិត្តភក្តិខ្ញុំ និងឪពុកគាត់មានទំនាក់ទំនងដ៏រឹងមាំ តែនៅមានសំណួរជាច្រើនដែលត្រូវសួរ ចម្លើយដែលត្រូវឆ្លើយ និងការសន្ទនាដែលត្រូវមានជាមួយគ្នា។ មានរឿងជាច្រើនដែលមិត្តភក្តិខ្ញុំមិនបាននិយាយជាមួយឪពុកគាត់ ហើយពេលនេះឪពុកគាត់បានស្លាប់ហើយ។ មិត្តភក្តិខ្ញុំជាអ្នកប្រឹក្សាផ្លូវចិត្តដែលបានទទួលការបណ្តុះបណ្តាល ដូចនេះ គាត់ដឹងអំពីការឡើងចុះ នៃអារម្មណ៍ដែលសោកសង្រេង និងរបៀបជួយអ្នកដទៃ ឆ្លងកាត់ទឹកដែលមានខ្យល់ព្យុះនោះ។ តែគាត់បានប្រាប់ខ្ញុំថា “នៅថ្ងៃខ្លះ ខ្ញុំគ្រាន់តែត្រូវការឮសម្លេងរបស់ប៉ាខ្ញុំ ដែលជាការធានាថា គាត់ពិតជាស្រឡាញ់ខ្ញុំ។ រឿងនេះតែងតែមានន័យចំពោះខ្ញុំជានិច្ច”។ ព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅដើមដំបូងនៃព្រះរាជកិច្ចរបស់ព្រះយេស៊ូវនៅលើផែនដី គឺនៅពេលដែលព្រះអង្គទទួលពិធីបុណ្យជ្រមុជទឹក ពីលោកយ៉ូហាន បាទីស្ទ។ ទោះលោកយ៉ូហានបានព្យាយាមប្រកែកថា គាត់មិនសក្តិសមនឹងជ្រមុជទឹកឲ្យព្រះអង្គក៏ដោយ ក៏ព្រះអង្គនៅតែទទូចថា ពិធីបុណ្យជ្រមុជទឹកនោះ មានភាពចាំបាច់ ដើម្បីឲ្យគេដឹងថា ព្រះអង្គក៏មានលក្ខណៈជាមនុស្សផងដែរ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ”(ម៉ាថាយ ៣:១៥)។ លោកយ៉ូហានក៏បានធ្វើតាមបង្គាប់ព្រះអង្គ។ បន្ទាប់មក ការអស្ចារ្យក៏បានកើតឡើង ដោយប្រកាសអត្តសញ្ញាណព្រះអង្គ ដល់លោកយ៉ូហាន និងពួកបណ្តាជនដែលនៅទីនោះ ហើយក៏បានប៉ះពាល់ព្រះទ័យព្រះអង្គយ៉ាងខ្លាំង។ គឺនៅពេលដែលព្រះវរបិតាបានបន្លឺសម្លេងចេញពីមេឃថា “នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់”(ខ.១៧)។…
Read article