Katara Patton

You are here:
ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ

និក្ខមនំ ៩-១១ និង ម៉ាថាយ ១៥:២១-៣៩ យ៉ាកុប ១:១៨-២០ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ​។ យ៉ាកុប ១:១៩ មាន​ពេល​មួយ ខ្ញុំ​មាន​អារម្មណ៍​ថា បេះដូង​ខ្ញុំ​លោត​កាន់តែ​ញាប់ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​មាត់ ដើម្បី​បដិសេធន៍​ការ​ចោទ​ប្រកាន់ ដែល​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​មាន​មក​លើ​ខ្ញុំ​។ សារ​ដែល​ខ្ញុំ​បាន​បង្ហោះ​សារ​តាម​អនឡាញ មិន​មាន​អ្វី​ជាប់​ទាក់ទង​នឹង​គាត់​ទេ។ ប៉ុន្តែ មុន​ពេល​ខ្ញុំ​ឆ្លើយតប ខ្ញុំ​ក៏​បាន​អធិស្ឋាន​ខ្សឹប​ៗ​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​សម្រួល​អារម្មណ៍ ហើយក៏​បានឮ​គាត់​និយាយ​ពាក្យ​ពេចន៍​ដែល​បង្កប់​ដោយ​ការ​ឈឺ​ចាប់​។ ខ្ញុំ​ក៏បាន​ដឹង​ច្បាស់​ថា ការ​ឈឺ​ចាប់​នោះ​មាន​ភាព​ស៊ី​ជម្រៅ​។ មិត្ត​ភក្តិ​ខ្ញុំ​កំពុង​ឈឺ​ចាប់ ហើយ​ខ្ញុំ​ក៏​លែង​ចង់​ការពារ​ខ្លួនឯង​ទៀត ខណៈ​ពេល​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​លើកយក​រឿង​នោះ​មក​និយាយ​ជាមួយ​គាត់​។ ក្នុង​អំឡុង​ពេល​សន្ទនា​គ្នា​នោះ ខ្ញុំ​ក៏​យល់​អំពី​អត្ថន័យ​នៃ​បទ​គម្ពីរ​យ៉ាកុប ដែល​បាន​ជំរុញ​យើង​ឲ្យ “ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង”(១:១៩)។ ការ​ស្តាប់​អាច​ជួយ​ឲ្យ​យើង​ឮ​អ្វី​ដែល​បង្កប់ នៅ​ពី​ក្រោយ​ពាក្យ​សម្តី ហើយ​ជៀសវាង​កំហឹង “ដែល​មិន​បាន​សំរេច​តាម​សេចក្តី​សុចរិត​របស់​ព្រះ”(ខ.២០)។ វា​ជួយ​ឲ្យ​យើង​យល់​ចិត្ត​អ្នក​និយាយ​។ ខ្ញុំ​យល់​ឃើញថា ការ​ឈប់​បង្អង់ និង​អធិស្ឋាន​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង ចំពោះ​ខ្ញុំ ក្នុង​ការ​សន្ទនា​ជាមួយ​មិត្ត​ភក្តិ​ខ្ញុំ​។ ខ្ញុំ​កាន់តែ​ឆាប់​ឆ្លើយតប ចំពោះ​ពាក្យ​សម្តី​របស់​គាត់ ជា​ជាង​អាក់អន់​ចិត្ត​នឹង​គាត់​។ បើសិន​ជា​ខ្ញុំ​មិន​បាន​ឈប់​បង្អង់​សិន ដើម្បី​អធិស្ឋាន ខ្ញុំ​ប្រហែល​ជា​វាយ​បក​ទៅ​គាត់​វិញ ដោយ​បង្ហាញ​គំនិត​ខ្ញុំ ហើយ​ចែក​ចាយ​ថា…

Read article
ប្រាជ្ញា​មកពី​ព្រះ ជួយ​សង្រ្គោះ​ជីវិត

សុភាសិត ១១:២៤-៣១ ផល​របស់​មនុស្ស​សុ​ចរិត នោះ​ជា​ដើមឈើ​នៃ​ជីវិត ហើយ​អ្នកណា​ដែល​មាន​ប្រាជ្ញា នោះ​រមែង​ចាប់​បាន​ព្រលឹង​របស់​មនុស្ស​។​សុភាសិត ១១:៣០ អ្នក​រត់​សំបុត្រ​ម្នាក់​មាន​ការ​ព្រួយ​បារម្ភ បន្ទាប់​ពី​បាន​ឃើញ​សំបុត្រ​របស់​អតិថិជន​របស់​គាត់​ម្នាក់​បាន​គ​លើ​គ្នា ក្នុង​ប្រអប់​សំបុត្រ​។ អ្នក​រត់​សំបុត្រ​រូប​នោះ​បាន​ដឹង​ថា មាន​ដូន​ចាស់​ម្នាក់​រស់នៅ​ម្នាក់ឯង ហើយ​តាម​ធម្មតា​ដូន​ចាស់​ទៅ​បើក​យក​សំបុត្រ​ពី​ប្រអប់​សំបុត្រ​ជា​រៀង​រាល់​ថ្ងៃ មិន​ដែល​ខាន​។ អ្នក​រត់​សំបុត្រ​ក៏បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឆ្លាត​វ័យ ដោយ​ទៅ​ប្រាប់​អ្នក​ជិត​ខាង​របស់​ដូន​ចាស់ អំពី​ការ​ព្រួយ​បារម្ភ​របស់​គាត់​។ អ្នក​ជិត​ខាង​នោះ​ក៏បាន​ទៅ​ប្រាប់​អ្នក​ជិត​ខាង​ម្នាក់​ទៀត ដែល​មាន​កូនសោ​សម្រាប់​បើក​ចូល​ផ្ទះ​ដូន​ចាស់​។ ពួកគេ​ក៏បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ដូច​ចាស់​ទាំង​អស់​គ្នា ហើយក៏​បាន​ឃើញ​ដូច​ចាស់​ដេកដួល​នៅ​លើ​កម្រាល​ឥដ្ឋ​។ ដូន​ចាស់​បាន​ដួល៤ថ្ងៃ​ហើយ ហើយ​មិន​អាច​ងើប​រួច ឬ​ស្រែកហៅ​ឲ្យ​គេ​ជួយ​គាត់​បាន​។ ភាព​ឆ្លាត​វ័យ ការ​ព្រួយ​បារម្ភ និង​ការ​សម្រេច​ចិត្ត​របស់​អ្នក​រត់​សំបុត្រ​ទំនង​ជា​បាន​សង្គ្រោះ​ជីវិត​គាត់​នៅ​ថ្ងៃ​នោះ។ កណ្ឌ​គម្ពីរ​សុភាសិត បាន​ចែងថា “អ្នកណា​ដែល​មាន​ប្រាជ្ញា នោះ​រមែង​ចាប់​បាន​ព្រលឹង​របស់​មនុស្ស”(១១:៣០)។ ប្រាជ្ញា​ដែល​កើត​ចេញពី​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ និង​រស់នៅ​តាម​ប្រាជ្ញា​របស់​ព្រះ អាច​ធ្វើ​ជា​ព្រះពរ មិន​គ្រាន់តែ​សម្រាប់​ខ្លួន​យើង តែ​ក៏​សម្រាប់​អ្នក​ដែល​យើង​ជួប​ផង​ដែរ​។ ផល​ផ្លែ​នៃ​ការ​រស់នៅ ដែល​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ និង​ការ​ដើរ​តាម​ផ្លូវ​ព្រះអង្គ អាច​​បណ្តាល​ចិត្ត​អ្នក​ដទៃ ឲ្យ​ទទួលយក​ជីវិត​ថ្មី​ក្នុង​ព្រះអង្គ​ផង​ដែរ​។ ហើយ​ផល​ផ្លែ​របស់​យើង ក៏​ជំរុញ​យើង​ឲ្យ​យក​ចិត្ត​ទុកដាក់ ចំពោះ​អ្នក​ដទៃ ហើយ​ជួយ​ទំនុក​បម្រុង​ពួកគេ​។ គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត​បាន​បង្រៀន យើង​អាច​រ​ក​ឃើញ​ប្រាជ្ញា នៅ​ក្នុង​ការ​ពឹង​ផ្អែក​ទៅលើ​ព្រះអង្គ​។ ប្រាជ្ញា​មាន​តម្លៃ “ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​នឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀប​ផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង” (៨:១១)។ ប្រាជ្ញា​ដែល​ព្រះ​ទ្រង់​ប្រទាន គឺ​សម្រាប់​ដឹកនាំ​យើង…

Read article
មើល ដោយជំនឿ

ហេព្រើរ ១១:១-៨ រីឯ​សេចក្តី​ជំនឿ នោះ​គឺជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​ដូច​សង្ឃឹម ជា​សំ​គាល់​ពី​ការ​ដែល​មើល​មិន​ឃើញ​។ ហេព្រើរ ១១:១ ក្នុង​អំឡុង​ពេល​ខ្ញុំ​ដើរ​ហាត់​ប្រាណ​នៅពេល​ព្រឹក ពន្លឺ​ថ្ងៃរះ​បាន​ចាំង​ត្រូវ​ទឹក​បឹង​មីឈឺហ្គិន ចំ​ប្លង់​ដ៏​ល្អ​ឥត​ខ្ចោះ បង្កើត​បានជា​ផ្ទាំង​ទេសភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​។ ខ្ញុំ​ក៏បាន​ប្រាប់​មិត្ត​ភក្តិ​ខ្ញុំ​ឲ្យ​ឈប់​សិន ហើយ​រង់​ចាំ​ខ្ញុំ​មួយ​ភ្លែត ខណៈ​ពេល​ដែល​ខ្ញុំ​បាន​ដក​ទូរស័ព្ទ​ចេញ​មក​ថតរូប​។ ដោយសារ​ទីតាំង​របស់​ព្រះ​អាទិត្យ​ចំ​ពីមុខ​ខ្ញុំ ខ្ញុំ​មិន​បាន​មើល​ឃើញ​រូប​ភាព​នៅ​លើ​ទូរស័ព្ទ​ខ្ញុំ​ច្បាស់ មុន​ពេល​ខ្ញុំ​ចុច​ប៊ូតុង​ថត​យក​រូប​ភាព​នោះ​ទេ​។ តែ​ខ្ញុំ​បាន​ធ្វើ​ដូច​នេះ​ពី​មុន​មក ដូច​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា រូបថត​នោះ​នឹង​មាន​ភាព​ស្រស់​ស្អាត​។ ខ្ញុំ​ក៏បាន​ប្រាប់​មិត្ត​ភក្តិ​ខ្ញុំ​ថា “យើង​មិន​អាច​មើល​រូបថត​នោះ​ឃើញ​ច្បាស់ ដោយសារ​ចាំង​ពន្លឺ​ថ្ងៃ តែ​រូបថត​ដូច​នេះ តែងតែ​មាន​ភាព​ស្រស់​ស្អាត”។ ការ​ដើរ​ដោយ​ជំនឿ ឆ្លង​កាត់​ជីវិត​នេះ ច្រើនតែ​មាន​លក្ខណៈ​មិន​ខុសពី​ការ​ថតរូប​យ៉ាង​ដូច​នេះ​។ យើង​មិន​តែងតែ​អាច​មើល​ឃើញ​រូប​ភាព​ជា​លម្អិត​នៅ​លើ​អេក្រង់​ទូរស័ព្ទ តែ​មិន​មាន​ន័យ​ថា យើង​មិន​អាច​ថត​បាន​រូប​ភាព​ស្រស់​ស្អាត​នោះ​ទេ​។ អ្នក​មិន​តែងតែ​អាច​មើល​ឃើញ​ព្រះ​ធ្វើ​ការ តែ​អ្នក​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​កំពុងតែ​ធ្វើ​ការ​។ គឺ​ដូច​ដែល​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ចែងថា “សេចក្តី​ជំនឿ នោះ​គឺជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​ដូច​សង្ឃឹម ជា​សំ​គាល់​ពី​ការ​ដែល​មើល​មិន​ឃើញ”(១១:១)។ ដោយ​ជំនឿ យើង​ទុកចិត្ត​ព្រះអម្ចាស់ ជា​ពិសេស​នៅពេល​ដែល​យើង​មិន​អាច​មើល​ឃើញ ឬ​យល់​អំពី​ការ​អ្វី​ដែល​ព្រះអង្គ​កំពុង​ធ្វើ​។ ដោយ​ជំនឿ ការ​មិន​អាច​មើល​ឃើញ​រូប​ច្បាស់ មិន​បាន​រា​រាំង​យើង​មិន​ឲ្យ​ថតរូប​បាន​ឡើយ​។ វា​អាច​នាំ​ឲ្យ​យើង​អធិស្ឋាន​កាន់តែ​ច្រើន និង​ស្វែងរក​ទិសដៅ​ពី​ព្រះអង្គ​។ យើង​ក៏​អាច​ពឹង​ផ្អែក​ទៅលើ​ទី​បន្ទាល់​របស់​អ្នក​ដែល​បាន​ដើរ​ដោយ​ជំនឿ​(ខ.៤-១២) ក៏​ដូច​ជា​តាម​រយៈ​ទី​បន្ទាល់​ផ្ទាល់​ខ្លួន គឺ​ទី​បន្ទាល់​អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​កាលពី​មុន និង​អាច​ធ្វើ​បន្ត​ទៀត​។—Katara Patton តើ​អ្នក​កំពុងតែ​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​អ្វី…

Read article
ចូរជ្រើសរើសយកជីវិត

ចោទិយកថា ៣០:១៥-២០ អញ​បាន​ដាក់​សំញែង​ទាំង​ជីវិត និង​សេចក្តី​ស្លាប់ ទាំង​ព្រះពរ និង​សេចក្តី​បណ្តាសា នៅ​មុខ​ឯង​រាល់​គ្នា ដូច្នេះ​ចូរ​រើស​យក​ជីវិត​ចុះ​។ ចោទិយកថា ៣០:១៩ បន្ទាប់ពី​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្ញុំ​ម្នាក់​បាន​ទទួល​មរណៈ​ភាព​បាន​ពីរបី​សប្តាហ៍ ខ្ញុំ​ក៏បាន​ទៅ​សួរ​សុខ​ទុក​ម្តាយ​គាត់​។ ពេល​នោះ ខ្ញុំ​មាន​ការ​ស្ទាក់ស្ទើរ ក្នុង​ការ​សួរ​គាត់​ថា តើ​អ៊ំស្រី​សុខ​សប្បាយ​ជា​ទេ? ព្រោះ​ខ្ញុំ​គិតថា វា​ជា​សំណួរ​មិន​សម​រម្យ ក្នុង​ពេល​ដែល​គាត់​កំពុង​កាន់​ទុក្ខ​។ ប៉ុន្តែ ខ្ញុំ​ក៏បាន​ជម្នះ​ការ​ស្ទាក់ស្ទើរ ហើយក៏​បាន​សួរ​សុខ​ទុក្ខ​គាត់​តែ​ម្តង​។ គាត់​ក៏​បាន​ឆ្លើយ​ថា គាត់​បាន​ជ្រើសរើស​យក​ក្តី​អំណរ ក្នុង​ពេល​ដែល​គាត់​កំពុង​កាន់​ទុក្ខ​។ ពាក្យ​សម្តី​របស់​គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ នៅ​ថ្ងៃ​នោះ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ព្យាយាម​ឆ្លង​កាត់​កាលៈទេសៈ​ដ៏​ពិបាក ក្នុង​ជីវិត​ខ្លួនឯង​។ ហើយ​ពាក្យ​សម្តី​របស់​គាត់​ក៏បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​សេចក្តី​បង្គាប់​របស់​លោក​ម៉ូសេ ទៅ​កាន់​ពួក​អ៊ីស្រាអែល នៅ​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​ចោទិយកថា​។ មុន​ពេល​លោក​ម៉ូសេ​ស្លាប់ ហើយ​ពួក​អ៊ីស្រាអែល​ត្រូវ​ចូល​ទៅ​ក្នុង​ទឹកដី​សន្យា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​នឹង​ឲ្យ​ពួកគេ​បាន​ដឹង​ថា ពួកគេ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា “អញ​បាន​ដាក់​សំញែង​ទាំង​ជីវិត និង​សេចក្តី​ស្លាប់ ទាំង​ព្រះពរ និង​សេចក្តី​បណ្តាសា នៅ​មុខ​ឯង​រាល់​គ្នា ដូច្នេះ​ចូរ​រើស​យក​ជីវិត”(ចោទិយកថា ៣០:១៩)។ ពួកគេ​អាច​ដើរ​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ ដើម្បី​រស់នៅ​ឲ្យ​បាន​ល្អ ពុំ​នោះ​ទេ ពួក​គេ​អាច​ងាក​ចេញពី​ព្រះអង្គ ហើយ​រស់នៅ ដោយ​ទទួល​លទ្ធផល​នៃ​សេចក្តី​ស្លាប់ និង​សេចក្តី​ហិន​វិនាស(ខ.១៥)។ យើង​ក៏​ត្រូវ​ជ្រើស​រើស​យក​ជីវិត​ដែល​ព្រះអង្គ​ប្រទាន​ផង​ដែរ​។ យើង​ក៏​អាច​ជ្រើស​រើស​យក​ក្តី​អំណរ ដោយ​ជឿ និង​ទុកចិត្ត​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ…

Read article
ព្រះទ្រង់គ្របបាំងអំពើបាបយើង

សូមអាន : យ៉ូហាន ៨:១-១១ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​ថា ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅចុះ តែ​កុំ​ធ្វើបាប​ទៀត​ឡើយ​។ យ៉ូហាន ៨:១១ ពេល​ដែល​ស្រ្តី​មេម៉ាយ​ម្នាក់​​ស្វែងរក​ការងារ ដើម្បី​ចិញ្ចឹម​គ្រួសារ នៅ​ទសវត្សរ៍​ឆ្នាំ១៩៥០ គាត់​ក៏​រក​បាន​ការងារ​ជា​អ្នក​វាយ​អង្គុលីលេខ​។ តែ​គាត់​បាន​ជួប​បញ្ហា ដោយសារ​គាត់​មិន​មាន​ជំនាញ​វាយ​អង្គុលីលេខ ហើយក៏​បាន​វាយ​អក្សរ​ខុស​ម្តង​ហើយ​ម្តង​ទៀត​។ គាត់​ក៏បាន​រិះរក​វិធី​គ្រប​បាំង​កំហុស​របស់​គាត់ ហើយ​ទី​បំផុត​ក៏បាន​ផលិត​ទឹកលុប ដែល​មាន​ទឹក​ពណ៌ស សម្រាប់​លប់​ពីលើ​អក្សរ​ដែល​គាត់​វាយ​ខុស​។ ពេល​ទឹក​លប់​នោះ​ស្ងួត គាត់​អាច​វាយ​អក្សរ​ពីលើ​កន្លែង​លប់​នោះ ដែល​ធ្វើ​ឲ្យ​គេ​ហាក់​ដូចជា​មិន​អាច​មើល​ដឹង​ថា គាត់​បាន​វាយ​អក្សរ​ខុស​។ ព្រះយេស៊ូវ​បាន​ប្រទាន​យើង​នូវ​វិធី​ដែល​មាន​អំណាច​ជាង និង​សំខាន់​ជាង សម្រាប់​ដោះ​ស្រាយ​បញ្ហា​អំពើបាប​របស់​យើង ដែល​មិន​គ្រាន់តែ​គ្រប​បាំង​អំពើបាប​នោះ​ទេ តែ​បាន​អត់​ទោស​ឲ្យ​អំពើបាប​យើង​ទាំងស្រុង​។ ឧទាហរណ៍ បទ​គម្ពីរ​យ៉ូហាន ជំពូក៨ បាន​ចែង​អំពី​ស្រ្តី​ម្នាក់ ដែលគេ​ចាប់​បាន ពេល​នាង​កំពុង​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់(ខ.៣-៤)។ ពួក​គ្រូ​ក្រឹត្យ​វិន័យ​ចង់​ឲ្យ​ព្រះយេស៊ូវ​ធ្វើ​អ្វី​ម្យ៉ាង ចំពោះ​បញ្ហា​នៃ​អំពើបាប​របស់​នាង​។ ក្រឹត្យ​វិន័យ​បាន​ចែងថា គេ​ត្រូវ​កាត់​ទោស​នាង ដោយ​ចោល​នឹង​ថ្ម​សម្លាប់ តែ​ព្រះអង្គ​មិន​បាន​ធ្វើ​តាម​ក្រឹត្យ​វិន័យ​នោះ​ទេ​។ ព្រះអង្គ​គ្រាន់តែ​បាន​រំឭក​គេ​ទាំង​អស់​គ្នា​ថា មនុស្ស​ទាំង​អស់​សុទ្ធតែ​មាន​បាប(មើល​រ៉ូម ៣:២៣) ហើយក៏​បាន​ប្រាប់​ពួក​គេ​ថា “អ្នកណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជាមុន​គេ​ចុះ”(យ៉ូហាន ៨:៧)។ ពេល​នោះ គ្មាន​នរណា​ម្នាក់​ហ៊ាន​ចោល​នាង​នឹង​ថ្ម​ទេ​។ ព្រះយេស៊ូវ​បាន​ប្រទាន​ការ​ចាប់​ផ្តើម​ជា​ថ្មី​ដល់​នាង​។ ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​មិន​បាន​កាត់​ទោស​នាង​ទេ ហើយក៏​បាន​បង្គាប់​នាង​ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើបាប​ទៀត(ខ.១១)។…

Read article
មិនមែនមានពរ តែសម្បកក្រៅ

សូមអាន : ២កូរិនថូស ៣:១-៦ ដោយ​បាន​សំដែង​មក​ច្បាស់​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះគ្រីស្ទ ដែល​យើង​ខ្ញុំ​បាន​តែង​ទុក … គឺ​នឹង​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​។ ២កូរិនថូស ៣:៣ នៅពេល​ដែល​ច្បាប់​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ មាន​ការ​បន្ធូរ​បន្ថយ ក្នុង​អំឡុង​ពេល​នៃ​ជម្ងឺ​រាតត្បាត​កូវីដ​១៩ ខ្ញុំ​ក៏បាន​ភ្លេច​ដាក់​ម៉ាស់​ជាប់​ខ្លួន សម្រាប់​ប្រើ​ពេល​ដែល​ត្រូវ​ការ ដូច​នៅ​សាលា​រៀន​របស់​កូន​ស្រី​ខ្ញុំ​ជាដើម​ ដែល​នៅ​មាន​ការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ក្នុង​បរិវេណ​សាលា។ ថ្ងៃ​មួយ ពេល​ខ្ញុំ​ត្រូវ​ពាក់​ម៉ាស់ ខ្ញុំ​រកបាន​ម៉ាស់​មួយ ក្នុង​រថយន្ត​របស់​ខ្ញុំ ដែល​ខ្ញុំ​មិន​បាន​ពាក់​កាលពី​មុន ដោយសារ​វា​មាន​ពាក្យ “មាន​ពរ” សរសេរ​ពីលើ​។ ខ្ញុំ​សុខ​ចិត្ត​ពាក់​ម៉ាស់​ដែល​គ្មាន​សរសេរ​អក្សរ​ពីលើ ដោយសារ​ខ្ញុំ​មិន​ចង់​ប្រើ​ពាក្យ​នៅ​លើ​ម៉ាស់​នោះ មិន​បាន​ត្រឹម​ត្រូវ​។ តែ​ខ្ញុំ​គ្មាន​ជម្រើស ដូច​នេះ ខ្ញុំ​ក៏បាន​ពាក់​ម៉ាស​នោះ​ទាំង​ស្ទាក់ស្ទើរ​។ ហើយ​ពេល​ដែល​ខ្ញុំ​ទៅដល់​សាលា​រៀន​របស់​កូន​ស្រី​ខ្ញុំ ខ្ញុំ​ស្ទើរតែ​ខ្វះ​ភាព​អត់​ធ្មត់ ចំពោះ​អ្នក​ទទួល​ភ្ញៀវ​ដែល​ទើប​មក​ធ្វើ​ការ​ថ្មី ដែល​មាន​ការ​យឺត​យ៉ាវ នៅ​ក្នុង​ការងារ​របស់​គាត់​។ ពេល​នោះ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​មនុស្ស​មានពុត ដែល​មាន​ពាក្យ “មាន​ពរ” នៅ​លើ​ម៉ាស់ តែ​ខ្វះ​ភាព​អត់​ធ្មត់ ចំពោះ​មនុស្ស​ម្នាក់ ដែល​កំពុង​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ការងារ​ថ្មី តាម​ប្រព័ន្ធ​ដ៏​ស្មុគ​ស្មាញ​របស់​សាលា​រៀន​។ ពាក្យ​នៅ​លើ​ម៉ាស់​របស់​ខ្ញុំ គឺ​បាន​រំឭក​ខ្ញុំ​ថា ខ្ញុំ​គឺជា​ស្មរ​បន្ទាល់​របស់​ព្រះគ្រីស្ទ តែ​ពាក្យ​ពេចន៍​ក្នុង​ព្រះ​គម្ពីរ ដែល​ខ្ញុំ​បាន​នឹក​ចាំ​ក្នុង​ចិត្ត​ខ្ញុំ បាន​ផ្តល់​ឲ្យ​នូវ​ការ​ដាស់តឿន​ពិត​ប្រាកដ​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ចំពោះ​អ្នក​ដទៃ​។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​ថា “ដោយ​បាន​សំដែង​មក​ច្បាស់​ថា…

Read article
មានជំនឿដូចក្មេងៗ

សូមអាន លូកា ១៨:១៥-១៧ ទ្រង់…មាន​ព្រះ​បន្ទូល​ថា ទុក​ឲ្យ​កូន​តូចមកឯ​ខ្ញុំ​ឯណេះ កុំ​ឃាត់វា​ឡើយ​។ លូកា ១៨:១៦ ខណៈ​ពេល​ដែល​ជីដូន​ចិញ្ចឹម​របស់​យើង​កំពុង​សម្រាក​ព្យាបាល នៅ​លើ​គ្រែ ក្នុង​មន្ទីរ​ពេទ្យ បន្ទាប់ពី​គាត់​បាន​ជួប​គ្រោះ​ថ្នាក់​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ជា​ច្រើន​លើក គ្រូ​ពេទ្យ​មិន​ដឹង​ថា ខួរ​ក្បាល​របស់​គាត់​មាន​ការខូចខាត​កំរិត​ណា​ទេ​។ ពួកគេ​ចាំ​បាច់​ត្រូវ​រង់​ចាំ​ឲ្យ​សុខ​ភាព​គាត់​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​បន្តិច មុន​នឹង​ធ្វើ​តេស្ដ​មក​លើ​មុខងារ​របស់​ខួរ​ក្បាល​គាត់​។ គាត់​អាច​និយាយ​បាន​តិច​ណាស់ ហើយ​យើង​ក៏​កាន់តែ​ពិបាក​យល់​ពាក្យ​ដែល​គាត់​និយាយ​។ គាត់​មាន​អាយុ៨៦ឆ្នាំ​ហើយ ហើយក៏​បាន​មើលថែ​កូន​ស្រី​របស់​ខ្ញុំ​អស់​រយៈ​ពេល​១២​ឆ្នាំ​។ ពេល​គាត់​ឃើញ​ខ្ញុំ គាត់​ក៏​បាន​បើក​បបូរ​មាត់​ដែល​ប្រេះ​ស្ងួត សួរ​ខ្ញុំ​ថា “ចៅ​ខាយឡា(Kayla) សុខ​សប្បាយ​ជា​ទេ?” ដូច​នេះ ពាក្យ​សម្ដី​ដំបូង​បំផុត ដែល​គាត់​និយាយ​មក​កាន់​ខ្ញុំ ​ចាប់​តាំង​ពី​ពេល​គាត់​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ គឺ​ជា​ពាក្យ​សួរ​សុខ​ទុក្ខ​កូន​ស្រី​ខ្ញុំ ជា​មនុស្ស​ដែល​គាត់​ស្រឡាញ់​ពេញ​បេះដូង​។ ព្រះយេស៊ូវ​ក៏​ស្រឡាញ់​ក្មេងៗ​ផង​ដែរ ហើយក៏​បាន​ឲ្យ​ពួក​គេ​ចូល​មក​រក​ព្រះអង្គ ទោះ​ពួក​សាវ័ក​ព្រះអង្គ​មិន​ចង់​ឲ្យ​ពួក​គេ​ចូល​មក​ក្បែរ​ព្រះអង្គ​ក៏ដោយ​។ ឪពុក​ម្តាយ​ខ្លះ​បាន​នាំ​កូនៗ​របស់​ខ្លួន ចូល​ទៅ​រក​ព្រះយេស៊ូវ​។ ព្រះអង្គ​ក៏បាន​សម្រេច​ព្រះទ័យ​ប្រទាន​ពរ​ក្មេងៗ​ទាំង​នោះ ដោយ​ដាក់​ព្រះ​ហស្ត​លើ​ពួកគេ(លូកា ១៨:១៥)។ ប៉ុន្តែ មិនមែន​គ្រប់​គ្នា​សុទ្ធតែ​សប្បាយ​ចិត្ត ពេល​បាន​ឃើញ​ព្រះ​អង្គ​ប្រទាន​ពរ​ដល់​ក្មេង​តូចៗ​ទាំង​នោះ​ទេ​។ ពួក​សាវ័ក​ក៏បាន​ស្តី​បន្ទោស​ឲ្យ​ឪពុក​ម្តាយ​ទាំង​នោះ ហើយក៏​បាន​ប្រាប់​ពួកគេ​មិន​ឲ្យ​មក​រំខាន​ព្រះយេស៊ូវ​ទៀត​។ ប៉ុន្តែ​ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​ព្រះ​បន្ទូល​ថា “ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯណេះ កុំ​ឃាត់​វា​ឡើយ ព្រោះ​នគរ​ព្រះ​មាន​សុទ្ធតែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ”(ខ.១៦)។ ត្រង់​ចំណុច​នេះ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង ទទួល​នគរ​ព្រះ ដូច​ក្មេងៗ​ដែល​ចូល​មក​រក​ព្រះអង្គ គឺ​ដោយ​ការ​ពឹង​ផ្អែក ការ​ទុកចិត្ត និង​ភាព​ស្មោះ​ត្រង់​ដ៏​សាមញ្ញ​។…

Read article
បន្ទាបខ្លួនបម្រើ តាមគំរូព្រះអង្គ

គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវបំរើ​វិញ ព្រមទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង។ ភីលីព ២:៧ ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ មាន​ចំណងជើង​ថា ចៅហ្វាយនាយ​បន្លំ​ខ្លួន មាន​នាយក​ប្រតិបត្តិ​ម្នាក់​របស់​ក្រុមហ៊ុន​លក់​ការ៉េម​ដ៏​ល្បីល្បាញ បាន​បន្លំ​ខ្លួន ធ្វើជា​បុគ្គលិក នៅក្នុង​ហាង​លក់​ការ៉េម​មួយ​របស់​ក្រុមហ៊ុន។ គាត់​បាន​ពាក់​សក់​ក្លែងក្លាយ និង​តុបតែង​មុខ កុំ​ឲ្យ​គេ​មើល​គាត់​ស្គាល់ ក្នុង​ការ​ធ្វើការ​ជា​បុគ្គលិក​ថ្មី​ម្នាក់។ គោលដៅ​របស់​គាត់ គឺ​ដើម្បី​មើល​ដំណើរការ​ក្នុង​ក្រុមហ៊ុន​ចាប់តាំងពី​ថ្នាក់​ទាប ដល់​ថ្នាក់លើ។ ផ្អែក​ទៅលើ​ការសង្កេត​របស់​គាត់ គាត់​អាច​រក​ឃើញ​ដំណោះស្រាយ សម្រាប់​បញ្ហា​មួយចំនួន ដែល​ហាង​នោះ​កំពុង​ជួបប្រទះ។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចំា​ព្រះយេស៊ូវ​ ដែល​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​ភាពជា​អ្នកបម្រើ(ភីលីព ២:៧) ដើម្បី​ដោះស្រាយ​បញ្ហា​របស់​យើង។ ព្រះអង្គ​បាន​យកកំណើត​ជា​មនុស្ស ដោយ​ដើរ​នៅ​លើ​ដី បង្រៀន​យើង​អំពី​ព្រះ​ពិត ហើយ​ទីបំផុត ក៏បាន​សុគត​នៅ​លើ​ឈើឆ្កាង ដើម្បី​លោះ​បាប​យើង(ខ.៨)។ ការ​លះបង់​នេះ​បាន​បង្ហាញ​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះអង្គ ខណៈ​ពេល​ដែល​ព្រះអង្គ​លះបង់​ព្រះជន្ម ដោយ​ការ​ស្តាប់​បង្គាប់​ព្រះវរបិតា ធ្វើជា​ដង្វាយ​លោះ​បាប​យើង។ ព្រះអង្គ​បាន​ដើរ​នៅ​លើ​ដី ដូច​មនុស្ស​ធម្មតា ហើយក៏​បាន​ដកពិសោធន៍​ដោយ​ផ្ទាល់ ជាមួយនឹង​បញ្ហា​ដែល​យើង​ជួបប្រទះ។ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​យកតម្រាប់តាម​ព្រះអង្គ​ ជា​ព្រះ​សង្រ្គោះ​យើង ជាពិសេស ក្នុង​ទំនាក់ទំនង​របស់​យើង ជាមួយ​អ្នកជឿ​ដទៃទៀត(ខ.៥)។ ព្រះ​ទ្រង់​ជួយ​យើង ឲ្យ​មានការ​បន្ទាបខ្លួន(ខ.៣) ហើយ​មានគំនិត​គិត​ដូច​ព្រះគ្រីស្ទ(ខ.៥)។ ព្រះអង្គ​ជំរុញ​យើង ឲ្យ​រស់នៅ ជា​អ្នកបម្រើ…

Read article
សាសនាដែលបរិសុទ្ធ

ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា និង​ពួក​មេម៉ាយ ក្នុង​កាលដែល​គេ​មាន​សេចក្តី​វេទនា ហើយ​ឲ្យ​រក្សាខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ។ យ៉ាកុប ១:២៧ កាល​ខ្ញុំ​កំពុង​រៀន​នៅ​មហាវិទ្យាល័យ ក្នុង​ឆ្នាំទី២ នៅក្នុង​វិស្សមកាល​រដូវ​ក្តៅ មិត្ត​រួម​ថ្នាក់​របស់ខ្ញុំ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ។ រយៈពេល​ពីរបី​ថ្ងៃ មុន​ពេល​គាត់​លាចាក​លោក មើលទៅ​គាត់ ហាក់ដូចជា​សុខសប្បាយ​ធម្មតា​ទេ។ កាលនោះ យើង​ទាំងពីរ​សុទ្ធតែ​នៅក្មេង ហើយ​គិតថា យើង​កំពុង​ស្ថិត​ក្នុង​វ័យ​ល្អ​បំផុត​នៃ​ជីវិត​យើង ដោយ​បាន​ក្លាយជា​បងប្អូន​ប្រុសស្រី បន្ទាប់ពី​បាន​ប្រកាស​អំពី​ភាព​ស្មោះស្ម័គ្រ ចំពោះ​ក្រុម​យុវជន និង​ក្រុម​យុវនារី​រៀងៗខ្លួន។ តែ​ពេល​មិត្ត​រួម​ថ្នាក់​របស់ខ្ញុំ​បាន​លាចាក​លោក អ្វី​ដែល​ខ្ញុំ​បាន​នឹក​ចាំ​អំពី​គាត់​ខ្លាំង​បំផុត គឺ​ការដែល​មិត្ត​ភក្តិ​របស់ខ្ញុំ ក្នុង​ក្រុម​ប្រុសៗ​បាន​រស់នៅ ដោយ​គំរូ​ល្អ ដូចដែល​សាវ័ក​យ៉ាកុប​បាន​បង្រៀន(យ៉ាកុប ១:២៧)។ ពួក​ប្រុស​ៗ​ក្នុង​ក្រុម​យុវជន​បាន​ក្លាយជា​បងប្រុស​ដ៏​ល្អ​របស់​ប្អូនស្រី របស់​យុវជន​ដែល​បាន​បាត់បង់ជីវិត។ ពួក​គេ​បាន​ទៅ​ចូលរួម​ពិធី​មង្គលការ ក៏ដូចជា​ពិធី​ជប់​លៀង​របស់​កូន​នាង រយៈពេល​ប៉ុន្មាន​ឆ្នាំ បន្ទាប់ពី​បងប្រុស​របស់​នាង​បាន​លាចាក​លោក។ ពួក​គេ​ម្នាក់​ថែមទាំង​បាន​ឲ្យ​ទូរស័ព្ទ​មួយ​ទៅ​នាង ទុក​ឲ្យ​នាង​ទាក់ទង​ទៅ​គាត់ ពេល​នាង​ត្រូវការ​ឲ្យ​គាត់​ជួយ។ សាវ័ក​យ៉ាកុប​មានប្រសាសន៍​ថា “ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា និង​ពួក​មេម៉ាយ ក្នុង​កាលដែល​គេ​មាន​សេចក្តី​វេទនា”(ខ.២៧)។ ប្អូនស្រី​របស់​មិត្ត​ភក្តិ​ខ្ញុំ​មិនបាន​ក្លាយជា​ក្មេងកំព្រា​នៅពេល​នោះ​ តែ​នាង​បាន​បាត់បង់​បងប្រុស​ជាទីស្រឡាញ់​របស់​នាង។ ហើយ​ពួក​គេ​បាន​ជួយ​បំពេញ​តួនាទី​ជា​បងប្រុស​របស់​នាង ដោយ​សេចក្តី​ស្រឡាញ់។ យើង​រាល់គ្នា​ក៏​អាច​រស់នៅ​ជា​គំរូ​ល្អ ក្នុង​ជីវិត​ដ៏​បរិសុទ្ធ…

Read article
ព្រះទ្រង់ចាំឈ្មោះរបស់មនុស្សម្នាក់ៗ

កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ។ អេសាយ ៤៣:១ នៅ​ថ្ងៃអាទិត្យ បន្ទាប់ពី​ខ្ញុំ​បាន​ចាប់ផ្តើម​ធ្វើការ ជា​អ្នកដឹកនាំ​យុវជន នៅ​ព្រះវិហារ​មួយ ហើយក៏​បាន​ជួប​យុវជន​ជាច្រើន ខ្ញុំ​ក៏បាន​ជជែក​ជាមួយ​ក្មេង​ជំទង់​ម្នាក់ ដែល​កំពុង​អង្គុយ​នៅ​ក្បែរ​ម្តាយ​របស់​នាង។ ពេល​ខ្ញុំ​ជំរាបសួរ​ក្មេងស្រី​ដែល​អឹមអៀន ដោយ​ទឹកមុខ​ញញឹម ខ្ញុំ​ក៏បាន​ហៅឈ្មោះ​នាង ហើយ​សួរ​នាង​ថា សុខសប្បាយ​ទេ។ នាង​ក៏បាន​ងើបមុខ ហើយ​បើក​ភ្នែក​ធំៗ។ នាង​ក៏បាន​ញញឹម​ផង​ដែរ ហើយ​និយាយ​ដោយ​សម្លេង​ដ៏​តូច​ឆ្មា​ថា “លោកគ្រូ ចាំ​ឈ្មោះខ្ញុំ​ដែរ?” គាត់​សប្បាយចិត្ត​ណាស់ ដែល​មាន​គេ​ចាំ​ឈ្មោះ​គាត់ នៅពេល​ដែល​គាត់​ប្រហែល​កំពុង​មាន​អារម្មណ៍​ថា គាត់​ជា​មនុស្ស​តូច​ទៀប ក្នុង​ពួក​ជំនុំ​ដែល​សំបូរ​មនុស្សចាស់។ យើង​ក៏​មានការ​រាប់អាន​គ្នា ដោយ​ទំនុកចិត្ត។ គាត់​មាន​អារម្មណ៍​ថា មាន​គេ​មើល​គាត់​ឃើញ និង​ឲ្យ​តម្លៃ​គាត់។ ក្នុង​បទ​គម្ពីរ អេសាយ ៤៣ ព្រះអម្ចាស់​បាន​ប្រើ​ហោរា​អេសាយ ឲ្យ​ទៅ​ប្រកាស​ព្រះរាជសារ ដែល​មានន័យ​ស្រដៀង​នេះ​ផង​ដែរ ទៅកាន់​ពួក​អ៊ីស្រាអែល​ថា ព្រះ​ទ្រង់​បាន​ទត​ឃើញ និង​ឲ្យ​តម្លៃ​ពួក​គេ។ សូម្បីតែ​ក្នុង​ពេល​ពួក​គេ​រស់នៅ​ជា​ឈ្លើយសឹក និង​នៅ​វាល​រហោស្ថាន ក៏​ព្រះ​ទ្រង់ទត​ឃើញ និង​ហៅឈ្មោះ​ពួក​គេ(ខ.១)។ ពួក​គេ​មិនមែន​ជា​អ្នកក្រៅ តែ​ជា​រាស្រ្ត​របស់​ព្រះអង្គ។ ទោះ​ពួក​គេ​ប្រហែល​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​បាន​បោះបង់​ពួក​គេ​ចោល ក៏​ពួក​គេ​នៅតែ “មានតម្លៃ” ហើយ​ព្រះអង្គ​នៅតែ​ស្រឡាញ់​ពួក​គេ(ខ.៤)។ ហើយ​ទន្ទឹម​នឹង​ពេល​ដែល​ព្រះអង្គ​បាន​រំឭក​ថា…

Read article